Home Blog Page 22

កូនប្រុសអភិបាលស្រុកកងមាសត្រូវបានដោះលែង ក្រោយរកមិនឃើញមានកំហុស

0

រាជធានីភ្នំពេញ៖ កូនប្រុស លោកអភិបាលស្រុកកងមាស ត្រូវបានដោះលែង ដោយសារមិនមានបទល្មើស ឯស្ត្រីដែលអះអាងថា ជាអ្នកបើរបរ នឹងត្រូវឃុំនៅពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំនីតិវិធីជាបន្ត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLvShOcI_TRK6fyQUwee0skKTV0yausHNjNjVafKR5IVLR9mERXdVhBgrKBeNfwrHk9A14_PIUsI2zbJxFnHRVVDNsll1-mCxZGIknEOfBqC7d6t-TID05lXLmBp2481aFMovKr85dNtDEx8CZmopI1N6TeF1omGcFmr3Zbyalo5maAf6gCkZOD0Q_a0oW/s1280/photo_2026-03-25_09-13-13%20(3).jpg
លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនស្ត្រី ដែលអះអាងថា ជាអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌឫស្សីកែវ យកទៅឃុំនៅពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំចំណាត់ការតាមនីតិវិធីបន្ត។ ជាមួយគ្នានេះ កូនអភិបាលស្រុកកងមាស ត្រូវបានដោះលែង ដោយសារមិនមានបទល្មើសនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCjyP13NfT4KxJe_Lmq1xC4p8DLYZbPg2tI1e4LsJXfh4pqYeZaevUHG4vordk_RtjpYR7rx89qutjAAO4XuXGHCPDdw_B7HUWDDEJr_6Mwm_zQZtbgUiVmPKrdlwK7ZFFe_WvWNEypjnOM9aVNssRyWQ4bbIPoSSUIb6r9wN8l0XsNgADCPT_uxbGCtfT/s1280/photo_2026-03-25_09-13-13.jpg
សូមជម្រាបថា ស្ដ្រីអ្នកបើកបរ រួមជាមួយបុរសដែលគេស្គាល់ថាជាកូនអភិបាលស្រុកកងមាស បានបើករថយន្ដបុកអ្នកធ្វើដំណើរតាមដងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់។ ក្រោយមកបុរសដែលជាកូនអភិបាលស្រុក ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានបោះសម្ដីថា «បើងាប់សង២មុឺនដុល្លារ» ស្រាប់តែប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខឹងសម្បា នាំគ្នាដាក់ម្នាក់មួយដៃបែកក្បាល។ ហេតុការណ៍នេះ បានកេីតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM_DhhszgHoyHWEPbPW13A3FQAaJsGBP__CdC5RaL6XSPbzW6-xUWAIAvmkLmxCXGajvc3PlntzVzYGowuq83morZyvIJVzZxAIDdDYhChpNAjXlLzp8bLYjgj6Iv1RGElbMyqYVWJBNDx5j6Jp6m4JXIefc_W2VsgJF2r_pxzsa6F2iHAAolPQkhhtRfs/s864/photo_2026-03-25_09-13-13%20(2).jpg

រថយន្ដបង្កម៉ាក FORTHING ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បានបេីកបុកម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពាក់ផ្លាកលេខ ភ្នំពេញ 1J-4604 បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗនោះប្រជាពលរដ្ឋ បានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioExoNlMyEF4ZnO3S8_I-LeF5g_NwzuisKD0ikQKrAJc6aHqj3KDtrqqqfHf-tWP0dXjlFnS3PVMvh9b7rH0vCMsjZyHJ_QaU5RLlAfn8_LlCp29YDO5BMXhaGRxvXW6KIhur5eZsVXM_kBIPNxRRcfv2oU6PMnbRljvoMT0wQ4HBR5sopUc5vkMsw8Vrl/s1280/photo_2026-03-25_09-13-14.jpg

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញកាមេរ៉ាសុវត្ថិភាពដែលបញ្ជាក់ថា កូនអភិបាលស្រុកកងមាស ខេត្តកំពង់ចាម មិនមែនជាអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍នោះទេ ពោលអ្នកបើកបរគឺជាស្ដ្រីម្នាក់។ បើមើលតាមស្ថានភាពជាក់ស្ដែង គឺបុរសខាងលើមិនអាចបើករថយន្ដបានឡើយ ដោយសារតែស្ថានភាពស្រវឹងជោគជាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidCAGimRJvqL7fuoIsv2f1VenPQtqHIxyl6pSWTmNqSeQlF5ui5xVTCwZDz6YKXpfO7b8uv2QA2K36R2IBjgHdHbMEs-MzU2glT5TrjtdVSpEylLhwaKqSIE0LUtGrU9wvVro6pdgmqM9m1JxLjq7bgnM1j0gRlZ1aPNZB_MpMi6fPWgJc1HnHrivtyE1r/s1280/photo_2026-03-25_09-13-13%20(4).jpg

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ពេលចេញពីកន្លែងផឹកស៊ីមួយនៅខណ្ឌសែនសុខ គឺកូនអភិបាលស្រុក ត្រូវគេគ្រាដាក់ឡានហើយស្រ្តីទៅជាមួយគ្នា ជាអ្នកចូលបើកឡាន រួចបានបង្កគ្រោះថ្នាក់បុកក្មេងប្រុសបណ្តាលឲ្យរបួសធ្ងន់ នៅខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦៕

តម្លៃហ្គាសកំពុងហក់ឡើង ក្រោយអាមេរិក-អ៊ីស្រអែលរួមដៃគ្នាកម្ទេចរោងចក្រឧស្ម័នរបស់អ៊ីរ៉ង់

0

ខណៈដែលពិភពលោកកំពុងត្អូញត្អែនឹងតម្លៃប្រេងសាំងឡើងថ្លៃ, ងាកមកកាន់ឧស្ម័នហ្គាសឯណេះក៏ប្រឈមនឹងហានិភ័យខ្ពស់មិនធម្មតា ក្រោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានវា.យប្រហា.រទីតាំងរោងចក្រថាមពលឧស្ម័នរបស់អ៊ីរ៉ង់ ដើម្បីបង្កើនសម្ពាធឲ្យអ៊ីរ៉ង់ឲ្យបើកច្រកសមុទ្រហ័រមូសទាំងស្រុងមកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8h3XO8rbl3EBkmsngtXA8h_sIluzXaTxzkofPWEvkeUM_tcoNVITtUG66j6HTlBf8eiA6PgGT4MkfRq9mm1o-h0W-m46a0aALD68TybvIYAmTaFeO3AgG9jZ-ddmzYclZ3yRijhQPd08Eb5zdDD8DsPg_3AhGLX7kIRgkTkib4otvj34PnAwkn6YHFmro/s600/photo_2026-03-24_15-00-51.jpg

យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនានា កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានកំណត់គោលដៅវាយប្រហារលើទីតាំងស្តុកទុកថាមពលសំខាន់ៗរបស់អ៊ីរ៉ង់នៅ Isfahan និង Khorramshahr ពេញមួយយប់ ដោយបានបំផ្លា.ញបំពង់បង្ហូរឧស្ម័នធម្មជាតិដែលភ្ជាប់ទៅនឹងរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធឧស្ម័នផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWL3vG9SGYv215Q3Zn_QKEhxF7Pw514zWpGkU48X4bPAhy2qnQi1TE1osX_gPs-CInqff6mTo_VjAnRlM1uYGMM-6KvhxSzeKCHyPdaf3NAqr6-avnuUlNUEiYiXwS_DUdbFD_9bXtXGFTW3VOJgwfU0dY3rGnIpjP743FewPHSJCLJh4O6gRLmWxeudW2/s864/photo_2026-03-24_15-00-51%20(2).jpg
ការវាយប្រហារទាំងនេះត្រូវបានគេរាយការណ៍ថាផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងកែច្នៃឧស្ម័នធម្មជាតិសំខាន់ៗដែលភ្ជាប់ទៅនឹងសមត្ថភាពនាំចេញរបស់ប្រទេស។ មន្ត្រីមិនទាន់បានបង្ហាញពីវិសាលភាពពេញលេញនៃការខូចខាតនោះទេ ប៉ុន្តែការវាយតម្លៃដំបូងបង្ហាញថាប្រតិបត្តិការអាចនឹងត្រូវបានរំខានយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg06QWFvkbpBmpD0iC0V0B9W6Yj3rBkOjmmIXgi-xi6-mGTU4oWV4j9MoJaKk4t3QnATj1cJvX9B_yqbg2I8eYELWpqRqlQ8EkFk3iNMKRwl7isdZyxK6Zxm3On9-5exA1ClF2DNQvrLhu1gB95Xt4InJgh2QCAMukmr0Pxv34HPJQiqhD8GilcvqJmt3en/s1000/photo_2026-03-24_15-00-51%20(3).jpg

