Home Blog Page 23

ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈនៅថ្ងៃចូលឆ្នាំថ្មី

0

ក្រោយបិទដំណើរការលែងឲ្យប្រើប្រាស់ និងក្លាយជាទីស្ងប់ស្ងាត់កណ្ដោចកណ្ដែងអស់រយៈពេលជាងកន្លះឆ្នាំ ពេលនេះអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ត្រៀមបើកទ្វារដើម្បីទទួលស្វាគមន៍សាធារណជនឡើងវិញក្នុងនាមជាសួនសាធារណៈសាកល្បងរយៈពេល ៩ ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលអាចចូលរួមដោយសេរីនិងមិនគិតថ្លៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo4gUs-g9zMjGltnu4ESD5fyjGBH7TQ2L6GSGHdBpWOgQv3v9fk5na3qNeAR4qN9ks71_I_LuZRpQm4_1tjUimDAmiHmGpD39jKxgiNcmriNUOt9zKr2hPeBDYU32aLR4UCnKDxzRmD5_TjWT5Op9h6suX4jsodBcyrV3M1MxWMh-mWd0ydhCp636gyPd1/s900/photo_2026-04-06_14-36-50%20(2).jpg
យោងតាមសេចក្ដីជូនដំណឹងថ្ងៃទី៦ ខែមេសានេះ ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រងនិង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ក.ស.អ.) បានបញ្ជាក់ថា អនាគតសួនកម្សាន្តសាធារណៈនេះ នឹងបើកដំណើរការសាកល្បង ជូនសាធារណជន ចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6ah6lKuEJiikDxomPYUMFfJ9qzBdcaYdkr1a64sHMO5QYUmE8HLr9lAEfZrhsDnJ8C3WNskOltIJ3Wqs9FQIJmqxqbyn2QoWL1Nd7jBpK-qYAw2FGM0TII5IJdzN_YIdxcHKyWei_MNT1Rm8ykX-K4_nbUCDk5RUX00CVq1e5R8PEWVxyrbNywOjQq8yS/s1280/photo_2026-04-06_14-36-50.jpg

បងប្អូនប្រជាពលរដ្ឋ អាចចូលទស្សនាជុំវិញតំបន់ និងអគារជាច្រើន ក្នុងនោះរួមមាន អគារផ្ចិត និងប៉មបញ្ជា ហោះហើរ (Tower) ដែលត្រូវបានកសាងឡើង នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និង តំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រ នៃវិស័យអាកាសចរស៊ីវិលកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ZIyGlNtLqsI6tBnS7ONAfysBovp_AmNdX0e246ZMnn5lvWUG-5AXMESmt95oOuLle2G5OoUWaSqF6xeho8ADmMpiYtrxWUtm-pewrRKA_MgBJ2W892bkQraPQAGtnF0Hg-O_ImB2K3SLHLLCUR1YLP7zLNBJiDVIGPhKDPB3Lcg3VUEBukYiurg_GdI7/s800/photo_2026-04-06_14-36-51%20(2).jpg
ការបើកសាកល្បងនេះ មានរយៈពេល៩ថ្ងៃ គឺចាប់ពីថ្ងៃទី១១-១៩ មេសា ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង៥ ព្រឹក ហើយត្រូវចាកចេញនៅម៉ោង៩យប់ ។ ក្នុងនោះ ពលរដ្ឋចូលកម្សាន្តដោយថ្មើរជើង ចេញ-ចូលតាមច្រក វីអាយភី (VIP) (ចំណុចលេខ១)។ សម្រាប់ពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចូលតាមច្រកអគារ Terminal (ចំណុចលេខ ៣)។ ដោយឡែកពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចេញតាមច្រកអគារ Terminal (ចំណុចលេខ ២)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg50WgVjo9O4gMxPclUuD6qAe_-pHTfYzXeqy60jQTEGXAc5Un8KTDnCFW3llurggoxt_nHGuX7zOFG-pUY4S8PROtQXRF8rAJhB4HyGj3bpx2YFSx1jp_r-_lDofXkQE_TPtJmg7dENidkhgSP_QVTD61iSlSDFvuswmlsxIoTB5OVZWmUswuSoNWYLil1/s1280/photo_2026-04-06_14-36-51%20(3).jpg

បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានតុបតែងលម្អនៅតំបន់មួយចំនួន និងការដាក់បដាផ្សេងៗដែលមានរូបភាពជាល្បែងប្រពៃណីជាតិយើង ដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ ២០២៦ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOW-uFw4KVGUBU_B3x9FCq0JusS_7dVJ_IrQcX3mU3C8u0ZFJXK8nVTCTqc7aDMGFB0PhTS9GTlNKNdh8NezoNEhiUoLGXHgnDRCsCgSqmuxxoGhDk4WVKcEQ3goPUzLviScAs_gp-NaFBGpFYRc8QOLnTrl4Kk3k8no-ATpQOyrx14fFXIrS3t6k3NktH/s1280/photo_2026-04-06_14-36-51.jpg

គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានបិទប្រតិបត្តិការជាផ្លូវការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយបានផ្ទេររាល់ប្រតិបត្តិការហោះហើរទាំងស្រុងទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី។ ចាប់តាំងពីការបិទដំណើរការ អាកាសយានដ្ឋាននេះបានប្រែក្លាយពីទីអ៊ូរអរដែលតែងមានមនុស្សជាច្រើនចេញចូល ទៅជាទីស្ងប់ស្ងាត់មើលទៅគួរឲ្យស្រណោះជាខ្លាំង។ ដោយហេតុនេះហើយ ទើបរដ្ឋាភិបាល រួមជាមួយក្រុមការងារអន្តរក្រសួង សម្រេចកែច្នៃទីតាំងនេះឲ្យទៅជាទីដែលអាចបម្រើដល់ប្រយោជន៍សាធារណៈឡើងវិញ៕

