ចូលដល់កងប្រកួត Close Door Interview នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ កាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបពេលឃើញនាងស្លៀកពាក់យ៉ាងសមសួនក្នុងវគ្គនេះខណៈការបង្ហាញឈុតហែលទឹកក៏ធ្វើបានល្អ។ ជាមួយនឹងអម្រែកដ៏ធ្ងន់ក្នុងការតំណាងប្រទេសកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានពោលលើកទឹកចិត្ត ហ្វីយ៉ាតា យ៉ាងច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZeAs3cwwmkRG5POTWUl_6u2BH3Ax9arepmi0jTR3l3CJoLlWV3uKgdjeWomI1dRqSt9zocfKv_BIcM8sooTs3UZ-vVoVSNtoN1rCobXV8Pe8kwdDeKPUDkrEFwvVaQ26dI6rLiQ1H_vCFjfdmj031aBMTqBoYp1EQ17OXeaBPWVFkdIYPa1Ao8IZBfngo/s2048/image_2025-11-15_15-32-38.png
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបមួយសន្លឹកជាមួយនឹង ហ្វីយ៉ាតា ដោយរៀបរាប់ប្រយោគជាភាសាអង់គ្លេសមានអត្ថន័យជាភាសាខ្មែរថា «បងស្រី ជាទីគោរព វាជាកាតព្វកិច្ចដ៏សំខាន់ក្នុងការលើកទង់ជាតិកម្ពុជា និងប្រទេសជាតិរបស់យើងទៅកាន់ឆាកអន្តរជាតិ។ វាជាការទទួលខុសត្រូវដ៏ធំមួយដែលបងបង្ហាញយើងថា ទោះបីវាលំបាកប៉ុណ្ណាក៏ដោយកម្លាំងរបស់បងនៅតែស្វាហាប់និងគាំទ្រពីប្រទេសរបស់យើង។ ខ្ញុំដឹងថាបងនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ហើយខ្ញុំសូមជូនពរបងឱ្យសំណាងល្អក្នុងការតំណាងឱ្យប្រទេសកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG73C_nRzDiThc2j172PMuS_B9bdSCR_njQ8JTT0bNKkvTWwRxdjl5y4i3yDIIqwa1LBUDjjKv4xXxQ88-svhHldhO7q4MvUNX9tle1oNWzwbZwxq5_QKS2mePK8FYK332p0cLZ8HUCI7DPCWoswHNkZtjV8b8cfu4CDI0QjNRrBSoEH6enHpyHPkHsRbg/s1821/image_2025-11-15_15-32-31.png

នេះមិនមែនជាលើកទីមួយនោះទេដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកទឹកចិត្ត ហ្វីយ៉ាតា ក្នុងការតំណាងប្រទេសកម្ពុជាប្រកួតនៅប្រទេសថៃ។ ក្នុងពេលដែល ហ្វីយ៉ាតា ស្រក់ទឹកភ្នែកដែលរងការប្រមាថពីជនជាតិថៃពីរនាក់នាងក៏បានលើកទឹកចិត្តចេញមុខនិយាយរឿងនេះដូចគ្នា។ ជាពិសេសចាប់តាំងពីបញ្ចប់ការប្រកួតក្នុងស្រុកជាមួយគ្នាមក ពេជ្រ វត្តីសារ៉ាវឌ្ឍី បានអបអរជ័យជម្នះ ហ្វីយ៉ាតា និងគាំទ្រសម្រាប់ម្ចាស់មកុដថ្មី។ នៅពេល ហ្វីយ៉ាតា ធ្វើដំណើរទៅប្រកួតក្រៅស្រុក ពេជ្រ វត្តីសារ៉ាវឌ្ឍី បានមកជូនដំណើរ Miss Universe Cambodia 2025 ដោយផ្ទាល់ទៀតផងដែលសកម្មភាពនេះបានធ្វើឱ្យអ្នកគាំទ្រសរសើរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាជា Real Queen។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiNUszCUlcvOId-ztteTFzAeyQ3-F3oQiF5Na7Lzw5NpN5_MRQv6qgvSWW8H3YsCvkCMGGn1twHQ4zzTGaCPY764KD-as4jzwqVQV_DiGiccyC1eDsyb82nVpz7kugro0g_qKJ_hXbHme_-W6wXs8j-3vsfvUrGqPd_rV6DVqmfgOoQzgz0SSY7o6VaBS7/s1290/image_2025-11-15_15-32-40.png
គួរបញ្ជាក់ផងដែរថា ការប្រកួតផ្តាច់ព្រ័ត្រ Miss Universe លើកទី៧៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើទឹកដីប្រទេថៃ៕