Home Blog Page 253

សមត្ថកិច្ច ឃាត់ខ្លួនជនបរទេសជិត៣០០នាក់ នៅខេត្តព្រះសីហនុ

0

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានឃាត់ខ្លួន ជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ ជិត៣០០នាក់ ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការខុសច្បាប់ នៅខេត្តព្រះសីហនុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4T0CxpEDv7gcdvRyxvoo7Dnd_o6qFurUTbtXfbkcS7plbqYDqu10HJNjkMkNsSErT3Usg63jTZXC-ni5sf042y1Yy-McSSmg_5STIdmd97N6dzwkbvpoe5EmuEfc0hSoYVL4qoNwcSrIhVp4Zhx1he19irmZS563fXZIw97O77yTAW34MQbramXMIkG29/s1280/557619595_1160885326142529_3124466129744777797_n.jpg
ការឈានទៅដល់ការឃាត់ខ្លួននេះ ផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ពាក់ពន្ធ័នឹងរឿងជម្លោះសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3c8beD2zvbm5xCQKJ50cDPB6K_1UMhN_n7_ZD8r401UzqmZj0tnD1UnopR9IfaY61q79KkoeyPxz4_AEGOs8FY1OzfAe2popuwXuPfu7LVBM9AqorkUpp0lF0idczHCzcfV904_CfglYSgWzgPHuYci1YuXlK1a-yf063XUsxqYbpmDf7GlboxAiKbooD/s1229/557632806_840215178576693_3042457422145976202_n.jpg

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា៖”នៅក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនបានជនជាតិប៉ាគីស្ថាន ២១៦នាក់, បង់ក្លាដេស ចំនួន៦៨នាក់ និងជនជាតិនេប៉ាល់ ចំនួន៦នាក់ សរុបចំនួន២៩០នាក់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdki6_NasJwSTi7OcqtVjCichGHs427H7d3yssoFMy1MJQlMLiJpNFkB7fvKIQyMeapO1bPTP47ierDg2Su2lLsJC-yyIGZWS2tCpXUIoI8VVffa-TJI-M77yCe0ywxqblya-KPzHM64SM0ZAchyphenhyphenBvf_MUBS64rSBV0uo9GzBIacxz9cTWGfDl3V9xHU2/s753/558728751_840215315243346_8040852208049309157_n.jpg

    សូមរំលឹកថា នៅយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសជាច្រើននាក់ បាននាំគ្នាតវ៉ា ដោយខឹងសម្បារ ជាមួយជនជាតិចិនពាក់ពន្ធ័នឹងជម្លោះសាសនា នៅកន្លែងធ្វើការក្នុងអគារមួយ ស្ថិតក្នុងក្រុងព្រះសីហនុ ហើយភ្លាមៗកម្លាំងសមត្ថកិច្ចចុះអន្ដរាគមន៍ និងបានឃាត់ខ្លួនអ្នកពាក់ពន្ធ័ដើម្បីចាត់ការតាមនីតិវិធី៕

រដ្ឋាភិបាលថៃប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគី

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បានធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ស៊ូគីយ៉ូណូ ពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ហើយរដ្ឋមន្ត្រីក្រសួងការបរទេសថៃបានបញ្ជាក់ទៅឥណ្ឌូណេស៊ីថា រដ្ឋាភិបាលថៃប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន PPTV HD កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បានជជែកពេលទទួលទានអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ស៊ូគីយ៉ូណូ (Sugiono) ដោយភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងជិតស្និទ្ធរវាងឥណ្ឌូណេស៊ី-ថៃ និងរីករាយចំពោះការពង្រឹងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ (Strategic Parnership) ។

ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីកាលពីខែឧសភា ឆ្នាំ២០២៥ ភាគីទាំងពីរបានរួមគ្នាលើកកម្ពស់ការរៀបចំផែនការសកម្មភាព (Plan of Action) ដើម្បីធានាបាននូវសកម្មភាពជាក់ស្តែង និងសម្លឹងឆ្ពោះទៅមុខនៃកិច្ចសហការយូរអង្វែង ។ ឥណ្ឌូណេស៊ី និងថៃ នឹងមានតួនាទីសម្របសម្រួលបន្ថែមទៀតលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗក្នុងតំបន់ ។

ចំណែកជំនួបលើកនេះ ភាគីទាំងពីរបានពិភាក្សាពាក់ព័ន្ធនឹងតួនាទីរបស់អាស៊ានក្នុងការគាំទ្រសន្តិភាពយូរអង្វែងនៅមីយ៉ាន់ម៉ា ខណៈភាគីថៃបានបញ្ជាក់ពីគោលជំហររដ្ឋាភិបាលរបស់ខ្លួនក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ។ ក្រៅពីនេះ ភាគីទាំងពីរនឹងបង្កើនកិច្ចសហការសេដ្ឋកិច្ច រួមមាន ៖ ទិន្នផលកសិកម្ម ការនេសាទប្រកបដោយនិរន្តរភាព ឧស្សាហកម្មហាឡាល ថាមពល ទេសចរណ៍ និងឧស្សាហកម្មនាពេលអនាគត ។

ប្រទេសថៃត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មការពាណិជ្ជកម្មរួម (Joint Trade Committee) នៅឆ្នាំ២០២៦ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគជាមួយទាំងពីរ ហើយថៃស្នើឱ្យឥណ្ឌូណេស៊ីគាំទ្រ និងផ្តល់ភាពងាយស្រួលដល់អាជីវកម្មថៃដែលវិនិយោគនៅឥណ្ឌូណេស៊ីផងដែរ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃបានប្រកាសពីគោលជំហររបស់ខ្លួនទៅកាន់ពិភពលោក គឺដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី ប៉ុន្តែរដ្ឋាភិបាលថៃបែរជាផ្តល់អំណាចឱ្យកងទ័ពមានសិទ្ធិសម្រេចលើកិច្ចការព្រំដែនទៅវិញ ។ បើរដ្ឋាភិបាលថៃពិតមានឆន្ទៈដោះស្រាយជម្លោះដោយសន្តិវិធីមែននោះ ហេតុអ្វីបដិសេធការចរចា? ហេតុអ្វីបណ្តោយឱ្យកងទ័ពធ្វើអ្វីតាមអំពើចិត្ត និងដាក់លក្ខខណ្ឌឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ៕

ថៃបញ្ជូនទ័ព ៨០០នាក់បន្ថែមទៅភាគខាងត្បូង ក្រោយក្រុមផ្ដា.ច់ខ្លួនសម្រុកវា.យលុកទាំងយប់ទាំងថ្ងៃ

