ប្រទេសអូស្ត្រាលី ៖ ក្រុមហ៊ុន Meta ជាម្ចាស់ Facebook, Instagram និង Threads បានប្រកាសបិទគណនីបណ្តាញសង្គមមួយចំនួនរបស់យុវជនអូស្ត្រាលីដែលមានអាយុក្រោម១៦ឆ្នាំ បន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលីអនុវត្តច្បាប់ហាមយុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម ។ Meta ចាប់ផ្តើមជូនដំណឹងទៅកាន់យុវជនអូស្ត្រាលីអាយុក្រោម១៦ឆ្នាំ ថាគណនីបណ្តាញសង្គមរបស់ពួកគេ រួមមាន ៖ TikTok, YouTube និង Reddit នឹងត្រូវបិទការប្រើប្រាស់ចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២០ ខែវិច្ឆិកា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1YJrdh2xtrdJpLift-H986h01CsKQRUV8fNfaao7kubcOiYfd9WUi3n0qB_5QyHB3r_WkoecIol1WRhZNPZlcQhL_UUjxeSlW7UeinD5l64dCI4VQtEg-EECeeIaZu0CpwQR1EJ8bkk4257dtJAl2JcKP-95kkTM6w3_aKsH6EiMiSZjxwTCjrwltiZCb/s1200/photo_2025-11-20_14-39-37.jpg
រដ្ឋាភិបាលអូស្ត្រាលីនឹងចាប់ផ្តើមអនុវត្តច្បាប់ហាមយុវជនអាយុក្រោម១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គមជាផ្លូវការចាប់ពីថ្ងៃទី១០ ខែធ្នូ ដែលការហាមឃាត់នេះអនុវត្តចំពោះ TikTok, YouTube និង Reddit ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ថ្លែងថា គោលដៅនៃការហាមឃាត់យុវជនប្រើប្រាស់បណ្តាញសង្គមទាំងនេះ ដើម្បីកុំឱ្យពួកគេចំណាយពេលវេលាជាមួយទូរស័ព្ទស្មាតហ្វូនខ្លាំងពេក ហើយពួកគេនឹងក្លាយជាយុវជនល្អរបស់អូស្ត្រាលី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzAZoca7CjEjcf_0bsmN9rbYrWXf83SmIGpkrZrdceGKML0-nBPbzmGkPcjWmId8YKRtB2Nh65ZMQ5gCx_r8Wci8S5X-zkFrfZQBU0bAx2QSCG3bXU6fiScGmivR-nqX_MAgy8kfSeuBSOU8Af_B2A6NAssWueU1lKmV-Mv_u1E70SvRcPH5F1X5qr2-t0/s700/photo_2025-11-20_14-39-37%20(4).jpg
បើទោះជាក្រុមហ៊ុន Meta មិនយល់ស្របនឹងការហាមឃាត់នេះ ប៉ុន្តែក្រុមហ៊ុនប្រាប់ថា នឹងអនុវត្តតាមច្បាប់អូស្ត្រាលី ពីព្រោះបើក្រុមហ៊ុនបណ្តាញសង្គមណាមួយពុំត្រួតពិនិត្យអ្នកប្រើប្រាស់ ថាតើមានអាយុក្រោម១៦ឆ្នាំឬអត់ អូស្ត្រាលីពិន័យប្រាក់ក្រុមហ៊ុននោះរហូតដល់៥០លានដុល្លារអូស្ត្រាលី ឬជាង៣០លាន ៨សែនដុល្លារអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmYzuu3RS_6x3l3MVnlBxsA69tFZirblN3OxJm4d1PlWcDhFY2lWmtaNxRF2py3uMOaNGEqlc6KVgMCI9bLq8CcU_yDMQ5fRI5gLN0aZzuGMFSXI4uTT1khCS442tgVwivJzJ8M8z6sB_PvjCnO9YG9XzMUYIanZvCXas1ssb9FsZzxVjvv5WYioBCkvrl/s1200/photo_2025-11-20_14-39-38.jpg
យុវជនប្រើប្រាស់បណ្តាញសង្គម គឺជាបញ្ហាមួយដែលប្រទេសនានាបារម្ភ ដោយសារពួកគេអាចចូលមើលអ្វីមិនសមរម្យ និងចាញ់បោកជនខិលខូច ។ ក្រៅពីនេះ ក៏មានការបារម្ភពីផលប៉ះពាល់សុខភាពរាងកាយ និងផ្លូវចិត្តផងដែរ ពីព្រោះបើយុវជនប្រើប្រាស់បណ្តញសង្គមច្រើននឹងមានអារម្មណ៍តានតឹង, ប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ, ទទួលបានព័ត៌មានសុខភាពមិនត្រឹមត្រូវ និងធ្វើឱ្យពួកគេបោះបង់ការហាត់ប្រាណ ឬចូលរួមសកម្មភាពផ្សេងៗក្នុងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4fQDcxbzpsjv5ezXbXkMJcPwwI_9MU_icQslbWF7h4FbP74Ix9CnQfznycx7CRXQXVyNOjrHBghDt0izq96SttW2ZndmqrBshTkfxZxTErdes75WYx_yotLFI7bOm4_LP30BCCjPoJsNTocu8XXD_s5e-PMyDGWtx2vXJ7gn8f97TyZ7JAWuhU-TwlLB9/s600/photo_2025-11-20_14-39-37%20(2).jpg

តាមអ្នកជំនាញ ប្រសិនបើអូស្ត្រាលីអាចហាមឃាត់យុវជនកុំឱ្យប្រើប្រាស់បណ្តាញសង្គមមែននោះ អូស្ត្រាលីនឹងក្លាយជាប្រទេសគំរូសម្រាប់ប្រទេសផ្សេងៗដែលកំពុងស្វែងរកវិធីដោះស្រាយបញ្ហាយុវជនមានជំងឺផ្លូវចិត្ត និងប៉ះពាល់សុខភាពដោយសារការប្រើប្រាស់បណ្តាញសង្គម ។ បន្ទាប់ពីរដ្ឋាភិបាលអូស្ត្រាលីមានចំណាត់ការតឹងរ៉ឹង ក្រុមហ៊ុនបណ្តាញសង្គមជាច្រើនសន្យាថា នឹងសហការតាមដានការបង្ហោះរបស់អ្នកប្រើប្រាស់ ៕