ប្រទេសអ៊ីរ៉ង់បានថ្កោលទោសការវាយប្រហារនេះ ហើយបានបង្ហាញសញ្ញាថាខ្លួនអាចនឹងឆ្លើយតប ដែលបង្កើនការភ័យខ្លាចនៃការកើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះ ទីផ្សារថាមពលសកលបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការកើនឡើងនេះ ដោយតម្លៃប្រេងកើនឡើងយ៉ាងខ្លាំងត្រឹមពេលដ៏ខ្លី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBB-BKcX7gD2NZjPlux2K4JZmpY8tbXqOKXuhcsoT11ddqLFUkjQFEXHG0O_9eAsq1U3m1h4vF_p1QTMPPJ6MgISc_YE_6aCnNoXHvXEaCH637wsynvJKdAWqmA7lx8T04PxyqLs0Afr0G-aKMLowiuMtaewOKM3n3Ri8nZrys75GsLciqstOShwfU4Xvu/s1024/photo_2026-03-24_15-00-51%20(4).jpg
បច្ចុប្បន្នតម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងលើសពី ១០២ ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើង ៣ ភាគរយក្នុងមួយថ្ងៃ និងកើនឡើងជិត ៤៦ ភាគរយក្នុងរយៈពេលជិតមួយខែនេះ។ ជនជាតិអាមេរិកកំពុងមានអារម្មណ៍ថាវាកំពុងបូមប្រេងរួចហើយ ជាមួយនឹងការឈឺចាប់បន្ថែមទៀតនៅខាងមុខ ប្រសិនបើបំពង់ផ្គត់ផ្គង់ឈូងសមុទ្រពែរ្សនៅតែស្ថិតនៅក្រោមការគំរាមកំហែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKLAxklDJqVHnX6Tp8OSFrFROBRZPRLnmvRRu2eKBbEqOb9gMqByldarnJZ4IWPsEZyWm6vPV9etCqbGXViCrcpD6S_iIMzcITmyEc0yKWK5ZMDVvHvGa65KLRMGpGdEjVeKxrekCx0AMtshCD3HyVBmU3Eg43IhqJgI4uOPRCKAIuUS-Vo-jHDG9Xi0wy/s670/photo_2026-03-24_15-00-51%20(5).jpg
ការវាយប្រហារនេះបានកើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតី Trump បានអំពាវនាវឱ្យមានការផ្អាកការវាយប្រហារថាមពលរយៈពេលប្រាំថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានកិច្ចចរចា។ តែទោះជាមានការប្រកាសបែបនេះពីសហរដ្ឋអាមេរិកក្ដី ក៏ទីក្រុងតេអេរ៉ង់នៅតែបន្តបាញ់មីស៊ីល និងធ្វើការគំរាមកំហែងលើច្រកសមុទ្រដដែល ដូច្នេះការវាយប្រហារទៅមករបស់ពួកគេ នឹងធ្វើឱ្យផលវិបាកនៃសង្គ្រាមកាន់តែវិវត្តន៍ទៅមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidZRP6hlMjhLaZ3fRQcXH21uPVA3RSPMX8cWPKimv3GlI7ICx5Rz2WXg94LxQ5pd5epeW10t2dP2V2r6oEQhq3ZEaPlPB96GXtHn5_seXlnBdTcdhd-Bk6X7NnD_HwdZQ53IRZGaNSiZYQGshJFy7qeDf7EhuVGLI9n8YVcRQ7BgU5e4Vn5yHnvdwvptzr/s1280/photo_2026-03-24_15-00-51%20(6).jpg
គួរជម្រាបថា ឈានមកដល់ថ្ងៃទី ២៥ នៃជម្លោះ វាមិនបានបង្ហាញសញ្ញានៃការអន់ថយបន្តិចណាឡើយ។ ជាងនេះទៅទៀត ការវាយប្រហារដ៏ជាក់លាក់ទាំងនេះបានរំលឹកអ៊ីរ៉ង់ថា អាមេរិក និងអ៊ីស្រាអែលនឹងមិនដកថយពីការការពារផលប្រយោជន៍សំខាន់ៗនោះទេ។ ហេតុដូចនេះបើតាមអ្នកវិភាគយល់ឃើញថា តម្លៃប្រេងឥន្ធនៈអាចនឹងបន្តកើនឡើងបន្ថែមទៀត៕

កូរ៉េខាងត្បូងកំណត់ឱ្យមន្ត្រីរាជការកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួនដើម្បីសន្សំសំចៃប្រេងឥន្ធនៈ

0

រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានអនុវត្តផែនការសន្សំសំចៃប្រេងឥន្ធនៈនៅទូទាំងប្រទេសដើម្បីឆ្លើយតបនឹងវិបត្តិប្រេងឥន្ធនៈ និងឧស្ម័នលើពិភពលោក ដោយសារសង្គ្រា.មមជ្ឈិមបូព៌ា ។ វិធានការនេះ គឺមន្ត្រីរាជការទាំងអស់ត្រូវកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួនឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន រីឯវិស័យឯកជនអាចចូលរួមផងដែរ ប៉ុន្តែជាការស្ម័គ្រចិត្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrS12RhlgZF-RM4_MhdhovsJVNFHyBODqhzzX35tbhWfCKKQqRW4UgRK6rwMhEecm6AjOkfczuaAilmPOu7Gg5-NKlMpSgZaPxUt4vZmIF5l-voBnrp1cK35wEVQziIkXIgIJGno9rzPztzOJlM1SVu0kEvTWVvXhIe9yXy-6Kfdq9Xd9mQM6R8a4p6Let/s1280/photo_2026-03-24_15-24-06.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៤ ខែមីនា រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីផែនការសន្សំសំចៃប្រេងឥន្ធនៈនៅទូទាំងប្រទេស បន្ទាប់ពីពិបាកស្វែងរកប្រេង និងឧស្ម័នមកផ្គត់ផ្គង់តម្រូវប្រើប្រាស់ក្នុងប្រទេស ដោយសារសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ដោយកំណត់ឱ្យមន្ត្រីរាជការកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន និងងាកមកប្រើប្រាស់មធ្យោបាយសាធារណៈ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ6VGHi5Y44HilRVb91tshLtXiQcDkNKeHIJC8JlYtCk9ysP7bDmqcMZUPJb8LKUPu5kEPWN81Ii1q1M4RWTCq-kMOtjnLfyB_h6C7sBLsTEAnvRxzDAOj0AINWrvdD5FwZ7ymKdn8XuQPG39HKXrBiEGT9S2CxkVW83eg_q276VlffYYiFcq5WwPS3dmO/s1200/photo_2026-03-24_15-24-07.jpg
មន្ត្រីរាជការនឹងចាប់ផ្តើមអនុវត្តផែនការនេះមុនគេ រីឯវិស័យឯកជនអាចចូលរួមអនុវត្តដោយការស្ម័គ្រចិត្ត ។ ក្រៅពីនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសុំការសហការជាមួយអាជីវកម្មដែលប្រើប្រាស់ប្រេងច្រើនបំផុតចំនួន៥០អាជីវកម្ម ចូលរួមកាត់បន្ថយការប្រើប្រាស់ប្រេងឱ្យតិចជាងមុន ព្រមទាំងឱ្យបុគ្គលិកផ្លាស់ប្តូរម៉ោងគ្នាធ្វើការដើម្បីកាត់បន្ថយការស្ទះចរាចរណ៍, សន្សំសំចៃប្រេង និងថាមពលផ្សេងទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU-5silLtqmgnLpert5zO-Bmrd2JMmGbwDC3gHwxZW8OExE8iRk11-ZWueUaeu-3sZQOgdrJ5RBVrxUseHH743X-uXrbeHiCQupcjchO462o8WlR7nh-ARXTY1uS_dCkESMixbHxqfIw5VnmeUL0g8mk5q96nWeRDa10wI4jEqfD43r-65RRIDPJMFB0VY/s1280/photo_2026-03-25_09-39-27%20(2).jpg
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និយាយថា អ្វីសំខាន់បំផុតនាពេលនេះ គឺការសន្សំសំចៃថវិការដ្ឋាភិបាល និងបញ្ចេញថវិកាយ៉ាងឆាប់រហ័សជួយដោះស្រាយបញ្ហាចាំបាច់បំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAz_HsA2mTjp3fntuDPs2OCKTnH1z3tBrxqh2qa5_fYRfhF0zVCI9jt03fLAXW5eNmD5RnaExdgTZGHUC-PuKWG7InkKZY4Ocbc3iRYg2Agkr0osfPmj_gqeQICn2ixZSZRCcQJmML25WkS9YRkloD6K0r_O3DDaPcK_v29KxLnWhkB-lyDAnTIvGKFNbW/s780/photo_2026-03-25_09-39-27.jpg
រដ្ឋមន្ត្រីក្រសួងថាមពល លោក គីម សុងវ៉ាន បាននិយាយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ផែនការនេះអនុវត្តសម្រាប់អ្នកធ្វើការងាររដ្ឋ រីឯវិស័យឯកជនអាចអនុវត្តបានដោយការស្ម័គ្រចិត្ត ប៉ុន្តែរដ្ឋាភិបាលអាចមានការពិនិត្យផែនការឡើងវិញ បើខ្វះខាតថាមពលខ្លាំង ។ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងបន្ធូរបន្ថយការរឹតបន្តឹងរោងចក្រថាមពលដើរដោយធ្យូងថ្ម និងពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័ន LNG រយៈពេលវែង ព្រមទាំងផ្តល់ថវិកាឱ្យអាជីវកម្មផ្សេងៗជាការជួយកាត់បន្ថយផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbBEqUFuUidUGhLhdp_EyvhA6CeAc4LHMfgtifq4lz6akpB-nM1zgJo62NKBOa2spuAXGDn5CDhrIYShOZqyioTKw0bozn7XMpXBaPnZIY1n2Hz_NPoBre4dLb_7bc_zcPxkgcEiLrIKxj-LV9OENUYrNSfZhj4_wvMF-lTI7_uAOq1h_te4PxxYpbsdba/s1280/photo_2026-03-25_09-39-28.jpg

