ប្រទេសថៃ ៖ ក្រោយពីថៃមានគ្រោះធម្មជាតិខ្យល់ព្យុះ ទឹកជំនន់ និងការបាក់ដីជាញឹកញាប់ ថៃក៏មានអគ្គិភ័យឆាបឆេះអគារ លំនៅឋាន និងហាងលក់ទំនិញផងដែរ ដែលបានបំផ្លា.ញទ្រព្យសម្បត្តិអស់ជាច្រើន ។ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ គឺហាងលក់សម្ភារៈសំណង់ និងប្រេងម៉ាស៊ីនមួយកន្លែងនៅកណ្តាលខេត្តរ៉ាក់យ៉ង មានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ ហុយផ្សែងខ្មៅយ៉ាងខ្លាំងឡើងលើបង្កការភ័យតក់ស្លុ.តដល់អ្នកធ្វើដំណើរក្បែរនោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0jGIrNCU7_gze1dA30SYzfTA49XwTmnBohJLzLMKJX-skynz-P5EUAMiFPsS63uRO7pw-xZCkjf38cpwLfqzx1NvF9l_NFANBK8bp7zvbS-i1IeIeHB_UHW1gvP1ScWGuYqpXOGSJLJ_5xMA4ONf2PljIKoZLUqvsq2zeNckrE9ohrU9ADwCVoUSRLl_s/s800/photo_2025-10-03_12-43-46%20(5).jpg
សារព័ត៌មាន Bangkok Biz News រាយការណ៍ថា នាវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ អគ្គិភ័យបានឆាបឆេះហាងលក់សម្ភារៈសំណង់ និងប្រេងម៉ាស៊ីន នៅឃុំណឺនព្រះ ស្រុកមឿង ខេត្តរ៉ាក់យ៉ង យ៉ាងសន្ធោសន្ធៅ ដែលហាងនេះស្ថិតនៅក្បែរស្ថានីយប្រេងឥន្ធនៈ ត្រង់ផ្លូវបំបែកជា៤ តំបន់ខាមិអូ តាមបណ្តោយផ្លូវសុខុមវីត ។ ការិយាល័យកាត់បន្ថយគ្រោះមហន្តរាយប្រចាំខេត្តរ៉ាក់យ៉ងបានបញ្ជូនរថយន្តភ្លាមៗមកពន្លត់ភ្លើងកំពុងឆេះខ្លាំង ដើម្បីកុំឱ្យឆេះរាលដាលដល់ស្ថានីយប្រេងឥន្ធនៈ និងអគារជុំវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiHJvsqokfBUHEUoBL2lmnnYBd-F_6QVMCVrWHgfp2qUCQqrg9UECp1qKuMo2p_7S6rvi-6C6EQ1-FH-mZVjJxPaNGDHIsnH3uODU0iA16YJWUvkE4F8W4QMcHEXHATBUWAwy0HS6ZA11o7Gy3_N-G7Z9jO6e3CuH0QS4NIOEeDns9T6jV3WlqOwBQGNDv/s1200/photo_2025-10-03_12-43-46.jpg

ភ្លើងបានឆាបឆេះយ៉ាងឆាប់រហ័សដោយសារក្នុងហាងសុទ្ធតែជាសម្ភារៈងាយឆេះ ក្នុងនោះមានប្រេងម៉ាស៊ីនជាង២ម៉ឺនលីត្រ ដែលហេតុការណ៍នេះបណ្តាលឱ្យមានផ្សែងខ្មៅហុយឡើងលើយ៉ាងច្រើនគួរឱ្យតក់ស្លុត ។ ភ្នាក់ងារពន្លត់ភ្លើងបានព្យាយាមគ្រប់គ្រងស្ថានការណ៍ និងពុំទាន់ដឹងពីទំហំខូចខាតដោយសារភ្លើងឆេះនៅឡើយទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgpJNrNH4IhHVViLfYdvNF8cOvhGWUgEV53ieG0IzfqAVJGGp1rvxTEYT3GnUSN-oUBtzTKuimfh6z_0nIMCYFjxbbVzF9VW_Ea0XDzSriupwtRFpmjw_2K30Qd-RV3BdWNXK3BCrg4bangFWBpUWYqzVtrzNK3hHyHA0E1XTuyLMvjYVTMIraKUljKVvx/s1200/photo_2025-10-03_12-43-45.jpg

សមត្ថកិច្ចបានបិទផ្លូវនៅជុំវិញហាងលក់សម្ភារៈសំណង់ដែលត្រូវភ្លើងឆេះមិនឱ្យធ្វើចរាចរណ៍ដើម្បីសុវត្ថិភាព ប៉ុន្តែសមត្ថកិច្ចពុំទាន់ជ្រាបមូលហេតុបណ្តាលឱ្យភ្លើងឆេះហាង និងគ្មានសេចក្តីរាយការណ៍ពីចំនួនអ្នករងរបួស ឬស្លាប់ ដោយត្រូវរង់ចាំការពិនិត្យមើលការខូចខាតយ៉ាងលម្អិតបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsqH-3f_JpHMta1RjJkSRZ2OixyfA_Q4hU25p3aE1-Fjh5iI11OqQIaXoseO5nYjl-N9JoUYppiM3dIgxwaOh-TD9G72NAltNjte0i9yCMZVk9mFdicRFMZ4FO4hOgUgYp0GvDpFGGCSjWRY3tvfhpR8zC5EkD-EHH2U1Z2c2SgmrjxnJHleJvoElQGlHH/s1200/photo_2025-10-03_12-43-46%20(2).jpg

អាជ្ញាធរបានជូនដំណឹងឱ្យពលរដ្ឋចៀសវាងការធ្វើដំណើរតាមផ្លូវបំបែកជា៤ តំបន់ខាមិអូ តាមបណ្តោយផ្លូវសុខុមវីត ដើម្បីសុវត្ថិភាព និងពុំបង្កការរាំងស្ទះដល់ភ្នាក់ងារពន្លត់ភ្លើង ៕