Home Blog Page 266

វៀតណាមប្រកាសអាសន្នខ្យល់ព្យុះ Matmo នឹងបោកបក់មកលើអាកាសយានដ្ឋានអន្តរជាតិ៣កន្លែង

0

ប្រទេសវៀតណាម ៖ តាមការប្រកាសរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម គឺអាកាសយានដ្ឋានអន្តរជាតិចំនួន៣កន្លែង នៅទីក្រុងហាណូយ ទីក្រុងហៃហ្វង និងខេត្តក្វាងនីង នឹងរងផលប៉ះពាល់ដោយផ្ទាល់ពីខ្យល់ព្យុះទីហ្វុងមេតម៉ូ (Matmo) ដែលបោកបក់មកលើឆ្នេរសមុទ្រប្រទេសវៀតណាមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។ ក្រៅពី នេះ អាកាសយានដ្ឋានផ្សេងៗក៏ត្រូវត្រៀមលក្ខណៈផងដែរដើម្បីសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs9X6afPQ873lIPCIzK-LZYtlUR5H-Oa0V_qE4kN2cIyNuRBrm66-Fd48pGplBQjDHS0s1jDxiiPTEejoE2Tqlu5zcqKtmeuNXfULrqkh_yo4mEBdg9-w96x_n5M67mCvsAmPTvy8VOKP3LZ7oYMTm4KKwpC9yUH4BNc-red_bFZnEZWDd_RMJ8u5gV-GD/s1000/image_2025-10-06_08-51-41%20(2).png
អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបានប្រកាសឱ្យអាកាសយានដ្ឋានអន្តរជាតិ Noi Bai, អាកាសយានដ្ឋានអន្តរជាតិ Cat Bi និងអាកាសយានដ្ឋានអន្តរជាតិវ៉ាន់ដូន ត្រូវមានភ្នាក់ងារប្រចាំការ២៤ម៉ោង ព្រមទាំងត្រួតពិនិត្យអាកាសយានដ្ឋានតាមផែនការការពារខ្យល់ព្យុះ និងការពារសុវត្ថិភាពរបស់យន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcAaQ9SksCV2zRxEQ88jFvYfY6UDd-e3-jdnP33zgjtG1C0Y5FBM3jn59bsiNhPPykEr3rOU7OQimYSs8mfyxP9N6VLOFmKSzV-VnioyoeiXUlCIPzQ3a05kBIL5DtY9j2TVhO0-fTd5L368yT6Zq2ESQ75zr7KpddT-_4LpPtKwqQFtBLMtZeGe3YYrj9/s1200/image_2025-10-06_08-51-41.png

ក្រៅពីនេះ អាកាសយានដ្ឋានថស់សួន អាកាសយានដ្ឋានវីង និងអាកាសយានដ្ឋានតៀនបៀន ក៏ត្រូវត្រៀមលក្ខណៈដូចគ្នាដែរ ខណៈអាកាសយានដ្ឋានកំពុងសាងសង់ ត្រូវផ្អាកការសាងសង់ពេលអាកាសធាតុមិនល្អដើម្បីសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ ។ ខ្យល់ព្យុះមេតម៉ូនឹងបោកបក់មកលើឆ្នេរសមុទ្រហាឡុងខេត្តក្វាងប៊ិង នៅថ្ងៃទី៦ ខែតុលា ក្នុងល្បឿនខ្យល់ចាប់ពី៧៥គីឡូម៉ែត្រ ទៅ៨៨គីឡូម៉ែត្រក្នុង១ម៉ោង ។ នេះបើតាមមជ្ឈមណ្ឌលជាតិព្យាករណ៍ឧតុនិយម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE7N2LBRrl5L3Qqt3qF9oQESQTLs0qAcBOOOB2Xo5WJVvUCDtBdUJrDW32IW3sEeLP8iXT6_-loHw9mxN1J5cF3txPwYipRKbq2Xa63jTaCfVN9ixCnXSBlCcEj_cdjDqoiSayTo1-G5hPraL1n8ZCqLh7_xqusJUCQOwvjna78rX_yz_qophopuqqq0HA/s2000/image_2025-10-06_08-51-42%20(2).png

ទោះជាឧតុនិយមវៀតណាមរំពឹងថា ទីក្រុងហាណូយនឹងមិនរងផលប៉ះពាល់ខ្លាំងដោយសារខ្យល់ព្យុះនេះ ប៉ុន្តែទីក្រុងហាណូយនឹងមានភ្លៀងធ្លាក់ចាប់ពីបរិមាណ៧០មីលីម៉ែត្រ ទៅ១២០មីល្លីម៉ែត្រ និងតំបន់ខ្លះមានបរិមាណទឹកភ្លៀងរហូតដល់ជាង១៥០មីល្លីម៉ែត្រ ចាប់ពីព្រឹកថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែតុលា ។ អាជ្ញាធរទីក្រុងហាណូយបានណែនាំឱ្យក្រុមហ៊ុននានាអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះ (Work from Home) និងឱ្យស្ថាប័នអប់រំអនុញ្ញាតឱ្យកូនសិស្ស និស្សិត សម្រាកពីការរៀនសូត្រនៅថ្ងៃទី៦ ខែតុលា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim67i-z_0nKS5qHAqjgDloQtysWR97yn_7bZY9vL_ipQhzo-R6SGO1t7VRXwM_URBHHr72qH-aKj6SeUhuDIqPOY_FJmFysPWUntc9qOmx0WBRFhlhygdAcoWdQZUArhvhYL_M3BZYIXIfBfxSkcXKbrMP39bsfICErso0SJkBXAP8sjGB5U5NLDjeUpRX/s620/image_2025-10-06_08-51-42.png
ចំណែកអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានបង្កើតក្រុមត្រួតពិនិត្យអាកាសធាតុដើម្បីទប់ទល់ខ្យល់ព្យុះទីហ្វុងមេតម៉ូ ដែលក្រុមត្រួតពិនិត្យនេះនឹងទំនាក់ទំនងជាមួយទីបញ្ជាការយោធាខេត្តក្វាងនីង ដើម្បីតាមដានអាកាសធាតុ ចាត់វិធានការ និងវាយតម្លៃផលប៉ះពាល់ ដោយអនុវត្តតាមវិធានការទប់ទល់ខ្យល់ព្យុះ ៕

ការសើចជាវិធីព្យាបាលពីធម្មជាតិ! សើចត្រឹម ២-៣ នាទី ក្នុងមួយថ្ងៃក៏ធ្វើឲ្យអ្នកមានសុខភាពល្អដែរ

0

ការសើចគឺជាថ្នាំដ៏អស្ចារ្យ។ ការសើចពង្រឹងប្រព័ន្ធការពាររបស់អ្នក បង្កើនអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយការឈឺចាប់ និងការពារអ្នកពីឥទ្ធិពលបំផ្លាញនៃភាពតានតឹង។ ក្នុងការសិក្សាមួយដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តី PLOS ONE ឆ្នាំ ២០២៣ បានរកឃើញថា ការសើចអាចជួយបន្ថយកម្រិតអរម៉ូនស្ត្រេស (cortisol) បានយ៉ាងច្រើន។
អ្នកស្រាវជ្រាវបានវិភាគលទ្ធផលពីការសាកល្បងជាច្រើន ហើយរកឃើញថា អ្នកចូលរួមក្នុងកម្មវិធីសើច ធ្លាក់ចុះកម្រិតស្រ្តេសជាមធ្យមប្រហែល ៣២ភាគរយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0mj_dgp_MnNcdW0d2d_PlHxu-NydrI8CU4Ej3SyHCsO9MbVBa_bpnoqpHtbOrf-Ky9QhqYv4KmnovxTsoxXfc6RqrRHnXd-c4nsphZLkHZdHN2AJVlEweuNWvqLTLZnL0k1uOIqAkMfIvW4WZhJyRxFBLI4KijhxIm1a0-qtUey3P6ui57QEIxX3ojJwS/s1000/photo_2025-10-03_15-07-40%20(3).jpg
ការស្រាវជ្រាវផ្សេងទៀតក៏បានបញ្ជាក់ផងដែរ លើការវិភាគការសាកល្បង ៤៥ សកម្មភាព ដែលមានអ្នកចូលរួមជាង ២,៥០០ នាក់ បានបង្ហាញថា ការព្យាបាលតាមរយៈការសើច អាចជួយកាត់បន្ថយ ជំងឺធ្លាក់ទឹកចិត្ត ការព្រួយបារម្ភ និងកែលម្អគុណភាពនៃការគេង។ អ្នកជំងឺមួយចំនួនដូចជា មនុស្សកំពុងព្យាបាលជំងឺមហារីក និងមនុស្សចាស់នៅមណ្ឌលថែទាំ ក៏ត្រូវបានគេដឹងផងដែរថា មានសុខភាពល្អប្រសើរឡើង បន្ទាប់ពីចូលរួមសកម្មភាពសើចជាប្រចាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXrd73XJBztqyG1B24utVQ1W3bkiXzfZFteCUPZ2iSOVHkLnD2rPeXpUhjTKEJbNsXIY1yiMoF2cZkBV3DVqNlWPDFMFyG-5i-dGC7I42o8-p4myQrAqNX65URedd48dSsDl1AkURJMKQlPgzHTyZNEs8lLmPxn5joKLCkvE0WeNE5ybjqWAmgH6WJ-a4F/s720/photo_2025-10-03_15-07-40.jpg

