Home ព័ត៌មានជាតិ ថៃចង់ពន្យារពេលចរចាតាមអនុសញ្ញា UNCLOS ក្រោមលេសថាមិនទាន់បានត្រៀមខ្លួនរួចរាល់

ថៃចង់ពន្យារពេលចរចាតាមអនុសញ្ញា UNCLOS ក្រោមលេសថាមិនទាន់បានត្រៀមខ្លួនរួចរាល់

64
0

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសថៃ លោក សីហាសាក់ ភួងកេតកែវ បានបញ្ជាក់ឡើងវិញពីការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃថាកំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាគ្នា មុននឹងឈានទៅប្រើប្រាស់អនុសញ្ញា UNCLOS រួមគ្នាជាមួយកម្ពុជា។ ការលើកឡើងនេះត្រូវបានគេមើលឃើញថា គឺជាចេតនាចង់អូសបន្លាយពេលកុំឲ្យបញ្ហាដែនសមុទ្រអាចឡើងដល់គណៈកម្មការអន្តរជាតិនៃ UNCLOS ភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgndjYmK_qDbhtxYeTD8C3WH7wA-J3u7KMv2jRPIkqGMhsEufjjPOsD_zp_f4E0uqx0DkWlZFETjURBIwvnxxM7RPdxl4LP0lEXzVW2VLDdmTzWGEu_XqB3jKSoczffQjGHspy_vaAAjrqxHFrqOQ-6zeHYuLOz6ZaMY8YGHm6NRIH0dFND_C99CS84sYE/s1280/photo_2026-05-20_11-36-30.jpg
ថ្លែងនៅក្នុងបទសម្ភាសន៍នៅវិមានរដ្ឋាភិបាល លោក សីហាសាក់ ភួងកេតកែវ បានបញ្ជាក់ជាថ្មីអំពីការលុបចោល MOU ២០០១ ឬ MOU 44 ថាភាគីថៃបានជូនដំណឹងទៅភាគីកម្ពុជាឱ្យបានជ្រាបរួចរាល់ហើយ អំពីការសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នានេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixp7A60J9yaHN5WAB5gt1oXrptKjmn7WaBWKc6vrDz4jzfVAZe4XwHjlNtXm8rHcLoEPACQqKNteYlc7ePSDP2cqBFnClUqcaees9ybElj-79KaDCNK1Il7YBcFeoNBPF4Qy33kBfAhDz1BFj7tfxZlSTFvY6AB59wCIQLOJvAiQh62lcNNASmgpAXlWo/s1280/photo_2026-05-20_11-36-31%20(2).jpg

ចំពោះជំហានបន្ទាប់ ដែលប្រទេសទាំងពីរត្រូវតែជួបជុំគ្នាដើម្បីពិភាក្សា និងជជែកគ្នាក្រោមបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) លោក សីហាសាក់ បានសង្កត់ធ្ងន់ថា៖ ប្រទេសថៃមិនទាន់ត្រៀមខ្លួនរួចរាល់នោះឡើយ ដោយគណៈរដ្ឋមន្រ្តីត្រូវការពេលវេលាពិភាក្សាគ្នាបន្ថែមទៀតសិន មុននឹងឈានទៅប្រើប្រាស់អនុសញ្ញា (UNCLOS) រួមគ្នាជាមួយនឹងកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQiPLUB5LMBSZ5K_iRx25PpSuyiUuBzjxx14o71h54lYsyrf2xP15qUU2ZlGrG_8QEAPMPNXTue8Jd_knupjeglOuycAA59Z5msuwS6orpdRp6r5iapk0bfGIR9HdbXIlJlG9YjRe7FfBKUcofzCGK9p2UfA-bmmxiZx3791G2b9hkClCGvGDeJdeqbbc/s905/photo_2026-05-20_11-36-31.jpg
លោកក៏បានលើកឡើងបន្ថែមអំពីកិច្ចប្រជុំ JBC រវាងកម្ពុជា-ថៃផងដែរថា៖ ក្នុងពេលឆាប់ៗខាងមុខនេះ នឹងមានការស្នើទៅកាន់គណៈរដ្ឋមន្ត្រីថៃ ដើម្បីតែងតាំង និងផ្លាស់ប្តូរសមាសភាពថ្មី នៃក្រុមការងារ (JBC) របស់ថៃដើម្បីឲ្យមានភាពប្រទាក់ក្រឡាគ្នាល្អជាមួយការងារព្រំដែនដទៃទៀត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDbaNxdh3_KwNI0X6_hIYdiU_HfG6Om0ci7HEDCfUKWcOXlnMwO4vlGsGk_SLxhzoawqyYYvWSoW2kRQDekmeoyoBph0TRogvnZzfTTnjs8X3kT8COecHFkQezkX5tlS92EKQ9tuosSwaA-AD2mAhlMZqR_jCtVrwLdsBPxIP0gjsOQGS6-VaRAhMfO2k/s1280/photo_2026-05-20_11-36-30%20(2).jpg

ដូច្នេះសរុបទាំងការពិភាក្សាអំពីបញ្ហាដែនសមុទ្រក្រោមអនុសញ្ញា UNCLOS និងយន្តការទ្វេរភាគី JBC ដើម្បីដោះស្រាយបញ្ហាព្រំដែនគោក សុទ្ធតែត្រូវជាប់គាំងទាំងអស់ព្រោះភាគីថៃនៅមិនទាន់ត្រៀមខ្លួនរួចរាល់។ ទោះជាមិនបាននិយាយស្នើសុំពន្យារពេលដោយត្រង់ៗ ប៉ុន្តែយុទ្ធសាស្ត្រការទូតចុងក្រោយរបស់ថៃនៅពេលនេះ គឺព្យាយាមទាញពន្យារពេលកុំឱ្យរឿងនេះឡើងទៅដល់យន្តការតុលាការ ឬគណៈកម្មការអន្តរជាតិភ្លាមៗ ដោយស្នើឱ្យទុកពេលជជែកគ្នាតាមបែបការទូតទ្វេភាគីជាមុន៕