Home Blog Page 254

អាជ្ញាធរក្រុងបាងកកអំពាវនាវឱ្យពលរដ្ឋធ្វើការពីផ្ទះពេលមានធូលីកខ្វក់ខ្លាំងលើបរិយាកាស

0

ប្រទេសថៃ ៖ បញ្ហាមួយដែលតែងតែកើតឡើងនៅទីក្រុងបាងកក ហើយរដ្ឋាភិបាលថៃពុំអាចដោះស្រាយបាន គឺទីក្រុងនេះពោរពេញទៅដោយធូលីកខ្វក់យ៉ាងខ្លាំងដែលប៉ះពាល់សុខភាពពលរដ្ឋ និងភ្ញៀវទេសចរ ។ ចាប់ពីខែធ្នូ រហូតដល់ខែមីនា ជារៀងរាល់ឆ្នាំ ទីក្រុងបាងកកតែងតែប្រឈមជាមួយធូលីកខ្វក់ ដែលធ្វើឱ្យអាជ្ញាធរអំពាវនាវទៅកាន់ពលរដ្ឋចុះឈ្មោះធ្វើការពីផ្ទះ (Work from Home) ដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាព ។ នេះបើតាមការចុះផ្សយរបស់សារព័ត៌មាន TNN Thailand នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh363sObXJiBhqdHXOdf1E2oYEZ8PHoF2f820l6xjdNHtUs05z-3voy79xSEdUEkqmcncJ0154wucl_pPhCnyzskJi5gmIKBsW8Hjhiad8_K_9ZL6R8KnJWMe2mROdffYxUXaQo9bfBfuxeGwL4GLmkG0oOPsckhn3jRAcxaRTz7KIRyY46ivuZe5MH-hU/s1280/photo_2025-05-12_15-27-51.jpg

តាមការអះអាងរបស់លោក ផនព្រំ វិគីតសេត ទីប្រឹក្សាអភិបាលក្រុងបាងកក គឺចាប់ពីខែធ្នូ រហូតដល់ខែមីនា ជារៀងរាល់ឆ្នាំ ទីក្រុងបាងកកទាំងមូលតែងតែប្រឈមនឹងធូលីកខ្វក់ PM 2.5 ។ ហេតុនេះ អាជ្ញាធរក្រុងបានកំណត់វិធានការជាច្រើនសម្រាប់ដោះស្រាយបញ្ហានេះកាន់តែច្បាស់លាស់ជាងមុន ក្នុងនោះមានវិធានការធ្វើការពីផ្ទះ (Work from Home) ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij-Pr2UHHTpNzFXU-wP7epPXar9uxpDX5k3LCocxAGUw3bQPtHsIgA6z8dDigKE2YYmLtT-N6hztrIo2Qs8g0Xyt_r-0yWlhsyuJNgAiRtErNJ727t9pnYXwXOHLdI37eVHQ5VuElBiSnEP9TCK_p9oi3AFwmRkhm8Y71UPZmweQ61Q1_IU8UKs_nXISar/s1024/image_2024-12-26_08-53-59.png

ទីក្រុងបាងកកនឹងឱ្យពលរដ្ឋសហការអនុវត្តវិធានការធ្វើការពីផ្ទះ និងជាជម្រើសឱ្យស្ថាប័នឯកជនចូលរួមថែរក្សាខ្យល់អាកាសបរិសុទ្ធ ដូចជា ៖

១-ធ្វើការពីផ្ទះពេលក្រុងបាងកកប្រកាសសុំការសហការពីពលរដ្ឋ ករណីធូលីកខ្វក់ PM 2.5 មានកម្រិតពណ៌ទឹកក្រូចនៅ៣៥តំបន់ (ឬស្មើតំបន់៧០% នៃទីក្រុងបាងកក)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAucgFyjz_RjZMWvHsTguwI36cuJesvfKLzlTuTb-mIN5KDYonTwudmyyfW7s2ChE4Bqz34jn46-oZ0zj7qzQduMN4UVIerIDbI53Q3ze3EpIsetSU99KV8x8cReWLhCZOMamXy8foTYTZ30HQNeLNDEebKPhCrJlp29_XZMczMLDE-bE6DIv2dhoQV8JM/s1920/image_2024-12-26_08-54-00.png
២-ស្ថាប័នឯកជនប្រមូលព័ត៌មានលម្អិតពាក់ព័ន្ធនឹងចំនួនបុគ្គលិកធ្វើការពីផ្ទះ និងមធ្យោបាយធ្វើដំណើររបស់បុគ្គលិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYzsB0Fc5WLzM3e2S94vLXk3P4H2LhQn_Gw4WrfX_gXYReN83c3C7RSgOYjeAxYRT0sRLN1fJzTzBgdacwzbj7suNu1JiSrC0Waln3D5hEPYqTKIhRWNj6gK2wzgTIotNZqXsEacTf-hvA2waDMB5e9wt92cuc4QS87_CTF-kxsL-jRWD8X7dVmk7uzC7C/s2560/image_2024-12-26_08-54-01.png

លោក ផនព្រំ វិគីតសេត ទីប្រឹក្សាអភិបាលក្រុងបាងកកបន្តថា កាលពីដើមឆ្នាំ២០២៥ អាជ្ញាធរក្រុងបាងកកបានអំពាវនាវឱ្យស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ចូលរួមចុះឈ្មោះឱ្យបុគ្គលិកធ្វើការពីផ្ទះ ។ ស្ថាប័ន និងក្រុមហ៊ុន ចំនួន២៧៨ ដែលមានបុគ្គលិកចំនួន៩៦,៣០៧នាក់បានចូលរួមចុះឈ្មោះធ្វើការពីផ្ទះ ក្រោយពីអភិបាលក្រុងបាងកក លោក ឆាត់ឆាតិ សិទ្ធីផាន់ ប្រកាសសុំការសហការធ្វើការពីផ្ទះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដើម្បីដោះស្រាយបញ្ហាធូលីកខ្វក់ក្នុងទីក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHIgXEfaKdBG2ajIbo3tp9bHoWRnB5xZ_lpgw7WLMUcDtknx54RD5Vl06cbZIELK_5xl5ncjH-Ux9M-2MfyQSY0BVG4u7SY1QkCRVzLAQQKRyIi3SVkPe_ihaoLKyve56r8C6Y5fS5gHAB-8K6hScopCzpLbRbwWuBnKrnmgOim5mkA9wq-T7LLQOVX6ac/s1000/image_2024-12-26_08-54-04.png

លោករំពឹងថា នឹងមានពលរដ្ឋចំនួន៣សែននាក់ចុះឈ្មោះធ្វើការពីផ្ទះតាមរយៈគេហទំព័ររបស់ក្រុងបាងកក ។ ក្រៅពីនេះ លោកអំពាវនាវឱ្យពលរដ្ឋនៅទីក្រុងតាមដានស្ថានការណ៍ធូលីកខ្វក់ PM 2.5 និងសេចក្តីប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះ តាមរយៈក្រុមបណ្តាញសង្គម Line ឬតាមដានហ្វេសប៊ុកផេកក្រុងបាងកក ឬការិយាល័យបរិស្ថានក្រុងបាងកក ឬមជ្ឈមណ្ឌលទិន្នន័យគុណភាពខ្យល់ក្រុងបាងកក ព្រមទាំងសាកសួរព័ត៌មានលម្អិតទៅកាន់ការិយាល័យបរិស្ថានក្រុងបាងកកតាមរយៈលេខទូរស័ព្ទ ៕

ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ដល់ប្រាក់លើកទឹកចិត្តដល់យុវជនដែលតស៊ូដើរពីភ្នំពេញទៅរតនគីរី