ម្យ៉ាងវិញទៀត អ្នកវិទ្យាសាស្ត្របកស្រាយថា ការសើចអាចជួយបំបាត់ប្រតិកម្មស្ត្រេស បង្កើនលំហូរឈាម និងជំរុញការបញ្ចេញសារធាតុសប្បាយចិត្ត endorphins និង dopamine ផងដែរ។ ការស្រាវជ្រាវខ្លះៗបង្ហាញថា ការសើចក៏អាចពង្រឹងប្រព័ន្ធភាពស៊ាំ ដោយបង្កើនសកម្មភាពកោសិកាធម្មជាតិ (NK cells) ដែលមានតួនាទីការពាររាងកាយពីជំងឺឆ្លងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf0d4xNKfd1xhXoor3b-YQ7tR_vp7XEBWr1_Ub3U_-THTE1eR4ZITyVFFqeCvxVXdiwpcY0N_BHwn61KUTbXkKiH1NjssW5rfAD1MY7utX6nqNWfezc0oX0pl4eSIZCKpb152Hlu4Bis-8xkBElzKCD6_TmbwS_12TSjuMIjSuIJMN7Lqdgzlv-tI9bTOt/s1280/photo_2025-10-03_15-07-41.jpg
ទោះជាយ៉ាងណា ការសើចមិនអាចជំនួសការព្យាបាលវេជ្ជសាស្ត្របានឡើយ ប៉ុន្តែវាជាវិធីងាយស្រួលបំផុតមួយ ទាំងសុវត្ថិភាព និងមានសារៈសំខាន់ក្នុងការរក្សាសុខភាព។ ទោះបីជាការសើចជារឿងតូចតាចក្ដី ឬក៏ត្រឹមតែ ២-៣ នាទី ក្នុងមួយថ្ងៃក្ដី ប៉ុន្តែវាមានអត្ថន័យធំធេងណាស់សម្រាប់សុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg510Pp2og2Cv2Avu_nVPJ2Zj90HMMQIwMZbs4ncW_IY3nKmaV8aeLriJbByaDAMEeFCNNXwHQNg0PUjmviu95fT3hlf01pGqKw7Q5B0V5ANixHgOJ88BvnPOH6EKh6WsjvcP2v2SCeVba0boGJUDOxmPkWqWIvDGPIaovU60Q-GaTHwtEwjFbzCzhlxF3X/s640/photo_2025-10-03_15-07-41%20(2).jpg

លើសពីនេះការសើចជួយសម្រាលបន្ទុករបស់អ្នក ដោយបំផុសក្តីសង្ឃឹម ផ្សារភ្ជាប់ទំនាក់ទំនងអ្នកជាមួយអ្នកនៅជុំវិញខ្លួន និងធ្វើឱ្យអ្នកមានមូលដ្ឋាន ចេះផ្តោតអារម្មណ៍ និងប្រុងប្រយ័ត្ន។ ដូចគ្នានេះ វាក៏ជួយអ្នកបន្ថយកំហឹង និងធ្វើអ្នកឆាប់អត់ឪនទោសផងដែរ៕

រឿងបំណុល Goofy ស្រាប់តែគណនីទិកតុកមួយទាញ វណ្ណដា ចូលពាក់ព័ន្ធ

0

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាថ្មីៗមកនេះអ្នកចម្រៀងរ៉េប Goofy រងនូវរឿងអាស្រូវពាក់ព័ន្ធនឹងលុយកាក់ត្រូវបានម្ចាស់បំណុលបង្ហោះវីដេអូហើយ Goofy ក៏បានចេញមកបកស្រាយនិងសុំពេលម្ចាស់បំណុល។ ទោះយ៉ាងណា ជុំវិញរឿងរបស់អ្នកចម្រៀងរ៉េបរូបនេះស្រាប់តែគណនីទិកតុកមួយឈ្មោះថា «somalita» ដែលតែងតែបង្ហោះសកម្មភាពរបស់អ្នកសិល្បៈបានទាញ វណ្ណដា ចូលទៅពាក់ព័ន្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPR9JEO5Fz13V8MHWcgKa7nMk0ymOT0UK7oQdWzbNrhTo9VF5ahPF-AYe959oGFBZh_ZZCufEnpIMK4oFXAqw0JdrAY7L3jWgjKi5bFqi99vuC5iY47G69fnTVy0AfgwCGoCa98Ifx823rW_JDcLByvFmmJvgjDcLx_wS0U1Oir9W6K5SX_07MV7s0gVWD/s1900/image_2025-09-10_14-17-57.png
គណនីទិកតុក somalita បានកាត់វីដេអូរបស់ វណ្ណដា និង Goofy ដោយសរសេរថា «វណ្ណដា ហេតុអ្វីបានមិនជួយដល់ Goofy ចឹង ដាច់ចិត្តម៉េស?»។ ការបង្ហោះនេះបានទាក់ទាញការចុច Like រហូតដល់ជាង១០K ខណៈមានការបញ្ចេញមតិជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzQrT8l0WPFuqkarf4awKypYMi7iP2AmMmRVwQ6pOk7PLfg20bXYjeRwVqaLk3E-ClUxpNxFr3GbOYgVq8BlXlz01lVbBorTF69px3r1GkSfKb7xUeXvLilbVy1bleGYpIva3t1TfIyGs0CaHPKYCDkOfgx-lG0ncDWldI1rbgR6qdfANbDHpBM2-pycXN/s2048/image_2025-07-12_09-15-54.png

អ្នកលេងបណ្តាញសង្គមទិកតុកបានបញ្ចេញមតិថា រឿងរបស់ Goofy ហេតុអ្វីទាញ វណ្ណដា ចូលទៅពាក់ព័ន្ធ ទាំងរឿងនេះជារឿងរបស់បុគ្គលសោះ។ អ្នកខ្លះបានចោទសួរចេតនារបស់អ្នកបង្ហោះនេះមានគោលបំណងអ្វី ចំណែកអ្នកខ្លះទៀតថា វណ្ណដា មានមុខគ្រប់រឿង។ អ្នកមួយចំនួនទៀតក៏បានបញ្ចេញមតិថា «ជួយខ្លួនឯងសិនបានព្រះជួយអ្នកតាមក្រោយ..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCu6xoys29ut_x1bagLXkhGpfPT8GrcvjwdVXWAzqhqASnCPo05brB2RZr_ayA04o7pI50GZWtSzh-lLpoiEgdQ_mEtqEWg6jZRC7WQxKmoI9yc8gr2Bzs7AQF4hnRisDb5QMbrzO_oU6dJf5VrCzwR_jS0nRxqftoL-plPLQZXjApRmpUmhivfJhoTPDu/s2048/image_2025-08-04_11-29-10.png

