Home Blog Page 23

ឡាវជួបព្យុះទឹកកកដ៏អាក្រក់មិនធ្លាប់មាន បន្ទាប់ពីស្តេចថៃយាងបំពេញទស្សនកិច្ច

0

ស្តេចថៃ រហ័សនាមស្តេចមហាជួបស៊យ! បើយាងទៅដល់ទីណា គឺស៊យត្រង់ហ្នឹង លើកនេះ ឡាវជួបព្យុះទឹកកកដ៏អាក្រក់មិនធ្លាប់មាន កាលពីមុន ចិនឆេះព្រះវិហារបុរាណដែលមានអាយុកាល១៥០០ឆ្នាំ ក្រោយដំណើរទស្សនកិច្ចរបស់ស្តេចថៃ តើស្តេច​ស៊យនេះនឹងទៅនាំស៊យដល់ប្រទេសណាទៀតហ្ន៎?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggTAXRb0x2pukmunEAPYErVKXT_S08MJXNP4_6eHYKircT2BbQOCL-7FdNIwb-9_n_qrrjOHR29c-SmNwola-vrV4n-sUCmaPFDRv7031CeU8JT_GDrHUlNPIj9D3BFXCTJWVOHnw-X_4ARi7CR6mcaG7N5d4oVG9atujjYh3zLN1xsyMUhNkXBY4TrfeE/s960/photo_2026-03-24_09-27-28.jpg

តើស្តេចថៃនាំមកនូវគ្រោះច.ង្រៃដល់ប្រទេសឡាវឬក៏យ៉ាងណា ពីព្រោះពេលស្តេចថៃ និងព្រះមហាក្សត្រីយាងបំពេញទស្សនកិច្ចនៅឡាវ និងត្រឡប់មកថៃវិញមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែកើតគ្រោះធម្មជាតិធ្លាក់ទឹកកកធំៗនៅតំបន់ជាច្រើនក្នុងទីក្រុងវៀងចន្ទន៍កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បង្កការខូចខាតផ្ទះសម្បែងពលរដ្ឋ វត្តអារ៉ាម អគារពាណិជ្ជកម្ម អគាររដ្ឋ សរុបជិត១០០ខ្នង រួមទាំងខូចខាតរថយន្ត និងម៉ូតូជាច្រើនគ្រឿង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE9E6ubVFqiUUNeRMw8i8gNIKY1BOBgpjY2jPYegCo3x3xaIuSiePtz3ZIpnJUysoRmbCYdW7X0_QkkzuRWKds3JpgP4pCM22ycWsPhJUg7T4SC-Av7BDwPfMgl4mWMKxAgLJGT7PTzqWjYAwJbVAq0Si92tcmWqbM1wPtVMrrTPsl7Q9HPEnOAWxZRpJ5/s978/photo_2026-03-24_09-24-50.jpg
ទីក្រុងវៀងចន្ទន៍មិនធ្លាប់កើតគ្រោះធម្មជាតិធ្ងន់ធ្ងរបែបនេះពីមុនទេ ដោយតំបន់ជាច្រើនរបស់ទីក្រុងមានទឹកកកធំៗធ្លាក់បំផ្លាញដំបូលវត្តអារ៉ាម និងដំបូលផ្ទះសម្បែង អគារផ្សេងអស់ជាច្រើនខ្នង ថែមទាំងបណ្តាលឱ្យបែកកញ្ចក់ខាងមុខរបស់រថយន្តជាច្រើនគ្រឿង ។ គ្រោះធម្មជាតិនេះបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ដែលធ្វើឱ្យពលរដ្ឋឡាវជាច្រើនស្រែកទ្រហ៊ោយំសោកស្តាយទ្រព្យរបស់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ytK_tlyi_qdixOPuN7QOallOs_AwpucvChWmljOM7K1_9WMOYSCIHUUoapiz2RMWFLy7OufakNjb8N3UStWO8XBH4TyJ31_Uc1e5vq1WnOkfhvE1h89zzAUQCtlub61PkWYIHXqkDlhPbnd2zbRssIpVGEDt9jSVSTu9cXqwCA1iaNpCWYL8HtuE56Bp/s685/photo_2026-03-24_09-24-51%20(2).jpg
តាមរូបភាព និងវីដេអូផ្សព្វផ្សាយដោយសារព័ត៌មានឡាវ គឺតាំងពីល្ងាចថ្ងៃទី២២ ខែមីនា ខ្យល់ព្យុះលាយឡំជាមួយទឹកភ្លៀងចាប់ផ្តើមបោកបក់មកទីក្រុងវៀងចន្ទន៍ បន្ទាប់មក ក៏មានទឹកកកធំៗ​ធ្លាក់យ៉ាងខ្លាំងបន្ថែមទៀត ដោយទឹកកកមានទំហំធំៗប៉ុនផ្លែក្រូចឆ្មារ និងខ្លះធំជាងនេះ ធ្លាក់លើដំបូលផ្ទះបណ្តាលឱ្យខូចខាតយ៉ាងដំណំ ។ រីឯរថយន្តស្ទើរតែទាំងអស់ដែលកំពុងតែបើកបរនៅតាមផ្លូវប្រញាប់ចូលចត ពីព្រោះកញ្ចក់ផ្នែកខាងមុខបែកខ្ទេចខ្ទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit8iTKwYqwISOlVBGiLpaE4T6mAkrqmErecenkOWXRoF9dfMdX4GqVNJ3LLr9Fc6yvV3_I3GQg3N14uJlJ1yKLdhnwd6YInm1CxEtmpiUY2dDSlUCA_foNu0pLhyW6ZoIwvZBI6HJYZeBJ53Jgdw1k0y01b6VH9VqC4OlSGZYPEaafkno0kSqTPJ-BKBvv/s733/photo_2026-03-24_09-24-51%20(3).jpg

ក្រៅពីទីក្រុងវៀងចន្ទន៍ នៅមានទីក្រុងផ្សេងទៀតក៏រងការខូចខាតដោយសារព្យុះទឹកកកដែរ ដូចជា ៖ ទីក្រុងស៊ីខូតតាបង និងណាសាយថង ។ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមីនា មន្ត្រីថ្នាក់កណ្តាល និងអាជ្ញាធរមូលដ្ឋានបានចុះមកត្រួតពិនិត្យវាយតម្លៃការខូចខាតទ្រព្យសម្បត្តិដោយសារព្យុះទឹកកកនៅទីក្រុងទាំងនេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីទំហំការខូចខាតស្មើទឹកប្រាក់ប៉ុន្មាននៅឡើយទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIA30jA2UxplajnPfeBn18osBIvfu0gLmB8nkNdSeGA1Q6wZQzY2P6BKrVR3e6OZbgEYef4aQDiK5Cm0UigD70PetR5rsNcI6cjKvsQyttxcJdkh8DRunL38zYRfb26SD7AnQ0Zn90EhQKx8O8jJ4hzil9LiQp5Zm2b0FvQ5_OqSmuoSwfilCKJOGuG-K8/s815/photo_2026-03-24_09-24-51%20(4).jpg
ទោះជាហេតុការណ៍នេះពុំបណ្តាលឱ្យមនុស្សស្លាប់ ឬរងរបួស ប៉ុន្តែធ្វើឱ្យពលរដ្ឋឡាវសោកស្តាយផ្ទះសម្បែង និងទ្រព្យសម្បត្តិយ៉ាងខ្លាំង ពួកគេប្រាប់ថា តាំងពីកើតមកពុំធ្លាប់ឃើញគ្រោះធម្មជាតិដ៏អាក្រក់បែបនេះទេ ។ ក្នុងបណ្តាញសង្គមឡាវបានចែកចាយរូបភាព និងវីដេអូធ្លាក់ទឹកកកយ៉ាងច្រើនបង្កការភ្ញាក់ផ្អើលពេញប្រទេស អ្វីគួរឱ្យកត់សម្គាល់ជាងនេះ គឺគ្រោះធម្មជាតិកើតឡើងភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ស្តេចថៃ និងព្រះមហាក្សត្រីមកប្រទេសឡាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-QIspLH1wdDs3LYF5o182WcbA85KYWwZ7ZHPVb8JSZpYT1EtJX5E-b66UHmU_1kQZk-5xYfSC5L4F0dFPYoQwV1he5kC6RUHWqUtTkbwXlw2PTKEH9iIybS7E6cE63DUCDDXc-5Q7wymfHebzRline6ySlCvl8Q3wwpBJ6Ff7j_5HiD5QiFdhokZyTcCP/s568/photo_2026-03-24_09-24-50%20(2).jpg

