ប៉េកាំង៖ សារមន្ទីរសត្វល្អិតមួយនៅទីក្រុងប៉េកាំង បានក្លាយជាចំណីអារម្មណ៍ពេញបណ្តាញសង្គម បន្ទាប់ពីបើកលក់ភេសជ្ជៈប្រភេទថ្មីដែលគ្មានម្ចាស់អាជីវកម្មកាហ្វេណានឹកស្មានដល់ ដោយកាហ្វេមានរោយម៉្សៅកន្លាត និងដង្កូវស្ងួតពីលើ ហើយលក់ក្នុងតម្លៃ ៤៥ យន់ ក្នុងមួយកែវ ឬប្រមាណ ៦ ដុល្លារអាមេរិក។ ទោះមិនសូវមានអ្នកហ៊ានផឹក តែយ៉ាងហោចណាស់ក៏លក់បាន ១០ កែវក្នុងមួយថ្ងៃផងដែរ។ ចំណែកអ្នកខ្លះថា ទោះឲ្យលុយប៉ុន្មានក៏មិនផឹកដែរ។ នេះបើតាមសារព័ត៌មាន South China Morning Post។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9IFk2YNDkKLB8m0ZKXOuEg4OQlvOhL5uwYHuCnZsVg4COATX7q444Dqw9JRrOU0ELDPuuPuH6BbmNiGiC-OIE3kS4URyK1iNRh3vNOrKncowVGKa4CRVEsZpYRxmD1dHcHx0-XdPxcpZlhwKXw98obvEpUcpVB8HRXXrOSjhuawDsXspJw2T61yqXvFGz/s1280/photo_2025-11-20_11-58-24.jpg

ភេសជ្ជៈច្នៃប្រឌិតប្លែកនេះ ធ្វើឡើងដោយការលាយបញ្ចូលកាហ្វេជាមួយម៉្សៅកន្លាតកិនស្ងួត រួមទាំងដង្កូវមេអំបៅពណ៌លឿង ដែលគេជឿថាសម្បូរទៅដោយប្រូតេអ៊ីន។ អ្នកដែលបានសាកល្បងផឹកនិយាយថា រសជាតិរបស់វាឆ្អេះ និងជូរបន្តិច ដែលខុសពីកាហ្វេធម្មតាទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj1I_GITjHKlHIjn8OP1zmQmnU8fRH9QNEfb1tJWyFjHFsfqDqVEvnh6DSNxIp3-Ekmh8anEbe5Tp7hrBfHl-M6JPAIgK06u9dXA0X-pX9yIOyshdh_2_hQzxEbft0GSp_2csozNv7xGN05fwaxyONQfQfmFJw-pVZTA5LSlJ__Ax7v5qlvM9rWgnxw4we/s1000/photo_2025-11-20_11-58-25%20(2).jpg

បុគ្គលិកម្នាក់បានប្រាប់សារព័ត៌មានថា ភេសជ្ជៈមីនុយថ្មីនេះបានចាប់ផ្តើមលក់តាំងពីចុងខែមិថុនាមកម៉្លេះ តែទើបតែទទួលបានការចាប់អារម្មណ៍ខ្លាំងលើអ៊ីនធឺណិត ថ្មីៗនេះប៉ុណ្ណោះ។ គាត់បាននិយាយបន្ថែមថា មានយុវវ័យជាច្រើនចង់សាកល្បងដោយសារតែភាពចម្លែក និងចង់ដឹងចង់សាក ខណៈពេលដែលមនុស្សវ័យចំណាស់ភាគច្រើនមិនពេញចិត្តនោះទេ ព្រោះគ្មាននរណាម្នាក់ចូលចិត្តមើលសត្វកន្លាតឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgudXxbUZG7lPEoALpHQpzHAeG3l5j_0ypznNp77M7wOQe_LvY_Hn6zlwmIixRgWplagjtPoy9Nyi4_hOCNXRIS9EEKo6wqT3O8TbSJRf067jKWG84O6Gsp-Wu25dODYVpu1to2Y3PtUuZrkGTy_HFq1mB4z-ViYfo1t9NqM9EaYqajGnLQxWVosLlFiJMB/s1024/photo_2025-11-20_11-58-25%20(3).jpg
មិនត្រឹមតែកាហ្វេដាក់ ថបភីង កន្លាតរោយពីលើប៉ុណ្ណោះទេ សារមន្ទីរនេះក៏មានភេសជ្ជៈសត្វល្អិតពិសេសជាច្រើនទៀតដូចជា ភេសជ្ជៈផលិតពីទឹករំលាយអាហាររបស់រុក្ខជាតិ pitcher ដែលគេស្គាល់ថាជារុក្ខជាតិចាប់សត្វល្អិតតូចៗជាចំណី និងភេសជ្ជៈ limited edition ដែលផ្សុំឡើងដោយម៉្សៅស្រមោច តែមិនងាយមានសំណាងបានផឹកឡើយ ព្រោះគេដាក់លក់តែថ្ងៃបុណ្យហាឡូវីនប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhACJyjvgKnX2Rxxo0AA40i5Af1Wr3fllXeYiJqO7N5tXoXeKJOsnc8AnaTRrhTEXy_Tuz_xXtUN-ZH8H1lJOjDI0J6tbXMtUfQdLl9xjeMViD-7YfqQm1LUqwza_SkZd1l67DUi_0VKOCCvqK1p83OBCetmcWDpWzcBIa9GZ7pw1tt-1K_Aeo6rMI_YQq/s1024/photo_2025-11-20_11-58-25.jpg
ទោះមើលទៅចម្លែក និងគួរឲ្យរអើមបន្តិចតែ គ្រឿងផ្សំទាំងអស់ត្រូវបានគេអះអាងថា បានទិញពីហាងឱសថបុរាណចិន (TCM) និងមានសុវត្ថិភាព។ ក្នុងទ្រឹស្តីហាងឱសថបុរាណចិន (TCM )គេជឿថា ម៉្សៅកន្លាតអាចជួយឲ្យចរន្តឈាមដំណើរការល្អ ខណៈដង្កូវមេអំបៅសម្បូរទៅដោយប្រូតេអ៊ីន ដែលអាចជួយបង្កើនភាពស៊ាំរបស់មនុស្សបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiogGwBYpEbxRJYMn7_YLbokJm1ADHeaf8twbVLqwQzXr0FTQDGLLCaO7jq275DHhIMZigBx1vSxaS3baYzNX1pOZZPT7Js1Q8ayG4r9wiXZ2eh2LSe4BMBqJ210Wqm5cZ4K2WemDBqBWbpRvVxPyXP4OSEZSHNDfYZb2gJnQhcYrTpYddynJ-4hXNJTLLi/s1080/photo_2025-11-20_11-58-26.jpg
នោះមិនមែនជាលើកទីមួយឡើយនៅចិន ដែលមានកាហ្វេប្លែកៗបែបនេះ។ ពីមុនមាន កាហ្វេមួយនៅខេត្តយូណាន លាយដង្កូវចៀនជាមួយកាហ្វេ ខណៈហាងមួយផ្សេងទៀតនៅខេត្តជាំងស៊ី បានដាក់ម្ទេស និងម្សៅម្រេចក្តៅក្នុងឡាតេរបស់ពួកគេផងដែរ៕