នេន ទុំ រងការរិះគ.ន់ពីទស្សនិកជនថាធ្វើឱ្យបាត់បង់តម្លៃសិល្បករជើងចាស់ ណូយ វ៉ាន់ណេត

0

មុននឹងចេញផ្សាយជាផ្លូវការដំណឹងដែលតារាចម្រៀង នេន ទុំ សហការសាជាថ្មីជាមួយនឹងលោក ណូយ វ៉ាន់ណេត បានធ្វើឱ្យមានការចាប់អារម្មណ៍និងរំពឹងទុកជាខ្លាំង។ ទោះយ៉ាងណាលទ្ធផលដែលទទួលបានគឺផ្ទុយស្រឡះកាលពីមុនដោយទទួលបានមតិរិះគន់ថា នេន ទុំ ធ្វើឱ្យបាត់បង់តម្លៃរបស់សិល្បករជើងចាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIfJUcZ2_4UpDUFOFyeuWApl3uSdTlAqaBnmfuckRdaxvZdThzn6XJ5ZQPN1gbMoEBZ3IWVOAvgcJGgw-KRVjmPir2YtMpV_JwI-YOuKfkIihm7ALTMPRYU7jQjhOZYXy3KTtsxoY1dCrRdapBgMWYFMdWXhJf1DemjcPchj2O_aOnWfAL0O7kBsHUSYuR/s1080/image_2026-01-20_08-27-04%20(3).png

«ចាស់នៅតែចាស់ ស្ទាវនៅតែស្ទាវ» គឺជាស្នាដៃថ្មីរបស់លោក នេន ទុំ និងលោក ណូយ វ៉ាន់ណេត ដែលបានចេញជាផ្លូវការនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៦។ បទថ្មីនេះត្រូវបានទស្សនិកជនបញ្ចេញមតិចម្រុះជាច្រើនដោយរិះគន់តារាចម្រៀង នេន ទុំ ថាបានកែសម្រួលសំឡេងរបស់លោក ណូយ វ៉ាន់ណេត ខ្លាំងពេកធ្វើឱ្យបាត់បង់សំឡេងដើមរបស់សិល្បកររូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGhCAg4xQYWMQ1psuD-HWZ53bDIVj6PeuzPsQgF5wVDZEZQ7chj2z2PkG7X73TW6htjG17FPxKiamcPp-s7jLPC_04vUYLj6hA5nTcA4MGecOcwWzJP-03x9p4JyfqUhSKfSYB6hR94C0RJWtyYQnp_sTtQ0BofkmNyi3O7h1zRrt2oAxPOCi_g68uCKYq/s719/image_2026-04-06_13-48-49%20(2).png
អត្ថន័យមួយចំនួននៅក្នុងចម្រៀងនេះក៏ផ្ទុះប្រតិកម្មដោយចោទប្រកាន់ថាមិនសមរម្យ ដូចឃ្លាចម្រៀង «ចាស់តែឈ្មោះតែក្រោមក្បាលពោះនៅរស់រវើក» ចំណែកឯឈុតឆាកកន្លែងខ្លះនៅក្នុង MV នេះក៏ធ្វើឱ្យមហាជនចាត់ទុកថាមិនសមរម្យដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCd-dQEbKyXKq11mlrLhNn0VzSnCl3Y03PkLkNmfapKx_8YjE5MIiSUFG8vi9NgbuYKw0AP-VJVy7JVQcDiygXZUmUZvWzv8GiPCwSrWDBJLBi0XSDRf4-qGxmVGg507MOaLEuoVZbX-iSSA-7238HlRrFow37ZAI9vAtlS2M6TxiRvTyETJewtm_3rap0/s1372/image_2026-04-06_13-49-22.png

បន្ទាប់រងនូវមតិប្រតិកម្មជាច្រើនតារាចម្រៀង នេន ទុំ បានធ្វើការបកស្រាយចេញពីសហរដ្ឋអាម៉េរិកថាលោកពុំបានកែសម្រួលសំឡេងរបស់លោក ណូយ វ៉ាន់ណេត នោះទេ។ តារាចម្រៀងរ៉េបរូបនេះបានអះអាងថាសំឡេងគឺមិនបានកែនោះទេតែមកពីចង្វាក់ និងMelodyថ្មី ទើបទស្សនិកជនស្តាប់ច្រឡំគិតថាកែ។ លោកបាននិយាយទៀតថាឆ្នាំ២០២៦ ហើយលោកមិនចង់ឱ្យមានរសជាតិដដែលនោះទេដោយបទនេះលោកចំណាយពេល១ខែដោយមានគោលគំនិតមិនឱ្យជាន់អ្នកណានោះទេទាំង ភ្លេង ប៉ារ៉ូល ហើយលោក ណូយ វ៉ាន់ណេត មិនត្រូវច្រៀងឱ្យដូចលោក ណូយ វ៉ាន់ណេត ដដែលនោះទេដោយបង្កើតស្ទាយ៍ថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh300uTJjRfs1Y0hbNsAwU1WOy4fCUKlLo3tx0QG0vlftb9VNVAcsNMhm4UGP-V0fMkiJHEfAjaQZfhA8nRahNNMVOm_weDjA0AgtGv12W07ewZxZmIlS6bIz5friRxE5uRGYPB0OE5JPBrOr7D7MxnzvC7IzRNY9diWkmVbaLCsQhs06nnwOrfyfA3k25G/s1214/image_2026-04-06_13-50-01.png
តារាចម្រៀងរូបនេះបានបកស្រាយទៀតថា ត្រង់ឃ្លាចម្រៀងដែលទស្សនិកជនគិតថាមិនសមរម្យនោះមិនមែនជាពាក្យឈ្លើយនោះទេ ប៉ុន្តែជាពាក្យនិយាយទូទៅ ហើយគ្រប់យ៉ាងដែលលោកធ្វើគឺគ្រាន់តែចង់ឱ្យមានរសជាតិថ្មីប្លែកខុសពីមុនប៉ុណ្ណោះពុំមែនដូចការចោទប្រកាន់ថាលោកយកសិល្បករជើងចាស់មកលេងសើចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTnqVnKZK_P4D7IB30G8sPhyphenhyphenEON8h8BSarpB_MjpxeZvdAYO-w3lyNbNEUfRtvNWlGVX2xSZk8tCJiwWep5pB7eT5DAL3Wekpf5sD56_UrEYvGSYa_LI63xfFXsQ0yv-kNjJvyBqVBAALDXO_Bs_D07tFjTV6qSyp48e7zgng0d5KtiisOwVCXpk35L9tn/s720/image_2026-04-06_13-48-49%20(3).png