0

រាជធានីភ្នំពេញ៖ យុវជនជនជាតិដើមភាគតិច ចារ៉ាយ ម្នាក់កំពុងធ្វើឲ្យមហាជនផ្ទុះការចាប់អាម្មណ៍ និងកោតសរសើជាខ្លាំង ក្រោយរូបគេមានឆន្ទៈតស៊ូដើរដោយថ្មើជើងចម្ងាយជាង ៥០០គ.មពីភ្នំពេញទៅខេត្តរតនគីរីដើម្បីធ្វើរឿងល្អមួយជូនដល់សង្គម។ ក្រោយបានឃើញពីសកម្មភាពនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រកាសឧបត្ថម្ភប្រាក់ចំនួន ២លានរៀលដល់យុវជនខាងលើ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7cjCdDjcpr3b1qZ9gaNdZMY0Ha6cjGLFfFVlIUHNAFxqUtlG0Vtj-z9YiBvTsE8BK8nS1qDalMv08ipKdwmImMQNnVsnXOA2gu_UmmGIxiesM8VFLfp100vGcpUxdq5tKhgrKV6CaNuYOCepqMPhEIhmHwun0L4Wm6HepAsGVkQbusmv5MBgL7j5naSAS/s750/image_2025-10-06_15-31-38.png
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាសមាជិករដ្ឋសភា បានសរសេសំណេរមួយឃ្លាភ្ជាប់ជាមួយរូបថតរបស់យុវជនរូបនេះដែលមានអត្ថន័យយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជូនដំណឹងដល់ក្មួយប្រុស ដែលដើរក្នុងរូបនេះថាខ្ញុំជូនលុយ ២ លានរៀល។ ក្មួយមកយកពេលណាក៏បាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLn_DCtUHhO39WoX0S0wS5CzzLSBXv1ukjdf9uaGrzQK5JNrvABnBzNL-rKzIuX2vUgVCqF3b3e0zkq8G6Xg9CuSHoyP4PqZTxELezpklOqwnT9dB4KVEXUObHGERUWte-h3toKZFTGU5f6H-RTUw9z40lsQDRJn6OU_vY_KT6gDKU1VGp4oEwQ_b2IH7o/s750/image_2025-10-06_15-31-38%20(2).png

គួរជម្រាបថា យុវជនដែលមានឆន្ទៈក្នុងការដើរដោយថ្មើរជើងពីភ្នំពេញទៅកាន់ខេត្តរតនគីរីខាងលើនេះ ត្រូវបានគេស្គាល់ថាជាជនជាតិដើមភាគតិច ចារ៉ាយ មានឈ្មោះថា ឃ្វេន មានទីលំនៅនៅភូមិតេនង៉ល ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ សកម្មភាពដើរដោយថ្មើរជើងរបស់គេ ត្រូវបានបងប្អូនប្រជាពលរដ្ឋថតបង្ហោះ និងចែករំលែកបណ្ដាលឲ្យមានមតិយោបល់ជាច្រើននៅលើបណ្ដាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglspN219UqcOh6RcmxDuTm_rtXce8-YLMQgZFhO_iwj_N5_DieYDFtVne0bfCJLeHngbtU40D1JUXokNSE7f0rZsuziEQVrmS-7ssLRN2C71Lou7U84IiTtLvP0aIt6U90IFz-f89ISz4tYpMA1RGqOxdjU6KCAC9CWl-s-NYPHBLHwv3y5XMd0P2yeIba/s1280/photo_2025-10-06_14-02-15%20(2).jpg
យ៉ាងណាមិញ បើតាមការបង្ហោះរបស់យុវជន ឃ្វេន ដោយផ្ទាល់នៅលើទំព័រហ្វេសប៊ុកបានឲ្យដឹងថា ដំណើរថ្មើជើងពីភ្នំពេញទៅរតនគីរី ដែលមានចម្ងាយប្រមាណ ៥៨៨,៦ គ.ម គឺមានគោលបំណងដើម្បីផ្សព្វផ្សាយពីទេសចរណ៍នៅកម្ពុជាតែប៉ុណ្ណោះ។ ដោយឡែកបើតាមការសាកសួរពីអ្នកបានជួបយុវជនរូបនេះផ្ទាល់បានឲ្យដឹងថា គាត់បានដើរអស់រយៈពេលប្រហែល១០ថ្ងៃមកហើយ ខណៈមហាជនជាច្រើនទើបតែបានដឹងនាពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលមានការបង្ហោះព្រោងព្រាតតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAlHGa2k7ngiHbPxXjkeFDNky4v0vyTcI4Dk2mRHC6cVXmLmidNezqAVqucovM0eqVtizGtQS_HRXJGHG61CjVSBzCVJVGl0Rg33bDJEq8eBis2qqOKloqkNKEFIt1KBW1rClBg_yW5pPWBXlzcAQOtQOLNH4A2MXxrgxGRg7PTZM66NNH4SFWhad689y1/s1280/photo_2025-10-06_14-02-15%20(3).jpg

អ្វីដែលធ្វើឲ្យបងប្អូនប្រជាជនខ្មែរ ជាពិសេសអ្នកប្រើប្រាស់បណ្ដាគសង្គមចាប់អារម្មណ៍ និងមានការស្ងើចសរសើខ្លាំងទៅលើយុវជនវ័យក្មេងរូបនេះ គឺរូបគេមានភាពក្លាហាន បានធ្វើការដើរដោយម្នាក់ឯងគត់ និងមិនមានគោលបំណងចង់បានថវិការពីបងប្អូនប្រជាពលរដ្ឋឡើយ ពោលគឺចង់ដើរដើម្បីបំពេញតាមក្ដីស្រមៃដែលខ្លួនឯងចង់ធ្វើ ក្នុងការផ្សព្វផ្សាយពីកម្ពុជាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZvcQ0DZ27S6G0Pf9N0NvfX-4XIzb3Mn9bXNMKcopcPAoW78-T_L_xzt9h-vkyUHfdaOUrNsvCkZL3LZwFGvFL09cO-UkYtKyCHO3e9bc40K_0Mxkxbd__IG9RzTAoIrpIkx6DWSFLXVjFguZgQBnAIMbWxdYb1jyAYaaAfuvDhQnZ2k0ONGyLDkitBbfF/s1280/photo_2025-10-06_14-02-15.jpg

ជាមួយគ្នានេះ មានមហាជនជាច្រើនបានធ្វើការអំពាវនាវឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនកុំមានការបញ្ចេញមតិអវិជ្ជមានទៅលើយុវជនរូបនេះអី ត្បិតការដើររបស់គេមិនបានបំពាន ឬប៉ះពាល់អ្នកណាឡើយ។ ផ្ទុយទៅវិញ សូមឲ្យមានការគាំទ្រ និងលើកទឹកចិត្តទៅកាន់គេឲ្យបានផុសផុល ដើម្បីយុវជនកម្ពុជាផ្សេងៗទៀតមានកម្លាំងចិត្តក្នុងការកសាងរឿងល្អៗឲ្យបានច្រើននៅក្នុងសង្គម៕

សម្ដេចតេជោ៖ ទោះកម្ពុជាមានប្រជាជនតិច និងសេដ្ឋកិច្ចទន់ខ្សោយ ប៉ុន្តែមិនខ្សោយសីលធម៌ដូចថៃមួយចំនួននោះទេ

0

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាទះថៃមួយកំភ្លៀង ជាមួយនឹងការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែររក្សានូវឥរិយាបថថ្លៃថ្នូ កុំប្រជែងខុសជាមួយទង្វើអមនុស្ស និងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន ដែលយករូបថតមេដឹកនាំរបស់កម្ពុជាមកដាក់បា.ញ់ដើម្បីចាប់យករង្វាន់ ដោយនេះបង្ហាញពីភាពគ្មានគុណធម៌ សីលធម៌ និងអរិយធម៌របស់ជាតិជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv-nidlIHMisB9H7f6GZupa6kbUUeF77HgmyWzxwrn0GOW9nPlWmk5_0tFtSNv7ObSByZpCeOpwr7FIxBGzlmx1z67EjfjXuei9oHXcM5UPP3XV-eQuUVfQ2IrsJpe-Q4WAT0bCIKzbBRXSmtle8eVmMjgzLJZdO65sCpTWNzm_duZf6FqkH5IgB4CXhym/s1440/555963671_1424166825731767_219967458257396167_n.jpg
តាមរយៈទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកខ្ញុំដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSPV_c1iO3yFtlcCtti9wkhzMkDn4YhI4Hcld1d-lHB9iwGNf_nCRbtDuX6rOhZbUHmn4_gPsBsgabIrEFHOlS8ojDa7muskODCWg5nK7nHMc2k-jMxluyX8hbQ19syfZJ3LIB338_sP4go9YK438Vv1SrGRMwO0s8PSTLH9WotX2Eb_EllfRAU9Nc5S0m/s2048/556151860_1425674645580985_479423702844795715_n.jpg

