ប្រទេសថៃ ៖ តាំងពីឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្ន សេដ្ឋកិច្ចថៃកាន់តែដុនដាបខ្លាំងឡើងក្រោយពីវិនិយោគិនបរទេសផ្លាស់ប្តូរទីតាំងផលិតទំនិញចេញពីប្រទេសថៃជាបន្តបន្ទាប់ ដែលបណ្តាលឱ្យរោងចក្រនានាបិទទ្វារភ្លាមៗ ពលរដ្ឋថៃបាត់បង់ការងារធ្វើ បាត់ប្រាក់ចំណូល ។ អ្វីគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺចំនួនពលរដ្ឋថៃមានជីវភាពក្រីក្របានកើនឡើងរហូតដល់ជាង៣លាននាក់កាលពីឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOnE9npDNpt_1hibdgTLiV_qxIW-3bvua9YncXXgffs_6-lP6rch2h_AUWkY74_d9Qr7Rtd4GgLuXatn-812JgekCOwJNQwfKprVQ4sM7sQZIAaNZvv8hwd5kTuVIx2EHU6Ki8x4G7Qcq8Vp7h4BEB9WG3zVEV7rLfL8AjUTjcF7lHen1F0IzVmbm71mvY/s1200/image_2025-09-18_14-16-29.png
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃបានបង្ហាញទិន្នន័យកាលពីឆ្នាំ២០២៤ ឬពេលប្រទេសថៃស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលគណបក្សភឿថៃ គឺចំនួនពលរដ្ឋថៃក្រីក្រកើនឡើងរហូតដល់ជាង៣លាននាក់ (ឬស្មើ៣លាន៤សែន៣ម៉ឺននាក់) ដោយសារថៃប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងគ្រោះធម្មជាតិ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Spring News កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVGxaEsWW1Qq8q_XCQbCUcq3uty7H9e_evOb_Jloi9-rOOfV-lnodyvFf19LrfHJsjkEmXGsI1U_r347_rZyRkrAuSMwzKgvyTZ9ngNJ1FC4W3BrC7v81iVF3cFanitiammCL3IB_GoVEMaZR2_7zSHdrkUXao4R053yxjurwwLqtND_KhXhB7376QvVW8/s1600/image_2025-09-18_14-16-30.png
ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមបានបង្ហាញរបាយការណ៍វិភាគស្តីពី «ស្ថានភាពក្រីក្រ និងវិសមភាពនៅប្រទេសថៃ ឆ្នាំ២០២៤» ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលគណបក្សភឿថៃ ដែលមានលោក ស្រេតថា ថាវីស៊ីន ជានាយករដ្ឋមន្ត្រី បន្ទាប់មក លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ឡើងជានាយករដ្ឋមន្ត្រី ។ របាយការណ៍បញ្ជាក់ថា ពលរដ្ឋក្រីក្រនៅថៃកើនឡើងបន្ថែមទៀតជាង១លាននាក់ ដែលធ្វើឱ្យចំនួនពលរដ្ឋថៃក្រីក្រសរុបកើនឡើងរហូតដល់៣លាន៤សែន៣ម៉ឺននាក់ ឬស្មើ៤.៨៩% នៃចំនួនពលរដ្ឋថៃសរុប ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXDaR2ISoMSgEnoFMgjeTRu07Mom4yjy8fLRqDGPek7krtNV-CSLKnB6JNPx41aKbiRWWHb3Bfp_7ZSWKYEjXYWhGaxQQXEL5zHJKvKS78zn9512WFYO7G1pskcLvrfU2PZe-y0MoDpQlSZmRWVXxK9TcHH6s29uL714khJUI8UPXNefA8enTpSUr3iIVS/s1600/image_2025-09-18_14-16-31.png