0

ខេត្តណារ៉ាធីវ៉ាត់៖ មេបញ្ជាការកងទ័ពភូមិភាគទី1ថៃ បែងចែកកម្លាំង 800នាក់បន្ថែម បញ្ជូនទៅកាន់ភាគខាងត្បូងប្រទេសក្រោមការដឹកនាំរបស់ក្រុមការងារណារ៉ាធីវ៉ាត់ ដើម្បីប្រយុទ្ធទប់ទល់នឹងក្រុមបះបោរ ដែលកំពុងបង្កើនសកម្មភាពផ្ដា.ច់ទឹកដីខ្លាំងឡើងៗធ្វើឲ្យកងកម្លាំងសន្តិសុខនៅក្នុងតំបន់ទប់លែងចង់ជាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnHG6M6zmo_1YI-YdBIoHNg3LSgMNDNl-v-coOpVCNZiHxAHVYKZ1qbRLtKtovnFHgwFn46PPushsP-xnWgf0-xUuhTW_6fEGVqwJr-e3wxkbRIDLGe5MQW5rjxx2ZUtfKm0tY0g8EXDOCtP8Zb6o1MKG9euYq-7WnNCIrv6MP452l4YFhXIbH92chHXbb/s1024/photo_2025-10-07_09-01-56.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឲ្យដឹងថា កាលពីថ្ងៃចន្ទទី៦ ខែតុលា មេបញ្ជាការតំបន់កងទ័ពទីមួយ លោកឧត្តមសេនីយ៍ទោ Worayos Luangsuwan បានបញ្ជូនទាហានចំនួន 800 នាក់ ដើម្បីពង្រឹងសន្តិសុខនៅក្នុងខេត្តជាប់ព្រំដែនភាគខាងត្បូងរបស់ប្រទេសថៃ ក្រោមតួនាទីជា “ក្រុមការងារ Narathiwat” ដែលទើបបង្កើតថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgssc15zUEs_G2O7-IzEnVW1xMN8JGAM3gHpzJWlyQK9l_Jgk_-qjq-5FZDrSU0GMPF1xm1txTnR2FnUKSYmNukQm0y4yw_-El2N9jJiGPR6j_wTVeu6xpS1-42HrMAR_Jm1nz93u5_sUjGjKg874W3TRmw6SPtNBr00tYuav6EzPhjt9lJ0uy-0tvPZaig/s1024/photo_2025-10-07_09-01-57%20(2).jpg

ប្រភពខាងលើនេះបានឲ្យដឹងទៀតថា ទាហានទាំង៨០០នាក់នោះ ត្រូវបានមេភូមិភាគ១ Worayos Luangsuwan យកចេញពីកងពលធំថ្មើរជើងលេខ៩ លេខ១១ និងលេខ១១ ដើម្បីបញ្ជូនទៅកាន់ខេត្តភាគខាងត្បូង ត្រៀមសម្រាប់ប្រយុទ្ធតទល់នឹងក្រុមបះបោរផ្ដាច់ទឹកដីដែលកំពុងបង្កភាពចលាចលនៅក្នុងតំបន់ខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg50Wb_3w5b9ojrsRK-rO0X6iLp3GpfkyWlr1B6h6XLwAJDjAxCkq3l1jZP4Fe4WPzPOp7bGQOcWnI-mSNaEbOJB9xF83kg8jAnNMLmkKR3hM6iZoWkJyKtaszh1MZqSQP17zi39Uk0L6c2TbUh8ZT35e7MwWXz7gV1S-pKWPZFenim7QWinRaR0OHu7Uc6/s960/photo_2025-10-07_09-01-57.jpg

មុនពេលចេញដំណើរទៅភាគខាងត្បូង ពិធីសាសនាមួយត្រូវបានគេធ្វើនៅទីបញ្ជាការកងទ័ពទី១ ដើម្បីផ្ដល់ពរជ័យដល់ទាហានទាំង ៨០០នាក់។ ព្រះចៅអធិការវត្ត Mai Sri Rom Yen ក្នុងខេត្តឈៀងរ៉ៃ ព្រះតេជគុណ Ekkachai Siriyano បានដឹកនាំការបួងសួង និងប្រោះទឹកមន្ត ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលត្រៀមទៅប្រយុទ្ធជាមួយក្រុមឧទ្ទាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD3UfOx5xK9LmzMYOn78B64JpU29d3BR0xjmp24jYggpW1SbvvAIDEQDRH8AYxkRrHvOdTB9e0uhg1LDobNkA2d1KnohClvjG6eFuywBmuFNRNC0q2oB7akoDoJjrYpC9HeNdyjn5Y4vQ5sUyUyZ8-JZDbktyvjzhE1QNPYEGHD9uU413qbxtuAn3w83_Y/s1280/photo_2025-10-07_09-01-58%20(2).jpg
ការដាក់ពង្រាយកម្លាំងបន្ថែមនេះ កើតឡើងភ្លាមៗបន្ទាប់ពីមានករណីចោ.រប្លន់ប្រដាប់អាវុធចំនួន ១០ នាក់ ដែលបានសម្រុកចូលហាងមាសមួយកន្លែងក្នុងខេត្តណារ៉ាធីវ៉ាត់ ដោយបានលួចគ្រឿងអលង្ការមាស និងប្រាក់អស់យ៉ាងច្រើនសន្ធឹកសន្ធាប់សរុបជាង១លានដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCnDzrsKDnNM4CCLL8XMEVyuAB3QHgZrn7dAkHcjmmEFfaJM-7p4__MuGh4bTFvZHFtrmeNgTlXxGBYm_zKY1mBkL3uEJiTuSdvmBlvss6XC2VeIoHeuvgEWv93jYmqy2DDaq2yoEWKL7NgIdpubWquQNQFwbO1EC3_O48D16SWvHtUs3bIrL62sQ4KmGt/s1240/photo_2025-10-07_09-01-58%20(3).jpg

ឧបទ្ទវហេតុនេះបានបង្កើនការភ័យខ្លាចក្នុងចំណោមអ្នកស្រុក និងបានគូសបញ្ជាក់ពីបញ្ហាអសន្តិសុខរ៉ាំរ៉ៃដែលកំពុងកើតមាននៅក្នុងតំបន់ពួកគេរស់នៅ ខណៈបញ្ហាទាំងអស់នេះបានអូសបន្លាយអស់រយៈពេលជាយូរមកហើយ មិនមានថ្នាក់ដឹកនាំរបស់ថៃណាម្នាក់អាចដោះស្រាយចេញនោះទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb85wG9O82PMeafqUYDHadNUem6hFJMb7oHT-ON5lUXS8YLvklG6eemkjGy69ymg7sLrSfuZnPt6gunjhwfsC-0S3OqP_PfFkWJuqe3iDmA3iHojfYnCh8MougkTTpjwXT_TsuvTL1CU_gOgZc9tGUgPxjKEZdqC2jZlkxr5wBcKSSS9Uox1jD0TKB2LMz/s1280/photo_2025-10-07_09-01-58.jpg