យោងតាមទិន្នន័យពីសមាជិករដ្ឋសសភា និងក្រសួងឧស្សាហកម្ម គឺកូរ៉េខាងត្បូងបាននាំចូលប្រេងឆៅប្រមាណ៧០% តាមច្រកសមុទ្រ Hormuz ទើបកូរ៉េខាងត្បូងប្រឈមនឹងវិបត្តិថាមពល ទោះជាមានប្រេងបម្រុងទុកក្នុងប្រទេស ប្រមាណ១៩០លានបារ៉ែលក្តី ។ រីឯទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បញ្ជាក់ថា បរិមាណប្រេងបម្រុងរបស់កូរ៉េខាងត្បូងអាចប្រើប្រាស់មិនដល់២០៨ថ្ងៃទេ នេះមិនទាន់គិតការចំណាយប្រេងលើការដឹកជញ្ជូនសម្រាប់នាំចេញផលិតផលគីមីឥន្ធនៈ ប្រសិនបើគិតសរុបវិញ គឺការប្រើប្រេងកូរ៉េខាងត្បូងនឹងមានរយៈពេលខ្លីជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXMtfi9CYOSoQhrjf1xLaWmiEfyaWKoHObU3JnY8xVS9U27Zmq0gYVdnt6kz0Qu1fK_4wFXu8QIysU-WLh0BDDSIXsxwxaTu9sfsXUn562fC7sQS35P93YdURgihWJMcDudkLXVEkNfgo8i7NNmU3CXjymplf2Z9HmyOfLUgGC9w2w09D0dvzP7ePb9vo_/s700/photo_2026-03-25_09-45-19.jpg

អ្នកវិភាគប៉ាន់ស្មានថា បើគិតពីការប្រើប្រាស់ប្រេងប្រចាំថ្ងៃស្មើជាង២លានប៉ារ៉ែលក្នុង១ថ្ងៃ គឺបរិមាណប្រេងបម្រុងនេះអាចប្រើប្រាស់មិនដល់២ខែទេ ទោះពេលនេះ ប្រទេសអេមីរ៉ាតអារ៉ាប់រួមសន្យាបញ្ជូនប្រេងឱ្យកូរ៉េខាងត្បូង ចំនួន២៤លានបារ៉ែលក៏ដោយ ៕

មាន សូនីតា ថតរូបអបអរថ្ងៃកំណើតរងការរិះគ.ន់ដូចព្យុះ

0

ស្ថិតក្នុងសំលៀកបំពាក់សហសម័យក្នុងទម្រង់បញ្ចេញភាពស៊ិចស៊ីល្វែងខាងលើតារាសម្តែង មាន សូនីតា ត្រូវរងនូវការរិះគន់យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម។ រូបភាពនោះ មាន សូនីតា ធ្វើឡើងសម្រាប់អបអរថ្ងៃកំណើតរបស់នាងកាលពីខែកុម្ភៈ។ ទោះយ៉ាងណា វីដេអូរបស់តារាស្រីរូបនេះត្រូវបានមនុស្សជាច្រើនចាត់ទុកថាមិនសមរម្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipjPYxr2CoEeJAlz3kKtbvAIxuIIAHq0RRoMvqMJRo7vHOiFLH7d-SDvZZr_P3l0SwUGH4EUP3CyWUVV4s6-IbtdNADLxA5cgHdLsaX2IlwSGE9RX8vR9VA4-GN-wxwrpHRZ5b-EXkkYrQcMI5oY1ZtFBvkUt8ON2KCNr8XNYbiZWRURCOJtZyKk5LZrKE/s2048/image_2026-03-24_14-31-25.png

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ តារាស្រី មាន សូនីតា ឬហៅថា រាជនីក្រមា បានបង្ហោះរូបប៉ុន្មានសន្លឹកដើម្បីអបអរថ្ងៃកំណើតរបស់ខ្លួន។ តារាសម្តែងរូបនេះបានហៅខ្លួនឯងថាស្រ្តីរឹងមាំហើយបានឆ្លងមកឆ្នាំថ្មី ១ឆ្នាំទៀតហើយ។ លើសពីនេះទៅទៀត មាន សូនីតា បានបង្ហាញទៀតថា «អំណាច មិនមកពីតំណែង ប៉ុន្តែមកពីការសម្រេចចិត្តដែលមិនរួញរា!យើងជាស្តេចនៃជីវិតខ្លួនឯង ជ្រើសរើសផ្លូវដោយខ្លួនឯង រស់នៅតាមច្បាប់ដែលយើងបានបង្កើតធ្វើឱ្យគ្រប់ជំហានសុទ្ធតែមានអត្ថន័យ។ ចង់ឈ្នះត្រូវធ្វើជាស្តេចនៃជីវិតខ្លួនឯង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG55MGS_nHzwWF7yHGsngahzEomgoYFIdnZ5T58qjCl83xIL4NlWua4xU_lMvYsmcE6f79AGYOuVt1hVyog-1XSA4kw2wemEjcpEl2qmIqrd4Bb9iQDsxIk27tZG-eFSnfTT8cW7xOrkZt-gJQ3Hh3DmCPp2ZIApkAdB3d52e06_lxO5VvwZ8LyCt7BYJS/s2048/image_2026-03-24_14-31-26.png

រូបភាពរបស់ មាន សូនីតា ដែលបង្ហោះពុំសូវរងប្រតិកម្មនោះទេប៉ុន្តែទទួលបានពាក្យជូនពរសម្រាប់ថ្ងៃណើតរបស់នាង។ យ៉ាងណាមិញ វីដេអូរបស់ មាន សូនីតា ដែលស្ថិតក្នុងសំលៀកបំពាក់សហសម័យដែលបង្ហោះដោយគណនីផ្សេងត្រូវបានទស្សនិកជនបញ្ចេញមតិរិះគន់យ៉ាងច្រើន។ អ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់តារាសម្តែងរូបនេះថាស្លៀកពាក់មិនសមរម្យស្ថិតក្នុងទម្រង់ស៊ិចស៊ីមិនសមភ្នែក ប៉ុន្តែមតិខ្លះទៀតក៏បានសរសើរពីសម្រស់របស់ មាន សូនីតា ដែលនៅតែមានភាពស្រស់ស្អាតទោះបីជាវ័យជាង៣០ឆ្នាំក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfbQXcyDzOFSxZ_uyE6gFWQRfr34nMxz-5wija78m7frMjB-K5mRtS6esHQGm969_r4vlhXvjxsMDuTsQUbbf_rTGFbazUpvxDjwVrQZ2YlZmHj2h77BCyars7iVw2JoKMg0XVhePf4FopZBqPjhM0tsGc4WCV0H76NWeKp3nP16BjCHgOeinevPlWmG37/s2048/image_2026-03-24_14-31-24.png