កាលពីឆ្នាំ២០២៣ ថៃមានពលរដ្ឋក្រីក្រចំនួន២លាន៣សែន៩ម៉ឺននាក់ ខណៈប្រាក់ចំណូលពលរដ្ឋថៃម្នាក់ស្មើត្រឹមតែ៣,០៧៨បាតប៉ុណ្ណោះក្នុង១ខែ (ឬស្មើ៩៦ដុល្លារក្នុង១ខែ) រីឯកំណើនពលរដ្ឋថៃក្រីក្រភាគច្រើន គឺធ្វើការងារកសិកម្ម ។ ពលរដ្ឋថៃមានជីវភាពក្រីក្របំផុតបានកើនឡើងពីចំនួន៦សែន២ម៉ឺន៨ពាន់នាក់នៅឆ្នាំ២០២៣ មកស្មើនឹង៨សែន៩ម៉ឺននាក់នៅឆ្នាំ២០២៤ ឬស្មើ១.២៥% នៃចំនួនពលរដ្ឋថៃសរុប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxJkESclY3-CPHSeQzwoonGFFlgZj5RVMcWTexZt7xe2ZYtOWjCNPqjQazGilDOZLOpKd4jK1x0_qwQ191n0-WwSweNxegXop1AanCpzsT-l-TNjB7SySPhyphenhypheneeVVeoKlP0ON3wxmowBEU80Nm6UCDmBE1K1YZIBEUjOOItMhRqHTb3oidyLIlMv6IwOj67/s1600/image_2025-09-18_14-16-32.png
ទោះជាស្ថានភាពក្រីក្ររបស់ពលរដ្ឋថៃល្អប្រសើរឡើងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ប៉ុន្តែកំណើនពលរដ្ឋថៃក្រីក្រកាលពីឆ្នាំ២០២៤ គឺជាសញ្ញាដាស់តឿនឱ្យថៃត្រូវប្រុងប្រយ័ត្នបំផុត ជាពិសេស ពេលសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចថៃប្រឈមនឹងភាពមិនប្រាកដប្រជាដោយសារកត្តាជាច្រើន ។ កត្តាចម្បងធ្វើឱ្យមានកំណើនពលរដ្ឋថៃក្រីក្រ គឺបណ្តាលមកពីពលរដ្ឋថៃពុំទទួលបានការឧបត្ថម្ភសុខុមាលភាពពីរដ្ឋ គ្រោះធម្មជាតិ និងការប្រែប្រួលតម្លៃទំនិញកសិកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7MyqKn4_TGn2IRmYg73ztLWrnRPNmHuImmmibV5G58-LoA5IyK3nle2mRfDmRvJA7OumlE4ryqDvOhO-xft_QKHj3sdDhl_XufKT4d9u2sp9Z9U4x4rnQY0085XhyD8D2Ck-i3kJozN1-KrKMhckTZ_yG7sX-Hy90z8-pdL_IynSQoOrj37TvXGMaJFVB/s880/image_2025-09-18_14-16-33.png

ស្ថានភាពក្រីក្ររបស់ពលរដ្ឋថៃនេះ គឺជាការជំរុញឱ្យរដ្ឋាភិបាលត្រួតពិនិត្យការពង្រឹងវិធានការផ្សេងៗក្នុងសង្គម, ជួយសង្គ្រោះពលរដ្ឋងាយរងគ្រោះ និងមានប្រសិទ្ធភាពជាងមុន ដើម្បីអាចអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់ប្រទេសថៃរយៈពេលវែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVnmKjtAix8bmnCIWDVSRF6H2unCLcOEbC2tV0m_go9bZGyXZiqnq4xPozDbtrgVYyzj9qFaDKCo5FyK7tSHNCZGs9sQPj0zB6Li3t4HSS5nWzjaMNZYoK8720yNiWPx4XpE06Xif7uJTjL0Nhs2NObxOO287VfkD8DC1gBc_r7mgEoIdob9oHyRMPetmz/s1000/photo_2025-09-18_10-28-31.jpg

គួរបញ្ជាក់ថា ពលរដ្ឋថៃក្រីក្រមួយចំនួនបានអង្គុយសុំទាននៅតាមទីប្រជុំជននានាក្នុងទីក្រុងបាងកក និងតាមបណ្តាខេត្តដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរបរទេសអាណិតអាសូរ ខណៈរដ្ឋាភិបាលថៃ ក៏ដូចជាស្ថាប័នពាក់ព័ន្ធព្យាយាមកាត់បន្ថយអ្នកសុំទានកុំឱ្យខូចមុខមាត់ប្រទេសថៃ ៕