Home Blog Page 252

នាយករដ្ឋមន្ត្រីថៃ ៖ «ការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវថ្ងៃទី១០ ខែតុលា គ្រាន់តែជាការកំណត់ពេលវេលាប៉ុណ្ណោះ»

0

ប្រទេសថៃ ៖ ក្រោយពីមានជម្លោះព្រំដែនកម្ពុជា-ថៃធ្វើឱ្យពលរដ្ឋថៃភាគច្រើនមានគំនិតជ្រុលនិយមខ្លាំងចង់បានទឹកដីរបស់កម្ពុជាឥតអៀនខ្មាស់ ថែមទាំងគាំទ្រកងទ័ពខ្លួនធ្វើសង្គ្រា.មឆាប់ៗ ។ ពលរដ្ឋថៃបានស្តីបន្ទោសរដ្ឋាភិបាលតាមបណ្តាញសង្គម ហេតុអ្វីមិនបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនភូមិណងចាន់ ដែលពួកគេអះអាងជាទឹកដីថៃ បើរដ្ឋាភិបាលមិនបណ្តេញទេ ពលរដ្ឋនឹងប្រមូលផ្តុំគ្នាបណ្តេញពលរដ្ឋខ្មែរដោយខ្លួនឯង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggxNKSGCBLFi0q8qxMLwY8Os4-4jhiPi6yzqga7qKrYKO0wodDRLkgz7qY6roqK3AuMrLK_HASNLw2GLZPw6HUQTC_PbAq5KoXgAoZiDgxvlwseBruu63K2YTurcYaL7-Wb6zBSx3MVD2JZ-MGcNmdQGPoPXvlFCihedkrnqRP5HVb-ZeKeXM7hWVCij02/s1248/image_2025-10-07_14-30-48%20(2).png
ឆ្លើយតបនឹងពលរដ្ឋថៃជំរុញឱ្យរដ្ឋាភិបាលបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ ត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ លោក អនុថីន នាយករដ្ឋមន្ត្រីថៃថា នេះគ្រាន់តែជាការកំណត់ពេលវេលារបស់អភិបាលខេត្តស្រះកែវប៉ុណ្ណោះ ។ ភាគីទាំងពីរត្រូវចរចា និងអនុវត្តវិធានការផ្លូវច្បាប់ច្រើន មិនមែនបណ្តេញពលរដ្ឋខ្មែរចេញភ្លាមៗកម្ពុជា-ថៃកំពុងប្រឈមមុខគ្នាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjebSMwLILFpm2-PvRVstFhZqIoFhnGw1vE1BP3A2r4SlPlLz4jKoZRitt6lYVBJ49UlGbLjxAbE2ixXhX5TuwHFwrxqVp70WSl4v5hUdHTFMzoQtuIW55yzFOYfnnJDxctFEfC6tBeo-38yVHtR8QnA1u_lB_BCM3FSusK0CaJUCh5bX6C-OjxI0b6kk5x/s994/image_2025-10-06_10-16-13.png

កាលពីថ្ងៃទី៣ ខែតុលា លោក អនុថីន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយពីការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តភូមិណងចាន់ ខេត្តស្រះកែវ ដែលថៃកំណត់ត្រឹមថ្ងៃទី១០ ខែតុលា ហើយសារព័ត៌មានកម្ពុជាផ្សាយថា គ្មានការជម្លៀសពលរដ្ឋខ្មែរចេញ ។ លោកនិយាយបំភ្លៃថា វាជាតំបន់របស់ថៃ ថៃមិនអនុញ្ញាតឱ្យអ្នកគ្មានសញ្ជាតិថៃរស់នៅឡើយ ។ ការបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ជម្លោះត្រូវតែអនុវត្តវិធានការច្បាប់ច្រើន ពលរដ្ឋខ្មែរជាជនសាមញ្ញ ថៃត្រូវប្រព្រឹត្តចំពោះពួកគេតាមវិធីមួយ ប៉ុន្តែមិនធ្វើឱ្យពួកគេលំបាក ថៃនឹងមិនអនុវត្តវិធីបណ្តេញដោយបង្ខំ ប៉ុន្តែនឹងអនុវត្តវិធីផ្លូវច្បាប់ និងជជែកច្រើនបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3cZAMgbyyk3iCBG_KakhjP2yqcdpWwV35ZC4H6StRjM3xaRzfNk7IkVaYQoHZOpztsv5fGnEzeanCHCoNl53MvM-hi4j_Lldnfq5ZBBujiUqir4_o13v8qiJYlLmkQfosODcqIl7ljVpyf9zP3hyphenhyphenNJabbz7hkxJqohqp_EAz20GWpmYFHAbxl0r1o_pqI/s1280/image_2025-10-06_10-16-12%20(2).png

អភិបាលខេត្តស្រះកែវបានកំណត់ឱ្យពលរដ្ឋខ្មែរចាកចេញពីតំបន់ព្រំដែនខេត្តស្រះកែវត្រឹមថ្ងៃទី១០ ខែតុលា ប៉ុន្តែការបណ្តេញពលរដ្ឋខ្មែរ គឺយើងត្រូវមើលទស្សនៈជាច្រើន បច្ចុប្បន្ន បញ្ហា និងគ្រោះថ្នាក់ស្ថិតនៅព្រំដែន ។ យើងត្រូវពិនិត្យមើលពីការប៉ះទង្គិច និងការត្រៀមខ្លួនរបស់យើង រីឯការបណ្តេញពលរដ្ឋខ្មែរអាចជាផ្នែកមួយនៃការចរចា បើមានការដកអាវុធធុនធ្ងន់ ដោះមីន និងដកថយកម្លាំង យើងនឹងចរចារឿងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH_07wuw5jKqe82Mt8hlQlCmVz3AZ9ucIdkfOXu1RM3wPhSX8Yw5IMOOiJpSw8NyRn7ZO1BIFrbeLWDw7xpO0iciKLyo5kkjyZsoD8HE1yXQybDmy3yD79H2YfOOAkPzfTJ83gWqdbA9HXDJ31h00M_FXz87U1NCJZgN8amz0-D5tL8vj773RcjZiXHfS1/s2941/image_2025-10-07_14-30-48%20(3).png
កម្ពុជាត្រូវស្វែងរកទីកន្លែងរស់នៅថ្មីលើទឹកដីកម្ពុជាសម្រាប់ឱ្យពលរដ្ឋរបស់ខ្លួន មិនមែនថៃបណ្តេញពលរដ្ឋខ្មែរចេញភ្លាមៗក្នុងពេលប្រទេសទាំងពីរកំពុងប្រឈមមុខគ្នា គឺត្រូវអនុវត្តតាមដំណាក់កាល ។ ហេតុនេះ ថៃពុំអាចកំណត់ពេលវេលាឱ្យពលរដ្ឋខ្មែរចាកចេញនៅថ្ងៃនេះ ឬថ្ងៃនោះ ពីព្រោះលោកពុំបានកំណត់ឱ្យពលរដ្ឋខ្មែរចាកចេញនៅថ្ងៃទី១០ ខែតុលា ទេ ។ នេះបើតាមការលើកឡើងរបស់លោក អនុថីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivwWHHIpdzXoPujRKCHa6nhE4lKcrtS6ovpZjxEDI7bq8YxJud9a6kd10dTqLLPtFgwoApnFrhR71Ea1FymVrkqOvCyiHaIhwN-5ssFNfYOdXKT7ZJlvJSmhjV_0-wO2ASGh-3EXCT_dfQR_zY2j8BC-aJjnT_pwk6quo0S0a79QHT9F-LGq0TlXQ9HOi0/s1024/image_2025-10-07_14-30-50%20(2).png