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ មាន សូនីតា ពុំទាន់មានខ្សែភាពយន្តថ្មីដើម្បីបំរើចក្ខុទស្សនិកជននៅឡើយដោយនាងងាកមកពង្រឹងអាជីពកម្មរបស់ខ្លួន និងក្លាយជា BA ផលិតផលជាដើម៕

ម្តាយ ហ្វីយ៉ាតា ចេញមុខការពារកូនស្រីដោយលើកហេតុផលបែបនេះ

0

អ្នកស្រី ងិន ម៉ានីយ៉ា ម្តាយរបស់ ហ្វីយ៉ាតា បានចេញមុខការពារកូនស្រីបន្ទាប់ពីរងនូវការវាយប្រហារនូវពាក្យសម្តីមួយចំនួនរបស់អ្នកលេងបណ្តាញសង្គមជុំវិញការបង្ហោះវីដេអូដែលថតជាប់រូបភាពតារាចម្រៀង ពេជ្រ សូលីកា ដែលជាដៃគូជម្លោះគ្នាកាលពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXbigXfAhmDROaveAOSnQwe8UOUs2lHCKs7PVl1UzBx4CiwbSgdFG6gHZEywa01-ajJNWFlo-E740XAtKK5umvWRhOX8cLbo3Rcyru6TL8_BX_eqomd2LpnICfTJYtyM2JFMndGDcl_GwnK1hiDOXVyYN6X5NiFaRVim9kLbEnkKNI0MRnZb5nF-0w9Mth/s2048/image_2026-03-24_14-03-10.png

ដូចមហាជនមួយចំនួនធំជ្រាបមកហើយថាបន្ទាប់ពីចប់ពិធីមង្គលការប្អូនប្រុសរបស់តារាចម្រៀង ទេព បូព្រឹក្ស រឿងដែលក្តៅគគុកនៅលើបណ្តាញសង្គមផ្នែកសិល្បៈគឺទាក់ទងនឹងតារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលីកា និង ហ្វីយ៉ាតា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។ គូវិវាទទាំងពីរសុទ្ធតែមានហ្វេនៗរៀងៗខ្លួននិងមានការបញ្ចេញមតិវែកញែកជាហូរ ហើយក្នុងនាមជាម្តាយ អ្នកស្រី ងិន ម៉ានីយ៉ា បានចេញមុខមកការងារនិងកុំឱ្យទស្សនិកជនកុំអវិជ្ជាមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiynpJu3JYvyXXyOgGcSbg3vaSh-NJ-3XgxSa6x6Iv2dAEq7I6uv5olW16MerxCB_vdqsCHVlERAO3lcZN6hlfo-whSnpvH2ZXbu68TTyIrAhZYAtRYz45q9Xgt0UfHHRfLptVF44VleGx_ZtyqMutlVf2vy1gtiWUEPx7xHolXwOybHuUdFJr0-IBbZr7r/s2048/image_2026-03-24_14-03-13.png

អ្នកនិពន្ធទំនុកច្រៀងរូបនេះបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «គ្នាអង្គុយបែរខ្នង រាំលេងសោះ គ្នាអត់មានភ្នែកក្រោយទេ ហេតុអីក៏មកត្រូវគិតអវិជ្ជមានលើគ្នា ស្ដេចឬនាយករដ្ឋមន្ត្រីនៅគេថតដោយ ចុះទម្រាំថ្ងៃរៀបមង្គលការ មនុស្សច្រើនយ៉ាងហ្នឹង ថតយ៉ាងម៉េចមិនឱ្យដោយមនុស្ស? ហើយពួកខ្មោចហ្វេក account ចូលមកថាយើងហ្នឹងចង់ថតដោយរូបគេ?? អត់យល់ ? កូនខ្ញុំអត់ភ្នែកក្រោយទេ មានតែភ្នែកពីរមើលទៅមុខ»។ ជុំវីញការជជែកដេញដោលអ្នកស្រីបានចែករំលែកសំណេរការរៀបរាប់មួយដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdXDYABoEM29B-8Zm9h2c_7EmJuchKlpUF_mZecPuBrq2uNmlhfCMfXNHhIkOKjTL8VFXGMwvMqABboQ92oJz0ClmeLtiaatsr5AHwecjm395FssmtczTGEja3DQR8pTYMJ7VwX-IfbX4208M0RaZ4f8hmDPcnzxppUNVoWo_anHRG-373W-7hiabDm7ew/s2048/image_2026-03-24_14-03-18.png
សូមបើកភ្នែកបើកចិត្ត មើលហេតុផលផង កុំ Toxic ពេក អត់ដឹងខ្យល់អីសោះម៉ង អញ្ចឹងអួតថា ចង់បានសន្តិភាពផង ហើយមាននាងមួយនោះវាថា ( លាមកតោងរុយ) យី! សំដីថោកទាបអញ្ចឹងវាអាចនិយាយរួចដែរ? គេដល់ថ្នាក់នេះហើយ ទៅចង់តោងវា ? ខ្ញុំសែនហួសចិត្ត»។ អ្នកស្រីក៏បាននិយាយទៅកាន់ ហ្វីយ៉ាតា ទៀតថា «មនុស្សល្អរបស់ម៉ាក់ ទោះបីផែនដីនេះ រលាយដោយសារ គ្រាប់បែកបរមាណូ ក៏ម៉ាក់នៅតែស្រវ៉ាឱបក្រសោបកូន នៅដង្ហើមចុងក្រោយរបស់ម៉ាក់ដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgItC-Kucts5bdn8E6jtroVPMh7YUxl_hPYquVSFXajHOSv-dBkI3q3qlBEykMEQ7QFufEAGfJbCHyHk39aQVfPAaT4ePfoLN_5wrpRUOAO5yv_PvdITk54gv7BG11vuk2FvfPUlyvNfAWSN8xyWlrFbIKMKfK2CJRyMULXhlFruk26leCzv-EMDsA2X7wx/s1919/image_2026-03-24_14-03-20.png

គួរឱ្យដឹងថាប្រធានបទរវាង ហ្វីយ៉ាតា និង ពេជ្រ សូលីកា នៅតែមានការជជែកវែកក្នុងចំណោមអ្នកគាំទ្រខណៈតារាចម្រៀង ពេជ្រ សូលីកា បានបញ្ចេញសំណេរជាបន្តបន្ទាប់៕

គ្មានអ្នកណាទិញ កសិករថៃបង្ខំចិត្តបោះចោលផលដំណាំរបស់ខ្លួនឱ្យស្អុយរលួយ បន្ទាប់ពីប្រេងសាំងឡើងថ្លៃខ្លាំង រីឯថ្លៃលក់កសិផលមានតម្លៃថោកមិនធ្លាប់ជួប