គួរបញ្ជាក់ផងដែរថាក្នុងឆ្នាំ២០១៩ តារារ៉េប នេន ទុំ និងលោក ណូយ វ៉ាន់ណេត បានចេញបទចម្រៀងរួមគ្នាមានចំណងជើងថា «កំលោះចាស់ប៉ះកំលោះស្ទាវ» ដោយទទួលបានសន្ទុះគាំទ្រយ៉ាងខ្លាំង។ មកទល់នឹងពេលនេះបទនេះមានអ្នកចូលស្តាប់លើស១៣លានដងនៅលើឆាណែលយូធូបរបស់ នេន ទុំ ផ្ទាល់ហើយក៏ជាបទចម្រៀងដែលល្បីមានអ្នកស្តាប់ច្រើនបំផុតនៅលើឆាណែលរបស់លោកផងដែរ។ ក្រៅពីបទនេះតារាចម្រៀងទាំងពីរដួងក៏បានសហការគ្នាតាមរយៈបទផ្សេងទៀតដូចជាបទ «ឈូករ័ត្នកំពត» ជាដើម៕

ពិន័យប្រាក់រហូតជាង៦០០ដុល្លារសម្រាប់ហាងលក់ហ្គាសណា​ដែលបញ្ចូលមិនគ្រប់លីត្រលក់ឱ្យអតិថិជន!

0

ស្របពេលតម្លៃហ្គាសកើនឡើងខ្ពស់ និងខ្វះខាតនៅប្រទេសថៃ ហាងបញ្ចូលហ្គាសនៅតាមខេត្តនានាបានឆ្លៀតឱកាសកេងចំណេញ ដោយបញ្ចូលហ្គាសមិនពេញធុងតាមការកំណត់ ។ បន្ទាប់ពីមើលឃើញបញ្ហានេះកើតឡើងជាច្រើន មន្ត្រីនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃបានប្រកាសពិន័យប្រាក់ចាប់ពី១ម៉ឺនបាត ទៅ២ម៉ឺនបាត (ឬពីជាង៣០០ដុល្លារ ទៅជាង៦០០ដុល្លារ) សម្រាប់ហាងណាបញ្ចូលហ្គាសមិនគ្រប់លីត្រលក់ឱ្យអតិថិជន ពីព្រោះជាការឆ្លៀតឱកាសកេងចំណេញធ្វើឱ្យពលរដ្ឋកាន់តែលំបាកខ្លាំងឡើង ។

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងប្រទេសថៃ (DIT) បានចុះត្រួតពិនិត្យការបញ្ចូលហ្គាសនៅតាមហាងតូច-ធំតាមបណ្តាខេត្ត បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីពលរដ្ឋថា ហាងបញ្ចូលហ្គាសមិនពេញធុងបណ្តាលឱ្យប៉ះពាល់ដល់ជីវិតរស់នៅ ។ ការត្រួតពិនិត្យនេះដើម្បីកុំឱ្យហាងបញ្ចូលហ្គាសកេងចំណេញ និងជំរុញការអនុវត្តពាណិជ្ជកម្មដោយស្មើភាពក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់ពលរដ្ឋ ។

អ្នកស្រី យ៉ានី ស៊ីម៉ានី អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងឱ្យដឹងថា បច្ចុប្បន្ន ការចំណាយលើការទិញទំនិញផ្សេងៗរបស់ពលរដ្ឋបានកើនឡើងតាមតម្លៃប្រេងឥន្ធនៈ ហើយពួកគេមកជួបនឹងបញ្ហាបញ្ចូលហ្គាសមិនពេញធុង ដែលធ្វើឱ្យកាន់តែលំបាកខ្លាំងឡើង ។ ហេតុនេះ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានចុះត្រួតពិនិត្យបរិមាណហ្គាសក្នុងធុង ពីព្រោះលក់ក្នុងតម្លៃថ្លៃ ត្រូវតែបញ្ចូលហ្គាសឱ្យពេញ កុំឆ្លៀតឱកាសកេងចំណេញ ។

តាមការចុះត្រួតពិនិត្យ គឺការបញ្ចូលហ្គាស LPG នៅស្រុកមឿង ខេត្តណុនថាក់បុរី មិនពេញធុងតាមការកំណត់ ហើយនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានពិន័យប្រាក់ ព្រមទាំងកំណត់ឱ្យបញ្ចូលហ្គាសពេញធុងដើម្បីកុំឱ្យប៉ះពាល់ជីវភាពពលរដ្ឋ ។ ក្រៅពីនេះ មន្ត្រីនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងក៏បានរកឃើញភាពខុសប្រក្រតីនេះនៅខេត្តអយុធ្យាផងដែរ គឺបញ្ចូលហ្គាសមិនពេញធុង ចំនួន៥៧ធុង ហើយបញ្ជូនពួកគេទៅកាន់ស្ថានីយប៉ូលិសចាត់ការតាមច្បាប់ ។

នៅខេត្តយាក់សូថន ខនកែន និងឈុនបុរី ក៏មានហាងជាច្រើនបញ្ចូលហ្គាសមិនពេញដែរ ដែលចាត់ទុកជាទង្វើខុសច្បាប់ ទើបនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ពិន័យប្រាក់តាមចំនួន២ម៉ឺនបាត (ជាង៦០០ដុល្លារ) ដោយរឹបអូសធុងហ្គាស និងកំណត់ឱ្យហាងទាំងអស់ឈប់ធ្វើបែបនេះ ។ រីឯខេត្តប៉ាធុមថានី ឆាក់ឈើងសៅ និងសាទូន ក៏មានបញ្ហាដូចគ្នា នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានពិន័យប្រាក់ចំនួន១ម៉ឺនបាត ។

អ្នកស្រី យ៉ានី ស៊ីម៉ានី បន្តថា ការចុះត្រួតពិនិត្យ និងពិន័យប្រាក់ហាងបញ្ចូលហ្គាស ក្នុងបំណងឱ្យពលរដ្ឋទទួលបានបរិមាណហ្គាសគ្រប់ចំនួនតាមទឹកប្រាក់ដែលបង់ ហើយនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងនឹងចុះត្រួតពិនិត្យបន្តទៀតនៅទូទាំងប្រទេស ។ អ្នកស្រីបានផ្តាំផ្ញើប្រសិនបើពលរដ្ឋប្រទះឃើញករណីកេងចំណេញ ឬសង្ស័យថា ហ្គាសមិនពេញធុង ដូចជា ៖ ប្រើឆាប់អស់ អាចផ្តល់ដំណឹងមកកាន់នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងតាមរយៈលេខទូរស័ព្ទ ឬវែបសាយ ដោយភ្ជាប់ជាមួយរូបភាព ឬវីដេអូ ដើម្បីឱ្យមន្ត្រីចុះត្រួតពិនិត្យ និងចាត់ការតាមច្បាប់យ៉ាងឆាប់រហ័ស ។

