Home Blog Page 282

ប៉ីប៉ី ឌី សុភ័ក្រ កុសុម៉ា និងអ្នកសិល្បៈច្រើនរូបទៀតអំពាវនាវឱ្យអ្នកមួយចំនួនចេះឈឺចាប់និងឈប់ប្រើប្រាស់ទំនិញថៃ

0

ទង្វើឈ្លានពានរបស់កងកម្លាំងថៃធ្វើដាក់ពលរដ្ឋកម្ពុជាមិនលើកឡើងសូម្បីតែព្រះសង្ឃ ពិតធ្វើឱ្យមានការឈឺចាប់យ៉ាងខ្លាំង ប៉ុន្តែអ្នកមួយចំនួនតូចហាក់មិនចេះឈឺចាប់នោះទេហើយនៅតែបន្តគាំទ្រទំនិញចោរឈ្លានពាន។ ប៉ីប៉ី ឌី សុភ័ក្រ កុសុម៉ា ហេង វាសនា វ៉ាន់ នីឡា ជំរុញឱ្យអ្នកមួយចំនួនចេះឈឺចាប់ឈប់គាំទ្រផលិតផលប្រទេសនេះតទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhljl_PawIgG2fyD_2t8Mck5WcJYdvrJoHIuTXIIKYcSdaiR4frbbWH0IgHUKd-yIAEKoIuGpGeDxrfGZg0QEfv5L8r92-gZzPaGylTxIV_T-zfZlKBSi6PH5fOAm_TJiCqIoPbdmRfe0I9w46YDuwI_udMYeUx343EJh5BWFEAGNUEzmvVoWvaa1bSTO4o/s1440/image_2025-09-18_14-03-50.png
បុគ្គលល្បីឈ្មោះក្នុងសង្គម ប៉ីប៉ី ឌី ដែលពហិការមិនចាក់បញ្ចាំងកុនខ្លួននៅរោងកុនមានប្រភពមកពីថៃ និងមិនប្រើផលិតផលថៃក្នុងហាងរបស់ខ្លួន បានបង្ហោះនៅលើបណ្តាញសង្គមថា «សៀមនៅតែបន្តឈ្លានពាន ដោយមិនខ្លាចច្បាប់ និងអន្តរជាតិណាឡើយនេះគឺជាសណ្តានថោកទាប និងជារឿងដ៏ឈឺចាប់ដែលខ្មែរត្រូវចងចាំ។ សៀមវាមិនចោលមាយាទទេ ហេតុអីខ្មែរមួយចំនួនឆាប់ភ្លេចម៉្លេះ ឈប់ប្រើ ឈប់ទិញ ឈប់ស៊ីរបស់វាទៀតទៅកុំឱ្យចំណូលបានដល់វា មិនថាក្រុមហ៊ុន ផលិតផល ហាងអីក៏ដោយដែលមានប្រភពមកពីសៀម កុំថោកអត់វាមិនបានពេក ចង់ឱ្យយវាមានបានហើយបន្តយកស្អីមកធ្វើបាបខ្មែរទៀតមែន?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin9g1zcGJQdoxdpKHotReZavcOYFGmX_9hjI-p6FJxx5aXhBPUXSjsiLJp-qmxwr-p8WMzt6cQNwx5ykPvoQHrsiPlTny_X2E2u1zaoa8rzeGDdRaqjl1j7ThTIqjVVGFY1weZ006ocI6wgdpV2AAklZGHXjAS0KaoIG9e2kMlewOE8XICCV_4cXI6DryS/s2048/image_2025-09-18_14-03-57.png
លោក ហេង វាសនា ជា Influencer វិញបានបង្ហោះដែរថា «ម៉េចហើយអ្នកប្រើ អ្នកលក់អីវ៉ាន់ថៃ ចាក់សាំងថៃ គាំទ្រថៃ? ដល់ពេលវាបាញ់គ្រាប់ជ័រ ត្រូវបងប្អូនខ្មែរ ហើយវារុករានរាល់ថ្ងៃអ៊ីចឹង សួរថាអត់ចេះឈឺចាប់សោះម៉្មង? ឬក៏អាងថារាល់ថ្ងៃអត់ទាន់ប៉ះខ្លួនផង ខ្លួននៅសុខ អ៊ីចឹងក៏អត់ឈឺក្បាលវិលមុខ? អត់យល់ គេដៀលពូជសាសន៍ គេជាន់ឈ្លី គេឈ្លានពាន តែអត់ចេះឈឺចាប់! ងប់ម៉េះ?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCd9vB6tZ9jNKsxqUy7JUObMthv_PuIZ_xcOTIzoQJcjerp0g9ZV4TeFliXFbijvK1sFfdETqIQzsiLZ2_4QMdNgoVhPAnD0WrjuI04iWqtH8PYPtw3Xn7wVC8kmuGQC1L7J4swXgU-MTRupNxKZ_92-cd-S4mSq5FbLDADj36-UZ8SfQhsgZTbKloL76j/s1602/image_2025-09-18_14-03-49.png

ពិធីការិនី សុភ័ក្រ កុសុម៉ា វិញបានលើកឡើងទាំងក្តីឈឺចាប់ថា «ឃើញវីដេអូសៀមឈ្លា.នពានហើយ ឈឺចាប់ណាស់មិនដឹងជួយអីបាន ក្រៅពីបញ្ឈប់ដាច់ខាតប្រើប្រាស់របស់ពួកចោ.រ តើយើងត្រូវឱ្យគេមើលងាយដល់ពេលណាទៀត ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMPLKaSaP5SXTn1eGT7xgxs-objVpt1a5ts98sz3zXDFmY6rdR9d4nlJdLoGqRjIDzPnPxY4DOqC6vXkgt0PrxQJk4wkaDEg-gnqmobbupRjUxeQBUrP0oZBQT5BkwaSrtNOnXh3sjja3j4d-UfxL__aBXxHrfMBxqEwp6oQy0mSJi0tMqDHy1dygvWSsb/s1000/image_2025-09-19_08-53-19.png

តារាចម្រៀង វ៉ាន់ នីឡា បានបង្ហោះវីដេអូខ្លីមួយជាមួយនឹងខ្លឹមសារថា «បន្តពហិការ .. ស្អីតែមួយចំណិតក៏មិនប្រើរបស់វាដែរ អ្នកលក់មួយចំនួនក៏ដូចគ្នា កុំព្រោះតែលុយធ្វើឱ្យពួកវាជិះជាន់និងមានប្រៀបលើយើងគ្រប់យ៉ាងពេក វាមិនព្រមដកថយទេរឹតតែលួចរបស់យើងស្រស់ៗ ហើយរបស់ញុំារបស់ប្រើដូចគ្នា បទពិសោធន៍កន្លងមកពួកយើងធ្លាប់ដឹងហើយមានទាំងដូរលេខកូដប្រទេសក៏មាន ដល់ពេលចឹងធ្វើឱ្យអ្នកប្រើរាងចាល»៕

Lu Han និង Guan Xiaotong មិនបានផ្ញើពាក្យជូនពរថ្ងៃកំណើតឱ្យគ្នាប្រឈមនឹងពាក្យចចាមអារ៉ាមកាន់តែខ្លាំង

0

នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥ Guan Xiaotong បានប្រារព្ធខួបកំណើតគម្រប់ ២៨ ឆ្នាំរបស់នាង។ Lu Han តែងតែផ្ញើពាក្យជូនពរថ្ងៃកំណើតជូនគូស្នេហ៍ជារៀងរាល់ឆ្នាំ។ កាយវិការផ្អែមល្ហែមនេះមានរយៈពេល៨ឆ្នាំមកហើយប៉ុន្តែក្នុងឆ្នាំនេះ Lu Han មិនបានបង្ហោះនៅលើបណ្ដាញសង្គមដូចមុនឡើយ។ ការអាប់ដេតចុងក្រោយរបស់ Lu Han នៅតែជាប់គាំងនៅលើការផ្សាយពាណិជ្ជកម្មម៉ាកយីហោចាប់ពីថ្ងៃទី ១២ ខែកញ្ញា ដោយមិនមានពាក្យជូនពរថ្ងៃកំណើតសម្រាប់ Guan Xiaotong ទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsU0-NBtX8mBLqcMEDBM-EY7k3C4FaPCslZZNiD6XCpe4zazoh_Z8teaO0SQl9kuERfbo7CPt4FfZWZueh7kDfuURGCHS5B9i-BKKVVHNHeWzF3imxpVOggS4T6_ttnj0IX1gvINtuO6K-e_jm0urAPiMyPoKMG-7YotraEe5-t8gF9lrLitb2uUkeByt9/s800/image_2025-09-17_16-31-18%20(2).png