0

កសិករថៃនៅតាមបណ្តាខេត្តកំពុងជួបទុក្ខលំបាកខ្លាំងស្របពេលប្រទេសមានវិបត្តិខ្វះខាតប្រេងឥន្ធនៈ ដំណាំដែលដាំបានផលហើយ បែរជាគ្មានទីផ្សារលក់ចេញទៅក្រៅប្រទេស ខណៈតម្លៃក្នុងស្រុកថោកខ្លាំងមិនធ្លាប់មាន ដូចជា ៖ ផ្លែស្វាយ និងស្ពៃក្តោប ពួកគេក៏ទុកឱ្យដំណាំទាំងនេះស្អុយរលួយចោលក្នុងចម្ការ និងខ្លះទៀតប្រមួលយកទៅចាក់ចោលនៅគំនរសំរាម ពីព្រោះមិនរួចថ្លៃការចំណាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF5VphCzUQJCD0pb36KtTW8tTQQhqILUUlQ0B2FhILq8sE6CVoMVSlwEePYpIdDwZNB2oxpYX7f10KAF3QFF4LQZTn1x0scupuGQiVxY9B-tTNEEHHhgZ_6mC_k5lJGVskScSkdgRq6-TZbwc8-QbkpEhL5FgOK91iEQUxlSjpBB7040gd_rs3WqKEZ5FA/s1280/photo_2026-03-24_14-03-02.jpg
កសិករថៃដាំស្វាយនៅខេត្តពិជិត ពេលនេះ ជួបទុក្ខធំផ្ទួនៗគ្នាដោយសារផ្លែស្វាយគ្មានទីផ្សារលក់ទៅក្រៅប្រទេស ខណៈតម្លៃលក់ក្នុងស្រុកធ្លាក់ចុះមិនអាចទទួលយកបាន គឺស្មើត្រឹមតែ២បាតប៉ុណ្ណោះក្នុង១គីឡូក្រាម (ឬ១គីឡូ ស្មើ២០០រៀល) ក៏សម្រេចចិត្តប្រមូលយកទៅចាក់ចោល ។ ពួកគេសំណូមពរឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាលំបាករបស់កសិករ ស្របពេលតម្លៃប្រេងឥន្ធនៈ ម្ហូបអាហារ និងទំនិញផ្សេងៗកើនឡើងខ្ពស់ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ កសិករដាំស្វាយនៅខេត្តពិជិត កំពុងជួបទុក្ខលំបាកបង្ខំចិត្តប្រមូលស្វាយដាក់រថយន្តទៅចោលនៅគំនរសំរាម បន្ទាប់ពីតម្លៃស្វាយហ្វាឡាន់ និងស្វាយខៀវសាវឺយ ធ្លាក់ចុះមកនៅត្រឹម២បាតក្នុង១គីឡូក្រាម ។ តម្លៃដ៏ថោកបំផុតនេះពុំអាចកសិកររួចថ្លៃការចំណាយដើមទុនទេ ពីព្រោះបច្ចុប្បន្ន ត្រូវចំណាយខ្ពស់លើការដឹកជញ្ជូនដោយសារប្រេងឡើងថ្លៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ9rkftailTjjDNu_dnsF7h_RrXKiF9pfAGxHhHs3okZe7SxQ78vtbW1amCxvlxg-bei7xqd4RmOCnK0ngCEJOiYOkWtAfxF_0XPTknsFAWX0hyphenhyphenFZGHFbeapOaU1GZnwV06u_VbhOiepnJiZCd9bfF0jLlo4XLhIy-AEkpCDmWQm8KfWo8tfc9T7ctujuI/s580/photo_2026-03-25_09-03-44.jpg
កសិករដាំស្វាយនៅឃុំវាំងថាប់សៃ ស្រុកសាកឡិក ខេត្តពិជិត ដែលជាទីកន្លែងនាំចេញស្វាយយ៉ាងច្រើនទៅក្រៅប្រទេស កំពុងប្រឈមមុខនឹងតម្លៃស្វាយធ្លាក់ចុះខ្លាំង ជាពិសេស ស្វាយហ្វាឡាន់ និងស្វាយខៀវសាវឺយ (មិនទាន់ទុំ) តម្លៃធ្លាក់ចុះមកនៅត្រឹម២បាត ខណៈតម្លៃស្វាយណាមដកម៉ាយ (ទុំ) ត្រឹមតែ១០បាតក្នុង១គីឡូក្រាម ។ តម្លៃធ្លាក់ចុះយ៉ាងគំហុកនេះធ្វើឱ្យកសិករខាតដើមទុន ថែមទាំងគ្មានអ្នកទិញ ទើបប្រមូលស្វាយយ៉ាងច្រើនទៅចាក់ចោល ។

មូលហេតុចម្បងធ្វើឱ្យពួកគេមិនអាចបញ្ចេញស្វាយដ៏ច្រើនលក់ក្នុងស្រុក ដោយសារប្រទេសថៃប្រឈមនឹងវិបត្តិថាមពល ខ្វះខាតប្រេង តម្លៃប្រេងកើនឡើង ទើបធ្វើឱ្យឈ្មួញកណ្តាល ក៏ដូចជារថយន្តដឹកជញ្ជូនមិនហ៊ានទទួលទិញ ។ ការទិញស្វាយទៅលក់ចែកចាយបន្តនាពេលបច្ចុប្បន្នមិនត្រឹមតែមិនចំណេញទេ ថែមទាំងបារម្ភពីរថយន្តអស់ប្រេងនៅតាមផ្លូវផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1fHXQ5N9yFaNFL9XXeUckUn22_vzju-9izj05K699yoNvy2uqqdPiBQ5wqA6KxRVReUan-GDiBKpzwlF3yePtqc7c97VSDJASK5MrgHHsZjd8CmgJo3F_7bWcIcLWnWoDOICv1Klgb8eOpJZlf-3zAKqKjjsamiyihp_3CwR9sAnws6u9PqIXzcLMaYqI/s1280/photo_2026-03-25_09-03-45%20(2).jpg
កសិករដាំស្វាយខេត្តពិជិត សំណូមពរទៅកាន់រដ្ឋាភិបាលប្រញាប់ស្វែងរកប្រេងមកផ្គត់ផ្គង់តម្រូវការជាបន្ទាន់ មុនពេលសេដ្ឋកិច្ចថៃដួលរលំបាត់បង់ប្រាក់ចំណូលរាប់ពាន់លានដុល្លារ ។ កសិករថា ទោះជាពួកគេដាំស្វាយមានគុណភាពល្អក៏ដោយ ក៏លក់បានថោកដដែរល ហើយគ្មានអ្នកទិញទៀត ស្វាយស្អុយរលួយពេញចម្ការ ទើបសុំឱ្យរដ្ឋាភិបាលជួយដោះស្រាយមុនពេលកសិករខាតបង់ខ្លាំងជាងនេះ ។

ចំណែកតម្លៃស្ពៃក្តោបនៅខេត្តពេជ្រឆាប៊ូន ក៏ធ្លាក់ចុះខ្លាំងដែរ ដែលធ្វើឱ្យកសិករបង្ខំចិត្តយកទៅបោះចោលដូចគ្នា ដើម្បីជាការតវ៉ាប្រឆាំងនឹងតម្លៃប្រេងឡើងថ្លៃ ។ កសិករដាំស្ពៃក្តោបនៅស្រុកឡមឡាក់ ខេត្តពេជ្រឆាប៊ូន ពេលនេះ កំពុងជួបទុក្ខលំបាកដោយសារស្ពៃក្តោបធ្លាក់ថ្លៃមកនៅត្រឹម១បាតក្នុង១គីឡូក្រាម (ឬ១គីឡូ ស្មើ១០០រៀល) ប្រសិនបើលក់ គឺមិនរួចការចំណាយថ្លៃដើមឡើយ ខណៈកន្លងមក មានតម្លៃពី៣បាត ទៅ៤បាតក្នុង១គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoIMR73k7HPQN7uD2GgPYkEFaGqm-tvDqUuj9Zpy8wsF9KdkbjgW8xwNASTyC4oQiFj0lFeLsqLAcYKiDaXCS4TpmkqQTY0f-kH6cd7mlIfiV6Fj-jTF2qmpddB7nrAjyl9MYnbVaNV38GOs18y4eHvbNgTNbdpAaOW34ogxCGpGiPef91_jD14RDYaQAg/s1280/photo_2026-03-25_09-03-45.jpg

តម្លៃប្រេងកើនឡើងជាមូលហេតុធ្វើឱ្យគ្មានឈ្មួញកណ្តាលមកទទួលទិញផលដំណាំតាមចម្ការ ដែលស្ថានការណ៍នេះធ្វើឱ្យកសិករជាច្រើនគ្រួសារនៅខេត្តពេជ្រឆាប៊ូន នាំគ្នាដកស្ពៅក្តោបចោល ពីព្រោះគ្មានទីផ្សារដូចមុន ថែមទាំងមិនរួចថ្លៃការចំណាយលើការទិញការុង និងជួលកម្មករ ។ វាជំរុញឱ្យកសិករថៃកាន់តែជួបការលំបាកខ្លាំងឡើង ពីព្រោះបានចំណាយដើមទុនខ្ពស់ បែរជាលក់ក្នុងតម្លៃថោក ៕

HONOR ប្រកាសដាក់សម្ពោធផលិតផល 2 ក្នុងពេលតែមួយគឺ HONOR Pad X8b និង HONOR X8d

0

ស្វាគមន៍ការសម្ពោធផលិតផល 2 ក្នុងពេលតែមួយ! នៅថ្ងៃទី24 ខែមីនា ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីជាផ្លូវការគឺ HONOR Pad X8b & HONOR X8d ដោយមានការចូលរួមពី KOL ល្បីៗជាច្រើនរួមមាន ជេននី (Jennie), សៀ នាង (Sea Neang), ហាវ ហៀង (Hav Heang), អាលីហ្សា (Alisa), Tech Reviewer ដ៏ល្បី ហ្វីម រៀល (Film Reel) និង MC គឺលោក ដេវីត (David) ព្រមទាំងបងប្អូនមិត្តអ្នកសារព័ត៌មានល្បីៗនៅក្នុងប្រទេសកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGjJ9UZH3J3J6l4utMeON_Ed7HANyy1m4nAJiNvw_p1bYQxZJ7_pMIvLFcIgoXyUh2opLLaePX_xWHMOmah-JYD_c-F4o9aFTH0C5gj1Yc33wni74zGE0gDkZGTHG4Rqi1DTq2gcHSxJZKc8xm1HjltlI-vswky8vAN40DR5l3DZV0Zg4_vFlvaMSzGULR/s6000/DSC00194.JPG