វាធ្វើឱ្យពលរដ្ឋឡាវមានចម្ងល់ថា ហេតុអ្វីក្រោយស្តេចថៃយាងដល់ទឹកដីឡាវភ្លាម បែរជាមានគ្រោះធម្មជាតិដ៏អាក្រក់ធ្លាក់ទឹកកកធំៗទៅវិញ ពីព្រោះប្រទេសឡាវមិនធ្លាប់ជួបប្រទះបាតុភូតចម្លែកកន្លងមកឡើយ ។ កាលពីមុន ប្រទេសចិនក៏រងគ្រោះធម្មជាតិធ្ងន់ធ្ងរបែបនេះដែរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ស្តេចថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWSKxJ4q7IiwQi9jq-PSKWfDCU-Dms6GX76stnDhK6eKBwDlIDwZifVoOoVqhVFdiFUQ5W4mj5KMgngVqhF4RhNVZSZuOFBwHrorayiPgwIBlDMDaemIn2w7-MCTQ-BjtLgIOyWm1AM2EbDVAc8S2pRDgQDbXWXkDrHEvNOFz50jfYwyC2kZsxM0iAXKap/s733/photo_2026-03-24_09-24-50%20(3).jpg

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ស្តេចថៃ Maha Vajiralongkorn និងព្រះមហាក្សត្រីកាលពីពេលថ្មីៗនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដោយសារជាទស្សនកិច្ចលើកដំបូងរបស់ស្តេចថៃទៅកាន់ប្រទេសឡាវក្នុងរយៈពេល៣២ឆ្នាំ បន្ទាប់ពីទស្សនកិច្ចចុងក្រោយរបស់ព្រះបិតាកាលពីឆ្នាំ១៩៩៤ ក្នុងគោលបំណងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងពលរដ្ឋ និងពលរដ្ឋឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ៕

Trump បង្ហើបថាអាមេរិកនិងអ៊ីរ៉ង់អាចចាប់ដៃគ្នាបើកច្រកហ័រមូសឡើងវិញក្នុងពេលឆាប់ៗ

0

ពិភពលោកកំពុងភ្ញាក់ផ្អើលនឹងពាក្យសម្ដីរបស់លោក Trump ក្រោយប្រធានាធិបតីរូបនេះ ប្រកាសដោយបើកចំហរថា ច្រកហ័រមូសអាចនឹងបើកឡើងវិញឆាប់ៗដោយមានសហរដ្ឋអាមេរិក និងអ៊ីរ៉ង់រួមគ្នាគ្រប់គ្រង។ ការណ៍នេះបានបង្ហាញថា សហរដ្ឋអាមេរិកហាក់កំពុងប្ដូរយុទ្ធសាស្រ្តពីការធ្វើជាសត្រូវ ទៅជាការចាប់ដៃគ្នាដើម្បីបែងចែកអំណាចគ្រប់គ្រងវិញជាមួយអ៊ីរ៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZZhfCMLQEfMBydJrEtMCneAhQExzmyEhkQo-qLrwdDxGNk8ArTcfqtvAztus7fhSUGHYRlOXBLNwkxJU2qmzEpDZ4dfS89lXbbma17e164M615X_dJUoTxZ0OfHtSyNLu2h5q0bSh5SZO2kO3vqMRcBic_9Fatvb_N_OX9vgmbCEygQ3vGPLe3ybPeXo0/s730/photo_2026-03-24_10-58-55%20(4).jpg
ថ្លែងបន្ទាប់ពីការពិភាក្សាតំណាងអ៊ីរ៉ង់ លោក Trump បានបង្ហើបថា ភាគីទាំងពីរអាចធ្វើការរួមគ្នាដើម្បីបើកច្រកសមុទ្រឡើងវិញ និងគ្រប់គ្រងផ្លូវទឹកដ៏សំខាន់នេះ ដែលត្រូវបានរំខានយ៉ាងខ្លាំងដោយជម្លោះដែលកំពុងបន្ត។ ជាងនេះទៅទៀត លោកបានបោះពាក្យសម្ដីយ៉ាងគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតថា លោក និងអាយ៉ាតូឡារបស់អ៊ីរ៉ង់មួយណាក៏បាន នឹងធ្វើការរួមគ្នាដើម្បីគ្រប់គ្រង់ច្រកសមុទ្រនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiszlHgD7DLUe8vBHYLiHoxPs60ViLCM1vkp6z3D9UcxPCmzRw-Vz5M4b3iVw6142PKQOvNvfeRHmS8PgBkbnK9k-J8UxpLGhjdNT0slSRY6D2CoyPxlx6QzOzl9mN7OAyuf1d8cVOOzpjr1gdYTQh-1_LJMYlOjQFhkJEtC2Mj1ak2Mc3gcM4vrzH9ppNZ/s970/photo_2026-03-24_10-58-55.jpg
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ីរ៉ង់បានបដិសេធជាសាធារណៈអំពីការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ហើយបានបញ្ជាក់ជាថ្មីថា ភាពមិនប្រាកដប្រជានៅតែមានលើអ្នកណាដែលនឹងតំណាងឱ្យទីក្រុងតេអេរ៉ង់នៅក្នុងកិច្ចព្រមព្រៀងដែលអាចកើតមានជាមួយសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4_Myh4ubqPtlzFXqAE9LKT0pJAEhUyKfYQ5RWf3PlG0Rutw6BnyjZing4HmxL4WaNa2vJghI583oF_rNXBCKqKW2eouahyphenhyphentr70FNeb56nhyphenhyphenmbI3x38_DzME2Ct_9nwFdEo5i_5_WfohIcI05LuVCErgvuhwG3tZWWRySc5jzhQrdoKtuq5StuAXSA6obM/s1280/photo_2026-03-24_10-58-55%20(2).jpg

សំណើនេះធ្វើឡើងបន្ទាប់ពីជម្លោះជាច្រើនសប្តាហ៍ដែលបានរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ ដែលបង្កើនការភ័យខ្លាចអំពីផលប៉ះពាល់សេដ្ឋកិច្ចកាន់តែទូលំទូលាយ។ អ្នកវិភាគនិយាយថា ការរៀបចំការគ្រប់គ្រងរួមគ្នាណាមួយមិនមែនជារឿងធម្មតាទេ ដោយសារតែការប្រជែងគ្នាអស់ជាច្រើនទសវត្សរ៍រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwHPH86ZRU63YircPx_i4dQmCEVCO9_PPUpiRSrkLiHIl-Mlicfx955uoXyCv0qctPR0VlHBqBQC88D3BFNVZGzsf5n6ajW01LRnh7JjFLG2eHskSRtEoHqrZ_p4zL7juvMc-GhqE-OUM6vYFBtMoH0YMoMjXl30kkfrRfOdSrX4udb8Gw6mk8hbc21Roy/s860/photo_2026-03-24_10-58-55%20(3).jpg

ក្នុងន័យនេះ គឺបើទោះជាលោក Trump បានបង្ហាញពីសុទិដ្ឋិនិយមរបស់លោកចំពោះស្ថានការណ៍យ៉ាងនេះក្ដី ប៉ុន្តែអ្នកជំនាញបានព្រមានថា ប្រតិបត្តិការនយោបាយ និងយោធាសំខាន់ៗនៅតែមានមុនពេលកិច្ចព្រមព្រៀងណាមួយអាចសម្រេចបាន។ ស្ថានភាពនេះនឹងនៅតែបន្តវិវត្តន៍ទៅមុខ ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងភាពតានតឹងកំពុងកើតឡើងក្នុងពេលដំណាលគ្នា៕

 

 