    គួរជម្រាបផងដែរថា ភាពចលាចលនៅភាគខាងត្បូងរបស់ថៃត្រូវបានគេចាត់ទុកថាជាបញ្ហាដ៏ធំមួយដែលពិបាកដោះស្រាយខ្លាំងសម្រាប់រដ្ឋាភិបាលនៅទីក្រុងបាងកក។ បញ្ហាអសន្តិសុខនេះបានផ្ទុះឡើងឥតឈប់ឈរ និងកាន់តែបន្តខ្លាំងឡើងៗនៅឆ្នាំ២០២៥ ធ្វើឲ្យមានមនុស្សស្លា.ប់និងរបួសជាបន្តបន្ទាប់។ យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, បានបង្ហាញថាគិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់ក្នុងអំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ៕

តារាសម្តែង សេង មង្គល ឌឺដង តាប៊ុយ

0

តារាសម្តែងរូបសង្ហា សេង មង្គល បានបង្ហោះសារដ៏ក្តៅគគុកទៅកាន់អ្នកសម្ភាសម្នាក់ដែលគេដឹងថាគឺជាពិធីករ តាប៊ុយ នៅពេលមិនអាចបែងចែកដាច់រវាងពាក្យនិយាយលេងនិងនិយាយមិនចេះគិត។ មិនត្រឹមតែប៉ុណ្ណោះ សេង មង្គល ថែមទាំងពន្លយថាសម្តីនៅខាងក្រៅក៏ឈ្លើយដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiObubrpBDlbFkyy88w6lK6u7JjEzX4uTwUEgIj52wyHkA_fYhOuhZvrKH9OKcyFG12sR1tJUdPi1Y1jVJVcFGVaIbL_fIaaPgoz2xK7iw9LNInNuCd35W9fcYfQTfyDAqc5R3rMggtCibt5xBhiOO2eHVAiY05OJxTRphj7G9Ntqt8Dy7GWpQzbNJ_voF5/s2048/image_2025-10-06_15-18-03.png
រយៈពេលចុងក្រោយនេះពិធីករដ៏មានប្រជាប្រិយភាព តាប៊ុយ ហាក់ដូចជារាសីស្រុតចុះព្រោះតែលោកត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ជាបន្តបន្ទាប់ជាក់ស្តែងថ្មីៗនេះក៏រងនូវភាពចម្រូងចម្រាសជាបន្តទៀត។ នៅលើបណ្តាញសង្គមមានការរិះគន់ទៅកាន់ពិធីកររូបនេះដែលបានសម្ភាសពូស្ករទាញ ដែលធ្វើឱ្យមានមតិមិនពេញចិត្តទៅកាន់គាត់ព្រោះតែការសាកសួររបស់ តាប៊ុយ។ មិនត្រឹមតែប៉ុណ្ណោះ តាប៊ុយ ត្រូវរងនូវការចោទប្រកាន់ថាពេលសម្ភាសន៍ចប់គឺឱ្យថវិកា ពូស្ករទាញតែចំនួន៥ដុល្លារប៉ុណ្ណោះស្របពេលប្រម៉ូតការងារខ្លួនឯងទាញទម្លាក់ពូស្ករទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5KXm07L0-BmXjExRajUyKCdMcfTQf6ZpCG61QjFRwQCet4PnRzcZyQ7e027uKAtRd5A83fDpZ8BrCf0h5jg4fOJOwK4ZeqXp8OpI_7RiYC9PESBdufB1l65yIHqVHHtRVPfj5-SsR_4REiJewrufAM55i-ceLO09g72aqhQ1sB9V9VSnM7GoufE_qgbf6/s2048/image_2025-10-06_15-18-08.png

បន្ទាប់ពីរលកនៃការរិះគន់ចំពោះតាប៊ុយ ដែលសម្ភាស ពូស្ករទាញ បានរីករាលដាលនៅលើបណ្តាញសង្គម ស្រាប់តែតារាសម្តែង សេង មង្គល បានបង្ហោះសារមួយដ៏ក្តៅគគុកទោះបីជាមិននិយាយឈ្មោះចំគេក៏ដឹងថាលោកសម្តៅដល់ តាប៊ុយ ដែរ។ តារាសម្តែង សេង មង្គល បានបង្ហោះថា «អាមួយទៅសម្ភាសពូលក់ស្ករទាញដើម្បីប្រយោជន៍ខ្លួនឯងនោះវានៅតែបែងចែកមិនដាច់រវាងពាក្យថា និយាយលេង និង និយាយមិនចេះគិត»។ តារាសម្តែងរូបនេះបានបន្ថែមពាក្យសម្តីក្នុងខម្មិនថា «សំដីសំដៅវាក៏ឈ្លើយដែរនៅក្រៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiTsG3wEiI4puJMwj2LL9M0eHA1onvhHXXa724x9pGNukqCrq4clZnDesNY1Y59ch-zcZAxACkEfgSAnpB4TI2is-Jlmrsrd2k6_H2jhbbwjnXZcWgDjsXQ85Lt5btq70aXrC3MSXxCMJisX-Atq4ctV3Pp7yBMMvwqp7AYxfAUMbXxAHLl8mlG-bbDdJF/s2048/image_2025-10-06_15-18-05.png

ទន្ទឹមនឹងបង្ហោះសំណេរនៅលើផេកផ្លូវការ សេង មង្គល ក៏បានចែករំលែកនៅលើគណនីផ្ទាល់ខ្លួនដោយបានលើកឡើងថា ការសម្ភាសនោះដើម្បីឱ្យគេមិនចូលចិត្តពូស្ករទាញ ទាញទម្លាក់ប្រជាប្រិយភាពគាត់។ មិនខ្លាចនឹងមើលមុខគ្នាមិនចំក្នុងសង្គមសិល្បៈ សេង មង្គល ថាលោកបង្ហោះនៅលើផេកក្នុងចេតនាដើម្បីឱ្យគេមើលឃើញការបង្ហោះរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMv5fw16Wor3vJ5NvJoJx9w-ZaHLQcTTvMV2LV1DYy-QN5QYC4XK0ssPpammnPVBpGqrnTpCEEPRFXri7JBQimR6hwlQTTKMH_Ol-PvCtlB1PTvcKs43AMxaMQIwqsTGa3akLaeLstalrWII3UyqvUpU1KXLmbHGfm_1xuP_leb4fjD94ZKoSwyu2zsgUu/s2048/image_2025-10-06_15-18-06%20(2).png