សកម្មភាពនេះភ្លាមៗបានធ្វើឱ្យមានការពិភាក្សាលើអ៊ីនធឺណិតយ៉ាងក្តៅគគុក ហើយពាក្យចចាមអារ៉ាមអំពីការបែកបាក់ក៏បានកើតឡើង។ នេះមិនមែនជាលើកទីមួយទេដែលអវត្តមានរបស់គូស្នេហ៍ក្នុងពិធីខួបកំណើតធ្វើឱ្យមានការសង្ស័យពីទស្សនិកជន។ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃខួបកំណើតគម្រប់ ៣៥ ឆ្នាំរបស់ Lu Han តារាស្រី Guan Xiaotong បានខកខានមិនបានបង្ហោះសារខួបកំណើតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបំបែកទម្លាប់នៃការប្រារព្ធខួបប្រាំពីរឆ្នាំតាមពេលវេលាជាក់លាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTHm_AEQjmsZ7AdAswZIX_fErQaRO85j0akrS4IqmoIrPLpYenmGEPV4VPcRhcuVcHQocRR1ce6IPPv-GuvhvgqbbE8QLMSx_dsn19LAS_TwBVp-WBy5osLNCxHYkSFFrTHj7gHG0xOT-CguqR4pq8Ett9i2RxsMjR1EmtVeqgWAkMdJtNWkBzIDW2jofw/s640/image_2025-09-17_16-31-18.png

កន្លងមក Guan Xiaotong បានរៀបចំយ៉ាងល្អិតល្អន់ក្នុងឱកាសនោះ ដោយផ្ញើសារ ឬចែករំលែករូបថតផ្អែមល្ហែម ប៉ុន្តែឆ្នាំនេះមិនមានសកម្មភាពអ្វីឡើយ។ ការឃ្លាតឆ្ងាយពីគ្នានេះបានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតជាច្រើនមានចម្ងល់នឹងប៉ាន់ស្មានថាអ្នកទាំងពីរទំនងជាបែកគ្នាមែនទែនហើយ។ ទោះយ៉ាងណាទាំង Lu Han និង Guan Xiaotong មិនបានឆ្លើយតបនឹងពាក្យចចាមអារ៉ាមនេះទេ។ គណនី Weibo របស់ពួកគេនៅតែមានទំនាក់ទំនងផ្អែមល្ហែមពីអតីតកាល ហើយការបង្ហោះ Weibo ផ្លូវការដែលប្រកាសពីទំនាក់ទំនងរបស់ពួកគេនៅតែមាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixzHpOVWSU45LXIkAjLyMdACmLhmTPhjvZ915iKvY_BR-YHw5-KRbGeBnraLJPp-ubaeN0SdwuPkdeIzEqXiWzHUzWktzyf_nlYSYUrD8UfpHHZu_V25RpPQU9mCtuxHZEAUg7o8WMDHZ41R3bsznJK7yh1XQawH3MUVKXEcn-8bG7H8mQAc4rvgnnaBSF/s960/image_2025-09-17_15-41-01.png

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៧ Lu Han ស្រាប់តែប្រកាសពីទំនាក់ទំនងរបស់ជាមួយ Guan Xiaotong នៅលើ Weibo ។ នៅពេលនោះ Lu Han ដែលជាតារាសម្តែងលំដាប់កំពូល ទទួលបានការសរសើរយ៉ាងទូលំទូលាយចំពោះទង្វើដ៏ក្លាហាននេះ ដោយមានមនុស្សជាច្រើនបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់តារាប្រុសរូបនេះ។ ជារៀងរាល់ឆ្នាំ ចាប់តាំងពីពេលនោះមក ពួកគេបានផ្ញើពាក្យជូនពរគ្នាទៅវិញទៅមកក្នុងថ្ងៃខួបកំណើតហើយក្លាយជា គូស្នេហ៍គំរូ ក្នុងក្រសែភ្នែកអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoGutYj9zd2RhAKKgN2riQqsemsElKOP3qRdqfEFdWyRXrs4KACe6uNG1f7pm4p6Blm4wsWLYEceuD0oVDGQDKlnP3MTYcsSpM3h5AMf0k_yCUCh26BhMHVaL3UHOzpx7FcbbshjC7cSY9G6Sx5SDHPkIdrQTL2PCzpu2sxLSpnbSC-3_pBUhJsBcFblct/s960/image_2025-09-17_15-41-02%20(2).png

ទោះជាយ៉ាងណាក៏ដោយ ចាប់ផ្តើមនៅចុងឆ្នាំ ២០២៤ ទំនាក់ទំនងរបស់ពួកគេបានផ្លាស់ប្តូរ។ អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញថាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារបស់ពួកគេបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធភាគហ៊ុនឡើងវិញ ដោយបានផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មរបស់ពួកគេទាំងស្រុង។ ជាងនេះទៅទៀត អ្នកទាំងពីរកម្របង្ហាញមុខជាមួយគ្នាជាសាធារណៈណាស់ដោយស្ទើរតែគ្មានទំនាក់ទំនង។ នៅក្នុងខែកក្កដាឆ្នាំ២០២៥ Lu Han បានធ្វើការប្រគំតន្ត្រីមួយ ប៉ុន្តែ Guan Xiaotong មិនបានបង្ហាញខ្លួនដើម្បីគាំទ្រលោក ទេ។ លើសពីនេះ ការបង្ហាញខ្លួនមួយចំនួនរបស់ Guan Xiaotong នៅក្នុងកម្មវិធីផ្សេងៗ ក៏ត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតបកស្រាយថាជា សញ្ញានៃការបែកបាក់គ្នា៕

ព្រះនាង ចេណ្ណា លើកឡើងថាមនុស្សមួយចំនួនមិនស្កប់ស្កល់ ដណ្តើមទឹកដីឈ្លានពានបំផ្លាញអ្នកដទៃដែលសុំតែមួយសុខ

0

ឃើញទង្វើឈ្លានពានរបស់ប្រទេសថៃដែលចិញ្ចឹមចិត្តចង់បានម្តងហើយម្តងទៀតមិនចេះចប់ ព្រះនាង នរោត្តម ចេណ្ណា បង្ហាញព្រះទ័យសោកសៅនិងក្រៀមក្រំយ៉ាងខ្លាំងដែលប្រជាពលរដ្ឋខ្មែរកំពុងរងទុក្ខវេទនា។ ព្រះនាងបានលើកឡើងទៀតថាកើតជាមនុស្ស មិនថាក្នុងប្រទេសណាក៏ស្រលាញ់ប្រទេសរបស់ខ្លួនដែរ ប៉ុន្តែហេតុអ្វីមនុស្សមួយចំនួនមិនអាចរស់នៅដោយស្កប់ស្កល់ចាំបាច់អីដណ្តើមទឹកដីគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEkTDXy05FZSJWJN3uJSB5IxR4CUcM0-JuuXXXRKrxTjynF_1CyA769n_5GNqj4h9sKTaac29R40ryIwQDBWzZnzKopLcwYP5WxBr1JrepYmGoOMs_Zy_Ee9FaSPeH-h5-fqkcyogeQugz9uEi45jpjuvOolEKIQd87BumfhyvwyUTLgDPXf8G2XF0x0sC/s2048/image_2025-09-17_15-47-46.png
នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ព្រះនាង ចេណ្ណា បានផ្ញើសារនៅលើបណ្តាញសង្គមដោយបង្ហាញថា «អារម្មណ៍ខ្ញុំនៅពេលនេះ មានតែការសោកស្តាយ និងក្រៀមក្រំនៅពេលឃើញ ប្រជាជនខ្មែរដ៏កំសត់ កំពុងរងទុក្ខវេទនាពីទង្វើឈ្លានពានរបស់ប្រទេសជិតខាង។ ចំពោះខ្ញុំគ្រាន់តែក្មេងម្នាក់ខ្ញុំមិនយល់ទេថាយើងកើតជាមនុស្សមិនថាក្នុងប្រទេសណាក៏ដោយ ក៏ស្រលាញ់ប្រទេសរបស់ខ្លួនដូចគ្នា ប៉ុន្តែហេតុអ្វីមនុស្ស មួយចំនួនមិនអាចរស់នៅ ដោយសេចក្តីស្កប់ស្កល់បាន? ចាំបាច់ ដណ្តើមទឹកដី គេ ឈ្លានពាននិងបំផ្លាញជីវិតមនុស្សដទៃ ដែលពួកយើងសុំត្រឹមតែមានជីវិតរស់នៅព្រោះពួកយើងគ្រាន់តែចង់មានផ្ទះ មានគ្រួសារ មានសេចក្តីស្រឡាញ់ និងសន្តិភាពប៉ុណ្ណោះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPxj9c2d7jnY95cEGRbMHWY_ixuPcvjMPfEXjhmn0o_G5UUyBU4d2XPNIQ7XYrXEvE2QwwL7nTPFm5L6vTEj6jLQCKfbeCEbu6FFtBYCUIlc8PTwRUDrR3C3gQPO4ouLzA1fRyjdXiNsCYtJst9s8oLEwSneziT1xwnsA0-NUJGpqUH2VUJvfSdiOW_QSs/s2048/image_2025-09-17_15-47-39.png
សិល្បការិនីដែលមានសែរាជវង្សបានបន្តទៀតថា «សូមពិភពលោកបានឃើញនូវអំពើឃោរឃៅរំលោភឈ្លានពានយ៉ាងគឃ្លីន របស់ប្រទេសជិតខាង មកលើទឹកដីខ្មែរ ប្រជាជនខ្មែរស្លូតត្រង់។ ខ្ញុំក៏បួងសួង សូមឱ្យពិភពលោក មានតែសេចក្តីស្រឡាញ់ ក្តីមេត្តា ករុណា និងសន្តិភាពតែប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdhyphenhyphenXpETzw75LXmbLdBHl_Ni_G4FEfXJUpMAQXqN1AlgDPdutp6EsweOi6Uzvy0lMK5M7CHAwE_3-gRBHV2-k-nN6VxBo510jPauHCfcIsDO1eKqmkuavI3MdS5dAguYMcTjEKWKv3UeMn4OuqTwagrYx6ZZSS4cYmwELrMRDrH5JgAgfEHjvWz8TT00BX/s2048/image_2025-09-17_15-47-42.png

