ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Top News កាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានទូកដឹកអ្នកដំណើរ១គ្រឿងធ្លាយនៅកណ្តាលសមុទ្រពេលទូកនេះដឹកភ្ញៀវទេសចរចំនួន៩២នាក់ រួមទាំងអ្នកធ្វើការលើទូក៥នាក់ ត្រឡប់មកពីកោះគុត ខេត្តត្រាត ។ ហេតុការណ៍នេះបណ្តាលឱ្យភ្ញៀវទេសចរទាំងអស់ភ័.យស្លន់ស្លោយ៉ាងខ្លាំងខ្លា.ចបាត់បង់ជីវិត និងស្រែករកការជួយសង្គ្រោះជាបន្ទាន់ ដោយសារខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។.jpg)
ក្រោយពីទទួលបានសញ្ញាសុំជំនួយបន្ទាន់ពីទូក មជ្ឈមណ្ឌលជាតិគ្រប់គ្រងដែនសមុទ្រប្រទេសថៃបានសហការជាមួយភ្នាក់ងារសង្គ្រោះក្នុងតំបន់ និងអាជ្ញាធរ ដើម្បីបញ្ជូនកម្លាំង និងទូកទៅជួយជម្លៀសភ្ញៀវទេសចរទាំងអស់មកកាន់កំពង់ផែ ដោយរៀបចំកន្លែងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ។ បើតាមសេចក្តីរាយការណ៍បឋម គឺគ្មានអ្នករងរបួសធ្ងន់ធ្ងរ ឬបាត់បង់ជីវិតទេ ខណៈសមត្ថកិច្ចបានស្រាវជ្រាវរកមូលហេតុបណ្តាលឱ្យទូកធ្លាយបាត និងវាយតម្លៃការខូចខាត ។
ហេតុការណ៍នេះកើតឡើងនៅបរិវេណកោះក្រាដាត ស្ថិតនៅឆ្ងាយពីកំពង់ផែកោះគុត ប្រមាណ១៥គីឡូម៉ែត្រ ធ្វើឱ្យភ្ញៀវទេសចរលើទូកភ័យស្លន់ស្លោគ្រប់គ្នាពេលកំពុងធ្វើដំណើរត្រឡប់មកពីកោះគុត ខេត្តត្រាត ។ ពេលនេះ ភ្នាក់ងារកំពុងពិនិត្យមើលចំណុចខូចខាត ដោយសារធ្លាយបាតទូកបណ្តាលឱ្យទឹកហូរចូលប្រមាណ ៥០% ។.jpg)
ភ្ញៀវទេសចរលើទូកមានទាំងជនជាតិថៃ និងជនបរទេសបានពាក់អាវការពារគ្រប់គ្នា ប៉ុន្តែភ្ញៀវទេសចរនៅតែភ័យ ដោយសារនៅចំណុចកើតហេតុមានខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។ ជំហ៊ានដំបូង ភ្នាក់ងារសង្គ្រោះបានជួយជម្លៀសភ្ញៀវទេសចរចេញពីទូកចំនួន៤៣នាក់ នាំមកកាន់កំពង់ផែឡែមស៊ុន នៅឃុំអាវយ៉ៃ ស្រុកមឿង ខេត្តត្រាត បន្ទាប់មក ក៏ជួយសង្គ្រោះភ្ញៀវទេសចរ៤៩នាក់ទៀត រីឯអ្នកធ្វើការលើទូក៥នាក់ ត្រូវបានជួយសង្គ្រោះនាពេលបន្ទាប់ សរុបចំនួន៩៧នាក់មានសុវត្ថិភាពហើយ ។
គួរបញ្ជាក់ថា ទូកនេះបានធ្លាយបាតចំនួន១កន្លែងដែលធ្វើឱ្យទឹកហូរចូលលិចទូកបន្តិចម្តងៗ ហើយភ្ញៀវទេសចរត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។ ប្រសិនបើធ្លាយច្រើនកន្លែងវិញ វានឹងលិចក្នុងទឹកភ្លាមៗតែម្តង មិនអាចជួយជម្លៀសភ្ញៀវទេសចរទេ ៕