គួរបញ្ជាក់ថា ប្រទេសថៃប្រឈមនឹងបញ្ហាតម្លៃហ្គាសកើនឡើងខ្ពស់ និងខ្វះខាតបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដូចគ្នានឹងប្រទេសនានាក្នុងតំបន់ដែរ ដែលប៉ះពាល់ដល់ជីវភាពពលរដ្ឋយ៉ាងខ្លាំង ជាពិសេស អ្នកលក់ចំណីអាហារតាមផ្លូវ និងភោជនីយដ្ឋាន ៕

កូនស្រីរបស់ Angelina Jolie និង Brad Pitt បានបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀង K-Pop

0

អ្នកលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថា Shiloh ដែលជាកូនស្រីរបស់តារាហូលីវូដ Angelina Jolie និង Brad Pitt បានបង្ហាញខ្លួននៅក្នុងវីដេអូចម្រៀងរបស់តារាចម្រៀង K-pop Dayoung សមាជិក WJSN។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIY4vzHkww_OvXctyx08_fLiDYEHt4luH33m4KA_GiXNm6JipT6foGYRDTAbwSzuf0_KoNpxKDneKjKYzuOIsOIZ7hiG6MgyhmY9ine-2U-eOvWUwj5XinmNBqblX100jCHeBZn6mmh6imNjqAqMBBRbaArY7ZzjU43Jtw4yg92XgWoSo5I6R3ouJkR9Bt/s750/image_2026-04-06_11-05-18.png

នៅក្នុងវីដេអូខ្លីៗនៃបទ «What’s a girl to do» របស់ Dayoung បានបង្ហាញពីវត្តមានរបស់ Shiloh Jolie អាយុ១៩ឆ្នាំដែលជាកូនស្រីរបស់តារាហូលីវូដ Angelina Jolie និង Brad Pitt ។ រូបនាងតែងតែត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិពណ៌នាថាជាក្មេងអ្នកមានដ៏ល្បីល្បាញម្នាក់ ដែលធំធាត់នៅក្រោមក្រសែរភ្នែកជាច្រើន ប៉ុន្តែការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់នាងនៅក្នុងព្រឹត្តិការណ៍ឧស្សាហកម្មកម្សាន្តមួយគឺមិននឹកស្មានដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpBErpHhxbnpnjy2DJ56kmdVXhMNyEDF3qXww-aSRHqiMVUF2lPFlv94leFkvJacqdmVNky-MIeGyb0wCrMPA008DY_7fgzWCgfqUAxh9b30jwMoekNrCSnokCppQ9dGYBdSZmMe-m7htVqE9QVV5_RA8jK1C8-Utp19JPR8TWvbvbmgXvuX93fmHyVHwB/s2048/image_2026-04-06_11-05-18%20(4).png

នៅក្នុងវីដេអូ ទោះបីជាពេលវេលារបស់ Shiloh មានរយៈពេលខ្លីក៏ដោយ រូបរាងរបស់នាង ដែលរួមបញ្ចូលគ្នានូវបបូរមាត់ដ៏ប្លែករបស់ម្តាយ និងភ្នែកដ៏ជ្រៅរបស់ឪពុក បានរីករាលដាលភ្លាមៗ។ អ្នកទស្សនាជាច្រើនបានបញ្ចេញមតិថា Shiloh បានទទួលមរតកហ្សែនដ៏ល្អបំផុតទាំងអស់ពីឪពុកម្តាយរបស់នាង។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺថា កិច្ចសហការនេះមិនបានកើតចេញពីធនធានហូលីវូដ ឬទំនាក់ទំនងគ្រួសាររបស់ Angelina Jolie និង Brad Pitt ទេ ប៉ុន្តែវាគឺជាលទ្ធផលទាំងស្រុងនៃការហៅជ្រើសរើសតួសម្តែងដោយអនាមិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPJ8SZOMhcq8Dl0RtFITb2sfVGoOuRRvoOyxQNUUM5avnisBHZBEiJV72PIXyP9xWSmn4cRRDu3Url-lkPFLWGLZ3ZSsXydG86qp6580AZWgfRGhW_tVhPJA1DEG1tOTtpteyr93XxDfiefJfIgiZAJIc5f9TP5EuZ4Y214MT_fFeWARmLoHhrTp68mDu5/s1584/image_2026-04-06_11-01-52.png

យោងតាមក្រុមហ៊ុនកម្សាន្ត Starship Entertainment ដើម្បីធ្វើឱ្យការសម្តែងរបស់ Dayoung នៅក្នុងវីដេអូចម្រៀងល្អឥតខ្ចោះ ក្រុមការងារផលិតកម្មបានរៀបចំការសវនកម្មបើកចំហមួយនៅសហរដ្ឋអាម៉េរិក ជាចម្បងសម្រាប់អ្នករាំដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនរាំ។Shiloh គឺជាអ្នកដែលបានប្រឡងជាប់វគ្គសវនកម្មចុងក្រោយ ហើយបានចូលរួមក្នុងការថតវីដេអូចម្រៀង។ អ្នកតំណាងក្រុមហ៊ុនម្នាក់បាននិយាយថា «សូម្បីតែបន្ទាប់ពីការថតចប់ក៏ដោយ ក៏យើងមិនបានដឹងថានាងជាកូនស្រីរបស់តារាហូលីវូដទាំងនោះដែរ។ យើងទើបតែដឹងថ្មីៗនេះដោយចៃដន្យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdTkTOKx1KLRyae8NbJgS9b_TnlmbGQN8QZkMYoGawqJwVFpdMHqd4x8LZ9AxexhzjBT7nwP9223QIwsch1DvZA2u5L9YkGeO0rJIEPfKxdWMtcT2INEIjKPqwfOKpHDSH6zINtzN5o630bi59-k5kSQipFGVGjdlYl4SXmLWDVjFpVbu59MVgbFhtlwQB/s1576/image_2026-04-06_11-01-50%20(2).png

អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិលេងសើចថា Shiloh ប្រហែលជាក្មេងមានទ្រព្យស្តុកស្តម្ភដែលមានភាពស្ងប់ស្ងាត់បំផុតនៅពេលចូលប្រឡូកក្នុងវិស័យកម្សាន្ត។លើសពីនេះ អ្នកគាំទ្រ Kpop ក៏បានសម្តែងការរំពឹងទុករបស់ពួកគេចំពោះសក្តានុពលរបស់ Shiloh ផងដែរ។ ក្រៅពីការសរសើរសម្រស់ និងភាពទាក់ទាញរបស់នាង ទស្សនិកជនសង្ឃឹមថា ក្មេងស្រីអាយុ ១៩ ឆ្នាំរូបនេះនឹងបង្ហាញជំនាញរាំ និងសម្តែងរបស់នាងដូចជាតារា Kpop idol ដែរ។
តាមពិតទៅ មានមតិយោបល់ជាច្រើនបានចាប់ផ្តើមពិភាក្សាយ៉ាងយកចិត្តទុកដាក់អំពីលទ្ធភាពដែល Shiloh ចូលរួមក្នុងឧស្សាហកម្មតន្ត្រី Kpop។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFEM_CQKwESX9wTbqRjevnY81VwWQr8a9D_p35gDA6olX82TwqxscEU7IqqbDmXRaOX9KHj7y_wMt9uyYYosBKN_bPzfyNwR57QGSWhI7lgvXTwM3eEr25UBcN4cVCTG5rjRwhDqnqgxXqjO4EnTJQ3xFE7h2dq0IlnzhCMYn8qF35vZ8A0E72BD0OIGj1/s2048/image_2026-04-06_11-05-20.png

ដោយសារតែមានរបាយការណ៍ជាច្រើនចាប់តាំងពី Shiloh នៅក្មេងមក ដែលសិក្សារបាំ ហើយការចូលរួមរបស់នាងនៅក្នុងការសវនកម្មវីដេអូចម្រៀង Kpop នេះហាក់ដូចជាបញ្ជាក់ដោយប្រយោលអំពីប្រវត្តិរបាំរបស់នាង។ ពីមុន Shiloh បានបង្ហាញសមត្ថភាពរាំរបស់នាងម្តងហើយម្តងទៀតនៅក្នុងវីដេអូផ្សេងៗ ដោយទទួលបានការសរសើរជាច្រើនពីអ្នកគាំទ្រ និងអ្នកជំនាញ៕

អាកាសធាតុក្តៅខ្លាំង ណាន វីសារ សំណូមពរឱ្យអ្នកជិះឡានផ្តល់អាទិភាពដល់អ្នកជិះម៉ូតូ

0

តារាចម្រៀង ណាន វីសារ បានសំណូមពរដល់អ្នកធ្វើដំណើរដោយឡានគួរតែផ្តល់អាទិភាពដល់អ្នកធ្វើដំណើរដោយម៉ូតូក្នុងអាកាសធាតុក្តៅខ្លាំងបែបនេះ។ ការចេញមកសំណូមពរបែបនេះដោយសារតែ វីសារ បានជួបហេតុការផ្ទាល់ភ្នែកដោយឃើញអ្នកជិះឡានខំប្រឹងប្រជែងជាមួយនឹងម៉ូតូប្រញាប់ជាងអ្នកជិះម៉ូតូទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrFpNX8ODajm7ooK6dNBlxlLV1MNgSHd-EomhrwA305TM56UwEMau0CSFAMDwY5Fk8FyP0Qk-rq2Ua98F9axzCwwbkEVAq7SFXjwRI08MNbQhLALRSbOm0hw7YDhMAtBNy7MEkvxvGOtgykRIjmjOJfd10NpRqQjHIZMPsN_z8sQLvjSzpiDfXKKI3OUHH/s2048/image_2026-04-06_09-48-01.png

នៅលើ Story តារាចម្រៀង ណាន វីសារ អតីតបេក្ខជនលេចធ្លោមួយរូបក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ បានបង្ហោះថា «ក្នុងអាកាសធាតុក្តៅបែបនេះខ្ញុំសូមសំណូមពរដល់បងប្អូនដែលបើកឡានសូមមេត្តាយោគយល់ដល់អ្នកជិះម៉ូតូផង។ មុននេះខ្ញុំឈប់ចាំស្តុប ហើយឃើញប្អូនស្រី ម្នាក់ឈប់ចាំដូចគ្នា ប្រហែលមួយនាទីក្រោម ថ្ងៃក្តៅខ្លាំង តែពេលស្តុបពណ៌បៃតង មានឡានមួយប្រញ៉ាប់រុលទៅមុខរហូតដល់កៀរប្អូនស្រីនោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIQMbo8C5Z60NQ8k6Abruzc5I5pVPWCU2i_Mlgxo7FqPuLzpevYbhHCkdDVjxeH9P_9QSlHgwxuI3fJAcEIpprIEIACvBuqnH9AgWZkyuAqQQhaL6Bv9bavGDBcY687ZBMXtmwWTN7hdNdm_dU59sFtY0G38e9nZW843gSTxpgCaBhYPmed6L6c7b01ot6/s2048/image_2026-04-06_09-48-04.png

តារាចម្រៀងរូបនេះលើកឡើងទៀតថា «មិនដឹងថាឡាននោះប្រញាប់ប៉ុណ្ណាឡើយតែមេឃក្តៅចឹងអ្នកជិះម៉ូតូអត់មានអីការពារកម្ដៅទេ។សូមបើកបរដោយ ប្រុងប្រយ័ត្ន និងគិតគូរគ្នាបន្តិច ព្រោះ សុវត្ថិភាព គឺសំខាន់ជាងការប្រញាប់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAr7fM5LYwM1cjZzxqaJAEiG9HioXFjPQfJ6y2zBU1sWgOCytCY-41lep-1diqEKX9Zc_Ibm9iudvpzPkqM09GSAr8pOqgyvFWo5naQRu0EH4TE3lNxNQEsTmZIxjUVwdgQ_G6SoTrR1MPGNwl_f8Fq3IBR5iqR_V4n73bB2awBdkpJREGfeebn5N90ijN/s1280/59439574_2001253966848415_564575418154221568_n.jpg