ខ្ញុំបានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។
ខ្ញុំបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឱ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឱ្យកងទ័ពនិង ប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ខ្ញុំសូមអំពាវនាវជនរួមជាតិយើង សូមកុំយកព្រះឆាយាល័ក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឱ្យសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNNq3Nn0BGr8RBVGiIKGrC8TtI6SknnO_f1kYOthDIBeFxGa2XOKuLVvm1zQJ9KfT-R4O6NreLYDI-AImY7l0CL2kLVN4XVn6HR2AA5JmYB5PhAGt0T3-CHSRUekgXgTu5FPpZIYw99faixFM4rRQYPE8-lFxPbOe5GtQe8dAOTWPs85fmvNTamhoH-yfo/s1280/photo_2025-10-06_14-36-15.jpg
បន្ថែមពីនោះសម្ដេចបានសង្កត់ធ្ងន់ថា ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ ប្រសិនបើបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។
សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ ខ្ញុំនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6SigAwpod5oL9i3RuL2nUnG9oTChBOjqhyphenhyphenv2vALDaxGzwfPZPcuVKkR29q55VRvUGWPAhEW3KayUW9GSvuPixv4ixaG_vVRSq-A4ZBIcNsknqdc_S6xZCU6A9iabZ9hPZFVoO6csHiuqW8R-w3vOCspkVlVwTqxhg0c-WFfiyMjYp9EjFlW7sAYhmonV7/s1280/552659408_1422132825935167_1291565999024312803_n.jpg

សម្ដេចតេជោបានគូសបញ្ជាក់ថា យើងគួរតែអរគុណអ្នកដឹកនាំថៃម្ដងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វិលលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឱ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrydajrTnxDwTvrXKnQsrU6KtCYB1-qKkW9qePXwD_LBgZibj8pQ2wMz02_W8FBKAPbGsodumehY2BPgoeEychGGVG3xDKkGb2IKaPrI7sCEzPuBUUH5phJ4ijO_xff2FdA_1b_RUjlHEiIYoxyhYHcGAt0LWEBNJeDUHvBz65A_Pyh2DmsU16mwUEbnbf/s1028/photo_2025-10-06_14-36-15%20(3).jpg

យើងមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺយកលុយទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឱ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល។
សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgahRW_Yo6VV2J9VcV9bFI2eDPppxLgKw3boNuKYMsJON3qNqr6sHhkq5DvQTClH8q2yjM53fHPPEZQK6vVf980PA_TbZd6eGF4fHodYupvSDlVZI_Ktro-CKhQkx3Y-jSLsWLrw41y2SjNzD4KFDXS-zu4zxt_hoIel2WSUJx5jiNPWpUzbGGJQIPHz55v/s1041/photo_2025-10-06_14-36-15%20(2).jpg

ជាចុងក្រោយសម្ដេចបានជម្រាបទៅបងប្អូនទាំងអស់ ពិសេសបងប្អូននៅជិតព្រំដែនថៃ សូមប្រញាប់ប្ដូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន នឹងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគំរាមដូចករណីអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង៕

ពលរដ្ឋខេត្តបុរីរាំជំរុញរដ្ឋាភិបាលខ្លួនបិទព្រំដែនជាមួយកម្ពុជាឱ្យបានយូរ និងធ្វើរបងថែមទៀត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំមន្ត្រីរដ្ឋាភិបាលធ្វើដំណើរទៅខេត្តបុរីរាំ ដើម្បីស្តាប់បញ្ហាប្រឈមរបស់ពលរដ្ឋ ។ លោកសន្យាផ្តល់ប្រាក់ឧបត្ថម្ភឱ្យពលរដ្ឋរងផលប៉ះពាល់ដោយសារស្ថានការណ៍ព្រំដែនឆាប់ៗ និងប្រាប់ពលរដ្ឋឱ្យជឿជាក់លើកងទ័ពអាចការពារប្រទេស ខណៈពលរដ្ឋខេត្តបុរីរាំជំរុញរដ្ឋាភិបាលបិទព្រំដែនជាមួយកម្ពុជារយៈពេលយូរ និងធ្វើរបង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS កាលពីថ្ងៃទី៤ ខែតុលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG2NCsnnXJUmad69iVZCakjeq8RHWR2VYxa_2KPqMODknBkpjgW3HQvmNOqSWpykhEzLF3llaHreZ3xKzlcBQ6X9NOqOSxTQftMlTQFmnXWicoaqBxSNGZx653h6ynBEn8aiMiPghPk_Q3JaphdjIdIsvve3OGN_OJGMWOZlEz3kAMBFRw1_uCATz6ybuQ/s1567/559084944_1397246568636815_1368732458690346877_n.jpg

នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ព្រមទាំងរដ្ឋមន្ត្រីជាច្រើនរូប សមត្ថកិច្ច កងទ័ព និងមន្ត្រីរាជការនៅខេត្តបុរីរាំ បានធ្វើដំណើរមកឃុំប្រាសាទ ស្រុកបានក្រួត ខេត្តបុរីរាំ ដើម្បីជួបពលរដ្ឋរងផលប៉ះពាល់ដោយសារការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃកាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយលោកបានស្តាប់បញ្ហាផ្សេងៗ និងតម្រូវការរបស់ពលរដ្ឋ ។ ពលរដ្ឋបានសំណូមពរឱ្យនាយករដ្ឋមន្ត្រីដោះស្រាយបញ្ហាព្រំដែនដើម្បីឱ្យពួកគេរស់នៅក្នុងជីវិតដូចមុន បើអាចធ្វើបាន ពួកគេនឹងជ្រើសរើសលោក អនុថីន ឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPMWEzJC-TO_lSuqf43vduFaUKodrKICVSZb06N6ynd43A-aioXf5d2Ubrbyec-dHM5c_KbNBC6YL_Xiv-JCqANW4wcCdxhpRFoLgtDAWn257EXLyKBw0ozF7jgEcUewV6gWcN1BJzhGxaNxZush32g0kcYHjFziNQEHWqek7wC3toLh27HJJYp0OwA9pk/s1567/557425080_1397246508636821_7590253159814172335_n.jpg

ក្រៅពីនេះ ពលរដ្ឋខេត្តបុរីរាំជំរុញរដ្ឋាភិបាលថៃបិទព្រំដែនជាមួយកម្ពុជារយៈពេលយូរដោយពុំចាំបាច់ពឹងផ្អែកកម្ពុជា (ផ្នែកសេដ្ឋកិច្ច) និងធ្វើរបងតាមបណ្តោយព្រំដែនកម្ពុជា-ថៃឱ្យជិត ។ បើរដ្ឋាភិបាលថៃចង់បើកព្រំដែនឡើងវិញ លុះត្រាតែមានសន្តិសុខ និងសណ្តាប់ធ្នាប់គ្រប់ច្រកព្រំដែនជាមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcDVVWZ2t2JtKYTcVLO43wwaDj8K7P5SyTZYCfWALNr3wtOfwFvpTFuRIMgJyy5O3SAJYUj2SOeFFHjLX9eoRPwCCcWK8pMZkRJnJOLbaObdAf7HQ6rxyZhPRGnR-EHxyyQNJ6y4HHfjsiCmcj58WyWEJzlbxTT0ObCm_gYZgjg4WSObsAUufzAyVpySvl/s1567/557438663_1397246655303473_6214920948456109152_n.jpg