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៥កម្ពុជាបានទទួលលិខិតឆ្លើយតបពីកងទ័ពភូមិភាគទី១ថៃ ដោយខ្លឹមសារបញ្ជាក់ថា លុះត្រាតែយោធភូមិភាគទី៥កម្ពុជារៀបចំផែនការជម្លៀសពលរដ្ឋខ្មែរដែលស្ថិតនៅតំបន់ឈមបរិវេណភូមិណងចាន់ និងភូមិណងយ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ និងភូមិតាដាក់យ៉ា ស្រុកតាដាក់យ៉ា ខេត្តស្រះកែវ សរុបចំនួន៣តំបន់ ជាមុនសិន ទើបកងទ័ពភូមិភាគទី១ថៃយល់ព្រមចូលរួមប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ តាមសំណើរបស់កម្ពុជា ៕

គូស្នេហ៍ BL ដែលនិយាយថាចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ ចេញមុខសូមទោសទទួលស្គាល់កំហុស

0

គូស្នេហ៍ BL ដែលជាអ្នកផលិតមាតិកាឈ្មោះ Mao Chomroeun បានចេញវីដេអូសូមទោសតាមបែបប្រពៃណីកូរ៉េ ទៅកាន់មហាជនរួមទាំង កូនដំរី ចំពោះពាក្យសម្តីរបស់ខ្លួនដែលធ្វើឱ្យប៉ះពាល់អារម្មណ៍មនុស្សជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlopdmCRGrWg0wTD3X8VIn-hXoEZvqmaLvljYF0Yo8xrVLNYVvHUzgixc4R2xK-s7NeJY0ak1cbebaoK5Eedofvs3ttXTLrefHPDtgJCd0Jktxa73uV5VKB6DlaJ5uBHA1wli2lmuYY35kj4kXWsgzrlTeH_9JE8S6kkH_pmZNARim8gjfXnkpgsQNbKzB/s2048/image_2025-10-06_08-46-01.png

កាលពីថ្ងៃទី៦ ខែតុលា អ្នកបង្កើតមាតិកាដែលជាគូស្នេហ៍ BL ឆ្លងប្រទេសបានចេញមកទទួលស្គាល់កំហុសដោយការសរសេររបស់ខ្លួនកាលពីមុនគឺគំនិតខ្លី និងការខ្វះការយល់ដឹង។ ក្នុងវីដេអូ ពូម៉ៅ បានអានសេចក្តីព្រាងទុកដោយរៀបរាប់ថា «ខ្ញុំសូមអភ័យទោសយ៉ាងជ្រាលជ្រៅ ចំពោះការខកចិត្ត និងការមិនសប្បាយចិត្ត ដែលបានកើតឡើង ដោយសារប្រកាសមួយលើទំព័ររបស់យើង។ ខ្ញុំដឹងច្បាស់ថា វីដេអូនេះ ប្រហែលជាអាចត្រូវបានយល់ថា ជាការសម្ដែង ឬមិនពិតពីចិត្ត សម្រាប់អ្នកដែលបានរងការឈឺចាប់រួចមកហើយ។ ប៉ុន្តែខ្ញុំគិតថា ការសុំទោសពេលនេះ ល្អជាងរង់ចាំឲ្យយឺតពេល ទោះជាមិនមានមុខមាត់ក៏ដោយ ខ្ញុំសូមអភ័យទោសពីចិត្តពិត នៅទីនេះ។ អ្វីទាំងអស់នេះកើតឡើង ដោយសារខ្ញុំខ្វះការយល់ដឹង ហើយបានសរសេរដោយខ្វះការប្រុងប្រយ័ត្ន។ វាបានធ្វើឱ្យមនុស្សជាច្រើន ដែលបានស្រលាញ់ និងគាំទ្រយើង មានការឈឺចាប់ និងមិនសប្បាយចិត្ត។ ខ្ញុំមិនអាចអានមតិគ្រប់មតិទាំងអស់បានទេ ប៉ុន្តែ—ពេលអានមតិមួយចំនួននោះ ខ្ញុំបានយល់ថា ប្រកាសនោះ ត្រូវបានសរសេរដោយគំនិតខ្លី និងការខ្វះការយល់ដឹងរបស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAsHPN2rilWK2zel6wugfmse52NlJQIcsUJKXac0GEDWarzApfiX9nrpbJBEW0tA-W_tYW8_Yo4YmReWnL_Z9UNWKE8AOqIrFGxmOWRG7TAG_8eQHANQ-sl2Vl0hc-p8B9T12mVSukDGQ4dAPFP0wNj9hMDZ5w6rUk4wjhIA4mhGHKPXunIodFIF6ZbGHp/s2048/image_2025-10-06_08-46-02.png

អ្នកបង្កើតមាតិការូបនេះបន្តទៀតថា «ក្នុងដំណើរនោះ ខ្ញុំបានស្គាល់ថា ខ្ញុំមិនបានប្រុងប្រយ័ត្នគ្រប់គ្រាន់ទេ ហើយមានមនុស្សជាច្រើនដែលបានរងការឈឺចាប់ដោយសារគំនិតនោះ។យើងបានរៀនថា ពាក្យមួយមានទម្ងន់និងទំនួលខុសត្រូវយ៉ាងខ្លាំង។ យើងសូមសោកស្តាយយ៉ាងខ្លាំង ចំពោះការមិនអាចរក្សាសេចក្តីស្រលាញ់ និងការជឿជាក់របស់អ្នកទាំងអស់បាន។ហើយខ្ញុំក៏សូមអភ័យទោសចំពោះ ប្អូនស្រីកូ នដំរី អស់ពីចិត្តផងដែរ។ ចាប់ពីពេលនេះទៅ ខ្ញុំនឹងគិតឱ្យបានជ្រៅជាងមុន មុននឹងនិយាយស្តីឬធ្វើអ្វីមួយ។ខ្ញុំនឹងគោរពអារម្មណ៍ និងចិត្តអ្នកទាំងអស់ ហើយនឹងទទួលខុសត្រូវក្នុងការប្រាស្រ័យទាក់ទងនាពេលក្រោយ។ ម្តងទៀត ខ្ញុំសូមអភ័យទោសពីចិត្តពិត។ខ្ញុំនឹងប្រឹងប្រែងកែលម្អខ្លួនឲ្យកាន់តែល្អ និងទទួលខុសត្រូវជាងមុនសូមអរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_i232JuPfrLbkft1TkHzmpRm3t93j_LHEzOJu2sPZK_tMt0mFEc4rCJTmE121EX2mNzfUTzh5jV5ncgjUR1fU4binmdrgdkATB9JBWoyp1WH3tlRbIRkaWUYRz0zU-S5ykiSqx_aqYO55GH3zEgli5jp9bqjB7BBhgyQ-G1NjRZPph9f3nViDhjFMcSgY/s848/image_2025-10-06_08-48-55.png

