Home Blog Page 272

ឡាវរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារឥទ្ធិពលខ្យល់ព្យុះប៊ូឡូយ ថែមទាំងមានពលរដ្ឋបាត់ប.ង់ជីវិត

0

ប្រទេសឡាវ ៖ ប្រទេសឡាវបានរងឥទ្ធិពលខ្យល់ព្យុះប៊ូឡូយ (Bualoi) ធ្វើឱ្យពលរដ្ឋបាត់ប.ង់ជីវិតយ៉ាងហោចណាស់៣នាក់នៅខេត្តសាយសំបួរ ខណៈផ្លូវជាច្រើន និងលំនៅឋានពលរដ្ឋរាប់រយខ្នងនៅភាគកណ្តាល និងខាងជើងប្រទេស ខូចខាតខ្ទេចខ្ទីដោយសារទឹកហូរខ្លាំង និងការបាក់ដី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRoOx2uCRcjNMYect3zj0hqk16eaUEWI8bxxhVcIuJIvfzqHOzF613HR1xB6XCGNId31alVjfmOlb1dLFyjriYux9O7x2GwivwXBE1607Ypnfij4v_EpZYc9B7iJH4yuApbvQmhvshyphenhyphengrjrKzo-a7teHmA9WwgcDi0ElBVPkhlNB88VeBL5yx8tdnJ8kCS/s700/photo_2025-10-02_10-18-47%20(2).jpg
ក្រោយពីខ្យល់ព្យុះប៊ូឡូយបានបោកបក់មកលើប្រទេសវៀតណាម និងឡាវ កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងមក បានធ្វើឱ្យតំបន់ជាច្រើនរបស់ប្រទេសទាំងពីររងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេស នៅតំបន់កណ្តាលរបស់ឡាវ ។ បើតាមសេចក្តីរាយការណ៍ចុងក្រោយ គឺមានពលរដ្ឋឡាវស្លាប់ដោយសារខ្យល់ព្យុះនេះ យ៉ាងហោចណាស់៣នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf4edDwqH8t9pVLAcrxM_vfPQ1n9teoLrZ0tfFVnXOJILXelvxRq_cxIesLgy8y5uGBO2YpAgjQUP38KgCuTqTwXCKRhYqprsLtvN3LyJGDSON2rOJgRZYlAuN4Ueu-uDEZX5iTk0VSDC9hDmJl5XakfxkPRnN6cFkOgtc-JhBWhcCZdPNGPnloNzj9kBd/s700/photo_2025-10-02_10-18-47.jpg

កាលពីថ្ងៃទី៣០ ខែកញ្ញា លោក ផ្លយខាំ រុងប៊ុនយួង អភិបាលខេត្តសាយសំបួរ បាននាំមន្ត្រីពាក់ព័ន្ធទៅពិនិត្យមើលការខូចខាតដោយសារខ្យល់ព្យុះប៊ូឡូយ នៅភូមិករហៃ ស្រុកអនុវង្ស ដែលរងឥទ្ធិពលខ្យល់ព្យុះជាបន្តបន្ទាប់តាំងពីយប់ថ្ងៃទី២៩ ខែកញ្ញា ។ ទឹកបានហូរយ៉ាងខ្លាំងចូលលំនៅឋានពលរដ្ឋបណ្តាលឱ្យខូចខាតចំនួន២ខ្នង ខណៈមនុស្សរស់នៅក្នុងលំនៅឋានទាំងនេះស្លាប់៣នាក់ ហើយទឹកជំនន់បានហូរផ្តាច់ផ្លូវជាច្រើនរហូតពុំអាចធ្វើចរាចរណ៍បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSFvw1kK8qSkWRSow5YreIW31NUGavfJ_UJvou2w7qmrNIOIDdIojyOtpDSXuTvLeMMAC0ceJFI7tVlyWV4ixBpVIeg_5_4HR34jzQbj3AdkDoHIMRDbuIJZt7s88AtyZTTcirOxXaLnG0rq09X-k1FWLf1QMRugfcSQwyRpv4gJIKfntnEb-oSqBz62kc/s889/photo_2025-10-02_10-18-38.jpg

ក្រៅពីការខូចខាតនៅខេត្តសាយសំបួរ ឥទ្ធិពលខ្យល់ព្យុះនេះបានធ្វើឱ្យមានទឹកជំនន់ បាក់ដី បំផ្លាញផ្លូវជាច្រើន អគារ និងលំនៅឋានពលរដ្ឋរាប់រយខ្នងទៀតនៅបណ្តាខេត្តរបស់ឡាវជាច្រើននៅភាគកណ្តាល និងខាងជើង រួមទាំងទីក្រុងហ្លួងព្រះបាង ទីក្រុងវៀងចន្ទន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB67NUKqQCk7VqrchyphenhyphenxRUDMR2N6be7yZEGo1qIw1OKa1ez5N9mJ7zAfaAuuYL0qYjjPkBoP-_MIf_xamVZm6bqC21s82KkCO4qPcGGkcrg-rqfbjfG21Z6t_M-M4sdMaZhz7klv36WFG8h3RV72W68oMfTM_5R7PscuWW8z3R3ynfrhn6q7GcE1T8g8jy_/s700/photo_2025-10-02_10-18-41.jpg

ផ្លូវ១ខ្សែដែលតភ្ជាប់ពីទីក្រុងវាំងវៀន ទៅកាន់ទីក្រុងហ្លួងព្រះបាង ត្រូវបានទឹកហូរកាត់ផ្តាច់ ខណៈផ្លូវទើបធ្វើថ្មីតភ្ជាប់ទីក្រុងហុងសា ខេត្តសាយបូរី កាត់តាមទីក្រុងឈៀងមេន ទៅកាន់ទីក្រុងហ្លួងព្រះបាង ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់ ហើយពលរដ្ឋឡាវចូលចិត្តធ្វើដំណើរតាមផ្លូវនេះ គឺបានបាក់ដីបិទផ្លូវពុំអាចបើកបររថយន្តឆ្លងកាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwI_bi_2adWENLatbIJwgEoEDFT3vVIPJtmlO1pRxu6om1LNSmq6i2Y_IxwLX55lIIKGcTD_RrLM1FCY1lPLQzqKHYka6mPVUNMHKBLGoHiiuRamXAamMwfxAbjWYU5h9UQcCS5ghMd0_BVCAUKnHMEZT3rp4sZECPl9mlX3MWpfl3rm28dCI5rxQ9AdQC/s700/photo_2025-10-02_10-18-46.jpg

ចំណែកជណ្តើរថ្មឡើងទៅកាន់វត្តភូសិ នៅទីក្រុងហ្លួងព្រះបាង ត្រូវបានដើមឈើនៅសងខាងបាក់រលំសង្កត់ធ្វើឱ្យដាច់ចរន្តអគ្គិសនី ។ ដូចគ្នានេះ លំនៅឋានពលរដ្ឋជាច្រើនខ្នងទៀតនៅខេត្តឈៀងខ្វាង និងខេត្តហួផាន់ បានខូចខាតដោយសារដីបាក់សង្កត់ ៕

អុញលោកនាយករដ្ឋមន្ត្រីថៃ ៖ «ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាសិទ្ធិរបស់កម្ពុជា ហើយថៃមានគោលជំហរដោះស្រាយវិវាទច្បាស់លាស់» តើថៃ ចង់មានន័យថាម៉េចវិញ?