លោក អនុថីន បានសន្យាបម្រើការងារពលរដ្ឋអស់ពីសមត្ថភាពពេលលោកគ្រប់គ្រងរដ្ឋាភិបាល និងជួយសម្រួលទុក្ខលំបាកផ្សេងៗ លោកមិនចង់ឱ្យកងទ័ពនៅព្រំដែនបារម្ភពីពលរដ្ឋទេ ដើម្បីឱ្យកងទ័ពផ្តោតលើការប្រយុទ្ធជាមួយសត្រូវ ។ រីឯការផ្តល់ប្រាក់ឧបត្ថម្ភ គឺឆាប់ៗនេះ ក្រសួងហិរញ្ញវត្ថុនឹងផ្ទេរប្រាក់ចូលគណនីធនាគារពលរដ្ឋដែលរងផលប៉ះពាល់ និងចាកចេញពីផ្ទះសម្បែង ចំនួន៥,០០០បាត (ឬជាង១៥០ដុល្លារ) ក្នុង១គ្រួសារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Zatdg5SB1WNDPS5IBL3_HOMANi95eGNk8Po5ZSRkOwfFBTUPQioilNXMN_2mNBFWykOAHLnKTJwXsRVyspGsMIKF5GtrnCmx4Ok68k3X2ZLpwFZeEyRNWo0wVS1AGLsubaGRiIaBpJsnI7j-FY_33OOVeAqivDAsn34ZOxfTYt43NGqH1VyWWcR9OA44/s1566/557620334_1230740685755705_39852919836900305_n.jpg
រដ្ឋាភិបាលថៃជឿជាក់លើកងទ័ពការពារសន្តិសុខ ពលរដ្ឋត្រូវធ្វើចិត្តឱ្យត្រជាក់ កុំដាក់សម្ពាធកងទ័ព ។ កងទ័ពដឹងយ៉ាងច្បាស់ថា គ្មានផ្លូវបាត់បង់ទឹកដីដាច់ខាត និងគ្មានថ្ងៃយល់ព្រមទេ ដោយពលរដ្ឋអាចសហការជាមួយកងទ័ព រីឯខ្លួនលោកជានាយករដ្ឋមន្ត្រី លោកនឹងបន្តបិទព្រំដែន រហូតដល់ថៃទទួលជ័យជម្នះ ។ រដ្ឋាភិបាលនឹងស្តាប់តាមមតិពលរដ្ឋ បើពលរដ្ឋឱ្យបិទព្រំដែន រដ្ឋាភិបាលនឹងបិទព្រំដែនបន្តរហូតស្ថានការណ៍ធូរស្រាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7067XNMO3-WVTThKjjnxKXhF1hJSeDvYSvzbD2Wo5OgLHneC0vcglVxButgFm3MMdlBzHH0vDgi9VwP4y9DEeqCurYSyutjXAoXhmCp1ZTiRfP-wHXKp8kX2NxVyV0I-Vud2hlVnZ61Qud5ewgZhcWO8F7JjiACmt-IRZgoNsjlhaLQpQYbt5hkuwgQnW/s1567/557714010_1230740569089050_3562876628330366611_n.jpg
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែតុលា កន្លងមក នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបបានធ្វើដំណើរទៅពិនិត្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសួរសុខទុក្ខកងទ័ពនៅស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ហើយលោកប្រាប់ទៅកងទ័ពថៃយកឈ្នះឱ្យបាន កុំចុះចាញ់ដាច់ខាត ។ បើកងទ័ពថៃបំពេញភារកិច្ចនៅព្រំដែនជោគជ័យ លោកនឹងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញឆាប់ៗយកអធិបតេយ្យទៅជូនពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicn7NZCBIGN9g9IkBeMwtY5z1G7KhuFCg-HF7qwhAUr814l7fFt5LIZFSoLQwzCbdW-ovquciKufF0pzOaZb-p-_XcrVanRNytrOOfN-fsjskZxPmqEkfGs8wzj4wnxldlA5X7RsHu9GHbQ3cl_o6p6bVgPX5F1Rz7ClW6IG2nzXLzuSneWRknEUbok5Jo/s1566/558870312_1230740802422360_8894590929984286907_n.jpg
ក្រោយពីនាយករដ្ឋមន្ត្រីថ្មី និងនាយករដ្ឋមន្ត្រីចាស់របស់ថៃបានប្រគល់អំណាចឱ្យកងទ័ពមានសិទ្ធិសម្រេចលើកិច្ចការព្រំដែន ធ្វើឱ្យវិស័យឯកជនថៃដែលរងផលប៉ះពាល់ដោយសារការបិទព្រំដែនបង្ហាញក្តីបារម្ភពីជម្លោះព្រំដែនអាចអូសបន្លាយពេលយូរ គ្មានពាណិជ្ជកម្មតាមព្រំដែន គ្មានភ្ញៀវទេសចរ និងធ្លាក់ចុះសេដ្ឋកិច្ចថៃកាន់តែខ្លាំង ៕

បង្ហាញពីវប្បធម៌ខ្មែរសោះ មាលា ត្រូវបានផ្ទះលេខ២សម្រុកមកបញ្ចេញមតិអវិជ្ជមានយ៉ាងច្រើន

0

តារាម៉ូដែលបានបង្ហាញការខកចិត្តរបស់ខ្លួនទៅកាន់អ្នកលេងបណ្តាញសង្គមថៃបន្ទាប់ពីនាងបានបង្ហោះរូបថតក្នុងឈុតប្រពៃណីខ្មែរនៅឯប្រាសាទអង្គរវត្តកាលពីពេលថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-iXiN0SuOU3MVd6goWQxubBIkrgJBEjLxgU14DqEWVB0yMhQ-wa7hMufsGfZM3Ls5JSkJZEObAbWbiKW_ONZecJVzhsFhmxfVd5opFtlx2CAidUamVgmuQuPfnRem1svbIDLcGQasS4xZ02dRXjct_c-qWkuppDazaOaOHNoIf4q690f2f7Z3g5hXt7KZ/s1920/image_2025-10-06_10-13-10.png
នៅថ្ងៃទី៥ ខែតុលា មាលា បានបង្ហោះសំណេរដោយក្តីមិនអស់ចិត្តនិងមិនយល់ទាល់តែសោះតែកំពុងតែកើតឡើងនៅពេលនេះ។ មាលា បានឱ្យដឹងថាមានមតិអវិជ្ជមានជាច្រើននៅក្នុងបង្ហោះរបស់នាងកាលពីពេលថ្មីៗនៅឯប្រាសាទអង្គរវត្ត ហើយរូបភាពរបស់នាងត្រូវបានយកទៅ Edit និងកំពុងតែ viral នៅប្រទេសថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoo0U3X8hFD2GmimuxTM7a1N7ITEyATlzBzIwoPjvQ9H_wQouhBahyphenhyphen_xILZbgBrQRZRVZ7MPZzRh8G80LRevDUGbMh7hn-bX7ItJMa9N9crax2aqeLe4ycFdA5wwtJXXQBO06T1oMfklK1Vj5TshESTuOwUqLpxyrKzZ1qL0G6CCaILOcPr7hplAOazV_T/s1920/image_2025-10-06_10-13-11.png

តារាម៉ូដែលថា វាពិតជាគួរឱ្យខកចិត្តណាស់ ពីព្រោះក្នុងនាមជាប្រជាជនកម្ពុជា យើងមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ស្រស់បំព្រងរបស់យើង ដែលយើងមានមោទនភាព។ យើងមិនអះអាងពីប្រពៃណីរបស់អ្នកដទៃទេ។ ប្រទេសរបស់យើងចែករំលែកភាពស្រដៀងគ្នានៃវប្បធម៌ ប៉ុន្តែនោះមិនមានន័យថាយើងកំពុងចម្លងគ្នាទៅវិញទៅមកទេ។ មាលាបានបង្ហាញក្តីសង្ឃឹមថាប្រទេសទាំងពីរអាចឆ្លងផុតការស្អប់ទាំងអស់នេះ ហើយរៀនគោរពមរតករបស់គ្នាទៅវិញទៅមកជំនួសវិញ។ វប្បធម៌គួរតែជាអ្វីដែលភ្ជាប់គ្នាមិនមែនជាការបែងចែកនិងបង្ហាញការខឹងស្អប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGK3hGi7pKPrdoiMBG6ZTsmXny9Yv38D4Lm0QX1Tox65tNCfMe9nyxNvUVtZX0XTEtoWRIbEeZQBV-6H70TrmeUo0LLnWjQSL4n91dxnUthp-GuBqz5lPIQiektUftTh2lPs1SXHp6XCVGXsPjiVi0D1uxIkaJL8cm4nufM8tym_AmJVAh34cCi5cdIrAx/s1919/image_2025-10-06_10-13-17.png