គួរបញ្ជាក់ផងដែរ តាប៊ុយ បានសម្ភាស ពូស្ករទាញដែលល្បីនៅខេត្តសៀមរាប ពីប្រាក់ចំណូល ថែមទាំងលើកឡើងពីសមត្ថភាពទិញម៉ូតូឱ្យកូន ហើយនៅថ្ងៃខាងមុខអាចមានសមត្ថភាពទិញឡាន និងបាននិយាយពីមនុស្សស្រីក្មេងៗជាច្រើននាក់ញ៉ែគាត់៕

ហ្វីយ៉ាតា ថាបើតំណែង ND ចេញពីលោក ឆយ នាងបោះបង់តំណែងដូចគ្នា

0

កន្លងមកនេះមានពាក្យចចាមអារ៉ាមថា មានអ្នកចង់បង្អាក់ដំណើរការប្រកួតរបស់ ហ្វីយ៉ាតា លើឆាកអន្តរជាតិក្នុងកម្មវិធី Miss Universe ហើយអ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែជាក់ច្បាស់បន្ទាប់ពី ហ្វីយ៉ាតា បានទម្លាយសំណេរយ៉ាងក្តៅគគុកមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU_TotcWcoKMNMMfpRpmp7QapFKWZoQHXTqoj8RXrmyIFGaWGZZkAf18BxaGK6CNPi7gwjQaBCXSutoItF-9zLNaUfweLvE5BMH2kfSQ5Jzj0KOUetn3adfFDDDPDwS3cuTctR9vYr3fY_XBum8xLXKBN5pjLbzNQ6Bv9r3eamnpaS9C9cSPk9BV6BFaZG/s2048/image_2025-10-06_14-14-00.png

នៅថ្ងៃទី៦ ខែតុលា លោក ឆយ ដែលជាអ្នកគ្រប់គ្រងកម្មវិធី Miss Universe Cambodia 2025 បានបង្ហោះសំណេរមួយថា «គុណធម៌ និងភាពស្មោះត្រង់»។ សំណេរនេះត្រូវបាន ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ចែករំលែកបន្តអមជាមួយនឹងខ្លឹមសារថា «ខ្ញុំបានបងជា ND ខ្ញុំសំណាងណាស់.. ចង់ផ្ដាំ fan club ខ្ញុំថា បើតំណែង ND ត្រូវចេញពី B Chhoy ដោយអ្វីមួយ Queen របស់អ្នកម្នាក់នេះ ក៏ចេញដូចគ្នា..ហើយបើគេមិនឈប់ចង់បំផ្លាញដំណើររបស់ពួកខ្ញុំ បើបែបនេះមែន បំណងនៃការតំណាងប្រទេស ក៏លែងមានដែរ Save Chhoy,Save FIYATA.»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnSTX3_IKYAmIeEiZokE2wCbnC_QyArlIEja3omHXzUd6tnp7P9y75HkPXZeNmSIcW5MXDbXRqx3ASoXoYkWMk-c9F5QpV-Al_ao46n2vF4sXYgVUPKt8boVENXn1cR0ktCYfEK-bK1YtFvmNh3a6DFb3gNunv_hLVKEwJxGzyS2Hgla-QAbrRhQHG6ZcX/s2048/image_2025-10-06_14-12-38.png

ក្រោយពីពាក្យសម្តីចេញពីបង្ហោះខាងលើនេះរបស់ ហ្វីយ៉ាតា បានធ្វើឱ្យមានការពិភាក្សាគ្នាយ៉ាងក្តៅគគុក អ្វីដែលមានពាក្យចចាមអារ៉ាមកន្លងមកនេះថាមានអ្នកបង្អាក់សកម្មភាពរបស់ ហ្វីយ៉ាតា ក្នុងការប្រកួតនៅលើទឹកដីប្រទេសថៃជារឿងពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWICt5etHhM1L8W0layQcnIF_oaxj2tBFAkmb2eN4vN8fPBUvxe2I9I1K67JMC5SEeUmtJJSEcP_T7_RjIBq3onEdN2Xnur1aMdmS5YwUJHYPZyl75NmjY7S5KpmboT7vjbO3PApvBOblIMWdhila25cbSMSGlY_qCYOJl6wfp2BIixLI7-tS-g_JTHcYH/s2048/image_2025-10-06_14-12-41.png

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា អ្នកខាងនោះ(ផ្ទះលេខ២) ចង់លុបបំបាត់ខ្មែរលលើឆាកអន្តរជាតិហើយ ហើយអ្នកផ្ទះឯងនៅធ្វើចឹងទៀត។ គណនីផ្សេងទៀតថា អ្នកដែលធ្វើនោះសាហាវណាស់។ អ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើនទៀតក៏បានផ្តល់កម្លាំងចិត្តនិងបង្ហាញគោលជំហរខាង ហ្វីយ៉ាតា និងលោក ឆយ ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIHrUkmQRQBSF4B_zMdCXQIG7PhHB_3nMdw1ngMAP59vJrHCtMjZ5n5o8eQHxq6EkJfjhayTWKAZFKib3eE_6yju2C1F_MUPCEEDAEQpdQ_ve5gIWUDGkARHuEoJgDal-JRLZkkKguYkpkxvJipiv-qxhJVNIc8_rKPR2rciIEwcBGxb5YtikuSx5_VpLz/s1172/image_2025-10-06_14-12-43%20(2).png

មកទល់ពេលនេះមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ទាក់ទងនឹងការប្រកួតក្នុងស្រុកក្នុងកម្មវិធីដ៏ល្បី Miss Universe Cambodia 2025 ហើយទស្សនិកជនក៏ចង់ដឹងពីមុខមាត់អ្នកដែលចង់បង្អាក់សកម្មភាពរបស់ ហ្វីយ៉ាតា ក្នុងការតំណាងឱ្យកម្ពុជាឈរនៅលើឆាកអន្តរជាតិដូចគ្នា៕

