Home Blog Page 271

Trump ថា៖ ការមិនផ្ដល់ពានរង្វាន់ណូបែលសន្តិភាពដល់លោក គឺស្មើនឹងការប្រមា.ថសហរដ្ឋអាមេរិក

0

វ៉ាសុីនតោន៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារបាននិយាយថា វានឹងជាការប្រមា.ថដល់សហរដ្ឋអាមេរិកទាំងមូល ប្រសិនបើលោកមិនទទួលបានពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីបានជួយបញ្ចប់ជម្លោះពិភពលោកចំនួនប្រាំពីរកាលពីកន្លងមក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន France24។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeDrG3RAGsaCqYiPKH75b32raJI3T9vHTOVQ1vqbLd4OJGyBYj8QmRdhUEpQRT9pQCICtnl4ZNd58gAIXVEXihqfyI_Q8TvpwMRO4n_g6SFFUJIfi2WLLwj6-kBvnCSw9l8j4zA6ln1rgTN2heZWD5Gm0TeA5hxgJpshJEm509o8cBgOsGvFi2S0YJ6DEW/s1020/image_2025-10-02_16-16-34.png

ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយជាមួយមន្ត្រីយោធាជាន់ខ្ពស់ លោក Trump បានគូសបញ្ជាក់ពីអ្វីដែលលោកហៅថា ជាជោគជ័យរបស់គាត់ក្នុងការដោះស្រាយជម្លោះអន្តរជាតិ រួមទាំងកិច្ចខិតខំប្រឹងប្រែងទាក់ទងនឹងតំបន់មជ្ឈិមបូព៌ា។ គាត់បានត្អូញត្អែរថា គណៈកម្មាធិការពានរង្វាន់ណូបែលតែងតែផ្តល់រង្វាន់ដល់មេដឹកនាំដែល “មិនបានធ្វើអ្វីសោះ” ខណៈពេលដែលស្នាដៃរបស់គាត់ខិតខំកសាងដើម្បីសន្តិភាពត្រូវបានមើលរំលង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFeM8agG6L6sroNUpP7rNAMA0f4Q4fu63HeMYuUlOskK4ynoCjt_-f6TBGMYvZAlZXG9Z7t64LpbJqCsQITvojIlL-mvb2OvjCFoVJQnM3CwhyphenhyphencH4tTva1NBkLPaaDoZnGigs8XWJh333mL8pXXxMlcI8is5Ehz3jdjSOjPhi0Il3eiNBQUiYuKNRID1NA/s762/image_2025-10-02_16-16-35.png
លោក Trump បានទទូចថា ការលើកឡើងរបស់លោកមិនមែនអំពីមហិច្ឆតាផ្ទាល់ខ្លួនទេ ប៉ុន្តែអំពីមោទនភាពជាតិ។ លោកបានមានប្រសាសន៍ថា “យើងនឹងឃើញថាមានអ្វីកើតឡើង ប៉ុន្តែវានឹងជាការប្រមាថដ៏ធំមួយដល់ប្រទេសរបស់យើង”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeKTanwKJ81smMXmRzt0hxF208xj21HP1Si8V5U9n6J2ado826xsYUSF4XUavnlwZLBdoaGtHLBK-H7fR6c6T1g-gqKGDA437rJA033a9MGraVnuUFPKrXHxIehNDBFrVl5CCEYAROshxSb9rW3MsDgBXBOgmt3zRUkfb9Y1_UEug0aJmZnbslbxfMvt-d/s640/image_2025-10-02_16-16-41.png
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញណូបែលមើលឃើញថា វាមានឱកាសតិចតួចប៉ុណ្ណោះដែលលោក Trump ត្រូវបានផ្តល់កិត្តិយសនៅឆ្នាំនេះ។ អ្នកវិភាគកត់សំគាល់ថា រង្វាន់នេះជាទម្លាប់គឺតែងទទួលស្គាល់ចមំពោះមេដឹកនាំដែលជំរុញសន្តិភាពយូរអង្វែង និងវឌ្ឍនភាពមនុស្សធម៌ ខណៈពេលដែលតំណែងប្រធានាធិបតីរបស់លោក Trump ត្រូវបានកត់ចំណាំដោយការដកខ្លួនចេញពីកិច្ចព្រមព្រៀងសកល និងការទូតនៃអង្គការអន្តរជាតិនានា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQUyvTvaUavepInWOhSH7qa4BOBO4S3FCwH_fSLobOZmSBBqhQ397fl_A6C2gubG2XTGVLelYLEH2WSicq2w9ZLM73x8ueksA6tSrlC5RKcUIeZgr9Mmc8pQ9aS_Wc1WNgJ403UXr6R6dPlna_7CXyZgLTUdw7SD3Zcv9S_FVFSmLX546QaLDxdE59lfXM/s3648/image_2025-10-02_16-16-35%20(2).png
ការស្ទង់មតិរបស់ Washington Post ពីការសង្ស័យរបស់សាធារណៈ នាពេលថ្មីៗនេះ ក៏បានបង្ហាញផងដែរថា ប្រជាជនអាមេរិកជាង 3/4 ជឿថា Trump មិនសមនឹងទទួលបានពានរង្វាន់ណូប៊ែលនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការអំពាវនាវម្តងហើយម្តងទៀតរបស់គាត់ឱ្យមានការទទួលស្គាល់បានបញ្ជាក់ពីការជំរុញរបស់គាត់ក្នុងការរៀបចំកេរ្តិ៍ឈ្មោះរបស់ខ្លួន ក្នុងនាមជាអ្នកបង្កើតសន្តិភាពនៅលើឆាកពិភពលោក៕

ហ្វីលីពីនអនុញ្ញាតឱ្យជ.នបរទេសជួលដីរហូតដល់៩៩ឆ្នាំដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេស

0

ប្រទេសហ្វីលីពីន ៖ ហ្វីលីពីនបានអនុញ្ញាតឱ្យជ.នបរទេសជួលដីនៅប្រទេសខ្លួនរហូតដល់៩៩ឆ្នាំ ដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេសចូលមកបង្កើតតំបន់ឧស្សាហកម្ម សាងសង់រោងចក្រ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងកសិកម្មរបស់ហ្វីលីពីន ដោយការធ្វើកិច្ចសន្យាអចលនទ្រព្យរយៈពេលវែង ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQl9obxRpfGrCPnMguqyOfHi-XUYerPU4HBamPLsRs3kVdP8sQIjYQXq2bjcVCdC8VYocS5mN7j4nPBS5d2KTaBO7oKDjpBvhJXQmyo2F3PdJKq5RuIFTZhUVfI-AWyg2pwbRhHMdFyjPkKk6VloRqPxmmhMF5aii91yj03O0Gg5Cj0M2mRsSTzqXqGtNI/s1200/photo_2025-10-02_15-20-00.jpg
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានចុះហត្ថលេខាលើច្បាប់ថ្មីដើម្បីកាត់បន្ថយការរឹតបន្តឹងលើជនបរទេសក្នុងការជួលដីឯកជនកាលពីដើមខែកញ្ញា ឆ្នាំ២០២៤ ។ វាជាការធ្វើវិសោធនកម្មច្បាប់ចាស់នៅឆ្នាំ១៩៩៣ ដែលអនុញ្ញាតឱ្យជនបរទេសជួលដីនៅប្រទេសហ្វីលីពីនត្រឹមតែរយៈពេល៥០ឆ្នាំ ហើយជនបរទេសអាចស្នើជួលដីបន្តរយៈពេល២៥ឆ្នាំទៀត ។ ការបង្កើតច្បាប់ថ្មីមានគោលបំណងទាក់ទាញវិនិយោគិនបរទេសចូលមកបង្កើតតំបន់ឧស្សាហកម្ម សាងសង់រោងចក្រ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងកសិកម្មរបស់ហ្វីលីពីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWijVDGmJAhR9g2Bkeudo6ndx3QmwxzkUGtZCYyPXtYi9zFDGrMn9XIIy0FVwzf0M6XatcINrJMQmLpVOgc614zw6aLSzp9UTgwzLNNtnWzDLzMLzRWL2VizidkKWJ-l93yGxj6DmP4NibtBZkql7W-ivUzfURrnN7NL1xSay5-5Pd94BbbvE5HtAZPuig/s1000/photo_2025-10-02_15-20-00%20(3).jpg
លោក David Leechiu មកពីក្រុមហ៊ុន Leechiu Property Consultants និយាយថា ការអនុញ្ញាតឱ្យជនបរទេសជួលដីរយៈពេល៩៩ឆ្នាំ នឹងជួយឱ្យហ្វីលីពីនមានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងៗក្នុងតំបន់ ដូចជា ៖ ប្រកួតជាមួយថៃលើការទាក់ទាញការបរិយោគពីក្រៅប្រទេសកាន់តែច្រើន ។ វាក៏អាចជួយគាំទ្រគម្រោងផ្សេងៗផងដែរ ដូចជា ៖ គម្រោងសណ្ឋាគារ ដែលនឹងជំរុញវិស័យទេសចរណ៍ហ្វីលីពីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZg0o-bsZwdapQPvbwoMsOV76BoRJLuP6lbWqoK9xbsGru7vAUQAj62IK5dphu-SHuhgVXhZlz088o1REcVWMAeFZXgyMlO6qSBZH0fHBuspJnODBOXKAZZOuGRBbzIv_PUI9tG0vJewvpxof_5T18eOOl9x39AnqmIb8h_JP9MYS9ikdpLc3O1amacmAI/s1600/image_2025-10-02_15-38-14.png
ក្រៅពីនេះ ច្បាប់ថ្មីក៏បានផ្តល់អំណាចដល់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ក្នុងការកំណត់លក្ខខណ្ឌជួលដីរយៈពេលខ្លីជាងធម្មតាសម្រាប់ការវិនិយោគផ្នែកសេវាកម្មសំខាន់ៗ ឬឧស្សាហកម្មដែលចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់ចំពោះសន្តិសុខជាតិ ឬការអភិវឌ្ឍប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdKdzt7sKrZ0mCGMYveRmKCEVWtOR31fELZDK5fMR-kfah1QWDcIUU7UPYDcr6es_7vQ-xCsMX8ANkmtf5_zKSPBL8K7UWjRGlLTxbf9qyStoaGKR-oa62H5fCJ15iLt2lZiqsGk1i2rAhyZXyZIWPTtD5ODsMJLlbJg_1F39tR0a2CgVGKB6-OUG50NHj/s1200/photo_2025-10-02_15-20-00%20(2).jpg

តាមទិន្នន័យរបស់ធនាគារកណ្តាលហ្វីលីពីន គឺការវិនិយោគផ្ទាល់ពីក្រៅប្រទេសមកកាន់ហ្វីលីពីន បានធ្លាក់ចុះ២៦.៩% មកស្មើទឹកប្រាក់ត្រឹមតែ៣ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ៕

មេបញ្ជាការយោធភូមិភាគ២ថ្មីរបស់ថៃប្តេជ្ញាចិត្តយកគំរូតាមបុគ្គលកាន់តំណែងចាស់

0

ប្រទេសថៃ ៖ ក្នុងពិធីទទួលតំណែងជាផ្លូវការនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ លោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគ២ថ្មីរបស់ថៃ បានប្តេជ្ញាចិត្តយកគំរូតាមលោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ ។ មេបញ្ជាការយោធភូមិភាគ២ថ្មីនឹងដឹកនាំកងទ័ពភូមិភាគ២ ឱ្យបំពេញការងារមានប្រសិទ្ធភាពក្នុងការរក្សាឯករាជ្យ ព្រមទាំងអធិបតេយ្យជូនជាតិ សាសនា និងព្រះមហាក្សត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJH2kgWiEbHgbxazfgiGCHXwGQnfWsoL3AnMmz7k7pb3IZw7YhZjOg2whY61rKfR4VRz7opBaC1X1E3Zyb7lJW28BV3XdzhO6w0GAKSuFleJd1PM1Dq3gp2bCG2OE8BsnUlEH5yZrjy6z7u1qgckLLBFEwp9cjwEb0bro5tb-f9-kUm31Yxx3nt3PMmgq9/s1280/photo_2025-10-02_13-59-18.jpg
នាវេលាម៉ោង៧និង៩នាទីព្រឹក ថ្ងៃទី២ ខែតុលា នៅបញ្ជាការដ្ឋានកងទ័ពភូមិភាគ២ ស្រុកមឿងនគរាជសីម៉ា ខេត្តនគរាជសីម៉ា មានរៀបចំពិធីប្រគល់ និងទទួលតំណែងមេបញ្ជាការយោធភូមិភាគ២ រវាងលោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ និងលោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគ២ថ្មី ដែលមានការចូលរួមពីកងទ័ពភូមិភាគ២ និងសមាគមភរិយាកងទ័ពជើងគោក ។

លោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ បាននិយាយក្នុងពិធីថា សូមកងទ័ពទាំងអស់ប្រកាន់ខ្ជាប់នូវការបំពេញភារកិច្ចដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោយហ៊ានលះបង់ជីវិតមិនឱ្យអ្នកណាល្មើសទឹកដីដាច់ខាត ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋ ។ លោកជឿជាក់ថា មេបញ្ជាការយោធភូមិភាគ២ថ្មី ដែលមានសមត្ថភាព និងបទពិសោធន៍ នឹងអាចដឹកនាំកងទ័ពភូមិភាគ២ ឱ្យសម្រេចភារកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6PLnfOv4z8FRbl_Ccih-8eJC8dYHzaVlye9hWfJQUI3CMSSBkEWQyHWVJKd0-cZHMuJdrB6vO3AHSnZ4wWqisbFe-ZVypPErLnnmPjMAnILYYuJ0Z_C_Cy37NUUVskxGWG44ilhyphenhyphenOK6qJclCOf7T7Y-J0hOLiBf79nLft3lsa6laIsJ9fo67MrOtvIs0Z/s1280/photo_2025-10-02_13-59-19%20(2).jpg

ចំណែកលោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការយោធភូមិភាគ២ថ្មី បានអរគុណដល់ស្តេចថៃដែលបានតែងតាំងខ្លួនឱ្យកាន់តំណែងបន្តពីលោក ប៊ុនស៊ីន និងប្តេជ្ញាបំពេញតួនាទីអស់ពីសមត្ថភាព រួមទាំងរក្សាឯករាជ្យ អធិបតេយ្យ មិនឱ្យមានការល្មើសពីប្រទេសជិតខាង ។ ក្រៅពីនេះ លោក វីរៈយុទ្ធ នឹងរក្សាផលប្រយោជន៍ ក៏ដូចជាផ្តល់សុវត្ថិភាពដល់ពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJD7_JKLjtOfA9YvCFkIWHUOUx1ymHgM69JD0fvvETI6hznwkfBVBuqfPFt9jhh6t8ThYhRXjuYdZQtzhmMdjRj5xW_i1tbj5FLAiD4VT3agyeVf094EbcZ1IH23W6ijEdT3JseWl22XxGxQk44oAsrkVh96AMFujjibxceWZf7xKy9_-aWzfvA2pD3h7G/s1280/photo_2025-10-02_13-59-19%20(3).jpg
លោក វីរៈយុទ្ធ បានសំណូមពរឱ្យកងទ័ពគ្រប់រូបមានមោទនភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋលើសអ្វីៗទាំងអស់ មិនថាមានអ្វីកើតឡើងក៏ដោយ ។ លោកក៏បានសរសើរការបំពេញតួនាទីរបស់លោក ប៊ុនស៊ីន និងអប់រំលោកកន្លងមក ព្រមទាំងប្តេជ្ញាយកគំរូតាមលោក ប៊ុនស៊ីន ។

គួរបញ្ជាក់ថា លោក ប៊ុនស៊ីន អតីតមេបញ្ជាការយោធភូមិភាគ២ គឺជាបុគ្គលបង្កជម្លោះ និយាយមូលបង្កាច់ និងចោទប្រកាន់កម្ពុជា រហូតទទួលបានការលើកតម្កើងពីពលរដ្ឋថៃនៅទូទាំងប្រទេស ក៏ដូចជាស្តេចថៃសព្វព្រះទ័យចេញព្រះរាជក្រឹត្យតែងតាំងមេទ័ពឈ្លានពានរូបនេះធ្វើជាអង្គរក្សពិសេស ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3PxHEXUqsrQmxfRiMXsQ9xr4gamQhDbRK6WOlqO804tP9FW2u_zPyEHM0yyO3ncxtt3LQ1r4DAwg6jPYebttg6pfVcoPvKldLhOF0kfpvcp4nQKcukq-iygeCpOm6H3lRluncjqgNWSmV2v0hdkX2585Kjpu9aIlspVlOoVvIObF0zFo4TEGviEKrY7mh/s1280/photo_2025-10-02_13-59-19.jpg

រីឯលោក វីរៈយុទ្ធ មេបញ្ជាការយោធភូមិភាគ២ថ្មី ធ្លាប់ធ្វើការរួមគ្នាជាមួយលោក ប៊ុនស៊ីន និងមានចិត្តគំនិតមិនខុសគ្នាពីលោក ប៊ុនស៊ីន ប៉ុន្មានទេ ចំពោះទំនាក់ទំនងជាមួយកម្ពុជា ។ ពេលសង្គ្រាមរវាងកម្ពុជា-ថៃ ដែលបង្កឡើងដោយកងទ័ពថៃបាញ់ប្រហារមុនមកលើកងទ័ពខ្មែរ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា លោក វីរៈយុទ្ធ បានចូលរួមជាមួយកងទ័ពថៃឈ្លានពានកម្ពុជានៅសមរភូមិមុខ ៕

បារាំង ចាយ៤៧០លានដុល្លារ សាងសង់ពន្ធនាគារក្នុងព្រៃអាម៉ាហ្សូន

0

ប្រទេសបារាំង បានដាក់ចេញនូវគម្រោងសាងសង់ពន្ធនាគារ តម្លៃរហូតដល់ទៅ ៤០០លានអឺរ៉ូ ឬប្រមាណជា៤៧០លានដុល្លារ នៅក្នុងព្រៃអាម៉ាហ្សូន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV9pB0ScoKJsMj6UWRGB2P0j6otRrr_Nn4aOymF-Z6fftW16eIpSrMUIlInck4ZXoXfy52aT-NNAKgIqOqsN1njH4C9ogoMrVY72FNF5NDbe9XrpuMXehlKIudpxjrfMQxePU7tnrF4Xc82qGzxWmordmRgM9iY5fqWOOTTWhpb3tnzKcMq43X5AMPK8bY/s1000/image_2025-10-02_10-22-06.png
គោលបំណងចម្បងនៃការសាងសង់ពន្ធនាគារនេះ គឺដើម្បីឃុំឃាំងឧក្រិដ្ឋជនគ្រឿងញៀន កុំឱ្យមានទំនាក់ទំនងជាមួយពិភពខាងក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv7fnKaB2sZBBU8jc1ztgfLgzAwHD-7ZjtScXEumTUZv9lREdC3HiWCOhYz5VTMzEFfKoEDau7835pFJjtnVKUwp8kK0F3XUfF64H-2oCldknSSwSdlwacBzTODw3Ky5uQ6QdswPdyfLc5Cqmi-qGribV72X-IjQB24HabcRV8iBNPTS2OToiXP4OqU3__/s1440/image_2025-10-02_10-21-05.png

ពន្ធនាគារនេះនឹងសាងសង់រួចរាល់នៅឆ្នាំ២០៨០ នៅតំបន់ French Guiana នៅទ្វីបអាមេរិកខាងត្បូង ដែលជាតំបន់ បារាំងបានគ្រប់គ្រងពេញសិទ្ធតាំងពីឆ្នាំ១៩៤៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7OZ6Vgz8IgpuBP00HazIa7xazFGYu9FuD_UuGomJADkPY79XxdkU_huqM_Z4F_674_VPAksHR1Ieaa88M-m-QMPW4jS8Anq8HWl70GT_gvj-aAbf7lp0dn6Y-yC1IMjbruqnm74pedD99dsNnspysdfnDKNulgNmYh3Mhn5xV-LjSW77zcWi6EcsZmfUO/s1110/image_2025-10-02_10-21-06.png

ពន្ធនាគារនេះ អាចផ្ទុកមនុស្សបាន៥០០នាក់ ដោយបែកចែកជា៣តំបន់រួមមាន៖

• តំបន់ឧក្រិដ្ឋជនគ្រឿងញៀន
• តំបន់ក្រុមភេរវករ
• តំបន់ក្រុមជួញដូរមនុស្សhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnaUJAyhPVkNdjCJWVpThMUgr_8inYrP9i5Ga-F5ozGxN_bzerRr1qpfsZQF9blMxjX82J-Wr-gipcGN8iji49SO306HDPRSMW-EtX4aQc5RiBvl4ZmPjbC1NxBAVsrn-1vorEibyXs60NmNj6b0MKm9mJOuw1HfoP2qDhTmzpqjR90plKU2A8UKB9Pb8H/s1558/image_2025-10-02_10-21-09.png

ពន្ធនាគារថ្មីនេះ នឹងដាក់ពង្រាយឆ្មាំយាមជាច្រើន និងឧបករណ៍តាមដានទំនើបៗ ដើម្បីធានាឱ្យបានថាអ្នកទោសទាំងនោះ មិនអាចមានទំនាក់ទំនងជាមួយអ្នកនៅខាងក្រៅ៕