គួរជម្រាបជូនថាបើតាមសេចក្តីប្រកាសពីក្រសួងធនធានទឹកនិងឧតុនិយមចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា តំបន់វាលទំនាបនឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៧°C។ តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ និងតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGt3p1VNe_o0Z4axA_512CINT6Uwa13DId9ReWnZapw39nhMQoUIZSh3VdN__9CQtxIdutA8OH99jZ6CHk_68-kCuQsWSHguaH4AosAdKqQ0sPHAf5d-R4TQnNmpDokfmQ8ANr8-sqMkISAJriUClf7Xajgt-ncJe0WbLmQsXbC_38zbEw017LN81uKDEB/s1280/59700239_2001253940181751_7857798180207853568_n.jpg

ណាន វីសារ បានធ្វើឱ្យទស្សនិកជនស្ងប់ស្ញែងយ៉ាងខ្លាំងកាលពីកន្លងមកនេះបន្ទាប់ពីលោកបានប្រើប្រាស់សំឡេងរបស់ខ្លួនជិះម៉ូតូឆ្លងកាត់ចំនួន៨ខេត្ត ឆ្លងកាត់ហាលក្តៅហាលខ្យល់ដើម្បីគៀងគរថវិកាជួយដល់ប្រទេសជាតិក្នុងពេលដែលថៃឈ្លានពានទឹកដីកម្ពុជា។ ដើម្បីតបស្នងនិងការដឹងគុណដល់កងកម្លាំងជួរមុខដែលបានពលី ណាន វីសារ ថែមទាំងកោរសក់ទៀតផង៕

អ៊ីស្រាអែលទាញគ្រិស្តបរិស័ទឲ្យថ្កោលទោសទង្វើអ៊ីរ៉ង់ តែមិនមើលពីអ្វីដែលខ្លួនធ្វើលើប្រជាជនមូស្លីម

0

ម្រាមមួយចង្អុលទៅកាន់គេ តែភ្លេចថាម្រាមបីទៀតបែរមករកខ្លួនឯង! ថ្មីៗនេះវោហាសាស្រ្តរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្កឲ្យមានភាពចម្រូងចម្រាស់ជាខ្លាំង តាមរយៈការជំរុញឱ្យអ្នកកាន់សាសនាគ្រិស្តថ្កោលទោសអ៊ីរ៉ង់ចំពោះការធ្វើឲ្យបាត់បង់ជីវិតគ្រិស្តសាសនិកក្នុងសង្គ្រាមដែលខ្លួនវា.យប្រហារលើពលរដ្ឋមូស្លីមដែលកាន់សាសនាឥស្លាមយ៉ាងដំណំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnUMZM3gUwCq9AnwpBA1zmSEPJYIQ4IDyoUzlwwUu6SZzg5hYLlo2TQIxAZ2oTKm0zv3NPIZ-1DXfSIHDIISibfw6c7pBe-Lh3yR4e4nbNIqgZwwBdbg_-bZ23SSMtiOU5MZeLKmOX7ND26uBFin2UjDHlzsl3pfF3cLknxXTiNPP2TRfxNkieoSyVxzDN/s1024/photo_2026-04-06_11-13-28.jpg
យោងតាមសារដែលបានបង្ហោះនៅថ្ងៃទី ៥ ខែមេសា ក្នុងអំឡុងពេលនៃពិធីបុណ្យ Easter ដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយរបស់គ្រិស្តសាសនិក លោក Netanyahu បានលើកឡើងថា គ្រិស្តបរិស័ទត្រូវបានគេធ្វើទុក្ខបុកម្នេញនៅទូទាំងមជ្ឈិមបូព៌ា នៅក្នុងប្រទេសស៊ីរី លីបង់ នីហ្សេរីយ៉ា តួកគី និងលើសពីនេះ។ ជាមួយនឹងការលើកឡើងបែបនេះ លោក Netanyahu បានចាត់ទុកសកម្មភាពអ៊ីរ៉ង់ថាជាការបង្កអស្ថិរភាព ដោយអំពាវនាវឱ្យគ្រិស្តបរិស័ទនៅជុំវិញពិភពលោក ចូលរួមថ្កោលទោសនិងប្រឆាំងជាមួយអ៊ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIn5KoGVcDLiCRUznvIk0RygtktcfiJMJPs_zuNmwG9_U5rN8oBoxaGR-9bp3LCOaDYpLTivHyCHBaPrxLt1JZm3-pn63nOiiePe3MFtiunIwFw_Owz0z945L9rNm67sFKa4OFZKX2Dvm46mfaWX2ula4snSK24NXt9JJ-iKjqBeX4aM-lH7krqPvpbE-S/s1280/photo_2026-04-06_11-13-28%20(3).jpg

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពនេះបានបង្កឱ្យមានមតិប្រតិកម្មតបវិញយ៉ាងខ្លាំង ដោយសារមនុស្សជាច្រើនយល់ឃើញថា ជម្លោះដែលពាក់ព័ន្ធនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល បានបណ្តាលឱ្យមានអ្នកស្លា.ប់ និងរបួសយ៉ាងច្រើនជាហូរហែរ ហើយភាគច្រើនគឺជាជនជាតិមូស្លីម។ កន្លងមកមានរបាយការណ៍អន្តរជាតិសំខាន់ៗមួយចំនួនបានបង្ហាញថា សោកនាដកម្មទាំងនោះ កំពុងបង្កើនការព្រួយបារម្ភផ្នែកមនុស្សធម៌ និងការពិតដ៏ស្មុគស្មាញនៃសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitQ063W_Agwa21oyPZ-IWWkUY2D3H0jONRxMlcLldgrq2iKkVLxJDyoWLIedS6HZ33SeIdPrjQy3mzkFEMDcRkjg6734fiBb9nUy2a-hsZwa0tfjQmkK_JWAkQu3nP3s0YjJOBCHoggzImP5eKAXJNSIWa0Bo3VHBt0eeWCRSdNFRMToXwc8SGGRWlYdXP/s1280/photo_2026-04-06_11-13-28%20(4).jpg