នៅក្នុងការបង្ហោះរបស់ មាលា ដែលគ្រងឈុតប្រពៃណីខ្មែរជាស្បៃពីរជាន់យ៉ាងស្រស់ស្អាត ដែលថតនៅប្រាសាទអង្គរវត្តនេះត្រូវបានអ្នកលេងបណ្តាញសង្គមថៃចោទប្រកាន់ថាអ្វីដែល មាលា ស្លៀកពាក់នេះគឺជាឈុតរបស់ថៃ ចម្លងថៃ ជាដើម។ នេះមិនមែនជាលើកទី១នោះទេដែលតារាស្រីកម្ពុជាបន្ទាប់ពីគ្រងឈុតប្រពៃណីរបស់ខ្លួនហើយត្រូវបានអ្នកលេងបណ្តាញសង្គមផ្ទះលេខ២បង្ហាញការខឹងសម្បារនិងចោទថាជាឈុតរបស់ខ្លួន៕

គូស្នេហ៍ BL មួយគូបាត់បង់អ្នកគាំទ្ររាប់ម៉ឺននាក់ក្នុងមួយប៉ប្រិចភ្នែកព្រោះតែប្រយោគមួយឃ្លា

0

អ្នកបង្កើតមាតិកានៅលើបណ្តាញសង្គមបែបកំប្លុកកំប្លែងដែលទស្សនិកជនស្គាល់ថាចម្រើននិងពូម៉ៅ ជាគូស្នេហ៍ BL ឆ្លងប្រទេសបានបាត់បង់អ្នកគាំទ្ររាប់ម៉ឺននាក់ក្នុងបណ្តាញសង្គមហ្វេកប៊ុកត្រឹមតែមួយប៉ប្រិចភ្នែកព្រោះតែបង្ហោះប្រយោគមួយឃ្លា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinlHHPQOoZh9A1aHffBl1W0IRHOSVWxUcBtUSpG10rfBELMoeL7VXEOqpNOX9_CO9xkzEZjbh7cYn2stBlAcdxQleVhWhyZFz_7eK5Yivk9Jcewynw8iEHGoAUTKKlcKJl78v6-1R4gOVSW7ADwkG3uivCuPBERsFvvntYclQj4QK2bl83FDiHX72amJ9Z/s2048/image_2025-10-06_08-45-59.png

កាលពីថ្ងៃទី៤ តុលា អ្នកបង្កើតមាតិកា Mao Chomroeun បានបង្ហោះសំណេរមួយថា «ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ។ អ្នកមិនមែនជាសាម៉ីខ្លួនគេទេ ម្តេចចេះអាកាត់ខុសត្រូវ?»។ ប្រយោគមួយនេះបានក្លាយជាប្រធានបទចម្រូងចម្រាសនៅលើបណ្តាញសង្គមមានការពិភាក្សានិងរិះគន់អ្នកបង្កើតមាតិកានេះយ៉ាងច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlopdmCRGrWg0wTD3X8VIn-hXoEZvqmaLvljYF0Yo8xrVLNYVvHUzgixc4R2xK-s7NeJY0ak1cbebaoK5Eedofvs3ttXTLrefHPDtgJCd0Jktxa73uV5VKB6DlaJ5uBHA1wli2lmuYY35kj4kXWsgzrlTeH_9JE8S6kkH_pmZNARim8gjfXnkpgsQNbKzB/s2048/image_2025-10-06_08-46-01.png
«ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ» បានក្លាយជាអាវុធពាក្យសម្តីធ្វើឱ្យ ពូម៉ៅនិងចម្រើន បាត់បង់អ្នកគាំទ្ររាប់ម៉ីននាក់ ពីអ្នកតាមដាន ៦៨០ K ចុះមកសល់ត្រឹមតែ ៦៤៦K គិតត្រឹមព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ។ តួលេខបណ្តោះអាសន្ន Mao Chomroeun បានបាត់បង់អ្នកគាំទ្រ៣៤K ដែលស្មើនឹង៣៤០ ០០០នាក់ក្នុងរយៈពេល៣ថ្ងៃ។ ការខឹងសម្បារពីអ្នកគាំទ្រដែលធ្លាប់តែជាអ្នកគាំទ្រអ្នកទាំងពីរជាច្រើនឆ្នាំ ព្រោះតែពួកគេគិតថា ពូម៉ៅ កាន់ជើងមនុស្សខុស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAsHPN2rilWK2zel6wugfmse52NlJQIcsUJKXac0GEDWarzApfiX9nrpbJBEW0tA-W_tYW8_Yo4YmReWnL_Z9UNWKE8AOqIrFGxmOWRG7TAG_8eQHANQ-sl2Vl0hc-p8B9T12mVSukDGQ4dAPFP0wNj9hMDZ5w6rUk4wjhIA4mhGHKPXunIodFIF6ZbGHp/s2048/image_2025-10-06_08-46-02.png

ប្រយោគខាងលើនេះក៏បានទាក់ទាញតារាកំប្លែង ស្រីអ៊ិត បានចូលទៅបញ្ចេញមតិយោបល់ដែរថា«គេមិនអាលកាត់ទេ តែមើលខ្លួនឯងទៅយល់ហើយ មួយទៀតបើមិនធ្លាប់កាត់មិនយល់ទេ អារម្មណ៍នេះ»។ តារាកំប្លែង នីឡា បានបញ្ចេញមតិដែរថា «បងឯងអត់ស្បូនបងឯងមិនយល់ទេ…»។ អ្នកលេងបណ្តាញសង្គមមួយចំនួនទៀតបានបញ្ចេញមតិផ្លែផ្កាដល់ ពូម៉ៅជាច្រើនទៀត ខណៈប្រយោគនោះបានទាក់ទាញការបញ្ចេញមតិយោបល់ដល់ទៅជាង១០K។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_i232JuPfrLbkft1TkHzmpRm3t93j_LHEzOJu2sPZK_tMt0mFEc4rCJTmE121EX2mNzfUTzh5jV5ncgjUR1fU4binmdrgdkATB9JBWoyp1WH3tlRbIRkaWUYRz0zU-S5ykiSqx_aqYO55GH3zEgli5jp9bqjB7BBhgyQ-G1NjRZPph9f3nViDhjFMcSgY/s848/image_2025-10-06_08-48-55.png

បន្ទាប់ពីបាត់បង់អ្នកគាំទ្រនិងរងការរិះគន់ពីមហាជន Mao Chomroeun បានបង្ហោះវីដេអូជាបន្តបន្ទាប់ជាច្រើនវីដេអូ ប៉ុន្តែអ្នកលេងបណ្តាញសង្គមនៅបន្តការរិះគន់ថែមទាំងជំរុញឱ្យអ្នកផ្សេងទៀតបន្តការចុច Unfollow អ្នកបង្កើតមាតិការូបនេះ៕