រដ្ឋត្រៀមពូជស្រូវចំនួន ២ពាន់តោន ចែកជូនកសិករដែលរងគ្រោះដោយទឹកជំនន់

0

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) បានត្រៀមបម្រុងគ្រាប់ពូជស្រូវ និងដំណាំចម្រុះ ២ ០៥០តោន ដើម្បីចែកជូនកសិករដែលរងគ្រោះដោយទឹកជំនន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieNjrv-Kt4Q6xJP9V2qzVNpior_D41MddgVX84MRLhyphenhyphen5e8JaaqwkeAD46eLrLBiTXEBPHnRU-LJo90tLX1FxPwrhyphenhyphenrY7KuNt0XWdc7vRecPTAad2mhanAR7v1JpKVYBgpAPP6lzGwaRchT0Ce_BOUDwo4YqIcdpJtCTitglmpZh9xRyuiUGkekblaeMCja/s2048/image_2025-10-02_10-24-47.png
នៅក្នុងនោះ ពូជស្រូវមានចំនួន ២ ០០០តោន និងគ្រាប់ពូជបន្លែ ដំណាំរួមផ្សំទៀត ៥០តោន ដើម្បីឱ្យកសិករស្តារដំណាំឡើងវិញ ក្រោយពីទឹកស្រក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7SiG7CGPp2LLX4dXJTmu6UNi7C3vOsf1vObHsPDBaxoZaE4T3xyMtHdT0vwdMPFsCBMQsYSnFdalEDhYP_g8RMjYlYHoU5p28-LLw7ch5HRUSd6aVJvW6qzQDr3WecPjx44vatN9SRwCa4FlueBhg0peEn9LDciOQWYxZMd2VMEr36dlXf7xgiKNIsLwa/s2048/image_2025-10-02_10-24-48.png

តាមគោលការណ៍គ្រប់គ្រង និងការចាត់ចែងសន្និធិស្បៀង និងគ្រាប់ពូជបម្រុង គ្រាប់ពូជស្រូវ គ្រាប់បន្លែ និងដំណាំរួមផ្សំទាំងអស់នេះ ត្រូវបានផលិត និងរក្សាទុកយ៉ាងហ្មត់ចត់ ដោយអនុលោមតាមលក្ខខណ្ឌបច្ចេកទេសនៃការផលិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVSq7nnvAF-fYkTTXAueTWl7D0Ge7ncAzDV4B5UJR8CRhUI7d7Czi2M7_Fa-mhq_bYOYYT6cXqlROLtTvqqPzUPL11U59ZuwkMLPgmtRW7K16W-8vjgmdZgar9CqT4elAkvjzMSYZilLL5JwlKbGZFk0AWE2FUoDPuqd_T5sStga45iVBqNXLM2VNH0wbr/s2048/image_2025-10-02_10-24-50.png

យោងតាម លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ឥទ្ធិពលខ្យល់ព្យុះក្នុងតំបន់ បានធ្វើឱ្យខេត្តចំនួន១១របស់កម្ពុជា រងការជន់លិច ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបានធ្វើឱ្យប៉ះពាល់ដល់ក្រុង-ស្រុក ប្រមាណជា៤៦ទីតាំង ដែលគិតជាគ្រួសារមានជាង៣ម៉ឺនគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgccmqXccZ43SN7kAGcp5oopeppLkAj2DD0QBGGz7mvamSPeg0DqFAfOr3knoBmkuD6DaaZTSZ5iwaX7rJohfJkbMHy3yesQLNAYJ2wZpjSV2MrzZ3T-yP6hK5n2C8XWUywHcc9gIj26mPne-wrEufPYqNDe9DThDorkFJY3BVzrPga6J1ck8Z52dioWxyg/s900/image_2025-10-02_10-24-52%20(2).png

គួរបញ្ជាក់ថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥នេះ ដំណាំស្រូវចំនួន ៩ ៥៥៧ហិកតា ស្ថិតក្នុងខេត្តចំនួន ៧ របស់កម្ពុជា បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIi57PpMyaLpsLuyG6H_TCgqNYWXOH7NdpbFl_JzwhPE-O1LP6XeQKmV5YOSud8WGuY68ElWrM057lrNDfPoHS1kQbHW6ZgNCF7IrGdlb-W9At5O4OonjNNta-me0bZyl3pY2GGDcv5Fj6CYJPgaz8Or2Jzm-bS8XuMFU6z27Kz4mTFmo84MKADOGzt3Xg/s750/image_2025-10-02_10-24-52%20(3).png

តុលាការឥណ្ឌារឹតបន្តឹងការសរសេរវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យគេអានបាន កុំខ្វៀកៗមើលមិនយល់នោះទេ

0

ប្រទេសឥណ្ឌា ៖ អ្នកជំងឺនៅប្រទេសមួយចំនួនមានបញ្ហាអានអក្សរគ្រូពេទ្យមិនដាច់ដែលសរសេរលើវេជ្ជបញ្ជា ដោយសារគ្រូពេទ្យភាគច្រើនប្រញាប់ប្រញាល់ ហើយសរសេរអក្សរខ្វៀកលើវេជ្ជបញ្ជា ។ គ្រូពេទ្យនៅឥណ្ឌាក៏ដូចគ្នាដែរបានសរសេរអក្សរខ្វៀក ដែលមិនមែនមានតែអ្នកជំងឺទេអានមិនដាច់ សូម្បីតុលាការកាត់ក្តីសំណុំរឿងពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារ ក៏អានអក្សរគ្រូពេទ្យមិនដាច់ដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhrV3GfhBxAqyAgAVrOon6vQjXf7MFzAx9JFuI6a_UEmOM5Vt_e3zC1oQzNUxL5hSRLZa6QSo1QKyTqDSoiGvKKCWHJ9T_El7M1i-qaH1Sq1_Sa0gXYgYLUMjIQJ6dhAKP6rYmqVRFaXWAfxn1Ntsf0GKBdREK8tZ-Pa3bCqfvlnmhpR_ixSZlqmsy-82w/s696/photo_2025-10-02_11-29-46.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា តុលាការឥណ្ឌាបានកំណត់ឱ្យគ្រូពេទ្យគ្រប់រូបកែតម្រូវការសរសេរអក្សរដោយដៃលើវេជ្ជបញ្ជាដើម្បីឱ្យអ្នកជំងឺអានដាច់ ពីព្រោះវេជ្ជបញ្ជាគ្រូពេទ្យពាក់ព័ន្ធនឹងការស្លា.ប់រស់របស់អ្នកជំងឺ ។ ការកំណត់បែបនេះក្រោយពីតុលាការឥណ្ឌាកាត់ក្តីសំណុំរឿងពាក់ព័ន្ធនឹងឯកសារពេទ្យ ប៉ុន្តែតុលាការអានអក្សរគ្រូពេទ្យមិនដាច់ ។

តុលាការឥណ្ឌាកំណត់ឱ្យគ្រូពេទ្យគ្រប់រូបសរសេរអក្សរលើវេជ្ជបញ្ជាឱ្យច្បាស់ៗ ដោយបញ្ជាក់ថា ការសរសេរអក្សរលើវេជ្ជបញ្ជាច្បាស់ៗ គឺជាសិទ្ធិមូលដ្ឋានរបស់អ្នកជំងឺ ពីព្រោះអក្សរគ្រូពេទ្យលើវេជ្ជបញ្ជា គឺជារឿងស្លាប់រស់របស់អ្នកជំងឺ ។ ការកំណត់នេះក្រោយពីចៅក្រមឥណ្ឌាបានពិនិត្យមើលឯកសារពេទ្យក្នុងសំណុំរឿងមួយពាក់ព័ន្ធនឹងការចោទប្រកាន់ករណីរំលោភ និងក្លែងបន្លំឯកសារ ប៉ុន្តែចៅក្រមអានអក្សរគ្រូពេទ្យមិនដាច់សូម្បីតែ១តួ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix7TQOp4Nj-dRyfv9u9SOFZSNBQCQCZ9kJAr5TUM8ODluI81pcKILmN1FfjAnSCDDHA8OddjxjuF1uJ3v8m5P-5-AUxVEvhek8vs4Y1vrXrDhDWAHsp5F9lLUuxCnCpXlNr6ZDVLe1ZWh0cQNmNg1Wo34j-09hrNcHYWVPVOKOAkeyxQg27x4BMS3pA6cA/s1280/photo_2025-10-02_11-29-46%20(2).jpg

