បទ «គេជាអ្នកណា» របស់តារាចម្រៀង នាង ដាវីន ដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន ត្រូវបានតារាចម្រៀង លីម តិចម៉េង យកបកស្រាយនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយ។ទោះយ៉ាងណាការ Cover បទរបស់មិត្តសម្លាញ់ធ្វើឱ្យ តិចម៉េង រងនូវមតិប្រតិកម្មចម្រុះជាច្រើននិងលើកឡើងថា «មិនដល់ម្ចាស់ដើម»។
កាលពីថ្ងៃទី១ ខែធ្នូ តារាចម្រៀង លីម តិចម៉េង បានបង្ហោះវីដេអូមួយដែលលោកបានបកស្រាយបទ «គេជាអ្នកណា» របស់តារាចម្រៀង នាង ដាវីន ដែលអ្នកទាំងពីរគឺជាមិត្តសម្លាញ់នឹងគ្នា។ ការបកស្រាយចម្រៀងឡើងវិញនេះអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិដល់ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ថា «អត់ដល់ម្ចាស់ដើមទេ, សម្លេងពីរោះតែស្ទើរអឺន , អូនម្ចាស់ពាន១ដែរគួរមានបទថ្មីៗសម្រាប់ច្រៀងផ្ទាល់ខ្លួនឯង វាល្អជាងយកបទគេច្រៀង(ដើម្បីស្ថាបនា), ពិបាកស្ដាប់ណាស់កំសត់ពេក,ចាញ់ម្ចាស់ដើមហើយ, ស៊ូម្ចាស់បទអត់បាន, ច្រៀងចឹងសោះ, ដាវីនថ្នមជាង…»។
.png)
ទោះយ៉ាងណាទន្ទឹមនឹងមានមតិរិះគន់ពីអ្នកលេងបណ្តាញសង្គមមួយចំនួនក្នុងនោះមានអ្នកគាំទ្របានចេញមកការពារ លីម តិចម៉េង ផងដែរ។ អ្នកគាំទ្រតារាចម្រៀងរូបនេះបានលើកឡើងថា «សម្រាប់បងប្អូនដែលខម្មិនថាច្រៀងមិនដល់ម្ចាស់ដើមឬពិបាកស្តាប់ អាចអញ្ជើញទៅស្តាប់ម្ចាស់ដើមបានទុកតែអ្នកស្តាប់បានគេស្តាប់បានហើយបង។ យើងអត់បង្ខំបងឱ្យហូបម្ហូបដែលបងមិនចេះទេ។ ហើយហ្វេន តិចម៉េង អត់ចេះយកអាយដលខ្លួនឯងទៅប្រៀបធៀបគេទេ។ បើចង់ប្រៀបធៀប មានរឿងច្រើនណាស់ដែលត្រូវប្រៀបធៀប មិនមែនតែសម្លេងទេ។ឈប់ធ្វើចរិតចឹងទៀត អត់មានអ្នកណាសរសើរទេបងប្អូនជាទីស្រឡាញ់»។
គណនីផ្សេងទៀត បានបញ្ចេញមតិថា «ចឹងបានមិនចង់ឱ្យតិចម៉េង cover បទគេ…..ព្រោះសម្បូរបណ្ឌិតចូលចិត្តមកប្រៀបធៀបម្ចាស់គេបែបម្ចាស់គេ តិចម៉េង ពីរោះបែបតិចម៉េងសំឡេងច្រៀងផ្ទាល់មិនមែនសំឡេងសារីចាក់ទេ, ស្ទាយ៍ច្រៀងយ៉ាងណាក៏គេមិនធ្វើឱ្យដូចគ្នាដែរហើយបើ នាង ដាវីន ពូកែជាងនោះ ដាវីន លើកពានហើយ ផ្ដាំទៅអ្នកព្យាយាមជាន់ តិចម៉េង មិនបាច់ខំទេមនុស្សល្អដូច តិចម៉េង គ្មានថ្ងៃលិចទេ…»។

បន្ទាប់ពីរងនូវមតិប្រតិកម្មចម្រុះអំពីការច្រៀងឡើងវិញរបស់ខ្លួន តារាចម្រៀង លីម តិចម៉េង បានបង្ហោះរូបពីរសន្លឹកដោយភ្ជាប់មកជាមួយនឹងសម្តីថា «រស់នៅឱ្យមានតម្លៃ អាស្រ័យលើខ្លួនឯង គោរពវិន័យខ្លួនឯង មិនបំពានជីវិតអ្នកដទៃ នាំចង្រៃដល់កិត្តិយស»៕