អ្នកវិភាគនិយាយថា ការសន្ទនាបច្ចុប្បន្នឆ្លុះបញ្ចាំងពីគំរូដ៏ទូលំទូលាយមួយនៅក្នុងជម្លោះសម័យទំនើប ដែលមេដឹកនាំនយោបាយស្វែងរកការគាំទ្រពីអន្តរជាតិដោយអំពាវនាវដល់តម្លៃរួម រួមទាំងអត្តសញ្ញាណសាសនា។ ក្នុងពេលជាមួយគ្នានេះ យុទ្ធសាស្ត្របែបនេះអាចធ្វើឱ្យមានការបែកបាក់កាន់តែស៊ីជម្រៅ និងបង្កឱ្យមានការរិះគន់ ប្រសិនបើពួកគេត្រូវបានគេមើលឃើញថាមើលរំលងផលវិបាកនៃវិបត្តិមនុស្សធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWogo5_per7U1rkf1mGamQE7ZDbyKlx3q-GymbY2qTBBmB__F27Uq5idk8HTuq78f3gPxT487xWg8Qv3upmje-9rGZGwCOU8iLqMPiTmGxNW9EwzbQd-e6OaKj3cW1stxk1MZzNqGC3qva1wWkkbBwBHx96PLxNzIG_Gh7qhfIolpaGTHbW1H3w46KR9jP/s864/photo_2026-04-06_11-13-28%20(5).jpg

បញ្ហានេះបានបង្ហាញពីបញ្ហាប្រឈមនៃការធ្វើឱ្យមានតុល្យភាពរវាងសារនយោបាយ ការទូតអន្តរជាតិ និងការពិតនៅលើដី ស្របពេលដែលភាពតានតឹងនៅក្នុងតំបន់នៅតែបន្ត។ ទន្ទឹមគ្នានេះ ការជជែកវែកញែកជុំវិញការកត់សម្គាល់របស់លោក Benjamin Netanyahu ក៏បានគូសបញ្ជាក់ពីភាពរសើបនៃការរួមបញ្ចូលគ្នារវាងសាសនា និងសង្រ្គា.មនៅក្នុងបរិយាកាសសកលដែលកំពុងស្ថិតក្នុងអស្ថិរភាពផងដែរ៕

ត្រឹមតែ ៦០ឆ្នាំ សមុទ្រអារ៉ាល់ បានប្រែក្លាយទៅជាទីបញ្ចុះសពកប៉ាល់ក្រោមស្នាដៃមនុស្ស

0

សមុទ្រអារ៉ាល់ (Aral Sea) ដែលធ្លាប់តែជាបឹងទឹកប្រៃដីគោកធំជាងគេបំផុតលំដាប់ទី ៤ លើពិភពលោក បានក្លាយជាសក្ខីភាពនៃមហន្តរាយបរិស្ថានដែលបង្កឡើងដោយផ្ទាល់ពីស្នាដៃមនុស្ស។ ប៉ុន្តែនៅដើមឆ្នាំ ២០២៦ នេះ រូបភាពថ្មីនៃសមុទ្រនេះកំពុងបង្ហាញពីតុល្យភាពរវាងការបាត់បង់ដ៏ធំធេង និងក្តីសង្ឃឹមនៃការស្តារឡើងវិញតាមរយៈបច្ចេកវិទ្យា និងការដាំដុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1KspLBnJsX4lB0LQLq0CGdqsBrzd-uatnCam8KCMMhNDiNQeedgpYIeC4sh7fa8cvdqhWi51JRBLDGjjyeAdSPbpT1w55nNoK5zuXyJGkPtYSVt0IMqmZd3P5OwSmci7QDFlfMQqXN604jTTvpu1uq0p6GXj3eZBygJ9B9MdnQCqcORlJ8UAQBOS1nBdW/s993/photo_2026-04-04_16-33-09%20(2).jpg
សមុទ្រអារ៉ាល់ គឺជាបឹងទឹកប្រៃដ៏ធំ ដែលព័ទ្ធជុំវិញដោយដីគោក និងមិនមានផ្លូវទឹកភ្ជាប់ទៅកាន់មហាសមុទ្រណាមួយឡើយ។ កាលពីមុនវាមានទំហំដ៏ធំសម្បើម គឺប្រហែល ៦៨០០០គីឡូម៉ែត្រការ៉េ ដែលមើលទៅដាច់កន្ទុយភ្នែកដូចសមុទ្រពិតៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMUx-06bN_3eE_PoejrZ00_izeTCTxh1zc6ItPOIYE4eQECxed5fIpRExeGC7MxI0zid9bpKZPpCzqTSlzdBeGKoDvAAQOlhtmWnVth4QguGfCihaomvydRgmvVrElmNp_RKG7xVBE_Yrci9ot6hVmT8uo0IstvMXSinbPoibCfz08RqYjKhEpAsZyJdGM/s720/photo_2026-04-04_16-33-09.jpg
តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០ ការបង្វែរទិសដៅទន្លេមេពីរគឺ ទន្លេ Amu Darya និង Syr Darya ដើម្បីបម្រើដល់គម្រោងស្រោចស្រពចម្ការកប្បាសដ៏មហិមារបស់សហភាពសូវៀត បានធ្វើឱ្យសមុទ្រអារ៉ាល់ចាប់ផ្តើមរីងស្ងួត។ ក្នុងរយៈពេលត្រឹមតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះ ផ្ទៃទឹកប្រមាណ ៩០% បានរលាយបាត់ បន្សល់ទុកតែវាលខ្សាច់អំបិល និងគ្រោងកប៉ាល់នេសាទដែលពុកច្រេះនៅកណ្តាលវាលស្មៅដ៏ល្វឹងល្វើយ។
មហន្តរាយនេះមិនត្រឹមតែបំផ្លាញវិស័យនេសាទក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កជា ព្យុះអំបិលពុលដែលនាំសារធាតុគីមីកសិកម្មទៅបំផ្លាញសុខភាពប្រជាជនរាប់លាននាក់ បង្កជាជំងឺផ្លូវដង្ហើម និងការប្រែប្រួលអាកាសធាតុក្នុងតំបន់យ៉ាងធ្ងន់ធ្ងរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiH1GQoAvnlROP3mhNcTlGjFCgqtsb1Scwl97G0FJOQxmHpNZKhbhqlk7mBLkCEc7YyJmp3_ZPcMvaa1t8XbuPhhjJ4acYIa0yAfPuGuNOdxeOe8KlXGPCqVb1n18uqeULJGhu0mAP3K0RgVFtT3yXoK-w6MZ1yXzBl-Kz0K7ujM8miOSdACN37xFPe_4a/s1280/photo_2026-04-04_16-33-10.jpg

