Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង និងជប៉ុន ឯកភាពគ្នាពង្រឹងកិច្ចសហការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ

កូរ៉េខាងត្បូង និងជប៉ុន ឯកភាពគ្នាពង្រឹងកិច្ចសហការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ

111
0

មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន បានឯកភាពគ្នាពង្រឹងកិច្ចសហការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ (LNG) រួមទាំងការស្តុកទុកថាមពលរួមគ្នា ដែលការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលទ្វេភាគីរវាងមេដឹកនាំទាំងពីរកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុង Andong ស្របពេលពិភពលោក កំពុងតែប្រឈមនឹងវិបត្តិថាមពលដោយសារសង្គ្រា.មនៅមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6M-wPyZEOLiLlQiIncqGgXhTK3hYSzZhfA5jd-OY0UQJgtUd4ICgX5wO52uko0EJJ6NW1wCZsOEMCv3RRAGph4H3pT3pNbwdDfl6Zr23f6Kq5z1_nOSZA7DN4vbQWhqZ04qpHHGrz2gJ8OuBjwjeIoKzV91O6k6zGRP8L-svEAjvzujcYqGRwG_vnn78/s620/photo_2026-05-21_08-17-28.jpg
ការឯកភាពគ្នាពង្រឹងកិច្ចសហការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ គឺដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលអវិជ្ជមានដល់ការនាំចូលប្រេងរបស់ប្រទេសទាំងពីរ ។ ជាក់ស្តែង កូរ៉េខាងត្បូងបាននាំចូលប្រេងពីមជ្ឈិមបូព៌ា ប្រមាណ៧០% ខណៈជប៉ុនវិញនាំចូលប្រេងរហូតដល់៩៥% ទើបជំរុញឱ្យប្រទេសទាំងពីរសម្រេចចិត្តស្វែងរកដំណោះស្រាយរួមដើម្បីធានាការផ្គត់ផ្គង់ថាមពល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1itbM3g1BbS6p6u0yfchpj8uZhK9Y9sVeDKPGsOYKRmEtLaq1LjcpBgJw_0VsYkUQIqfGqq4bYIrmwAPYKk3QEdukpDgiU6xDWqqm1bMB_NZkhpW_irhiOKzJSy2Fu3VD3izhEhJdsnv_wD2AYW5PLhYGVO9CE7isbsgbot_eIv2gWSNv_p9jzbdzw8U/s800/photo_2026-05-21_08-17-28%20(2).jpg
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលទ្វេភាគីនៅទីក្រុង Andong ដែលជាស្រុកកំណើតរបស់លោក Lee ថា ប្រទេសទាំងពីរនឹងផ្គត់ផ្គង់ប្រេងឆៅក និងឧស្ម័នធម្មជាតិទៅវិញទៅមកក្នុងករណីចាំបាច់ បន្ទាប់ពីសង្គ្រាមមជ្ឈិមបូព៌ានាំឱ្យរំខានដល់ការផ្គត់ផ្គង់ និងមានវិបត្តិទីផ្សារថាមពល ដែលបណ្តាលមកពីការបិទច្រកសមុទ្រ Hormuz ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivw7U5uBK2ZAGiaZWpyz3Htwnx9dl16Xu6vzQ_oOK_7BA9OZMqvFnIe3Sm7e8vs6Zn1noepKxvbkeOZ_4YYxSknCzksUXdOAdh0VfbuGVkPNhN_lNTigpGVnfUsGR4iNvLm4O8HeA1uZtVzqflb6_7by32Hr44UZXV_p1lT1LRjbPdL1Cnb03uI9nWBT8/s800/photo_2026-05-21_08-17-28%20(3).jpg

មេដឹកនាំទាំងពីរក៏បានប្តេជ្ញាចិត្តពង្រឹងកិច្ចសហការកងទ័ពត្រីភាគីជាមួយសហរដ្ឋអាមេរិកផងដែរ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលពីកូរ៉េខាងជើង និងទប់ទល់ស្ថានការណ៍តានតឹងក្នុងតំបន់ ។ ក្រៅពីនេះ ក៏បានទទួលទានអាហារពេលល្ងាចរួមគ្នា មានទាំងអាហារកូរ៉េ អាហារជប៉ុន ដើម្បីបង្ហាញពីទំនាក់ទំនងជាមិត្តភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSX5DMl6v8MzmkdWAr1406iZB2xFICf5w1hyCWetKCJdpRgNZohm8Oh6XACFp8faJoQsqvtTd1V2SO_v-vnmzyBQcbVx6vjjOBg3LTN-cOuG12TFz_eRN903SnG2E3KKU_21Qe41k22aA67yRidZ58XUUQLBGczMRTpu_pGyQENs551P7_qZwOpeKj_SM/s800/photo_2026-05-21_08-17-28%20(4).jpg

សូមរំឭកថា កិច្ចប្រជុំកំពូលទ្វេភាគីនៅទីក្រុង Andong កាលពីថ្ងៃទី១៩ ខែឧសភា គឺជាការជួបគ្នាលើកទី៦ រវាងមេដឹកនាំទាំងពីរ បើគិតតាំងពីលោក Lee ឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង និងជាការជួបគ្នាលើកទី២ ក្នុងឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីលោក Lee បានបំពេញទស្សនកិច្ចទៅកាន់ស្រុកកំណើតរបស់លោកស្រី Takaichi នៅខេត្ត Nara កាលពីខែមករា ៕