រដ្ឋាភិបាល សម្រេចកាត់បន្ថយពន្ធអាករ​លើ​​តម្លៃ​ប្រេងឥន្ធនៈ

0

រដ្ឋាភិបាល បានសម្រេចដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតរបស់រាជរដ្ឋាពិបាល ដោយបញ្ចុះពីអត្រា១០% មកអត្រា៤%។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច បានលើកឡើងថា៖”ដើម្បីឆ្លើយតបទៅនឹង និន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% ក្នុងនោះរដ្ឋទទួលបន្ទុកជំនួសចំនួន៦% គិតចាប់ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦”។

ថ្លៃប្រេងឥន្ធនៈមុនការបញ្ចុះអាករបន្ថែម អាករពិសេស និងអាករលើតម្លៃបន្ថែម ប្រេងសាំង ៥៦០០ រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៧០០០ រៀល ក្នុងមួយលីត្រ។

គួរបញ្ជាក់ថា តម្លៃលក់​ចាប់ពីថ្ងៃទី ​២០ ​ខែមីនា រហូតដល់ថ្ងៃ​ជូន​ដំណឹង​បន្ទាប់ មានតម្លៃ ​៥៤០០ រៀល ក្នុងមួយលីត្រ​ និងប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ ​៦៧០០ រៀល​ ក្នុងមួយលីត្រ៕

 

ទីងតុង ថាកំពូលតារាចម្រៀងមួយចំនួននៅបន្តច្រៀងបទថៃចំណែកតារាកណ្តុរកន្លាតបន្តប្រឹងពហិកា

0

នាពេលបច្ចុប្បន្ននេះទីផ្សារច្រៀងតាមផាប់កំពុងពេញនិយមសូម្បីតែតារាល្បីៗកំពូលក៏មកសម្តែងដូចគ្នា។ ទោះយ៉ាងណា តារាចម្រៀង ទីងតុង ស្រាប់តែបានលើកឡើងថាកំពូលតារាចម្រៀងមួយចំនួននៅច្រៀងបទចម្លងសៀមដោយមិនដឹងខ្លួនច្រៀងទាំងមិនខ្មាសអៀនភ្លេចអស់នូវការឈឺចាប់។ ជាមួយនឹងការបញ្ចេញសំណេរនេះអ្នកមួយចំនួនបានស្នើឱ្យតារាចម្រៀងរូបនេះបញ្ចេញឱ្យចំៗឈ្មោះតែម្តងទៅដើម្បីជាការស្ថាបនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFvw570te4OcalRR95xepNe-euuGMGX5BrnND26PPDqVzavRw89TWwFOEdysIhaVPeeNBWMYsXSlBbzvE0R-yuLTUvPeVqyNKXgl5N6G8MP0ZXpwi3C5n4ePOpp5ydTcaqKBWYcy5w9HNEWySx-4AQayaRaNBzLfd7jCyQzXFKtfg_j2KxxsLyjxDNhd23/s2048/image_2026-03-24_09-00-35.png
នៅថ្ងៃទី២៣ ខែមីនា តារាចម្រៀង ទីងតុង ដែលជាសិល្បករមានទេពកោសល្យច្រើនជំនាញនិងជាអតីតបេក្ខជន The Voice Cambodia រដូវកាលទី៣ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «កំពូលតារាស្រុកខ្មែរខ្លះ នៅច្រៀងបទចម្លងសៀមទាំងដឹងទាំងឮ ច្រៀងមិនអៀនខ្លួន! ពួកយើងអ្នកភ្លេង អ្នកច្រៀងកណ្តុរកន្លាតនៅពហិការ កំពុងសើចយំពួកបងបងច្រៀងបទចោរធម្មតាក៏មិនអៀនខ្លួនដូចគ្នា! ស្រលាញ់លុយពេក ឬពិតជា ក្រៅពីខ្ចីបទពួកឈាមតិរច្ឆាន គ្មានសមត្ថភាពបង្កើតទស្សនីយភាពទាក់ចិត្តប្រិយមិត្តទេ? »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZeZn_6TY_TpJBUucNHpdHAR69FWX6i5KGfiihtZFtlq8hTrBCYBOwmPLodQ6JDtI4Mx-HV90JuhnLNo8I1QyMrz7-VnHBEfqKPdpaazbzqepeFWCjMSDE0FYdpYpYmhgXe4twygKo6lqtXJDTYts87r2tqFQU7wOgnqoyqNZQJ5E7Pp-hM33gyuU-z_La/s853/image_2026-03-24_09-00-36%20(2).png
នៅពេលឃើញសិល្បករកំពូលបន្តប្រឹងស្រែកច្រៀងបទចម្លងសៀមតារាចម្រៀង ទីងតុង បង្ហាញការឈឺចាប់យ៉ាងខ្លាំង។ លោកបានសរសេរថា «ខ្ញុំយំណាស់! ខូចចិត្តណាស់! ខ្ញុំមិនស្មានថា អ្នកជាអ្នកជេរ ផុសពហិការ ហើយបំពានដោយខ្លួនឯងដដែលអ៊ីចឹងសោះ!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguJKRB9b11ZjUtYXiUizX6civ3bR2DMOnDPGJTBiVv6oSVYT3g8gV7bJlMJAEXoSQrqmc3-6R4jNZlKsbgafWOX1aiIfgSpVBtR6FJeKYawR2XaGNJSxMKeR9Wae-Z_j2Zu-9cMM1iFxd3GRqaj1jtOfKECs5_apS3zkS5MLjUsoA24bvSeXzuEzt4Ie05/s960/image_2026-03-24_09-00-36.png
បងៗ អានហើយស្អប់ប្អូនទាបតូចម្នាក់នេះចុះ! យ៉ាងហោចណាស់ ខ្ញុំគប្បីនឹងដូនតា វីរភាពនៃពលិកម្មដើម្បីទឹកដី ជាតិ ប្រាសាទខ្មែរដែលខ្ទេចហ្មត់ជាផង់ល្អិត ដោយសារសៀមឈ្លានពាន។ ខ្ញុំឆ្អែត ហើយមិនចង់ស៊ែរ វីដេអូដ៏គួរឱ្យខ្មាសរបស់បងៗជាខ្មែរសុទ្ធ សម្តែងលើវេទិការមានភ្លើងពណ៌ LED ធំៗ សំលៀកបំពាក់ស្អាតរបស់បងៗទេ។ ខ្ញុំជឿថា បើទស្សនិកជនអ្នកច្រៀងហ៊ោឮៗជាមួយបងតាមផាប់ទាំងនោះ គាត់ជ្រាបថា អ្នកនាំគាត់បំភ្លេចការឈឺចាប់ទាំងគាត់មិនដឹងខ្លួននោះ មិនដឹងជាគាត់ស្អប់ និងហួសចិត្តនឹងអ្នកប៉ុណ្ណាទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6fUvG2Y-ECR_KurlE4s8RcHqZkostqBGpWYlXjeS73eEycU85ZEiTgEV7HwDN8QwCrzHZhh6pB2s4qK_8SyqRol663uTzKEltbsn33IkAVd2IbOymvkgg48feQ04XFB3KUekzbkoNB-P2x3BK9_UuL1FGBGJ7U9PGGOAMSCxnXKxGslfXtdmZjxFA7j9J/s2048/image_2026-03-24_09-00-39.png

គួរបញ្ជាក់ផងដែរថា ក្រោយមានបញ្ហាជម្លោះព្រំដែនដែលប្រទេសថៃឈ្លានពានខ្មែរ តារាចម្រៀងមួយចំនួនដែលមានបទចម្រៀងទំនុកច្រៀងពីថៃបានប្រកាសថាពួកគេនឹងមិនច្រៀងទៀតនោះទេ ប៉ុន្តែយ៉ាងណាសម្រាប់តារាចម្រៀងដែល ទីងតុង ចង់សម្តៅដល់គេពុំដឹងថាជាកំពូលតារាចម្រៀងរូបណាឡើយ៕

ខណៈ ហ្វីយ៉ាតា បង្ហោះវីដេអូជាប់ខ្លួនស្រាប់តែ ពេជ្រ សូលីកា បញ្ចេញសំណេរយ៉ាងភ្ញាក់ផ្អើល