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវនឹងថ្ងៃប្រវត្តិសាស្ត្រ៦៣ឆ្នាំមុន ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ ។ ប៉ុន្តែភាគីថៃទាមទារឱ្យកម្ពុជាដោះស្រាយវិវាទព្រំដែនទ្វេភាគី ដោយពុំចាំបាច់មានការអន្តរាគមន៍ពីប្រទេសផ្សេងៗ និងបដិសេធតុលាការយុត្តិធម៌អន្តរជាតិ ។

សារព័ត៌មានថៃ Khaosod រាយការណ៍ថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានលើកឡើងពីគោលជំហរថៃពាក់ព័ន្ធនឹងកម្ពុជាដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថា គឺជាសិទ្ធិរបស់កម្ពុជាដែលស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ខណៈថៃមានគោលជំហរដោះស្រាយវិវាទច្បាស់លាស់ផ្អែកលើផលប្រយោជន៍ជាតិ និងពលរដ្ឋ ។ នៅថ្ងៃទី២ ខែតុលា ក្រុមប្រឹក្សាសន្តិសុខជាតិនឹងប្រកាសឈ្មោះប្រធាន JBC ថ្មីរបស់ថៃ ដោយសារប្រធានចាស់នឹងបញ្ចប់តួនាទីឆាប់ៗនេះ ។

នៅវិមានរដ្ឋាភិបាល លោក អនុថីន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយពីកម្ពុជាដាក់ពាក្យបណ្តឹងទៅតុលាការ ICJ កាលពីខែមិថុនា ឆ្នាំ២០២៥ ដើម្បីដោះស្រាយវិវាទព្រំដែននៅតំបន់ទាំង៤ ដោយលោក អនុថីន ថា ពុំជ្រាបតុលាការ ICJ បានទទួលពាក្យបណ្តឹងពីកម្ពុជាឬយ៉ាងណា ។ ការប្តឹងតុលាការ ICJ ជាសិទ្ធិរបស់កម្ពុជា ខណៈថៃមានគោលជំហរដោះស្រាយវិវាទច្បាស់លាស់ផ្អែកលើផលប្រយោជន៍ជាតិ និងពលរដ្ឋជាចម្បង ប៉ុន្តែរដ្ឋាភិបាលថៃនឹងតាមដានបណ្តឹងនៅតុលាការ ICJ ។

រដ្ឋាភិបាលថៃបានត្រៀមខ្លួនធ្វើការដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងប្រើប្រាស់គ្រប់យន្តការការទូតដើម្បីការពារផលប្រយោជន៍ជាតិ ។ នៅថ្ងៃទី២ ខែតុលា នឹងមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិពិភាក្សាពីការតែងតាំងប្រធាន JBC ថ្មី ខណៈប្រធាន JBC ចាស់របស់ថៃនឹងបញ្ចប់តួនាទីឆាប់ៗ ហើយការតែងតាំងប្រធាន JBC ថ្មី នឹងប្រកាសច្បាស់លាស់ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ។

តាមហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាមិនដកថយទេពាក់ព័ន្ធនឹងការស្នើសុំឱ្យតុលាការ ICJ ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ។ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរ ។

គួរបញ្ជាក់ថា មុនពេលកម្ពុជារៀបចំឯកសារប្តឹងថៃទៅតុលាការ ICJ គឺប្រទេសទាំងពីរមានភាពតានតឹងនៅតំបន់ព្រំដែនទាំង៤ ហើយកងទ័ពខ្មែរម្នាក់ត្រូវបានកងទ័ពថៃបាញ់ស្លាប់នៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ។ កម្ពុជានឹងឈ្នះថៃនៅតុលាការ ICJ ដោយសារកម្ពុជាមានឯកសាររឹងមាំបញ្ជាក់ពីកម្មសិទ្ធិរបស់ខ្លួនលើតំបន់ទាំងនេះ ៕

ទុក្ខជាន់លើទុក្ខ! ភ្លើងឆេះពីលើ ថែមទឹកជំនន់នៅខាងក្រោមក្នុងពេលតែមួយ

0

ប្រទេសថៃ ៖ នៅខែកញ្ញា ឆ្នាំ២០២៥ ខ្យល់ព្យុះបួឡូយបានវាយប្រ.ហារប្រទេសថៃបណ្តាលឱ្យទឹកជំនន់ជន់លិចខេត្តចំនួន១៧ និងពលរដ្ឋថៃយ៉ាងហោចណាស់៧នាក់បាត់ប.ង់ជីវិត ព្រមទាំងគំរា.មកំហែងដល់សុវត្ថិភាពពលរដ្ឋថៃជាង២សែននាក់ទៀត ។ ដូចគ្នានេះ នៅខេត្តពិស្នុលោករបស់ថៃ ក៏មានទឹកជំនន់លិចលំនៅឋានពលរដ្ឋផងដែរ ក្នុងនោះលំនៅឋាន១ខ្នងកម្ពស់២ជាន់ បានរងគ្រោះផ្ទួនៗដោយសារទឹកជំនន់លិចជាន់ក្រោម អគ្គិភ័យឆាបឆេះជាន់លើ ។

សារព័ត៌មានថៃ Khaosod រាយការណ៍ថា ថ្មីៗនេះ លំនៅឋានពលរដ្ឋថៃមួយកន្លែងកម្ពស់២ជាន់ នៅខេត្តពិស្នុលោក បានរងគ្រោះផ្ទួនៗគ្នា ឬហៅថា ទុក្ខជាន់លើទុក្ខ គឺពេលម្ចាស់លំនៅឋានកំពុងតែប្រមូលសម្ភារៈនៅផ្ទះជាន់ក្រោមគេចពីទឹកជំនន់ ស្រាប់តែអគ្គិភ័យឆាបឆេះលំនៅឋានជាន់លើដោយសារទុសេចរន្តអគ្គិសនី ។ ហេតុការណ៍នេះធ្វើឱ្យម្ចាស់លំនៅឋានស្រងោចចិត្តអាណិតខ្លួន ពីព្រោះទឹកជំនន់វាយប្រហារខ្លាំងហើយ មកជួបអគ្គិភ័យទៀត ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមជួយផ្តល់កម្លាំងចិត្ត ។

