ប្រទេសថៃ ៖ ពលរដ្ឋថៃនៅខេត្តមួយចំនួនកំពុងព្រួយបារម្ភក្រោយពីបរិមាណទឹកក្នុងទំនប់នានាកើនឡើងយ៉ាងខ្លាំង ក្នុងនោះបរិមាណទឹកក្នុងទំនប់ទឹកយក្ស «Bhumibol Dam» នៅខេត្តតាក ក៏កើនឡើងខ្លាំងដែរ ដែលអាចធ្វើឱ្យខេត្តនានា និងទីក្រុងបាងកកជន់លិចធ្ងន់ធ្ងរដោយសារបាក់ទំនប់ ។ ពលរដ្ឋថៃបារម្ភថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរនឹងធ្វើឱ្យបរិមាណទឹកក្នុងទំនប់យក្សកាន់តែកើនឡើងបង្កជាគ្រោះទឹកជំនន់ និងសំណូមពរឱ្យអាជ្ញាធរធនធានទឹកបង្ហូរទឹកចេញជាបន្ទាន់ បើមិនដូច្នោះទេ ការបាក់ទំនប់នឹងបង្កគ្រោះថ្នាក់មិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4jTOYhs10d91C6p_eBqGqR2KHYyg9BytehONPHO3Tv9WsSrRSh75dBVh1h_ZmpxC0IA9SczUnmXVKi3oTlcJeHswi5JcbhHF86ivXn4GVe9AQILn1Kg86p0wiWCUjjIi1xTwrUmwcW1qB4zR0BFF_mDZPe3a6mKxH1LN3gv8ChLz2ebIDXbe5qbI3oxAA/s1280/photo_2025-11-17_11-04-05.jpg

ថ្មីៗនេះ ពលរដ្ឋថៃបានបង្ហោះរូបភាពទំនប់យក្ស «Bhumibol Dam» នៅខេត្តតាក ដែលមានបរិមាណទឹកកើនឡើងខ្លាំងជិត១០០% ថែមទាំងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ។ តាមទិន្នន័យចុងក្រោយ ទំនប់យក្សនេះបានស្តុកទឹកកើនឡើងដល់ជាង៩៩% អាចជាសញ្ញាប្រកាសអាសន្ននៃការបាក់ទំនប់ ពីព្រោះវាអាចផ្ទុកទឹកបានតែបន្តិចទៀតប៉ុណ្ណោះ ។ ពលរដ្ឋថៃបានសំណូមពរឱ្យអាជ្ញាធរធនធានទឹកប្រញាប់បង្ហូរទឹកចេញជាបន្ទាន់ដើម្បីបង្ការគ្រោះទឹកជំននន់ និងបាក់ទំនប់ បើបង្ហូរទឹកមិនទាន់ពេលទេនឹងប៉ះពាល់ដល់ពលរដ្ឋរស់នៅក្បែរទន្លេចៅព្រះយ៉ា ខណៈពេលនេះ បរិមាណទឹកនៅខេត្តឆ័យណា សីងបុរី អាងថង និងអយុធ្យា បានកើនឡើងខ្លាំងរួចទៅហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhpti8o9xAAbAWMmkwUtkQJAA9sC3RIM5KF7FgGZ8ricvctudtfJSLFSMamjUDo1JTbMRS6Z3Xw_38B8jTCSVasCxFvdAtbBVRpuu4mspVTkReIoQ_TOly5z6ec6C1xn9cPABb7jUwn5a_oze1JmXcRX1lJ-ofSQGJ8b5k-XciTPDPwVSTBpriVcQaKPGD/s1280/photo_2025-11-17_11-04-06.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៣ ខែវិច្ឆិកា មន្ត្រីការិយាល័យធនធានទឹក និងនាយកដ្ឋានធារាសាស្ត្រ បាននិយាយពីស្ថានការណ៍ទឹកជំនន់នៅប្រទេសថៃថា ថៃមានភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរនៅតំបន់ភាគកណ្តាល ទីក្រុងបាងកក និងតំបន់ជុំវិញ ដោយសារសម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់ខ្លាំងពីប្រទេសចិនគ្របដណ្តប់លើតំបន់ឦសាន ។ ភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យបរិមាណទឹកក្នុងទំនប់នានា រួមទាំងទំនប់ទឹកយក្ស «Bhumibol Dam» នៅខេត្តតាកកើនឡើងខ្លាំង ដែលធ្វើឱ្យពលរដ្ឋបារម្ភពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរដោយសារការបាក់ទំនប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioA9vLBOGGaeMlPAlaUY89nmMuNUwXO7youH0TRe2Hut50JbiAScBgzdmIJhqwllQvBKG6z6FlcTHA-GOeqr9hna9iCwBx4VQPq44f-Y19tE9PjIERGx-OUq4bfHxNbnBIas2I6SScXFMZE_dybYDaRBfrHBGQYnIsWzgfVxtA26oMLOHF8-0qffLJccGO/s696/photo_2025-11-17_11-04-01%20(2).jpg