0

នៅថ្ងៃទី២៣ ខែមីនា ហ្វីយ៉ាតា បានបង្ហោះវីដេអូមួយបង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដោយសារតែក្នុងវីដេអូនោះបានថតជាប់ចៃដន្យពីតារាចម្រៀង ពេជ្រ សូលីកា ដែលមនុស្សជាច្រើនដឹងថាអ្នកទាំងពីរមានបញ្ហានឹងគ្នា។ ទោះយ៉ាងណា រឿងនេះកាន់តែរីកសាយភាយបន្ទាប់ពី ពេជ្រ សូលីកា ចេញមកបង្ហោះសំណេរយ៉ាងក្តៅគគុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfq3CjoDCuthGFuXyaR8bsRXQ1AWc2QyeJj_vKFIr_QiIWRKQNBB2vbBVosjX_w07DZvgUQI1NqjYH9ifZuKaxu_tnKrGqbuTT0KbGL5zrj3x-P8Y8uYUN-I2ixPd2SvQduGYxmfmzSYgGJ5S1-SyWMhfFcGirKQmpaiVfN3XJP7roEOsDoe5sHA_MgTdV/s2048/image_2026-03-24_08-51-26%20(2).png

តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះសំណេរនៅយប់ថ្ងៃទី២៣ ខែមីនា ថា «រឿងខ្លះ អាចអត់ឱនបាន រឿងខ្លះ វាពិតជាមិនអាចបំភ្លេចស្ទើរតែមួយជីវិត ខ្ញុំអត់ចូលចិត្ត attention ទេ»។ តារាចម្រៀងរូបនេះក៏បានបន្ថែមនៅក្នុងខម្មិនដែរថា «ខ្ញុំមិនចូលចិត្តលេងសើចច្រើននឹងរឿងដដែល ចរិតខ្ញុំ មួយៗ ពីរៗ។ ចូលចិត្តលែងសើចច្រើនឱ្យមនុស្សជុំខ្លួនសប្បាយប៉ុន្តែមិនតាប៉ែសាំញ៉ាំច្រើន ការងារគឺច្បាស់ៗ មិនចូលចិត្ត drama ក្នុងសង្គម ជីវិតឯកជនក្រៅកាន់តែសាមញ្ញ កន្លែងណាក៏ទៅបាន សូមមេត្តាកុំចេះលើកដាក់ថ្លឹងថ្លែងជំនួសនាងខ្ញុំ។ នេះចរិតត្រួសៗរបស់ខ្ញុំ ក្រែងល មិនដឹង ទើបមកប្រាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhljvMiJWY9j5UMpUSlqvzM3XvoyfyPXEDcbTWn16THW38piQ0NzxJEi1W_FNpLjQU907GoGPMpToApOYtPgbjMf2ti6rh_6B5LmUTO1IsiUaiCCZZW-VVhl4UZ13D-k5o0xpQ9jaFGByQQglwvFiq8TjpFqGMeY-EcRBWFiZx7zHlDBjmlFMabCRcNl9qw/s1919/image_2026-03-24_08-51-31.png

ការចេញមកបង្ហោះសំណេរយ៉ាងភ្ញាក់ផ្អើលទាំងយប់នេះគេជឿថាដោយសារតែវីដេអូមួយរបស់ ហ្វីយ៉ាតា បានបង្ហោះនៅលើបណ្តាញសង្គមនៅរសៀលថ្ងៃទី២២ តែចៃដន្យអ្វីវីដេអូនោះបានជាប់រូបភាព ពេជ្រ សូលីកា នៅខាងក្រៅបណ្តាលឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកយ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7iriki7ilN6L6rIGyQcpPhviyf9td1hbgASqiSXtxlkMMyrPwkcIQe1nx2NHPUkGAy2eAuF72L67OqYtCtLnJ2FgMQeRUfSnqldq_vIm963e_wyVmntMbKU7MzgBcOxIbWwwLDbccY3x00D29JA3QnUBZIux5sdOaTuRYlJUxRxw4Ho5-qzcnF1ZKWect/s1919/image_2026-03-24_08-51-34.png

មិនត្រឹមតែបង្ហោះសារខាងលើនោះទេតារាចម្រៀង ពេជ្រ សូលីកា ក៏បានបញ្ចេញសំណេរមួយទៀតថា «បើជ្រុលតែអាត្មានិយមហើយ កុំស្ដាយស្រណោះនូវអ្វីដែលធ្លាប់កើតឡើង សំណាងហើយកាលនោះដែលខ្ញុំនិងកូនមិនកើតអី។ ជីវិតខ្ញុំដូចរស់សាជាថ្មីម្ដងទៀតចឹង សន្សំបុណ្យឱ្យច្រើនៗ ទុកសម្រាប់កូនៗ វ័យនេះគឺវ័យសន្សំលុយ រកលុយ កាត់បន្ថាយបញ្ហា រឿងធំទៅជាតូច រឿងតូចទៅជាគ្មានរឿង ស្ដាប់ដោយពិចារណាទៅ កុំសម្ដែង កុំDrama អីទៀត ខ្ញុំហត់និងរកលុយណាស់ គ្មានពេលគិតរឿងមិនបានការទេ ។ចិត្តខ្ញុំជ្រះថ្លាខ្លាំងណាស់ លែងមានគំនុំគំគួនអីមកយូរហើយ ខ្ញុំលែងគិត លែងខ្វល់ លែងមានអារម្មណ៍អ្វីទាំងអស់ ខ្ញុំមិនស្អប់ មិនខឹងទៀតទេ គ្រាន់តែខ្ញុំមិនចង់ពាក់ព័ន្ធបន្ត ស្គាល់ត្រឹមប៉ុណ្ណឹងបានហើយ អ្នកស្គាល់ខ្ញុំក៏ដោយ កុំបាច់ចិត្តល្អចង់ surprised ខ្ញុំរឿងហ្នឹងអី ព្រោះខ្ញុំមិនបានរំភើប ។ អ្នកមិនបាននៅក្នុងហេតុការណ៍ដែលខ្ញុំនិងកូនដែលកំពុងនៅក្នុងពោះខ្ញុំ កំពុងជួបអ្វីខ្លះនោះទេ អ្នកស្ទើរតែលែងឃើញមុខខ្ញុំនិងកូនលើលោកនេះទៅហើយ ខ្ញុំត្រូវការសន្តិភាព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8iaQ-bfc8SPISsX92VEY9lWf73wwdp1Flqb-o07bhCEEO-DsR8sVVDFFhp8RB2keS3PcebKNIz6jaSyRtidI6Qdtdwms789J9GLjyPw-8XE9KOSdUTqbUhKmr2sbg20W8jd486fEMkn04bZixL8yvSC00vesY12qDMuyeCYHsg-PZetwEMLXyWdPw1e2Z/s2048/image_2026-03-24_08-51-28.png

ម្ចាស់បទ «ជនទី៣» បន្តទៀតថា «ជីវិតខ្ញុំពេលនេះរស់នៅបានល្អខ្លាំងណាស់ មិនខ្វះមុខខ្វះក្រោយ កូនបានរៀនសូត្រសាលាល្អ ខ្ញុំមិនមែនជាអ្នកមាន ប៉ុន្តែរបស់របរប្រើប្រាស់
បើចង់ហើយ ត្រូវតែមាន ចរិតខ្ញុំលែងសើចច្រើនព្រោះចង់អោយគេសប្បាយ ប៉ុន្តែការងារខ្ញុំមួយៗ ច្បាស់ៗ បើខ្ញុំមិនច្បាស់មិនមែនមានថ្ងៃនេះទេ»៕

រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតមួយរបស់អាមេរិកត្រូវបានផ្ទុះឆេះដោយមិនដឹងមូលហេតុ