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេដែលឈ្មោះ វណ្ណដា ត្រូវបានគេទាញចូលទៅក្នុងរឿងចម្រូងចម្រាសផ្សេងៗ។ នេះអាចដោយសារតែលោកមានភាពល្បីល្បាញហើយ Goofy ធ្លាប់បង្ហាញកាលពីកន្លងមកទទួលបានសាច់ប្រាក់ជាកាដូដល់ Goofy កាលពីកន្លងមកនេះទើបនៅពេល Goofy មានបញ្ហាអ្នកមួយចំនួនគឺបានទាញ វណ្ណដា ចូលទៅពាក់ព័ន្ធបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm4BhHQBf__n0nXn08GoaeMi9Qf214NsYi6wHH5y6Rxjc1gsKppUgJoSVvTvPYvlF-eBmV5QlhRJmL94p12D1AlXthWtQS-aCgHKXLKj8wHIhMNvoAKQ6Uo5rg8I8Rv-FgcBLpn9tU-h68VbHF5bDhpMx2Wy6E2amzKJicsM8o3Xe6DlKnUuW4P6-ok-SY/s2048/image_2025-09-10_14-17-52%20(2).png

វណ្ណដា កំពុងត្រៀមខ្លួនក្លាយជាគណៈកម្មការមួយរូបក្នុងកម្មវិធី «The Next Level: Rapstar» ដែលជាកម្មវិធីបង្កើតឡើងដោយកូនខ្មែរ៕

អតីតមេបញ្ជាការយោធភូមិភាគ២ថៃជាបុគ្គលបង្កជម្លោះ ត្រូវបានតែងតាំងជាទីប្រឹក្សាមេបញ្ជាការកងទ័ពជើងគោក

0

ប្រទេសថៃ ៖ អតីតមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ដែលបានចូលនិវត្តន៍ពីការងារកងទ័ពកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវបានស្តេចថៃប្រគល់តំណែងថ្មីធ្វើជាអង្គរក្សពិសេស ពេលនេះ លោកបានទទួលតំណែងមួយទៀតហើយ គឺទីប្រឹក្សាមេបញ្ជាការកងទ័ពជើងគោក ដែលមានតួនាទីណែនាំពីយុទ្ធសាស្ត្រការពារប្រទេស និងផ្តល់នូវបទពិសោធន៍ពង្រឹងសន្តិសុខរបស់កងទ័ព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន TNN នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYFVS4ktaEEeuyBGAensttrqrzpR1lR6W6LRio-2RelvXtvCdQ58rjJTUAWQH5Cj7pPLhqvPJcdDpGxbghIRdM3EA1Bqcn2LQg_Lv7djqUhMw0xXjqWJZ7Frw4Mo70Bk60bgBqg2cdZWHGKQIodOjmVHLRndg4BQDTaAQjvb4AcGNAhdq4Be064PEnCLC/s1000/image_2025-09-02_10-26-03.png

កាលពីថ្ងៃទី១ ខែតុលា កងទ័ពជើងគោកថៃបានចេញលិខិតតែងតាំងលោក ប៊ុនស៊ីន មន្ត្រីកងទ័ពចូលនិវត្តន៍ ឱ្យកាន់តំណែងជាទីប្រឹក្សាមេបញ្ជាការកងទ័ពជើងគោក ដែលលិខិតនេះចុះហត្ថលេខាដោយលោក ផាណា ឃ្លេវផ្លតថុក មេបញ្ជាការកងទ័ពជើងគោក ។ លោក ប៊ុនស៊ីន មានតួនាទីចម្បង គឺផ្តល់ការណែនាំពីយុទ្ធសាស្ត្រផ្នែកសន្តិសុខ និងយុទ្ធសាស្ត្រការពារប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRpg6Mh1LF004lNs8iGZarPeSpNR6bbNZ8gBUcmH2kHDC_6neesAMxPBywmT3-dcj0hZgvOmGNehnFd1nFsIThG0E8VxFID0e9jXSB1oMtBrugVrZgUfoiZWK25JcvzNiNg10XmY-N4fKJqAjg4coorPOOkMKlp-2Seku68zEXD2GXFTZRGERDF8itGsvD/s1799/image_2025-09-02_10-26-01.png

ការតែងតាំងនេះមានគោលបំណងប្រើប្រាស់ធនធានមនុស្សរបស់កងទ័ពឱ្យមានប្រយោជន៍បំផុត ដោយកងទ័ពជើងគោកថៃចាត់ទុកលោក ប៊ុនស៊ីន គឺជាមេដឹកនាំកងទ័ពដែលមានចំណេះដឹង សមត្ថភាព ការលះបង់ និងបទពិសោធន៍ក្នុងការបំពេញតួនាទី ជាពិសេស ពេលសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ ។ លោក ប៊ុនស៊ីន បានរក្សាអធិបតេយ្យភាព និងការពារសុវត្ថិភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVDoPOFmJWOqVZeM71JbCswfn2a9UcqSrSwq5-LAajhKWEDejeHFnvk879ztdW5Zt6JemAvMFSemeSDr-QTQYN_XSWkYy3DpCRtNRfzSqkyz1npbVrr2jL8-rYPXlFWU48C1177nDF1136PBNr39Ov3A_EqkEvYI5uhww-GAPxMBcnsnTQG2o9GETpeDQg/s1280/502903512_1279293264197075_3520140587514084175_n.jpg

ទីប្រឹក្សាមេបញ្ជាការកងទ័ពជើងគោកមានតួនាទីចម្បង គឺផ្តល់ការប្រឹក្សា ណែនាំ និងណែនាំពីយុទ្ធសាស្ត្រសន្តិសុខ យុទ្ធសាស្ត្រការពារជាតិ រួមទាំងគាំទ្រភារកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោក ។ ការតែងតាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កងទ័ពជើងគោកក្នុងការយកបទពិសោធន៍របស់លោក ប៊ុនស៊ីន មកប្រើប្រាស់នាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaNhwG2itbXYyiAEmHFLzN2k_f5OLWpqpKa5kc1bE1Mbo2Fuu2s5d3UmyCfK8VNeRecKkAIHWZbpdSzHL1SiSTgY20ExX0SIY0Q_l0AxhDzv6DUWdpsCX1eX3L8aXZvl2lahEOgz096NS13Xus8uQuG9nTHPoCkuprjjmQmM2Z-Q6gOv_MDo3K3yxSTh_w/s1280/503118461_1279293244197077_8540269263006696195_n.jpg

គួរបញ្ជាក់ថា លោក ប៊ុនស៊ីន គឺជាបុគ្គលបង្កជម្លោះ និយាយមូលបង្កាច់ និងចោទប្រកាន់កម្ពុជា រហូតទទួលបានការលើកតម្កើងពីពលរដ្ឋថៃនៅទូទាំងប្រទេសចង់ឱ្យលោកធ្វើជានាយករដ្ឋមន្ត្រី ថែមទាំងធ្វើរូបសំណាកគោរពទៀតផង ។ ដូចគ្នានេះ ស្តេចថៃបានចេញព្រះរាជក្រឹត្យតែងតាំងមេទ័ពឈ្លានពានរូបនេះធ្វើជាអង្គរក្សពិសេស ដោយសារលោក ប៊ុនស៊ីន បានបំពេញភារកិច្ចតាមការបញ្ជារបស់ស្តេចថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPTTnjF2EBDe0IuA1ksU8U9XYG0JYWA8ZDnLNV7AtfvfgbthkwnLiL78tc0LkL01wkihdGcRTVpJDBRf0sYw0WJE-60XsQ9p6aeXYZo1pmhQCyhBVViTramGR3s6MJgvEzK8v4AddMdG_2t7Gfl2ZuPJVg9NivprbC26YExAotcgls6XB8dT_lx0NIBcV-/s1280/photo_2025-08-26_09-24-23.jpg

លោក ប៊ុនស៊ីន បានបង្កសង្គ្រាមជាមួយកម្ពុជាដើម្បីកសាងប្រជាប្រិយភាពរបស់ខ្លួន ដោយលោកនិយាយនាពេលកន្លងមកថា ស្តេចថៃបានយកព្រះទ័យទុកដាក់ខ្លាំងលើស្ថានការណ៍ព្រំដែនជាមួយកម្ពុជា រាល់ការវិវឌ្ឍន៍ស្ថានការណ៍ព្រំដែន លោកត្រូវតែរាយការណ៍ផ្ទាល់ថ្វាយឱ្យព្រះអង្គជ្រាប ៕