កាលពីថ្ងៃទី៤ តុលា អ្នកបង្កើតមាតិកា Mao Chomroeun បានបង្ហោះសំណេរមួយថា «ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ។ អ្នកមិនមែនជាសាម៉ីខ្លួនគេទេ ម្តេចចេះអាកាត់ខុសត្រូវ?»។ ប្រយោគមួយនេះបានក្លាយជាប្រធានបទចម្រូងចម្រាសនៅលើបណ្តាញសង្គមមានការពិភាក្សានិងរិះគន់អ្នកបង្កើតមាតិកានេះយ៉ាងច្រើន។ ត្រឹមមួយប៉ប្រិចភ្នែកគូស្នេហ៍មួយគូនេះបានធ្លាក់ចុះចំនួនអ្នកគាំទ្រពី ៦៨០ K ចុះមកសល់ត្រឹមតែ ៦៤៦K គិតត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ខណៈនៅព្រឹកថ្ងៃទី៧ ខែតុលា ធ្លាក់ចុះមកនៅត្រឹម៦៤៤K៕

គង់ ចាន់ស្រីមុំ សម្រេចចិត្តដើរចេញពីកម្មវិធី 3 Fun ទាំងទឹកភ្នែកក្រោមហេតុផលនេះ

0

ពិធីការិនី គង់ ចាន់ស្រីមុំ បានសម្រេចចិត្តដើរចេញទាំងទឹកភ្នែកនិងក្តីអាលោះអាល័យពីកម្មវិធី 3Fun ក្រោមហេតុផលជាប់រវល់ជាមួយនឹងមុខជំនួញថ្មី និងត្រៀមលក្ខណៈយកកូនមួយទៀត។ ទោះយ៉ាង3Fun ណា គង់ ចាន់ស្រីមុំ បានបញ្ជាក់ថានាងមិនបានដើរចេញពីវិថីសិល្បៈនោះទេ ដូច្នេះនៅពេលកម្មវិធីនេះចង់អញ្ជើញនាងធ្វើជាតារាកិត្តិយសនាងនៅតែអាចចូលរួមបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDAKwBEYEXK0kuhUjN8TqMGNn3IMYpWdsCpoUt2PRQrk63jr5jb4u-KpEb049O-qEccTN53BLyoEDbKPGryjnArGLdbExE7R5JPhILIh4aK048BSd-ksar3NmUov2zCEBmFO7XftRgHeUciz2O4fe_TYhfZ-DLIx94nUptUuMgIocAwr3u2H1t6LBhzlx-/s2048/image_2025-10-07_09-20-41%20(2).png
នៅថ្ងៃទី៦ ខែតុលា កម្មវិធី 3Fun បានចាក់ផ្សាយ Show ពិសេសដោយ គង់ ចាន់ស្រីមុំ ប្តូរជាពិធីការិនីមកធ្វើជាតារាកិត្តិយសវិញម្តង។ នេះគឺជា Show ចុងក្រោយសម្រាប់ គង់ ចាន់ស្រីមុំ ក្នុងនាមធ្វើជាពិធីការិនីក្នុងកម្មវិធីដោយនាងនឹងលាឈប់ពីកម្មវិធីនេះហើយ។ គង់ ចាន់ស្រីមុំ បានរៀបរាប់ថា បច្ចុប្បន្ននេះនាង រវល់ជាមួយនឹងមុខជំនួញថ្មី និងគម្រោងយកកូន ចូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4ZDHkf5Xky32WPODmalMgfc8E5cSPBZ8DVALDahiu1KxIGMogDLK98apaDjMlpUKofelR4hP8fYCA9txlcvJKJys-uXsy23m0zLQHxteVqZTJ5OaUe3TTGz0jW4618wb1NdVMGvIHMCSJdbmdNdUsYjuwoCfWp0Gs3AVfV-tWVRq1UccS7lYUpGlpIZ_T/s1142/image_2025-10-07_09-20-36.png
តារាស្រីរូបនេះបានបញ្ជាក់ទៀតថារយៈពេល ៦ឆ្នាំដែលនាងចូលកម្មវិធី 3Fun ធ្វើឱ្យនាងព្រលែងការងារច្រើនហើយការដែលមកធ្វើជា MC ធ្វើព្រោះតែការស្រលាញ់ផង។ បង្ហាញខ្លួន២៩៤ Show ក្នុងរយៈពេល៦ឆ្នាំ គង់ ចាន់ស្រីមុំ ថានាងទទួលបានបទពិសោធន៍ជាច្រើនពីមនុស្សម្នាក់ដែលមិនចេះធ្វើជាពិធីការិនី ប៉ុន្តែកម្មវិធីបានផ្តល់ឱកាសឱ្យនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjek4Y6HwEdxLrw64hD63CvknSrmM4KieJr8s7mU0wnt-Mt-lhglRsu_D43ck0UDLSvEjSNxI43J37Ry00RF8uJA238vr2QWJy7r2nI6lh_knG3wOp1EAI8ySUFwSM6Mytl1ZbMKZmm6dmAxivCyH-qa1fUzuWrcc7nmtT1zfvx5fa66B3AwMfT_eypy_0F/s1920/image_2025-10-07_09-20-37%20(2).png

ក្នុងអាជីពដែលមិនធ្លាប់ធ្វើទាល់តែសោះធ្លាប់តែជាតារាសម្តែង គង់ ចាន់ស្រីមុំ ថានាងទទួលបានពាក្យ Bully គ្រប់សព្វថានាងមិនស័ក្តិសមធ្វើជា MC នោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងនោះក៏មានការលើកទឹកចិត្តពីពិធីករ អៀង វិច្ឆ័យ ក្រុមការងាររួមទាំងអ្នកគាំទ្រទើបធ្វើឱ្យនាងអាចឈរនៅទីនេះរយៈពេល៦ឆ្នាំ។ យ៉ាងណាមិញ គង់ ចាន់ស្រីមុំ បានបញ្ជាក់ថាដ្បិតថានេះជាថ្ងៃចុងក្រោយដែលនាងដើរចេញពីកម្មវិធី ៣ហ្វាន់ ប៉ុន្តែមិនមែនជាថ្ងៃចុងក្រោយដែលដើរចេញពីសិល្បៈនោះទេ។ នេះមានន័យថានាងអាចចូលរួមក្នុងកម្មវិធី 3Fun ក្នុងនាមជាតារាកិត្តិយសវិញម្តង៕

នាយករដ្ឋមន្ត្រីថៃប្រាប់កងទ័ពខ្លួនបំពេញភារកិច្ចនៅព្រំដែនឱ្យជោគជ័យឆាប់បានត្រឡប់ទៅផ្ទះវិញ គ្មានពាក្យថាចុះចាញ់

0

ប្រទេសថៃ ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបបានធ្វើដំណើរទៅពិនិត្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសួរសុខទុក្ខកងទ័ពនៅស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ហើយលោកប្រាប់ទៅកងទ័ពថៃយកឈ្នះឱ្យបាន កុំចុះចាញ់ដាច់ខាត ។ បើកងទ័ពថៃបំពេញភារកិច្ចនៅព្រំដែនជោគជ័យ លោកនឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញឆាប់ៗ និងយកអធិបតេយ្យទៅជូនពលរដ្ឋ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5kf63P7SKWWFpGekkxduZvxPW1uFPXVr_1dlNYQUPSQx2G_UkdhJq0UZhlDUxeJZgd2iblDAvEEW0-f5sAhNDndRXCINr962eNfKXKxmH_BWcR5HkSo9sIEqPwRzNoarX-92EhSPffk39nJeBqz_I5ooIWzA2FbBsk8lQgb628v8zkrxRagHNTT9hw3v1/s1200/photo_2025-10-03_16-50-19.jpg