0

សម្លេងផ្ទុះដ៏ខ្លាំងស្ទើរហែកមេឃ អណ្ដាតភ្លើងដ៏សន្ធោសន្ធៅ និងផ្សែងខ្មៅក្រាស់ខ្មឹកគួចទៅលើអាកាស បានត្រូវបានគេរាយការណ៍ថា កើតចេញពីទីតាំងរោងចក្រចម្រាញ់ប្រេងដែលធំជាងគេបង្អស់នៅក្នុងទីក្រុង Port Arthur នៃរដ្ឋ Texas សហរដ្ឋអាមេរិក បានបង្កឲ្យមានការភិតភ័យ និងសង្ស័យថានេះអាចជាសកម្មភាពប៉ុនប៉ងបំផ្ទុះដោយចេតនាពីសំណាក់បុគ្គលឬក្រុមប្រឆាំងណាមួយមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEKJFEHDwpbSgyT48nNAin9SV4He6jN-VXGiQrweDxo-XSRXVNAbcvo6F3kTSmiUYyHb_Bu04kVdgkwNaTLEBwcEyTQ5sQuryo5g39mjNj85Dv7O4Fi8G4P4A4m0E3OTfh1ZK13T2CmyA7GU7LUVRTo7urSLUIc2QKjwx3x0DKR9kolJvCSrGZjq2dpuVA/s1280/photo_2026-03-24_13-31-10.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅក្នុងបរិវេណរោងចក្រចម្រាញ់ប្រេងដែលដំណើរការដោយក្រុមហ៊ុន Valero Energy Corporation ប៉ុន្តែសម្រាប់មូលហេតុពិតប្រាកដនៃការផ្ទុះមិនទាន់ត្រូវបានគេរកឃើញនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7HSYTZHIVA0cKliQvKHW1M-7-TwRO1h_1qo6L57jkvsvLWVCrcWx4DyvZ57BWSK4RsZyIInQkZVg8uQPgBTAqKLcKLPCtI5dHzgqt8xf5oMKQEEu8RYnYBmC_1iK9GjSY6Vd7qQ8dbmie0Oq-XikEMXsI74W6WkfvhGbv60iZi0jrHM2UVXTi7dRAFN2i/s560/photo_2026-03-24_13-31-10%20(2).jpg

តាមរបាយការណ៍របស់អាជ្ញាធរនៅក្នុងតំបន់ កម្មករជាច្រើននាក់ដែលនៅក្នុងរោងចក្រ ត្រូវបានគេសន្និដ្ឋានថាអាចរងរបួស ប៉ុន្តែមន្ត្រីមិនទាន់បានបញ្ជាក់ពីចំនួន ឬភាពធ្ងន់ធ្ងរនៃអ្នកស្លា.ប់ និងរបួសឲ្យជាក់ច្បាស់នោះទេ។ ជាមួយគ្នានេះ ខាងក្រុមហ៊ុនបាននិយាយថា បុគ្គលិកទាំងអស់កំពុងត្រូវបានរាប់បញ្ចូល ខណៈពេលដែលក្រុមសុវត្ថិភាពបន្តវាយតម្លៃស្ថានភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmuBvZsIYniW1h6mxP8tb7XbQBoQZMKsIbUgtz8M9_46PJ_YiwscxVgGsv3RcHdR4jZYOrSKlNnNxIfhONStkYf6sQrK8CeZQlSgBmg7_1ueFnPg6_rR0YvPIC_OWYWdUp6ZF6XQF_R9fcDAMOgon6mYvi_y-Or7zx3c_sM-0n8MsDcLPuRwxjOX39Bb2I/s1280/photo_2026-03-24_13-31-10%20(3).jpg
គួរជម្រាបថា រោងចក្រ Valero គឺជារោងចក្រចម្រាញ់ប្រេងឯករាជ្យធំជាងគេបំផុតនៅលើពិភពលោក ដែលជាទីតាំងចម្រាញ់ប្រេងឆៅ ទៅជាប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងប្រេងយន្តហោះ ហើយមានសមត្ថភាពផលិតប្រេងបានប្រមាណ 435,000 បារ៉ែលក្នុងមួយថ្ងៃ។ ដូច្នេះការរំខានណាមួយចំពោះប្រតិបត្តិការរបស់វា អាចមានផលប៉ះពាល់កាន់តែទូលំទូលាយចំពោះការចែកចាយប្រេងឥន្ធនៈ និងតម្លៃ ជាពិសេសប្រសិនបើការជួសជុលត្រូវការចំណាយយូរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6rm4c1BZmhKXGeIaVjO53x2tnSB9HeEPuC1vJJLIaFuProSC0fSiK89A3UnD96TaNAiy3I9JAbOhpb0VUaiRNZVrS7-wquvzh2IE0fi-iCwGL9d60cUhouRh2Sk0BQbKVfvSk0OucRiUKvPXqHLM75ffsoyfGRb8PLZYjW16IkGjUvmomzwSpK8I3wg11/s1200/photo_2026-03-24_13-31-10%20(4).jpg
ឧប្បត្តិហេតុនេះបន្ថែមទៅលើការព្រួយបារម្ភជាបន្តបន្ទាប់អំពីសុវត្ថិភាពឧស្សាហកម្មនៅក្នុងរោងចក្រថាមពលធំៗ ដែលប្រឈមនឹងគ្រោះថ្នាក់ចំពេលស្ថានការណ៍របស់ពិភពលោកកំពុងមានភាពតានតឹង ហើយវាអាចបង្ករឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់កម្មករ សហគមន៍ និងបរិស្ថាន៕

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ស្នើពលរដ្ឋឲ្យប្រើប្រាស់អគ្គិសនីសន្សំសំចៃចាប់ពីពេលនេះទៅ

0

ចំពេលដែលគ្រប់បណ្ដារប្រទេសនៅជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ កំពុងប្រឈមនឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ និងតម្លៃកើនឡើងថ្លៃ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានស្នើទៅកាន់ប្រជាពលរដ្ឋទាំងអស់គ្នា ឱ្យចូលរួមប្រើប្រាស់អគ្គិសនីដោយសន្សំចៃ បើទោះបីជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ក៏ដោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmDv-9NrBZESw5tbqFkA8zQNwr_MAwXpNJR3CjpQ9i7bfNcsEK0QKqKSpKg6w3ENVyfaD6Z0BfaMtZfXLwJ6I-XB0OM8VgNRwBER93C0IaWBpm6CUEwNKZpfpIpKzJoo84g_FeBa5YYx8CA_O_CgVL19USYGFqsIl6Etqy4HwcL4lzOGCmuPfAwiAUPpo8/s960/photo_2026-03-23_16-13-36.jpg
ថ្លែងតាមរយៈវីដេអូស្ដីពីការដាក់ចេញនូវវិធានការក្នុងការដោះស្រាយវិបត្តិថាមពលជាសកល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្រ្តីក្រសួងរ៉ែ បានលើកឡើងថា ថ្វីត្បិតតែអគ្គិសនីមានប្រើប្រាស់គ្រប់គ្រាន់ប្រចាំថ្ងៃដោយមិនខ្វះខាត ហើយតម្លៃក៏មិនមានការដំឡើងថ្លៃក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវតែចូលរួមប្រើសប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃដោយសន្សំចៃផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCY6F0cYxxRHYpGbbr01yQYit0NxoeC7VIvDbIZAwCuZ_6e0gwHLEbfedOi4i7JpuVw762nXKyNLohVm4-BApyy76J-ZCCAuPnxb8L0GLZTKONgp-EiOI_PTLQjo20iYP96dWoso_GhaoMafV_dbQ6LFOWO4v8e5fZH7bQevN72sbxoBAVw3yz2H7_NFwE/s872/photo_2026-03-23_16-13-36%20(2).jpg
លោកថា ការប្រើប្រាស់សន្សំចៃនោះ ត្រូវធ្វើឡើងតាមរយៈការបើកម៉ាស៊ីនត្រជាក់កុំដាក់ដល់១៨ដឺក្រ ត្រូវដាក់២៤ដឺក្រេបានហើយ ដែលនេះ បានចូលរួមមួយចំណែក ជួយដល់សុខភាព និងសន្សំចៃអគ្គិសនី ។ លោកបញ្ជាក់ថា “អីចឹងបើយើងសន្សំចៃភ្លើងតិចៗម្នាក់ តាមប៉ារ៉ូ តាមផ្ទះ យើងទុកភ្លើងរបស់យើងទៅជួយឧស្សាហកម្ម ទៅជួយផ្នែកកសិកម្ម និងផ្នែកធ្វើដំណើរដឹកជញ្ជូនដូចជា ការប្រើឡាន EV ជាដើម” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiR34q6UKrg3tYFvExM2hzrUI5pH-70mJ9GeynhX9C4j7ck_jC5J9aSLjQagU5d_KX_scOmhvKvAWP0ko0qpp4aqGektezy5JNCS-8ulGMKUXyfssGOghiJOySgozuyGF6Om-MTjfXSFrW3HuOINecP26hWCCpRacZGnQgax2b4dk1o9bVWnqtDEQNssYL/s1280/photo_2026-03-23_16-13-38.jpg
ទន្ទឹមគ្នានេះ លោករដ្ឋមន្រ្តីបានអះអាងថា ប្រមុខរាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័ន ពាក់ព័ន្ធជាសេនាធិការបានប្រឹងប្រែងស្វះស្វែងរកប្រភពអគ្គិសនី មកបំពេញតម្រូវការក្នុងស្រុក មិនឱ្យពលរដ្ឋខ្វះខាតឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1B8p2eI4pfIXYE4qCkLHWscQ0inOlTC3MC5aC3L50cnakb6SnTAT_j6QNTdlUioFrdxUaRtstCiYJc_3cuLs40mBLfZNkykr8BxNKaFksfAiUZtxM1f7pF8rWyA_go1WyTJOV2zYIO8HtNSrgWOtfXtG2vPv0xEsIuzEmZq4CvC68Y8rHZ7S1uVSh0bvs/s990/photo_2026-03-23_16-13-36%20(3).jpg
ក្រៅពីការអំពាវនាវរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលដូចខាងលើនេះ ក្រសួងអប់រំយុវជន និងកីឡា ក៏បានណែនាំពីការចូលរួមសន្សំសំចៃ ការប្រើប្រាស់ប្រេងឥន្ទនៈ និងអគ្គិសនី និងលើកទឹកចិត្តឲ្យរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញផងដែរ។ ក្នុងនោះក្រសួងបានលើកទឹកចិត្តឲ្យស្ថាប័ន ឬគ្រឹះស្ថានអប់រំទាំងឡាយ កាត់បន្ថយជាអតិបរមាក្នុងការរៀបចំ សិក្ខាសាលានិងកិច្ចប្រជុំ, ប្រើប្រាស់ពន្លឺធម្មជាតិឱ្យបានច្រើនជាអតិបរិមា, បិទឧបករណ៍បរិក្ខារអគ្គិសនីទាំងអស់ក្រោយពេលបញ្ចប់ការងារ និងណែនាឲ្យសិស្ស-និស្សិតចូលរួមនិងមានទម្លាប់សន្សំសំចៃ ការប្រើប្រាស់អគ្គិសនីដោយស្មារតីទទួល ខុសត្រូវខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigq_PZ1sUPhV0lw9ydIIyNU2XK17sEEWpQ-eOqx2R5BzcFuotYKgvyvl6Y5D-dyOFEjnqwd73rquEjec1vuqtM33GL6XkTM4P851tVlUPkuMpUKZvirpNskVFceaEyV1q7dVZ-qDCSjKFqmzxYWk5Mdz5AcIPedVsqRSUC5uPHHF8D2cLNRRQpD3HHPkbs/s960/photo_2026-03-23_16-13-37.jpg