គួរបញ្ជាក់ផងដែរថា កាលពីកន្លងមកនេះ ព្រះនាង នរោត្តម ចេណ្ណា បានចេញសារប្រាប់ពិភពលោកចំនួន៤ភាសារួមមាន ភាសាខ្មែរ អង់គ្លេស ចិន និងបារាំង អំពីគោលជំហររបស់ប្រទេសកម្ពុជាគឺចង់បានសន្តិភាព ហើយប្រទេសដ៏តូចមួយនេះមិនទទួលបានផលប្រយោជន៍អ្វីឡើងអំពីជម្លោះព្រំដែនខ្មែរ-ថៃ៕

ពលរដ្ឋថៃនៅខេត្តពិស្នុលោកត្អូញត្អែរពីទឹកជំនន់ចេះតែកើនឡើងខ្លាំងពុំព្រមស្រក

0

ប្រទេសថៃ ៖ ជាច្រើនខែមកហើយដែលបណ្តាខេត្តនានានៅប្រទេសថៃមានគ្រោះធម្មជាតិ ដូចជា ៖ ខ្យល់ព្យុះ បាក់ដី និងទឹកជំនន់ ដែលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋថៃយ៉ាងខ្លាំង ។ ខេត្តពិស្នុលោក ក៏មានគ្រោះធម្មជាតិដែរ គឺកម្ពស់ទឹកជំនន់ក្នុងស្រុកបាងរ៉ាក់កាំ កាន់តែកើនឡើងខ្លាំងជារៀងរាល់ថ្ងៃបណ្តាលឱ្យពលរដ្ឋត្រូវរស់នៅជាមួយទឹកជំនន់យ៉ាងលំបាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2mwIgYnQHzjTvfS9av1xpRL_e2RAeJA8n5j6CRbzQ6yRMRj4RLoL7ZynxKgXZuVzg2PeQe6az_12h2HaOAl6Arc9nYvN1uBLE0wkhh1u78lmDtaTx5K5l5C1uu0i43rmIKGWgizorZKPTk6-k-fcJu5rZrXQ-jAAQ_GT4bFuSpEK7ZAWs8tjCepzkEvOb/s640/image_2025-09-19_08-24-32.png

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា កម្ពស់ទឹកជំនន់នៅស្រុកបាងរ៉ាក់កាំ ខេត្តពិស្នុលោក នៅតែបន្តកើនឡើងខ្លាំងពុំស្រកបណ្តាលឱ្យពលរដ្ឋលំបាកយ៉ាងខ្លាំងត្រូវរស់នៅជាមួយទឹកជំនន់ដែលស្ទើរតែលិចដំបូលផ្ទះ ។ អភិបាលខេត្តពិស្នុលោក បានជូនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្នទឹកជំនន់កាន់តែកើនឡើងខ្លាំង ដោយសារភ្លៀងធ្លាក់នៅភាគខាងជើង ព្រមទាំងមានទឹកហូរពីតំបន់ព្រៃភ្នំ ។

ស្ថានភាពទឹកជំនន់នៅតែបន្តបង្កផលប៉ះពាល់ដល់ពលរដ្ឋថៃ ដោយសារកម្ពស់ទឹកជំនន់កើនឡើងជាបន្តបន្ទាប់នៅតំបន់កសិកម្ម ផ្លូវធ្វើដំណើរ និងផ្ទះពលរដ្ឋ ។ នៅភូមិវាំងកុម ស្រុកបាងរ៉ាក់កាំ ខេត្តពិស្នុលោក ស្ថិតនៅមាត់ទន្លេយម គឺមានទឹកជំនន់ហូរមកពីតំបន់ខ្ពស់មកតំបន់ទំនាបធ្វើឱ្យពលរដ្ឋជាច្រើនគ្រួសារពិបាករស់នៅ ដោយសារផ្លូវធំបានទឹកលិចជ្រៅ ហើយពលរដ្ឋក៏យកម៉ូតូ និងរថយន្តមកចតចោលនៅផ្លូវទើបធ្វើថ្មីដែលខ្ពស់ជាងផ្លូវធំ ដើម្បីកុំឱ្យយានជំនិះលិចទឹកខូច ។ ប៉ុន្តែប្រឈមនឹងការបាត់បង់ ដោយសារម្ចាស់យានជំនិះមានផ្ទះនៅឆ្ងាយពីផ្លូវថ្មី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT3FYhDZb5qdwl3jCXSnRAgh84Nk1iIrpi8bwoxJERqZwGFYxK5Owupo9Y7sxq6_-FLb-SHKtIVynLbcKMCGGroDn4TrsyzrbYPYwbF4b81ASs4TFHuB0kwupP70gjJYl43YsN-qM7uQLGmup853E9YlC3sUUo8O-O30tpAsp7xZ35Di-xgO1919N8XXdA/s900/image_2025-09-19_08-24-32%20(4).png
លោក ណារុង ពលរដ្ឋនៅស្រុកបាងរ៉ាក់កាំ និយាយថា ផ្ទះលោកនៅឆ្ងាយពីផ្លូវថ្មីរាប់រយម៉ែត្រត្រូវទឹកលិចជិតដល់ដំបូល ។ លោកពិបាកណាស់ត្រូវមកមើលថែទ្រព្យសម្បត្តិ និងជញ្ជូនរបស់របរចេញពីផ្ទះ ថែមទាំងមានឪពុក-ម្តាយចាស់ជរាទៀត ។ កម្ពស់ទឹកជំនន់នៅតែកើនឡើងរាល់ថ្ងៃ ហើយវានឹងកើនឡើងកាន់តែខ្លាំងជាងនេះ ។

រីឯអ្នកស្រី វាសនា និយាយថា ទឹកជំនន់នៅតែកើនឡើងខ្លាំង រហូតផ្ទះអ្នកស្រីទឹកលិចដល់ដើមទ្រូង ខណៈកាលពីឆ្នាំ២០២៤ ទឹកលិចត្រឹមចង្កេះ ។ វាធ្វើអ្នកស្រី និងពលរដ្ឋក្នុងភូមិពិបាករស់នៅ ចង់ឱ្យស្ថាប័នពាក់ព័ន្ធប្រញាប់រកវិធីជួយដោះស្រាយរយៈពេលវែង គឺធ្វើផ្លូវឱ្យខ្ពស់ជាងទឹកដើម្បីឱ្យពលរដ្ឋងាយស្រួលធ្វើដំណើរចូលផ្ទះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcyI9n9DME-EVyI96iGqIkl9oSOpm7a492zWLFZAhrdfI4FTuxnnQaLbA5w9M_-K1LAjLNtEPNx1uIywgMBktaO3QBz9MzufbozCJhrwqRMRYLGfCuBuNzT83wIab4ecRUJdKcQagUE6E3_9o9vKHozsvbE8gzYiSpkzU4IRuWAoI3gMPLqDLRkHm-jGmS/s800/image_2025-09-19_08-24-32%20(3).png

ចំណែកពលរដ្ឋរស់នៅភាគខាងជើងខេត្តពិស្នុលោក ក៏ពិបាកដោយសារទឹកជំនន់ដែរ ដោយសារទឹកហូរពីខេត្តសុខោទ័យមកកាន់ទន្លេយម បណ្តាលឱ្យទឹកទន្លេកើនឡើងខ្ពស់លិចផ្ទះពលរដ្ឋ និងផ្លូវ ពលរដ្ឋនៅទីនេះត្រូវធ្វើដំណើរដោយជិះទូក ។

