Home Blog Page 247

ថៃនឹងជូនដំណឹងកម្ពុជាពីការសាងសង់របងព្រំដែន និងទាមទារឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែនខេត្តស្រះកែវក្នុងកិច្ចប្រជុំ JBC

0

ប្រទេសថៃ ៖ រដ្ឋាភិបាល និងកងទ័ពថៃនៅតែប្រកាន់គោលជំហរឱ្យកម្ពុជាគោរពតាមលក្ខខណ្ឌ៤ចំណុចរបស់ខ្លួន ក្នុងនោះមានការជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ទើបថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានៅម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានអាស៊ានជាសាក្សី ។ ទន្ទឹមនេះ ថៃនឹងទាមទារឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែនខេត្តស្រះកែវ និងការសាងសង់របងព្រំដែន ក្នុងកិច្ចប្រជុំ JBC ដែលនឹងប្រព្រឹត្តនាពេលឆាប់ៗ ។

ក្នុងអំឡុងកិច្ចប្រជុំ JBC ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចាន់បុរី ប្រទេសថៃ ភាគីថៃបានត្រៀមជូនដំណឹងមកកម្ពុជាឱ្យជ្រាបរឿងថៃសាងសង់របងព្រំដែន និងដាក់លក្ខខណ្ឌឱ្យជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់ភូមិណងចាន់ និងភូមិណងយ៉ាកែវ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ប៉ុន្តែមិនពិភាក្សាពីការបោះបង្គោលព្រំដែនទេ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ។

លោក និកានឌេត ផ្លាំងគូន អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយពីកិច្ចប្រជុំ JBC ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចាន់បុរី ថា កិច្ចប្រជុំ JBC លើកនេះមានសារៈសំខាន់ ថៃនឹងពិភាក្សាជាមួយកម្ពុជាផ្តោតតែលើប្រធានបទសំខាន់ប៉ុណ្ណោះ ។ ប្រធានបទត្រូវពិភាក្សា គឺការជម្លៀសពលរដ្ឋខ្មែរចេញពីភូមិណងចាន់ និងភូមិណងញ៉ាកែវ ខេត្តស្រះកែវ ដែលថៃអះអាងជាទឹកដីរបស់ខ្លួន និងជូនដំណឹងកម្ពុជាពីការសាងសង់របងព្រំដែន ។

កិច្ចប្រជុំ JBC លើកនេះមានភាពបន្ទាន់ ពីព្រោះនឹងមានកិច្ចប្រជុំ GBC ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសទាំងពីររួមគ្នាចុះហត្ថលេខាក្នុងកិច្ចប្រជុំ ដើម្បីទទួលស្គាល់លក្ខខណ្ឌ៤ចំណុច រួមមាន ៖ ១-ការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ២-ការដោះមីន ៣-ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និង៤-ការគ្រប់គ្រងតំបន់ព្រំដែន ។ ក្នុងកិច្ចប្រជុំ JBC ថៃនឹងជជែក២ប្រធានបទដើម្បីឈានទៅរកកិច្ចប្រជុំ GBC បើមិនដូច្នោះទេ នឹងរាំងស្ទះ ហើយបញ្ហានឹងត្រឡប់មកកិច្ចប្រជុំ JBC វិញ ។

ចំណែកការបោះបង្គោលព្រំដែននឹងត្រូវពិភាក្សាបន្ថែមទៀតក្រោយបញ្ចប់កិច្ចប្រជុំ GBC ស្របតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ ថា ពេលនេះ ត្រូវមើលពីការតាំងចិត្តច្បាស់លាស់របស់កម្ពុជាសិន ។ បើកម្ពុជាអនុវត្តតាមការលើកឡើងក្នុងកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ី គឺកិច្ចប្រជុំនឹងដំណើរការទៅធម្មតា ព្រមទាំអពិនិត្យការងារដែលថៃត្រូវអនុវត្តបន្ត ។

គួរបញ្ជាក់ថា ថៃមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា ដោយកំណត់លក្ខខណ្ឌឱ្យរាជរដ្ឋាភិបាលកម្ពុជាបណ្តេញពលរដ្ឋចេញពីតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលកងទ័ពថៃព័ទ្ធបន្លាលួសយកដីភូមិ ដីលំនៅឋាន និងដីចម្ការរបស់ពលរដ្ឋខ្មែរ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានាពេលខាងមុខ) ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ ៕

ដំណឹងសំខាន់! ថៃសន្យាដោះលែងទាហានកម្ពុជាទាំង១៨រូប ក្រោមកិច្ចព្រមព្រៀងសន្តិភាព

0

រាជធានីភ្នំពេញ៖ លទ្ធផលនៃកិច្ចប្រជុំនាថ្ងៃទី១៧ តុលា នៅប្រទេសម៉ាឡេស៊ី ភាគីថៃបានឯកភាពដោះលែងទាហានកម្ពុជាទាំង១៨រូបដែលខ្លួនបានចាប់ធ្វើជាចំណាប់ខ្មាំង ក្រោមកិច្ចព្រមព្រៀងសន្តិភាពមួយដែលកម្ពុជានិងថៃ នឹងចុះហត្ថាលេខានៅចុងខែតុលា ក្នុងកិច្ចប្រជុំកំពូលអាស៊ានដោយមានម៉ាឡេសុីនិងសហរដ្ឋអាមេរិក ចូលរួមធ្វើជាសាក្សី។

យោងតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន នៅថ្ងៃទី១៨ ខែតុលា បានឲ្យដឹងថា ក្រៅអំពីការស្ដារទំនុកចិត្តរវាងគ្នាទៅវិញទៅមក ឆ្ពោះទៅប្រក្រតីភាពក្នុងនាមជាអ្នកជិតខាងជាមួយគ្នាឡើងវិញ ភាគីថៃក៏បានយល់ព្រមដោះលែងនូវទាហានកម្ពុជាចំនួន ១៨នាក់ឲ្យវិលមករកមាតុភូមិវិញ តាមរយ:កិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានគេរំពឹងថា នឹងទទួលបានការចុះហត្ថាលេខាដោយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ។

ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការចុះហត្ថលេខានេះ នឹងត្រូវធ្វើឡើងនៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន នៅពេលដែលមេដឹកនាំអាស៊ាន លោកអាន់វ៉ា អុីប្រាហុីម លោកដូណាល់ត្រាំ និង មេដឹកនាំជាច្រើនប្រទេសទៀត ចូលរួមនៅថ្ងៃទី២៦ ទៅ២៨ ខែតុលា ខាងមុខ។

សូមជម្រាបផងដែរថា អស់រយៈពេល ៨១ថ្ងៃ មកហើយ ដែលទាហានកម្ពុជាចំនួន ១៨រូប ត្រូវបានយោធាថៃព័ទ្ធចាប់ដល់លេណដ្ឋាន យកទៅឃុំឃាំងធ្វើជាចំណាត់ខ្មាំងដោយខុសច្បាប់នៅព្រឹកថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីបទឈប់បា.ញ់បានចូលជាធរមាននៅយប់ថ្ងៃទី២៨ ខែកក្កដា វេលាម៉ោង ១២.០០ ។

ជាមួយនឹងការចុះហត្ថាលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយនេះ ប្រមុខការទូតកម្ពុជាសង្ឃឹមយ៉ាងមុតមាំថាវា នឹងក្លាយទៅជាឯកសារដែលផ្តល់នូវភាពរឹងមាំដែលនាំប្រទេសទាំងពីរ ឲ្យឆ្ពោះទៅរកការរស់នៅក្នុងសន្តិភាព ក្នុងនាមជាអ្នកជិតខាងជាមួយគ្នា ជាពិសេសការស្តារទំនុកចិត្តរវាងគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត ឯកសារនៃកិច្ចព្រមព្រៀងនេះ ក៏មានរៀបរាប់អំពីកិច្ចការសំខាន់មួយចំនួនទៀត ដែលនឹងពង្រឹងទំនុកចិត្ត និងស្តារប្រក្រតីភាពឡើងវិញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានរដ្ឋាភិបាលកម្ពុជា-ថៃ ទម្លាក់ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ៕