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញវិធានការ ស្តីពីការប្រើប្រាស់ ឧបករណ៍បរិក្ខារអគ្គិសនី តាមវិធីសន្សំសំចៃថាមពល ។ ក្នុងនោះ ក្រសួង ស្ថាប័នទាំងអស់ ត្រូវអនុវត្តការសន្សំសំចៃអគ្គិសនី ក្នុងអគាររដ្ឋបាល និងក្នុងដំណើរការ ការងារប្រចាំថ្ងៃរបស់ខ្លួន ឱ្យមានប្រសិទ្ធភាព ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីពិនិត្យ និងពង្រឹងសក្ដិសិទ្ធិភាព ក្នុងការប្រើប្រាស់ប្រព័ន្ធបំភ្លឺ នៅតាមទីសាធារណៈនានា ។ ជាពិសេសក្រសួង ស្ថាប័នទាំងអស់ ត្រូវបំផុសចលនា និងស្មារតីរួមគ្នា ក្នុងការកាត់បន្ថយការប្រើប្រាស់ អគ្គិសនី តាមលទ្ធភាពដែលអាចធ្វើទៅបាន ៕

Dilraba ឈ្នះក្តីក្លែងបន្លំមុខដោយប្រើ AI

0

បន្ទាប់ពីតស៊ូផ្នែកច្បាប់អស់រយៈពេលជិត១ឆ្នាំទីបំផុតតារាសម្តែង Dilraba Dilmurat បានឈ្នះក្តីទៅលើក្រុមហ៊ុនដែលប្រើបច្ចេកវិទ្យា AI បន្លំភ្នែកអ្នកទស្សនាដែលរំលោភលើរូបភាពរបស់សិល្បករ។ ក្រុមហ៊ុននោះត្រូវចេញសូមទោស Dilraba ជាសាធារណៈនិងផ្តល់សំណងដល់តារាស្រីរូបនេះចំពោះការខូចខាតសេដ្ឋកិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTYwe6obBYAPOweLw6camsiOET6BpedupnjNussA8eZpY2iQsvd4Q4nKMP2eQMG2GYoJOYGXH21gg_hVA8_ZS5GvFaZj-v_7IYgzEKycBYFoXmxRZ_TjzjknDeMML3g7bVrosvhRvNE9lHSKS0k1OXAZQUoiWH5t4qnRre2C4_mnvyMSxEmGwIahyl8-KZ/s1662/image_2025-04-24_14-10-17.png
នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ តុលាការអ៊ីនធឺណិតទីក្រុងប៉េកាំងបានប្រកាសពីសេចក្តីសម្រេចរបស់ខ្លួននៅក្នុងសំណុំរឿងរំលោភសិទ្ធិរូបភាពដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI ។
យោងតាមឯកសារសំណុំរឿង ក្រុមហ៊ុនផលិត A បានប្រើប្រាស់បច្ចេកវិទ្យា deepfake ដោយបំពាន ដើម្បីដាក់មុខរបស់ Dilraba Dilmurat លើតួអង្គមួយក្នុងខ្សែភាពយន្តខ្លីមួយ ដោយបង្កើតរូបភាពដែលមានភាពស្រដៀងគ្នាខ្ពស់។ នេះបាននាំឱ្យទស្សនិកជនមួយចំនួនធំជឿខុសថា តារាស្រីរូបនេះមានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងខ្សែភាពយន្តនេះ។ខ្សែភាពយន្តខ្លីនេះមាន ៤៤ ភាគ រួមទាំងពីរភាគដែលការប្តូរមុខដោយ AI ត្រូវបានអនុវត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhPHs5MmpVfXi1Vk0OD_xZBLvGIrHKs36yg8Npse2tEby4Cq4psw0c5s64orffS8TeBVUV0WWmkQy77G5alVdBADXmBeV14wmLdYVWzA3zx3a2nJ6iyZHsgWFUcyKlFnjQ-I1AycXh6KyRfEEbN3UR_MQEVKPZpZG7-rBy7BMBsacBnVcY43pHn5NAKFto/s1418/image_2026-03-23_15-56-48.png
តុលាការបានកំណត់ថា ក្រុមហ៊ុនផលិតកម្មនោះទោះបីជាជាអង្គភាពវិជ្ជាជីវៈក៏ដោយ បានប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតរូបភាពដែលអាចកំណត់អត្តសញ្ញាណបានដោយមិនចាំបាច់មានការអនុញ្ញាតពីប្រធានបទនោះឡើយ។ ទន្ទឹមនឹងនេះ វេទិកាផ្សព្វផ្សាយក៏បានបរាជ័យក្នុងការគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្នុងការត្រួតពិនិត្យខ្លឹមសារមុនពេលបង្ហោះវាផងដែរ ទោះបីជាមានកម្រិតទទួលស្គាល់ខ្ពស់របស់តួអង្គក៏ដោយ ដូច្នេះហើយត្រូវតែទទួលខុសត្រូវរួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8rRerQRcqiI1rpfdLATLsEB6jYhP921MK3lxvq6BkzRWSvoiN4tEKygCBYJbcSbzjdyfqu5-Wduuot7W65skTCaH87rldRC-gvuu50ejGfxr-DGGNLawcpaE-Ou6L5chJuWEHDy2b3qN6ok121TPM5aT4nrxVNC-Xe6knUbuGkFegPEvdwZH0KCC7S_Pi/s1439/image_2026-03-23_15-56-49%20(3).png
យោងតាមសេចក្តីសម្រេចនេះ ក្រុមហ៊ុនទាំងពីរដែលពាក់ព័ន្ធត្រូវតែបង្ហោះការសូមទោសជាសាធារណៈនៅលើគណនីចែកចាយវីដេអូរបស់ពួកគេ និងផ្តល់សំណងដល់ Dilraba Dilmurat ចំពោះការខូចខាតសេដ្ឋកិច្ច។ ភាគីទាំងពីរមិនបានប្តឹងឧទ្ធរណ៍ទេ ហើយសាលក្រមដំបូងបានចូលជាធរមានជាផ្លូវការ។ តុលាការបានសង្កត់ធ្ងន់ថា ស្នូលនៃការរំលោភបំពានរូបភាពមិនមែនស្ថិតនៅក្នុងកម្រិតនៃភាពស្រដៀងគ្នា ឬបច្ចេកវិទ្យាដែលប្រើនោះទេ ប៉ុន្តែស្ថិតនៅក្នុង ភាពអាចកំណត់អត្តសញ្ញាណបាន។ គ្រាន់តែប្រសិនបើសាធារណជនអាចកំណត់អត្តសញ្ញាណរូបភាពដែលបង្កើតដោយ AI ថាជាកម្មសិទ្ធិរបស់បុគ្គលជាក់លាក់ណាមួយនោះវាជាហេតុផលគ្រប់គ្រាន់ដើម្បីចាត់ទុកថាវាជាការរំលោភលើសិទ្ធិរូបភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC5oM5f1KLoHNH2YG-3iXu6smNzsms9Bxg2PYIFBaj5K_MWubXh1bG2AjSh5CV7NuMlatfWgDXyNFQcw-SjrDTdBEU8OLVEtFgYn-VPPAoyISeR2QFyZjAkFkkJDzOHM02W3Gp6il2n6Rx4KCFmHNZJeW7M-2WaClg92hXjKU1BY4ss5dEDeEP2Zo2JA45/s1440/image_2026-03-23_15-56-50.png