អភិបាលខេត្តពិស្នុលោក លោក ថាវី សឺមភក្តីគុន បានប្រាប់ឱ្យពលរដ្ឋតាមដានព័ត៌មានអាកាសធាតុ និងប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារទឹកជំនន់ហូរពីតំបន់ព្រៃភ្នំ ក៏ដូចជាត្រៀមខ្លួនការពារដំណាំក្នុងចម្ការ ។ បើតាមឧតុនិយម គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅបណ្តាខេត្តភាគខាងជើងប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំង រួមទាំងខ្យល់ព្យុះ ផ្គររន្ទះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2yk9Vcrgs7gOa0uiSIaN2Kz1yJL_tE3PTpE7z2zqyGXuiA5y4aS4ZwhfAzd3YKJN59oapW4YHGDwyl8d58S92H5sfdf0RB-5S9g2uUSzKWKJ-BH5idTTortcDt4MTGDAzdQuYiuC-vj_VvPr4zKKwIJmlwambefUNsH991Xk1AtsaCY6lY5FpRpjjOhyphenhyphenx/s696/image_2025-09-19_08-24-32%20(2).png

បា.បធ្ងន់ណាស់! ថៃចោ.ទប្រកាន់ព្រះសង្ឃកម្ពុជាដែលចូលរួមជាមួយអ្នកភូមិព្រៃចាន់ថាគឺជាទាហានបន្លំខ្លួន

0

ស្រោចស្រង់លែងបានហើយ! មិនត្រឹមតែធ្វើឲ្យព្រះសង្ឃរបួសប៉ុណ្ណោះទេ ពេលនេះថៃថែមទាំងចោ.ទប្រកាន់ថា ព្រះសង្ឃដែលទៅចូលរួមការតវ៉ាជាមួយអ្នកភូមិនៅភូមិព្រៃចាន់ គឺជាសង្ឃក្លែងក្លាយ ដែលជាទាហានបន្លំខ្លួនមកបង្កើតស្ថានការណ៍នាំឲ្យមានភាពវឹកវរ ដើម្បីឲ្យកម្ពុជាប្រាប់អន្តរជាតិថាថៃរករឿងកម្ពុជាមុនប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFA1brzyf_lGYVwntHLBO_YVnUUmYGm0zLccn-HxzgH07S_g3a9BH9CGVaTLO1tLDoTxE4c1b2sf7_v_p1ogTYURYQQxVVoHxQTJnXPhaNQbC8B-tQ23GQvh1bxl4Cs_YpSoKrhjiqQKnD4q39zZZ3Y06Q4NhRXldjRUzYpAIiIr7ReLqjFhjNH3yso7t3/s1280/547765054_24043872511954570_3924083188129401015_n.jpg

នៅថ្ងៃព្រហស្បត្តិ៍ ទី១៨ កញ្ញា ឧត្តមសេនីយទោ Surawit Daengjan នាយសេនាធិការនៃកងទ័ពភូមិភាគទី១ និងជាអ្នកនាំពាក្យ បានធ្វើសន្និសីទសារព័ត៌មានទាក់ទងនឹងឧបទ្ទវហេតុដែលពលរដ្ឋខ្មែរបានទម្លុះរបងលួសបន្លានៅឯ Ban Nong Ya Kaew ក្នុងខេត្តស្រះកែវថា ឧប្បត្តិហេតុកាលពីម្សិលមិញ បានផ្ទុះឡើងដោយសារតែការវា.យប្រហា.រពីសំណាក់ជនសុីវិលកម្ពុជាមកលើកងកម្លាំងសន្តិសុខថៃ និងបានធ្វើឲ្យមន្រ្តីថៃរងរបួសជាច្រើននាក់ដោយសារការគប់ដុំថ្ម និងការបា.ញ់គ្រាប់ជំពាម ដែលជំរុញឱ្យកងកម្លាំងថៃប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូដើម្បីឆ្លើយតបវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivYrcMafTAqAoD6Hr16wwkNDK2gYlUhFMOAI8BNBh2ECKWnYJGJ0JTuiB_A7vEXoldk-GVMMNM_U8zd3OD-_qgOF02ahKt3VBINnsSg12zc7tjdQKDS2qVUGrOrSgZTk8Bo_lIzdwhVGdSYw0Dj138E5zA9TGJZ_3N9jKRq-qq6Q-qhAVKRFmAP9mC7ebJ/s1042/548318949_1219886563513297_6467958816314578618_n.jpg

អ្នកនាំពាក្យរូបនេះបានលើកឡើងថា «ខ្ញុំសូមថ្កោលទោសថ្នាក់ដឹកនាំកម្ពុជា ដែលអនុញ្ញាតឲ្យស្ថានការណ៍នេះកើតឡើងលើទឹកដីអធិបតេយ្យភាពរបស់ថៃ ដោយយកកុមារ ស្ត្រី និងព្រះសង្ឃជាអ្នកញុះញង់។ កម្ពុជាចង់បង្កើតរូបភាពថា ប្រទេសថៃអមនុស្សធម៌ និងកំពុងធ្វើសកម្មភាពយ៉ាងគឃ្លើនដោយមិនខ្វល់ពីអារម្មណ៍ ឬសុវត្ថិភាពរបស់ជនសុីវិលកម្ពុជា។ សូមបញ្ឈប់ការញុះញង់នេះ ហើយឈប់លាក់ខ្លួននៅពីក្រោយស្ត្រីទៀតទៅ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_-BCEI714ek_8iwHk_t_RJUzV3i_UEobbAhBj6tfJmWWneSN15k91Ifdf1zgFgIr2hm7ja0DkMqKaZ4fnoPoOqEpFlsAfD4hfNtzmARM0G88CUH79Twu4Vu2oXym9rQoUBvFx0C_2tI4ZRoB-UiosH4b-jINmljnpNN09iNWFWtDV0mt5XMDxNYaz83R1/s1670/548209874_1219888646846422_7784667854102793894_n.jpg
មិនតែប៉ុណ្ណោះ លោក Surawit បាននិយាយឌឺដងកកាន់ព្រះសង្ឃកម្ពុជាដែលចូលរួមក្នុងចលនាតវ៉ាដើម្បីការពារទឹកដីជាមួយពលរដ្ឋយ៉ាងដូច្នេះថា ប្រសិនបើអ្នកចង់ធ្វើបាតុកម្មបែបនេះ អ្នកគួរតែទៅសឹកហើយចូលបម្រើជាទាហានទៅល្អជាង ដើម្បីមកតតាំងជាមួយពួកយើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-xjypDPFre05zemPwrZlUPCvR3HUBVUHgw_w7CTYIj6CCB3RS5dw9q6lHYK4LzeC2DK2qMEM3dXd7JbhyphenhyphenLQ6e1oUn7zOdZ5_UEa-Tdx0WHLwtQ3KZvIjVnYXAT5UYjvnKPaGibhLmUZgMR3BLG3T35YAIhBh4M_CJpWmtTGgsBSwoHu73yzHiw5KjKI5m/s1920/548305345_1219908390177781_2265475558266051099_n.jpg

លើសពីនេះ បើតាមការចុះផ្សាយរបស់ Khaosod ដោយផ្អែកលើមតិរបស់សារណជនថៃមួយចំនួនពួកគេបានអះអាងថា មុខព្រះសង្ឃខ្មែរដែលចូលរួមក្នុងចលនានេះ ប្រហាក់ប្រហែលនឹងទាហានខ្មែរម្នាក់ ដែលយូរៗទៅវាបានក្លាយជាប្រធានបទសម្រាប់ពលរដ្ឋ និងក្រុមជ្រុលនិយមថៃនាំគ្នាយកមកអះអាងថា កម្ពុជាចាត់ឲ្យទាហាន សម្ដែងធ្វើជាសង្ឃដើម្បីបង្កើតសេណារីយ៉ូភូតកុហកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijKvNUXxzMNH-K4-u57-Hmq5O5lEIL_lPC3MPUb6NmUrsHFQYnc5-9A9DZtqiWeg5Q48ZfZ8tHtPP1Pa1ItWcpg8qufjytcOVVSua8Wt8drW3iI4uVVAIfUuwjk1ldGtEzKPwz57LX6_CXz86YvBqlDAStImOfkIwu381FDaOAvAIcW71CUc_qtOk7kKBL/s1920/548310743_1219908273511126_6399810325672370658_n.jpg