អបអរតារាសម្តែងហុងកុង Nancy Wu រៀបការហើយ

0

អស់រយៈពេលជាង១ឆ្នាំហើយចាប់តាំងពីតារាសម្តែងហុងកុង Nancy Wu បានសារភាពថាមានទំនាក់ទំនងជាមួយវេជ្ជបណ្ឌិត ជាបុរសក្រៅរង្វង់សិល្បៈ។ យ៉ាងណាមិញទោះបីជាទើបតែមានទំនាក់ទំនងក្តីប៉ុន្តែអ្នកទាំងពីរបានបង្ហាញពីភាពច្បាស់លាស់ដោយប្រកាសថាអ្នកទាំងពីរបានរៀបការជាមួយគ្នាហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtHlI2mFetPrMMh4RnqteonKCinc_bcyO80CE1TmPbMXm-dSv74lLGvS8iH05KiHWxMtYQ1gOUBFB0IustVbgKoWias6h17spyi-kkZMiFHR2VwXNbpkRdCSVU1eMPu5enRT3i7jYfZCueJGICkG5iP_LIRnVfnITkLl4OwwW5UqGDjGkhQ6RmTHV2R1MP/s1000/image_2025-10-06_15-31-32%20(2).png

នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៥ Nancy បានបង្ហោះរូបភាពនៅលើគណនី Instagram ដើម្បីប្រកាសអាពាហ៍ពិពាហ៍របស់នាងជាមួយគ្រូពេទ្យវះកាត់ Akin Chan ។ តាមការបង្ហោះបានឱ្យដឹងថា គូស្នេហ៍មួយគូនេះបានរៀបការនឹងគ្នានៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ។ តារាស្រីរូបនេះក៏បានចែករំលែករូបថតពីពិធីដែលបង្ហាញពីគូស្នេហ៍ទាំងពីរបានថតរូបរួមគ្នាក្នុងឈុតអាពាហ៍ពិពាហ៍ និងកាត់នំអាពាហ៍ពិពាហ៍របស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5B0SyvbvwSdTy3PyiBjc3GQvUN97ZA_fM12QNszo1nTUQWlz0_b2jD9zyguM7mxaLdSTG5Js2zX0miyUR0B3X77g-G2o5dVg-D6eL56epQO20EbjPuhYyMBdhRPUPbLQxD3HL6hNIf7C9vpkwZvQ3mGdsb9Cu8fOv_hj8tpaKTqoQwlPdwm89aone0rpj/s1000/image_2025-10-06_15-31-32.png
តារាសម្តែងហុងកុង Nancy បានបញ្ជាក់ដំបូងអំពីទំនាក់ទំនងរបស់នាងជាមួយ Akin ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ប៉ុន្តែនៅពេលនោះនៅតែរក្សាអត្តសញ្ញាណរបស់គូស្នេហ៍ជាសម្ងាត់។ នៅខែកុម្ភៈ ឆ្នាំ២០២៥ តារាស្រីរូបនេះបានបង្ហោះគូស្នេហ៍នៅលើបណ្តាញសង្គមដើម្បីបញ្ជាក់ពីទំនាក់ទំនង ដោយបានចែករំលែករូបថតរបស់អ្នកទាំងពីរអំឡុងពេលជិះស្គី។ អ្នកទាំងពីរត្រូវបានគេប្រទះឃើញនៅទីសាធារណៈជាច្រើនដងថាកំពុងណាត់ជួប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC5U6Rlc3wVRJG9HTWyE3Kw4GHijWfmSZmMBLwO6Pkt7VPxX5FQnPunQo5H3fbTUUqgI1m30IXxOe_O1bdkimqExeunLZbkrnir1BHVoigAOj6oKsoSvCoXMXPgk-QYRzPb6LVyo0aFnW235vzR9CCEddmLrDswNP3KI7sKuoijgb9V_Fv1mL68GWhMM7q/s640/image_2025-10-06_15-31-33%20(2).png
យោងតាមរបាយការណ៍លោក Akin គឺជាគ្រូពេទ្យវះកាត់ដែលបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យចិនហុងកុង។ លោកក៏ជាផ្នែកមួយនៃ វេជ្ជបណ្ឌិតគ្មានព្រំដែន ហើយបានធ្វើការវះកាត់នៅក្នុងតំបន់សង្រ្គាម ដូចជាស៊ីរី និងស៊ូដង់ខាងត្បូង។ មានពាក្យចចាមអារ៉ាមថា Nancy និងស្វាមី បានជួបគ្នាបន្ទាប់ពីត្រូវបានណែនាំដោយមិត្តរួមការងាររបស់ពួកគេគឺតារាសម្តែង Tony Hung ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8x2URhnn_v34DEGc8lq-K_F82P3mYEA5MKg_RToDMFqWsxh_GYAIZhhfocX5IrmXSVKEhmdFN9xupY-oTM1cirq1ePAO7dRAP1SZEtR_4lgT4_gLst0sZ0TA7l2Q8q-LK6BerPxLjfpx0ZeuRFg3hHWEXXNj0UJt5T9U74iFP53tDkdgTLFHH0I_ayAf6/s1000/image_2025-10-06_15-31-33.png

ក្រោយពីប្រកាសអាពាហ៍ពិពាហ៍អ្នកគាំទ្រទាំងក្នុងប្រទេសនិងក្រៅប្រទេស រួមទាំងអ្នកក្នុ្ងចង្កោមសិល្បៈបានសម្តែងការអបអរសាទរ Nancy និង Akin លើអាពាហ៍ពិពាហ៍របស់ពួកគេ ដោយសូមជូនពរឱ្យពួកគេមានសុភមង្គលពេញមួយជីវិត។ មិនត្រឹមតែប៉ុណ្ណោះតារាសម្តែង Kenneth Ma ដែលជាអតីតគូស្នេហ៍ក៏បានជូនពរ Nancy Wu ផងដែរ៕

នាយករដ្ឋមន្ត្រីបារាំងលាឈប់ ក្រោយកាន់តំណែងបានជិត១ខែ

0

លោក Sebastien Lecornu នាយករដ្ឋមន្រ្តីបារាំង បានលាលែងពីតំណែង ក្រោយត្រូវបានតែងតាំងបានរយៈពេល២៧ថ្ងៃ។

លោក Sebastien Lecornu និងសមាសភាពគណៈរដ្ឋមន្រ្តីរបស់លោកជាច្រើននាក់ផ្សេងទៀត បានលាលែងពីតំណាងទាំងអស់ ក្រោយពីរងការរិះគន់ពីបណ្តាគណបក្សផ្សេងទៀតនៅក្នុងសភា។

លោក Lecornu មានបំណងចង់ស្វែងរកការគាំទ្រពីគណបក្សនានា ដើម្បីប៉ះប៉ូវការបែកបាក់ផ្ទៃក្នុងនៅសភាបារាំង។

