ការសើចគឺជាថ្នាំដ៏អស្ចារ្យ។ ការសើចពង្រឹងប្រព័ន្ធការពាររបស់អ្នក បង្កើនអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយការឈឺចាប់ និងការពារអ្នកពីឥទ្ធិពលបំផ្លាញនៃភាពតានតឹង។ ក្នុងការសិក្សាមួយដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តី PLOS ONE ឆ្នាំ ២០២៣ បានរកឃើញថា ការសើចអាចជួយបន្ថយកម្រិតអរម៉ូនស្ត្រេស (cortisol) បានយ៉ាងច្រើន។
អ្នកស្រាវជ្រាវបានវិភាគលទ្ធផលពីការសាកល្បងជាច្រើន ហើយរកឃើញថា អ្នកចូលរួមក្នុងកម្មវិធីសើច ធ្លាក់ចុះកម្រិតស្រ្តេសជាមធ្យមប្រហែល ៣២ភាគរយ។
.jpg)
ការស្រាវជ្រាវផ្សេងទៀតក៏បានបញ្ជាក់ផងដែរ លើការវិភាគការសាកល្បង ៤៥ សកម្មភាព ដែលមានអ្នកចូលរួមជាង ២,៥០០ នាក់ បានបង្ហាញថា ការព្យាបាលតាមរយៈការសើច អាចជួយកាត់បន្ថយ ជំងឺធ្លាក់ទឹកចិត្ត ការព្រួយបារម្ភ និងកែលម្អគុណភាពនៃការគេង។ អ្នកជំងឺមួយចំនួនដូចជា មនុស្សកំពុងព្យាបាលជំងឺមហារីក និងមនុស្សចាស់នៅមណ្ឌលថែទាំ ក៏ត្រូវបានគេដឹងផងដែរថា មានសុខភាពល្អប្រសើរឡើង បន្ទាប់ពីចូលរួមសកម្មភាពសើចជាប្រចាំ។
ម្យ៉ាងវិញទៀត អ្នកវិទ្យាសាស្ត្របកស្រាយថា ការសើចអាចជួយបំបាត់ប្រតិកម្មស្ត្រេស បង្កើនលំហូរឈាម និងជំរុញការបញ្ចេញសារធាតុសប្បាយចិត្ត endorphins និង dopamine ផងដែរ។ ការស្រាវជ្រាវខ្លះៗបង្ហាញថា ការសើចក៏អាចពង្រឹងប្រព័ន្ធភាពស៊ាំ ដោយបង្កើនសកម្មភាពកោសិកាធម្មជាតិ (NK cells) ដែលមានតួនាទីការពាររាងកាយពីជំងឺឆ្លងផងដែរ។

ទោះជាយ៉ាងណា ការសើចមិនអាចជំនួសការព្យាបាលវេជ្ជសាស្ត្របានឡើយ ប៉ុន្តែវាជាវិធីងាយស្រួលបំផុតមួយ ទាំងសុវត្ថិភាព និងមានសារៈសំខាន់ក្នុងការរក្សាសុខភាព។ ទោះបីជាការសើចជារឿងតូចតាចក្ដី ឬក៏ត្រឹមតែ ២-៣ នាទី ក្នុងមួយថ្ងៃក្ដី ប៉ុន្តែវាមានអត្ថន័យធំធេងណាស់សម្រាប់សុខភាព។.jpg)
លើសពីនេះការសើចជួយសម្រាលបន្ទុករបស់អ្នក ដោយបំផុសក្តីសង្ឃឹម ផ្សារភ្ជាប់ទំនាក់ទំនងអ្នកជាមួយអ្នកនៅជុំវិញខ្លួន និងធ្វើឱ្យអ្នកមានមូលដ្ឋាន ចេះផ្តោតអារម្មណ៍ និងប្រុងប្រយ័ត្ន។ ដូចគ្នានេះ វាក៏ជួយអ្នកបន្ថយកំហឹង និងធ្វើអ្នកឆាប់អត់ឪនទោសផងដែរ៕