គួរបញ្ជាក់ថា នៅក្នុងការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋកម្ពុជា និងទាហានប្រដាប់ងាវុ.ធថៃកាលពីថ្ងៃទី១៧ ខែកញ្ញា ម្សិលមិញបានបណ្ដាលឲ្យជនសុីវិល និងព្រះសង្ឃប្រមាណជិត៣០នាក់រងរបួស ដោយសារគ្រាប់កាំភ្លើងជ័រ រួមទាំងបាត់បង់ស្មារតី ពិបាកដកដង្ហើមដោយសារគ្រាប់បែ.កផ្សែង និងត្រូវបញ្ជូនមកសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZB_7b8K-6MdejapxDg1K1zz3VF5Pajk6OnH0VObM0UwVdI-6jnHBNRK_L1a7lEaXDsRBR5RGP8XYmAu86LOt_BI6AIvjxfAWUF-H8HBTxF7ctoQzKvRHKMiv3EicHTBQK6dOA5AmD5o569nuMHXutNeSnqIMmmKurzvEyd34TXfw_Z2bv3_Vciljvdyo8/s1280/547995733_24043886821953139_7742408605910626400_n.jpg

ជាមួយគ្នានេះ វាបង្ហាញយ៉ាងច្បាស់ពីទង្វើឈ្លានពានរបស់យោធាថៃ និងសកម្មភាពបង្រ្កាបបាតុកម្មដោយហិង្សាដ៏អមនុស្សធម៌មកលើប្រជនស្លូតត្រង់ កងកម្លាំងដែលគ្មានអាវុ.ធ រួមទាំងព្រះសង្ឃ ដែលមានបំណងចង់ត្រឹមការពារអធិបតេយ្យទឹកដី ផ្ទះសម្បែង ដីស្រែសម្ការរបស់ពួកគាត់តែប៉ុណ្ណោះ៕

ប្រធានក្រុមសង្កេតការណ៍អន្តរកាលស្នើថៃបញ្ឈប់អំពើហិ.ង្សា និងរក្សាភាពស្ងៀមស្ងាត់នៅភូមិព្រៃចាន់រហូតកិច្ចប្រជុំ JBC មកដល់

0

កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ប្រធានក្រុមសង្កេតការណ៍អន្តរកាល (IOT) បានស្នើឱ្យថៃបញ្ឈប់អំពើហិ.ង្សា និងរក្សាភាពស្ងៀមស្ងាត់រហូតដល់មានកិច្ចប្រជុំ JBC ។ ក្រៅពីនេះ ប្រធាន IOT ក៏បានស្នើឱ្យកងកម្លាំងថៃគោរពច្បាប់អន្តរជាតិផងដែរ ក្រោយពីសមត្ថកិច្ចថៃប្រើប្រាស់កាំភ្លើ.ងគ្រាប់ជ័រ គ្រា.ប់បែកផ្សែង ឧបករណ៍បំពងសំឡេង ជំពាមកៅស៊ូគ្រាប់ឃ្លី ឧស្ម័នបង្ហូរទឹកភ្នែក ខែល និងកាំភ្លើ.ងវែងខ្លី មកលើពលរដ្ឋ និងព្រះសង្ឃខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5TezkxqeJzlccaizW11JrBFVVnUjpOYaiWAg1bZV7kXXeRGbK5dbkisAdaVTsfgdtWPfs6U5-tKzRFV2B93NUjejrSYV9r3LYFiQtjKCBOeL8YiLuGoXSew5RcLiDjK1Tr2UjVOh77CUfk7ft9PvqPY3TQ8Ycc3WQcjCwfb1QGd5ZRk059dAI3UtZO4qK/s1280/photo_2025-09-18_13-07-36.jpg

លោកឧត្តមសេនីយ៍ Shamsul Rizal Bin Musa អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសថៃ ក្នុងឋានៈជាប្រធានក្រុមសង្កេតការណ៍អន្តរកាល (IOT) និយាយថា លោកបានធ្វើដំណើរមកភូមិព្រៃចាន់ នៅថ្ងៃទី១៧ ខែកញ្ញា គឺមកពិនិត្យមើលការអនុវត្តបទឈប់បាញ់ ដោយលោកស្នើឱ្យថៃបញ្ឈប់អំពើហិង្សា និងរក្សាភាពស្ងៀមស្ងាត់នៅភូមិព្រៃចាន់ រហូតដល់មានកិច្ចប្រជុំ JBC ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9_UnIdTQVxpEKOZ7V5Z055LAKw83_XBnFGHAPnd5oumK3jjTqpuTwwM5CguqX_BVhxC9L2a-RTvwl24sd__hvYMWlW0uB_i0a_73hh1hKxFY8iVjZiLWDtZNZW23s3Z_K6QCMGvVG1CkDEQHOxbYjS8xfwdyUPsJN5giYPIET59YN13ObETEgpzEb_60j/s1280/photo_2025-09-18_13-07-35.jpg
ចំណែកការដោះស្រាយជម្លោះនៅក្នុងកិច្ចប្រជុំ JBC លោក Musa ជឿជាក់ថា ជម្លោះនៅព្រំដែនភូមិព្រៃចាន់នឹងស្ងប់ស្ងាត់នាពេលឆាប់ៗ និងស្នើឱ្យកងកម្លាំងថៃគោរពច្បាប់អន្តរជាតិ ។ លោកមានទំនុកចិត្តថា បើកងទ័ពថៃគោរពបទឈប់បាញ់ គឺចាប់ពីពេលនេះទៅ ប្រទេសទាំងពីរនឹងទទួលបានសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc5N5iQcwqpha-LMdXpjmnhyphenhyphenPBXp8wOGiQmvRuqNmcBNXxotSqKN2dJ_OOI7RIG19xUWEtz6j_ewcMnfhqI9eJh0I2MY8FYOQCbL0vCtLg_psXhQnPkaWm72wXNTTDLsDOpaLfEhQ2v2w7bkhH6fJpv45k1lOjcL6fcxHT_vbQcMvJvDmF5l6qX8rKm6i4/s1280/photo_2025-09-18_13-07-35%20(2).jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកញ្ញា សមត្ថកិច្ចថៃបានបា.ញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែងមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យហៀរទឹកភ្នែក ហើយសមត្ថកិច្ចថៃបានប្រើប្រាស់ឧបករណ៍បំពងសំឡេងធ្វើឱ្យប៉ះពាល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល ។ លើសពីនេះ ពួកគេបង្កអំពើហិង្សាដោយប្រើប្រាស់ឧបករណ៍បង្ក្រាប និងបា.ញ់ជំពាមកៅស៊ូគ្រាប់ឃ្លីបណ្តាលឱ្យពលរដ្ឋ និងព្រះសង្ឃខ្មែរ យ៉ាងតិច២៤អង្គ/នាក់ ដួលសន្លប់ និងរងរបួសធ្ងន់ស្រាល ។ កងកម្លាំង និងសមត្ថកិច្ចចម្រុះកម្ពុជាដែលគ្មានអាវុធ បានការពារសុវត្ថិភាពលរដ្ឋខ្មែរ ដោយប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងឈប់បាញ់ និងគោរពគោលការណ៍ដែលបានឯកភាពគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី និងត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIHQDQGw1GDN30S9gIb4blj0nVtPQQG7oI4iT0XV535R44bog6YbI1ED9Q-Y8Ez8i0LpQw4qg6Zc6T3UwVsEoM1TcrZ1hGFcDWCCsQ7EDVVx5mjMHvQPzJJfpEPJ5DqbnIIc-mEFfcmC5izWhilGbkYoXXWevZx_9TE26f4kAha0OfRtEp8nmLWFIuUk8P/s1280/photo_2025-09-18_13-58-46.jpg

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃមកលើពលរដ្ឋ និងព្រះសង្ឃខ្មែរ ព្រមទាំងអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ទង្វើរំលោភបំពាន និងហិង្សាទាំងនេះជាបន្ទាន់ ។ កម្ពុជាទាមទារឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងឈប់បាញ់ គោរពស្មារតីនៃកិច្ចប្រជុំ GBC និង RBC អនុស្សរណៈនៃការយោគយល់ត្រង់ចំណុច២ មាត្រា៤ នៃ MOU ឆ្នាំ២០០០ រួមទាំងគោលការណ៍សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិជាធរមាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL1b2WxLmLv35zaM-eOn2DANx4MtMGmvgYMunbSYRpwueGtfmbiCxkOgMARcJuNSt55kF2CLZ8C4XuxpG1fyckVWkt8vBECntDyhzZNrc1Tus16eNlMXsqb_5k707KD_bc3_yZbCz5ZnJcz_id43EU-YUj4ZYqUcn2wt6DfRfetEJwicgCdzt7fG7vizp_/s990/photo_2025-09-18_13-58-45.jpg
រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាន់គោលជំហរច្បាស់លាស់គោរពកិច្ចព្រមព្រៀងឈប់បាញ់ និងដោះស្រាយបញ្ហាដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន ព្រមទាំងអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ។ កម្ពុជាសូមអំពាវនាវដោយទទូចឱ្យថៃគោរពគោលការណ៍ទាំងអស់នេះដូចគ្នាដែរ ដើម្បីរក្សាបទឈប់បាញ់ និងកាត់បន្ថយភាពតានតឹងក្នុងការប្រឈមមុខដាក់គ្នាដើម្បីបញ្ចៀសការប៉ះទង្គិចនាំដល់ការផ្ទុះអាវុធជាថ្មី ៕