ការលាលែងនេះ បានឱ្យលោក Lecornu ក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងខ្លីជាងគេបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសបារាំង។

គួរបញ្ជាក់ថា លោក Sebastien Lecornu គឺជានាយករដ្ឋមន្រ្តីទី៧ និងជានាយករដ្ឋមន្រ្តី៥ គិតក្នុងរយៈពេល២ឆ្នាំ របស់លោក Macron៕

 

អាជ្ញាធរក្រុងបាងកកអំពាវនាវឱ្យពលរដ្ឋធ្វើការពីផ្ទះពេលមានធូលីកខ្វក់ខ្លាំងលើបរិយាកាស

0

ប្រទេសថៃ ៖ បញ្ហាមួយដែលតែងតែកើតឡើងនៅទីក្រុងបាងកក ហើយរដ្ឋាភិបាលថៃពុំអាចដោះស្រាយបាន គឺទីក្រុងនេះពោរពេញទៅដោយធូលីកខ្វក់យ៉ាងខ្លាំងដែលប៉ះពាល់សុខភាពពលរដ្ឋ និងភ្ញៀវទេសចរ ។ ចាប់ពីខែធ្នូ រហូតដល់ខែមីនា ជារៀងរាល់ឆ្នាំ ទីក្រុងបាងកកតែងតែប្រឈមជាមួយធូលីកខ្វក់ ដែលធ្វើឱ្យអាជ្ញាធរអំពាវនាវទៅកាន់ពលរដ្ឋចុះឈ្មោះធ្វើការពីផ្ទះ (Work from Home) ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាព ។ នេះបើតាមការចុះផ្សយរបស់សារព័ត៌មាន TNN Thailand នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh363sObXJiBhqdHXOdf1E2oYEZ8PHoF2f820l6xjdNHtUs05z-3voy79xSEdUEkqmcncJ0154wucl_pPhCnyzskJi5gmIKBsW8Hjhiad8_K_9ZL6R8KnJWMe2mROdffYxUXaQo9bfBfuxeGwL4GLmkG0oOPsckhn3jRAcxaRTz7KIRyY46ivuZe5MH-hU/s1280/photo_2025-05-12_15-27-51.jpg

តាមការអះអាងរបស់លោក ផនព្រំ វិគីតសេត ទីប្រឹក្សាអភិបាលក្រុងបាងកក គឺចាប់ពីខែធ្នូ រហូតដល់ខែមីនា ជារៀងរាល់ឆ្នាំ ទីក្រុងបាងកកទាំងមូលតែងតែប្រឈមនឹងធូលីកខ្វក់ PM 2.5 ។ ហេតុនេះ អាជ្ញាធរក្រុងបានកំណត់វិធានការជាច្រើនសម្រាប់ដោះស្រាយបញ្ហានេះកាន់តែច្បាស់លាស់ជាងមុន ក្នុងនោះមានវិធានការធ្វើការពីផ្ទះ (Work from Home) ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij-Pr2UHHTpNzFXU-wP7epPXar9uxpDX5k3LCocxAGUw3bQPtHsIgA6z8dDigKE2YYmLtT-N6hztrIo2Qs8g0Xyt_r-0yWlhsyuJNgAiRtErNJ727t9pnYXwXOHLdI37eVHQ5VuElBiSnEP9TCK_p9oi3AFwmRkhm8Y71UPZmweQ61Q1_IU8UKs_nXISar/s1024/image_2024-12-26_08-53-59.png

ទីក្រុងបាងកកនឹងឱ្យពលរដ្ឋសហការអនុវត្តវិធានការធ្វើការពីផ្ទះ និងជាជម្រើសឱ្យស្ថាប័នឯកជនចូលរួមថែរក្សាខ្យល់អាកាសបរិសុទ្ធ ដូចជា ៖

១-ធ្វើការពីផ្ទះពេលក្រុងបាងកកប្រកាសសុំការសហការពីពលរដ្ឋ ករណីធូលីកខ្វក់ PM 2.5 មានកម្រិតពណ៌ទឹកក្រូចនៅ៣៥តំបន់ (ឬស្មើតំបន់៧០% នៃទីក្រុងបាងកក)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAucgFyjz_RjZMWvHsTguwI36cuJesvfKLzlTuTb-mIN5KDYonTwudmyyfW7s2ChE4Bqz34jn46-oZ0zj7qzQduMN4UVIerIDbI53Q3ze3EpIsetSU99KV8x8cReWLhCZOMamXy8foTYTZ30HQNeLNDEebKPhCrJlp29_XZMczMLDE-bE6DIv2dhoQV8JM/s1920/image_2024-12-26_08-54-00.png
២-ស្ថាប័នឯកជនប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងចំនួនបុគ្គលិកធ្វើការពីផ្ទះ និងមធ្យោបាយធ្វើដំណើររបស់បុគ្គលិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYzsB0Fc5WLzM3e2S94vLXk3P4H2LhQn_Gw4WrfX_gXYReN83c3C7RSgOYjeAxYRT0sRLN1fJzTzBgdacwzbj7suNu1JiSrC0Waln3D5hEPYqTKIhRWNj6gK2wzgTIotNZqXsEacTf-hvA2waDMB5e9wt92cuc4QS87_CTF-kxsL-jRWD8X7dVmk7uzC7C/s2560/image_2024-12-26_08-54-01.png

លោក ផនព្រំ វិគីតសេត ទីប្រឹក្សាអភិបាលក្រុងបាងកកបន្តថា កាលពីដើមឆ្នាំ២០២៥ អាជ្ញាធរក្រុងបាងកកបានអំពាវនាវឱ្យស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ចូលរួមចុះឈ្មោះឱ្យបុគ្គលិកធ្វើការពីផ្ទះ ។ ស្ថាប័ន និងក្រុមហ៊ុន ចំនួន២៧៨ ដែលមានបុគ្គលិកចំនួន៩៦,៣០៧នាក់បានចូលរួមចុះឈ្មោះធ្វើការពីផ្ទះ ក្រោយពីអភិបាលក្រុងបាងកក លោក ឆាត់ឆាតិ សិទ្ធីផាន់ ប្រកាសសុំការសហការធ្វើការពីផ្ទះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដើម្បីដោះស្រាយបញ្ហាធូលីកខ្វក់ក្នុងទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHIgXEfaKdBG2ajIbo3tp9bHoWRnB5xZ_lpgw7WLMUcDtknx54RD5Vl06cbZIELK_5xl5ncjH-Ux9M-2MfyQSY0BVG4u7SY1QkCRVzLAQQKRyIi3SVkPe_ihaoLKyve56r8C6Y5fS5gHAB-8K6hScopCzpLbRbwWuBnKrnmgOim5mkA9wq-T7LLQOVX6ac/s1000/image_2024-12-26_08-54-04.png

លោករំពឹងថា នឹងមានពលរដ្ឋចំនួន៣សែននាក់ចុះឈ្មោះធ្វើការពីផ្ទះតាមរយៈគេហទំព័ររបស់ក្រុងបាងកក ។ ក្រៅពីនេះ លោកអំពាវនាវឱ្យពលរដ្ឋនៅទីក្រុងតាមដានស្ថានការណ៍ធូលីកខ្វក់ PM 2.5 និងសេចក្តីប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះ តាមរយៈក្រុមបណ្តាញសង្គម Line ឬតាមដានហ្វេសប៊ុកផេកក្រុងបាងកក ឬការិយាល័យបរិស្ថានក្រុងបាងកក ឬមជ្ឈមណ្ឌលទិន្នន័យគុណភាពខ្យល់ក្រុងបាងកក ព្រមទាំងសាកសួរព័ត៌មានលម្អិតទៅកាន់ការិយាល័យបរិស្ថានក្រុងបាងកកតាមរយៈលេខទូរស័ព្ទ ៕

ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ដល់ប្រាក់លើកទឹកចិត្តដល់យុវជនដែលតស៊ូដើរពីភ្នំពេញទៅរតនគីរី

0

រាជធានីភ្នំពេញ៖ យុវជនជនជាតិដើមភាគតិច ចារ៉ាយ ម្នាក់កំពុងធ្វើឲ្យមហាជនផ្ទុះការចាប់អាម្មណ៍ និងកោតសរសើជាខ្លាំង ក្រោយរូបគេមានឆន្ទៈតស៊ូដើរដោយថ្មើជើងចម្ងាយជាង ៥០០គ.មពីភ្នំពេញទៅខេត្តរតនគីរីដើម្បីធ្វើរឿងល្អមួយជូនដល់សង្គម។ ក្រោយបានឃើញពីសកម្មភាពនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រកាសឧបត្ថម្ភប្រាក់ចំនួន ២លានរៀលដល់យុវជនខាងលើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7cjCdDjcpr3b1qZ9gaNdZMY0Ha6cjGLFfFVlIUHNAFxqUtlG0Vtj-z9YiBvTsE8BK8nS1qDalMv08ipKdwmImMQNnVsnXOA2gu_UmmGIxiesM8VFLfp100vGcpUxdq5tKhgrKV6CaNuYOCepqMPhEIhmHwun0L4Wm6HepAsGVkQbusmv5MBgL7j5naSAS/s750/image_2025-10-06_15-31-38.png
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាសមាជិករដ្ឋសភា បានសរសេសំណេរមួយឃ្លាភ្ជាប់ជាមួយរូបថតរបស់យុវជនរូបនេះដែលមានអត្ថន័យយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជូនដំណឹងដល់ក្មួយប្រុស ដែលដើរក្នុងរូបនេះថាខ្ញុំជូនលុយ ២ លានរៀល។ ក្មួយមកយកពេលណាក៏បាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLn_DCtUHhO39WoX0S0wS5CzzLSBXv1ukjdf9uaGrzQK5JNrvABnBzNL-rKzIuX2vUgVCqF3b3e0zkq8G6Xg9CuSHoyP4PqZTxELezpklOqwnT9dB4KVEXUObHGERUWte-h3toKZFTGU5f6H-RTUw9z40lsQDRJn6OU_vY_KT6gDKU1VGp4oEwQ_b2IH7o/s750/image_2025-10-06_15-31-38%20(2).png

គួរជម្រាបថា យុវជនដែលមានឆន្ទៈក្នុងការដើរដោយថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តរតនគីរីខាងលើនេះ ត្រូវបានគេស្គាល់ថាជាជនជាតិដើមភាគតិច ចារ៉ាយ មានឈ្មោះថា ឃ្វេន មានទីលំនៅនៅភូមិតេនង៉ល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ សកម្មភាពដើរដោយថ្មើរជើងរបស់គេ ត្រូវបានបងប្អូនប្រជាពលរដ្ឋថតបង្ហោះ និងចែករំលែកបណ្ដាលឲ្យមានមតិយោបល់ជាច្រើននៅលើបណ្ដាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglspN219UqcOh6RcmxDuTm_rtXce8-YLMQgZFhO_iwj_N5_DieYDFtVne0bfCJLeHngbtU40D1JUXokNSE7f0rZsuziEQVrmS-7ssLRN2C71Lou7U84IiTtLvP0aIt6U90IFz-f89ISz4tYpMA1RGqOxdjU6KCAC9CWl-s-NYPHBLHwv3y5XMd0P2yeIba/s1280/photo_2025-10-06_14-02-15%20(2).jpg
យ៉ាងណាមិញ បើតាមការបង្ហោះរបស់យុវជន ឃ្វេន ដោយផ្ទាល់នៅលើទំព័រហ្វេសប៊ុកបានឲ្យដឹងថា ដំណើរថ្មើជើងពីភ្នំពេញទៅរតនគីរី ដែលមានចម្ងាយប្រមាណ ៥៨៨,៦ គ.ម គឺមានគោលបំណងដើម្បីផ្សព្វផ្សាយពីទេសចរណ៍នៅកម្ពុជាតែប៉ុណ្ណោះ។ ដោយឡែកបើតាមការសាកសួរពីអ្នកបានជួបយុវជនរូបនេះផ្ទាល់បានឲ្យដឹងថា គាត់បានដើរអស់រយៈពេលប្រហែល១០ថ្ងៃមកហើយ ខណៈមហាជនជាច្រើនទើបតែបានដឹងនាពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលមានការបង្ហោះព្រោងព្រាតតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAlHGa2k7ngiHbPxXjkeFDNky4v0vyTcI4Dk2mRHC6cVXmLmidNezqAVqucovM0eqVtizGtQS_HRXJGHG61CjVSBzCVJVGl0Rg33bDJEq8eBis2qqOKloqkNKEFIt1KBW1rClBg_yW5pPWBXlzcAQOtQOLNH4A2MXxrgxGRg7PTZM66NNH4SFWhad689y1/s1280/photo_2025-10-06_14-02-15%20(3).jpg

