វ៉ាសុីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា ស្ថានភាពរបស់កម្ពុជា និងថៃ «នឹងល្អប្រសើរឡើងវិញ» បន្ទាប់ពីបានជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជួយសម្របសម្រួលការស្ថានការណ៍តានតឹងដែលទើបផ្ទុះឡើងម្ដងទៀតនាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Reuters។
.jpg)
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ដូណាល់ត្រាំ បានថ្លែងប្រាប់ទីភ្នាក់ងារ Reuters បន្ទាប់ពីបានជួបពីភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និង ថៃ រួចថា លោកបានជជែកជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ហើយពួកគេកំពុងធ្វើបានល្អណាស់។ ខ្ញុំគិតថាពួកគេនឹងមានភាពល្អប្រសើរនឹងគ្នាឡើងវិញ»។.jpg)
នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់សេតវិមាន កាលពីថ្ងៃសុក្រក៏បានឱ្យដឹងផងដែរថាថា «លោកប្រធានាធិបតី ត្រាំ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយភាគីកម្ពុជា និងថៃ ក្នុងកិច្ចប្រឹងប្រែងដើម្បី សម្របសម្រួលជម្លោះដែលបានផ្ទុះឡើងថ្មីៗនេះ»។ សេតវិមានបន្ថែមថាលោក ត្រាំក៏បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយម៉ាឡេស៊ីផងដែរ។
បើតាមសេចក្ដីរាយការណ៍របស់ Reuters ដដែលបានគូសបញ្ជាក់ថា ប្រទេសថៃបានផ្អាកកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ហើយទាមទារឱ្យមានការសុំទោសពីកម្ពុជា ដោយចោទប្រកាន់ថាបានដាក់មីនថ្មី ខណៈកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការ។ .jpg)
ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ទៅកាន់លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយគ្នាដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់បំផុតក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា។ កម្ពុជានឹងបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕










