រយៈពេល២៦ឆ្នាំនៅក្នុងវិស័យភាពយន្ត លោក ហ៊ុយ យ៉ាឡេង បាននិយាយថាលោកទទួលយកទាំងអស់មិនថាល្អឬអាក្រក់ទោះបីជាពេលខ្លះប្រឈមនឹងការជាន់ពន្លិចក៏ដោយ។ យ៉ាងណាមិញ អ្វីដែលធ្វើឱ្យផលិតកររូបនេះបង្ហាញការព្រួយបារម្ភគឺភាពមិនស្មោះត្រង់នៅក្នុងវិស័យភាពយន្តដែលមានលក្ខណៈបោកប្រាស់ទំនុកចិត្តលើកកុនខ្លួនឯងល្អរិះគន់កុនអ្នកដទៃដែលគូសត្រូថាអាក្រក់ បោកប្រាស់ទំនុកចិត្តអ្នកទស្សនាដើម្បីតែលុយហ៊ានធ្វើគ្រប់យ៉ាង។
.png)
នាពេលបច្ចុប្បន្ននេះវិស័យភាពយន្តនៅក្នុងរបស់ប្រទេសកម្ពុជាកំពុងតែប្រជែងគ្នាយ៉ាងខ្លាំងស្របពេលដែលភាពយន្តថៃមិនអាចជ្រែតចូលទីផ្សារកម្ពុជាបាន។ ទោះយ៉ាងណា ការផលិតកុននាពេលបច្ចុប្បន្នត្រូវបានទស្សនិកជនមើលឃើញថាមានទាំងល្អ មានទាំងមិនល្អដោយសារតែគុណភាពផលិតហាក់នៅមានកម្រិតនៅឡើយ។ អ្វីដែលធ្វើឱ្យអ្នកតាមដានវិស័យកុនមានការចាប់អារម្មណ៍បន្ថែមទៀតនោះគឺលោក ហ៊ុយ យ៉ាឡេង ស្រាប់តែមើលឃើញថាទីផ្សារកុនបច្ចុប្បន្នមានភាពមិនស្មោះត្រង់។.png)
ផលិតករក្នុងរឿង «ដើម្បីកូន» បានសរសេរនៅលើបណ្តាញសង្គមនាថ្ងៃទី២៩ ខែឧសភា នេះថា «២៦ឆ្នាំហើយលើវិស័យនេះខ្ញុំតែងទទួលយកការរិះគន់ទាំងអាក្រក់ទាំងល្អ ទាំង
ជាន់ពន្លិច តែខ្ញុំឈរលើមេត្តាករុណាឧបេក្ខាទទួលយកទស្សនិកជនជាស្តេចគាត់មានសិទ្ធិបញ្ចេញមតិ។ តែយ៉ាងណាក្រោយពីសម្រាកយ៉ាងយូរលើវិស័យភាពយន្តខ្ញុំក៏គេងយល់សប្តិឃើញថាមានការព្រួយបារម្ភមួយបើសិនជាមានការប្រកួតប្រជែងមិនស្មោះត្រង់មួយកើតឡើងលើវិស័យដ៏ទន់ជ្រាយមួយនេះដែលមានយុទ្ធសាស្រ្តបោកប្រាស់ ជួលគេនិងបង្កើតផេកវិភាគនិងក្រុមវិភាគដើម្បីនិយាយពីស្នាដៃខ្លួនល្អឯកពិន្ទុសុទ្ធតែ 10/10 ទាំងដែលស្នាដៃខ្លួន 4/10 ដែលនេះជាការបោកទំនុកចិត្ត ហើយមិនតែប៉ុណ្ណោះឱ្យក្រុមខ្លួនដែលបានបង្កើត រិះគន់ភាពយន្តអ្នកផ្សេងដែលខ្លួនគិតថាជាសត្រូវគឺជាន់ពន្លិចឲ្យដួលដោយរិះគន់ ភាពយន្តគេសុទ្ធតែ 0/10»។.png)
លោក ហ៊ុយ យ៉ាឡេង លើកឡើងទៀតថា «បើសិនមានរឿងនេះកើតឡើងមែនខ្ញុំអាណិតទស្សនិកជនស្លូតត្រង់ដែលកំពុងចង់គាំទ្រនិងលើកស្ទួយភាពយន្តខ្មែរឱ្យងើបឡើងស្មើរមុខស្មើរមាត់នឹងគេ។ សូមបញ្ជាក់ថាភាពយន្តផ្គុំឡើងដោយសិល្បៈទាំង៧រួមបញ្ចូលគ្នាគ្មានឡើយគ្រឿងផ្សំថ្នាំពុលបោកប្រាស់ផ្សេង។ ភាពយន្តជាក្បួនសីលសាស្រ្តមួយដែលឆ្លុះបញ្ចាំងពីរឿងរ៉ាវជីវិតពិតនិងប្រឌិតក្នុងសង្គម ជាអាហារទិព្វមួយដើម្បីឱ្យមនុស្សលោកទស្សនាកម្សាន្តអារម្មណ៍ ដូចនេះពុំគួរឡើយអ្នកចិត្តអាក្រក់ហ៊ានផ្សំគ្រឿងពុលចូល ហើយពុំគួរឡើយដើម្បីតែចង់បានលុយច្រើន អ្នកធ្វើគ្រប់យ៉ាងដើម្បីតែលុយ បោកប្រាស់ អារម្ភអ្នកទស្សនាគឺអ្នកមានបាបខ្លាំងណាស់»។ .png)
ទោះបីជាមានការលើកឡើងខាងលើពីល្បិចមិនស្មោះត្រង់នៅក្នុងវិស័យកុនខ្មែរក្តី លោក ហ៊ុយ យ៉ាងឡេង បានពន្យល់ថានេះជាការយល់សប្តិមួយរបស់លោកក្រោយរៀនវិបស្សនាប៉ុណ្ណោះ៕










