ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាអ្នកលក់អនឡាញល្បីឈ្មោះ ទីនីន បានបន្តសកម្មភាពនឹងជួយអ្នកនៅតាមព្រំដែនដោយមានតារាល្បីៗនិងបងប្អូនជាច្រើនចូលរួម។ យ៉ាងណាមិញទាក់ទងនឹងលុយមូលធិនិអ្នកមួយចំនួនក៏បានបង្ហាញក្តីបារម្ភមកកាន់នាងព្រោះខ្លាចជួបបញ្ហាដូច ប៉ីប៉ី ឌី ប៉ុន្តែ ទីនីន បានឆ្លើយតបម៉ាត់ៗទាក់ទិននឹងចំណុចនេះ។
តាមរយៈវីដេអូមួយដែលបង្ហោះដោយ ទីនីន ផ្ទាល់បានដាក់ចំណងជើងថា «អរគុណជំរាបលា I’m not here to play » ។ ក្នុងវីដេអូនេះ ទីនីន បានឆ្លើយតបទៅកាន់អ្នកមួយចំនួនដែលព្រួយបារម្ភរឿងដែលនាងប្រមូលលុយយកទៅជួយជួរមុខខ្លាចមានគេរករឿងដូចប៉ីប៉ី ឌី ។ ទីនីន បានឆ្លើយតបម៉ាត់ៗថា នាងមិនដឹង ប៉ីប៉ី ឌី យ៉ាងមិចនោះទេ ប៉ុន្តែសម្រាប់នាងវិញប្រសិនជាអ្នកណាមិនសុខចិត្តរឿងអ្វីមកជួយធ្វើនាង ហើយប្រសិនជាមិនខ្លាចគ្រាប់ផ្លោង គ្រាប់កាំភ្លើង គ្រាប់បែក អាចទៅចែកដល់ជួរមុខជាមួយគ្នាបាន។
អ្នកលក់អនឡាញមានប្រជាប្រិយភាពរូបនេះបានបន្តទៀតថា បើនាងឃើញការបង្ហោះកើតទុក្ខមិនសុខចិត្តនោះគឺទៅដល់មុខផ្ទះហើយអូសកធ្វើការងារសប្បុរសធម៌ជាមួយគ្នាកុំឱ្យទំនេរដេកផ្ទះលើពូកស្រួលខ្លួនចុចទូរសព្ទចេះតែផុស។ ទីនីន បានបញ្ជាក់ច្បាស់ៗថានាងមិនបាក់ទឹកចិត្តរបៀបបែបនេះនោះទេព្រោះនាងធ្វើអ្វីក្នុងចិត្តនាងដឹងខ្លួនឯងច្បាស់ ហើយអ្នកដែលទើសអាចមកជួយលើកសែងអីវ៉ាន់ដាក់ឡាន លីអីវ៉ាន់ទៅដល់ជួរមុខ១០ម៉ែត្រពីព្រំដែនថៃ។
គួរបញ្ជាក់ផងដែរថាតារាល្បីៗដែលចូលរួមមូលធិនិរបស់ ទីនីន មានដូចជា ពេជ្រ សូលីកាចំនួន២០០០ដុល្លារ អ្នកលក់អនឡាញ ស្រីណៃ ៩៩៩.៩៩ដុល្លារ ពេជ្រ វត្តីសារ៉ាវឌ្ឍីចំនួន៣០០ដុល្លារ រួមទាំងសប្បុរជនជាច្រើនទៀត៕