នៅក្នុងសំណុំរឿង Dilraba Dilmurat ក្រុមហ៊ុន A បានអះអាងថា រូបភាពនេះគ្រាន់តែស្រដៀងនឹងមុខមាត់ប៉ុណ្ណោះ ហើយមិនមែនជាការរំលោភបំពានច្បាប់នោះទេ ប៉ុន្តែតុលាការបានបដិសេធរឿងនេះដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសម្រាប់ការទទួលស្គាល់ជាសាធារណៈ។ ខ្សែភាពយន្តខ្លីដែលដំណើរការដោយ AI ដែលផលិតក្នុងនាមអ្នកដទៃក្នុងតម្លៃទាប (១% – ១០% នៃតម្លៃខ្សែភាពយន្តពិត) និងមានពេលវេលាផលិតលឿន (អាចផលិតបាន ៨០ ភាគក្នុងរយៈពេល ៥ ថ្ងៃ) បានក្លាយជាចំណុចក្តៅនៃការរំលោភបំពានច្បាប់រក្សាសិទ្ធិ។ សេចក្តីសម្រេចថ្មីនេះបញ្ជាក់ថា អ្នកផលិតត្រូវតែទទួលបានការអនុញ្ញាតសម្រាប់សិទ្ធិរូបភាព ហើយមិនអាចអំពាវនាវដល់អព្យាក្រឹតភាពនៃបច្ចេកវិទ្យានោះទេ។ វេទិកានានាត្រូវតែត្រួតពិនិត្យខ្លឹមសារ AI មុនពេលចេញផ្សាយ មិនមែនគ្រាន់តែដោះស្រាយការរំលោភបំពានបន្ទាប់ពីវាកើតឡើងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXHiGoP5P98L3jVPixYEUR-fRDv886TZJd7sYMPG1k4TDWhtLdlAlgerY9d7REv4Ko3tu4hSQrqEHn6PT1qlAufpJLfZdLNAcJQjra7SWNkCixb_AfVzp6oWfSSltzbViIOQcudK9PcZEfL0j96Xb9LR-scLlLXWfF__cJoRGswFVvmxqKDdIkG_AOtruy/s1253/image_2026-03-23_15-56-51.png
តាមពិតទៅ Dilraba Dilmurat មិនមែនជាករណីដាច់ដោយឡែកនោះទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិល្បករជាច្រើនទៀតបានប្រឈមមុខនឹងការរំលោភបំពានស្រដៀងគ្នានេះ។ នៅក្នុងខែមីនា ឆ្នាំ២០២៦ Yang Zi បានរកឃើញថាខ្សែភាពយន្តខ្លី AI មួយបានប្រើរូបភាពរបស់នាងដើម្បីរំលោភលើរូបភាពរបស់នាង ដែលបង្កើនការព្រួយបារម្ភអំពីការរំលោភបំពានបច្ចេកវិទ្យានៅក្នុងឧស្សាហកម្មកម្សាន្ត៕

ក្នុងថ្ងៃមង្គលការ ទេព បូព្រឹក្ស ផ្តាំផ្ញើប្អូនប្រុសឱ្យប្រពន្ធជាអ្នកទុកដាក់លុយកាក់ជាដាច់ខាត

0

តារាចម្រៀង ទេព បូព្រឹក្ស បានចេញវីដេអូផ្ញើពាក្យជូនពរនិងផ្តាំផ្ញើទៅកាន់ប្អូនប្រុសនិងប្អូនថ្លៃដែលបានរៀបការជាមួយឱ្យចេះតែរក្សានិងមើលថែគ្នាទៅវិញទៅមក។ តារាចម្រៀងរូបនេះបានសង្កត់ធ្ងន់ទៅកាន់ប្អូនប្រុសរបស់ខ្លួនត្រូវតែឱ្យប្រពន្ធជាអ្នកទុកដាក់លុយកាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyB7I_AlwvqR4lkUk4JqfV_McBPNM8-4PLCDt7AL9qjD_q4su9e5U3e6YjjUiuaQDy5kNXsn4aRV3OFybKIDLVEEMp9w6Sd5YNeZIVABJLm_KHmvYZfDoArztvBwFFw9Bm0gtG-AvcJCrqC9raIFDk_7IMG7ZH_2yCyL8_Hsatkjl52nPIRuJCF492a_K/s2048/image_2026-03-23_14-41-20.png

នៅថ្ងៃទី២២ ខែមីនា គឺជាគឺថ្ងៃរៀបការរបស់លោក ទេព និមិត្ត ហៅប្រុសពេជ្រ និង ទេព្ពី ដែលជាអ្នករាំមួយរូប ខណៈកម្មវិធីនេះប្រមូលផ្តុំដោយសិល្បករសិល្បការិនីជាច្រើនរូបចូលរួមក្នុងនោះក៏មានវត្តមានរបស់ ព្រះនាង ចេណ្ណា និងលោកជំទាវ យឹម ឆៃលីន។ ជាមួយនឹងសកម្មភាពដែលប្រព្រឹត្តទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរក៏ដូចជាពិធីជប់លៀងអមមកជាមួយនឹងការរាំយ៉ាងសប្បាយរីករាយក្នុងពិធីមង្គលការនេះដែរ ទេព បូព្រឹក្ស បានធ្វើវីដេអូមួយជូនទៅកាន់ប្អូនប្រុសនិងប្អូនថ្លៃជាទីស្រលាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX_sCzx_jfJfozzH8_ujQCC8Y37j87W3h5S06FZsXheofugGMokiXfnNPI3LAEo5Og-N01f57V7BL8vOWQ_jY9tbAyf2SxFTCmcpwoAVAMRO8yS3hpGlpZhPH7v0_-YVnaSszS0LbNZ2RNmeA3ByELUCNeAquOqry_c2UHgU5EbFgV4AWN9-m6HLv8ZNMX/s2048/image_2026-03-23_14-41-22.png