នៅថ្ងៃទី១ ខែតុលា អ្នកលេង TikTok ម្នាក់ឈ្មោះ «user782283628063» បានបង្ហោះវីដេអូហេតុការណ៍គួរឱ្យខ្លោចចិត្តបំផុតដែលបានកើតឡើងនាពេលថ្មីៗនេះ គឺក្រោយពីទឹកជំនន់លិចលំនៅឋានជាន់ក្រោមហើយ ថែមទាំងត្រូវអគ្គិភ័យឆាបឆេះជាន់លើទៀត ដោយអ្នកបង្ហោះវីដេអូសរសេរថា ៖ «ពេលជញ្ជូនរបស់របរគេចពីទឹកជំនន់ ស្រាប់តែភ្លើងឆេះលំនៅឋានជាន់លើថែមទៀត លើកនេះពិតជាធ្ងន់ធ្ងរមែន» ។

ហេតុការណ៍នេះបានកើតឡើងនៅខេត្តពិស្នុលោក ដែលលំនៅឋាននេះជាលំនៅឋានឪពុក-ម្តាយរបស់ម្ចាស់វីដេអូក្នុង TikTok ។ ពេលនោះ ទឹកជំនន់បានលិចយ៉ាងខ្លាំង ហើយសមាជិកគ្រួសារកំពុងនាំគ្នាជញ្ជូនរបស់របរនៅផ្ទះជាន់ក្រោមទៅទុកនៅជាន់លើ ប៉ុន្តែសុខៗ ក៏ទុសេចរន្តអគ្គិសនីនៅជាន់លើ ។ លំនៅឋានជាន់ក្រោមជាស៊ីម៉ងត៍ និងជាន់ឈើធ្វើពីឈើងាយនឹងឆាបឆេះ ។

អគ្គិភ័យបានឆាបឆេះលំនៅឋានជាន់លើយ៉ាងឆាប់រហ័ស និងពុំអាចពន្លត់ភ្លើងបានឡើយ ។ ក្រោយពីវីដេអូហេតុការណ៍នេះត្រូវបានបង្ហោះក្នុង TikTok ធ្វើឱ្យអ្នកលេងបណ្តាញសង្គមអាណិតអាសូរម្ចាស់លំនៅឋាន និងផ្តល់កម្លាំងចិត្តដល់អ្នកបង្ហោះវីដេអូផងដែរ ដែលមកជួបហេតុការណ៍ទុក្ខជាន់លើទុក្ខបែបនេះក្នុងពេលតែមួយ ។ អ្នកលេងបណ្តាញសង្គមជាច្រើនបានបន់ស្រន់ឱ្យម្ចាស់លំនៅឋានឆ្លងផុតរឿងអាក្រក់នេះឆាប់ៗ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU9wDOzuynYYaLou1_ON_Agm0sRB_BYNKln3alVggfo7a4rUo0S-jP55BbsWJ4EM5IqCb51QJLtKVBLeYQ2UZMNDvCrgUd3bI44yrLjaa6pKe9ofQZsfwgMHJl9OCprRsHGVN3xVpxx1fQCW76oO6xYRolYl_hGUhipKb9nqzJmf1C85wHJm1ho3SaMabQ/s686/image_2025-10-02_08-24-56.png

Rosé ត្រូវបានគេសង្ស័យថាតារាផ្សេងមិនបានអើពើក្នុងកម្មវិធី Paris Fashion Week

0

ថ្មីៗនេះ Rosé សមាជិក BLACKPINK បានចូលរួមកម្មវិធី Paris Fashion Week ក្នុងនាមជាទូតសុឆ្ឆន្ទៈសកលនៃម៉ាកយីហោ YSL ។ នៅក្នុងកម្មវិធីនោះ ក្នុងនាមជាទូតសុឆ្ឆន្ទៈកំពូលនៃម៉ូដបារាំង ពិតណាស់ Rosé នៅតែអង្គុយជួរមុខជាមួយតារាអន្តរជាតិជាច្រើន។យ៉ាងណាមិញ វីដេអូដ៏ល្បីមួយនៅលើបណ្ដាញសង្គម ដែលត្រូវបានគេនិយាយថា ជាពេលដែល Rosé ត្រូវបានតារាល្បីៗផ្សេងទៀតមិនអើពើ បានបង្កឱ្យមានការភ្ញាក់ផ្អើល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAlQPybGNUr90sY9UftW_HRYP1M2Elf0HxEGTJEUKMd81t6IKeejmcyeUnYTShu9v_H_5TEJ6FP9IT0rRZJlrOwLlDT4EnTn59eCXUst8fT79VvqSja89AL7mIqba7FSj9_SIkzX3XhFpTaW9mGYSbx0pz3E_fDoPPgUMKyO8wkyp2CWaEIjzxENxIwkQP/s2048/image_2025-09-30_11-33-04.png
នៅក្នុងវីដេអូនោះ Hailey Bieber , Zoe Kravitz, Charli XCX និង Rosé អង្គុយក្បែរគ្នា។ ប៉ុន្តែនៅពេលដែលតារាអ៊ឺរ៉ុប និងអាម៉េរិកទាំងបីបានមកជុំគ្នាជជែកគ្នាយ៉ាងមានចលនា Rosé ហាក់ដូចជាមិនអាចចូលរួមការសន្ទនាបានហើយអង្គុយតែម្នាក់ឯងនិងដាច់ពីគ្នា។ អ្វីៗកាន់តែក្តៅគគុកនៅពេលដែល Charli XCX បានចែករំលែករូបថតជាបន្តបន្ទាប់ពីកម្មវិធី។ ក្នុងរូបថតមួយសន្លឹករបស់ពួកគេទាំងបួន Rosé អង្គុយនៅខាងក្រៅ ហើយមិនបានបញ្ចេញពន្លឺដូចអ្នកទាំងបីទៀតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwDSoCX5-NkuTAu8Yet-lRhOeczT0PkqutE0NYwD78gd2PojWpRBqpTlEi8BqKuq-nOHaUA8cNNCwqG9yiRwSnr9fjjMUDMlFbRe7oa2VadCttGYQg0w_vDyAB-gtDAk_yUs1ttJsDxJBH7XoKUhImT8qn6iwVhxw9o16bDIWnFxnU5TP3ZVdXncNQFV_3/s853/image_2025-10-01_10-22-52%20(3).png

អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានសម្តែងការខឹងសម្បារចំពោះការបង្ហោះរបស់ Charli XCX ដោយបានរិះគន់សិល្បករជនជាតិអង់គ្លេសថាមានចេតនាមិនអើពើ និងមិនគោរពដល់តារា K-pop ។ មតិមួយចំនួនបានចង្អុលបង្ហាញថា Charli XCX អាចជ្រើសរើសរូបថតល្អជាង ប៉ុន្តែបានសម្រេចចិត្តបង្ហោះពេលវេលាដ៏រីករាយជាមួយ Rosé នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ យ៉ាងណាមិញ អ្នកគាំទ្រផ្សេងទៀតបាននិយាយថា រូបថតមួយសន្លឹក ឬវីដេអូប៉ុន្មានវិនាទីមិនអាចប្រើដើម្បីវិនិច្ឆ័យស្ថានភាពពិតបានទេ។ នៅក្នុងវីដេអូផ្សេងទៀត Charli XCX និង Rosé នៅតែត្រូវបានគេឃើញជជែកគ្នាលេង និងថតរូបស្និទ្ធស្នាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO_x6qIQdzO7tWJm8KJEoX18cQmhAxx4BdOXWXii9zn1uEkeVEOS6j3zNEq1WsFHtm9Vjm42hMuxVPIaHU85rB9yJWH7m4SEbRS2OROE5a379-Dw-y5DiVcAIwUvg55_JeXqPm5l9YAvEDtyq9x4DvfL2QH9tb_THB7cwoTAU1PHynxvIBu8A0CVpS7OCx/s640/image_2025-10-01_10-22-52%20(4).png
តារាទាំងពីរនាក់នេះធ្លាប់បានចុះកិច្ចសន្យាលើកិច្ចសន្យារៀងៗខ្លួនជាមួយ Atlantic Records។ នៅក្នុងខែឧសភា Rosé បានចូលរួមការប្រគំតន្ត្រីរបស់ Charli XCX ។ ក្រោយមកតារាស្រីរូបនេះបានចែករំលែករូបថតនៃការកក់ក្ដៅរបស់នាងជាមួយ Rosé នៅខាងក្រោយឆាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibH0l_CA_9VzG04SHb6ORISpqPi7BPKdT1k9f-vWRgzOqI6XsaTIjxNTcsIy-t7w4nSZ3dPZffxu4rzgf289D8qdTLEp7mLyWI3HWBgmNN_Z8ntRDtI0N9itH9q-_f5ix3tooNZlrxY79IvfcjIoUoOWgyJPNIm4VRLgJ-0i40h-DYTL02VjfEa5ujPg4J/s660/image_2025-10-01_10-22-52.png

ម៉្យាងវិញទៀតសម្រាប់ Rosé និង Hailey Bieber ដោយសារតែពួកគេទាំងពីរជាអ្នកតំណាងម៉ាកនេះពួកគេតែងតែចូលរួមព្រឹត្តិការណ៍ជាមួយគ្នា និងមានទំនាក់ទំនងល្អជាមួយគ្នា។អ្នកនិយមលេងអ៊ីនធឺណែតជឿថា អ្នកគាំទ្រជ្រុលនិយមដែលរិះគន់សិល្បករផ្សេងទៀតអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់ Rosé ជាមួយតារាអន្តរជាតិ៕

ប្រុងប្រយ័ត្ន! ស្ទឹងពោធិ៍សាត់ ឈានដល់កម្រិតមួយដែលត្រូវប្រកាសអាសន្ន

0

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានចេញសេចក្តីប្រកាសស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ដែលកើនឡើងក្នុងកម្រិតមួយដែលត្រូវប្រកាសអាសន្ន។

នៅក្នុងសេចក្តីប្រកាសនេះ បានបញ្ជាក់ថា៖”បន្ទាប់ពីបានធ្វើការសង្កេតតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថាមានភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើអោយទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កអោយមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់”។

បន្ថែមពីនេះ ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៥ ព្យុះទី២០ ឈ្មោះ ប៊ូឡូយ (Bualoi) ក៏នឹងបក់បោកមកដល់កម្ពុជា ដែលធ្វើឱ្យខេត្តពោធិ៍សាត់មានភ្លៀងធ្លាក់ផ្គររន្ទះពីតិចទៅច្រើនខ្លាំង ភវនីយភាព ៨០ភាគរយ។

ជុំវិញបញ្ហានេះ មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បានក្រើនរម្លឹកដល់ពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_0PGnIQnAhot2Dl2w3l_vHu4YMEB0M293ajSlVj5P-eFVpIQnKlgWlfd8m4iuP-wgqH1WLRTqLzY66WZsu7WySOYeMGkGh7AnlUYxlk5l3vvlFkJL2V4SooPDAh7KAUY788JLkeSXmgXNFf_d_FsGKgTnlFvFbm_VBFYTxzj-wGux4ACP4kMvPYoEn7O6/s1165/image_2025-10-01_15-42-39.png

​កម្ពុជា​គ្រោង​ចំណាយ​១០​ពាន់​លាន​ដុល្លារ អភិវឌ្ឍផ្លូវដែក

0

កម្ពុជា មានគម្រោងអភិវឌ្ឍផ្លូវដែក និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្នចំនួន ៨គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0e3zbGn7CgZHG9FVwRBZtFzmP0ql1Is2DRY-TZFAN7Coh97LD_NHQRJxP27WMscb3XlgA9I1zJESKcxdBWol0EFt0Y0-6Eezp3rXPvLJwKVdRm-yavpWIXl2DZKGIfFxo_7tw4ljIuhRsMWJoGOpMWcRe7ajNR7gPqFlMgbjev0um1veR_5zswsz9wX7k/s900/image_2025-10-01_14-50-36%20(2).png
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖”ការអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្នពីភាគខាងជើង និងភាគខាងត្បូង ទៅជាផ្លូវដែកល្បឿនលឿន ព្រមទាំងគិតគូរផ្លូវថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgytn6Ceyh1RA8hyhG4iVMPam0kF_EJpqL5jD5DO4KkRL4LQy4mPe_IHQwAWi8La2S8FIJlzREDYytR4jUk7jhYwb4VVqQsSF8i8ok-8Iksbk4GPBKrir3fqtKmyyn_2NolZt9_uH5KXRyOEwOye2lY6b2gYYpayqpoedc_kGMnTe1qxfid8wzb2SdrM1T2/s1440/image_2025-10-01_14-50-38.png

នៅក្នុង ៨គម្រោងនេះ មានគម្រោងរយៈពេលខ្លី និងមធ្យមចំនួន ៤គម្រោងពីឆ្នាំ២០២៣ដល់២០២៧ ដែលគ្រោងចំណាយទឹកប្រាក់ ៣ ៨០០លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfXD-4qpdHt0Xz9utQNWmg4wFKgxh7j1WT_v759otDwK52aAwMwKUiKJdkpCUnsHi-Ays-5-t7LHAJ6VUoHyPXwSuIvTi2TKb_S_E_Ewg0C0X7Ivaj8DjnSjPWggMG7WQznyta3SYecPMuQRHDcK3Ve9eJuULa4uMXz8YLF-gqydeN-L2hAw8vmmdIZJdQ/s1000/image_2025-10-01_14-50-44%20(2).png
ដោយឡែក សម្រាប់គម្រោងរយៈពេលវែងចំនួន ៤គម្រោងពីឆ្នាំ២០២៨ដល់២០៣៣ គ្រោងចំណាយទឹកប្រាក់ ៦ ២១០លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK1eUERt9jKPHqhJox1morX7Zu7n16DhVEtR1TJVo1xSV8Zt4fDJhpaJVLtBb1jTPLG_RCS5DNmWNwh8a1OULF5dUVM-CuyRdVWmtxibqTxgY4cV7pZuM-2Q_9X9fDMR46ok8mXhwTFgkKJxLuqm6EPOzSZM86aikPO59B_x4dD00c1vwHg6VBbWGbfQgy/s2048/image_2025-10-01_14-50-41.png

គួរបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវដែក ២ខ្សែកំពុងមានចរាចរណ៍ នៅក្នុងប្រទេស ដែលមានភាពចាំបាច់ ឆ្លងកាត់បណ្តាខេត្តជាច្រើន និងផ្តល់គុណប្រយោជន៍យ៉ាងធំធេងសម្រាប់សេដ្ឋកិច្ចជាតិ។

 

តួឯកឥណ្ឌារឿងព្រះពុទ្ធ សរសេរពាក្យ «I Love Thailand» លើផ្ទាំងរូបភាពអតីតមេបញ្ជាការយោធភូមិភាគ២ថៃ

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Mgr Online កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា តួឯកឥណ្ឌារឿងព្រះពុទ្ធ លោក Gagan Malik បានសរសេរពាក្យ «I Love Thailand» លើផ្ទាំងរូបភាពលោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ថៃ ក្នុងពេលតួឯកឥណ្ឌារូបនេះចូលរួមកម្មវិធីមួយនៅទីក្រុងប៉ាតាយ៉ា ។ ការបង្ហាញក្តីស្រឡាញ់ទៅកាន់ប្រទេសថៃនេះធ្វើឱ្យពលរដ្ឋថៃសរសើរមិនដាច់ពីមាត់ ដែលលោកជាជនបរទេសមានបេះដូងស្រឡាញ់ថៃ និងចាត់ទុកថៃជាផ្ទះទី២ ក្រោយលាលែងពីតំណែងឯកអគ្គរដ្ឋទូតសុច្ឆន្ទៈទេសចរណ៍របស់កម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0TjFw2Cd6yTBiIRRjhLc-hIw8SEFPoDk83fBnpkFKrdfDIC1qws295j_odzJ9uGR55SjJ0vxqDA1-PfbjqdcctpOkX_DHHsWg5HVWm-wjw06_IRlTWJjKaduPIzfYjO9ASWjq615aKNLSgnOTDYDqhP5ySVf2crKtO0lqLUzlI-O-ENCBtGfC2zOGPnzz/s1024/photo_2025-10-01_14-11-16%20(2).jpg
កាលពីថ្ងៃទី៣០ ខែកញ្ញា អភិបាលក្រុងប៉ាតាយ៉ា លោក ប៉ារ៉ាមេត ង៉ាមផិសេត បានធ្វើជាប្រធានកម្មវិធីសូត្រមន្តប្រគេនចង្ហាន់ព្រះសង្ឃក្នុងឱកាសគម្រប់ខួប១៧ឆ្នាំ នៃការសាងសង់សាលារៀននៅទីក្រុងប៉ាតាយ៉ា ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើន ។ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកចូលរួមកម្មវិធីភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ គឺតារាសម្តែងដ៏ល្បីរបស់ឥណ្ឌា លោក Gagan Malik បានធ្វើដំណើរមកចូលរួមកម្មវិធីដែរ ហើយលោកថែមទាំងសរសេរពាក្យ «I Love Thailand» នៅលើផ្ទាំងរូបភាពរបស់លោក ប៊ុនស៊ីន ផាកក្លាង អតីតមេបញ្ជាការយោធភូមិភាគ២ និងចុះហត្ថលេខា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXFexCz8Gk6UYj1opfDxUKxrzpa9YHpnUUcnJu9Lav5JO9cNJY_gysEHkC9Je72PDkF8C5e36DRAIOZBKXxuxhRQtuNmcoYs0ewdr2Hp9a9C9i5SnBBETp-G8qLJzeWczMTMq3QIe30MU143KVKh-LV6_u-AjQdrcGMgTrdKUBT5rmJ9SqBx2uQUc4TXWL/s600/photo_2025-10-01_14-11-15.jpg

លោក Gagan Malik ទទួលបានការគាំទ្រខ្លាំងពីជនជាតិថៃ ក្រោយលាលែងពីតំណែងឯកអគ្គរដ្ឋទូតសុច្ឆន្ទៈទេសចរណ៍របស់កម្ពុជា ក្រោមហេតុផលដើម្បីបង្ហាញការគោរពដល់ប្រទេសថៃ និងចាត់ទុកថៃជាផ្ទះទី២ របស់ខ្លួន ។ បើទោះជាលោកបង្ហាញក្តីស្រឡាញ់ប្រទេសថៃក្តី ប៉ុន្តែមតិមួយចំនួនថា លោកសម្រេចជ្រើសយកថៃ ដោយសារថៃជាប្រទេសធំ មានពលរដ្ឋច្រើន ដែលធ្វើឱ្យលោកនឹងទទួលបានផលប្រយោជន៍ច្រើនពីថៃ ។ ម្យ៉ាងទៀត ដើម្បីកុំឱ្យអ្នកគាំទ្រនៅថៃខឹងសម្បាររូបលោកដែលបានសរសើរកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTcaV6aRaPwMoLNsEASUdH6tdpiBXoBwekypVhMZx8zLOHqxCwFtW3j2diGG9qONQVUD4HN3RGFSefOkDunp3_bYbqCo3gDjwfN6bXfePZywBaJcaOaQtisOlSN3Azr1bb0xVVWsJN7smB4AA_4Ytoc7qgo4ecr5x7ES8b9mo34xEhJruyK6STAZ22YNSN/s1024/photo_2025-10-01_14-11-16.jpg

គួរបញ្ជាក់ថា តារាសម្តែងឥណ្ឌាដ៏ល្បីល្បាញ លោក Gagan Malik ដែលធ្លាប់សម្តែងជាតួអង្គព្រះពុទ្ធ បានប្រកាសលាលែងពីតំណែងជាឯកអគ្គរដ្ឋទូតសុឆន្ទៈផ្នែកទេសចរណ៍របស់កម្ពុជា ជាផ្លូវការ ។ លោកបានសូមទោសទៅកាន់អ្នកគាំទ្រជ.នជាតិថៃទាំងអស់ ប្រសិនបើដំណើរទស្សនកិច្ចចុងក្រោយរបស់លោកមកកាន់កម្ពុជា បង្កឱ្យមានការឈឺចាប់ណាមួយ និងចាត់ទុកប្រទេសថៃជាផ្ទះទី២ របស់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxmm71lzEulDzFaQxZQ3X8wkBx1hiYGgClFQtL4PvZNeF4ppTeMo8_Vje9-fL4jgd9FGRqV0tXFgmuCeqV-fpvwE7JWxZMC51Y_cmHHQ5pqBhxUbLukU1N9AKXN8JO6pDlJQXOKUoSDSehrfnTC92q2fck9x10L_E-1JoBxIrVGJEUr11tcsmS-4VoFHpt/s600/photo_2025-10-01_14-11-15%20(2).jpg
លោកនិយាយថា ៖ «ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះអ្នកគាំទ្រថៃទាំងអស់របស់ខ្ញុំ ប្រសិនបើការមកលេងប្រទេសកម្ពុជានាពេលថ្មីៗនេះបណ្តាលឱ្យមានការឈឺចាប់ណាមួយ ។ ថៃគឺជាផ្ទះទី២របស់ខ្ញុំ ហើយខ្ញុំកាន់តែគោរពប្រទេសនេះដ៏ជ្រាលជ្រៅបំផុត» ៕