វៀតណាមបំបែកបណ្តាញផលិតប្រេងចម្អិនអាហារក្លែងក្លាយដ៏ធំទូទាំងប្រទេស

0

ហាណូយ៖ យោងតាមសារព័ត៌មាន VnExpess ចុះផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា អាជ្ញាធរវៀតណាមបានបំបែកបណ្តាញផលិតប្រេងចម្អិនអាហារក្លែងធំមួយ ដែលមានការចូលរួមពីក្រុមហ៊ុន GF Vietnam Food Co., Ltd. ស្ថិតនៅខេត្ត Hung Yen បន្ទាប់ពីការស៊ើបអង្កេតឃើញថា ក្រុមហ៊ុននេះបានផលិត និងចែកចាយប្រេងចម្អិនអាហារក្លែងជាច្រើនម៉ាក ទៅតាមខេត្តនិងទីក្រុងជាច្រើនទូទាំងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxqUWNnO0HKXaIFfoIyfMdpHqlc9R0qi3cGT5Fe-ZT4k4-i9zZ_u_o6Q1nIDw8X5XDtMUzZ-a9-wruKs78LuRULcORS6P8-RfxH2KF4xvTiQ-Zz5zzZZthsCPsWm-Xd_PIfXv3uWp0qBMqwBtikxTk7K2G9iYSucFn3H4LCtkn1zmzuvQfcmCXl4tHGYgV/s820/photo_2025-10-18_11-15-04%20(5).jpg
តាមការពិនិត្យវាស់តាមវិទ្យាសាស្ត្រ ប្រេងដែលផលិតដោយក្រុមហ៊ុននេះត្រូវបានរកឃើញថា មិនមានគុណភាពសុវត្ថិភាពសម្រាប់ការបរិភោគឡើយ ហើយជាប្រេងក្លែងបន្លំ។ ផលិតផលក្លែងក្លាយទាំងនេះត្រូវបានលក់ក្នុងឈ្មោះម៉ាកផ្សេងៗ រួមមាន Chica, Tamin Gold, Goldmax, Tot, និង Megafood។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg81lFA1fg0wHn977bljMPUhBwLeu0M5kPCwgfnWuN-uo0IV6kzRcn6fwCxTjPAGVkjI1Gzhzrt4OUUkVV1L5RLKvmCp2KYm01WuiHPvHIXLzjI07kOD_L0Dee52yieSZ0LuVSrqxWGiorz8SiaWwa6Hv5H2HEax6nCPq_COh44XZyIzwjnHirk2PzrK90b/s1280/photo_2025-10-18_11-15-04.jpg

ក្រោយពីការបង្រ្កាបករណីនេះ អាជ្ញាធរផ្នែកសុវត្ថិភាពអាហារវៀតណាមបានចេញសេចក្តីព្រមាន ដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន កុំទិញ ឬប្រើប្រាស់ប្រេងចម្អិនអាហារនៅក្រោមម៉ាកផលិតផលទាំងនេះឲ្យសោះ។ បន្ថែមពីនេះ ពលរដ្ឋត្រូវបានអំពាវនាវឲ្យរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានភ្លាមៗ ប្រសិនបើរកឃើញផលិតផលដែលសង្ស័យនៅលើទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDKkirIQdRsjsvOempPuS3rU2urZxiXRD97MRNEPIDFFfkG7PXiUgrutY35CQNO1eiS5dQ4Rc-efwQ2-UDBrWSFa4aWrzYAke2ggRTphMuPuh12zInovnvycMdL0kh4AEklJOhyphenhyphenR_ioQvGnRMzn1buUTaWjzEDo88lpUU4zNF1Mb4MHg5WF9C3oJbSM1nP/s1280/photo_2025-10-18_11-15-04%20(2).jpg

ក្រៅពីនេះ អាជ្ញាធរនៅតាមតំបន់នានា ត្រូវបានបញ្ជាឲ្យបន្តការត្រួតពិនិត្យយ៉ាងតឹងរឹង ដើម្បីស្វែងរក និងដកប្រេងក្លែងក្លែងដែលនៅសល់ទាំងអស់នោះចេញពីទីផ្សារ ដើម្បីធានាឲ្យមានសុវត្ថិភាពអាហារដល់ប្រជាពលរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_-vnADcjPnDjx69dehCOeKfNDy7cUW8SaA156jd_I8zLuLhdp3N2queC5duLpl9S7v7HKMGIErSfClGOmmSR33VmUvlCraCpb03bX43r5qYFLkz29jqGzYmVjXL5ji1U8TByziGsDByKf_K9wDg3s4ZlEyr6G4KcmXGG4Ch1QRGBzGRJIgzb1HlQ2bDE0/s640/photo_2025-10-18_11-15-04%20(3).jpg
សូមរំលឹកថា ក្នុងរយៈពេលពីរបីខែចុងក្រោយនេះ វៀតណាមបានប្រទះឃើញករណីបន្លំផលិតផលអាហារជាបន្តបន្ទាប់។ ដូចកាលពីខែមេសា កន្លងមក អាជ្ញាធរបានចាប់យកប្រេងចម្អិនអាហារក្លែងប្រមាណ ៧១,០០០ លីត្រ និងម្សៅជីណាក្លែងក្លាយជាង ៤០ តោន នៅខេត្ត Phu Tho ដែលបង្ហាញពីការប្រឈមដ៏ធំមួយនៃប្រទេសក្នុងការត្រួតពិនិត្យផលិតផលអាហារក្លែងក្លាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVuWxmJTeVP4Kg89mDrVNlPXSJPdMDHUIYv0L0ED83VLt3Gy7Mg6jr3b52l8jPspQi694z0SXCDpkk6-7Jp6RL6EhfBx4icpib1rg2AUua01vsu_ZTPYbMclwTOCTc2hYS9vjbhLY7b5GmTHYPRAzGnt6cGhDxrhl8k4PdDktuEqzeX8MCeSFH0ROFJXpX/s640/photo_2025-10-18_11-15-04%20(4).jpg

ទោះជាយ៉ាងណា អាជ្ញាធរវៀតណាមនៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋខ្លួនប្រើប្រាស់ផលិតផលដែលមានប្រភពច្បាស់លាស់ មានស្លាកសញ្ញាផ្លូវការ និងបានចុះបញ្ជីជាមួយក្រសួងពាក់ព័ន្ធ ដើម្បីការពារសុខភាព និងសុវត្ថិភាពអាហារ៕

កម្ពុជា-ថៃនឹងចុះហត្ថាលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដោយមានម៉ាឡេសុីនិងអាមេរិកធ្វើជាសាក្សី

0

រាជធានីភ្នំពេញ៖ បន្ទាប់ពីមានកិច្ចប្រជុំនៅម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែតុលា កម្ពុជានិងថៃបានឯកភាពគ្នាលើឯកសារមួយ ស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរក្នុងការចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅពេលឆាប់ៗខាងមុខ ដោយមានលោក ដូណាល់ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេសុីធ្វើជាសាក្សី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6hQGxY-B4H5YXWn3GJQPx4Gm-PCvidCTm8D8G-8kSUJ6WjRyx5Bg5ni7yggmc1B0-1txQH5VFL8h9gTtnSXw9XOxq9anLEnqzhXUBi9zEdjwGHOh-NACqpxfaViYg0Q-DV2oNBJHBTt-jtaN9rbpVy0BkEtqz3YuWbLnbgZLcXRFVTImlqRCyuYuCuzNg/s1280/photo_2025-10-18_15-41-16%20(4).jpg

