ប្រទេសថៃ ៖ តាមការប្រកាសក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ គ្រោងនឹងធ្វើនៅអំឡុងខែតុលានេះ ។ យោធភូមិភាគទី៥កម្ពុជាបានបញ្ជូនលិខិតទៅកងទ័ពភូមិភាគទី១ថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfBezsbsK9W_jmt_KqmPWHHWy4VFlUWSNE8y3t0yZb35sYJR0lmwdVsPZmfBVdXLzAA3JO4FYZFn4Vg25ScVYaabX7LYH-5WPYMyoPV3FwIafC84JNs8Gc9bc20mHDshFuniuzHsgQOz6eWcioYees8sgzZFD3BXtLGCbCTU07budV8_tmbibm1ZOMubuB/s1280/photo_2025-10-03_13-54-54.jpg

ក្រោយពីកម្ពុជាអញ្ជើញកងទ័ពភូមិភាគទី១ថៃមកចូលរួមប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅខេត្តបន្ទាយមានជ័យ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មេបញ្ជាការកងទ័ពភូមិភាគទី១ថៃ លោក វរ៉ាយ៉ត លឿងសុវណ្ណ ដែលទើបឡើងកាន់តំណែងថ្មីបានបដិសេធមិនចូលរួមកិច្ចប្រជុំ RBC ជាមួយកម្ពុជាដាច់ខាត ប្រសិនបើកម្ពុជាគ្មានរបៀបវារៈបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនជាប់ភូមិណងចាន់ និងភូមិណងញ៉ាកែវ ទេនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy0iMJzsQKIftajwd93zK3iYqBx6FXj-BK6WmDSN8Yeerozng8fFF10nKbyNgTCFjxXDzhkMEYyaM50Cc9K3Mrm0cum3qE3mQ4hjG76MkQhrqRJQOkYUTBWrNo_uF9HwP4vGwYTXtOYr1vz_PcY7fmBTzDZHmHTKNiqWobdkmM1QjEve0PvmHXiBXGEEWC/s1080/photo_2025-10-03_13-54-45%20(2).jpg

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ប្រភពព័ត៌មានពីកងទ័ពភូមិភាគទី១ថៃឱ្យដឹងថា កម្ពុជាបានបញ្ជូនលិខិតអញ្ជើញកងទ័ពភូមិភាគទី១ ចូលរួមកិច្ចប្រជុំ RBC ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព ដែលរបៀបវារៈកិច្ចប្រជុំ រួមមាន ៖ បង្ក្រាប Scammer ដោះមីន និងរៀបចំសណ្តាប់ធ្នាប់ព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS3MTOKTbsdl5YjfvkPIFpRugpWF8RCx3Qw6yMdZqHMY81Ox5BVl0SkOG-nPd8bMPCheVuHqbMquA9r-Xp3bQxTRvdKBn_RkJArKIutFIK-vindoHvPvzULoODATXAkZ2GxCHOmM3oHtvXRdnVpwjtQSOpMgPGD2j0k5uSFVOEgDL46JkvVo_fV0dQFL-o/s1080/photo_2025-10-03_13-54-45.jpg

មេបញ្ជាការកងទ័ពភូមិភាគទី១ លោក វរ៉ាយ៉ត លឿងសុវណ្ណ បានឱ្យកងទ័ពភូមិភាគទី១ បញ្ជូនលិខិតមកកម្ពុជាវិញដែលមានខ្លឹមសារថា បើកិច្ចប្រជុំ RBC ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា គ្មានរបៀបវារៈពិភាក្សាពីការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនជាប់ភូមិណងចាន់ និងភូមិណងញ៉ាកែវ ទេនោះ គឺត្រូវពន្យារពេលកិច្ចប្រជុំ រហូតដល់កម្ពុជាពិភាក្សាពីការបណ្តេញពលរដ្ឋខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim0Tx7ux7_UtqD0-m5YUbna1ZoyJq8jqyDod5n0Tct9bDVXGI2BTGewhIL3lTFL7o0-iB8hdxy7qRzXUs8m3ElAcU5JnzDuSRwC3dFsHtOyboUMdqvFp0aV2jNZxHLZ27MUzBZIGSVZEdepgPOomdEuykRZUGzG8IQEbmCC-fMn1MVF7vy1eJAHJZmjjfV/s1080/photo_2025-10-03_13-54-46.jpg

បើកងទ័ពភូមិភាគទី១ ពុំបានចូលរួមកិច្ចប្រជុំ RBC ទេ គឺកងទ័ពភូមិភាគទី២ និងកងកម្លាំងការពារព្រំដែនខេត្តចាន់បុរី និងខេត្តត្រាត ក៏ពុំចូលរួមកិច្ចប្រជុំ RBC ដូចគ្នា លុះត្រាតែកងទ័ពភូមិភាគទី១ រៀបចំសណ្តាប់ធ្នាប់រួចរាល់ ។ រីឯកិច្ចប្រជុំ GBC រវាងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ក៏ពុំអាចប្រជុំបានដែរ ដោយសារកិច្ចប្រជុំ RBC នៅតំបន់ព្រំដែនទាំង៣ ពុំទាន់បញ្ចប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdI0WDdZwmU21M2iYHhLZ5oA6zYQe3P7yE8d7wC9jsvXWF1xUCVItunsKPSinHxzM2PuExKeDecU7rh7O8IH2U07beQ3GK3mBMML3XFlEjbZu4EjEswjoL4x-79HsGE2V8GEzyvm3LtI73_bh_nVcjFEOgJ_okivujT5Zf0NIAxnB4fB9Z0H0UsEXu8Xa9/s1280/photo_2025-10-03_13-54-49.jpg

គួរបញ្ជាក់ថា កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ RBC ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ គឺមានគោលបំណងជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw9uSLi8abKDEMeKtMTDvpOnXW4gGSn5FLwWOOVjjAah6L3sixSLtMyBZV_eiZY37Ga-VRVmg8kOH3OAkHb6J0cHYjZDvWJVpdY3SI0YG8Y5wMLtApBzRE4HfA4_bbaxm433dlpmb5unJDe1xauAzj-R_voVOQlZx5YyFgajee4Z9Za6LIlJaXF6f4A3HQ/s1280/photo_2025-10-03_13-54-51.jpg