តារាចម្រៀង ទេព បូព្រឹក្ស បាននិយាយថាក្នុងថ្ងៃដ៏ពិសេសនេះក្នុងនាមជាបងស្រីគ្មានអ្វីក្រៅពីជូនពរ និងសប្បាយចិត្តខ្លាំងដែលឃើញប្អូនដើរមកដល់ចំណុចនេះ។ តារាចម្រៀងរូបនេះបានជូនពរ ទេព និមិត្ត ហៅប្រុសពេជ្រ និង ទេព្ពី ឱ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង ចេះថែរក្សាគ្នា។ ក្នុងជីវិតជាប្តីប្រពន្ធ ទេព បូព្រឹក្ស បានផ្តាំផ្ញើថាតែងតែមានការអាក់អន់ស្រពន់ចិត្ត ឈ្លោះប្រកែកគ្នាប៉ុន្តែត្រូវតែចេះអន់ឱនឱ្យគ្នា។ តារាចម្រៀងរូបនេះបានសង្កត់ធ្ងន់ទៅកាន់ប្អូនប្រុសរបស់ខ្លួនក្នុងនាមជាស្វាមីត្រូវតែចិត្តឱ្យធ្ងន់ កុំឈ្លោះប្រកែកជាមួយប្រពន្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF8EtOaZGlgIBV50LvqVx0uBtIILw0dyX6aK98Qcc3ehA6y2TAyf51RLLzsS8nhVijYiUE8B388pbP9_yl9-ClrKbfg2zys22ZOHuy_CCFLSU1w0ipcUH2uWKQMI0wNZpc4pigIbHcgyeRHfmGkEuyp6FivOSm0tlq4_KKNdEv3dtQeTrc0sB5gOwuxS0F/s2048/image_2026-03-23_14-41-25.png

ជាមួយគ្នានេះដែរ ទេព បូព្រឹក្ស បានផ្តាំផ្ញើជាដាច់ខាតលុយកាក់ដែលប្អូនប្រុសរកបានត្រូវឱ្យប្រពន្ធជាអ្នកទុកដាក់ ហើយក្នុងនាមជាបងស្រីនាងនៅតែចាំមើលថែ គាំទ្រ ក្រុមគ្រួសារប្អូនរហូតដល់ថ្ងៃអស់ជីវិត។ មិនកាន់ជើងប្អូនប្រុសខ្លួនឯងក្តីប៉ុន្តែ ទេព បូព្រឹក្ស បានបញ្ជាក់ថាប្អូនប្រុសរបស់ខ្លួនគឺជាមនុស្សស្លូតបូតណាស់ដោយកុំឱ្យ ទេព្ពី ធ្វើបាបរូបគេ៕

Ford Ranger និង Ford Everest ចេញម៉ូឌែលថ្មី បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo!

0

ថ្មីៗនេះ Ford ប្រចាំប្រទេសអូស្រ្តាលី បានប្រកាសជាផ្លូវការអំពីការកែលម្អ និងអាប់ដេតថ្មីសម្រាប់ Ford Ranger និង Ford Everest ដែលនាំមកនូវបទពិសោធន៍បើកបរថ្មី កាន់តែទំនើប កាន់តែមានអនុភាព និងផាសុកភាពខ្ពស់ជាងមុន។

ក្នុងការអាប់ដេតលើកនេះ រថយន្តទាំងពីរនឹងបំពាក់មកជាស្តង់ដារជាមួយ ប្រអប់លេខ 10 លេខអូតូ និង អេក្រង់កម្សាន្ត Touchscreen ទំហំ 12 អ៊ីញ សម្រាប់គ្រប់ម៉ូឌែលទាំងអស់ ដែលបង្ហាញពីការលើកកម្ពស់បទពិសោធន៍បច្ចេកវិទ្យា និងភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEr8NgfNAB1uzJeRtMD4fA8_BBaMEw8QoCgwADGoS62TEm11j7EV4Wdln9li7jbMbnSuDPuFoKUAgXqkbrr_Ptc1xTNVKRbyWkyUZ-Y425n57MOhIruvx-QcT1kjOp4nE84Lz2IyGm9eJuW6szRBqBhmZOp11sJbwUdgc9hMwxqXZGeIIFKnb9BGhs08dG/s3000/1.jpg

លើសពីនេះ Ford Ranger Sport ម៉ូឌែលថ្មីដែលនឹងមកជំនួស XLT ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនសម័យថ្មី ជាមួយជម្រើសម៉ាស៊ីនពីរ៖
• ម៉ាស៊ីនម៉ាស៊ូត 2.0L Turbo ផលិតកម្លាំង 170PS និងកម្លាំងរមួល 405Nm
• ម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី ផលិតកម្លាំងដល់ 250PS និងកម្លាំងរមួល 600Nm
ម៉ាស៊ីន 3.0L V6 Turbo ថ្មីនេះ ត្រូវបានរចនាឡើងដើម្បីផ្តល់កម្លាំងខ្លាំង និងការឆ្លើយតបលឿនបំផុត ដោយប្រើសម្ភារៈដែកទម្ងន់ស្រាល ប៉ុន្តែរក្សាបាននូវភាពរឹងមាំខ្ពស់។ ជាមួយនឹងប្រព័ន្ធ Turbo ដែលមានលំហូរខ្យល់ធំ វាអាចបង្កើនល្បឿនបានយ៉ាងរហ័ស និងមានភាពទំនើបសម្រាប់ការបើកបរទាំងក្នុងទីក្រុង និងលើផ្លូវឆ្ងាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimtQ2rzMgfdEy4cEl_cszfy3kKlkQBsJph_dWsTYRKJcDWI6mzm2wvKeYQYZ24qdO4bvcKPK-0nv1nFEFCXOLq9ESqea54Ueohsg2M0pQVsPuHQYfm_-1EZNyjyjUh5nR95AVMatHBXu0sOmdWWHHmSYiIy5zP3ojkoP2u91sa9ggwgdF-XDRyreY_YEWp/s2890/2.jpg

ការភ្ជាប់ជាមួយ ប្រអប់លេខ 10 លេខអូតូ ក៏ជួយឱ្យការបើកបរមានភាពរលូន មិនកន្ត្រាក់ សន្សំសំចៃប្រេង និងផ្តល់ផាសុកភាពខ្ពស់ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ។
មិនត្រឹមតែប៉ុណ្ណោះ ម៉ាស៊ីន 3.0L V6 Turbo នេះ ក៏ត្រូវបានបំពាក់លើ Ford Ranger Wildtrak និងម៉ូឌែលកំពូល Ford Everest Platinum ដែលនឹងមកជំនួស Everest Titanium ដោយបន្ថែមជាមួយ ចង្កឹះលេខអេឡិចត្រូនិច (E-Shifter) ដែលផ្តល់ភាពទំនើប និងងាយស្រួលក្នុងការប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWAI5w-8ApXCa7OvjhGtMiKMz78Dpopwf9tXfoSth33zTlULS3sh_XoHUHFSbuwuz5tX3uyJoGi6QldvIyPzCe8gqnDI8iuRxPePrMdLOo51OGtoFqUXFAdudxbEW0pj-dnOKNW0EOsnOWJcewZAA3Vz120mOTLvWJj3xsWY5hIUzGROBY-kNlz4WEIY3z/s3000/3.jpg

រីឯជម្រើសម៉ាស៊ីនម៉ាស៊ូត 2.0L Turbo ដែលភ្ជាប់ជាមួយប្រអប់លេខ 10 លេខអូតូ ក៏នៅតែត្រូវបានបំពាក់លើម៉ូឌែលមួយចំនួន ដូចជា Ranger XL, Everest Active និង Everest Sport ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលស្វែងរករថយន្តគ្រួសារ មានតម្លៃសមរម្យ សក្តិសមសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងបំពេញការងារបានយ៉ាងប្រសិទ្ធភាព។
សម្រាប់ព័ត៌មានបន្ថែមអំពីការមកដល់នៃរថយន្តនេះក្នុងទីផ្សារប្រទេសកម្ពុជា យើងមានតែរង់ចាំការប្រកាសពីផេក Facebook ផ្លូវការរបស់ Ford Cambodia តែប៉ុណ្ណោះ។