ចៅក្រមឥណ្ឌាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទាំងរិះគន់ថា ពេលពិភពលោករីកចម្រើនបច្ចេកវិទ្យា និងប្រើប្រាស់កុំព្យូទ័រយ៉ាងទូលំទូលាយ បែរជាគ្រូពេទ្យរដ្ឋនៅឥណ្ឌានៅតែសរសេរអក្សរដៃអានពុំយល់ និងមានតែគ្រូពេទ្យដូចគ្នាប៉ុណ្ណោះដែលអានយល់ ។ ហេតុនេះ តុលាការស្នើឱ្យរដ្ឋាភិបាលកំណត់ឱ្យគ្រូពេទ្យសរសេរអក្សរឱ្យច្បាស់ៗ ហើយរយៈពេល២ឆ្នាំទៀតនឹងប្រើប្រាស់វេជ្ជបញ្ជាឌីជីថល ។

ប្រធានសមាគមគ្រូពេទ្យឥណ្ឌា (IMA) ដែលមានសមាជិកជាង៣៣ម៉ឺននាក់ បានយល់ស្របជាមួយតុលាការ និងត្រៀមសហការរកដំណោះស្រាយបញ្ហានេះ ដោយចាប់ផ្តើមប្រើប្រាស់វេជ្ជបញ្ជាឌីជីថលនៅទីក្រុងធំៗ ។ ប៉ុន្តែនៅជនបទ និងទីក្រុងតូចៗ ពិបាកប្រើប្រាស់វេជ្ជបញ្ជាឌីជីថល ដោយសារគ្រូពេទ្យនៅមន្ទីរពេទ្យរដ្ឋត្រូវពិនិត្យអាការៈអ្នកជំងឺរហូតដល់៧០នាក់ក្នុង១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjx3sYIHXoVK9WuMfyJY94FL1-rSOPWhJLpyOok5AfcGnOIkPnMeWukXTF0yYT6B-9obkjGFxp_8iiIjVA1jGlz5WCIGZJ5XHKx3uXSKGV9kDNQZYu2d4tDx3by0XjEuIbJtyAJTn8YuKpwBVD-X3WIW7l-UaakJskt954zxCQ0G1AuQmSVIlB-U2ZcQw-/s1280/photo_2025-10-02_11-29-46%20(3).jpg

អ្នកជំនាញថា ការសរសេរអក្សររបស់គ្រូពេទ្យឱ្យអានយល់ គឺសំខាន់ណាស់សម្រាប់សុវត្ថិភាពអ្នកជំងឺ ពីព្រោះការយល់អត្ថន័យខុសពីវេជ្ជបញ្ជាធ្វើឱ្យអ្នកជំងឺមានគ្រោះថ្នាក់ ។ តាមរបាយការណ៍របស់វិទ្យាស្ថានវេជ្ជសាស្ត្រអាមេរិកកាលពីឆ្នាំ១៩៩៩ បញ្ជាក់ថា អ្នកជំងឺបានស្លាប់រហូតដល់៧,០០០នាក់ក្នុង១ឆ្នាំ ដោយសារពុំយល់អត្ថន័យអក្សរគ្រូពេទ្យ ។ ឥណ្ឌាក៏ដូចគ្នាដែរ គឺមានស្ត្រីអ្នកជំងឺម្នាក់ប្រកាច់ក្រោយលេបថ្នាំខុស និងមានទារិកាម្នាក់ស្លាប់នៅទីក្រុងណូអិដាកាលពីឆ្នាំ២០១៤ ដោយសារចាក់ថ្នាំខុស ។

តាមម្ចាស់គ្លីនិកលក់ថ្នាំពេទ្យដ៏ល្បីមួយកន្លែងនៅឥណ្ឌា គឺបច្ចុប្បន្ន គ្រូពេទ្យនៅទីក្រុងជាច្រើនចាប់ផ្តើមប្រើប្រាស់វេជ្ជបញ្ជាឌីជីថល ប៉ុន្តែគ្រូពេទ្យភាគច្រើននៅជាយក្រុង និងជនបទ នៅតែសរសេរអក្សរដៃអានពុំយល់ ។ ហេតុនេះ ត្រូវការអ្នកមានជំនាញ និងបទពិសោធន៍ច្រើនក្នុងការអានអក្សរគ្រូពេទ្យ និងត្រូវអានដោយប្រុងប្រយ័ត្នដើម្បីកុំឱ្យខុសអត្ថន័យ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0GEvl8-2ex8MZEuw8vAY2ZQXKMTj1j1xidSt6PtLoPuTHV-Rcy1cKEeFiiLM7X07LSvgXSqbyB3Uhuo3_JyQaov669walHaU7JeWMGLXZfzdnmnN9jS5fZT_MQL67pmz74npdLW2-33HH4LM_haTA4MgYKjVoAsaRLKX1Dt7FPBSDO5lz766N6N6qAnFw/s1280/photo_2025-10-02_11-29-46%20(4).jpg

ដល់ជប៉ុនភ្លាម ជី ដេវីត និង ទេព បូព្រឹក្ស ស្លៀកហូលផាមួងខ្មែរយ៉ាងហំទៅទស្សនាពិព័រណ៍ពិភពលោក

0

ប្រិយមិត្តមួយចំនួនដែលតាមដានវិស័យសិល្បៈជ្រាបមកហើយថាតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ជាភរិយា បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីចូលរួមសម្តែងក្នុងកម្មវិធីមួយនាថ្ងៃទី៤ ខែតុលា។ យ៉ាងណាអ្នកទាំងពីរបានទៅដល់ប្រទេសជប៉ុនមុនថ្ងៃសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT_L2cJnOtRPJChvHZjhodmjnbk9Yv3kK-BIQfG6N1M82lR5qL0uNVqST-Gw1s5iNR4SxTo3p7ivYd59LKz-Y8-rpDq382z0vennrMsBpmbmsMxJkp8uf4OXQnHrDRzcTtZuSp1VOzDzIUHqGTkbCv9TIRe5dJCaWoU0Q7zVMFufmp_ayXXef_vwfIUBVp/s2048/557144255_1396124365210217_359935886796720409_n.jpg

តាមរយៈវីដេអូដែលបានចែករំលែកនៅថ្ងៃទី១ ខែតុលា នេះគេបានឃើញ ជី ដេវីត និង ទេព បូព្រឹក្ស បានស្លៀកហូលផាមួងខ្មែរយ៉ាងស្រស់ស្អាតដោយមិនភ្លេចភ្ជាប់មកជាមួយនឹងកន្លាស់អាវដែលមានរូបប្រាសាទព្រះវិហារនិងប្រាសាទតាក្របី។ ជាកូនខ្មែរមិនភ្លេចប្រពៃណីជាតិខ្លួនតារាចម្រៀងទាំងពីរដួងគឺបានទៅទស្សនាពិព័រណ៍ពិភពលោក២០២៥អូសាកា កាន់សៃ ប្រទេសជប៉ុន (expo 2025 osaka Kansai) នៅទីតាំងបង្ហាញពីវប្បធម៌ខ្មែរនៅក្នុងការតាំងពិព័រណ៍នេះជាមួយនឹងបណ្តាប្រទេសជាច្រើនទៀតលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAEcaJGaXwqCMyynHv3k6Ia4ckvSIOTwibL1lX9i0IfsRu-eUJsYb32wv9uyWizqdCoMqAyGxK14mw3YJs8Oq_YmkSHG32UG4vm_2IWL7qhehQEA4w-_GuvCmSEpDLRZlWHnw_mHAY6ytb2xpLpraaNjwLIUjli6ro2H33ENZ7Ruw4wdg64VEVLOwyE_5n/s2048/556865249_1396124101876910_5657776440260152161_n.jpg