យោងតាមប្រសាសន៍របស់ រដ្ឋមន្ត្រីកាបរទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី១៨ ខែតុលា បានឲ្យដឹងថា កិច្ចព្រមព្រៀងសន្តិភាពមួយ ត្រូវបានគេរំពឹងថានឹងទទួលបានការចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថៃ ដោយមានការចូលរួមជាសាក្សីពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អុីប្រាហុីម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ថ្ងៃទី២៦ ដល់២៨ ខែតុលាខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLskFwRBJpsPTlUYYMPC2kISVHtPhmHigu5duQ17yrbMqfZpf9JU1hxQlZ5dnwIgvbUA9U356JvGod5znaQSLTRu1cIsudPfft7GCxAu2L_TjGbaBXhcDOoP5FEQjpo3QNrv_vE1WRop3dapfyF745qcJjvA9T8Pgg153Z-dCDkSFvaEZMwveXtj4hb9Eh/s640/photo_2025-10-18_15-41-16.jpg

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ដូច្នេះថា៖ «ក្រោយពីបានជួបចរចាគ្នារហូតដល់យប់ កម្ពុជានិងថៃបានឯកភាពគ្នាលើឯកសារមួយ ដែលសង្ឃឹមថា ឯកសារនេះនឹងត្រូវបានចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ដោយមានការចុះហត្ថលេខាជាសាក្សីដោយ ឯកឧត្តម ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnaDH8PPhkxie1-PWbOuxq8Ig_xxuS2mxwPbe1Sx_sOI911jJbWlC5o_QTITa1A84F9fT-4KjI3GgxE7iRCBst2ENgrElDSiD-ks90_gyEFecnyPbRcoRXzWZrF5GKbLPCXxXW-Cdw67s1YXD0ZwjIm6KFw11kzLgYttlZk8ikBUDuaV1y-Fw_yQiCXKwx/s1024/photo_2025-10-18_15-41-16%20(2).jpg
បើទោះជាចុងក្រោយការចរចានេះ នៅតែមានភាពតឹងតែដែរ ប៉ុន្តែទាំងកម្ពុជានិងថៃបានរក្សាឆន្ទៈក្នុងការដោះស្រាយជម្លោះ ដោយមានអាមេរិកជាអ្នកសម្របសម្រួល និងម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ដូច្នេះគ្រប់ភាគីទាំងអស់មានការប្តេជ្ញាចិត្តរួមគ្នា ក្នុងការស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ និងតំបន់ទាំងមូល ទើបនាំឱ្យមានការឯកភាពចំពោះឯកសារកិច្ចព្រមព្រៀងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqAcIbNsIvUgrDbf6I0K-BDru4TMBc-PdQQu9L9d46pCqY8g4LqZuDS7kBs6-LuwgYtDLH4zAOEVlKVnbNawI1WynhB8YSxpwaQ1_9hz-bu109whORmBLhroried8Pl20j8aD7irWHWMILjLYDd2GDSc4oIZH_f0NKB9Q4wiSoxRKgNgIKkRTfHLJkCWHF/s612/photo_2025-10-18_15-41-16%20(3).jpg

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពមួយនេះ ត្រូវបានប្រមុខការទូតកម្ពុជា អះអាងថា វានឹងក្លាយទៅជាឯកសារដែលផ្តល់នូវភាពរឹងមាំដែលនាំប្រទេសទាំងពីរ ឲ្យឆ្ពោះទៅរកការរស់នៅក្នុងសន្តិភាព ក្នុងនាមជាអ្នកជិតខាងជាមួយគ្នា ជាពិសេសការស្តារទំនុកចិត្តរវាងគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត ឯកសារនៃកិច្ចព្រមព្រៀងនេះ ក៏មានរៀបរាប់អំពីកិច្ចការសំខាន់មួយចំនួនទៀត ដែលនឹងពង្រឹងទំនុកចិត្ត និងស្តារប្រក្រតីភាពឡើងវិញទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែល ត្រូវបានរដ្ឋាភិបាលកម្ពុជា-ថៃ ទម្លាក់ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ បន្ទាប់ពីមានភាពតានតឹង៕

ថៃទទួលស្គាល់ថាទង្វើរបស់ខ្លួន ពិតជាបានរំលោ.ភលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ

0

ថៃនៅតែខ្វែងគំនិតគ្នាលើការចាក់សម្លេងរំខានពលរដ្ឋខ្មែរនៅតាមព្រំដែន តំបន់ភូមិព្រៃចាន់និងភូមិជោគជ័យ ដោយមានមតិរបស់ក្រុមជ្រុលនិយមមួយចំនួនជំរុញឲ្យបន្តអំពើទុច្ចរិតនេះ ស្របពេលដែលមតិជាច្រើនផ្សេងទៀតជំទាស់ឲ្យបញ្ឈប់ ព្រោះខ្លាចថាថៃនឹងលង់ខ្លួនកាន់តែជ្រៅជាមួយនឹងសកម្មភាព រំលោ.ភបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7CMP7sRiVAVEYzZBTy6RFzzYzl9Us900SSPAbB3KosDEtOJbUivhEq8nDtvlp7cyOay9xKh1ADvKDEPMg87oHsx8DQ6i7wKLVqUmLxwTFtHy5upjR0egv2JImryzv8rJ1Vqmv5jfq8DNcOSdsy4qtPhuMK4dGEqFCRmS2Rsw5c0nElozx-ubTxYO6xi4z/s1280/photo_2025-10-18_14-28-51.jpg

បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃមួយដែលមានឈ្មោះ Thai Enquirer បានទទួលស្គាល់ថា សកម្មភាពបើកសម្លេងលឺខ្លាំងៗពីសំណាក់ភាគីថៃនៅតាមព្រំដែនដែលកៀកនឹងកន្លែងពលរដ្ឋខ្មែរំពុងស្នាក់នៅបណ្ឌោះអាសន្ន ដើម្បីឲ្យពួកគេសម្រាកមិនបាននោះ គឺពិតជាខុសច្បាប់អន្តរជាតិខ្លាំងណាស់។ នៅក្នុងការចុះផ្សាយនោះ Thai Enquirer បានសរសេថា «កងទ័ពថៃនៅតែអនុញ្ញាតឱ្យមានការផ្សាយសំឡេងខ្លាំងៗទៅកាន់ជនសុីវិលកម្ពុជានៅបានណងចាន់ ក្បែរភូមិជោគជ័យ ដោយរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ដែលជាគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិស្តីពីការការពារជនស៊ីវិល និងកាតព្វកិច្ចរបស់ប្រទេសថៃក្រោមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdYu-k4ZeZF3WCkmS83KJ-QkJ3sH50fOG1q2TdSzIAaMBaNW433XFNOPrMNfR-bVMih0356ghePJlcY4MNop4at-_VlLUttBBUui8MRB7e2E3DdSbKvQwOx7g3gKstJ1g7riApK7l3E7iccSh8V4W58U8TAOtAF2O9qgGizz-g5YjP2FAC7XBgrEdedOsV/s1280/photo_2025-10-18_14-30-44%20(2).jpg

សារព័ត៌មាននេះបានគូសបញ្ជាក់ទៀតថា «ច្បាប់ទាំងនេះ គឺសម្រាប់ការពារជនស៊ីវិលពីការយាយី ការបំភិតបំភ័យ ការបង្កគ្រោះថ្នាក់ និងកាតព្វកិច្ចរដ្ឋក្នុងការធានាសិទ្ធិរបស់បុគ្គលទាំងអស់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួន។»