V ត្រូវបានគេសរសើរថាស្រស់សង្ហានិងគួរសមចំពោះតារាសម្តែងហូលីវូដម្នាក់

0

កាលពីពេលថ្មីៗនេះ V Jennie និង Kai បានចេញដំណើរក្នុងថ្ងៃតែមួយទៅកាន់កម្មវិធីក្រៅប្រទេសបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកគាំទ្រនិងប្រព័ន្ធផ្សព្វផ្សាយ។ បន្ទាប់ពីចូលរួមក្នុងកម្មវិធី Paris Fashion Week V ក៏ត្រូវបានអ្នកគាំទ្រសរសើរថាស្រស់សង្ហាជាពិសេសទង្វើរបស់លោកទៅកាន់តារាសម្តែងម្នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVBsd3i8dhvHbHAQMfgm7ZgvVH4DCf2pAq5JZFVvj1fJzJfGtCgKdLBEvkvICIpOq5HPUWPCZ1KMwQdWjpogBT0IhXwz8O8-KGrrrjTfrqTmmzKxKnlxuNbtCENb9zeFW63_mbCVFxILWwOJ8Tt8IRcuOuZtYi6D8efiJ3ee8KKkmgmbaIZr2V38xe8TGv/s680/image_2025-10-06_11-02-42%20(2).png
តារាចម្រៀងប្រុស V នៃសមាជិក ក្រុម BTS បានចូលរួមក្នុងកម្មវិធីប្រមូលផ្ដុំ Spring Summer 2026 របស់ Celine នៅ Paris Fashion Week ក្នុងនាមជាទូតសុឆ្ឆនៈម៉ាកយីហោ។ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ចំពោះរូបរាងដ៏លេចធ្លោរបស់លោកនោះទេ វីដេអូមួយទាក់ទងនឹងសកម្មភាពរបស់ V ជាមួយតារាហូលីវូដភ្លាមនោះបានបង្កឱ្យមានការចាប់អារម្មណ៍ខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIEKRqrqDGev3LLI1DWGLZPXh1-NtpuDZ_NB2rSLcmiolUDcbsQrjk8paZivAGrvJwb-W3q0W3L-bU0vbnlYM6cjLvY1pZIo5ecKnpxbUUX3_g-Omn_gloSnw4Z-Wa2kxQNz_S7xpB-A0lpklNdr8lS86VdmcK-_Z5EyVBJHJQEFn3VUb7983gfnKwRYVM/s900/image_2025-10-06_11-02-42%20(4).png
នៅពេលដែល V ហៀបនឹងថតរូបជាមួយតារាសម្តែង Uma Thurman V បានកត់សម្គាល់ឃើញថាសក់របស់ Uma ត្រូវបានលាក់នៅក្នុងករបស់នាង ហើយលោកបានជួយសម្រួលសក់តារាស្រីរូបនេះឱ្យស្រស់ស្អាតមុនពេលអ្នកទាំងពីរថតរូបជាមួយគ្នា។ ជាការឆ្លើយតប តារាអាម៉េរិករូបនេះបានញញឹមយ៉ាងសប្បាយរីករាយ និងថ្លែងអំណរគុណដល់ V។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_IoiyMmr6F1UgW8cu44QybDPg995GKmXt0K1kVRNPpvgST82WODaYy_sfAMCjZHU1iu7dJ0rK1rSUD78-1hUu6G-0VBmq4qxBBX8NlKYPA2VfqOY_rB4yl_E0BskvySxAYTREZ5R1v1lgs2DkN2JqXdRr7jhKkx_hY-VwtYIjX-Zcbn_OyZjA9HT_fO1V/s925/image_2025-10-06_11-02-43.png

V ត្រូវបានគេសរសើរចំពោះភាពប៉ិនប្រសប់ ការគិតគូរ និងអាកប្បកិរិយាគួរសម។ នៅក្នុងកម្មវិធី Celine នោះ V និង Uma Thurman ក៏អង្គុយក្បែរគ្នានៅជួរខាងមុខ។
អ្នកគាំទ្រក៏បានរកឃើញថានេះមិនមែនជាលើកទីមួយទេដែលតារាស្រីរូបនេះមានទំនាក់ទំនងជាមួយសមាជិកក្រុម BTS។ កន្លងមកនាងបានថតរូបជាមួយ RM ក្នុងព្រឹត្តិការណ៍ម៉ូតមួយទៀតកាលពីដើមឆ្នាំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiokc5aD4xzxhR-dVaXhKf44LwtPVbcMTBoocDprp6xcs4vNvQFUZegiID8M1S55em7u5Bjff5OFnMD37Nmov1XlqqzTR5wQB_CsajA4zW5zw6TejPFJh0OpXn7pb4EuicexIDia5kln-q8XLxzQVR9IVcK-YDcWhUfP6Wm6D57ACfB0cGjaTHKrFD8HHC6/s360/image_2025-10-06_11-02-43%20(2).png
ទន្ទឹមនឹងបានបង្ហាញខ្លួននៅក្នុងកម្មវិធី Celine V ដែលមើលទៅហាក់ដូចជាសុភាពបុរស។ តារាចម្រៀងប្រុសរូបនេះពាក់អាវពណ៌ត្នោតវែង អាវពណ៌សពីខាងក្នុង និងក្រវាត់កខ្លា។ ម៉ូតសក់សាមញ្ញ និងការតុបតែងខ្លួនបែបស្រាលៗបានធ្វើឱ្យមុខ V កាន់តែទាក់ទាញ។ សហគមន៍អនឡាញប្រៀបធៀប V ទៅនឹង «ព្រះអង្គម្ចាស់» និង «កូនអ្នកមាន»៕

ពលរដ្ឋថៃជួបទុក្ខលំបាកខ្លាំងត្រូវសម្រាកលើទូកក្រោយពីទឹកជំនន់លិចផ្ទះជាច្រើនខែពុំស្រក

0

ប្រទេសថៃ ៖ បន្ទាប់ពីផ្លូវនៅទីក្រុងបាងកកបានបាក់ស្រុតជាបន្តបន្ទាប់ដោយសារការធ្វើផ្លូវរថភ្លើងក្រោមដីខ្វះបច្ចេកទេស នៅបណ្តាខេត្តរបស់ថៃបានរងឥទ្ធិពលខ្យល់ព្យុះ បណ្តាលឱ្យទឹកជំនន់លិចខ្លាំងរហូតដល់ដំបូលផ្ទះ ។ ខេត្តនគរស្រីអយុធ្យា ក៏ស្ថិតក្នុងចំណោមបណ្តាខេត្តលិចលង់ខ្លាំងដែរ ពលរដ្ឋនៅខេត្តនេះជួបទុក្ខលំបាកយ៉ាងខ្លាំងគ្មានកន្លែងសម្រាក ត្រូវសម្រាកលើទូកក្រោយពីទឹកជំនន់លិចផ្ទះជាច្រើនខែពុំស្រក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUkLNmsIx5cyW0onTRgxQmhqPOwvxu0aQY9GQBd7hphMOp9ZFUdFEY-LfQE9yiTZMndezRROhiKCRSiwWl5tTYt1LgEKElTQVaeiPAiB-MzW35vhsmoZNkXDtfsKvApBfcRmv3FbGHpI_FTzt7Sa9hZJ_1UoaRa2HklX7OB_uOCK61uSYbmWRE5JlaTYi3/s696/image_2025-10-06_13-15-24.png
តាមការចុះផ្សាយរបស់សារព័ត៌មាន Daily News នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា ទឹកជំនន់បានលិចផ្ទះពលរដ្ឋនៅស្រុកបាងបាល ខេត្តនគរស្រីអយុធ្យា ជាច្រើនខែមកហើយ រហូតដល់ពលរដ្ឋត្រូវសម្រាកនៅលើទូក និងធ្វើដំណើរកាត់ទឹកជារៀងរាល់ថ្ងៃ ។ ពលរដ្ឋមួយចំនួនទៀតមិនអាចរស់នៅផ្ទះរបស់ខ្លួនបានទេ ត្រូវទៅសុំជ្រកកោនផ្ទះសាច់ញាតិ មិនដឹងថា តើទឹកជំនន់នឹងស្រកចុះពេលណា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiovHFZdjb9TnZz0Q9CiWCQkmGYxU0xAiwLEqtQcPSjjwy5o1ijnTfUxbpdPjn2B23Kh7xotXONO1Eqm3n025tOp9H2-cix9z2yOznyOjWarsRtOIJreH6Z9j0EGt72FqP0vthSqpaMko7K8XzVZJVsotLv1-DHkDr1-byEAuP7rEkIMcoYskcgB7suMdni/s960/photo_2025-10-06_11-31-29%20(2).jpg
រហូតមកដល់ថ្ងៃទី៦ ខែតុលា ពលរដ្ឋនៅខេត្តនគរស្រីអយុធ្យា នៅតែជួបទុក្ខលំបាកដោយសារទឹកជំនន់លិចផ្ទះ ក្រោយពីទំនប់ចៅព្រះយ៉ា នៅខេត្តឆ័យណាត នៅតែមានទឹកហូរក្នុងបរិមាណ២,៥០០ម៉ែត្រគូបក្នុង១វិនាទី ។ វាធ្វើឱ្យកម្រិតទឹកហូរឆ្លងកាត់ខេត្តនគរស្រីអយុធ្យាកើនឡើងខ្ពស់ជាបន្តបន្ទាប់ ដោយទន្លេចៅព្រះយ៉ា ទន្លេណាមណយ រួមទាំងប្រឡាយជាច្រើនមានកម្ពស់ទឹកកើនឡើងជាមធ្យមប្រមាណពី១០សង់ទីម៉ែត្រ ទៅ១៥សង់ទីម៉ែត្រ ហើយកម្ពស់ទឹកនឹងកើនឡើងបន្ថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNT8lnav7QONOs-c7fp5qw8NfkDmk-HtUqqU9PdpakKM4zmKxGP_wd7ZLadIls4mn0B-JCD3xvOO4pj1SX5rCTCH_aV3cu9wVblOQKlbR5lM-1DCyHAmKa5HOOa2VSohgBP0TBGWM_1xh-GKN4IHW2zV6wMbFv7TlRmD7ChvDE5wP4pR8_GvThioU-1p-4/s960/photo_2025-10-06_11-31-29%20(3).jpg

