នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ទឹកដងស្ទឹងពោធិ៍សាត់ បានឡើងលិចផ្លូវពីចំណុចសង្កាត់ព្រៃញី សង្កាត់បន្ទាយដី សង្កាត់រលកស សង្កាត់ផ្ទះព្រៃ និងក្បាលហុង។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
បច្ចុប្បន្ន អាជ្ញាធរខេត្ត បាននិងកំពុងយកចិត្តទុកដាក់អន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព។
ទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ កើតឡើងក្រោយពីទទួលរងសម្ពាធទឹកភ្លៀងពីមធ្យមទៅច្រើន ដែលគ្រប់ដណ្តប់ទូទាំងខេត្តតែម្តង។
ទឹកភ្លៀង បានចាប់ផ្តើមធ្លាក់ខ្លាំង ចាប់ពីតាំងពីថ្ងៃទី១៧ និង១៨ ខែវិច្ឆិកា ដែលធ្វើឱ្យកម្ពស់ទឹកស្ទឹងពោធិ៍សាត់ឡើងដល់ចំណុចប្រកាសអាសន្ន៕