នៅក្នុងកម្មវិធីសម្ពោធនេះ អ្នកចូលរួមទាំងអស់បានទទួលបទពិសោធន៍យ៉ាងពិសេស តាមរយៈកម្មវិធីដ៏សម្បូរបែបដូចជា ការធ្វើបទបង្ហាញពីផលិតផល HONOR Pad X8b និង HONOR X8d ដែលបង្ហាញពីសមត្ថភាពពិសេសៗ បច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានការសម្តែងពីតារាកិត្តិយសល្បីៗ ដែលបាននាំមកនូវភាពសប្បាយរីករាយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ក៏មានកម្មវិធី Talkshow ពី KOLs ដើម្បីចែករំលែកបទពិសោធន៍ពិតៗពីការប្រើប្រាស់ផលិតផលទាំងពីរនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIbrNQ5MMvEkX69SEb_SLlpHWwvJpKDHL-yKdAeqb5aBEwv4qZL1IVCKTywbRrkhI2mbnlBS-kUNVfbuFJou1p8JlSarK4_Aw_yzVcfy2HOggMuZuphJsCt4JqkhhVejUAJ1usO_fy-3Yz7-4-EUZr4wf22S-7LS4vEpytoExRM7xZfqIrSPBGQEUl6obr/s6000/DSC00213.JPG

• HONOR Pad X8b ជម្រើសដ៏ឆ្លាតវៃសម្រាប់ជីវិតប្រចាំថ្ងៃ
តម្លៃត្រឹមតែ $179 (WIFI) | $199 (LTE) មកជាមួយជាលក្ខណៈសម្បត្តិដូចជា ៖
. ថាមពលថ្មធំ 10100mAh ប្រើប្រាស់ដោយគ្មានការបារម្ភ
. អេក្រង់ធំ 11Inch ងាយស្រួលមើល ជាមួយមុខងារការពារភ្នែក
. រូបរាងលោហៈធន់ អាចការពារគ្រប់ជ្រុងមាំគ្រប់កាលៈទេសៈជាមួយភាពធន់កម្រិតផ្កាយ 5 ពី SGS
. Speaker 4 គ្រាប់គ្រប់ជ្រុង អាចទស្សនាវីដេអូដ៏ជក់ចិត្តជាមួយកម្រិតសំឡេងខ្លាំង ពីរោះ នាំមកនូវការកម្សាន្តដ៏រីករាយ
. HONOR Pad X8b អាចប្រើប្រាស់លើឯកសារការិយាល័យគ្រប់ប្រភេទ និងជួយឲ្យប្រសិទ្ធភាពការងារកាន់តែខ្ពស់ជាងមុន
. HONOR Pad X8b បំពាក់នូវមុខងារ Kid Mode បង្កើតនូវការកម្សាន្ត និងរៀនសូត្រសម្រាប់កូនៗរបស់អ្នកប្រកបដោយសុវត្ថិភាពបំផុត ដែលអាចគ្រប់គ្រងមាតិកាសមស្របសម្រាប់កុមារ កំណត់ពេលវេលាប្រើប្រាស់ច្បាស់លាស់ បច្ចេកវិទ្យាការពារភ្នែគ ជួយឲ្យកុមារលេងដោយគ្មានកង្វល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiThID5uP1XSjvre7Df7o2HPRsj4RG-_A6E6v5AUFdLlxRejcVQ5q-HKZv6_RbFXrkpboQqzApkwqvPJI-E8E4Y4I0-xPiHdnJU_KEVwHepewU-V7xvaKgJnlUBA3Lx7cHalWmG_NK9ZDbGuPRnm7OocKF9Tz-4XNQV4kpv8SHFXg7yxVanjEtL6QpcqiMA/s6000/DSC00175.JPG

• HONOR X8d ស្មាតហ្វូនដែលស៊ីវិល័យ ផ្តល់នូវបទពិសោធថ្មីលើសពីការរំពឹងទុក
តម្លៃត្រឹមតែ $249 បាននាំមកនូវលក្ខណៈពិសេសៗជាច្រើនរួមាន៖
. រូបរាងស្តើង7.45mm ទម្ងន់ស្រាល 183.5g ប្រកបដោយភាពទាន់សម័យ និងងាយស្រួលចាប់កាន់
. ថាមពលថ្មធំ 7000mAh ប្រើបានពេញមួយថ្ងៃ ជាមួយនឹងបច្ចេកវិទ្យាសាកលឿន 45W
. ប៊ូតុងចុចប្រើប្រាស់ AI រហ័ស
. ធន់នឹងការធ្លាក់ពីកម្ពស់ 2ម៉ែត្រ និងការពារទឹកកម្រិត IP65 ការពារគ្រប់ជ្រុងជ្រោយ ជាមួយនឹងវិញ្ញាបនបត្រភាពធន់ SGS
. កាមេរ៉ាទំហំ 108MP Ultra-Clear ដែលអាចថតរូបបានច្បាស់ខ្លាំង ទោះហ្សូមក៏នៅតែច្បាស់ និងអាចរក្សាគុណភាពបានយ៉ាងច្បាស់ ជាមួយនឹង 3x Portrait Mode អាចថតរូបបាន Portrait បានស្អាតស្រស់ស្អាតតាមបែបធម្មជាតិ។ លើសពីនេះវាមាន AI Photo Editing ដែលជួយកែរូបភាពបានយ៉ាងឆ្លាតវៃដូចគ្នា ៖ AI Ultra HD (បង្កើនភាពច្បាស់រូបភាព) | AI Photo Expansion (ពង្រីកផ្ទៃរូបភាព) | AI Eraser (លុបវត្ថុដែលមិនចង់បានក្នុងរូបភាព) | AI Cutout (កាត់យកវត្ថុ ឬមនុស្សចេញពីផ្ទៃខាងក្រោយបានងាយ)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL0MrONN3HHP3R0jI6oFNNhkINvFJZmFErCC2CWn-9dhifqaQ-OVkRYnDxV4Xnj4F8NFK2WxD7k7d_Dfhk4ODevTFOV5LpFOzMMar8TS1YhYknMkEABHMypbQbTAMoKV1JPbWI_3H9zEWMk5u_jG0ZfXdX_Hi9Dv05kHwiaQovTkSl3n9pM3KeiMrfA5vT/s6000/DSC00185.JPG

HONOR X8d មិនត្រឹមតែជាស្មាតហ្វូនទេ តែប្រៀបដូចមានជំនួយការនៅក្នុងដៃសំខាន់ៗដូចជា ៖
. AI Button 2.0 (AI Screen Translator \ AI Voice cloning detecting)
. AI Long Press (Circle to Search \ AI Summary \ AI subtitle)
. Double Click (AI memory 2.0 \ Single Press \ និង AI ផ្សេងៗទៀតជាច្រើន)
. HONOR X8d មាន RAM 16GB (8+8GB) | ROM 128GB
. HONOR X8d មាន 3 ពណ៌ Light Blue, Velvet Black, Velvet Grey https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiefI9xFvB6sMd5d5pwPSWJm5exmSERNIYYfG0zee316VLk1IchYqtEwZ_hU7j9IynW3pRZ008wUcHDpAOr9jH99X067O40WWfmildMRbgYEJ4OVpdyIs5zzb5EYRnXAcJOevY0S1KuYht1LxpHFf-q-tpe8je82mscPAulEPeiLFLAs228oanmzXNvlN4H/s6000/DSC00188%20(2).JPG

សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ HONOR Pad X8b តម្លៃត្រឹមតែ $179 (WIFI) | $199 (LTE) ថែមកាដូដូចជា Case, Screen និង Keyboard។ សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ HONOR X8d តម្លៃ $249 ថែមកាដូ ដូចជា Case, Screen និង Speaker៕