ពលរដ្ឋថៃខឹ.ងសម្បារ និងចោ.ទប្រកាន់ប្រធានអ្នកសង្កេតការណ៍ម៉ាឡេសុីថាលម្អៀងមកខាងកម្ពុជា

0

ភ្នំពេញ៖ ប្រជាជនថៃកើតទុក្ខមិនសុខចិត្ត ខឹ.ងនឹងប្រធានអ្នកសង្កេតការណ៍ម៉ាឡេសុី ថាលម្អៀងកាន់ជើងមកកាន់កម្ពុជា និងសម្ដែងការខកចិត្តថាម៉ាឡេសុី និងកម្ពុជាគុបគិតគ្នាជាបក្ខពួកតែមួយ ក្រោយប្រធានអ្នកសង្កេតការណ៍រូបនេះ បដិសេធមិនទៅត្រួតពិនិត្យមើលកន្លែងប៉ូលិសថៃបា.ញ់អ្នកភូមិខ្មែរ ដោយប្រាប់ថៃឲ្យរក្សាស្ថានការណ៍នៅដដែល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigupogBNAJXOO-ZCB2hza2aYMgkT0wwl_7vOCS4V9ltU3GZtKJW3qYpbKbqC86_6_w4yRL_XXBGMxDYYVALJz3apMq2hqlDT3EEjusq03hOIomPvbxGsNfURWnBUknBIn03e0Xzp2Hmg0sWz8qFKkg7BtbjoNzlWb1ntF5CVAdYmVIKjgOwg-R8x_Rhizn/s1024/photo_2025-09-18_13-58-45%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod របស់ថៃនាព្រឹកថ្ងៃទី១៨ ខែកញ្ញា បានឲ្យដឹងថា លោក សាមសុល រីហ្សាល់ ប៊ីន មូសា (Samsul Rizal Bin Musa) អនុព័ន្ធយោធាជំនួយការម៉ាឡេស៊ី និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំប្រទេសថៃបានជំរុញឱ្យប្រទេសថៃរក្សាភាពស្ងប់ស្ងៀម និងបញ្ឈប់រាល់សកម្មភាពនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅទល់មុខតំបន់ បានណង យ៉ាកែវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL1b2WxLmLv35zaM-eOn2DANx4MtMGmvgYMunbSYRpwueGtfmbiCxkOgMARcJuNSt55kF2CLZ8C4XuxpG1fyckVWkt8vBECntDyhzZNrc1Tus16eNlMXsqb_5k707KD_bc3_yZbCz5ZnJcz_id43EU-YUj4ZYqUcn2wt6DfRfetEJwicgCdzt7fG7vizp_/s990/photo_2025-09-18_13-58-45.jpg
នៅក្នុងវីដេអូដែលអ្នកសារព័ត៌មានថៃបានសម្ភាសន៍លោក សាមសុល បាននិយាយថា៖ សូមរក្សាភាពស្ងៀមស្ងាត់នៅទីនេះ នោះអ្វីៗនឹងល្អ គ្មានបញ្ហាទេ ហើយយើងរង់ចាំរហូតដល់កិច្ចប្រជុំ JBC និងរង់ចាំការសម្រេចចិត្តបន្ទាប់។ វានឹងមិនអីទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIHQDQGw1GDN30S9gIb4blj0nVtPQQG7oI4iT0XV535R44bog6YbI1ED9Q-Y8Ez8i0LpQw4qg6Zc6T3UwVsEoM1TcrZ1hGFcDWCCsQ7EDVVx5mjMHvQPzJJfpEPJ5DqbnIIc-mEFfcmC5izWhilGbkYoXXWevZx_9TE26f4kAha0OfRtEp8nmLWFIuUk8P/s1280/photo_2025-09-18_13-58-46.jpg

បន្ថែមពីនោះ លោកសាមសុល ក៏បានគូសបញ្ជាក់ក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរថា៖ កងកម្លាំងប្រដាប់អាវុធថៃមានស្តង់ដារខ្ពស់ណាស់ក្នុងការក្លាយជាទាហាន ដូច្នេះវាមិនគួរឲ្យបារម្ភថានឹងមាននរណាម្នាក់អាចមកបៀតបៀនបាននោះទេ។ ប្រធានក្រុម IOT រូបនេះហាក់ចង់សំដៅថា លោកមិនបារម្ភឡើយថានឹងមានអ្នកណាហ៊ានចូលមកឈ្លានពានថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPtEQxV6lYtNOxFk4b3wtoPv00DcYEY5u1CEWxFv4xmS21RHJ5UAPnCLD8xNByYRNQHydKadB9GG-i-BiTeBxbYh_T_S082UQjKmyxz1W0njnuj4l0Xgz4Q2na3k9CMfbSyp_XL1jgoOhW5yuNJJYbEN8P6Uls-fduvb0euji3CvobMJAPDIOBRoKt_tzq/s1280/547995733_24043886821953139_7742408605910626400_n.jpg

ការបដិសេធមិនចូលត្រួតពិនិត្យស្ថានភាពព្រំដែនតាមការអញ្ជើញរបស់ថៃ និងការប្រាប់ឲ្យថៃរក្សាភាពស្ងៀមស្ងាត់ដើម្បីរង់ចាំដោះស្រាយនៅកិច្ចប្រជុំ JBC ខាងមុខនេះ បានធ្វើឲ្យប្រជាពលរដ្ឋថៃកើតក្ដីក្ដៅក្រហា.យជាខ្លាំង ដោយពួកគេយល់ថាប្រទេសខ្លួនកំពុងត្រូវបានបរទេសប្រងើយកន្តោយដាក់ និងចា.ញ់ប្រៀបកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCSrib3Ztug86v8n2ujOmixDz1vcCPU1Va7veZYyufBNzinlGlWLZygTgIbJk4LXLdwC4hwETjxAwd0jFdUutH4U27_dpDrUH5n4a1B36A2ja2FvsugA9TV9LGY8wns_Joj0G2uydP78e16ZDocsiXrIU2U5jUntWWMCP9OIij1KgcTrzDZqfoBGSm17Gy/s1280/548628857_24043887171953104_5014203927899532964_n.jpg

នៅក្នុងការបង្ហោះរបស់ Khaosod ប្រជាជនថៃបាននាំគ្នាចូលទៅខមិនបែបមិនពេញចិត្តថា «ថៃមិនគួជឿទុកចិត្តនរណម្នាក់ឡើយ ជាពិសេសប្រទេសដែលជាភាគីទី៣។» «ស្ងៀមស្ងាត់ៗ ឲ្យថៃស្ងៀមស្ងាត់រហូត ចុះអ្នកវិញកំពុងធ្វើអ្វី? ជិត៣ខែហើយមិនឃើញមានអ្វីប្រែប្រួលសោះ» «អ្វីទៅជាកិច្ចប្រជុំ JBC? និយាយមកដូចជាដឹងរឿងច្បាស់ណាស់អញ្ចឹង។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitmF3QpQEueQcPOOv5n5CdHv62fSo0qq5OYxyTGfLL7dJU0w86am3xpSliSpchKLoFLndJm9d7lnc_d9ZCWMR6tZKuJW4RUArKijLPLOHvTAHZ-JfsJ3yP_WL0NBgoaA6jR4wzT2WJFo0IZWcEZFmZSmnqazN5-k9emeus1B8Nq7KbUPDq1v9p75xo8g6B/s1280/549169989_24043887005286454_2946349398074809839_n.jpg

គួរជម្រាបថា ករណីនៅភូមិព្រៃចាន់ និងភូមិជោគជ័យនៅកម្ពុជា ដែលភាគីថៃទាមទារ គឺជាចំណុចក្តៅចុងក្រោយនៃតំបន់ជម្លោះព្រំដែន។ កាលពីល្ងាចថ្ងៃពុធទី ១៧ ខែកញ្ញា ម្សិលមិញនេះ ពលរដ្ឋកម្ពុជជិត ៣០ នាក់ រួមទាំងព្រះសង្ឃ បានរងរបួសនៅពេលដែលប៉ូលិសបង្ក្រាបបាតុកម្មថៃប្រដាប់អាវុធ និងទាហានថៃប្រដាប់អាវុធ បានយកខ្សែលួសបន្លាមកដាក់នៅភូមិព្រៃចាន់ និងបានប៉ះទង្គិចជាមួយអ្នកភូមិកម្ពុជា៕

នាយករដ្ឋមន្ត្រីថៃ ៖ «កងទ័ពថៃជាអ្នកចាត់វិធានការ និងមានអំណាចសម្រេចចិត្តលើបញ្ហាព្រំដែននៅខេត្តស្រះកែវ»