សូមជម្រាបថា ការលើកឡើងរបស់សារព័ត៌មាននេះ ធ្វើឡើងក្រោយពេលដែល ក្រុមជនស៊ីវិលថៃមកពី ខេត្ត Ratchaburi, Kanchanaburi និង Nonthaburi រួមទាំងក្រុមរាជានិយមជ្រុលដែលដឹកនាំដោយ Guntouch Pongpaiboonwet បានប្រមូលផ្ដុំគ្នានៅបានណងចាន់ ជាមួយនឹងរថយន្តដែលបំពាក់សុទ្ធតែមេក្រូបំពងសម្លេងធំៗ ត្រៀមបើកប្រតិបត្តិការបើកសម្លេងតម្លង់ពលរដ្ឋខ្មែរសារជាថ្មី ក្រោយផ្អាកសកម្មភាពអសីលធម៌នេះបានទើបតែ ៣ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3lSiWLgDGei8NuNRM8USoysdsJlT7KtQWqT9QESnhzBQ24j_zdeJKcHSb-dYFFY4jRFG7gSQ7mVq3n5fsmaMZwhEiJFqAeL4uxQ-EAEAu0zM-aS2nPdNM3lRgy2j7nFs_mOrZpkc2kLlAiP2njul_cGXQ0zFjO4QbCtLwTERJQ-a4bAUjWygmQMaHiiJ0/s1280/photo_2025-10-18_14-30-44%20(3).jpg

ក្នុងយុទ្ធនាការនេះ ពួកគេមានផែនការចាក់សម្លេងភ្លេងជាតិថៃ ចាក់បញ្ចាំងភាពយន្តឯកសារ ស្ថីពីប្រវត្តិសាស្ត្រនៃជំរុំជនភៀសខ្លួន “នងចាន់” ដែលគេស្គាល់ថាជំរុំលេខ ៥១១ និងចាក់សម្លេងរំខានផ្សេងៗចាប់ពីថ្ងៃរហូតដល់យប់។ ក្រុមជ្រុលនិយមទាំងនេះបានបញ្ជាក់ថា ពួកគេនឹងបើកសម្លេងលឺៗបែបនេះ ២៤ម៉ោងលើ ២៤ម៉ោង សម្រាប់ឲ្យអ្នកទន្ទ្រានដែនអធិបតេយ្យភាពថៃបានស្តាប់ពេញមួយថ្ងៃ។ សកម្មភាពនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ តុលា ដល់ថ្ងៃទី១៩ តុលា ។

យ៉ាងណាក៏ដោយ បើយោងតាមសេចក្តីរាយការណ៍មួយចំនួនបានបង្ហាញថា ឥឡូវនេះសម្លេងរំខានរបស់ថៃបានបង្កើនការព្រួយបារម្ភនៅក្រោមច្បាប់អន្តរជាតិទាក់ទងនឹងការការពារជនស៊ីវិលពីផលប៉ះពាល់ផ្លូវចិត្ត តាមរយៈការស្ដាប់សម្លេងខ្លាំងៗ និងការខកខានមិនបានសម្រាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXUmO47ep4iGd4WCfyQj_PsQJcfxIaVRJt_-3oE6wWzw2dEO1dqS8Nx6zhzA-yCTm28y903TgaSneHed6n_MzGE9aCiDR9d5JxDhsgPPy-Rh7TSpT2IWlXsg_P-np8_WHNfsFrTIq6nJyFQ0z4QqQfMjQwRHL2s2pnb_t4El7PdqZqZfS3ER8URiho7UZD/s1280/photo_2025-10-18_14-30-44.jpg

ឆ្លើយតបនឹងសកម្មភាពនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដាក់សំណើរទៅកាន់ឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ឱ្យចុះសង្កេតការណ៍ឱ្យបានឆាប់ដោយផ្ទាល់ ពាក់ព័ន្ធនឹងការប្រើសំឡេងរំខានជាបន្តបន្ទាប់ក្នុងការធ្វើទុក្ខបុកម្នេញ ការបំភិតបំភ័យ និងការយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕

ការពិតនៅពីក្រោយពិធីជប់លៀងសប្បុរសធម៌នៅកូរ៉េខាងត្បូងដែលកំពុងរងការរិះគ.ន់

0

ព្រឹត្តិការណ៍រៃអង្គាសថវិកាសប្បុរសធម៌ប្រចាំឆ្នាំរបស់ទស្សនាវដ្ដី W Korea ដែលមានចំណងជើងថា «Love Your W » ដែលបានណែនាំជាយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ កំពុងក្លាយជាចំណុចកណ្តាលនៃការរិះគន់នៅក្នុងប្រទេសកូរ៉េ ដោយសារតែសកម្មភាពដែលត្រូវបានចាត់ទុកថានៅឆ្ងាយពីគោលបំណងមនុស្សធម៌ដើម និងការមិនគោរពចំពោះអ្នកជំងឺមហារីក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYRKa8aple40axY6YsHDmxNHCosuX_waM7Zozn2-98tQ62RZhr1ynn1EdtYyYXkd0mt0kmhn-X4EX2XrocnyFGsk6eiy4luORJ23zqk_HZuG1RoNFDNCYUkyDsMIeFippno3CG4KxuOCQc6t2a8_9GR7oYqpOya2hnF3CEwuw1hakmtIYbBHu8yaq5cFlT/s640/image_2025-10-18_11-24-57.png
យោងតាម Dispatch ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ W Korea តាំងពីឆ្នាំ២០០៦ក្នុងគោលបំណងផ្សព្វផ្សាយសារនៃការការពារ និងពិនិត្យជំងឺមហារីកសុដន់។ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍នេះបានទាក់ទាញតារាសម្ដែង តារាចម្រៀង តារាទូរទស្សន៍ និងពាណិជ្ជករល្បីៗរាប់សិបនាក់ រាប់រយនាក់។ ឆ្នាំនេះ តួសម្តែងរបស់ភ្ញៀវល្បីៗនៅតែមានចំនួនច្រើនដូចធម្មតា ដោយមានឈ្មោះកំពូលដូចជា Lee Min Ho , Lee Joon Hyuk, Lee Jun Ho, Jung Hae In, , Byeon Woo Seok, Lee Chae Min, RM, J-Hope, V សមាជិក BTS , aespa ,ALLDAY PROJECT និងតារាជាច្រើនរូបទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQtufCHPYNtDb3s0BX2UX6R5WNQ9o8QLmeOUxloLIjJdVXDH34h-IUCvb5DAQjbCr4DkDA3yeJYth6qWSKR9-KmBgYg7r3BCEgeryft_WtqmujiK3hMbhDfG8pPwIWADIuxNGzP7VN4DBBc_dGQNqKZdt9ptTlyzOIj8oDVqfSS-ZjGTd6215AZEtROpZs/s925/image_2025-10-18_11-24-57%20(4).png
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ ទស្សនិកជនបានឃើញតែស្រាសំប៉ាញ ផ្កាកូលាបក្រហម និងសម្លៀកបំពាក់អ្នករចនាដ៏ច្រើនសន្ធឹកសន្ធាប់ ខណៈដែលនិមិត្តសញ្ញាខ្សែបូពណ៌ផ្កាឈូក ដែលតំណាងឱ្យចលនាមហារីកសុដន់ជាសកល បានបាត់ទាំងស្រុង។ លើសពីនេះ តារាដែលផឹកស្រាក្នុងព្រឹត្តិការណ៍មហារីកក៏មានភាពចម្រូងចម្រាសផងដែរ ខណៈដែល WHO បានណែនាំមិនឱ្យផឹកស្រាជាវិធានការការពារមហារីកដ៏ល្អបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiytICxpBCDEs8SQHIT3DXzIbDVvN5HMAyFpdniVUjjANeMx1hZIIfFq-WMDTk46L_kbjAL3jC3SU3I0bewv1KbctyU1G5kfO2S86Z72TUSiIZl-6HiWmQjidbOG-G0M3KzbngeKNvh78FSpiTqSfwVbn0Z49dQU0OdD9QjFK0e7IrJ8o_aO1FTiG7-k6sL/s1001/image_2025-10-17_08-38-17%20(2).png
យោងតាមការស៊ើបអង្កេតរបស់ Dispatch សិល្បករដែលចូលរួមក្នុងព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំមិនទទួលបានប្រាក់កម្រៃទេ ហើយថែមទាំងចំណាយលើការតុបតែងមុខ និងធ្វើសក់ផ្ទាល់ខ្លួនទៀតផង។ ពួកគេជឿថានេះជាសកម្មភាពសប្បុរសធម៌។ ប៉ុន្តែ W Korea កេងប្រវ័ញ្ចតារាល្បី ៗ ក្រោមការក្លែងបន្លំនៃ «សប្បុរសធម៌» ។ ផ្ទុយទៅវិញ ទស្សនាវដ្តីនេះបានទទួលប្រាក់រាប់សិបលានវ៉ុនពីម៉ាកប្រណីតជិត ៣០ ដូចជាម៉ាក Chanel, LV, Gucci, YSL ,Prada និងម៉ាកជាច្រើនទៀត។ បន្ថែមពីលើការផ្តល់សំលៀកបំពាក់ទាន់សម័យសម្រាប់តារាដែលបានអញ្ជើញមកពិសាអាហារពេលល្ងាច ម៉ាកល្បីៗទាំងនេះបានរួមគ្នាបរិច្ចាគប្រាក់ជិត ១ ពាន់លានវ៉ុនដល់ព្រឹត្តិការណ៍ឆ្នាំនេះ ដើម្បីបង្កើនការយល់ដឹងអំពីជំងឺមហារីកសុដន់។ យីហោម៉ូតបានបរិច្ចាគប្រហែល ៣០ លានវ៉ុន ប្រហែល២១២០០ដុល្លារក្នុងម្នាក់ៗខណៈដែលម៉ាកគ្រឿងអលង្ការបានបរិច្ចាគប្រហែល ៥ លានវ៉ុនប្រហែល៣៥៣០ដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQcnN7kxTWsC8iQJ-P9Sqor93qzI4sjOZJ0rx4CfnDsk6HXIyvpVOY2Ax7UlmfwXl0_1nGgWwRyYzNhYGhu1tx3eZWa8M2m6JRD8vzRFGCO57_hUIBaedJaC74AZljBkQUUEeL-2Wbt1oV6IXV8qiHntuVmZ3K1cPrSRsJtFylaP4g7xISzlmuCg5cWxPE/s1000/image_2025-10-17_08-38-17.png
ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ W Korea បានប្រកាសថា យុទ្ធនាការ «Love Your W» បានកើនឡើងត្រឹមតែ ១.១ ពាន់លានវ៉ុនប្រមាណ៧៧៦០០០ដុល្លារ ឬជាមធ្យមតិចជាង ៥០លានវ៉ុនប្រមាណ ៣៥ ៣០០ដុល្លារក្នុងមួយឆ្នាំ។ ពួកគេអះអាងថាបានគាំទ្រការពិនិត្យជំងឺមហារីកសុដន់សម្រាប់មនុស្សប្រហែល ៥០០ នាក់ ប៉ុន្តែព័ត៌មានលម្អិតជាក់លាក់អំពីរបៀបដែលការបរិច្ចាគត្រូវបានប្រើប្រាស់មិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។ ប្រការនេះបានធ្វើឱ្យមហាជនចោទជាសំណួរអំពីតម្លាភាពនៃយុទ្ធនាការសប្បុរសធម៌នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRZO0HnlNg9It64hNDAguXJgTMy3hu1zm2NdvUTmB0tPY7Xvz7tn5fcdj2LR0Z8nQpEVf2ozh2N6J5-D9WsLdxwcm-tx_JN1d9xEekqcQh_k5U0U1MvNn3UBIjdcGHYkqJ-7QiPQbJ_JmrWmrzUh4W_WKvBCdkZXdRqh_g1k9DD_2wtJFD-gQGaUISgar_/s640/image_2025-10-17_09-12-36%20(2).png