ថៃឈឺក្បាលកាន់ខ្លាំង ក្រោយដីនៅទីក្រុងបាងកកបន្តបា.ក់ស្រុត និងមានស្នាមពុកផុងច្រើនកន្លែង

0

បាងកក៖ ការងារជួសជុលក្រហូងដីដ៏ធំតាមបណ្តោយផ្លូវ Samsen ទល់មុខស្ថានីយ៍ប៉ូលីស Samsen ទីក្រុងបាងកក ត្រូវបានជាប់គាំងបន្ទាប់ពីវិស្វករជំនាញបានរកឃើញប្រហោងពុកចំនួនពីរបន្ថែមទៀតនៅផ្នែកខាងក្រោមនៃរណ្ដៅនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggHq4G0UHoCBTHu5r4rFBBIAmy9PPa5jsR10HSaoDUup_BELSQSvWDY6ETaokmcjTE5-uqt2RhN_c08Mympb4tBkQF2orcWhXY2z2Mdn0xF_MPf_EZ7gtAxxTiflYjvEx8Ngb9I96gpOEfGQHBb0o6d9m_7782yJc_eCH3XLW6QtN5FuFt8XUYjlYQtOmP/s1280/photo_2025-10-01_13-09-18%20(2).jpg

លោក Kitti Akewanlop ជំនួយការអភិបាលនៃអាជ្ញាធរដឹកជញ្ជូនរហ័សនៃប្រទេសថៃ (MRTA) បាននិយាយថា ក្រោយការប្រើប្រាស់ដងស្ទូចទម្ងន់ 200 តោនដើម្បីយកការកកស្ទះចេញពីរណ្ដៅដីនោះ កម្មករបានរកឃើញបែហោងធ្មែញ ឬប្រហោងពុកនៅគ្រឹះខាងក្រោមដែលតម្រូវឲ្យមានការផ្លាស់ប្ដូរវិធីសាស្រ្តក្នុងការជួសជុល។

ស្នាមប្រហោងថ្មីៗដែលគេទើបតែបានរកឃើញទាំងនេះ ត្រូវបានគេសន្និដ្ឋានថាបង្កើតឡើងដោយសារតែការរួញមាឌនិងការប្រេះនៃបេតុង។ ហើយភ្លាមៗ ការជួសជុលពាក់ព័ន្ធនឹងការចាក់បេតុងចូលទៅក្នុងប្រហោងទាំងនោះ មិនអាចធ្វើទៅបាននោះទេ ដោយខ្លាចថាវាអាចនឹងមានការបាក់ពុកបន្ថែមទៀត។ ការពន្យារពេលនេះបណ្តាលឱ្យមានការបញ្ឈប់ការងារប្រហែលពីប្រាំពីរទៅប្រាំបីម៉ោង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXTKzUtrndWlAGs3pL17xCwJouvhNmnd2UaDnHx1hr6ISVJY7T8SB1gzwuta6JxLzkVTSvgjwQmPUlYJs6BK70Beq-C6Wy8w_sDUgWnab2UFLT4RDuCodiGF7hj2H6FOvPO883Z3KJA7N4Nj8M1xm6uasgjoMJhhFBLnNlnRIaUVFGUFgzbpRT88J5yVBa/s1280/photo_2025-10-01_13-09-18.jpg
ការជួសជុលពេញលេញត្រូវបានគេរំពឹងថានឹងត្រូវការខ្សាច់ពី 7,000 ទៅ 8,000 ម៉ែត្រគូប ឬមានចំនួនស្មើនឹងឡានដឹកទំនិញជាង 1,000 គ្រឿងឯណោះ ទើបអាចបំពេញនូវចន្លោះបាក់ស្រុតនេះបាន។

យ៉ាងណាក៏ដោយ មកដល់ថ្ងៃទី1 ខែតុលា ការបាក់ស្រុតផ្លូវមួយទៀតបានកើតមាននៅទីក្រុងបាងកក ក្នុងតំបន់ Chrown Krung នេះបើតាមការរាយការណ៍របស់កាសែតក្នុងស្រុកថៃ។ ការបាក់ស្រុតនេះ បានប៉ះពាល់លើផ្លូវជាច្រើនម៉ែត្រ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcDFCANr-aR6xmwQjLsSwZpNkDp2mSdW4WNbcehmq4JVGDmPbb-eLnSiVE_JJnFPmlff87Ydzg6SQ9ECJQrH-MMNNXZDcjZttJ_rnp110aROeP60XkOkEsQ2if_TnqWWy6UXbyHeDropW-EhB8txsCGXixXG8FAisXSZLwylrftJpRV6bhLr6S4-K2AaLy/s1280/photo_2025-10-01_13-09-19.jpg

មន្ត្រីមជ្ឈមណ្ឌលសង្គ្រោះនៅតំបន់ Charown Krung និងក្រុមពាក់ព័ន្ធបានប្រញាប់ប្រញាល់ទៅតំបន់នោះដើម្បីវាយតម្លៃស្ថានភាព អនុវត្តវិធានការត្រួតពិនិត្យចរាចរណ៍ និងបង្ការគ្រោះថ្នាក់បន្ថែមទៀត។ភ្នាក់ងារពាក់ព័ន្ធកំពុងរៀបចំធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើមូលហេតុនៃការបាក់ស្រុតនេះ៕

ជុំវិញរឿងបំណុលគូស្នេហ៍ Goofy បញ្ជាក់ថាមិនបានដឹងរឿងសូម្បីបន្តិច

0

ថ្មីៗនេះអ្នកចម្រៀងរ៉េប Goofy បង្កឱ្យសាធារណជនមានការចាប់អារម្មណ៍បន្ទាប់ពីម្ចាស់បំណុលចេញមកបង្ហោះពីលោកព្រោះតែមិនបានសងបំណុលតាមកាលកំណត់។ រឿងនេះ Goofy ចេញមកទទួលស្គាល់ពីបំណុលរបស់ខ្លួននិងសុំពេលម្ចាស់បំណុលរកលុយសងវិញគ្រប់ចំនួនមិនគេចវេសទៅណាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLpg4yk6XWXbGWv3UpffOmF-NKcWXaaH0mGbEg8tIp4W-dnkzm9HNqGixeS8HSU4Tf5_PbwcCUMwbSSh7uYPqYld3W3cJJj73TSEnBFADotRUsnsj90yMnkqkYyMDBrD_SWK46U3KV7EqS3LAgYrumpjCMmyhtX5STjsAe-vp6Zv7WrpjzvzqlQ7gPxn8Y/s724/image_2024-09-03_08-28-08.png