0

ប្រទេសថៃ ៖ ក្រោយពីសមត្ថកិច្ចថៃប្រព្រឹត្តអំពើហិ.ង្សា និងប្រើប្រាស់អាវុ.ធគ្រប់ប្រភេទមកលើពលរដ្ឋ និងព្រះសង្ឃខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែររងរបួស និងសន្លប់ជាច្រើននាក់ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន និយាយថា កងទ័ពថៃមានអំណាចសម្រេចចិត្តលើបញ្ហាព្រំដែនខេត្តស្រះកែវ ទោះជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការអនុវត្តបទឈប់បា.ញ់រវាងកម្ពុជា-ថៃឱ្យមានប្រសិទ្ធភាពក្តី ប៉ុន្តែថៃត្រូវតែរក្សាផលប្រយោជន៍ជាតិ ។

នៅសភាពាណិជ្ជកម្ម នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បាននិយាយមកកាន់សារព័ត៌មានថា កងទ័ពថៃជាអ្នកចាត់វិធានការនៅព្រំដែនខេត្តស្រះកែវ ហើយគ្មានការបើកព្រំដែនឡើយ ។ លោកសន្យាថា រដ្ឋាភិបាលនឹងស្តាប់មតិកងកម្លាំងនៅព្រំដែន បើទោះជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ឱ្យជំរុញការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃក្តី ពីព្រោះថៃត្រូវតែរក្សាផលប្រយោជន៍ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Top News នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ។

លោកបន្តថា កងទ័ពជាអ្នកចាត់វិធានការ និងរាយការណ៍ពីបញ្ហានៅព្រំដែនខេត្តស្រះកែវ ខណៈច្បាប់អាជ្ញាសឹកបានប្រកាសនៅតំបន់នេះរួចហើយ ដូច្នេះ អំណាចសម្រេចចិត្ត គឺស្ថិតនៅលើកងទ័ព ។ បច្ចុប្បន្ន លោកពុំទាន់គ្រប់គ្រងរដ្ឋាភិបាលជាផ្លូវការទេ ប៉ុន្តែលោកសន្យាជាមួយពលរដ្ឋ និងផ្នែកទទួលខុសត្រូវសន្តិសុខថា បើរដ្ឋាភិបាលរបស់លោកចូលមកគ្រប់គ្រងប្រទេសជាផ្លូវការ គឺរដ្ឋាភិបាលនឹងស្តាប់ពីបញ្ហាសន្តិសុខនៅព្រំដែនដោយផ្ទាល់ ខណៈការបើកព្រំដែនឡើងវិញ គឺពុំទាន់បើកនៅឡើយទេ ។

ចំណែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ឱ្យជំរុញការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ លោក អនុថីន និយាយថា មេដឹកនាំគ្រប់ប្រទេសត្រូវតែរក្សាផលប្រយោជន៍ជាតិរបស់ខ្លួន គឺដូចគ្នានឹងមេដឹកនាំថៃ ក៏ត្រូវរក្សាផលប្រយោជន៍ អធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋថៃ ហើយលោកនឹងប្រកាន់ខ្ជាប់នូវគោលជំហរនេះមិនផ្លាស់ប្តូរ ។

គួរបញ្ជាក់ថា កងទ័ពថៃកាន់តែបញ្ចេញសណ្តានព្រៃផ្សៃឱ្យពិភពលោកបានឃើញច្បាស់ ក្រោយពីពួកគេប្រព្រឹត្តអំពើហិង្សាដោយការប្រើប្រាស់កាំភ្លើងគ្រាប់ជ័រ គ្រាប់បែកផ្សែង ឧបករណ៍បំពងសំឡេង ជំពាមកៅស៊ូគ្រាប់ឃ្លី ឧស្ម័នបង្ហូរទឹកភ្នែក ខែល និងកាំភ្លើងវែងខ្លី មកលើពលរដ្ឋខ្មែរកាលពីថ្ងៃទី១៧ ខែកញ្ញា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ក្រៅពីនេះ កងទ័ពថៃថែមទាំងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ថា កម្ពុជាបង្កប់មីនថ្មីជាបន្តបន្ទាប់ ក៏ដូចជាចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យខ្លួននៅខេត្តត្រាត ។

កម្ពុជាស្នើឱ្យភាគីថៃចៀសវាងសកម្មភាពទាំងឡាយណាដែលនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងពង្រីកតំបន់ជម្លោះ ដោយខិតខំធ្វើយ៉ាងណា បង្កបរិយាកាសអំណោយផលដល់ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងនោះរួមទាំងការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) ទាំងអស់ឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួន ។ ឆ្លៀតឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តសហការជាមួយភាគីថៃនៅគ្រប់កម្រិតដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រទេស និងពលរដ្ឋទាំងពីរ ៕

ខ្លាំងដៃណាស់! ថៃមានផែនការប្រើកម្លាំងយោធាដណ្ដើមយកទឹកដី ១៧ទីតាំងបន្ថែមពីកម្ពុជា

0

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជានាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា បើតាមប្រភពគួរឲ្យទុកចិត្តមួយបានបង្ហើបថា ថៃមានបំណងប្រើប្រាស់កម្លាំងយោធាក្នុងការទន្រ្ទានយកទឹកដីចំនួន ១៧កន្លែងបន្ថែមនៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង របស់កម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjttxmxiUbeXSK5sCC2Nk2894j0CUZtLXXCpxcvf_GJxkRRCA-ZAMlmeWB5JxxXThq4LejcxKl4iZIUh4A85pHN2DmQI6KtujnJ92_2QGGMo3FwmDHh0XNQT8u5_2hSCuYXoPaODNxFz2EFonIaQwYqP-wU-xN8KhduRjr8aAz1D4KrGczaIFRgCW8sHeVx/s1280/photo_2025-09-18_10-25-41.jpg
បន្ទាប់ពីការប៉ះទង្គិចគ្នារវាងជនសុីវិលកម្ពុជា និងកងកម្លាំងសន្តិសុខរបស់ថៃនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដាក់លិខិតផ្លូវការមួយផ្ញើទៅកាន់ប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកនានា ដើម្បីជំរុញកាអនុវត្តបទឈប់បា.ញ់ និងកិច្ចព្រមព្រៀងទាំងអស់ឲ្យមានប្រសិទ្ធភាព និងត្រូវបានអនុវត្តយ៉ាងពេញលេញពីសំណាក់ភាគីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTgs3P7AZubP0Lt4i5PdxISrMyatSm0Rhaq9P3vK6prWR01OAI2d_dLMjlXUDem-9i2RM95bu6QJmdOi4U64srcSAw632SzlMR-PCwlbrQpwul9TkGqHZz5gi8Y7XwOYoQZLmcm3x1C6vBu2XB3IrsMLFcH1o0OqIJSch3kERZvQQZvI341-zyO0DrhThX/s1280/photo_2025-09-18_11-17-34.jpg

នៅក្នុងលិខិតនោះ ក្រសួងការបរទេសក៏បានគូសបញ្ជាក់ពីចំណុចមួយយ៉ាងដូច្នេះថា៖ ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើម យកទឹកដីនៅទីតាំងចំនួន ១៧ ផ្សេងទៀត នៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnkh9lcbTNgI4qBg1QWJRZMAOwIcohMUqcm3_s7mA2nZRuPI8QdkQVsxY_2g_tK4E4QuI6TJJIxdVSVlz0chZFPF2M55PGfIvnUB59OlUseZrVX8nCQ2EZ6YTPRZSsdRG0Og3ZdgXJo-jKLf0ficBmDd1d_vqYdQHHKRQFGDQIDyPgWMxlyq65kTh0x6ik/s1170/photo_2025-09-18_11-17-46.jpg

សកម្មភាពឯកតោភាគីរបស់ថៃ គឺជាការប៉ុនប៉ងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគី តាមរយៈការប្រាស់កម្លាំង ដែលជាការបំពានដោយផ្ទាល់លើអនុស្សរណៈ ឆ្នាំ២០០០ អាណត្តិរបស់គណៈ កម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ(JBC) និងការប្តេជ្ញាចិត្តដែលបានកត់ត្រាក្នុងកិច្ចប្រជុំនៃ គណៈកម្មាធិការព្រំដែនទូទៅ និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ នាពេលថ្មីៗនេះ ដែលថា៖ “ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹង…ឬ ពង្រីកវិសាលភាព និងទំហំជម្លោះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLhcECLsxDl3qBq3fCxMQ5d4N6yeL8Y1Y4ptZy217mGgnmqJcslKZQ-LY4Cpog6LyOvAmSX1_xUmfGLLMVakUjPgIWw1KDqlz1m3b3Kon4E0-GFHkMqWxz4mhyphenhyphene5RG1Sks7B74a2hzv_nvgh3H_w8lD-BvPBR8dfW8azByNkqHdRKf5QeIe0vJpiCj5DNt/s1280/photo_2025-09-18_10-25-40%20(2).jpg

