IU ជាតារាចម្រៀងទោលកំពូលរបស់កូរ៉េដែលមានស្នាដៃឆ្នើមជាច្រើនក្នុងអាជីពរបស់នាង។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលពិធីប្រគល់ពានរង្វាន់តន្ត្រី MAMA ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងនៅហុងកុងទស្សនិកជនបានពិភាក្សាម្តងទៀតអំពីមូលហេតុដែល IU មិនបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះអស់រយៈពេលមួយទសវត្សរ៍មកហើយ។
បន្ទាប់ពីការចាប់អាជីពចម្រៀងអស់រយៈពេល ១៦ ឆ្នាំមក IU នៅតែទទួលបានតំណែងជាតារាចម្រៀងទោលនារីលេខ ១ នៅក្នុងប្រទេសកូរ៉េ ដែលបទចម្រៀងនីមួយៗបានដណ្តើមបានចំណាត់ថ្នាក់ Top 1 នៃតារាងក្នុងស្រុកភ្លាមៗបន្ទាប់ពីការចេញផ្សាយ។ នៅក្នុងកម្មវិធី MAMA ឆ្នាំនេះ IU ត្រូវបានផ្តល់កិត្តិយសដោយពានរង្វាន់កំពូលតារាស្រីទាំង ១០ ដែលទស្សនិកជនបោះឆ្នោតគាំទ្រ (Fans’ Choice Female Top 10) ប៉ុន្តែនាងមិនមានវត្តមានដើម្បីទទួលពានរង្វាន់នោះទេ។.png)
តាមពិតទៅ IU មិនបានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ MAMA អស់រយៈពេល ១១ ឆ្នាំមកហើយ។ លើកចុងក្រោយដែលនាងបានចូលរួមគឺនៅក្នុងឆ្នាំ ២០១៤ ដែលជាពេលដែលពិធីប្រគល់ពានរង្វាន់ក៏ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហុងកុង។ នៅឆ្នាំនោះ IU បានឈ្នះពានរង្វាន់ចំនួនពីរ។ នៅចុងឆ្នាំ២០១៥ សហគមន៍អ្នកគាំទ្រ Kpop មានភាពចលាចលនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា IU នឹងមិនចូលរួមក្នុងពិធីប្រគល់ពានរង្វាន់តន្ត្រីធំ ៗ ទាំងអស់នៅឆ្នាំនោះដែលបណ្តាលមកពីជម្លោះជាមួយអ្នករៀបចំ MAMA ឆ្នាំ ២០១៤។ យោងតាមប្រភពឧស្សាហកម្ម IU ត្រូវបានគេសន្មត់ថានឹងច្រៀង ៣ បទ ប៉ុន្តែទទួលបានត្រឹមតែ ២ពានរង្វាន់ប៉ុណ្ណោះ។ រឿងនេះបានបង្កឱ្យមានជម្លោះរវាងអ្នកតំណាងរបស់ IU និងអ្នករៀបចំ MAMA ខណៈដែលពួកគេរំពឹងថានឹងទទួលបានច្រើនជាង ២ រង្វាន់នៅយប់នោះ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនគ្រប់គ្រងរបស់ IU បានបញ្ជាក់យ៉ាងរហ័សថា «វាមិនមែនជាការពិតទេដែល IU ធ្វើពហិការក្នុងពិធីប្រគល់រង្វាន់។ យើងមិនដែលបានទទួលសំណើណាមួយពីអ្នករៀបចំទាក់ទងនឹងការចូលរួមរបស់នាងនោះទេ។នាងមិនអាចចូលរួមកម្មវិធី Melon Music Awards ឆ្នាំ ២០១៥ ដោយសារការជួបអ្នកគាំទ្ររបស់នាងនៅប្រទេសចិន។ ហើយសម្រាប់ MAMA ឆ្នាំ ២០១៥ នាងមិនទាន់បានទទួលការអញ្ជើញនៅឡើយទេ។ ការចូលរួមក្នុងពិធីប្រគល់រង្វាន់ផ្សេងទៀតមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ដោយសារដំណើរកម្សាន្តក្នុងស្រុករបស់នាង»។.png)
នៅឆ្នាំបន្ទាប់ (២០១៧, ២០២០, ២០២១, ២០២៤) IU ជាប់ឈ្មោះជាតារាចម្រៀងស្រីឆ្នើម និងពានរង្វាន់ជាច្រើនទៀតនៅ MAMA ប៉ុន្តែនាងមិនមានវត្តមានដើម្បីទទួលពានរង្វាន់នោះទេ។ ផ្ទុយទៅវិញ នាងបានផ្ញើវីដេអូសុន្ទរកថាមួយឱ្យអ្នករៀបចំកម្មវិធីចាក់ផ្សាយលើអេក្រង់ធំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជីពសម្ដែងរបស់ IU កាន់តែរីកចម្រើន ដូច្នេះហើយនាងហាក់ដូចជាផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើ កម្មវិធីប្រគល់ពានរង្វាន់ភាពយន្ត ចំនួនដងដែលនាងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់តន្ត្រីបានថយចុះជាលំដាប់។.png)
ថ្វីដ្បិតតែជាតារាចម្រៀងមួយរូប ប៉ុន្តែ IU បានសាងអាជីពជាខ្សែភាពយន្តដ៏រឹងមាំ ជាមួយនឹងស្នាដៃល្បីៗជាច្រើនជាក់ស្តែងដូចជារឿងចុងក្រោយនេះមានចំណងជើងថា «When Life Gives You Tangerines»៕