Dispatch បាននិយាយថា តារាសម្តែងដ៏ល្បីល្បាញ Park Bo Young ត្រូវបានរារាំងមិនឱ្យដើរលើកម្រាលព្រំក្រហមក្នុងព្រឹត្តិការណ៍កាលពីឆ្នាំមុន ដោយសារតែនាងមិនបានពាក់ស្រោមជើងដែលឧបត្ថម្ភដោយម៉ាក V ។ ទីបំផុត W Korea បានបង្ហោះរូបថតរបស់ Park Bo Young មិនមានមួយតួខ្លួនឡើយដែលបង្កឱ្យមានភាពចម្រូងចម្រាសជុំវិញការធ្វើពាណិជ្ជកម្មហួសហេតុនៃយុទ្ធនាការរៃអង្គាសថវិកាសប្បុរសធម៌មួយ។ លើសពីនេះទៅទៀត ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ Jay Park បានច្រៀងបទមិនសមរម្យដែលនិយាយអំពីរាងកាយមនុស្សស្រី។ រូបភាពដែលប្រើក្នុងការសម្ដែងរបស់ក្រុម Allday Project ត្រូវបានគេរិះគន់ថាមានលក្ខណៈបង្កហេតុពេក។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម W Korea បានបង្ហោះឃ្លីបបទសម្ភាសន៍ជាបន្តបន្ទាប់ និងវីដេអូប្រកួតប្រជែងដែលមិនទាក់ទងនឹងជំងឺមហារីកសុដន់ ប៉ុន្តែនៅតែដាក់ស្លាកសញ្ញា យុទ្ធនាការយល់ដឹងពីជំងឺមហារីកសុដន់ តាមរបៀបផ្លូវការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIYXv_f1uv_x4ecl3oM9u9Bf-gIbgd1LzhVzr0gwKgjVEFiWI29TYd_VGJ5ZCpZwEc0SfYWk_QFpSAefSp7Nvf7oNMVDl4ehNtQBbOMRfqt__xm4qbelUUFU9L35uMkeVZANDXLrWstc1qYNLEcIgTlslVS1wLq0ArMyCPb26NnwOkEOkFAOx96Qb-eezF/s1297/image_2025-10-17_09-12-35.png
ក្នុងករណី Karina សមាជិក aespa ត្រូវបានគេស្នើសុំឱ្យថតវីដេអូរាំបទ «Sugar on my tongue»ជាមួយនឹងទំនុកច្រៀងដ៏សិចស៊ីនោះ តំណាងក្រុមហ៊ុនគ្រប់គ្រងបាននិយាយថា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍នោះទេ ហើយសិល្បករត្រូវបានស្នើសុំឱ្យថតវីដេអូ «ដោយគ្មានការជូនដំណឹងជាមុន»៕

សមាជិកព្រឹទ្ធសភាថៃសម្រេចចិត្តដាក់ពាក្យបណ្តឹងក្រោយរងការជេ.រប្រមា.ថ និងគំរា.មសម្លា.ប់គ្រប់ពេលវេលា

0

ប្រទេសថៃ ៖ ក្រោយរងការជេរប្រ.មាថ រិះគ.ន់ និងគំរា.មសម្លា.ប់គ្រប់ពេលវេលាពីសំណាក់ក្រុមជ្រុលនិយមថៃ ដោយសារការបង្ហាញគោលជំហរឈរលើភាពត្រឹមត្រូវ និងបញ្ចេញមតិពីការបើកសំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាការរំលោ.ភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រា.ប់បែ.កមកលើទីតាំងកងទ័ព និងលំនៅឋានពលរដ្ឋខ្មែរ លោកស្រី អាំងខាណា នីឡៈផៃជីត សមាជិកព្រឹទ្ធសភាថៃបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ដើម្បីការពារសុវត្ថិភាពក្នុងឋានៈលោកស្រីជាអតីតមន្ត្រីសិទ្ធិមនុស្ស ។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ សមាជិកព្រឹទ្ធសភា និងជាអតីតមន្ត្រីសិទ្ធិមនុស្ស លោកស្រី អាំងខាណា ព្រមទាំងលោក សុណៃ ផាសុខ ទីប្រឹក្សាអង្គការ Human Rights Watch ប្រចាំប្រទេសថៃ បានដាក់ពាក្យបណ្តឹងមកកាន់សមត្ថកិច្ចដើម្បីចាត់វិធានការតាមច្បាប់ទៅលើជនគំរាមកំហែងតាមអនឡាញចង់សម្លាប់លោកស្រី អាំងខាណា និងក្រុមគ្រួសារ ។

