ជ.ម្លោះរវាង ប៉ីប៉ី ឌី និង អាជី បានរីករាលដាលកាន់តែខ្លាំងឡើងរហូតឈានដល់ការជីកកាយទាក់ទងនឹងលុយជំនួយដែលជាប្រធានបទក្តៅអស់រយៈពេលជាច្រើនដងមកហើយ។ ជុំវិញរឿងលុយមូលនិធិមតិសាធារណៈត្រូវបែងចែកជាពីរដោយខ្លះនៅមានមន្ទិលសង្ស័យ ចំណែកឯមតិខ្លះទៀតបានបង្ហាញការជឿទុកចិត្តនិងកុំឱ្យយករឿងនេះមកពាក់ព័ន្ធពីព្រោះជារឿងដាច់ដោយឡែកពីគ្នា។

Athika ដែលជាសិល្បករមួយរូបនិងបុគ្គលម្នាក់ដែលខិតខំជួយប្រទេសជាតិក្នុងអំឡុងពេលថៃឈ្លានពានបានបង្ហាញការជឿទុកចិត្តមកកាន់ ប៉ីប៉ី ឌី ដោយរឿងអ្វីផ្សេងលោកសុំមិនលូកដៃ។ លោកបានចែករំលែកនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៩ ខែឧសភា ថា «លុយជំនួយនឹងបានប្រាប់ហើយៗ មិចចឹង? គាត់ក៏បានបែងចែកមកខ្ញុំដែរនៅលើកទីមួយ»។ Athika បានសង្កត់ធ្ងន់ថា «រឿងអីមិនដឹងទេ តែរឿងជំនួយខ្ញុំជឿគាត់»។
.png)
ការលើកឡើងរបស់ Athika មានមតិគាំទ្រជាច្រើនបានបង្ហាញការយល់ស្របដោយគិតថានេះគឺជារឿងពីរដាច់ដោយឡែកពីគ្នាពុំគួរលើកយករឿងជំនួយមកនិយាយនោះទេ។ ទាក់ទិននឹងការជីកកកាយរឿងលុយជំនួយ ប៉ីប៉ី ឌី បានធ្វើការ Live និង បង្ហោះសំណេរទៅកាន់ អាជី វិញដោយសង្កត់ធ្ងន់ថាកុំឱ្យបំពានខ្លួនទាក់ទងនឹងរឿងនេះ។ លោកក៏បានបង្ហើបពីតួលេខប្រាក់ចំណូលនៃការលក់ ប្រ៊េនឆាយ ដែលមានតម្លៃរាប់ម៉ឺនដុល្លារក្នុងមួយសាខា ។
កន្លងមកតារាចម្រៀង សុគន្ធ និសា ក៏ធ្លាប់បានបង្ហើបថាទទួលបានទឹកប្រាក់ពី ប៉ីប៉ី ឌី ក្នុងការសាងសង់លេណដ្ឋានផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ២០២៥ Athika ធ្លាប់បានបង្ហាញអារម្មណ៍ថាខុសដែលមិនបានចេញមុខការពារ ប៉ីប៉ី ឌី នៅលើបណ្តាញសង្គមជុំវិញការចោទប្រកាន់ថា ប៉ីប៉ី ឌី លេបជំនួយក្នុងអំឡុងពេលថៃឈ្លានពានកម្ពុជា។ ទោះយ៉ាងណា Athika បានបង្ហាញថាដ្បិតតែលោកមិនបានចេញមុខការពារនៅលើបណ្តាញសង្គមប៉ុន្តែលោកបានឱ្យប្អូនៗរបស់លោកជួយការពារ ប៉ីប៉ី ឌី នៅខាងក្រៅអស់ពីសមត្ថភាព។ នៅលើកនេះមិនឱ្យខ្លួនស្ពាយពាក្យថាស្តាយក្រោយ Athika បានចេញមុខនិយាយម្តងទៀតដោយបង្ហាញការជឿជាក់របស់ខ្លួនទៅកាន់ ប៉ីប៉ី ឌី ជុំវិញរឿងលុយជំនួយ៕










