ប្រទេសថៃ៖ រដ្ឋាភិបាលថៃបានសម្តែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសផ្អាកការចរចាពន្ធគយរបស់ពួកគេភ្លាមៗ ដោយនិយាយថា ការសម្រេចចិត្តនេះមានភាពអយុត្តិធម៌ និងថែមរិះគន់លោក ដូណាល់ត្រាំ ថាបានយករឿងពីរដាច់ដោយឡែកមកលាយលំចូលគ្នាដើម្បីដាក់សម្ពាធលើប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaTNOx_UIECjJyOoc0bEUHXDsvJFDz96YlGq8ekKAuCK9QOUqGkohyK6ybZ9PJjxCU6tSx7jApBOAz6jU1aVr3K57Gn3FsdSTA7gMSW5UNySPmPi1GHY6dxaeorKRZ7J0aZu9BkkrESFjROWD7_S5K-WkFzelWFL9CENwnJ6Xo_ddy6oeLy8nyRFkMD3t3/s600/photo_2025-11-17_09-11-30.jpg
នៅថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២៥ សារព័ត៌មាន The Nation របស់ថៃបានចុះផ្សាយថា ក្រសួងការបរទេសបានថៃបានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ហើយបានសង្កត់ធ្ងន់ថា រឿងពាណិជ្ជកម្ម និងបញ្ហាសន្តិសុខព្រំដែន គួរតែនៅតែជាបញ្ហាដាច់ដោយឡែកពីគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYB-UlhJQMlLGkAKY3lOpSv6NA2o9BWzpdvQRjE-nIjbx9VsyGoJq0d8r0tlit7NgNCbci-4Cx8vltqepf-3StkI3K1n_9o6gma4fUi4-FhnWM9eISeDqIPkUkN-zlvaAsoX5QQAIYIsm9DP0X2gslM76S6u9UyeivNEMBAql7FzuJnrI3kz-VpAxfgixE/s1280/photo_2025-11-17_09-11-30%20(2).jpg

អ្នកនាំពាក្យរបស់ក្រសួង លោក Nikorndej Balankura បានទទូចថា ប្រទេសថៃបានចាត់ទុកបញ្ហាគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខដោយពីរផ្សេងគ្នា ហើយបានហៅសកម្មភាពរបស់សហរដ្ឋអាមេរិកថា ផ្ដល់ភាពអយុត្តិធម៌មកកាន់ថៃ និងធ្វើរឿងដែលមិនចាំបាច់។ បន្ថែមលើនោះ លោកនាយករដ្ឋមន្រ្តី Anutin Chanvirakul តាមរយៈទំព័រហ្វេសប៊ុកក៏និយាយរិះគន់សហរដ្ឋអាមេរិកដែរថា បានបិទភ្នែកនៅស្ងៀមនៅពេលដែលកម្ពុជាបង្កសកម្មភាពរំលោ.ភបំពានម្ដងហើយម្ដងទៀតលើកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែចេញមុខមកគាបសង្កត់ថៃ នៅពេលដែលថៃប្រកាសផ្អាកការអនុវត្តសេចក្ដីថ្លែងការណ៍រួមដើម្បីការពារឯករាជ្យភាពរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIK81hFBgeL7u7KtFLReDRbD0tya8ggKKy-HG0n0DSYCR5SyG8gCk3d3GO91A604A6mgAvy6H_KfUJVrlfsrnhY8yJVlPYSpB0j4bL9rmsO2ehpwbQxrLmQ2m017bCfRSOC7NJmhSdPSzr2YAskKYuUx6H-NrH7dIF7pgi69qZWzUcN_dRaWVuxFpbTzxN/s960/photo_2025-11-17_09-11-29%20(3).jpg
គួររម្លឹកថា ប្រទេសថៃបានប្រកាសបង្កកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា បន្ទាប់ពីឧប្បត្តិហេតុផ្ទុះមីននៅតំបន់ព្រំដែន ដោយថៃចោ.ទប្រកាន់ទាំងគ្មានមូលដ្ឋានថាជាស្នាដៃរបស់កម្ពុជា បើទោះជាកម្ពុជាខំបដិសេធយ៉ាងណាក៏ដោយ។ ក្រោយការសម្រេចជាឯកតោភាគីរបស់ថៃ សហរដ្ឋអាមេរិកក៏បានប្រកាសថា ខ្លួនក៏នឹងផ្អាកចរចាពីពន្ធគយជាមួយថៃដូចគ្នា រហូតដល់ថៃអនុវត្តឡើងវិញទៅតាមសេក្ដីថ្លែងការណ៍រួមនៅក្នុងកិច្ចព្រមព្រៀងសន្តិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ2PmuAyFsW2pK0bPYVld0QAA8K5dmAwnkQc7nusTobmxWNBejOKxO45rR0UxzO8GLOjMRu7zsoZQOD3B6UQHZBK-kLb7M3PgIS9BN9TKj2WS75DWbubYuk9hnXNb5bIhyGzsVUmbeoqD08Z6qotlCpKIxz7aRih99jgyS_geqMTrGMXvZPPNNWaInCEbH/s1280/photo_2025-11-17_09-11-29%20(2).jpg
ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថា គឺជាបញ្ជាក់ឡើងវិញនូវឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសថៃ ព្រោះការមិនគោរពចំពោះកិច្ចព្រៀងសន្តិភាព គឺប្រៀបបាននឹងការមិនគោរពអាមេរិកដូចគ្នា ក៏ដោយសារតែកិច្ចព្រមព្រៀងនោះបានមកតាមរយៈការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCoS6jn35LsHIqdDU-VUj4osA6U5x-AROXdXJwfitG2_jBYCN19sg1RCjrlM7gAbfpVwBTNJM5KyMATqFJ1xwWypVcJpMoigCdefPUS3YlADdwJbF_kQ2snFDN-ZeaXf84ieR-JgJCyskaKJN6memRqU0nt_EfeNUBsgLSCLc6x6ofLLFdND4-7oq_JD54/s718/photo_2025-11-17_09-11-29.jpg

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់អាមេរិកបានហុចផលវិបាកយ៉ាងសំខាន់សម្រាប់ប្រទេសថៃ ដែលក្នុងនោះវានឹងផ្ដល់ការគំរាមកំហែងដល់វិស័យនាំចេញសំខាន់ៗជាច្រើនដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើទីផ្សារអាមេរិក។ វាក៏ធ្វើឱ្យប្រទេសថៃស្ថិតក្នុងជំហរការទូតដ៏លំបាកមួយផងដែរ ខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងប្រើប្រាស់ពាណិជ្ជកម្មកាន់តែខ្លាំងឡើងជាអានុភាពនៅក្នុងបញ្ហាសន្តិសុខអាស៊ីអាគ្នេយ៍៕