អគ្គលេខាធិការងនៃការិយាល័យធនធានទឹកប្រទេសថៃ អ្នកស្រី ផាឆារ៉ាវី ស៊ុវ៉ាន់នីត បានប្រជុំជាមួយមន្ត្រីពាក់ព័ន្ធដើម្បីតាមដានស្ថានការណ៍ទឹកយ៉ាងដិតដល់ និងត្រៀមវិធានការទប់ស្កាត់ផលប៉ះពាល់ដែលបង្កឡើងដោយទឹកជំនន់ ។ អាជ្ញាធរធនធានទឹកបារម្ភថា ប្រសិនបើទំនប់ទឹកយក្សនៅខេត្តតាកបាក់មែននោះ នឹងបណ្តាលឱ្យខេត្តថៃជាច្រើនជន់លិចមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig9MIg_qoU137dAwfP-HzETTr4lh7pNyoRxsWJ6cqlO9hLRtW3MXynMgUs-nLn9lenwtiI3HNthoZ-sqFrlVYYmaeds2ws-Wzwdlg49LcjJ3WsB_CubcZIz8migyJrJSxezy9fS_XDUuc-lj4k84L16hP3y2DaINZbTkvzGAJhcZtApXqAIFIQ8HPJEec1/s1280/photo_2025-11-17_11-04-01%20(3).jpg
តាមការលើកឡើងរបស់អ្នកវិភាគថៃ ទំនប់ទឹកយក្ស «Bhumibol Dam» មានបរិមាណទឹកកើនឡើងជិត១០០% ហើយវាអាចនឹងបាក់បើស្តុកទឹកបន្តទៀត ខណៈអ្នកបច្ចេកទេសចង់បង្ហូរទឹកចេញពីទំនប់ ប៉ុន្តែមិនអាចបង្ហូរបាន ដោយសារតំបន់នៅផ្នែកខាងក្រោមទំនប់កំពុងលិចលង់ខ្លាំង ហើយវានឹងលិចទីក្រុងបាងកក ។ ទោះជាយ៉ាងណា មិនអាចពន្យារពេលការបង្ហូរទឹកពីទំនប់យូរថ្ងៃទេ បើភ្លៀងនៅតែបន្តធ្លាក់នឹងលិចទីក្រុងបាងកកមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkGfLXcZlxIXM4ADYTuG0Mt1MoJfXAJnC0lCkd_dfTPr_pZSKZkwmNlwJJzUobqS8nHVpY5EY6jkedjyGBkceFCdySoMLG-eG5Rxyv-wOIHHrnlcN0DKJlEnCo-vG9EeEn9xvsRdImkYNwsH4AR5lmPH2YvM9tpVliavx6-Ts4gAvwi7TDwlEHJt7DXly6/s696/photo_2025-11-17_11-04-01%20(4).jpg

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា បរិមាណទឹកក្នុងទំនប់ទឹកយក្ស «Bhumibol Dam» នៅខេត្តតាក បានកើនឡើងយ៉ាងខ្លាំងមិនធ្លាប់មានកន្លងមក រហូតដល់ជាង៩៩% និងជាសញ្ញាប្រកាសអាសន្ននៃការបាក់ទំនប់ទឹកនេះ ខណៈវាមានសមត្ថភាពផ្ទុកទឹករហូតដល់១៣,៤៦២លានម៉ែត្រគូប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA4v3ew2yM6UC3tEZqg_-_7aBQ6L8nd4w5jwO_W3OJRKBdzk-Fz-OMWfB8fAGg8n1DKRnQcwvitju0lhQUUNyx7olWogZHxCebRT8M6r0AAchIc58wHeRod8z598KaGAISTjNsLCZ22Xft6myNbtYCI-I53mc2r07Xu3zk4FL0rq67aYKSYnq8HE9uUldy/s696/photo_2025-11-17_11-04-01.jpg

ទំនប់ទឹកយក្ស «Bhumibol Dam» មានសារៈសំខាន់សម្រាប់ប្រទេសថៃ ដោយសារអាចផលិតអគ្គិសនីផ្គត់ផ្គង់ទៅបណ្តាខេត្តជាច្រើន, ផ្តល់ប្រភពទឹកសម្រាប់ស្រោចស្រង់ដំណាំផ្សេងៗនៅតំបន់ទន្លេពីង និងទន្លេចៅព្រះយ៉ា ។ ក្រៅពីនេះ វាមានតួនាទីរំដោះទឹកដែលហូរពីតំបន់នានា ជាកន្លែងនេសាទ និងតំបន់ទេសចរណ៍ ។ នៅរដូវវស្សា ទំនប់នេះមានតួនាទីស្តុកទឹកការពារកុំឱ្យលិចតំបន់ទំនាបនៅម្តុំទន្លេចៅព្រះយ៉ា រួមទាំងការពារកុំឱ្យទឹកលិចទីក្រុងបាងកក និងបណ្តាខេត្ត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnCBHdGyCqdeBNRMFrwak_2BTu2XLqSgKpiDYkqxZesRgGFUvFIXsfnPkytLrG7FvBsqLN6O4ug3eBo8QOz3xvAVlAO25VvZqJnt9nQu_mlwmGS83x7mMQ8vSCKu2tM5Glo7Vi8F8Ebj7-r8Jkbbt6PqYjS2FPDzGJ3lJrkl68LtAp0pBSWgNuIlVDklpk/s1280/photo_2025-11-17_11-04-03%20(2).jpg