សម្រស់របស់ ទេព បូព្រឹក្ស ក្នុងឈុតប្រពៃណីខ្មែរក្នុងការទៅទស្សនាប្រាសាទកោះកេរក្នុងការតាំងពិព័រណ៍ក៏ត្រូវបានអ្នកគាំទ្រសរសើរថាស្រដៀងនឹងតារាសម្តែងចិន Zhai Lusi ។ ងាកមកកាន់តារាចម្រៀង ជី ដេវីត វិញនៅពេលលោកមានរាងខ្ពស់ស្រឡេះហើយស្លៀកឈុតបែបនេះគឺមានភាពស្រស់សង្ហាផុសចេញមកតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipwKY8pc4foRA2p04K2qmJKGzMaQ8Matb_Ic6-wLSUYrjme3Mi3l0-6nVY3TCrOmYIFBSZcUqnt1NytwnJsTXtSRLIge-L3ghFM2BnfBZpxFcJqWmQnTMEhrD1qQZ7ham-7V_6mnxhxGSB5HF29DKlOnnTFeiZcsiXNvyudRdS9N7pQwNu-Siopq4ftfkf/s2048/556152280_1396124318543555_2924858125040326577_n.jpg

គួរបញ្ជាក់ផងដែរថា តារាចម្រៀង ជី ដេវីត នឹងសម្តែងក្នុងកម្មវិធី «MASHUP FESTIVAL kobe» នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះនៅឯ Kobe ប្រទេសជប៉ុន។ ក្នុងនោះតារាចម្រៀង ទេព បូព្រឹក្ស បានបញ្ជាក់ថារូបនាងនឹងមានការសម្តែងអមជាមួយនឹងស្វាមីផងដែរ៕

ពាក្យសម្តីរបស់តារាពហុជំនាញ ខាត់ សុឃីម ទទួលបានការគាំទ្រពីទស្សនិកជន

0

តារាពហុជំនាញ ខាត់ សុឃីម បានចេញវីដេអូមួយដែលអង្រួនចិត្តអ្នកទស្សនាយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះក្នុងការពន្យល់ឱ្យសាធារណជនងាកមកគាំទ្រផលិតផលក្នុងស្រុកបង្កើនសេដ្ឋកិច្ចជាតិតារាស្រីរូបនេះថែមទាំងប្រកាសជួយផ្សព្វផ្សាយផលិតផលដែលជារបស់ខ្មែរដោយមិនគិតកម្រៃអ្វីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb_ivhC2veEX2CO7fR-MoDPa4WJbgH2jvN5OXvtDAN3Y2DOe3vJ93eFgOdVlFJ8plaYVYLeXFv8jKvTxeJD_LRrn1vDggpF7_hCYeXzPja23_46lEAa5Spl2WQpwnGXb1illSvpFpypuNB6fN8xrlVij1DysZKcVzfUPDDmxvtTXAK7oGsvNcnzzlEIU9c/s2048/image_2025-10-01_15-12-25%20(2).png

នៅក្នុងវីដេអូដែលបានបង្ហោះកាលពីយប់ថ្ងៃទី៣០ ខែកញ្ញា អ្នកនាង ខាត់ សុឃីម បានលើកយករឿងរ៉ាវដែលប្រទេសជិតខាងប្រមាថខ្មែរនិងគំរាមកំហែងជាច្រើន ដៀលខ្មែរថាមានអ្នកសុំទានកន្លះប្រទេស បើគេកើតជាឆ្កែគ្រាន់បើគេកើតមកជាខ្មែរនិងមើលងាយវិរកងទ័ពខ្មែរទៀត។ ពាក្យសម្តីប្រមាថទាំងនេះអ្នកនាង ខាត់ សុឃីម ថាវាធ្វើឱ្យយើងឈឺចាប់តកូនតចៅហើយផ្នត់គំនិតរបស់គេគិតថាយើងចូលចិត្តប្រើរបស់ស្រាប់ៗមិនចេះផលិតដោយខ្លួនឯងជាប្រទេសតូចប្រជាជនតិចគ្មានអាវុធទំនើបៗដូចគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6LFWyEFlZCRqpji3_xlVd_KZk8_a9oLFR9-WjFLXeZeExSeGmWNGGJG6vhQt7GAluV2W-gV_kp9bMxUROLpbj4EFGCK32DKW56AJdbEeydmyez_Z-3v-7nJGUBDtgPTib0FhYuttr6ZZJ70TYLk4hrIxCRO5ySMkx2PTZQ6CvfZ_tyS7CgXQNoNUAdTMJ/s2048/image_2025-10-01_15-12-19.png

អ្នកនាង ខាត់ សុឃីម បានលើកឡើងថាខ្មែរមិនខ្សោយនោះទេពូកែដាំដុះ ពូកែច្នៃប្រឌិតគិតគូរវែងឆ្ងាយហើយវីរកងទ័ពគឺមានភាពក្លាហាន មោះមុតអង់អាចហ៊ានប្តូរជីវិតដើម្បីការពារជាតិមាតុភូមិ។ ក្នុងរយៈពេលសង្គ្រាម៥ថ្ងៃ អ្នកនាង ខាត់ សុឃីម ថាប្រជាជនខ្មែរកាន់តែមានការសាមគ្គីកាន់តែខ្លាំងពីព្រោះយើងឈឺចាប់ការប្រមាថមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV2hnqWOax2DEpx6FbJqgrpTPp2WK-LmSWhNx-yt-tcU3SmGj45n2rzwCNa6ndaBntPv-xk2CxQ1H8L2i0RGZPkjjhQaTU530amkXetSCcPDR3t528Vvb8J2AkPgvl9izvW0UfFfyRFdjilH6PFIA_9xM5_NzrxORHdmBccwI1ZFqXFzJf7B0a5bzjg2pD/s1440/image_2025-10-01_15-12-21.png
ទន្ទឹមនឹងការប្រមាថនេះ អ្នកនាង ខាត់ សុឃីម ថាយើងត្រូវយកការឈឺចាប់នេះមកសួរខ្លួនឯងវិញថាយើងអាចធ្វើអ្វីបានបន្ថែមទៀតដើម្បីប្រទេសជាតិយើង។ ជាមួយគ្នានេះ អ្នកនាង ខាត់ សុឃីម បានលើកឡើងថាយើងត្រូវខិតខំប្រឹងប្រែងទៅតាមជំនាញរៀងៗខ្លួនដែលមានហើយខិតខំបន្ថែមទៀតនិងជួយផ្សព្វផ្សាយគ្នាទៅវិញទៅមកពីផលិតផលខ្មែររបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeUfTewZOBLoZfqhqYo-7sdjy9SMeTqm8UKDIYb89641XU9kHG1gkN9tm-35C83MoMRt-pvi-CDfEVPSRcRR-Se115GvwvmvLJmY1mB2sBKfOXbVE_a8q_BripXtiijqv5517-u3t5KqTYyGu34Nmh_ACwkKp42uaHDdM7O4f9my8FD0FxKe6kI4D6joGq/s2048/image_2025-10-01_15-12-20.png

ក្នុងនាមជាអ្នកសិល្បៈមួយរូបអ្នកនាង ខាត់ សុឃីម ថាខ្លួននឹងខិតខំប្រឹងប្រែងផ្សព្វផ្សាយបន្ថែមទៀតអំពីខ្មែរវប្បធម៌ អរិយធម៌ខ្មែរ ផលិតផលខ្មែរ អាជីពកម្មខ្មែរតូចធំនៅក្នុងប្រទេសកម្ពុជាដោយមិនគិតកម្រៃ។ អ្នកនាង ក៏បានរំលេចដែរថា ខ្មែរមានផលិតផលច្រើនណាស់ដែលអាចជំនួសផលិតផលនាំចូលរបស់បរទេសបាន៕

នាយករដ្ឋមន្រ្តីថៃបដិសេធមិនដោះស្រាយជម្លោះជាមួយកម្ពុជានៅ ICJ ជាដាច់ខាត

0

បាងកក៖ មិនខ្លាចតុលាការមិនមែនថៃទេ! លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ជាថ្មីថា លោកនឹងមិនទទួលស្គាល់បណ្តឹងរបស់កម្ពុជានៅ ICJ ជុំវិញបញ្ហាប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីជាដាច់ខាត ព្រោះថៃមានការកំណត់ព្រំដែនច្បាស់លាស់ ហើយទីតាំងរបស់ប្រាសាទទាំងពីរនោះ គឺស្ថិតក្នុងទឹកដីថៃពិតៗកម្ពុជាគ្មានសិទ្ធិទាមទារនោះទេ។ នេះបើយោងតាមសារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoC8890lXPlRXQgLuG6eFvwWrjiYpQMj-DDGPIRgjiLwbBYYT8OHB9LJ_D6Tydsda738-tKJCH5xGnPHr6NjI-h8eApy_z_AY8CYTcppJJFVnBcFPdOWV2lwSomRGjLnSw6ay3tkIurafs_3_mqee-UoM2GjMcBoQsALCAh-q1Aci75LioOMIbyntS83QO/s1200/photo_2025-10-02_09-56-33.jpg
នៅថ្ងៃទី1 ខែតុលា ឆ្នាំ2025 នាយករដ្ឋមន្ត្រី Anutin Charnvirakul បានប្រកាសនៅចំពោះមុខអ្នកសារព័ត៌មានថា រដ្ឋាភិបាលរបស់ថៃនឹងមិនទទួលស្គាល់ការប្ដឹងរបស់កម្ពុជាដែលទាមទារកម្មសិទ្ធិលើទីតាំងប្រាសាទតាមាន់ធំ និងតាក្របីនោះទេ ព្រោះទីតាំងប្រាសាទទាំងពីរនេះ គឺស្ថិតនៅព្រំដែនខេត្តសុរិន្ទ ដែលជាផ្នែកមួយនៃទឹកដីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxKn1MIePjGVj59BeWG2Qkx5tjTsVGpGSWpOSIHKCAd1QyvgUSBCj-SVVRkHJSy9bawFtLl0iJUgtcldJE0rrsSB4xSWPGZt_juAEg3Q2X1Xs9waBjgSlO3hbtYg9slgL7Lm4cl9qJ5-zyLXPIkjdAZf4dYSLMH7c_gHtiq65moJ5Lnc8AxVdFzmEZKDb1/s1200/photo_2025-10-02_09-56-34.jpg

លោក Anutin បានសង្កត់ធ្ងន់ថា បើទោះបីជាកម្ពុជាមានសិទ្ធិនាំយកបញ្ហានេះទៅតុលាការអន្តរជាតិក៏ដោយ ប៉ុន្តែប្រទេសថៃមានការកំណត់ព្រំដែនរបស់ខ្លួនច្បាស់លាស់ ហើយនឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ លោកក៏បានកត់សម្គាល់ផងដែរថា ប្រទេសថៃមិនដែលទទួលយកយុត្តាធិការរបស់ ICJ ក្នុងរឿងនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkonrLe8dRJDJQNtZBY2wjMb8VzKPxvVQQy6Gl2H0DhbGPmLVOXevYt2e87zllKOq56HkeKzWl43gUlPxbU0C1o_0CXfd8y3gKl9eTGAnlRrk5rFqRxmcHFHI63iWbjWLWxnOnP7sFkuAhtGpwlK8RpXHLgqW2dBd350XqVPehpktfYC3PWHyFgY5AppRt/s1280/photo_2025-10-02_09-56-33%20(3).jpg

ទន្ទឹមនឹងនេះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសថៃនឹងជ្រើសរើសប្រធានតំណាងថ្មីនៃគណៈកម្មាធិការព្រំដែនរួមរបស់ខ្លួនជាមួយកម្ពុជា ចាប់តាំងពីអាណត្តិនៃតំណាងបច្ចុប្បន្នត្រូវបានបញ្ចប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX7FOTWapvlsW_4YEVaHsSfEpwvC2aw45o3ZNYlupAssNVI7Nw_E9f97JrT_WZZMqivHiX9PkG1h3mACZZ3H4Zz5TnDyEGDLnalEzj8jiOpSe0VG1SGMl8dGHT7aSwkWN5t1Wbf5EOKNhr8hV_oSpNIRTBvu0RZcL9Ma2-B5g5T1nOnXB4WKB8od4b6pjX/s1200/photo_2025-10-02_09-56-33%20(4).jpg

ចំណែកខាងភាគីកម្ពុជា ក្រសួងការពារជាតិបាននិយាយថា តំបន់កងទ័ពភាគទីមួយរបស់ប្រទេសថៃត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់បន្ទាប់ (RBC) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ។ បើតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា កិច្ចប្រជុំនោះមានគោលបំណងពង្រឹងការអនុវត្តលក្ខខណ្ឌបទឈប់បា.ញ់រវាងកម្ពុជា-ថៃ និងលើកកម្ពស់សន្តិភាពឲ្យមានភាពយូរអង្វែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxBEDecQoew6cKnYR3ut2PEVfr2XKh_6cu6eT5lIs7cBrAEYxW3bdvg2ZdaL5BPhDeu3VMHKQvbhex_Q7nIr-J665OOperBh6cT6JCypI13gkwtkKVMFlhTSp1lNPnkg5JxCzteN1Wns_zLaxEqWK3Ht1P5ri4LE3_HLodB4zIdWsfQy6_OP5Pwoj5dA9S/s600/photo_2025-10-02_09-56-33%20(2).jpg

យ៉ាងណាក៏ដោយ ការចេញមកបញ្ជាក់ជាថ្មីពីការមិនទទួលស្គាល់យុត្ថាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការកាត់ក្ដីលើជម្លោះព្រំដែនពីសំណាក់ភាគីថៃនេះពុំមែនជារឿងថ្មីនោះទេ។ កន្លងមកថៃតែងប្រកាសបែបនេះដើម្បីអូសទាញកម្ពុជាឲ្យយល់ព្រមបញ្ចប់រឿងត្រឹមទ្វេភាគី ព្រោះថៃដឹងច្បាស់ថាខ្លួននឹងចា.ញ់យ៉ាងអាម៉ាស ប្រសិនបើថៃហ៊ានតែឡើងទៅដោះស្រាយនៅតុលាការអន្តរជាតិជាមួយកម្ពុជា៕