នាវេលាម៉ោង២រសៀល ថ្ងៃទី៣ ខែតុលា លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក អាឌុន ប៊ុនថាំចារើន អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានធ្វើដំណើរទៅពិនិត្យមើលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ព្រមទាំងផ្តល់កម្លាំងចិត្តដល់កងទ័ពថៃនៅស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ។ បន្ទាប់មក នាយករដ្ឋមន្ត្រីថៃក៏បានចូលរួមបរិភោគអាហារថ្ងៃត្រង់ជាមួយកងទ័ពព្រំដែនដើម្បីបង្កើនភាពស្និទ្ធស្នាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ_ujROmGqWKPbREsdgRz1_qYKVjsWsPBK4oTSSwHa56Kqn5ODziB9ALkDSpcE_abJ_v_WP412b45nsvqAbAEfJPoNqM118rJ-_2BxxnMDCPljpkVWVPmaU5AXy5sS_K4u7z2iQl2Bd0LG9vm2IkM_od0tOjxXnCtDHtEPy2aqXfYsusyzPfq_O5PE5puc/s1200/photo_2025-10-03_16-52-25.jpg
នាយករដ្ឋមន្ត្រីថៃបាននិយាយមកកាន់កងទ័ពថា លោកគាំទ្រការបំពេញភារកិច្ចកងទ័ពឱ្យទទួលបានជោគជ័យយ៉ាងមានប្រសិទ្ធភាពបំផុត និងដោះស្រាយគ្រប់បញ្ហាក្នុងជីវិតរបស់កងទ័ព ក៏ដូចជាពលរដ្ឋថៃឱ្យមានសុវត្ថិភាព ។ លោកបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយសង្ឃឹមថា ភាពជិតស្និទ្ធ និងការទំនាក់ទំនងរវាងរដ្ឋាភិបាលជាមួយកងទ័ព គឺជាផលប្រយោជន៍ខ្ពស់បំផុតក្នុងការបំពេញភារកិច្ចរបស់កងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8w7GA8ecalOw0zXtlxQM1NykfCswUz1RcbM-Y7TIUOYYlsdGjXGO6g3iC8W5ongBI0erBWM7mSRgE0QWbnLq5LhWy3mPFcf3U5vnqPs0tH3b4qF-8hY7DbX9xxrxP0Dfv4kL0urS3vYKz7lfjANpOK8AY5vPIvzapLCcXvP50P7zx9pWKVVxkaravtZIp/s960/photo_2025-10-03_17-03-41.jpg

នាយករដ្ឋមន្ត្រីថៃបន្តថា កងទ័ពថៃត្រូវតែឈ្នះក្នុងការបំពេញភារកិច្ចនៅព្រំដែន និងទន្ទេញឱ្យចាំមាត់ កងទ័ពថៃមិនចុះចាញ់ដាច់ខាត ពីព្រោះមានកងទ័ពតិចតួចប៉ុណ្ណោះដែលទទួលបានកិត្តិយសខ្ពស់បំផុតដើម្បីការពារទឹកដីថៃអស់មួយជីវិត ហើយខ្ញុំមានកិត្តិយសដែលបានចូលរួមក្នុងការបំពេញភារកិច្ចកងទ័ពឱ្យទទួលបានជោគជ័យ ។ ខ្ញុំពុំធ្លាប់គិតថា កងទ័ពថៃចុះចាញ់ទេ ខ្ញុំនឹងធ្វើគ្រប់យ៉ាងឱ្យអស់ពីសមត្ថភាពដើម្បីឱ្យកងទ័ពនៅព្រំដែនបានត្រឡប់ទៅផ្ទះវិញឆាប់ៗ និងនាំមកនូវជ័យជម្នះ អធិបតេយ្យជាតិជូនពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEGorszvnP9RzXRFDVBVcNSRPf28E0Psv0cqN3ZeilIi96_RxVafFI8Zxb4j_wrf_PzYDyTUME2pBRkcJq0g5YOYZBrnqsbi2QYRFUZqPpjsLdSemRSuCBybv0ZDMV8jk738rfdWGCLlEqLlq2OBxOsqm6DYvph8TnqK_v8Pd2z8i-6E7wYRqoaKvuqK33/s800/photo_2025-10-03_16-56-12.jpg

ក្រៅពីនេះ លោក អនុថីន ក៏បានសន្យាផ្តល់ប្រាក់សំណងដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅព្រំដែនផងដែរ ដោយសារពលរដ្ឋមួយចំនួនធំពុំទាន់ទទួលបានប្រាក់សំណងពីរដ្ឋាភិបាលនៅឡើយទេ ៕

ថៃគំរា.មលុបចោលកិច្ចប្រជុំ RBC បើកម្ពុជាមិនជម្រៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់

0

ប្រទេសថៃ៖ តំបន់កងទ័ពភូមិទី១ របស់ថៃ បានចេញការព្រមា.នយ៉ាងម៉ឺងម៉ាត់ថា៖ ខ្លួននឹងមិនចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនភូមិភាគថៃ-កម្ពុជា (RBC) នាពេលខាងមុខនេះឡើយ លុះត្រាតែយោធភូមិភាគទី៥ របស់កម្ពុជា បង្ហាញជាផ្លូវការនូវផែនការជម្លៀសជនស៊ីវិលកម្ពុជាចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ច្បាស់លាស់ជាមុនសិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃចន្ទទី6 ខែតុលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAU-75l5D6drCYTZ7UYpr6IM4StEKFKXNc72UO7gcEv_tXtTp8SH8X3jXarUy48SipG7HgbCqgiOaAevopzEAls5Vblly144LU1BL06wpBRnMx4dTueqjgFobJGAg0oFtsA6lzGRasITTq9BxfzJnRa8YNZgYLALHMC_Adad6RQOObY0ms3Q180bKiNmOL/s1280/photo_2025-10-07_10-14-40%20(2).jpg
នៅក្នុងរបាយការណ៍ស្ថានភាពប្រចាំថ្ងៃរបស់ខ្លួននៅថ្ងៃទី 6 ខែតុលា កងទ័ពភូមិភាគ1ថៃ បានឲ្យដឹងថា កងទ័ពភូមិភាគទី1ថៃ បានស្នើសុំឱ្យយោធភូមិភាគទី៥កម្ពុជា រៀបចំផែនច្បាស់លាស់ស្ដីពីការបណ្តេញជនស៊ីវិលកម្ពុជាចេញពី Ban Nong Chan និង Ban Nong Ya Kaeo ក្នុងស្រុក Khok Sung និង Ban Khlong Phaeng នៅស្រុក Ta Phraya ខេត្តស្រះកែវ មុនពេលចូលរួមកិច្ចប្រជុំ RBC មកដល់។