តាមរបាយការណ៍មជ្ឈមណ្ឌលការពារ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តនគរស្រីអយុធ្យា គឺមានស្រុកចំនួន១១, ឃុំ១៤១, ភូមិ៨២៦ និងពលរដ្ឋ៤៣,៨៨២គ្រួសារ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqd3sS-H5RMoa5_wiK1jc18G77tRBiisz2ScP8ArpiT06fWrHRirHUBAil6b4qIA_safrbhOnPT6luhFJ4DPCIOHEC3u_-CnZR13Ym6C3oGJDi87bUsdWyD9HyuIa1VFgAnluWkLLFRyeEcndOdrrTpoUf7oaWTHszjqLlHKFi6vWgyUle0mvIG1p240qd/s960/photo_2025-10-06_11-31-29%20(4).jpg
តំបន់រងផលប៉ះពាល់ខ្លាំងបំផុត គឺស្រុកបាងបាល ខេត្តនគរស្រីអយុធ្យា ដែលទឹកបានលិចឃុំចំនួន១៦, ភូមិ១០១ និងប៉ះពាល់ពលរដ្ឋ៦,១៩៧គ្រួសារ ។ ផ្លូវចូលទៅទីប្រជុំជនត្រូវបានទឹកលិច ខណៈតំបន់ជាច្រើនលិចទឹកពី១ខែ ទៅ២ខែ ដែលធ្វើឱ្យពលរដ្ឋពិបាករស់នៅ បាត់បង់ប្រាក់ចំណូល ។ ភូមិមួយនៅឃុំវត្តតាក់គូ ស្រុកបាងបាល ខេត្តនគរស្រីអយុធ្យា ត្រូវបានទឹកលិចខ្លាំងរហូតដល់រនាបផ្ទះ ពលរដ្ឋត្រូវជិះទូកទៅទិញធ្វើការ ឬទិញអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4C-S2yQqq6FgR6a19Sz1oyL-kiGAvrj3gcJwA4mKxWeECHGbvYpntvUtVXNlxsM3vy_xXlPwQ3PkB_mHe2Bg0KMYKc9pJ1b6AZFDppywoicSnal45j4qTaOSCUwrMe3f4ioJqmafXyl0N4ow7-5LqIVD92fsOHtDUe9xE-F-9xw0EGqp5Ytb031eyJ40T/s960/photo_2025-10-06_11-31-29.jpg

លោក ប្រាសីត កិច្ចនិយម អាយុ៧៨ឆ្នាំ ជាជាងកាត់សក់ ប្រាប់ថា ទឹកបានលិចផ្ទះរបស់ខ្លួនរហូតដល់ជាន់ទី២ ពុំអាចប្រកបរបរកាត់សក់បានទេ ។ លោកគ្មានកន្លែងណាសម្រាកក្រៅពីលើទូកតូចមួយ ខណៈសម្ភារៈក្នុងផ្ទះខូចខាត ៕

ហួសចិត្ត! អ្នកសារព័ត៌មានថៃជំរុញរដ្ឋាភិបាលខ្លួនដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជាឱ្យខ្លាំងបំផុត និងដោះស្រាយជម្លោះព្រំដែនទ្វេភាគី ដោយពុំចាំបាច់មានប្រទេសផ្សេងៗចូលរួម ឬប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឡើយ

0

ប្រទេសថៃ ៖ កងទ័ពឈ្លានពា.នថៃបានបិទព្រំដែនជាមួយកម្ពុជាច្រើនខែមកហើយក្រោមហេតុផលការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋរបស់ខ្លួន ហើយរដ្ឋាភិបាលថៃតែងតែប្រាប់ឱ្យកម្ពុជាដោះស្រាយជម្លោះព្រំដែនទ្វេភាគីដោយពុំចាំបាច់មានប្រទេសផ្សេងៗចូលរួម ឬប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ពេលកម្ពុជាប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី គោរពបទឈប់បា.ញ់ បែរជាថៃបំពានបទឈប់បា.ញ់ជាច្រើនលើក ថែមទាំងគំរា.មដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជាតាមរយៈការបិទព្រំដែន ។

លោក សាន់ទិសុខ ម៉ារុងស៊ី អ្នកសារព័ត៌មានថៃ Top News បានជំរុញឱ្យរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក អនុថីន ឆាន់វីរៈគូន បង្ហាញគោលជំហរច្បាស់លាស់ពីការត្រៀមបិទទ្វារសេដ្ឋកិច្ចកម្ពុជា ដោយអ្នកសារព័ត៌មានរូបនេះថា បើថៃកាន់តែដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជាខ្លាំងកម្រិតណា នឹងកាន់តែបិទទ្វារសេដ្ឋកិច្ចកម្ពុជាខ្លាំងកម្រិតនោះ ។

កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ លោក សាន់ទិសុខ បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនថា ដល់ពេលវេលាដែលថៃត្រូវដាក់សម្ពាធកម្ពុជាឱ្យខ្លាំងបំផុត ដោយការបិទទ្វារសេដ្ឋកិច្ចកម្ពុជា ។ លោកគាំទ្រឱ្យរដ្ឋាភិបាល លោក អនុថីន បង្ហាញគោលជំហរច្បាស់លាស់ត្រៀមខ្លួនជាស្រេចក្នុងការអភិវឌ្ឍសេដ្ឋកិច្ចថៃដោយពុំចាំបាច់មានកម្ពុជា ។

លោកក៏គាំទ្រគ្រប់វិស័យរបស់ថៃឱ្យកំណត់គោលជំហរច្បាស់លាស់ពីការអភិវឌ្ឍសេដ្ឋកិច្ចដោយគ្មានកម្ពុជាដើម្បីដាក់សម្ពាធកម្ពុជា ដោយអ្នកសារព័ត៌មានរូបនេះចោទប្រកាន់កម្ពុជាគំរាមកំហែងប្រទេសខ្លួន ។ កម្ពុជាមានទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) ចំនួន២៤,៧០០លានដុល្លារអាមេរិកកាលពីខែមិថុនា ឆ្នាំ២០២៥ ខណៈថៃមានទុនបម្រុងអន្តរជាតិរហូតដល់២៨៩,៦៨១លានដុល្លារអាមេរិក ។

អ្នកសារព័ត៌មានថៃរូបនេះថា ការបិទព្រំដែនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារង្គោះរង្គើ កាត់ផ្តាច់ពាណិជ្ជកម្ម ប៉ះពាល់ការផលិត ការដឹកជញ្ជូនវត្ថុធាតុដើម ការនាំចេញ និងវិស័យទេសចរណ៍ ហើយសេដ្ឋកិច្ចកម្ពុជាដែលពឹងផ្អែកលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង ទេសចរណ៍ កសិកម្ម អចលនទ្រព្យ កំពុងតែធ្លាក់ចុះ ។ បច្ចុប្បន្ន ថៃពុំដឹងថា តើទុនបម្រុងអន្តរជាតិរបស់កម្ពុជាធ្លាក់ចុះប៉ុន្មានទេ ហើយកម្ពុជាបានទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹម៥% ពីអត្រា៦.៣% ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រំពឹងថា នឹងមានកំណើនជាង៤% ។

នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បានចុះពិនិត្យមើលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ ហើយលោកប្រាប់ទៅពលរដ្ឋពុំបើកព្រំដែនដាច់ខាត បើកម្ពុជាពុំឯកភាពតាមលក្ខខណ្ឌរបស់ថៃ ។ លោកយល់ថា ពាណិជ្ជកម្មថៃបច្ចុប្បន្នមិនចាំបាច់បើកព្រំដែនទេ ប៉ុន្តែលោកនឹងរកវិធីជួយសេដ្ឋកិច្ចព្រំដែនឱ្យងើបឡើងវិញពេលបិទព្រំដែន ដូចជា ៖ ស្វែងរកទីផ្សារថ្មី ផ្តល់ប្រាក់ឧបត្ថម្ភ និងការងារឱ្យពលរដ្ឋ រួមទាំងជំរុញទេសចរណ៍ក្នុងស្រុក ។

តាំងពីរដ្ឋាភិបាលរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បាត់បង់អំណាច គឺគោលជំហរប្រទេសថៃរឹងមាំទៅកាន់ទិសដៅតែមួយ តាំងពីការទូត កងទ័ព ពាណិជ្ជកម្ម ធនធានធម្មជាតិ ការងារ និងមេដឹកនាំរដ្ឋាភិបាលថៃ ។ បើថៃបង្កើនការដាក់សម្ពាធឱ្យខ្លាំង គឺវានឹងធ្វើឱ្យការវិនិយោគ ការជួលកម្លាំងពលកម្ម ទេសចរណ៍ និងទំនិញនៅកម្ពុជាកាន់តែឡើងថ្លៃ ដែលនេះជាយុទ្ធសាស្ត្រសេដ្ឋកិច្ចថៃពុំចាំបាច់មានកម្ពុជា ហើយកម្ពុជានឹងចុះចាញ់តាំងពីមិនទាន់ប្រយុទ្ធ ។ នេះបើតាមការលើកឡើងរបស់លោក សាន់ទិសុខ ។

គួរបញ្ជាក់ថា ជ.នជាតិថៃមួយចំនួនរៀនសូត្រចេះដឹងជ្រៅជ្រះ ប៉ុន្តែនិយាយដូចអ្នកគ្មានចំណេះដឹង ដោយពួកគេលើកឡើងពីការបិទព្រំដែនបានដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា គឺការបិទទ្វារមិនឱ្យកម្ពុជានាំចេញទំនិញ និងបិទទ្វារទេសចរណ៍ ។ ប៉ុន្តែប្រទេសរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងដោយសារការបិទព្រំដែន គឺថៃខ្លួនឯង សេដ្ឋកិច្ចថៃកំពុងដាំក្បាលចុះ បាត់បង់ចំណូលពីពាណិជ្ជកម្មព្រំដែន ទេសចរណ៍ធ្លាក់ចុះ បាត់បង់ទំនុកចិត្តពីវិនិយោគិនបរទេស និងពលរដ្ឋគ្មានការងារធ្វើស្រែករកជំនួយ ។

ផ្ទុយទៅវិញ ការបិទព្រំដែនធ្វើឱ្យពលរដ្ឋកម្ពុជាងាកមកគាំទ្រទំនិញក្នុងស្រុកកាន់តែខ្លាំង ដែលធ្វើឱ្យក្រុមហ៊ុនសហគ្រាសមានទឹកចិត្តក្នុងការផលិតទំនិញលក់ក្នុងស្រុកដើម្បីជំរុញសេដ្ឋកិច្ចជាតិ ។ ស្របពេលជ.នជាតិថៃព្យាយាមដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា យើងជាពលរដ្ឋកម្ពុជាត្រូវតែព្យាយាមដាក់សម្តាធសេដ្ឋកិច្ចថៃវិញដោយឈប់ទិញទំនិញថៃជារៀងរហូត ៕

ថៃ កំពុងទាមទារយកប្រាសាទខ្មែរមួយទៀត នៅខេត្តឧត្តរមានជ័យ

0

ក្រៅពីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ប្រទេសថៃកំពុងទាមទារយកប្រាសាទខ្មែរមួយទៀត នៅលើជួរភ្នំដងរ៉ែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwY_Y0GfFc3TqqKNNXD8BEXjGq331uCug6_QgegSE6faR0S4DTjKDJEeiji_Zlt7KU-9C4_nsO4EGH878X6TezMldrx8vzga4o2a4OiQqLA6n6CrXVeIcdpgyMcCUhBPALaSNHrWm_-BQxsGYXI7d4Mc7lttI7U_7qaRIpRp_eNwISKakpHRuByBaXMCO_/s960/557130168_1855231288764776_6114584453264461852_n.jpg

ប្រាសាទខ្នារ ភូមិអូរទឹកចោល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទល់មុខនឹង ស្រុកកាបឈើង ខេត្តសុរិន្ទ ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZabemN2JWaNDkvnqRgacgrug-du0KEv6ecwY0YRn7f5z8-q2jgwCcQmaJla5Y-O238-4nDdgnuzLA2WK4QVIt1mgQ9Cgmj1Wa-S6B7N_Czvet-xCA8qFUrndy2E3TWTwr7xMTnGOS1F6IfHGHK2fP8kUdHJlnSHDKbp4bszlmAkHkhr1FDbW-LjJEP9RJ/s1800/557764461_1855231178764787_6247008525633509720_n.jpg

ប្រាសាទនេះ ឈរនៅលើកំពូលភ្នំកម្ពស់ប្រមាណជាង៨០០ម៉ែត្រ ដែលពលរដ្ឋកម្ពុជាអាចធ្វើដំណើរឡើងបានតាមរយៈជណ្ដើរឈើមួយដែលមានចំនួន១១៨១កាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia68cRp-wp1qWPqeTjSudlZWCewKVCZuEeMw6bmpuR_gXAQ4fbsnhxag_nxoWHLsaknrTjLYuHryC5Yfhd8efMauoy9gpywPWmW_gAcVyaKDWZ4hULilp8FnesBovM365uby5Bo_H1ZQkCsCgDECfY-lT0D48hBT5DBLjZjzuhEOt91SXFiapn-nP1PVuV/s960/558706418_1855230888764816_7236426169106298350_n.jpg

មេភូមិភាគ២ថៃថ្មី បានអះអាងថាប្រាសាទនេះមិនមែនជារបស់ប្រទេសណាម្នាក់កាន់កាប់នោះទេ ដោយកំពុងស្ថិតនៅតំបន់អង្កេតការណ៍រួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeGfvvdekGiZWGrD4XUqRvgrtq7ThR7s20Wnk3mR_tR7ONLLeoDWZkcMuNYkqCfb5SFVEVb73E55H-rI7Ig_C8SsHY6Zt9k4iOO0u-4RSuv5jZxAAfxd_J6ZUi_LVn6kyUWtu8PAcQrS8nnGNVKRrV76Mz9ZIBqBVhkuDgzOwpBLRNTSktP9l6oVN6z39i/s2048/558906146_1855230912098147_4839490879645062586_n.jpg

គួរបញ្ជាក់ថា បច្ចុប្បន្នកងទ័ពកម្ពុជាកំពុងឈរជើងនៅទិសខាងត្បូង ពីតំបន់ប្រាសាទចុះទៅក្រោម ស្របពេលកងទ័ពថៃនៅទិសខាងជើង ក្បែរប្រាសាទដោយគ្រប់គ្រងស្រះទឹកចំនួន២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBrYrNeHxQJSuM617wzDfVfVyU8L3WrqyBJhA4jJ5uTYUKynDp-kLASQnq9bbESnfO2Vtz2PFgcYMFtGDAxL7h942Tzi4TCmzZMcj8_hz2SPF9qWN1TkannItQwB69WZMurhcwF8Hp6y8z2W1qmmRqBraqm9u2z-WKKk4nRAWppCNhAdLBw4uRzrDi3NnS/s2048/556788886_1855231235431448_8820482135310049359_n.jpg