លោកស្រី អាំងខាណា និងលោក សុណៃ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងក្រោយអ្នកទាំងពីរបញ្ចេញមតិឈរលើភាពត្រឹមត្រូវ និងបារម្ភពីការរំលោភច្បាប់អន្តរជាតិដោយសារបុគ្គល កាន់ ចមផ្លាំង Influencer បើកសំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ។ ក្រៅពីនេះ ក៏អំពាវនាវឱ្យរដ្ឋាភិបាលថៃគោរព និងការពារមន្ត្រីសិទ្ធិមនុស្សដែលរងការជេរប្រមាថ គំរាមកំហែងគ្រប់បែបយ៉ាង ។

ខ្លឹមសារក្នុងពាក្យបណ្តឹង គឺលោកស្រី អាំងខាណា និងលោក សុណៃ សំណូមពរឱ្យមានការការពារសុវត្ថិភាពមន្ត្រីសិទ្ធិមនុស្ស និងក្រុមគ្រួសារពីការគំរាមកំហែងសម្លាប់ ។ អ្នកទាំងពីរបានអរគុណសមត្ថកិច្ចដែលបញ្ជូនកម្លាំងទៅការពារសុវត្ថិភាពតាំងពីថ្ងៃទី១៦ ខែតុលា ។ ការគំរាមកំហែងដល់អាយុជីវិតនេះធ្វើឱ្យអ្នកទាំងពីរបារម្ភពីសុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារយ៉ាងខ្លាំង ក៏ដូចជាបារម្ភពីមន្ត្រីសិទ្ធិមនុស្សផ្សេងទៀត ។ ការស្អប់ខ្ពើមអ្នកបញ្ចេញមតិការពិត ឬនិយាយមិនល្អពីប្រទេសថៃ នឹងធ្វើឱ្យក្រុមជ្រុលនិយមហ៊ានប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ។

លោកស្រី អាំងខាណា និងលោក សុណៃ មានគោលបំណងឱ្យប្រទេសថៃអនុវត្តច្បាប់ដោយស្មើភាព និងការពារការរំលោភសិទ្ធិមនុស្ស ការពារការគំរាមកំហែង ឬចាត់វិធានការអ្នកដែលធ្វើឱ្យមហាជនស្អប់ខ្ពើមការបញ្ចេញមតិផ្ទុយពីគំនិតរបស់ក្រុមជ្រុលនិយម ។

គួរបញ្ជាក់ថា ថ្មីៗនេះ លោកស្រី អាំងខាណា សមាជិកព្រឹទ្ធសភាបានដាស់តឿនរដ្ឋាភិបាលថៃឱ្យគិតគូរចំពោះសកម្មភាពក្រុមជ្រុលនិយមឡើងវិញពីការបើកសំឡេងផ្សេងៗរំខានសុខភាពផ្លូវកាយ ផ្លូវចិត្តកុ.មារ ស្ត្រី ចាស់ជរា អ្នកជំងឺ និងជនពិការ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ។ លោកស្រីថា សកម្មភាពរបស់ក្រុមជ្រុលនិយមបានបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បា.ញ់ និងបំពានគោលការណ៍ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ តើរដ្ឋាភិបាលថៃនឹងដោះស្រាយបញ្ហានេះជាមួយកម្ពុជាលើឆាកអន្តរជាតិបែបណា បើអន្តរជាតិដឹងរឿងនេះ ។

លោកស្រីបានសរសេរក្នុងបណ្តាញសង្គមពីការបណ្តោយឱ្យ Influencer ធ្វើសកម្មភាពដាក់សម្ពាធ ឬបន្លាចដោយការបើកសំឡេងខ្មោច សំឡេងយន្តហោះចម្បាំង ឆ្កែលូ ពេលកម្ពុជា-ថៃកំពុងមានជម្លោះ ដែលអាចជាបញ្ហាប្រឈមដល់រដ្ឋាភិបាលថៃ ជាពិសេស រដ្ឋមន្ត្រីក្រសួងការបរទេសថៃក្នុងការចរចារកដំណោះស្រាយរួមគ្នាជាមួយកម្ពុជា ។ ប៉ុន្តែការបញ្ចេញមតិនេះធ្វើឱ្យលោកស្រី និងក្រុមគ្រួសាររងការរិះគន់ និងគំរាមកំហែងអាយុជីវិតគ្រប់បែបយ៉ាង ៕

ភ្ញាក់ផ្អើល! តារាសម្តែង William Chan ប្រកាសក្លាយជាឪពុកគេហើយ

0

នៅថ្ងៃទី១៨ ខែតុលា តារាសម្តែង និងជាតារាចម្រៀងហុងកុងដ៏មានប្រជាប្រិយភាព William Chan រួមជាមួយនឹងកំពូលតារាម៉ូដែល He Sui បានចែករំលែកព័ត៌មានដ៏រីករាយនៅលើបណ្តាញសង្គម ដោយបង្ហោះរូបថតមានផ្ទៃពោះ និងរូបថតគ្រួសារជាមួយកូនប្រុសទើបនឹងកើត។ ដំណឹងរីករាយនិងគួរឱ្យភ្ញាក់ផ្អើលនេះទស្សនិកជនបានចូលរួមអបអរសាទរទៅកាន់អ្នកទាំងពីរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0dJBN8WAhLcaOzUpcl1CcEBl0GMNR7RnMEzOvqWv01HcF5aohI-jTyj0sVef5I6wdZY8ksNznY0YbimB-A8JzIF7ECXEaHSBoxhwSMtrRgNmwlOhMHpSiPukv0tUmL9BlIOxpHtuv9xwo5-UI7cCrrK3BYCSVlltSLTOYoq9ENRHiDT1vkuMvJ3skXKWG/s2048/image_2025-10-18_10-48-38%20(2).png
ទំនាក់ទំនងរបស់គូស្នេហ៍មួយគូនេះ គឺជាប្រធានបទនៃការចាប់អារម្មណ៍ជាសាធារណៈ។នៅខែសីហា ឆ្នាំ ២០២១ William និងគូស្នេហ៍ត្រូវបានគេប្រទះឃើញត្រឡប់ទៅលំនៅដ្ឋាន ដែលបង្កឱ្យមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហា។ នៅខែមីនា ឆ្នាំ២០២៣ តារាម៉ូដែល He Sui ត្រូវបានគេរាយការណ៍ថាបានរើចេញពីផ្ទះរបស់ William ហើយតារាសម្តែងប្រុសរូបនេះបានជៀសវាងការពិភាក្សាអំពីទំនាក់ទំនងរបស់ពួកគេនៅក្នុងបទសម្ភាសន៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPR-nqVNAFRFuOpqiCrgFDlvTwDywlTKHC_Poorma5n5_lALuMutGrwjG_pmWqp0EsnPabVWtF-3AgaGwKq-tW979Q7k3uvcYhYb7-SWSG5xEUcmYHHNNGWi9DTWde5sGQ1Dr8f1kZpLbBXTLNlZKfhKyLhSVuPT5yN2Qsi5nHQn9uMvKNCWEyUiGzYz1s/s2048/image_2025-10-18_10-48-38.png
ទោះបីជាយ៉ាងណាក៏ដោយ នៅខែធ្នូ ឆ្នាំ ២០២៣ គូស្នេហ៍មួយគូនេះ ត្រូវបានគេឃើញត្រឡប់មកផ្ទះជាមួយគ្នាវិញ បន្ទាប់ពីម៉ាស្សារួច ដោយបញ្ជាក់ថាពួកគេបានផ្សះផ្សាគ្នាហើយ។ តារាម៉ូដែល He Sui បានឈប់ធ្វើបច្ចុប្បន្នភាពវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងនៅក្នុងខែសីហា ឆ្នាំ ២០២៥ ដែលនាំឱ្យមានការរំពឹងទុកអំពីការចូលនិវត្តន៍របស់នាងពីការយកចិត្តទុកដាក់។ អ្នកគាំទ្រជឿជាក់ថា គូស្នេហ៍មួយគូនេះ កំពុងតែរៀបចំខ្លួនសម្រាប់ការមកដល់នៃកូនរបស់ពួកគេក្នុងអំឡុងពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAAGAjAMgX0odP9PXKYuNipmLxI7aIHMUfE8no1KHyFXXES-JTa6CX4RO3-GyKfwKA7A_v9Qah4BIUfk4Vn41eWBGgjyADjba4HBWZI6aQPKEctmBn1RuBrOhA3DGO0IE9YWhmi3iogeSrVnGW8k6141t6IwK3NjjZTAJDnm1QVoV4kVxKGVhjxhMkZiWA/s1847/image_2025-10-18_10-24-58.png