ការទាមទារនេះ ត្រូវបានកម្ពុជាឆ្លើយតបវិញដោយបដិសេធថា កម្ពុជានឹងមិនយល់ព្រមក្នុងការរៀបចំផែនការបែបនេះទេ ហើយទទូចថាជម្លោះព្រំដែនគួរតែត្រូវបានដោះស្រាយតាមរយៈដំណើរការគណៈកម្មការព្រំដែនរួម (JBC) ជំនួសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKFc0YRDR20x3Ly7o4rc7bx2FiLVN0xJWMrfgs7eJ9HuQPAR-VjOiwNkn5l-KSLE9K_cm0a1dMtHCuWa-0XVTPLaVev5eJpqPmn3BPBkkZwst45FXFa3KStDJb-iNKiizJ1H4bqETCSScTcQxVHmHgNDPGJBKd-HUxa69goGVzSWbtqo7FDIKSn1O2J8Q8/s1280/photo_2025-10-07_10-14-40.jpg

ក្រោយសំណើរត្រូវបានច្រានចោលដោយកម្ពុជា មេទ័ពភូមិភាគ1ថៃ បានព្រ.មានវិញថា ដូច្នេះកិច្ចប្រជុំ RBC នឹងមិនអាចដំណើរការបានទេបើបញ្ហានេះមិនត្រូវបានបញ្ចូលរបៀបវារៈសំខាន់សម្រាប់កិច្ចប្រជុំ ហើយភាគីថៃថែមទាំងបដិសេធមិនចង់ចូលរួមប្រជុំជាមួយកម្ពុជាទៀតផង។

គិតមកដល់ពេលនេះ កងទ័ពភូមិភាគ១ថៃ បានកំណត់យកថ្ងៃទី៧ ខែតុលា ជាថ្ងៃផុតកំណត់សម្រាប់កម្ពុជា ដើម្បីដាក់ផែនការបណ្តេញប្រជាជនចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលថៃបានអះអាងថាស្ថិតក្នុងអធិតេយ្យភាពរបស់ខ្លួន និងរងការរំលោ.ភបំពានដោយកម្ពុជា។ ហើយប្រសិនបើនៅតែគ្មានការដោះស្រាយពីកម្ពុជា ថៃអាចនឹងរំលងកិច្ចប្រជុំ RBC នេះទាំងស្រុងតែម្ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAq2v1qrz5PYHWQ9_gvhuax7kFmRMwP4EubjZEWdBcKH9WmX_aM_wb8uzJUSUuYFiLekOhRU_10hsSl93MAPC027oCRA6E2I3YWNUPs8O57Y6M20xDNLtquE11AGhQ4Nw5Jv5GnHy2XA4tHTaxXaCtKjPajIJUu0OlPYgc2pSxBsk3G1F8bzdQRzt7wnwV/s1280/photo_2025-10-07_10-14-41.jpg
យ៉ាងណាមិញងាកមកខាងកម្ពុជា ជុំវិញបញ្ហានេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការភូមិភាគ៥ បានដាក់លិខិតឆ្លើយតបថា ៖”កម្ពុជាប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំ JBC ចំពោះករណីនៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយរួមទាំងតំបន់ដែលមានសំណង់ថៃ និងប្រជាជនថៃធ្វើសកម្មភាព ហួសបង្គោលព្រំដែនមួយចំនួនផង។ ក្នុងន័យនេះ កម្ពុជាក៏ជំរុញឱ្យមានកិច្ច ប្រជុំ JBC ឱ្យបានឆាប់ដើម្បីស្វែងរកដំណោះស្រាយ”។

មេបញ្ជាការភូមិភាគ៥រូបនេះ ក៏នបានសង្កត់ធ្ងន់ថា ៖”ផ្អែកតាមការអង្កេតនៅលើដីជាក់ស្តែងបានបង្ហាញច្បាស់ថា នៅកន្លែងខ្លះក៏មានការកាន់កាប់ និង អាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាដែរ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNjTs4mS-QMQOWC2681nC5C8saRALlVK3Xcma56yF02kDd16FDC-FxFcJMYaEJoXxT75D0qs6fuGGLFGMG9ukX6oLrIKzx1IiGKFxr8BpV5cldwxkhrLOJ7_-y_V_EngESrD3ArK9dCWHY5U32xEH4jBjKWbz-0caP1EThzolC48KQ0zfhv465Lchwcf-e/s1280/photo_2025-10-07_10-14-43.jpg

ប្រធានគណបក្សប្រឆាំងជំរុញរដ្ឋាភិបាលថៃលុបចោលគម្រោងធ្វើប្រជាមតិសួរយោបល់ពលរដ្ឋពីការបញ្ចប់ MOU

0

ប្រទេសថៃ ៖ លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជនដែលជាគណបក្សប្រឆាំងនៅប្រទេសថៃបានជំរុញរដ្ឋាភិបាលលុបចោលគម្រោងធ្វើប្រជាមតិសួរយោបល់ពលរដ្ឋពីការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាមួយកម្ពុជា ដោយលោកលើកឡើងពីលទ្ធផលការស្ទង់មតិរបស់ NIDA Poll បង្ហាញថា ពលរដ្ឋថៃភាគច្រើនពុំយល់ដឹងពីខ្លឹមសារ MOU ។ រដ្ឋាភិបាលថៃមិនគួរដាក់បន្ទុកលើពលរដ្ឋ តើការផ្តល់សិទ្ធិឱ្យពលរដ្ឋសម្រេចចិត្តបញ្ចប់ MOU ជាការកេងចំណេញនយោបាយឬទេ?

កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យថាំម៉ាសេតថាព្រះច័ន្ទ លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជន បាននិយាយពីរដ្ឋាភិបាលថៃផ្តល់សិទ្ធិឱ្យពលរដ្ឋសម្រេចចិត្តលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ថា តាមលទ្ធផលស្ទង់មតិរបស់ NIDA Poll គឺពលរដ្ឋថៃប្រមាណ៧០% មិនយល់ខ្លឹមសារលម្អិតក្នុង MOU ។ ការធ្វើប្រជាមតិបញ្ចប់ MOU លុះត្រាតែពលរដ្ឋយល់ច្បាស់ពី MOU ពីព្រោះវាល្អិតល្អន់ ស្មុគស្មាញ ខណៈរដ្ឋាភិបាលពុំអាចអប់រំពលរដ្ឋទាំងអស់ពី MOU នៅទីសាធារណៈ លោកបារម្ភពីការធ្វើប្រជាមតិ គឺលទ្ធផលទទួលបានមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋ ។

គណបក្សប្រជាជនបានស្នើឱ្យរដ្ឋាភិបាលថៃពិចារណាឡើងវិញពីការធ្វើប្រជាមតិបញ្ចប់ MOU រហូតមក លោកជឿថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បានជ្រាបរឿងនេះពីលោក, អ្នកជំនាញ និងមតិនានាក្នុងសង្គម ។ តាមការស្ទង់មតិ គឺពលរដ្ឋមួយចំនួនចង់យល់ពីខ្លឹមសារ MOU ខណៈពលរដ្ឋខ្លះទៀតពុំគាំទ្រការធ្វើប្រជាមតិ ។ វាជាតួនាទីរបស់មេដឹកនាំដែលពលរដ្ឋជឿទុកចិត្តឱ្យធ្វើជាអ្នកសម្រេចនយោបាយអន្តរជាតិ រដ្ឋាភិបាលគួរទទួលខុសត្រូវ មិនគួរដាក់បន្ទុកឱ្យពលរដ្ឋ ពីព្រោះវាលម្អិត និងស្មុគស្មាញ ។