កម្ពុជាត្រៀមចំណាយ ៥លានដុល្លារ ដើម្បីបោសសម្អាតមីននៅក្នុងខេត្តចំនួន៦ជាប់ព្រំដែនថៃ

0

រាជធានីភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជាបានចុះហត្ថលេខាលើកិច្ចសន្យាបោសសម្អាតមីន ដែលគាំទ្រពី «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥» ក្នុងការបោសសម្អាតមីន និងកាកសំណល់សង្រ្គាមលើផ្ទៃដីមានមីនចំនួន ៤១.៧៩៦.២៦៣ ម៉ែត្រការ៉េ ស្មើនឹង ៤៥៣ ចម្ការមីន ក្នុងខេត្តចំនួន ៦ រួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប បាត់ដំបង ព្រះវិហារ និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់ថវិកាសរុបចំនួន ៥ លានដុល្លារសហអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbN_67A6CCvN8QCTSK_zmbEwJ0WgFCF73va7X2qaczKbbc__Ku1dKdmYdnIKnpNzqEat481lOPGSjquW3oquwvfKdMR0iYEx5SJL6N77rIEsJyPZpo7FrQE98yM6t3elJVjdv5FDs74Tdy5CUaRJ89vEHjH5aCaBllMSLXNXiac_B4MEFTqMO-wq3x-5cw/s1280/photo_2025-10-03_14-25-23.jpg

បើតាមឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនបានលើកឡើងថា ការចុះហត្ថលេខាពេលនេះ គឺជាថ្ងៃបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ហើយក៏ជាតំណាងឱ្យភាពជឿជាក់រួមគ្នា ដែលថាការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នឹងបម្រើដល់សុខសន្តិភាព និងប្រជាជនដែលងាយរងគ្រោះ។ មួយវិញទៀត ពិធីចុះហត្ថលេខានេះ នឹងជាការតំណាងឱ្យការសន្យា ការប្តេជ្ញាចិត្ត និងការធ្វើការរួមគ្នា ដើម្បីឈានទៅសម្រេចគោលដៅខ្ពស់មួយ គឺកម្ពុជារួចចាកផុតពីគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSYnZtKoCjmgE5kKyF1xYCftCMd4viDAlyXop37LrnSiqfZlKmd_qtRxTrp1VXGR73FpNuz3XUDwwGw0UWfSefQ-kSc7xfDiA6zagYfkHK6x283NjJ1u0GuMpH9fAcd-3AGxNUydMcJUg00M74ZCMimaip8Qjo82TnfdTXeE9ALdCtk3bjrMl16TU8kt0C/s1280/photo_2025-10-03_14-25-23%20(2).jpg

លោក លី ធុជ បន្តទៀតថា មីនជាឃាតករលាក់មុខដេលនៅតែបន្តលាក់ខ្លួននៅក្រោមដី បន្តបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងបង្អាក់ដល់ភាពរុងរឿងរបស់កម្ពុជា។ ពោលទោះបី សកម្មភាពមីនមានការរីកចម្រើនគួរឱ្យកត់សម្គាល់ កម្ពុជានៅតែបន្តជាប្រទេសមួយក្នុងចំណោមប្រទេសជុំវិញពិភពលោក ដែលមានផលប៉ះពាល់ដោយសារមីនខ្ពស់ជាងគេ ដែលបច្ចុប្បន្ននេះ កម្ពុជា នៅសល់ផ្ទៃដីចំនួន ១៧២៣ គីឡូម៉ែត្រការ៉េ បន្តរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៣១ គីឡូម៉ែត្រការ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTu6lpGzgnnmfTqauYVZKZ0rl6IyAIQotHD-tsQX3w9CyvL4CNcaikjSxL3HAut2a6pmiTf2Me0dpECT-tiLrXPDU6gRYvymE7gDsKSflGeS4VjbW6dE91rBFjZruM4rrc1A2plo6qZQ9PvGYuRYZzli3xW-MMD4xphL8HcAHYJUxQI-x479C4JmEuhGoW/s1280/photo_2025-10-03_14-25-27.jpg

អនុប្រធានទី១អាជ្ញាធរមីន គូសបញ្ជាក់ទៀតថា កម្ពុជា ស្គាល់យ៉ាងច្បាស់នូវការឈឺចាប់ និងទុក្ខវេទនាដោយសារសង្រ្គាមអស់ជាច្រើនទសវត្សរ៍ ដែលបានឆក់ប្លន់អាយុជីវិត និងដៃជើងរបស់ប្រជាជនរបស់ខ្លួន ព្រមទាំងបដិសេធមិនឱ្យប្រជាជនអាចប្រើប្រាស់ដីសម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យខ្ទេចខ្ទាំនូវក្តីសុបិន្តរបស់ប្រជាជន ទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjClQ4beCpz2P6pwEAEbbMCU7eECQH9q458YJIXGJUDQ8JQJeZ5xDxra1RrJNy5pgTEGINBD0g0ASIhPmNQNSaLocr_xefmWWI-xr2Wl11CudO8q1pVtAqUBgxHiV7jpbnlQt-iMMnS5UyKnhcJBt7KewOzmaL50FYPUO8b9vmZp0z8nWKSGpqR4Z0SDj9T/s1280/photo_2025-10-03_14-25-25.jpg

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសម្តែងនូវការពេញចិត្តចំពោះកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ និងប្រតិបត្តិករដទៃទៀត រួមជាមួយសហគមន៍ផ្តល់ជំនួយ ដែលបានឈរជាមួយកម្ពុជាអស់ជាង៣ទសវត្សរ៍ និងធ្វើជាដៃគូពិតប្រាកដរបស់កម្ពុជា ក៏ដូចជាបានឆ្លងកាត់និងតស៊ូជាមួយកម្ពុជា ជំនះរាល់ឧបសគ្គ និងទទួលបានជោគជ័យយ៉ាងស្ងាត់ស្ងៀម ព្រមទាំងបានជួយផ្លាស់ប្តូរពីដីមីន ទៅជាដីស្រែ ដីចម្ការ ដីដាំដុះ ដីមានចំណូលខ្ពស់ ជាពិសេសប្រែក្លាយពីដីមីន ទៅជាដីមាស និងដីពោរពេញដោយក្តីសង្ឃឹម និងមានអនាគតរុងរឿង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL7Np7UByCNhloxRKYHrAgSozc6hCy3BFSpt6aHXZ3-kXR_qUgLQLeJo9Y1W4Gv3nbrjt62ik1UsQmx5JbWc6Uymtdb6Nu3VWC_olc9TTYO3HHi5JDGCyhS7T8oY8q1ofAy4gK3n7tEIqJYsa-pRUeDlnqvTceu6DIpgOeIzI2SnjxKprj2yJ2aMsouZBW/s1280/photo_2025-10-03_14-25-26.jpg

អីយ៉ាខ្លាំងដៃណាស់! នាយករដ្ឋមន្រ្តីថៃព្រ.មានបិទព្រំដែនដោយគ្មានការកំណត់ជាមួយកម្ពុជា

0

បងប្អូនខ្មែរយើងគិតយ៉ាងម៉េចដែរ? នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul បានព្រមានថា ប្រទេសថៃបានត្រៀមខ្លួនរួចរាល់ក្នុងបិទព្រំដែនបន្តជាមួយកម្ពុជាដោយគ្មានការកំណត់ ប្រសិនបើភាពតានតឹងលើជម្លោះព្រំដែននៅតែបន្តកើនឡើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Nation របស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS0xJCRCVFXcwOmwCDoeZjSyvsajavMEynL4PClO_59mRNqdoolmVvUO-Xx-UaUHPW-jxzxZeISja19L7ZArApYYThvzyx_jXQ-PGQxkpxukdJohBSHnfxSberMDbGyWN-bPABGzQa717O0Qg0rLDDITBoU8O6Fa6QOyctUFarD2vhkcJwl8jN-DsXr6zP/s1200/photo_2025-10-03_15-08-40.jpg

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី2 ខែតុលា ឆ្នាំ2025 លោក Anutin Charnvirakul បាននិយាយថា រដ្ឋាភិបាលថៃនឹងផ្តល់អាទិភាពដល់សន្តិសុខជាតិ និងសុវត្ថិភាពរបស់ពលរដ្ឋថៃលើសពីអ្វីៗទាំងអស់។ លោកបានកត់សម្គាល់ថា ប្រទេសថៃនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការតឹងរ៉ឹងណាមួយឡើយ ប្រសិនបើស្ថានការណ៍នៅតាមព្រំដែនកាន់តែមានភាពតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgprfA04EyQwBWPcgjuI2Z9afbLnR-oBRfXBEQcb57F7OLsH-0SKp-FoEqCTcTCkgnIEjedfADYbRet3dKxAeAzbKfc7VcaAfsL85FghvrHZHc0VEffgKE9kn3XQtfPzpq8erl70UaXLNaeFdXR1oun-9-R_MRj1J584eg_jBvcAfaaVby0dy_pimMbM_XD/s1280/photo_2025-10-03_15-08-43.jpg