ទោះបីជាមានការប្រកាសពីកំណើតកូនក៏ដោយក៏គូស្នេហ៍មួយគូនេះមិនបាននិយាយពីអាពាហ៍ពិពាហ៍ ដែលនាំឱ្យមានការរំពឹងទុកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីអាពាហ៍ពិពាហ៍សម្ងាត់ដ៏មានសក្តានុពលមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivGCNm1q-meenS-BLq5s_uUX4mVDt_atAje9bfxiiIQWD8he7m3_-qeYtqpP1_-RmLqwG6CxskqMKbrVxoEMEwzZjBstM1Ks0aFEPbxXN2UUAy-pnrHR6SVRDnb33OVrTd88WE4fxAyzY9CjDaxdkAoq4-yiWz5PPomfk5QTXhOkBaTAg2Q_35REoxvYwo/s1573/image_2025-10-18_10-54-09.png

ក្នុងឧស្សាហកម្មកម្សាន្តរបស់ចិនមានសិល្បករតិចតួចដែលមានទេពកោសល្យ តស៊ូ និងរីកចម្រើនឥតឈប់ឈរដូច William Chan ។ លោកមិនត្រឹមតែជាតារាចម្រៀងអាជីព និងជាអ្នករាំប៉ុណ្ណោះទេ ថែមទាំងជាតារាសម្ដែងដ៏ប៉ិនប្រសប់ ដែលត្រូវបានទទួលស្គាល់តាមរយៈតួនាទីដ៏គួរឱ្យចាប់អារម្មណ៍ជាបន្តបន្ទាប់ជាក់ស្តែងរឿងចុងក្រោយនេះជាមួយនឹង Zhao Lusi ជាដើម។ ចាប់ផ្ដើមពីអាជីពជាអ្នកមានទ្រព្យសម្បត្តិនៅហុងកុង William Chan បានជ្រើសរើសវិថីសិល្បៈជាជាងចាប់យកមុខជំនួញគ្រួសារ។ ជាមួយនឹងសកម្មភាពមិនឈប់ឈរជាង ២ ទសវត្សរ៍ លោកបានក្លាយទៅជាមុខមាត់តំណាងមួយរបស់សិល្បករជំនាន់ក្រោយដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសចិននិងអាស៊ី៕

សមាជិកព្រឹទ្ធសភាថៃណែនាំរដ្ឋាភិបាលខ្លួនប្រយុទ្ធប្រឆាំងឧក្រិ.ដ្ឋកម្មឆ្លងដែនព្រោះជាបញ្ហារបស់អាស៊ានទាំងមូល

0

ប្រទេសថៃ ៖ ក្រោយពីកូរ៉េខាងត្បូងបំបែកសំបុកបណ្តាញឆបោ.កអនឡាញនៅកម្ពុជា សមាជិកព្រឹទ្ធសភាថៃបានប្រាប់ទៅរដ្ឋាភិបាលរបស់ខ្លួនមិនអាចនៅស្ងៀមស្ងាត់ ឬមិនអើពើទេ ពីព្រោះវាជាបញ្ហារបស់អាស៊ានទាំងមូល និងណែនាំឱ្យរដ្ឋាភិបាលថៃបង្កើតក្រុមស៊ើបអង្កេតពិសេសកម្រិតអាស៊ានដើម្បីទប់ស្កាត់ក្រុមឆបោ.កអនឡាញផ្លាស់ប្តូរទីតាំងទៅប្រទេសផ្សេងទៀតក្រោយរងការបង្ក្រាប ។ សមាជិកព្រឹទ្ធសភារូបនេះជឿជាក់រដ្ឋាភិបាលថៃអាចអនុវត្តបាន ប៉ុន្តែបើមិនប្រយុទ្ធប្រឆាំងឧក្រិ.ដ្ឋកម្មឆ្លងដែននឹងធ្វើឱ្យខូចមុខមាត់ប្រទេសថៃដែរ ។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ សមាជិកព្រឹទ្ធសភាថៃ អ្នកស្រី ភិញ៉ាផាត់ សាន់សានីជីវិន បាននិយាយពីការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូងបញ្ជូនភ្នាក់ងារពិសេសមកប្រទេសកម្ពុជាដើម្បីជួយសង្គ្រោះពលរដ្ឋកូរ៉េខាងត្បូងដែលត្រូវបញ្ឆោតឱ្យមកធ្វើការ ថាករណីនេះបង្ហាញច្បាស់ពីការឆបោកអនឡាញ មិនមែនជាបញ្ហារបស់ប្រទេសណាមួយនោះទេ ប៉ុន្តែវាគំរាមកំហែងព្រំដែនប៉ះពាល់សន្តិសុខ សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះតំបន់អាស៊ានទាំងមូល ។

សមាជិកព្រឹទ្ធសភារូបនេះនិយាយថា បច្ចុប្បន្ន បណ្តាញឆបោកអនឡាញជាច្រើនបានប្រើប្រាស់តំបន់ព្រំដែនកម្ពុជា-ថៃ និងថៃ-មីយ៉ាន់ម៉ា ធ្វើជាទីតាំងប្រព្រឹត្តបទល្មើស ដោយមានទាំងការបោកប្រាស់ឱ្យវិនិយោគតាមអនឡាញ និងបន្លំខ្លួនជាមន្ត្រីរាជការ ។ កុំគិតថា ការឆបោកអនឡាញមិនពាក់ព័ន្ធនឹងប្រទេសថៃ ពីព្រោះសកម្មភាពរបស់ជនល្មើសធ្វើឱ្យខូចខាតមុខមាត់ប្រទេសថៃដែរ រួមទាំងការអូសទាញជនជាតិថៃឱ្យទៅធ្វើការនៅទីតាំងឆបោក ។ ករណីជាច្រើន អ្នកក្លាយជាជនរងគ្រោះត្រូវបានបង្ខំឱ្យឆបោកអ្នកផ្សេងទៀត ពួកគេគ្មានសេរីភាព អ្នកខ្លះរត់គេចទាំងប្រថុយជីវិត ។

កម្ពុជាបានបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក្រោយពីរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាសហាមពលរដ្ឋខ្លួនធ្វើដំណើរទៅទីតាំងមួយចំនួននៅកម្ពុជា ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងចាត់ទុកជាទីតាំងក្រុមឆបោកអនឡាញ និងមានជនបរទេសជាច្រើនត្រូវបានបញ្ចូនទៅធ្វើការនៅទីតាំងទាំងនេះ រួមទាំងជនជាតិកូរ៉េខាងត្បូងរាប់រយនាក់ក្លាយជាជនរងគ្រោះ ។