ឡាវជួបព្យុះទឹកកកដ៏អាក្រក់មិនធ្លាប់មាន បន្ទាប់ពីស្តេចថៃយាងបំពេញទស្សនកិច្ច

0

ស្តេចថៃ រហ័សនាមស្តេចមហាជួបស៊យ! បើយាងទៅដល់ទីណា គឺស៊យត្រង់ហ្នឹង លើកនេះ ឡាវជួបព្យុះទឹកកកដ៏អាក្រក់មិនធ្លាប់មាន កាលពីមុន ចិនឆេះព្រះវិហារបុរាណដែលមានអាយុកាល១៥០០ឆ្នាំ ក្រោយដំណើរទស្សនកិច្ចរបស់ស្តេចថៃ តើស្តេច​ស៊យនេះនឹងទៅនាំស៊យដល់ប្រទេសណាទៀតហ្ន៎?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggTAXRb0x2pukmunEAPYErVKXT_S08MJXNP4_6eHYKircT2BbQOCL-7FdNIwb-9_n_qrrjOHR29c-SmNwola-vrV4n-sUCmaPFDRv7031CeU8JT_GDrHUlNPIj9D3BFXCTJWVOHnw-X_4ARi7CR6mcaG7N5d4oVG9atujjYh3zLN1xsyMUhNkXBY4TrfeE/s960/photo_2026-03-24_09-27-28.jpg

តើស្តេចថៃនាំមកនូវគ្រោះច.ង្រៃដល់ប្រទេសឡាវឬក៏យ៉ាងណា ពីព្រោះពេលស្តេចថៃ និងព្រះមហាក្សត្រីយាងបំពេញទស្សនកិច្ចនៅឡាវ និងត្រឡប់មកថៃវិញមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែកើតគ្រោះធម្មជាតិធ្លាក់ទឹកកកធំៗនៅតំបន់ជាច្រើនក្នុងទីក្រុងវៀងចន្ទន៍កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បង្កការខូចខាតផ្ទះសម្បែងពលរដ្ឋ វត្តអារ៉ាម អគារពាណិជ្ជកម្ម អគាររដ្ឋ សរុបជិត១០០ខ្នង រួមទាំងខូចខាតរថយន្ត និងម៉ូតូជាច្រើនគ្រឿង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE9E6ubVFqiUUNeRMw8i8gNIKY1BOBgpjY2jPYegCo3x3xaIuSiePtz3ZIpnJUysoRmbCYdW7X0_QkkzuRWKds3JpgP4pCM22ycWsPhJUg7T4SC-Av7BDwPfMgl4mWMKxAgLJGT7PTzqWjYAwJbVAq0Si92tcmWqbM1wPtVMrrTPsl7Q9HPEnOAWxZRpJ5/s978/photo_2026-03-24_09-24-50.jpg
ទីក្រុងវៀងចន្ទន៍មិនធ្លាប់កើតគ្រោះធម្មជាតិធ្ងន់ធ្ងរបែបនេះពីមុនទេ ដោយតំបន់ជាច្រើនរបស់ទីក្រុងមានទឹកកកធំៗធ្លាក់បំផ្លាញដំបូលវត្តអារ៉ាម និងដំបូលផ្ទះសម្បែង អគារផ្សេងអស់ជាច្រើនខ្នង ថែមទាំងបណ្តាលឱ្យបែកកញ្ចក់ខាងមុខរបស់រថយន្តជាច្រើនគ្រឿង ។ គ្រោះធម្មជាតិនេះបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន ដែលធ្វើឱ្យពលរដ្ឋឡាវជាច្រើនស្រែកទ្រហ៊ោយំសោកស្តាយទ្រព្យរបស់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ytK_tlyi_qdixOPuN7QOallOs_AwpucvChWmljOM7K1_9WMOYSCIHUUoapiz2RMWFLy7OufakNjb8N3UStWO8XBH4TyJ31_Uc1e5vq1WnOkfhvE1h89zzAUQCtlub61PkWYIHXqkDlhPbnd2zbRssIpVGEDt9jSVSTu9cXqwCA1iaNpCWYL8HtuE56Bp/s685/photo_2026-03-24_09-24-51%20(2).jpg
តាមរូបភាព និងវីដេអូផ្សព្វផ្សាយដោយសារព័ត៌មានឡាវ គឺតាំងពីល្ងាចថ្ងៃទី២២ ខែមីនា ខ្យល់ព្យុះលាយឡំជាមួយទឹកភ្លៀងចាប់ផ្តើមបោកបក់មកទីក្រុងវៀងចន្ទន៍ បន្ទាប់មក ក៏មានទឹកកកធំៗ​ធ្លាក់យ៉ាងខ្លាំងបន្ថែមទៀត ដោយទឹកកកមានទំហំធំៗប៉ុនផ្លែក្រូចឆ្មារ និងខ្លះធំជាងនេះ ធ្លាក់លើដំបូលផ្ទះបណ្តាលឱ្យខូចខាតយ៉ាងដំណំ ។ រីឯរថយន្តស្ទើរតែទាំងអស់ដែលកំពុងតែបើកបរនៅតាមផ្លូវប្រញាប់ចូលចត ពីព្រោះកញ្ចក់ផ្នែកខាងមុខបែកខ្ទេចខ្ទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit8iTKwYqwISOlVBGiLpaE4T6mAkrqmErecenkOWXRoF9dfMdX4GqVNJ3LLr9Fc6yvV3_I3GQg3N14uJlJ1yKLdhnwd6YInm1CxEtmpiUY2dDSlUCA_foNu0pLhyW6ZoIwvZBI6HJYZeBJ53Jgdw1k0y01b6VH9VqC4OlSGZYPEaafkno0kSqTPJ-BKBvv/s733/photo_2026-03-24_09-24-51%20(3).jpg

ក្រៅពីទីក្រុងវៀងចន្ទន៍ នៅមានទីក្រុងផ្សេងទៀតក៏រងការខូចខាតដោយសារព្យុះទឹកកកដែរ ដូចជា ៖ ទីក្រុងស៊ីខូតតាបង និងណាសាយថង ។ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមីនា មន្ត្រីថ្នាក់កណ្តាល និងអាជ្ញាធរមូលដ្ឋានបានចុះមកត្រួតពិនិត្យវាយតម្លៃការខូចខាតទ្រព្យសម្បត្តិដោយសារព្យុះទឹកកកនៅទីក្រុងទាំងនេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីទំហំការខូចខាតស្មើទឹកប្រាក់ប៉ុន្មាននៅឡើយទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIA30jA2UxplajnPfeBn18osBIvfu0gLmB8nkNdSeGA1Q6wZQzY2P6BKrVR3e6OZbgEYef4aQDiK5Cm0UigD70PetR5rsNcI6cjKvsQyttxcJdkh8DRunL38zYRfb26SD7AnQ0Zn90EhQKx8O8jJ4hzil9LiQp5Zm2b0FvQ5_OqSmuoSwfilCKJOGuG-K8/s815/photo_2026-03-24_09-24-51%20(4).jpg
ទោះជាហេតុការណ៍នេះពុំបណ្តាលឱ្យមនុស្សស្លាប់ ឬរងរបួស ប៉ុន្តែធ្វើឱ្យពលរដ្ឋឡាវសោកស្តាយផ្ទះសម្បែង និងទ្រព្យសម្បត្តិយ៉ាងខ្លាំង ពួកគេប្រាប់ថា តាំងពីកើតមកពុំធ្លាប់ឃើញគ្រោះធម្មជាតិដ៏អាក្រក់បែបនេះទេ ។ ក្នុងបណ្តាញសង្គមឡាវបានចែកចាយរូបភាព និងវីដេអូធ្លាក់ទឹកកកយ៉ាងច្រើនបង្កការភ្ញាក់ផ្អើលពេញប្រទេស អ្វីគួរឱ្យកត់សម្គាល់ជាងនេះ គឺគ្រោះធម្មជាតិកើតឡើងភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ស្តេចថៃ និងព្រះមហាក្សត្រីមកប្រទេសឡាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-QIspLH1wdDs3LYF5o182WcbA85KYWwZ7ZHPVb8JSZpYT1EtJX5E-b66UHmU_1kQZk-5xYfSC5L4F0dFPYoQwV1he5kC6RUHWqUtTkbwXlw2PTKEH9iIybS7E6cE63DUCDDXc-5Q7wymfHebzRline6ySlCvl8Q3wwpBJ6Ff7j_5HiD5QiFdhokZyTcCP/s568/photo_2026-03-24_09-24-50%20(2).jpg