លោកបញ្ជាក់ថា បញ្ហាសំខាន់ចំនួនបីត្រូវបានពិចារណា ហើយជាគោលការណ៍ ក្របខណ្ឌនៃការសាងសង់របងព្រំដែនកម្ពុជា-ថៃ ត្រូវបានអនុម័ត។ ព័ត៌មានលម្អិតនៃគម្រោងនេះនឹងត្រូវគ្រប់គ្រងដោយកងទ័ពភូមិន្ទថៃ ដោយការសាងសង់របងនឹងប្រែប្រួលទៅតាមស្ថានភាពដី និងភាពងាយស្រួលរបស់ប្រជាជនក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzWVYGdi5y0hzGG8eJwpykdJin6CEJ5bp5zko3dkTikmcllfjKWMFI0ie00zj_-tFmecA1QCHzOxyGqj1QgZOpU95z-tdFaOiTT-ajyhdAKRrPp53I0UXWasheubpBBLsjotgTuU5uuqKDn5B-RYR-GtOF6kpLJiCDFbHKRIVHe3LU0r-CQOvZjDimR8-H/s1024/photo_2025-10-03_15-08-41.jpg

នៅពេលសួរអំពីគោលនយោបាយស្តីពីការបណ្ដេញពលរដ្ឋខ្មែរ នៅតំបន់ភូមិជោគជ័យ និង ភូមិព្រៃចាន់ ដែលយោធាថៃបានកំណត់កាលបរិច្ឆេទឲ្យពលរដ្ឋខ្មែររើចេញនៅថ្ងៃទី 10 ខែតុលានោះ លោក Anutinបានបញ្ជាក់ថា នីតិវិធីច្បាប់នេះគឺត្រូវតែអនុវត្ត រដ្ឋាភិបាលនឹងបណ្តេញជនជាតិខ្មែរចេញពីតំបន់នេះឲ្យអស់នៅពេលដ៏សមស្រប ដែលមិនចាំបាច់ដល់ថ្ងៃទី 10 ខែតុលាទេ។

ការលើកឡើងនេះបានកើតឡើងចំពេលដែលកម្ពុជានិងថៃកំពុងមានការប៉ះទង្គិចគ្នាលើការគ្រប់គ្រងព្រំដែន និងសន្តិសុខ ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមសហគមន៍ដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់។ លើសពីនេះ ពាណិជ្ជកម្មក្នុងស្រុក និងការធ្វើដំណើរចេញ-ចូលនានាត្រូវបានរំខានយ៉ាងដុនដាបនៅក្នុងខេត្តមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSKc8bfVs5M1EiVlmVt3yP27flT4KqDMtlyZVgWNkq07J8bCmQCDrTOvhDcBioClVp77clKbw0dHZLJszMFuPfO3OwNlYbHzaKWNrkSiQ6R0QEOYX_GSI4AT1_mUjRDkAvdnGFau1KsJDWsucd_PuZxY_0IOxhNIculrQGeTGOkBA2RIENU2pTueTNCImb/s1280/photo_2025-10-03_15-08-42%20(2).jpg

អ្នកវិភាគក្នុងតំបន់បានព្រមានថា ការបិទព្រំដែនរយៈពេលយូរអាចហុចផលវិបាកផ្នែកសេដ្ឋកិច្ចទៅកាន់ប្រទេសទាំងសងខាង ជាពិសេសសម្រាប់ពាណិជ្ជកម្មតាមព្រំដែន ដែលបម្រើជាខ្សែជីវិតដ៏សំខាន់សម្រាប់សហគមន៍ជាច្រើននៅភាគីទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZaCmqGp1uFTyB2e9I96OUkYv6cMXy-1zFBgQDfXen_CLBX2ZGtKX-3KKHyyx4eJcOGw-6sriTQr4En4MtZvJtCdWcqcsXUUTi8bvSytOYWD7CN5mZZzWq_b0aHVxERVLNreuAgyILFLais9_J4i7tVCHjEJtp5u2BdX0GMHnvmhsz_QQ_qvwMujWJh9tH/s1280/photo_2025-10-03_15-08-42%20(3).jpg

ទោះជាយ៉ាងណាគេកត់សម្គាល់ឃើញថា កម្ពុជាពុំសូវទទួលរងផលប៉ះពាល់ខ្លាំងពីការបិទនេះទេ ដោយបើសម្លឹងទៅមើលទំហំទឹកប្រាក់នៃការនាំចូលទៅវិញទៅមករបស់ប្រទេសទាំងពីរ ថៃមានទំនិញនាំចូលមកកម្ពុជាមានចំនួនច្រើនជាងកម្ពុជារាប់សិបដង ដែលកត្តានេះឆ្លុះបញ្ចាំងថាថៃគឺជាអ្នកខាតបង់ខ្លាំងនៅពេលសកម្មភាពនាំចេញត្រូវបានកាត់ផ្ដាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgutFEl-1WUerUwD0v5Voef0a4x5O_GqhQIrsX0wUfgss79npbmajpIWsAZuU6qssJNb61_BIlGrBgmjMm9nO0NjP0TFdSug3Z1oXQcNfDpZIwr3WVyQ-taAI08IAC25Bs0FlO-dv9YdmtGZv6qaUSxSBR7aVTuSe-qgXuEJq3uAoduDqVOXGf8EV-D3qFv/s1280/photo_2025-10-03_15-08-42.jpg

បន្ថែមពីនេះ ដើម្បីយកចិត្តពលរដ្ឋជ្រុលនិយមថៃ រដ្ឋាភិបាលថៃមាននាយករដ្ឋមន្រ្តីថ្មីគឺលោក Anutin នេះ សុខចិត្តប្ដេជ្ញាចិត្តបន្តបិទព្រំដែនជាមួយកម្ពុជា ទោះជាដឹងថាកម្ពុជានឹងមិនដាច់ពោះស្លា.ប់ដោយសារថៃបិទព្រំដែនឡើយ។ ផ្ទុយទៅវិញ ការអនុវត្តតាមការទាមទាររបស់ប្រជាជនដោយមិនគិតគូរពីផលប៉ះពាល់ជាក់ស្ដែងនេះ បន្តិចទៀតរដ្ឋាភិបាលថៃមុខជាត្រូវដោះស្រាយបញ្ហាបំណុលរបស់ពលរដ្ឋ បាត់បង់ទីផ្សារនាំចេញទំនិញ និងខាតបង់ផ្នែកសេដ្ឋកិច្ចធ្ងនធ្ងរជាក់ជាមិនខាន៕

មេបញ្ជាការកងទ័ពភូមិភាគទី១ថៃបដិសេធពុំចូលរួមកិច្ចប្រជុំ RBC នៅខេត្តបន្ទាយមានជ័យ

0

ប្រទេសថៃ ៖ តាមការប្រកាសក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ គ្រោងនឹងធ្វើនៅអំឡុងខែតុលានេះ ។ យោធភូមិភាគទី៥កម្ពុជាបានបញ្ជូនលិខិតទៅកងទ័ពភូមិភាគទី១ថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfBezsbsK9W_jmt_KqmPWHHWy4VFlUWSNE8y3t0yZb35sYJR0lmwdVsPZmfBVdXLzAA3JO4FYZFn4Vg25ScVYaabX7LYH-5WPYMyoPV3FwIafC84JNs8Gc9bc20mHDshFuniuzHsgQOz6eWcioYees8sgzZFD3BXtLGCbCTU07budV8_tmbibm1ZOMubuB/s1280/photo_2025-10-03_13-54-54.jpg