លោកបារម្ភពីការធ្វើប្រជាមតិបញ្ចប់ MOU នឹងបង្កើនបន្ទុកដល់ពលរដ្ឋពេលបោះឆ្នោត ដែលពលរដ្ឋត្រូវយល់ពីខ្លឹមសារ MOU លម្អិតជាច្រើនចំណុច ។ តើរដ្ឋាភិបាលធ្វើបែបនេះជាការកេងចំណេញនយោបាយដែរឬទេ ខណៈលោកនាយករដ្ឋមន្ត្រី អនុថីន ដឹងច្បាស់ថា ៤ខែទៀតត្រូវរំលាយសភាដើម្បីរៀបចំការបោះឆ្នោត ។ គណបក្សប្រជាជនពុំយល់ស្របនឹងគម្រោងធ្វើប្រជាមតិបញ្ចប់ MOU ទេ ស្របពេលពលរដ្ឋបញ្ចេញមតិផ្ទុយគ្នានឹងការធ្វើប្រជាមតិ ប៉ុន្តែគណបក្សប្រជាជនគោរពតាមសំឡេងពលរដ្ឋ ។

បញ្ហាសំខាន់ បើពលរដ្ឋជំទាស់ការធ្វើប្រជាមតិ ហើយរដ្ឋាភិបាលមិនស្តាប់សំឡេងពលរដ្ឋ គឺវាជាតួនាទីរបស់គណបក្សប្រជាជន និងគ្រប់គណបក្សនយោបាយ ដែលត្រូវអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ ។ ខ្លឹមសារ MOU មានភាពល្អិតល្អន់ពាក់ព័ន្ធនឹងបច្ចេកទេស ការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយជោគជ័យ គឺមិនមែនឱ្យពលរដ្ឋសម្រេចចិត្តដោយគ្មានចំណេះដឹងគ្រប់គ្រាន់ខាងបច្ចេកទេស ដូចមន្ត្រីទូត ឬមេដឹកនាំរដ្ឋាភិបាលទេ ។ រដ្ឋាភិបាលថៃគួរប្រើប្រាស់វិធីត្រឹមត្រូវក្នុងការសម្រេចចិត្តយ៉ាងល្អិតល្អន់ ។

ដោយឡែក អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា លោក សេង ឌីណា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ថៃមិនអាចលុបចោលអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ (ឬ MOU 2000) បានទេ ពីព្រោះវាជាឯកសារដែលមានតម្លៃច្បាប់ជាអន្តរជាតិ ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា គឺបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អនុថីន និយាយថា រដ្ឋាភិបាលលោកនឹងមានការធ្វើប្រជាមតិសួរយោបល់ពលរដ្ឋ តើគួរ ឬមិនគួរលុបចោល MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ៕

តារាសម្ដែងចិន Ding Yuxi ស្ទើរតែធ្លាក់ពីលើសេះពេលកំពុងថតរឿង

0

ថ្មីៗនេះតារាសម្ដែងចិន Ding Yuxi បានជួបឧបទ្ទវហេតុដ៏រន្ធត់មួយនៅក្នុងឈុតរឿងភាគប្រវត្តិសាស្ត្រ «When The Flowers Bloom»។ តាមរយៈវីដេអូបានបង្ហាញថា Yuxi កំពុងថតឈុតអាពាហ៍ពិពាហ៍ដែលស្ថិតនៅលើខ្នងសេះ។ ទោះយ៉ាងណា សេះបានភ្ញាក់ផ្អើលនឹងសំឡេងគង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK6eonpXllURQDDIXC18QgGZ1lGoOrWB_MJ0To_MUYa3UDnhY4FE-0G56-soR0PZTteJVIBvseynOawxyhQ2gUMPWVDYoRlhNMjoJzD0GXJmhY1jssW6HVIqQZcO1SP66pRTudasnbKiTX1IzThRcyte3Ps8DQ_F9epbpArR-DkFXKxhUMjTf9qyAx0ef3/s1440/image_2025-10-06_16-27-01.png
វីដេអូរយៈពេល ១៥ វិនាទី ដែលត្រូវបានថតដោយកាមេរ៉ា ហើយក្រោយមកបានលេចធ្លាយតាមអ៊ីនធឺណិត បង្ហាញពីការជិះសេះដោយមិនអាចគ្រប់គ្រងបាន ខណៈដែល Yuxi ព្យាយាមរក្សាលំនឹងរបស់ខ្លួន។ Ding Yuxi ត្រូវបានគេឃើញលោកផ្អៀងទៅក្រោយយ៉ាងគ្រោះថ្នាក់ហើយស្រែជាច្រើនដងក្នុងការប៉ុនប៉ងបញ្ឈប់សេះ។ ដោយសារជំនាញជិះដ៏ខ្លាំងរបស់ខ្លួន Ding Yuxi នៅទីបំផុតអាចគ្រប់គ្រងសេះបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_za8_JfHSy-yH9cmdmpX7KEVOWWtxBt_8pzQjYercRwwWoO_GjRAuTobaFik6WNsd8AR6IdO3JB_TytZY_NGNncpXLFPLz62ieQIXaibK09FMKQWSeZOqs4SA2n2Jt4EX-uIk2M2QNzdg49V5CL8tc3URyuZcMs3xbg4cT9jmJt137gk79DHhY6dxgeNZ/s1233/image_2025-10-06_16-26-58%20(2).png
ទោះបីជាមិនមានអ្នករងរបួសក៏ដោយ ប៉ុន្តែឧបទ្ទវហេតុនេះបានធ្វើឱ្យមានការព្រួយបារម្ភថាតើក្រុមការងាររបស់ផលិតកម្មបានធ្វើការប្រុងប្រយ័ត្នសុវត្ថិភាពគ្រប់គ្រាន់ក្នុងអំឡុងពេលថតខ្សែភាពយន្តដែរឬទេ។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានការពិភាក្សាយ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិត ដោយមានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានសរសើរ Yuxi ចំពោះភាពស្ងប់ស្ងាត់របស់ខ្លួនក្រោមសម្ពាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu6Ac8HdZcvV3R6AJcmeIR3MxlSdvCEREQB8BvnaQbFilRGS7scPlgYEk0J8F2MOmA36O31GIDNoXfRbjln3oJ8l6VBVRKTisAoshgRARcphf3GTKOZ5Mh3HaXCuhJPFf6FfJW5cayf2bJA95oQzHVxDyJbAm-ljTwWQu4qVMv5u3ntW_kzk4w53cc8pFk/s1847/image_2025-10-06_16-27-00.png

ឧបទ្ទវហេតុនេះក៏បាននាំយកមកវិញនូវការចងចាំនៃឧបទ្ទវហេតុឆ្នាំ ២០០៥ ដែលពាក់ព័ន្ធនឹងតារាជើងចាស់តៃវ៉ាន់ Lin Chiling ដែលបានធ្លាក់ពីលើសេះពេលកំពុងថតផ្សាយពាណិជ្ជកម្មនៅទីក្រុង Dalian ហើយត្រូវគេងគ្រែពេទ្យអស់រយៈពេល១០ថ្ងៃផងដែរ៕