វាធ្វើឱ្យពលរដ្ឋឡាវមានចម្ងល់ថា ហេតុអ្វីក្រោយស្តេចថៃយាងដល់ទឹកដីឡាវភ្លាម បែរជាមានគ្រោះធម្មជាតិដ៏អាក្រក់ធ្លាក់ទឹកកកធំៗទៅវិញ ពីព្រោះប្រទេសឡាវមិនធ្លាប់ជួបប្រទះបាតុភូតចម្លែកកន្លងមកឡើយ ។ កាលពីមុន ប្រទេសចិនក៏រងគ្រោះធម្មជាតិធ្ងន់ធ្ងរបែបនេះដែរ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ស្តេចថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWSKxJ4q7IiwQi9jq-PSKWfDCU-Dms6GX76stnDhK6eKBwDlIDwZifVoOoVqhVFdiFUQ5W4mj5KMgngVqhF4RhNVZSZuOFBwHrorayiPgwIBlDMDaemIn2w7-MCTQ-BjtLgIOyWm1AM2EbDVAc8S2pRDgQDbXWXkDrHEvNOFz50jfYwyC2kZsxM0iAXKap/s733/photo_2026-03-24_09-24-50%20(3).jpg

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ស្តេចថៃ Maha Vajiralongkorn និងព្រះមហាក្សត្រីកាលពីពេលថ្មីៗនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដោយសារជាទស្សនកិច្ចលើកដំបូងរបស់ស្តេចថៃទៅកាន់ប្រទេសឡាវក្នុងរយៈពេល៣២ឆ្នាំ បន្ទាប់ពីទស្សនកិច្ចចុងក្រោយរបស់ព្រះបិតាកាលពីឆ្នាំ១៩៩៤ ក្នុងគោលបំណងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងពលរដ្ឋ និងពលរដ្ឋឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ៕

Trump បង្ហើបថាអាមេរិកនិងអ៊ីរ៉ង់អាចចាប់ដៃគ្នាបើកច្រកហ័រមូសឡើងវិញក្នុងពេលឆាប់ៗ

0

ពិភពលោកកំពុងភ្ញាក់ផ្អើលនឹងពាក្យសម្ដីរបស់លោក Trump ក្រោយប្រធានាធិបតីរូបនេះ ប្រកាសដោយបើកចំហរថា ច្រកហ័រមូសអាចនឹងបើកឡើងវិញឆាប់ៗដោយមានសហរដ្ឋអាមេរិក និងអ៊ីរ៉ង់រួមគ្នាគ្រប់គ្រង។ ការណ៍នេះបានបង្ហាញថា សហរដ្ឋអាមេរិកហាក់កំពុងប្ដូរយុទ្ធសាស្រ្តពីការធ្វើជាសត្រូវ ទៅជាការចាប់ដៃគ្នាដើម្បីបែងចែកអំណាចគ្រប់គ្រងវិញជាមួយអ៊ីរ៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZZhfCMLQEfMBydJrEtMCneAhQExzmyEhkQo-qLrwdDxGNk8ArTcfqtvAztus7fhSUGHYRlOXBLNwkxJU2qmzEpDZ4dfS89lXbbma17e164M615X_dJUoTxZ0OfHtSyNLu2h5q0bSh5SZO2kO3vqMRcBic_9Fatvb_N_OX9vgmbCEygQ3vGPLe3ybPeXo0/s730/photo_2026-03-24_10-58-55%20(4).jpg
ថ្លែងបន្ទាប់ពីការពិភាក្សាតំណាងអ៊ីរ៉ង់ លោក Trump បានបង្ហើបថា ភាគីទាំងពីរអាចធ្វើការរួមគ្នាដើម្បីបើកច្រកសមុទ្រឡើងវិញ និងគ្រប់គ្រងផ្លូវទឹកដ៏សំខាន់នេះ ដែលត្រូវបានរំខានយ៉ាងខ្លាំងដោយជម្លោះដែលកំពុងបន្ត។ ជាងនេះទៅទៀត លោកបានបោះពាក្យសម្ដីយ៉ាងគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតថា លោក និងអាយ៉ាតូឡារបស់អ៊ីរ៉ង់មួយណាក៏បាន នឹងធ្វើការរួមគ្នាដើម្បីគ្រប់គ្រង់ច្រកសមុទ្រនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiszlHgD7DLUe8vBHYLiHoxPs60ViLCM1vkp6z3D9UcxPCmzRw-Vz5M4b3iVw6142PKQOvNvfeRHmS8PgBkbnK9k-J8UxpLGhjdNT0slSRY6D2CoyPxlx6QzOzl9mN7OAyuf1d8cVOOzpjr1gdYTQh-1_LJMYlOjQFhkJEtC2Mj1ak2Mc3gcM4vrzH9ppNZ/s970/photo_2026-03-24_10-58-55.jpg
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអ៊ីរ៉ង់បានបដិសេធជាសាធារណៈអំពីការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ហើយបានបញ្ជាក់ជាថ្មីថា ភាពមិនប្រាកដប្រជានៅតែមានលើអ្នកណាដែលនឹងតំណាងឱ្យទីក្រុងតេអេរ៉ង់នៅក្នុងកិច្ចព្រមព្រៀងដែលអាចកើតមានជាមួយសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4_Myh4ubqPtlzFXqAE9LKT0pJAEhUyKfYQ5RWf3PlG0Rutw6BnyjZing4HmxL4WaNa2vJghI583oF_rNXBCKqKW2eouahyphenhyphentr70FNeb56nhyphenhyphenmbI3x38_DzME2Ct_9nwFdEo5i_5_WfohIcI05LuVCErgvuhwG3tZWWRySc5jzhQrdoKtuq5StuAXSA6obM/s1280/photo_2026-03-24_10-58-55%20(2).jpg

សំណើនេះធ្វើឡើងបន្ទាប់ពីជម្លោះជាច្រើនសប្តាហ៍ដែលបានរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ ដែលបង្កើនការភ័យខ្លាចអំពីផលប៉ះពាល់សេដ្ឋកិច្ចកាន់តែទូលំទូលាយ។ អ្នកវិភាគនិយាយថា ការរៀបចំការគ្រប់គ្រងរួមគ្នាណាមួយមិនមែនជារឿងធម្មតាទេ ដោយសារតែការប្រជែងគ្នាអស់ជាច្រើនទសវត្សរ៍រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwHPH86ZRU63YircPx_i4dQmCEVCO9_PPUpiRSrkLiHIl-Mlicfx955uoXyCv0qctPR0VlHBqBQC88D3BFNVZGzsf5n6ajW01LRnh7JjFLG2eHskSRtEoHqrZ_p4zL7juvMc-GhqE-OUM6vYFBtMoH0YMoMjXl30kkfrRfOdSrX4udb8Gw6mk8hbc21Roy/s860/photo_2026-03-24_10-58-55%20(3).jpg

ក្នុងន័យនេះ គឺបើទោះជាលោក Trump បានបង្ហាញពីសុទិដ្ឋិនិយមរបស់លោកចំពោះស្ថានការណ៍យ៉ាងនេះក្ដី ប៉ុន្តែអ្នកជំនាញបានព្រមានថា ប្រតិបត្តិការនយោបាយ និងយោធាសំខាន់ៗនៅតែមានមុនពេលកិច្ចព្រមព្រៀងណាមួយអាចសម្រេចបាន។ ស្ថានភាពនេះនឹងនៅតែបន្តវិវត្តន៍ទៅមុខ ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងភាពតានតឹងកំពុងកើតឡើងក្នុងពេលដំណាលគ្នា៕

 

 

រដ្ឋាភិបាល សម្រេចកាត់បន្ថយពន្ធអាករ​លើ​​តម្លៃ​ប្រេងឥន្ធនៈ

0

រដ្ឋាភិបាល បានសម្រេចដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតរបស់រាជរដ្ឋាពិបាល ដោយបញ្ចុះពីអត្រា១០% មកអត្រា៤%។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច បានលើកឡើងថា៖”ដើម្បីឆ្លើយតបទៅនឹង និន្នាការនៃការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% ក្នុងនោះរដ្ឋទទួលបន្ទុកជំនួសចំនួន៦% គិតចាប់ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦”។

ថ្លៃប្រេងឥន្ធនៈមុនការបញ្ចុះអាករបន្ថែម អាករពិសេស និងអាករលើតម្លៃបន្ថែម ប្រេងសាំង ៥៦០០ រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត ៧០០០ រៀល ក្នុងមួយលីត្រ។

គួរបញ្ជាក់ថា តម្លៃលក់​ចាប់ពីថ្ងៃទី ​២០ ​ខែមីនា រហូតដល់ថ្ងៃ​ជូន​ដំណឹង​បន្ទាប់ មានតម្លៃ ​៥៤០០ រៀល ក្នុងមួយលីត្រ​ និងប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ ​៦៧០០ រៀល​ ក្នុងមួយលីត្រ៕