គួររម្លឹកផងដែរថា ចាប់តាំងពីថ្ងៃទី១២ ខែសីហាមក កម្លាំងទាហានថៃបានបង្កើនការរាយបន្លាលួស និងចេញឱសានវាទបណ្ដេញពលរដ្ឋកម្ពុជាចេញពីផ្ទះសម្បែងដែលស្ថិតនៅលើទឹកដីកម្ពុជា។ មិនតែប៉ុណ្ណោះ ថៃគឺបានប្រើប្រាស់ផែនទីខ្នាត ១/៥០,០០០ ដែលគូសដោយឯកតោភាគី មកតតាំងទាមទារដណ្ដើមការកាន់កាប់លើទីតាំងដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា បើផ្អែកតាមផែនទីខ្នាត ១/២០០,០០០ ដែលមានការឯកភាពគ្នា និងមានការទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ ព្រមទាំង MOU ២០០០។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRGS6l072oefMVkjOCE0HXpCFLa3nrJ57d26tmu5-OxwVvHVjT-8hJjhTec60Hc3VqQosc-YtZ31Y4OwITCYj2IQoWcYAjtZTHLK7RQIXteZ-Y0qUD5s02Osz0oQd_GE7T5hSvRCjbl0E1fgJqiG9UvCwloLasmWMu6bsF1PIYFU3w-T8Ad_dsGBowLQhH/s1280/photo_2025-09-18_10-25-40.jpg

វិធានការជាឯកតោភាគីទាំងនេះ រួមទាំងការអនុវត្តច្បាប់អាជ្ញាសឹកថៃលើទឹកដីកម្ពុជា គឺជាការ រំលោភលើអធិបតេយ្យរបស់កម្ពុជា ដែលមិនអាចទទួលយកបាន និងជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះ ច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ច សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ លើសពីនេះ សកម្មភាពឯកតោភាគីទាំងនេះមិនត្រឹមតែជាការរំលោភ សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយហិង្សាទៀតផង៕

អាក្រក់ណាស់! Taeil អតីតសមាជិក NCT សារភាពថាបានរំលោ.ភបូ.ក

0

នៅថ្ងៃទី១៧ ខែកញ្ញា គេហទំព័រកូរ៉េ Naver បានរាយការណ៍ថា តុលាការកំពូលទីក្រុងសេអ៊ូលបានបើកសវនាការលើបណ្តឹងសាទុក្ខលើកដំបូងសម្រាប់ Taeil អតីតសមាជិក NCT និងបក្ខពួកពីរនាក់។ អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទរំលោភលើច្បាប់ពិសេសស្តីពីការផ្តន្ទាទោសឧក្រិដ្ឋកម្ម ផ្លូវភេទពាក់ព័ន្ធនឹងការរំលោភបូកដែលបានកើតឡើងនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៤ នៅ Itaewon ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYWKQNYZSu-XIGXLUVvIRthvhPVPEUjTwS5sTwr5ENpSLOssgCOtxGsG76cggwgHc4S-NJlUAb6iWsNQBoQFbiycyf1bYuQhKl6ijz7NboaT_3pmWfkR_ELkixicmThzfSCCnZ-KowdcMAwz6baHp9uN4v51ENRLrsJYX7CBQCx5V_FOesGyd8uZ03EseM/s928/image_2025-09-18_10-48-26%20(2).png
នៅទីនេះ Taeil បានសារភាពថាបានរំលោភបូក។ នៅក្នុងពាក្យចុងក្រោយរបស់ខ្លួន Taeil បានឱនក្បាល ហើយបានសារភាពកំហុសថា «ខ្ញុំបានបំផ្លាញជីវិតជនរងគ្រោះ និងបំបែកគ្រួសាររបស់ខ្ញុំ។ ខ្ញុំទទួលយកការផ្តន្ទាទោសទាំងអស់ ហើយនឹងចំណាយពេលពេញមួយជីវិតរបស់ខ្ញុំ ដើម្បីកែប្រែ និងរស់នៅក្នុងជីវិតដ៏សុចរិត។ ព្រះរាជអាជ្ញាបានណែនាំឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំសម្រាប់ Taeil ។ ទោះជាយ៉ាងណា ភាគីរបស់ Taeil បានដាក់ញត្តិសុំបន្ថយទោស។ តុលាការកំពុងពិចារណាលើសាលក្រមស្ថាពរនៅក្នុងបណ្តឹងឧទ្ធរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJyiRp0ayJiL6mBzKOxi9g1OrF9o1Q2Uzziepyp2gq2PoysWg84AT-T8m4d8PgqP2sKk22dTyYK_oFGrJ6WMdHvPME-X-AJKsDVl03pvVV-sraEfZ32JEDB13VrvRCH7vZpm4j40LGDqksFbIQ2DxcvKyNRs0QAnByscF9U8Av-xcHwWMWu8pimapiUt77/s2048/image_2025-09-18_10-48-27.png

តាមការចោទប្រកាន់ បន្ទាប់ពីបានជួបជុំគ្នាផឹកស៊ីជាមួយ ជនរងគ្រោះនៅក្លឹបមួយ ក្រុមរបស់ Taeil បានតាមនារីរងគ្រោះទៅផ្ទះនៅ Bangbae-dong ហើយបានរំលោភសេពសន្ថវៈ ខណៈដែលជនរងគ្រោះស្រវឹងស្រា មិនអាចការពារខ្លួនបាន។ នៅក្នុងសវនាការដំបូងកាលពីខែកក្កដា អ្នកទាំងបីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ៦ ខែ ហើយត្រូវបានចាប់ខ្លួននៅក្នុងតុលាការ។ ទោះជាយ៉ាងណា ទាំងព្រះរាជអាជ្ញា និងភាគីរបស់ Taeil បានប្ដឹងឧទ្ធរណ៍។ ព្រះរាជអាជ្ញាបានស្នើសុំផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំដោយសង្កត់ធ្ងន់ថានេះជាករណីធ្ងន់ធ្ងរដែលបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ជនរងគ្រោះហើយការកាត់ទោសដំបូងគឺស្រាលពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjIc6cF7rJSO-x70InspDrL5CxKYbs3HbEADoA5kFCY0ghrxkKCndSjtuTRTSd4Ifu31lDuIAEMt98Ed-9ZkKRmRwN6s2GRU57YISfYdeoOvEfHfPM07ATmvwwWZOcpnaRw-DAY7wnIIKdVVSmDAyLvgP2_5fujXbY4e8lfIUc4mKMPzVqZEm7-Kw1-k9j/s1200/image_2025-09-18_10-48-28.png

ជាមួយគ្នានេះ មេធាវីរបស់ Taeil បានប្រកែកថា បទឧក្រិដ្ឋនេះ មិនត្រូវបានគិតទុកជាមុនទេ ដោយអះអាងថា ឧបទ្ទវហេតុនេះ ផ្តើមចេញពីការផឹកស៊ីជាមួយជនរងគ្រោះតែប៉ុណ្ណោះ។ ចុងចោទក៏បានចង្អុលបង្ហាញពីស្ថានភាពលំបាកបន្ទាប់ពីឧបទ្ទវហេតុនេះផងដែរ៖ Taeil ត្រូវបានបង្ខំឱ្យចាកចេញពី NCT បញ្ចប់កិច្ចសន្យាជាមួយ SM Entertainment ហើយត្រូវធ្វើការក្រៅម៉ោងនៅភោជនីយដ្ឋានមួយមុនពេលត្រូវបានឃុំខ្លួន។ គ្រួសាររបស់ Taeil ជាពិសេសម្តាយរបស់អតីតតារាប្រុសរូបនេះក៏រងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgLlB-3zLFvHyJAV43u28fjQIi7hvw_1lR3gx_-QATFLnSKHueSqhgLozc_Do_MxmOxwYM3HjVQl-Dyg1S2sA0hgdSBXhZvzhmw-cBrhZ4YmXLtv5HwZE9qxmmkJI1M1TPkCpatD4UuB6XZnseWwKnLRH6DYa9p38HzYNzN-19tIHa6kRHC2f-vxCq-I4V/s1680/image_2025-09-18_10-48-29%20(2).png
ឧបទ្ទវហេតុនេះបន្តធ្វើឱ្យមតិសាធារណៈជនកូរ៉េមានការភ្ញាក់ផ្អើល ដោយលើកឡើងនូវភាពចម្រូងចម្រាសជាច្រើនអំពីទំនួលខុសត្រូវផ្លូវច្បាប់ និងសីលធម៌របស់តារាក្នុងឧស្សាហកម្មកម្សាន្ត៕