សមត្ថកិច្ច ឃាត់ខ្លួនជនបរទេសជិត៣០០នាក់ នៅខេត្តព្រះសីហនុ

0

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានឃាត់ខ្លួន ជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ ជិត៣០០នាក់ ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការខុសច្បាប់ នៅខេត្តព្រះសីហនុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4T0CxpEDv7gcdvRyxvoo7Dnd_o6qFurUTbtXfbkcS7plbqYDqu10HJNjkMkNsSErT3Usg63jTZXC-ni5sf042y1Yy-McSSmg_5STIdmd97N6dzwkbvpoe5EmuEfc0hSoYVL4qoNwcSrIhVp4Zhx1he19irmZS563fXZIw97O77yTAW34MQbramXMIkG29/s1280/557619595_1160885326142529_3124466129744777797_n.jpg
ការឈានទៅដល់ការឃាត់ខ្លួននេះ ផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ពាក់ពន្ធ័នឹងរឿងជម្លោះសាសនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3c8beD2zvbm5xCQKJ50cDPB6K_1UMhN_n7_ZD8r401UzqmZj0tnD1UnopR9IfaY61q79KkoeyPxz4_AEGOs8FY1OzfAe2popuwXuPfu7LVBM9AqorkUpp0lF0idczHCzcfV904_CfglYSgWzgPHuYci1YuXlK1a-yf063XUsxqYbpmDf7GlboxAiKbooD/s1229/557632806_840215178576693_3042457422145976202_n.jpg

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា៖”នៅក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនបានជនជាតិប៉ាគីស្ថាន ២១៦នាក់, បង់ក្លាដេស ចំនួន៦៨នាក់ និងជនជាតិនេប៉ាល់ ចំនួន៦នាក់ សរុបចំនួន២៩០នាក់។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtdki6_NasJwSTi7OcqtVjCichGHs427H7d3yssoFMy1MJQlMLiJpNFkB7fvKIQyMeapO1bPTP47ierDg2Su2lLsJC-yyIGZWS2tCpXUIoI8VVffa-TJI-M77yCe0ywxqblya-KPzHM64SM0ZAchyphenhyphenBvf_MUBS64rSBV0uo9GzBIacxz9cTWGfDl3V9xHU2/s753/558728751_840215315243346_8040852208049309157_n.jpg

    សូមរំលឹកថា នៅយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសជាច្រើននាក់ បាននាំគ្នាតវ៉ា ដោយខឹងសម្បារ ជាមួយជនជាតិចិនពាក់ពន្ធ័នឹងជម្លោះសាសនា នៅកន្លែងធ្វើការក្នុងអគារមួយ ស្ថិតក្នុងក្រុងព្រះសីហនុ ហើយភ្លាមៗកម្លាំងសមត្ថកិច្ចចុះអន្ដរាគមន៍ និងបានឃាត់ខ្លួនអ្នកពាក់ពន្ធ័ដើម្បីចាត់ការតាមនីតិវិធី៕

រដ្ឋាភិបាលថៃប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគី

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បានធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ស៊ូគីយ៉ូណូ ពីការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ហើយរដ្ឋមន្ត្រីក្រសួងការបរទេសថៃបានបញ្ជាក់ទៅឥណ្ឌូណេស៊ីថា រដ្ឋាភិបាលថៃប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន PPTV HD កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បានជជែកពេលទទួលទានអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី លោក ស៊ូគីយ៉ូណូ (Sugiono) ដោយភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងជិតស្និទ្ធរវាងឥណ្ឌូណេស៊ី-ថៃ និងរីករាយចំពោះការពង្រឹងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ (Strategic Parnership) ។

ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃរបស់ប្រធានាធិបតីឥណ្ឌូណេស៊ីកាលពីខែឧសភា ឆ្នាំ២០២៥ ភាគីទាំងពីរបានរួមគ្នាលើកកម្ពស់ការរៀបចំផែនការសកម្មភាព (Plan of Action) ដើម្បីធានាបាននូវសកម្មភាពជាក់ស្តែង និងសម្លឹងឆ្ពោះទៅមុខនៃកិច្ចសហការយូរអង្វែង ។ ឥណ្ឌូណេស៊ី និងថៃ នឹងមានតួនាទីសម្របសម្រួលបន្ថែមទៀតលើបញ្ហាយុទ្ធសាស្ត្រសំខាន់ៗក្នុងតំបន់ ។

ចំណែកជំនួបលើកនេះ ភាគីទាំងពីរបានពិភាក្សាពាក់ព័ន្ធនឹងតួនាទីរបស់អាស៊ានក្នុងការគាំទ្រសន្តិភាពយូរអង្វែងនៅមីយ៉ាន់ម៉ា ខណៈភាគីថៃបានបញ្ជាក់ពីគោលជំហររដ្ឋាភិបាលរបស់ខ្លួនក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ។ ក្រៅពីនេះ ភាគីទាំងពីរនឹងបង្កើនកិច្ចសហការសេដ្ឋកិច្ច រួមមាន ៖ ទិន្នផលកសិកម្ម ការនេសាទប្រកបដោយនិរន្តរភាព ឧស្សាហកម្មហាឡាល ថាមពល ទេសចរណ៍ និងឧស្សាហកម្មនាពេលអនាគត ។

ប្រទេសថៃត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មការពាណិជ្ជកម្មរួម (Joint Trade Committee) នៅឆ្នាំ២០២៦ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគជាមួយទាំងពីរ ហើយថៃស្នើឱ្យឥណ្ឌូណេស៊ីគាំទ្រ និងផ្តល់ភាពងាយស្រួលដល់អាជីវកម្មថៃដែលវិនិយោគនៅឥណ្ឌូណេស៊ីផងដែរ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃបានប្រកាសពីគោលជំហររបស់ខ្លួនទៅកាន់ពិភពលោក គឺដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី ប៉ុន្តែរដ្ឋាភិបាលថៃបែរជាផ្តល់អំណាចឱ្យកងទ័ពមានសិទ្ធិសម្រេចលើកិច្ចការព្រំដែនទៅវិញ ។ បើរដ្ឋាភិបាលថៃពិតមានឆន្ទៈដោះស្រាយជម្លោះដោយសន្តិវិធីមែននោះ ហេតុអ្វីបដិសេធការចរចា? ហេតុអ្វីបណ្តោយឱ្យកងទ័ពធ្វើអ្វីតាមអំពើចិត្ត និងដាក់លក្ខខណ្ឌឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ៕

ថៃបញ្ជូនទ័ព ៨០០នាក់បន្ថែមទៅភាគខាងត្បូង ក្រោយក្រុមផ្ដា.ច់ខ្លួនសម្រុកវា.យលុកទាំងយប់ទាំងថ្ងៃ

