Gabrielle Henry បវរកញ្ញាចក្រវាលហ្សាម៉ាអ៊ីក ឬ Miss universe jamaica ត្រូវបានក្រុមការងារជួយសង្គ្រោះភ្លាមៗបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីនាងធ្លាក់ពីលើឆាកពេញទំហឹងអំឡុងពេលបង្ហាញឈុតរាត្រីស្រមោលសក្នុងវគ្គប្រកួតបឋម។ តាមការបញ្ជាក់ពីប្រធាន Miss universe ស្ថានភាពរបស់នាងកំពុងស្ថិតក្រោមការមើលថែប៉ុន្តែមិនមានរបួសបាក់ឆ្អឹងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpo1crtcsRIwcpukZY9R7-fgZ_1xtP7MycmEevCz5qJV_b2OO1QrjQ9nrVwKLkQ-AtFVC1mizx4yHvkXCWGimmTacdBtYUbl_eeoItVx_Fa8U0DLsfvr82nMVJOFUS2pRefpdaZcIpX14HH81opJnSYBFELxOkAEp8Rnv48PuNjpd3nmYsQjQf4l5G_JSm/s1440/get%20(2).jpg
នៅរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅកាន់បេក្ខនារីបវរកញ្ញាចក្រវាលហ្សាម៉ាអ៊ីក បន្ទាប់ពីបានធ្លាក់ពីលើឆាកយ៉ាងរន្ធត់។ នៅក្នុងវីដេអូដែលបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Gabrielle Henry ដែលតំណាងឱ្យប្រទេសហ្សាម៉ាអ៊ីកក្នុងកម្មវិធីប្រកួតអន្តរជាតិ ស្ថិតក្នុងសម្លៀកបំពាក់រ៉ូបពណ៌ទឹកក្រូច និងស្បែកជើងកែងខ្ពស់ នៅពេលដែលនាងខកខានមួយជំហាន ហើយធ្លាក់ពីលើឆាកទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFZ8sAVrgGHms7YvZo9ucvXgTR5juXpTrwIFuealeJzz2vo3JIRJMVz3hSL4lrRjYVza8Pz3K870fG-6bWVEzbCmCLzNROnOw-h3fJ_YVOaGvSuH4kQsgImG4Vn1Tv8VTdQcDJBrv-uK7BCBnoPdTr_kbuELS_f2DQCzWGPnZTg3oEZwZ0hLSvPPomwDFJ/s1500/image_2025-11-20_10-33-41.png
នៅក្នុងការបង្ហោះរបស់លោក Raul Rocha ដែលជាម្ចាស់កម្មវិធីប្រកួតបវរកញ្ញាចក្រវាល បានសរសេរដើម្បីផ្តល់ព័ត៌មានថ្មីៗអំពីការធ្លាក់របស់ Henry ។ លោកបាននិយាយថា «ខ្ញុំសូមចែករំលែកជាមួយក្រុមគ្រួសារបវរកញ្ញាចក្រវាលដែលមានការព្រួយបារម្ភចំពោះសុខភាពរបស់បវរកញ្ញាចក្រវាលហ្សាម៉ាអ៊ីករបស់យើងថានៅម៉ោង ១២:០០យប់ខ្ញុំទើបតែចេញពីមន្ទីរពេទ្យដែលនាងកំពុងព្យាបាល ។ ខ្ញុំនៅទីនោះជាមួយគ្រួសារ និងនាង ហើយអរគុណដែលមិនមានការឆ្អឹងបាក់ ហើយនាងស្ថិតក្រោមការថែទាំយ៉ាងល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIF-iSXdvTm8HK9c0QLK2nCNES6z1uAKiT2kiHP7JupGFSbmxvhN9JEUCwuY_6dD1J-ceCs6pytlD7eNlANCwWOB9dObOQJmW1Sr8MRTcxVxi6AAc_lXXCGuNUgENoJkBz4fy4AO2c_7s95D1qVbzSoN5ej38BCG9myHOML0Paxa0Q5uWKZEJcuqrgizke/s1440/It_was_truly_an_honour_to_partake_in_this_breathtaking_journey_through.heic

លើសពីនេះ អង្គការ Miss Universe Jamaica បានបង្ហោះសេចក្តីថ្លែងការណ៍មួយដែលផ្តល់នូវបច្ចុប្បន្នភាពអំពីស្ថានភាពរបស់ Henry ។ អង្គការ Miss Universe Jamaica បានបញ្ជាក់សាធារណជនថា Dr. Gabrielle Henry Miss Universe Jamaica 2025 បានជួបការធ្លាក់ពីលើឆាកអំឡុងការប្រកួត។ Henry ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងប្រទេសថៃ ដោយគ្រូពេទ្យជំនាញកំពុងមកមើលថែនាង ហើយបានណែនាំថានាងមិនទទួលរងនូវរបួសដែលគំរាមកំហែងដល់អាយុជីវិតនោះទេ ប៉ុន្តែពួកគេនៅតែបន្តពិនិត្យដើម្បីធានាឱ្យនាងជាសះស្បើយពេញលេញ»៕