ប្រទេសថៃមិនអាចនៅស្ងៀមស្ងាត់ទេ ពីព្រោះបណ្តាញឆបោកអនឡាញជាច្រើនបានភ្ជាប់ទំនាក់ទំនងមកថៃ ដែលពួកគេប្រព្រឹត្តសកម្មភាពជួញដូរមនុស្ស លាងលុយកខ្វក់ និងប្រើប្រាស់បណ្តាញទូរគមនាគមន៍នៅថៃ ។ នាងខ្ញុំសូមអំពាវនាវឱ្យរដ្ឋាភិបាលថៃរួមបញ្ចូលទិន្នន័យជាមួយប្រទេសផ្សេងៗ និងចាត់វិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ហើយជឿជាក់លើរដ្ឋាភិបាលថៃអាចអនុវត្តបាន ។ នេះបើតាមការលើកឡើងរបស់សមាជិកព្រឹទ្ធសភា អ្នកស្រី ភិញ៉ាផាត់ ។

អ្នកស្រី ភិញ៉ាផាត់ បានស្នើឱ្យដ្ឋាភិបាលថៃបង្កើតមជ្ឈមណ្ឌលសម្របសម្រួលរួម ដោយមានថៃ កម្ពុជា មីយ៉ាន់ម៉ា និងចិន ដើម្បីផ្លាស់ប្តូរទិន្នន័យពាក់ព័ន្ធនឹងបណ្តាញឆបោកអនឡាញ និងទិន្នន័យជនរងគ្រោះ រួមទាំងត្រួតពិនិត្យជនជាតិថៃដែលធ្វើដំណើរទៅក្រៅប្រទេស ជាពិសេស ជនជាតិថៃទៅធ្វើការផ្នែកបច្ចេកវិទ្យា (IT) ទីផ្សារ និងផ្នែកសេវាកម្មអតិថិជន ។ ក្រៅពីនេះ គួរបង្កើតក្រុមស៊ើបអង្កេតពិសេសកម្រិតអាស៊ានដើម្បីទប់ស្កាត់ក្រុមឆបោកអនឡាញផ្លាស់ប្តូរទីតាំងទៅប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន ។

គួរបញ្ជាក់ថា ឧក្រិដ្ឋជននៃអំពើឆបោកតាមអនឡាញមានខ្សែបណ្ដាញធ្វើសកម្មភាពទូលំទូលាយចេញពីគ្រប់ទីកន្លែង និងបណ្ដាលឱ្យមានជនរងគ្រោះស្ទើរគ្រប់ប្រទេស ដែលទាមទារជាចាំបាច់នូវកិច្ចសហប្រតិបត្តិការដោះស្រាយទ្វេភាគី ឬជាសកល ។ ការឆបោកអនឡាញមិនមែនកើតឡើងតែនៅកម្ពុជាមួយទេ គឺវាបានកើតឡើងនៅថៃ មីយ៉ាន់ម៉ា និងប្រទេសនានាក្នុងតំបន់អាស៊ាន ដែលជាបទល្មើសរួមរបស់មនុស្សជាតិ តម្រូវឱ្យប្រទេសនីមួយៗចាំបាច់សហការគ្នាប្រយុទ្ធប្រឆាំងបទល្មើស ៕

សមាជិក TWICE និយាយឡើងចំពេលរងការរិះគ.ន់ចំពោះការច្រៀងផ្ទាល់ក្នុងកម្មវិធី Victoria’s Secret

0

កាលពីថ្ងៃទី១៥ ខែតុលា សមាជិក៤នាក់ក្នុងចំណោម៩របស់ក្រុមចម្រៀង TWICE បានសម្តែងក្នុងកម្មវិធី Victoria’s Secret Fashion Show ដែលជាព្រឹត្តិការណ៍ម៉ូតដ៏ល្បីមួយដែលបានប្រមូលផ្តុំតារាម៉ូដែលអន្តរជាតិ។ បន្ទាប់ពីដើរលើកម្រាលព្រំក្រហម ក្រុមនេះបានបង្ហាញខ្លួនជាភ្ញៀវកិត្តិយស ដោយបានសម្តែងបទចម្រៀងចំនួនពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiShGv0OL1A-c4j9XRy5vcvEQN_lH8Xu_HXKoRzMiej7LW752_PxjYBzml1HiX4aoeILuwfWW2dYrUdRFuLlIG60GQs9vfKykqiUbxM5vPd7J8v3QFAnGL62Pzj7xPb26UcHMPkZNka1FTVAHW_zvD5ScRs7g1MyfzTwpl9IaNW7UeXTpb9iVFdrt8_84IR/s1080/image_2025-10-17_14-44-38%20(3).png
ភ្លាមៗក្រោយការសម្ដែង វីដេអូសម្ដែងរបស់សមាជិក ក្រុម TWICE ត្រូវបានគេចែករំលែកយ៉ាងច្រើនលើបណ្ដាញសង្គម។ ក្រៅពីការសរសើរចំពោះរូបរាងដ៏ស្រស់ស្អាតរបស់តារាទាំង ៤ ក៏មានមតិជាច្រើនបានរិះគន់ការច្រៀងផ្ទាល់របស់ TWICE ថា «មិនស្ថិតស្ថេរ»និង «បំផ្លាញបរិយាកាសនៃការសម្តែងរបស់តារាម៉ូដែល»។ មតិមួយចំនួនក៏សំដៅទៅលើសមាជិក Tzuyu ដែលក្មេងជាងគេនៅក្នុងក្រុម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0_5ExihhiLzOoCni8eOQp8bwFCmpej1SgbbPVDY4buRbX25lJKYTL62jqXRaGbA1XZeWT98H1PWEUM9-_q_OUqt5Ev1DJ4fQn7ffWtK-d_kLr9w1iM94zObUvMnitY8M2tlXzNrisjWUQRVEOGDeW-PAkrPjKNNnyFurtFIAnPI5TGQKgHS1grlSXynfP/s1440/image_2025-10-17_08-32-53.png
ចំពេលមានភាពចម្រូងចម្រាស Tzuyu បានសរសេរពាក្យសូមទោសនៅលើវេទិកា Bubble ដោយបានចែករំលែកថា នាងឈឺបំពង់កខ្លាំងមុនការសម្ដែង។ «ខ្ញុំសុំទោស។ មុនពេលខ្ញុំមកដល់ញូវយ៉ក ខ្ញុំបានហ្វឹកហាត់យ៉ាងខ្លាំងជាមួយគ្រូបង្វឹកសំលេងរបស់ខ្ញុំ ប៉ុន្តែនៅពេលខ្ញុំមកនេះ បំពង់ករបស់ខ្ញុំចាប់ផ្តើមឈឺ និងស្អក។ ខ្ញុំនៅតែអាចបញ្ចេញសំឡេងបានក្នុងពេលហាត់សម ប៉ុន្តែពេលទៅដល់ការសំដែងធំ ខ្ញុំស្ទើរតែមិនអាចនិយាយបាន។ ខ្ញុំផឹកតែទឹកឃ្មុំ និងព្យាយាមគ្រប់បែបយ៉ាង ប៉ុន្តែវាមិនអាចជួយអ្វីបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV2IZjHggWVqLYOKzQ1-22rK-vlaM2ObzdF4WQfV2iYOMrLW9h4y6tkBqDG0YB4jbr0oUI0UmtH7LVzRNtqV0nGxIT30i6Zji-fjNJyH1P3kddEA1FdUyTKzyoTxYhC8T7pwo5RyYQ6aYxTnckSm3TTPyqYB6YUHbrUDgiL23NaSBPhgTbgO94P8NGrPZP/s2048/image_2025-10-17_08-32-54%20(2).png

ទោះបីជាការសម្តែងនេះបង្កឱ្យមានភាពចម្រូងចម្រាសក៏ដោយ ក៏វត្តមានរបស់ TWICE នៅក្នុងកម្មវិធីបង្ហាញម៉ូដ Victoria’s Secret នៅតែត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយដោយបញ្ជាក់ពីឥទ្ធិពលរបស់ក្រុមនៅក្នុងរលកវប្បធម៌កូរ៉េទៅទូទាំងពិភពលោក។ យ៉ាងណាមិញ ទោះបីជាសមាជិក Tzuyu ចេញមកបញ្ជាក់និងសូមទោសក្តីប៉ុន្តែការរិះគន់នៅតែបន្ត៕