ក្រោយពីកម្ពុជាអញ្ជើញកងទ័ពភូមិភាគទី១ថៃមកចូលរួមប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅខេត្តបន្ទាយមានជ័យ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ លោក វរ៉ាយ៉ត លឿងសុវណ្ណ ដែលទើបឡើងកាន់តំណែងថ្មីបានបដិសេធមិនចូលរួមកិច្ចប្រជុំ RBC ជាមួយកម្ពុជាដាច់ខាត ប្រសិនបើកម្ពុជាគ្មានរបៀបវារៈបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនជាប់ភូមិណងចាន់ និងភូមិណងញ៉ាកែវ ទេនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy0iMJzsQKIftajwd93zK3iYqBx6FXj-BK6WmDSN8Yeerozng8fFF10nKbyNgTCFjxXDzhkMEYyaM50Cc9K3Mrm0cum3qE3mQ4hjG76MkQhrqRJQOkYUTBWrNo_uF9HwP4vGwYTXtOYr1vz_PcY7fmBTzDZHmHTKNiqWobdkmM1QjEve0PvmHXiBXGEEWC/s1080/photo_2025-10-03_13-54-45%20(2).jpg

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ប្រភពព័ត៌មានពីកងទ័ពភូមិភាគទី១ថៃឱ្យដឹងថា កម្ពុជាបានបញ្ជូនលិខិតអញ្ជើញកងទ័ពភូមិភាគទី១ ចូលរួមកិច្ចប្រជុំ RBC ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព ដែលរបៀបវារៈកិច្ចប្រជុំ រួមមាន ៖ បង្ក្រាប Scammer ដោះមីន និងរៀបចំសណ្តាប់ធ្នាប់ព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS3MTOKTbsdl5YjfvkPIFpRugpWF8RCx3Qw6yMdZqHMY81Ox5BVl0SkOG-nPd8bMPCheVuHqbMquA9r-Xp3bQxTRvdKBn_RkJArKIutFIK-vindoHvPvzULoODATXAkZ2GxCHOmM3oHtvXRdnVpwjtQSOpMgPGD2j0k5uSFVOEgDL46JkvVo_fV0dQFL-o/s1080/photo_2025-10-03_13-54-45.jpg

មេបញ្ជាការកងទ័ពភូមិភាគទី១ លោក វរ៉ាយ៉ត លឿងសុវណ្ណ បានឱ្យកងទ័ពភូមិភាគទី១ បញ្ជូនលិខិតមកកម្ពុជាវិញដែលមានខ្លឹមសារថា បើកិច្ចប្រជុំ RBC ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា គ្មានរបៀបវារៈពិភាក្សាពីការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនជាប់ភូមិណងចាន់ និងភូមិណងញ៉ាកែវ ទេនោះ គឺត្រូវពន្យារពេលកិច្ចប្រជុំ រហូតដល់កម្ពុជាពិភាក្សាពីការបណ្តេញពលរដ្ឋខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim0Tx7ux7_UtqD0-m5YUbna1ZoyJq8jqyDod5n0Tct9bDVXGI2BTGewhIL3lTFL7o0-iB8hdxy7qRzXUs8m3ElAcU5JnzDuSRwC3dFsHtOyboUMdqvFp0aV2jNZxHLZ27MUzBZIGSVZEdepgPOomdEuykRZUGzG8IQEbmCC-fMn1MVF7vy1eJAHJZmjjfV/s1080/photo_2025-10-03_13-54-46.jpg

បើកងទ័ពភូមិភាគទី១ ពុំបានចូលរួមកិច្ចប្រជុំ RBC ទេ គឺកងទ័ពភូមិភាគទី២ និងកងកម្លាំងការពារព្រំដែនខេត្តចាន់បុរី និងខេត្តត្រាត ក៏ពុំចូលរួមកិច្ចប្រជុំ RBC ដូចគ្នា លុះត្រាតែកងទ័ពភូមិភាគទី១ រៀបចំសណ្តាប់ធ្នាប់រួចរាល់ ។ រីឯកិច្ចប្រជុំ GBC រវាងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ក៏ពុំអាចប្រជុំបានដែរ ដោយសារកិច្ចប្រជុំ RBC នៅតំបន់ព្រំដែនទាំង៣ ពុំទាន់បញ្ចប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdI0WDdZwmU21M2iYHhLZ5oA6zYQe3P7yE8d7wC9jsvXWF1xUCVItunsKPSinHxzM2PuExKeDecU7rh7O8IH2U07beQ3GK3mBMML3XFlEjbZu4EjEswjoL4x-79HsGE2V8GEzyvm3LtI73_bh_nVcjFEOgJ_okivujT5Zf0NIAxnB4fB9Z0H0UsEXu8Xa9/s1280/photo_2025-10-03_13-54-49.jpg

គួរបញ្ជាក់ថា កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ RBC ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ គឺមានគោលបំណងជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw9uSLi8abKDEMeKtMTDvpOnXW4gGSn5FLwWOOVjjAah6L3sixSLtMyBZV_eiZY37Ga-VRVmg8kOH3OAkHb6J0cHYjZDvWJVpdY3SI0YG8Y5wMLtApBzRE4HfA4_bbaxm433dlpmb5unJDe1xauAzj-R_voVOQlZx5YyFgajee4Z9Za6LIlJaXF6f4A3HQ/s1280/photo_2025-10-03_13-54-51.jpg

អគ្គិភ័យឆាបឆេះហាងលក់សម្ភារៈសំណង់យ៉ាងសន្ធោសន្ធៅនៅខេត្តរ៉ាក់យ៉ងបង្កការតក់ស្លុ.តដល់អ្នកដំណើរ

0

ប្រទេសថៃ ៖ ក្រោយពីថៃមានគ្រោះធម្មជាតិខ្យល់ព្យុះ ទឹកជំនន់ និងការបាក់ដីជាញឹកញាប់ ថៃក៏មានអគ្គិភ័យឆាបឆេះអគារ លំនៅឋាន និងហាងលក់ទំនិញផងដែរ ដែលបានបំផ្លា.ញទ្រព្យសម្បត្តិអស់ជាច្រើន ។ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ គឺហាងលក់សម្ភារៈសំណង់ និងប្រេងម៉ាស៊ីនមួយកន្លែងនៅកណ្តាលខេត្តរ៉ាក់យ៉ង មានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ ហុយផ្សែងខ្មៅយ៉ាងខ្លាំងឡើងលើបង្កការភ័យតក់ស្លុ.តដល់អ្នកធ្វើដំណើរក្បែរនោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0jGIrNCU7_gze1dA30SYzfTA49XwTmnBohJLzLMKJX-skynz-P5EUAMiFPsS63uRO7pw-xZCkjf38cpwLfqzx1NvF9l_NFANBK8bp7zvbS-i1IeIeHB_UHW1gvP1ScWGuYqpXOGSJLJ_5xMA4ONf2PljIKoZLUqvsq2zeNckrE9ohrU9ADwCVoUSRLl_s/s800/photo_2025-10-03_12-43-46%20(5).jpg
សារព័ត៌មាន Bangkok Biz News រាយការណ៍ថា នាវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ អគ្គិភ័យបានឆាបឆេះហាងលក់សម្ភារៈសំណង់ និងប្រេងម៉ាស៊ីន នៅឃុំណឺនព្រះ ស្រុកមឿង ខេត្តរ៉ាក់យ៉ង យ៉ាងសន្ធោសន្ធៅ ដែលហាងនេះស្ថិតនៅក្បែរស្ថានីយប្រេងឥន្ធនៈ ត្រង់ផ្លូវបំបែកជា៤ តំបន់ខាមិអូ តាមបណ្តោយផ្លូវសុខុមវីត ។ ការិយាល័យកាត់បន្ថយគ្រោះមហន្តរាយប្រចាំខេត្តរ៉ាក់យ៉ងបានបញ្ជូនរថយន្តភ្លាមៗមកពន្លត់ភ្លើងកំពុងឆេះខ្លាំង ដើម្បីកុំឱ្យឆេះរាលដាលដល់ស្ថានីយប្រេងឥន្ធនៈ និងអគារជុំវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiHJvsqokfBUHEUoBL2lmnnYBd-F_6QVMCVrWHgfp2qUCQqrg9UECp1qKuMo2p_7S6rvi-6C6EQ1-FH-mZVjJxPaNGDHIsnH3uODU0iA16YJWUvkE4F8W4QMcHEXHATBUWAwy0HS6ZA11o7Gy3_N-G7Z9jO6e3CuH0QS4NIOEeDns9T6jV3WlqOwBQGNDv/s1200/photo_2025-10-03_12-43-46.jpg