0

ខេត្តណារ៉ាធីវ៉ាត់៖ មេបញ្ជាការកងទ័ពភូមិភាគទី1ថៃ បែងចែកកម្លាំង 800នាក់បន្ថែម បញ្ជូនទៅកាន់ភាគខាងត្បូងប្រទេសក្រោមការដឹកនាំរបស់ក្រុមការងារណារ៉ាធីវ៉ាត់ ដើម្បីប្រយុទ្ធទប់ទល់នឹងក្រុមបះបោរ ដែលកំពុងបង្កើនសកម្មភាពផ្ដា.ច់ទឹកដីខ្លាំងឡើងៗធ្វើឲ្យកងកម្លាំងសន្តិសុខនៅក្នុងតំបន់ទប់លែងចង់ជាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnHG6M6zmo_1YI-YdBIoHNg3LSgMNDNl-v-coOpVCNZiHxAHVYKZ1qbRLtKtovnFHgwFn46PPushsP-xnWgf0-xUuhTW_6fEGVqwJr-e3wxkbRIDLGe5MQW5rjxx2ZUtfKm0tY0g8EXDOCtP8Zb6o1MKG9euYq-7WnNCIrv6MP452l4YFhXIbH92chHXbb/s1024/photo_2025-10-07_09-01-56.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឲ្យដឹងថា កាលពីថ្ងៃចន្ទទី៦ ខែតុលា មេបញ្ជាការតំបន់កងទ័ពទីមួយ លោកឧត្តមសេនីយ៍ទោ Worayos Luangsuwan បានបញ្ជូនទាហានចំនួន 800 នាក់ ដើម្បីពង្រឹងសន្តិសុខនៅក្នុងខេត្តជាប់ព្រំដែនភាគខាងត្បូងរបស់ប្រទេសថៃ ក្រោមតួនាទីជា “ក្រុមការងារ Narathiwat” ដែលទើបបង្កើតថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgssc15zUEs_G2O7-IzEnVW1xMN8JGAM3gHpzJWlyQK9l_Jgk_-qjq-5FZDrSU0GMPF1xm1txTnR2FnUKSYmNukQm0y4yw_-El2N9jJiGPR6j_wTVeu6xpS1-42HrMAR_Jm1nz93u5_sUjGjKg874W3TRmw6SPtNBr00tYuav6EzPhjt9lJ0uy-0tvPZaig/s1024/photo_2025-10-07_09-01-57%20(2).jpg

ប្រភពខាងលើនេះបានឲ្យដឹងទៀតថា ទាហានទាំង៨០០នាក់នោះ ត្រូវបានមេភូមិភាគ១ Worayos Luangsuwan យកចេញពីកងពលធំថ្មើរជើងលេខ៩ លេខ១១ និងលេខ១១ ដើម្បីបញ្ជូនទៅកាន់ខេត្តភាគខាងត្បូង ត្រៀមសម្រាប់ប្រយុទ្ធតទល់នឹងក្រុមបះបោរផ្ដាច់ទឹកដីដែលកំពុងបង្កភាពចលាចលនៅក្នុងតំបន់ខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg50Wb_3w5b9ojrsRK-rO0X6iLp3GpfkyWlr1B6h6XLwAJDjAxCkq3l1jZP4Fe4WPzPOp7bGQOcWnI-mSNaEbOJB9xF83kg8jAnNMLmkKR3hM6iZoWkJyKtaszh1MZqSQP17zi39Uk0L6c2TbUh8ZT35e7MwWXz7gV1S-pKWPZFenim7QWinRaR0OHu7Uc6/s960/photo_2025-10-07_09-01-57.jpg

មុនពេលចេញដំណើរទៅភាគខាងត្បូង ពិធីសាសនាមួយត្រូវបានគេធ្វើនៅទីបញ្ជាការកងទ័ពទី១ ដើម្បីផ្ដល់ពរជ័យដល់ទាហានទាំង ៨០០នាក់។ ព្រះចៅអធិការវត្ត Mai Sri Rom Yen ក្នុងខេត្តឈៀងរ៉ៃ ព្រះតេជគុណ Ekkachai Siriyano បានដឹកនាំការបួងសួង និងប្រោះទឹកមន្ត ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលត្រៀមទៅប្រយុទ្ធជាមួយក្រុមឧទ្ទាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD3UfOx5xK9LmzMYOn78B64JpU29d3BR0xjmp24jYggpW1SbvvAIDEQDRH8AYxkRrHvOdTB9e0uhg1LDobNkA2d1KnohClvjG6eFuywBmuFNRNC0q2oB7akoDoJjrYpC9HeNdyjn5Y4vQ5sUyUyZ8-JZDbktyvjzhE1QNPYEGHD9uU413qbxtuAn3w83_Y/s1280/photo_2025-10-07_09-01-58%20(2).jpg
ការដាក់ពង្រាយកម្លាំងបន្ថែមនេះ កើតឡើងភ្លាមៗបន្ទាប់ពីមានករណីចោ.រប្លន់ប្រដាប់អាវុធចំនួន ១០ នាក់ ដែលបានសម្រុកចូលហាងមាសមួយកន្លែងក្នុងខេត្តណារ៉ាធីវ៉ាត់ ដោយបានលួចគ្រឿងអលង្ការមាស និងប្រាក់អស់យ៉ាងច្រើនសន្ធឹកសន្ធាប់សរុបជាង១លានដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCnDzrsKDnNM4CCLL8XMEVyuAB3QHgZrn7dAkHcjmmEFfaJM-7p4__MuGh4bTFvZHFtrmeNgTlXxGBYm_zKY1mBkL3uEJiTuSdvmBlvss6XC2VeIoHeuvgEWv93jYmqy2DDaq2yoEWKL7NgIdpubWquQNQFwbO1EC3_O48D16SWvHtUs3bIrL62sQ4KmGt/s1240/photo_2025-10-07_09-01-58%20(3).jpg

ឧបទ្ទវហេតុនេះបានបង្កើនការភ័យខ្លាចក្នុងចំណោមអ្នកស្រុក និងបានគូសបញ្ជាក់ពីបញ្ហាអសន្តិសុខរ៉ាំរ៉ៃដែលកំពុងកើតមាននៅក្នុងតំបន់ពួកគេរស់នៅ ខណៈបញ្ហាទាំងអស់នេះបានអូសបន្លាយអស់រយៈពេលជាយូរមកហើយ មិនមានថ្នាក់ដឹកនាំរបស់ថៃណាម្នាក់អាចដោះស្រាយចេញនោះទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb85wG9O82PMeafqUYDHadNUem6hFJMb7oHT-ON5lUXS8YLvklG6eemkjGy69ymg7sLrSfuZnPt6gunjhwfsC-0S3OqP_PfFkWJuqe3iDmA3iHojfYnCh8MougkTTpjwXT_TsuvTL1CU_gOgZc9tGUgPxjKEZdqC2jZlkxr5wBcKSSS9Uox1jD0TKB2LMz/s1280/photo_2025-10-07_09-01-58.jpg

    គួរជម្រាបផងដែរថា ភាពចលាចលនៅភាគខាងត្បូងរបស់ថៃត្រូវបានគេចាត់ទុកថាជាបញ្ហាដ៏ធំមួយដែលពិបាកដោះស្រាយខ្លាំងសម្រាប់រដ្ឋាភិបាលនៅទីក្រុងបាងកក។ បញ្ហាអសន្តិសុខនេះបានផ្ទុះឡើងឥតឈប់ឈរ និងកាន់តែបន្តខ្លាំងឡើងៗនៅឆ្នាំ២០២៥ ធ្វើឲ្យមានមនុស្សស្លា.ប់និងរបួសជាបន្តបន្ទាប់។ យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watch, បានបង្ហាញថាគិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់ក្នុងអំពើហិង្សានៅភាគខាងត្បូងប្រទេសថៃ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ៕