អ្វីដែលធ្វើឲ្យបងប្អូនប្រជាជនខ្មែរ ជាពិសេសអ្នកប្រើប្រាស់បណ្ដាគសង្គមចាប់អារម្មណ៍ និងមានការស្ងើចសរសើខ្លាំងទៅលើយុវជនវ័យក្មេងរូបនេះ គឺរូបគេមានភាពក្លាហាន បានធ្វើការដើរដោយម្នាក់ឯងគត់ និងមិនមានគោលបំណងចង់បានថវិការពីបងប្អូនប្រជាពលរដ្ឋឡើយ ពោលគឺចង់ដើរដើម្បីបំពេញតាមក្ដីស្រមៃដែលខ្លួនឯងចង់ធ្វើ ក្នុងការផ្សព្វផ្សាយពីកម្ពុជាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZvcQ0DZ27S6G0Pf9N0NvfX-4XIzb3Mn9bXNMKcopcPAoW78-T_L_xzt9h-vkyUHfdaOUrNsvCkZL3LZwFGvFL09cO-UkYtKyCHO3e9bc40K_0Mxkxbd__IG9RzTAoIrpIkx6DWSFLXVjFguZgQBnAIMbWxdYb1jyAYaaAfuvDhQnZ2k0ONGyLDkitBbfF/s1280/photo_2025-10-06_14-02-15.jpg

ជាមួយគ្នានេះ មានមហាជនជាច្រើនបានធ្វើការអំពាវនាវឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនកុំមានការបញ្ចេញមតិអវិជ្ជមានទៅលើយុវជនរូបនេះអី ត្បិតការដើររបស់គេមិនបានបំពាន ឬប៉ះពាល់អ្នកណាឡើយ។ ផ្ទុយទៅវិញ សូមឲ្យមានការគាំទ្រ និងលើកទឹកចិត្តទៅកាន់គេឲ្យបានផុសផុល ដើម្បីយុវជនកម្ពុជាផ្សេងៗទៀតមានកម្លាំងចិត្តក្នុងការកសាងរឿងល្អៗឲ្យបានច្រើននៅក្នុងសង្គម៕

សម្ដេចតេជោ៖ ទោះកម្ពុជាមានប្រជាជនតិច និងសេដ្ឋកិច្ចទន់ខ្សោយ ប៉ុន្តែមិនខ្សោយសីលធម៌ដូចថៃមួយចំនួននោះទេ

0

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាទះថៃមួយកំភ្លៀង ជាមួយនឹងការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវឥរិយាបថថ្លៃថ្នូ កុំប្រជែងខុសជាមួយទង្វើអមនុស្ស និងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន ដែលយករូបថតមេដឹកនាំរបស់កម្ពុជាមកដាក់បា.ញ់ដើម្បីចាប់យករង្វាន់ ដោយនេះបង្ហាញពីភាពគ្មានគុណធម៌ សីលធម៌ និងអរិយធម៌របស់ជាតិជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv-nidlIHMisB9H7f6GZupa6kbUUeF77HgmyWzxwrn0GOW9nPlWmk5_0tFtSNv7ObSByZpCeOpwr7FIxBGzlmx1z67EjfjXuei9oHXcM5UPP3XV-eQuUVfQ2IrsJpe-Q4WAT0bCIKzbBRXSmtle8eVmMjgzLJZdO65sCpTWNzm_duZf6FqkH5IgB4CXhym/s1440/555963671_1424166825731767_219967458257396167_n.jpg
តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSPV_c1iO3yFtlcCtti9wkhzMkDn4YhI4Hcld1d-lHB9iwGNf_nCRbtDuX6rOhZbUHmn4_gPsBsgabIrEFHOlS8ojDa7muskODCWg5nK7nHMc2k-jMxluyX8hbQ19syfZJ3LIB338_sP4go9YK438Vv1SrGRMwO0s8PSTLH9WotX2Eb_EllfRAU9Nc5S0m/s2048/556151860_1425674645580985_479423702844795715_n.jpg

ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។
ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឱ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឱ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឱ្យសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNNq3Nn0BGr8RBVGiIKGrC8TtI6SknnO_f1kYOthDIBeFxGa2XOKuLVvm1zQJ9KfT-R4O6NreLYDI-AImY7l0CL2kLVN4XVn6HR2AA5JmYB5PhAGt0T3-CHSRUekgXgTu5FPpZIYw99faixFM4rRQYPE8-lFxPbOe5GtQe8dAOTWPs85fmvNTamhoH-yfo/s1280/photo_2025-10-06_14-36-15.jpg
បន្ថែមពីនោះសម្ដេចបានសង្កត់ធ្ងន់ថា ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។
សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6SigAwpod5oL9i3RuL2nUnG9oTChBOjqhyphenhyphenv2vALDaxGzwfPZPcuVKkR29q55VRvUGWPAhEW3KayUW9GSvuPixv4ixaG_vVRSq-A4ZBIcNsknqdc_S6xZCU6A9iabZ9hPZFVoO6csHiuqW8R-w3vOCspkVlVwTqxhg0c-WFfiyMjYp9EjFlW7sAYhmonV7/s1280/552659408_1422132825935167_1291565999024312803_n.jpg

សម្ដេចតេជោបានគូសបញ្ជាក់ថា យើងគួរតែអរគុណអ្នកដឹកនាំថៃម្ដងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វិលលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrydajrTnxDwTvrXKnQsrU6KtCYB1-qKkW9qePXwD_LBgZibj8pQ2wMz02_W8FBKAPbGsodumehY2BPgoeEychGGVG3xDKkGb2IKaPrI7sCEzPuBUUH5phJ4ijO_xff2FdA_1b_RUjlHEiIYoxyhYHcGAt0LWEBNJeDUHvBz65A_Pyh2DmsU16mwUEbnbf/s1028/photo_2025-10-06_14-36-15%20(3).jpg

យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឱ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល។
សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgahRW_Yo6VV2J9VcV9bFI2eDPppxLgKw3boNuKYMsJON3qNqr6sHhkq5DvQTClH8q2yjM53fHPPEZQK6vVf980PA_TbZd6eGF4fHodYupvSDlVZI_Ktro-CKhQkx3Y-jSLsWLrw41y2SjNzD4KFDXS-zu4zxt_hoIel2WSUJx5jiNPWpUzbGGJQIPHz55v/s1041/photo_2025-10-06_14-36-15%20(2).jpg

ជាចុងក្រោយសម្ដេចបានជម្រាបទៅបងប្អូនទាំងអស់ ពិសេសបងប្អូននៅជិតព្រំដែនថៃ សូមប្រញាប់ប្ដូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន នឹងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគំរាមដូចករណីអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង៕