ទឺកជំនន់នៅថៃនាំមកទាំងសត្វក្រពើ ធ្វើឲ្យពលរដ្ឋនាំគ្នាដេកភ័យទាំងយប់ទាំងថ្ងៃ

0

ប្រទេសថៃ៖ ក្រៅពីលើការលិចលង់ផ្ទះសម្បែងនិងសំណង់ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាប្រព័ន្ធគមនាគមន៍ហើយនោះ ទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលកំពុងកើតមាននៅក្នុងប្រទេសថៃ ក៏បានជន់លិចកសិដ្ឋានចិញ្ចឹមក្រពើនាំឲ្យក្រពើរួចចេញមកក្រៅ បង្កបានជាក្ដីបារម្ភសម្រាប់អ្នកភូមិអ្នកស្រុកមានភាពភ័យខ្លាចគ្រប់ៗគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCntvb0GGRB3umBozxik1RSntilxPyUe-Qlegn-tpDwzey8Er5K5BtqH6TzKJrlzJK5HYa88Nd9sgd3-drDwgnza4WLzd5wQC0Re8iP4w44Qk2ZcIFvyVwr_wXNeidPSbc_YoIvjoH6SMOBvDQjmZDggj_LaIn_2_wmTZJMLTIFEMghH8EWiYX1yK5QNZu/s1024/photo_2025-10-02_08-58-20.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Matichon នាយប់ថ្ងៃទី1 ខែតុលា ឆ្នាំ2025 បានឲ្យដឹងថា នៅក្នុងសហគមន៍ Ban Bang Prong ក្នុងឃុំ Nakhon Sawan Ok ស្រុក Muang ខេត្ត Nakhon Sawan អ្នកស្រុកមានការភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញក្រពើមួយក្បាលបណ្ដែតខ្លួនពីលើទឹកក្នុងសហគមន៍របស់ពួកគេដែលកំពុងជួបគ្រោះទឹកជំនន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjclFujE-cBl626jqkwjO7Qeeed-L4OHnodkf-FCa57E6dFZmwwX4RT04WlE1trDcb-XUT3GBN4GB9OZ4WT9wvQrIe2aCzwv_mZhtdR3Nb-3PzPFauqEhhpMQIHmGdVcZC1T_5jl8V7S_7h62BguQG7rM1A0Xpgky5yWVM7v-mnpK_zzUPEC1sqnKoCKCP7/s1200/photo_2025-10-02_08-58-19%20(2).jpg
បើតាមអ្នកស្រី ជីរ៉ាផន ជាអ្នកស្រុកនៅទីនោះបានបង្ហើបថា កាលពី២ថ្ងៃមុន អ្នកស្រីបានឃើញសត្វក្រពើអណ្តែតទឹកនៅទីតាំងពីរខុសគ្នា ដែលជាធម្មតាគាត់ឃើញនៅពេលព្រឹក និងពេលល្ងាច។ គាត់សង្ស័យថា យ៉ាងហោចណាស់មានក្រពើពីរក្បាលកំពុងសម្ងំនៅក្នុងសហគមន៍នេះ។ គាត់ក៏បានជូនដំណឹងភ្លាមៗដល់មន្ត្រីជលផលឱ្យចុះស្រាវជ្រាវ និងដាក់អន្ទាក់ចាប់វាដែរ ប៉ុន្តែរហូតមកដល់ពេលនេះរកមិនឃើញក្រពើឡើយ ។ ខណៈនេះអ្នកស្រុកព្រួយបារម្ភពីគ្រោះថ្នាក់ដល់មនុស្ស និងសត្វចិញ្ចឹមក្នុងតំបន់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqf7l4hP_1haWtJtyBkx9mjxkwtyVuh3razWN6DUcpWQYP4s76b6qYvxBSfAcAnvcuv6j_LW8PoVu-lN_UpHJhOm2NUkOYxRyZ_EtdYWoiTeNi2GndMjnGu-U5BkaZ_iuwFqZSkGAgMFldodMh5REoBeHzu3nLdiMYiOeB9nsAO5t0EfmtXcpS0H9Z1wKH/s696/photo_2025-10-02_08-58-19%20(3).jpg

    អ្នកភូមិមួយចំនួនជឿថា ក្រពើនេះអាចជារបស់ក្រពើម្ចាស់កសិដ្ឋានម្នាក់ឈ្មោះ Chao Mae Mon Thong ដែលរស់នៅតំបន់បឹងបូរ៉ាផេត ហើយវាបានរួចមកតាមទឹកដែលហៀរចេញពីស្រះនៅពេលមានទឹកជំនន់។ ជារៀងរាល់ឆ្នាំនៅពេលដែលទឹកជំនន់ជន់លិចសហគមន៍បឹងព្រុង ក្រពើតែងតែឃើញសត្វក្រពើមករកចំណីនៅតំបន់នេះ ដោយសារសហគមន៍នេះនៅជិតបឹងបូរ៉ាផេត។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs9dqys1CWFtyTAOM_hluz7cfWCPXUoPm0-3WmwoqyDoH7EHzOLUMqCB4WAYX7m2sMdSRr7ARDpUpHLpQ02dEdW2Mlj9mGVcOzGXa7G46zhZ_5PM7Pz8sHMsgst_YUWhlxqEJ4hRKaE5ADLQMcN92Q2niC4DOpxoJcX59vndSxVAuXtmhlukBvnZEi_s1n/s1200/photo_2025-10-02_08-58-19.jpg
    គួរជម្រាបថា សហគមន៍ Bang Prong កំពុងប្រឈមនឹងវិបត្តិទឹកជំនន់ ដោយសារទឹកទន្លេចៅផ្រាយ៉ាហូរហៀរ បានជន់លិចផ្ទះជាង ៨០ខ្នង។ អ្នកស្រុកជាច្រើនត្រូវបានបង្ខំឱ្យជម្លៀសចេញ និងទៅរស់នៅតាមដងផ្លូវជាបណ្ដោះអាសន្នដើម្បីសុវត្ថិភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijfO_S8cEOoLFu3OTdGKZDwUyCIoURv1qvMVC3xZMpCfO2gEbW7RpePQQq9LhuG0ziPNVyHbJnLaahvpJgJ6JNcgH_FIu_RkaLF26AgDuC02vCz8O6P0yvvKpYn6RKFO_fIiB2zSM8w4BF1v2nY1K3ia9xxEHfdcPdxNEPBlhMytMcj0OSdarYSi3oPtYH/s1024/photo_2025-10-02_08-58-20%20(2).jpg

    កាលពីប៉ុន្មានសប្ដាហ៍មុន ករណីស្រដៀងគ្នាបានកើតឡើងម្ដងរួចទៅហើយ នោះគឺការរួចសត្វក្រពើចេញកសិដ្ឋានហើយចេញអុកឡុកប្រជាពលរដ្ឋពេញដងផ្លូវ បង្កើតការភ្ញាក់ផ្អើលនិងភ័យរន្ធ.ត់ជាខ្លាំងសម្រាប់សាធារណជន។ ជាថ្មីម្ដងទៀត ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរមូលដ្ឋានជួយពន្លឿនការស្វែងរកក្រពើដែលទើបរួចថ្មីនេះផង ព្រោះបើមិនដូច្នេះទេ ពួកគេនឹងដេកមិនលក់បក់មិនល្ហើយទាំងយប់ទាំងថ្ងៃជាមិនខាន៕