ភ្លើងបានឆាបឆេះយ៉ាងឆាប់រហ័សដោយសារក្នុងហាងសុទ្ធតែជាសម្ភារៈងាយឆេះ ក្នុងនោះមានប្រេងម៉ាស៊ីនជាង២ម៉ឺនលីត្រ ដែលហេតុការណ៍នេះបណ្តាលឱ្យមានផ្សែងខ្មៅហុយឡើងលើយ៉ាងច្រើនគួរឱ្យតក់ស្លុត ។ ភ្នាក់ងារពន្លត់ភ្លើងបានព្យាយាមគ្រប់គ្រងស្ថានការណ៍ និងពុំទាន់ដឹងពីទំហំខូចខាតដោយសារភ្លើងឆេះនៅឡើយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgpJNrNH4IhHVViLfYdvNF8cOvhGWUgEV53ieG0IzfqAVJGGp1rvxTEYT3GnUSN-oUBtzTKuimfh6z_0nIMCYFjxbbVzF9VW_Ea0XDzSriupwtRFpmjw_2K30Qd-RV3BdWNXK3BCrg4bangFWBpUWYqzVtrzNK3hHyHA0E1XTuyLMvjYVTMIraKUljKVvx/s1200/photo_2025-10-03_12-43-45.jpg

សមត្ថកិច្ចបានបិទផ្លូវនៅជុំវិញហាងលក់សម្ភារៈសំណង់ដែលត្រូវភ្លើងឆេះមិនឱ្យធ្វើចរាចរណ៍ដើម្បីសុវត្ថិភាព ប៉ុន្តែសមត្ថកិច្ចពុំទាន់ជ្រាបមូលហេតុបណ្តាលឱ្យភ្លើងឆេះហាង និងគ្មានសេចក្តីរាយការណ៍ពីចំនួនអ្នករងរបួស ឬស្លាប់ ដោយត្រូវរង់ចាំការពិនិត្យមើលការខូចខាតយ៉ាងលម្អិតបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsqH-3f_JpHMta1RjJkSRZ2OixyfA_Q4hU25p3aE1-Fjh5iI11OqQIaXoseO5nYjl-N9JoUYppiM3dIgxwaOh-TD9G72NAltNjte0i9yCMZVk9mFdicRFMZ4FO4hOgUgYp0GvDpFGGCSjWRY3tvfhpR8zC5EkD-EHH2U1Z2c2SgmrjxnJHleJvoElQGlHH/s1200/photo_2025-10-03_12-43-46%20(2).jpg

អាជ្ញាធរបានជូនដំណឹងឱ្យពលរដ្ឋចៀសវាងការធ្វើដំណើរតាមផ្លូវបំបែកជា៤ តំបន់ខាមិអូ តាមបណ្តោយផ្លូវសុខុមវីត ដើម្បីសុវត្ថិភាព និងពុំបង្កការរាំងស្ទះដល់ភ្នាក់ងារពន្លត់ភ្លើង ៕

Zhao Lusi បានទទួលស្គ្រីបភាពយន្តថ្មីៗជាច្រើនបន្ទាប់ពីរឿង «Love’s Ambition» ចាក់ផ្សាយ

0

ក្នុងការផ្សាយបន្តផ្ទាល់កាលពីពេលថ្មីៗនេះ Zhao Lusi បានចែករំលែកថា ដោយសារលទ្ធផលល្អនៃរឿង «Love’s Ambition» នាងបានទទួលស្គ្រីបភាពយន្តថ្មីៗជាច្រើន។ ប៉ុន្តែតារាស្រីរូបនេះបានសារភាពថា ទស្សនិកជនចូលចិត្តភាពយន្តរបស់ខ្ញុំកាន់តែច្រើន សម្ពាធកាន់តែខ្លាំង។ ដូច្នេះ Zhao Lusi នឹងទទួលយកតែតួនាទីនៅពេលនាងស្ថិតក្នុងស្ថានភាពល្អបំផុត មានទំនុកចិត្ត និងមានទំនួលខុសត្រូវបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9n21XGr-xuxOHKgj920YxYlPcmDkUP0YLXYvvHp9AcUvBY_Nq5Ml4Kkgpa-ks6U75T-N8brG0IIOhdXCcf2KGPFZkhJRyvQsk3sS-CbdAVzauRQSSVGA1LDL8-PvW7hSGcO9APkOeQe5T3PJUwNT63PBTriOisGPSsEmLKc0f5nO6JtSNqmG60Vfj0Ow_/s660/image_2025-10-02_16-25-55%20(2).png
«Love’s Ambition» សម្តែងដោយ Zhao Lusi និង William Chan ទោះបីជាវាចាក់ផ្សាយភ្លាមៗ និងគ្មានការជូនដំណឹងក៏ដោយ ក៏កំពុងទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍។ នៅថ្ងៃទី២៩ ខែកញ្ញា ខ្សែភាពយន្តនេះបានឈានដល់ចំណុចសីតុណ្ហភាព ៣០,០០០ នៅលើ Tencent Video ដែលបានក្លាយជាខ្សែភាពយន្តលឿនបំផុតដែលអាចឈានដល់សញ្ញាសីតុណ្ហភាពនេះនៅលើវេទិកានៅឆ្នាំ ២០២៥ លើសពីខ្សែភាពយន្តរបស់ Song Zu Er និង Liu Yuning ។ «Love’s Ambition» បច្ចុប្បន្នត្រូវបានចុះក្នុងបញ្ជីឈ្មោះល្បីប្រចាំឆ្នាំរបស់ Tencent Video។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4mRqms03eXmassIqEZ0yopurRs76oJIq0sbdFF7hKlV2JqPouiYPrwqc6tUugXm250ziLAt9NILb1XJDEFsw2ADjJDuBXnZ8vLFU7xEjmAoJHYiozOHFCeZfT5LrFb-ygdOxXiuo0SRXVhJgouTd4wRi8X0PSI0ZKzhVbjjc0B2zHpxrBdgROpoTm0JuM/s1280/image_2025-10-02_16-25-56%20(2).png

លើសពីនេះបន្ទាប់ពីបានត្រឹមតែ ៣ ថ្ងៃ ខ្សែភាពយន្តនេះបានឡើងដល់កំពូល ១ នៃចំណាត់ថ្នាក់នៃការមើល។ ពី ២៤.៦៤ លានដងនៅថ្ងៃដំបូង ខ្សែភាពយន្តនេះបានកើនឡើងយ៉ាងឆាប់រហ័សដល់ ៤៥.០៦ លានដងនៅថ្ងៃទី ៣ ដោយបានយកឈ្នះរឿង «The Journey of Legend» របស់ Cheng Yi ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiyhqjRra1npEDf70lz__dqGmSrLX1mwVO_3VlZEakX5stZihO_UY15I8oBVWnmh3lInjnEJZ5uddbK537np0yydrNAWX1NFM6vwu3kfmOsdsSYvrxWMbt0-WcCpvoth0v8tUp_lNoBq9GaL4JxWtXZcO2v23cvSKbkC98MER_gCp9wwQTfGfq2EwiZ1vT/s1280/image_2025-10-02_16-25-56.png

ជោគជ័យនៃរឿង «Love’s Ambition» គឺជាសញ្ញាល្អសម្រាប់ Zhao Lusi ក្នុងបរិបទនៃជម្លោះរបស់នាងជាមួយក្រុមហ៊ុនគ្រប់គ្រង Galaxy Cool Entertainment ។ បន្ទាប់ពីតារាស្រីរូបនេះបាននិយាយដោយផ្ទាល់ដើម្បីលាតត្រដាងក្រុមហ៊ុនកាលពីដើមខែសីហា សកម្មភាពកម្សាន្តរបស់នាងត្រូវបានផ្អាក។ អ្នកគាំទ្រថែមទាំងបារម្ភថាភាពយន្តរបស់ Zhao Lusi នឹងមិនអាចចាក់ផ្សាយបានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8jsWsQHWjNvYqJbEIa_FxgqJxOMVQw222aggEDZ8efEaNUPurZq1BrRw25vZ3YG6Wm8U9WcUE9bvcABmugAMnz9usuEMf0NGtpmk2JT27IZvt3GZO9PVo5Cpa7FSU0603umlh_1Kqdx4ty1AiAG2liUcbgV5elLm3yv5ihy2Tq_7qdowEeQRiID4O_Y_2/s1280/image_2025-10-02_16-25-55.png

តារាស្រីរូបនេះក៏បានលុបគណនី Weibo ផ្ទាល់ខ្លួនរបស់នាង ដែលប៉ះពាល់យ៉ាងខ្លាំងដល់ការផ្សព្វផ្សាយភាពយន្ត និងសកម្មភាពផ្សព្វផ្សាយផ្សេងៗទៀតរបស់នាង។ លើសពីនេះ ការលើកឡើងមួយចំនួនរបស់ Zhao Lusi បានធ្វើឱ្យមហាជនអាក់អន់ចិត្ត ប៉ះពាល់ដល់មុខមាត់អ្នកសិល្បៈ។ ការផ្សាយបច្ចុប្បន្ននៃខ្សែភាពយន្ត «Love’s Ambition» បានជួយមួយផ្នែកជួយ Zhao Lusi ស្តារកេរ្តិ៍ឈ្មោះរបស់នាងឡើងវិញ។ ការគាំទ្រដ៏សាទររបស់សហគមន៍អ្នកគាំទ្រចំពោះ Zhao Lusi ក៏បង្ហាញឱ្យឃើញថា ការទាក់ទាញរបស់នាងមិនបានថយចុះនោះទេ នេះជាគុណសម្បត្តិដែលជួយ Zhao Lusi ទទួលបានការចាប់អារម្មណ៍ពីផលិតករ៕

Lee Chae Min និយាយពីមិត្តស្រីលើកដំបូងបន្ទាប់ពីល្បីល្បាញខ្លាំងក្នុងរឿង «Bon Appétit , Your Majesty»

0

នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ៣០ ខែកញ្ញា Lee Chae Min បាននិយាយពីមិត្តស្រីលើកដំបូងក្នុងការសម្ភាសន៍បន្ទាប់ពីទទួលបានជោគជ័យខ្លាំងក្នុងការសម្តែងជាមួយរៀមច្បង YoonA ក្នុងរឿង «Bon Appétit , Your Majesty»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizPvnP1rIFYUWz9wx_-h-C210wye4giLo4D_JCBuvng4s55wrYCO3G81SAHJ0ufGM903xB6ghvyKkgbIq7HzevLU2M56vogTNUTDYE1AR8KkUhyphenhyphenAdTev34ctDJDB0qWVfFbZ-jRdmud_SnHqNb3ZPVUEl6EjywE42vvgkNjOhFGZxtMfa7OUkWnEPOMAN3/s971/image_2025-10-01_16-00-59.png

នៅពេលដែលត្រូវបានសួរថា តើការណាត់ជួបជាសាធារណៈដាក់សម្ពាធ ឬបន្ទុកលើលោកពេលសម្តែងក្នុងរឿងមនោសញ្ចេតនាដែរឬទេ?។ Lee Chae Min បាននិយាយដោយត្រង់ៗថា «វាមិនមែនជាសម្ពាធទេ ផ្ទុយទៅវិញ វាជាកម្លាំងចិត្តសម្រាប់ខ្ញុំក្នុងការផ្តោតអារម្មណ៍លើតួអង្គបន្ថែមទៀត។ខ្ញុំតែងតែព្យាយាមធ្វើឱ្យទស្សនិកជនមានអារម្មណ៍ថាជាតួអង្គដែលខ្ញុំសម្ដែងមិនមែនជារូបខ្ញុំពិតនោះទេ។ នោះជួយឱ្យទស្សនិកជនជ្រួតជ្រាបក្នុងភាពយន្ត ហើយទន្ទឹមនឹងនោះក៏ជួយឱ្យខ្ញុំគ្រប់គ្រងចិត្តបានល្អផងដែរ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ1hRqWxcNSTPmq7NqCxp9XHrzrdZ5HfIErnNWO-8YzWJJ3zLPFd5nJT48v2eVbxMD3fqAM8v-t7jAaTMH9SRciuz3EC5K9V3wZ2wT4rdgwKJuOMkn4c0-svSDgkFh9qIy7TMZRjFlAWRcTrr2t1nG0ZOwY3Zd7TJgFGvJysm1lhrA5zRTuIoSaTaOY-5i/s1332/image_2025-10-01_16-01-01.png

    នៅពេលអ្នកសារព័ត៌មានចង់ដឹងអំពីប្រតិកម្មរបស់ Ryu Da In មិត្តស្រីរបស់តារាប្រុសរូបនេះ ក្នុងរឿង «Bon Appétit , Your Majesty» Lee Chae Min បាននិយាយថា «តាមពិតទៅ យើងមិននិយាយច្រើនអំពីការងាររបស់គ្នាទៅវិញទៅមកទេ នេះជាបញ្ហារសើប ដូច្នេះខ្ញុំមិនអាចចែករំលែកបន្ថែមបានទេ»។ ថ្មីៗនេះ ការបង្ហោះ Instagram ផ្ទាល់ខ្លួនរបស់ Lee Chae Min និង Ryu Da In ត្រូវបានគេនិយាយថាជា «Lovestagram» ដោយសារតែនំខួបកំណើតនៅក្នុងរូបថតរបស់អ្នកទាំងពីរត្រូវបានកុម្ម៉ង់ពីហាងតែមួយ ដែលមានលេខទៀនដូចគ្នាគឺលេខ «២៥»។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrOmRAPSDj4ws19ffFmpRIrk12f29wPGUZGqZhZLMAC7_RAvJox6wpg_bi3JWhb1VQgeAAb6VaODkMMrTu3yGL_vHrX8p8YCmpQ2FT-lrDqMGw9jUBRr7RCHjrqezDh0WKhjqWKF4m5_gd4JGxH4-pQcpl5KppUsW3ZvLjCf0iR-Q9ZTeIwMVt6tiI9qtR/s848/image_2025-10-01_16-01-00%20(2).png
    យ៉ាងណាមិញ Lee Chae Min បានបដិសេធដោយនិយាយថា «ខ្ញុំបានឃើញអត្ថបទនោះ ដែរ ប៉ុន្តែវាមិនមែនជាការពិតទេ។ ខ្ញុំភ្ញាក់ផ្អើលដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង»។ តារារូបនេះក៏បដិសេធមិនពាក់ចិញ្ចៀនជាមួយមិត្តស្រីដែរ ដោយពន្យល់ថា «វាគ្រាន់តែជាម៉ូតសំលៀកបំពាក់ប៉ុណ្ណោះ។ ពេលនោះខ្ញុំមិននឹកស្មានថាមានអ្នកសារព័ត៌មានមកថតរូបនៅទីនោះ ហើយក៏មិននឹកស្មានថារូបភាពនឹងផ្សាយដែរ នៅថ្ងៃនោះគ្រាន់តែជាពិធីជប់លៀងដើម្បីបញ្ចប់រឿងប៉ុណ្ណោះ នេះជាកំហុសរបស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVK7qv5jwX6T8SIiWR9YM8g0O43lNUiTA00XEXpY3CFTGKJBhlUJykFiBNHfbRCYTTyTz1mN5gDJWKw3_Yv5TOI4xoHeJscLWlT23C8-xW0KPnV3axN01b7jjM1lx84eqqytOqpf2VCpZWSskTvLi58Gx8nWSkGeKM8isa3wE1cGHjes-_D0t_QcBEn-lK/s640/image_2025-10-01_16-01-00%20(3).png

    Lee Chae Min និង Ryu Da In ទាំងពីរបានដើរតួជាមួយគ្នាក្នុងរឿង «Crash Course in Love» ឆ្នាំ ២០២៣ ។ អ្នកទាំងពីរបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេបន្ទាប់ពីត្រូវបានគេប្រទះឃើញដើរចាប់ដៃគ្នានៅតាមផ្លូវក្នុងខែមីនា ឆ្នាំ ២០២៤។ Lee Chae Min ក៏បានកាន់អាវធំ និងកាបូបរបស់ Ryu Da In ផងដែរ។ អ្នកទាំងពីរមានទំនាក់ទំនងជាសាធារណៈជាច្រើនលើបណ្ដាញសង្គមដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត។ ចំណងស្នេហ៍របស់ពួកគេមានការគាំទ្រព្រោះតារាទាំងពីរមានអាយុដូចគ្នា ហើយមានរូបរាងគួរសមនិងរូបសម្រស់ស្រស់ស្អាត៕