ជុំវិញបញ្ហាបំណុលគូស្នេហ៍របស់ Goofy បានបង្ហាញនៅលើ Story របស់ខ្លួនថានាងពុំបានដឹងរឿងនេះនោះទេ។ គូស្នេហ៍ Goofy ដែលមានគណនីហ្វេកប៊ុក Cha Kvai បាន add Story ជាមួយនឹងការឆ្លើយតបទៅកាន់គណនីមួយដែលប្រតិកម្មក្នុងន័យ Goofy គ្មានលុយសងគេ តែងាកមកប្រពន្ធឃើញលេងទិកតុកដូចសប្បាយណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYrveoQbgOw-bMgP7oq98lg1GeI6OYAUGSpuHEHK3b0ucz6PV3g2ytsrhC6nw0-IsplXA84-9rC6xYi7v7NWJ94vZnWaeIWrK3Ab-neZbV2ffYkLg-qNRp9ZiTY9ay8ve3PRQWkE7v51mKYAjYph5LeG9Wwx7LP32jJSUkYuhnzDU9ksxo1Zgk3kJr9xFj/s2048/image_2025-09-10_14-17-53.png

គូស្នេហ៍ Goofy បានឆ្លើយតបថា «ខ្ញុំអត់ចង់តបតទេ ប៉ុន្តែមិចបានត្រូវមកពាក់ព័ន្ធនិងខ្ញុំលេង TikTok បង ? មើលកូននៅតែផ្ទះ ៧ថ្ងៃមួយអាទិត្យពេញ បញ្ហាខ្ញុំមាន ត្រូវដោះស្រាយរហូត រឺគ្រាន់តែ chill out ខ្លះខុសព្រោះខ្លួន សរសៃខ្ចីបង? រឿងខ្ញុំធ្លាប់ជំពាក់លុយគេមកទល់ពេលនេះ គឺខ្ញុំកែប្រែ ខ្លួន ម្យ៉ាងវាកន្លងហួសហើយ ហើយវាក៏មិនមែនប្រាកដថាដូចអ្វីបង ឃើញដែរ បងកុំវាយតម្លៃលើអ្វីដែលខ្ញុំផុសបង ខ្ញុំពិបាកចិត្តប៉ុណ្ណាក៏ ខ្ញុំអត់ post ដែរ តែមិនមែនប្រាកដថាខ្ញុំសប្បាយទេ»។ នាងបន្តទៀតថា «រឿងនេះក៏ខ្ញុំមិនបានដឹងគាត់លាក់ខ្ញុំមិនឱ្យដឹងសោះម៉ងបើខ្ញុំដឹងខ្ញុំក៏មិនឱ្យគ្រួសារខ្ញុំដើរមកដល់ចំណុចនេះដែរបង…..»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqC7RMCLBc8SRxPjCNX01L8QeFe7eBG7YGo7dqDuWHzbd7kYWd0bbW0g86GNTtRnjTxc6w1t3bRA-ouSSw0e3WEHe92yImmj1ftEkPOM9O4cEE_rATU3bIHOu9mjqaTBzNh2l4lEXLtLcSbvMibRduEPrgt8qA-ANGHUL_RXuW1kFDghxxvFeKgdUmmBw9/s2048/image_2025-09-10_14-17-55%20(2).png
កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា នៅពេលដែល Goofy ចេញមកសារភាពពីបំណុលរបស់ខ្លួននិងសុំពេលម្ចាស់បំណុលនោះអ្នកចម្រៀងរ៉េបរូបនេះក៏បានបញ្ជាក់ថាប្រពន្ធកូនលោកមិនបានដឹងរឿងនេះនោះទេ។ នៅថ្ងៃទី១ ខែតុលា Goofy បានចេញមកសូមទោសកូននិងប្រពន្ធដែលលោកបានធ្វើឱ្យរឿងនេះកើតឡើង។ Goofy បានសរសេរថា «ប៉ាពិតជាសូមទោសកូននិងប្រពន្ធផងដែលប៉ាធ្វើឱ្យរឿងនេះកើតចេញមក ប៉ានឹងខំគ្រប់បែបយ៉ាងដើម្បីគ្រួសារយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN4Cx87mbolRRpTschQuTfXaXmtjhqzdavS6KHV0A9kKmCEPnNdslu_qBYDUf5b_CgV7q2BpLNypyVgKdQ9M7j0uxKzkZaUm3dmV1lXznYKBjxOXk2uuLlsEs-P_vppXhy39AVryAx0n0RrNt_ed4tU58855fhy_kGxtNQR_CxaPmuRRjUInEqbaEyFnUH/s2048/image_2025-09-10_14-17-55.png

តាមរយៈវីដេអូដែលម្ចាស់បំណុលបង្ហោះ Goofy បានខ្ចីលុយគេចំនួន៣០០ដុល្លារក្នុងមួយថ្ងៃត្រូវបង់២៤ដុល្លារ ចំណែកឯមួយទៀត Goofy បានខ្ចីចំនួន៥០០ដុល្លារក្នុង១ថ្ងៃត្រូវបង់ការចំនួន២០ដុល្លារ៕

អតីតមេបញ្ជាការយោធភូមិភាគ២ ៖ «ជម្លោះព្រំដែនរវាងកម្ពុជា-ថៃអាចនឹងបញ្ចប់នាពេលឆាប់ៗនេះ»

0

ប្រទេសថៃ ៖ អតីតមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ដែលបានចូលនិវត្តន៍ពីការងារកងទ័ពកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវស្តេចថៃប្រគល់តំណែងថ្មីធ្វើជាអង្គរក្សពិសេសបាននិយាយក្នុងកម្មវិធីមួយថា បានបំពេញតួនាទីល្អបំផុតសម្រាប់ប្រទេសជាតិនាពេលកន្លងមក ។ ជម្លោះព្រំដែនរវាងកម្ពុជា-ថៃអាចនឹងបញ្ចប់នាពេលឆាប់ៗនេះ និងផ្តាំផ្ញើទៅកាន់កងទ័ពថៃតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមត្រូវប្រឹងប្រែងបំពេញតួនាទី និងស្មោះត្រង់ចំពោះជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYFVS4ktaEEeuyBGAensttrqrzpR1lR6W6LRio-2RelvXtvCdQ58rjJTUAWQH5Cj7pPLhqvPJcdDpGxbghIRdM3EA1Bqcn2LQg_Lv7djqUhMw0xXjqWJZ7Frw4Mo70Bk60bgBqg2cdZWHGKQIodOjmVHLRndg4BQDTaAQjvb4AcGNAhdq4Be064PEnCLC/s1000/image_2025-09-02_10-26-03.png

លោក ប៊ុនស៊ីន ផាកក្លាង បានចូលនិវត្តន៍ពីតួនាទីជាមេបញ្ជាការយោធភូមិភាគ២កាលពីថ្ងៃទី៣០ ខែកញ្ញា លោកបានចូលរួមកម្មវិធីមួយឈ្មោះ «ពីកូនកសិករក្លាយជាកងទ័ពបំពេញភារកិច្ចការពារទឹកដី» នៅវិទ្យាស្ថានធីវ៉ា (TVA Institute) ដោយក្នុងកម្មវិធី លោកនិយាយថា ចាប់ពីពេលនេះ លោកពុំមែនជាមេបញ្ជាការកងទ័ពទៀតទេ គឺគ្រាន់តែជាពូម្នាក់ប៉ុណ្ណោះ ។ លោកមកចូលរួមកម្មវិធីដោយសារគ្មានការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ លោកមិនមែនមកដើម្បីផលប្រយោជន៍ ប៉ុន្តែដើម្បីពលរដ្ឋថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRpg6Mh1LF004lNs8iGZarPeSpNR6bbNZ8gBUcmH2kHDC_6neesAMxPBywmT3-dcj0hZgvOmGNehnFd1nFsIThG0E8VxFID0e9jXSB1oMtBrugVrZgUfoiZWK25JcvzNiNg10XmY-N4fKJqAjg4coorPOOkMKlp-2Seku68zEXD2GXFTZRGERDF8itGsvD/s1799/image_2025-09-02_10-26-01.png

កងទ័ពយោធភូមិភាគ២គ្រប់អង្គភាពបានបំពេញភារកិច្ចតាមព្រះរាជតំរិះរបស់ព្រះមហាក្សត្រថៃ រួមទាំងចូលរួមក្នុងគម្រោងកសិកម្មដែលបង្កើតឡើងដោយព្រះមហាក្សត្រនៅតំបន់ខៅយ៉ៃ ។ ក្រោយចូលនិវត្តន៍ពីការងារកងទ័ព លោក ប៊ុនស៊ីន នឹងធ្វើជាទីប្រឹក្សារបស់មេបញ្ជាការកងទ័ពជើងគោក និងអង្គរក្សពិសេសព្រះមហាក្សត្រ ពេលទំនេរ លោកនឹងចូលរួមក្នុងគម្រោងកសិកម្មដែលជាគម្រោងល្អសម្រាប់ពលរដ្ឋថៃទូទាំងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8vB72g_nDq9uW5J2rHlLvRF-I4QFGS0iHoYaYgssQGVBZxqj_PN49MEeD57ZK2b1UEgOGJzOEkjpxlrmrxJBcelHAdhW2zz3rCJ4C71HA2C2Ag99aIsWzGXdoNBVgBpgrg23FhuXqvViLrbabwkgdY9Chmi3bvUyhjrxetoivmPU0aKnf_04yDwdltEG3/s1280/photo_2025-09-04_14-50-52.jpg

ក្រោយពីបញ្ចប់កម្មវិធីនៅវិទ្យាស្ថានធីវ៉ា លោក ប៊ុនស៊ីន ក៏បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានដែលសាកសួរពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយលោកនិយាយថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃអាចនឹងបញ្ចប់នាពេលឆាប់ៗនេះ ។ ចាប់ពីពេលនេះ លោកនឹងធ្វើជាទីប្រឹក្សាកងទ័ព និងមេបញ្ជាការទ័ព ដោយផ្តល់ការណែនាំផ្សេងៗដែលកងទ័ពមានចម្ងល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR_gBCZyX-CoreauPzc8v0grWK_NKUb1EQDpabylBXEhclwNyLhvEBnWVkIMEki8ufRN8S3py4J5HhrSyhMpGVFBhbtwRoo4w8MTklVY7_BBlkcErTkh7LCR4UYMwNPYxeXh3C01EQozbison9-ztG0vL9CvUniI4JNqzU7c_y8K2_ELO8XnKeWpqhNlVE/s1280/photo_2025-09-04_14-50-52%20(3).jpg

ក្រៅពីនេះ លោកនឹងជួបពលរដ្ឋនៅតំបន់ផ្សេងៗដូចមុន លោកមានការងារច្រើនត្រូវបំពេញ ដូចជា ៖ រៀបចំកម្មវិធីរត់កីឡានៅភ្នំទ្រព្យ ។ រីឯមេបញ្ជាការយោធភូមិភាគ២ថ្មី លោក វីរៈយុទ្ធ រ៉ាក់ស៊ីន គឺជាមិត្តភក្តិរបស់លោក និងធ្វើការងារជាមួយគ្នាពេលថៃប៉ះទង្គិចជាមួយកម្ពុជា ។ លោក វីរៈយុទ្ធ ដឹងពីតួនាទីត្រូវធ្វើអ្វី ចំណែកលោកវិញបានបំពេញការងារសម្រាប់ជាតិយ៉ាងល្អនាពេលកន្លងមក ។ លោក ប៊ុនស៊ីន ក៏បានផ្តាំផ្ញើទៅកាន់កងទ័ពតាំងពីថ្នាក់លើដល់ថ្នាក់ក្រោមត្រូវបំពេញភារកិច្ចឱ្យល្អ និងស្មោះត្រង់ចំពោះជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi01eBt9fF2lH1nNZaKkTRHebMMB7z_fN-kBd71c-vwui1YVF5bN_40lGvIQQj2wzJYXGyKOFtdJylV5kXIpb8s3EtZ2FwvpakhkCrS7dvi3ef40fJr07oP5ESU8vXB7ESAVNdQ5FSZKI29lzZDtgMjZxZM05RVE0E0LyU4UlNYGiuaxZZNQqq_O5wI7Ab6/s1280/photo_2025-08-12_09-08-02.jpg

គួរបញ្ជាក់ថា លោក ប៊ុនស៊ីន គឺជាបុគ្គលបង្កជម្លោះ និយាយមូលបង្កាច់ និងចោទប្រកាន់កម្ពុជា រហូតទទួលបានការលើកតម្កើងពីពលរដ្ឋថៃទូទាំងប្រទេស ក៏ដូចជាស្តេចថៃសព្វប្រទ័យចេញព្រះរាជក្រឹត្យតែងតាំងមេទ័ពឈ្លានពាននេះធ្វើជាអង្គរក្សពិសេស ។ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចថៃមើលឃើញថា លោក ប៊ុនស៊ីន គ្មានចំណេះដឹងផ្នែកសេដ្ឋកិច្ច ដឹងតែធ្វើសង្គ្រាម លោករស់នៅព្រំដែនស្ទើរមួយជីវិត ពុំយល់ដឹងពីផលប៉ះពាល់សេដ្ឋកិច្ចថៃដោយសារការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីរបស់កងទ័ព ៕