បច្ចុប្បន្ន សមុទ្រអារ៉ាល់ត្រូវបានបែងចែកជាពីរផ្នែកធំៗ ដែលមានស្ថានភាពផ្ទុយគ្នាស្រឡះ៖

១. ភាគខាងជើង៖ តាមរយៈការសាងសង់ទំនប់ Kokaral ដោយប្រទេសកាហ្សាក់ស្ថាន កម្រិតទឹកនៅភាគខាងជើងបានកើនឡើងវិញគួរឱ្យកត់សម្គាល់។ ត្រីបានវិលត្រឡប់មកវិញ ហើយភូមិដ្ឋានអ្នកនេសាទដែលធ្លាប់បោះបង់ចោល កំពុងចាប់ផ្តើមមានឡើងវិញ។ គិតត្រឹមដើមឆ្នាំ ២០២៦ នេះ គម្រោងដំណាក់កាលទី ២ កំពុងត្រូវបានជំរុញដើម្បីពង្រីកផ្ទៃទឹកឱ្យកាន់តែធំជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmBmZTCkZvR-FSJW5_sCzkDtKdCmGrNst6AVfHUGTfzwmmHXI93OdcdQwar655Z_pDv97Qfj_EOZ5meaCuDxo4V5kUG2tlZvFnCpv7msyepGIM0RBI7liNA_pQI53BZg9igKXQqvKlbxQ61tAC7m4rT_TwLLBsQZ6C2gztRIDU_fyoi_8qbJkZ_h_mzUH4/s768/photo_2026-04-04_16-33-11%20(2).jpg
២. ភាគខាងត្បូង៖ ផ្ទុយទៅវិញ ភាគខាងត្បូងក្នុងដែនដីប្រទេសអ៊ូសបេគីស្ថាន នៅតែមានសភាពរីងស្ងួតខ្លាំង។ ទោះជាយ៉ាងណា រដ្ឋាភិបាលបានផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយការដាំដើមសាក់សូល (Saxaul) រាប់លានដើមនៅលើបាតសមុទ្រដែលរីងស្ងួតទៅហើយនេះ ដើម្បីបង្កើតជារបងបៃតង ទប់ស្កាត់ការហុយនៃខ្សាច់ពុល និងការស្តារប្រព័ន្ធអេកូឡូស៊ីតាមបែបធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZtJJfAZrYe0mlDb_cAkFoCJdDaKru8m2_oGKaebrrwMzaX7iZZyfO8T_eKZszs_IH0r4oGPp2Fh5y-blF_URO1ZFzYz0GDonPObi3MWmMcDeAZ7XtU3UxJFbDWbwD8efBTaN3TQgnEUDydXh1tkIRpfPr3CuddWxu8ch-4w9a0-SUtn823i3tVq5ht080/s1194/photo_2026-04-04_16-33-11.jpg

រឿងរ៉ាវនៃសមុទ្រអារ៉ាល់ គឺជាការដាស់តឿនដល់បណ្តាប្រទេសជុំវិញពិភពលោក អំពីសារៈសំខាន់នៃការគ្រប់គ្រងធនធានទឹក និងផលវិបាកនៃការអភិវឌ្ឍដែលមិនគិតពីតុល្យភាពធម្មជាតិ។
ខណៈដែលបណ្តាប្រទេសនៅអាស៊ីកណ្តាលកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលស្តីពីបរិស្ថាននៅខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ ពិភពលោកកំពុងតាមដានមើលថា តើមនុស្សជាតិអាចកែប្រែកំហុសអតីតកាល និងនាំយកពណ៌បៃតងត្រឡប់មកតំបន់ដែលរងការបំផ្លាញបំផុតនេះវិញបានកម្រិតណា?

អ្នកវិទ្យាសាស្ត្រចិនបង្កើតប្រព័ន្ធបច្ចេកវិទ្យាចាប់សញ្ញាទីតាំងនាវាមុជទឹកនានានៅបាតសមុទ្រ

0

អ្នកវិទ្យាសាស្ត្រចិនទទួលបានជោគជ័យក្នុងការបង្កើតប្រព័ន្ធបច្ចេកវិទ្យាចាប់សញ្ញាទីតាំងនាវាមុជទឹកនានានៅបាតសមុទ្រដោយផ្អែកលើការផ្លាស់ប្តូរទំនាញផែនដី ហើយពួកគេរំពឹងបច្ចេកវិទ្យាថ្មីនឹងក្លាយជាយុទ្ធសាស្ត្រសំខាន់សម្រាប់ភារកិច្ចរបស់កងទ័ពចិននាពេលឆាប់ៗ ក្នុងការកំណត់ទីតាំងនាវាមុជទឹកដែលកំពុងតែលាក់ខ្លួន ជាពិសេស នាវាអាមេរិក ខណៈមុនដំបូង អ្នកវិទ្យាសាស្ត្រចិនមានគោលបំណងស្រាវជ្រាវសម្រាប់ផ្នែកវិទ្យាសាស្ត្រ និងរុករកធនធានធម្មជាតិប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPE8Kz1TarGjD2-ExJH0X57rgwZ1XEioncUr7NSHz0VtT91xKK5IIfC20pTLIN3qbAoav_6dV_mxwbtVioqRoHyjRaLU63xy0xBj4d8pKv_SAGO4KeQKMOGgGgMj6yLVepbbfS9HKBJF_rrDfXHBcPVtvC-dp0wsxKoNDzB1lZSl79TvWrN4LpGYhy-a4j/s1280/photo_2026-04-06_15-06-12%20(3).jpg
បច្ចុប្បន្ន បច្ចេកវិទ្យាចាប់សញ្ញាទីតាំងនាវាមុជទឹកនៅបាតសមុទ្រកំពុងស្ថិតក្នុងការអភិវឌ្ឍដំណាក់កាលដំបូង ហើយពេលអភិវឌ្ឍន៍រួចរាល់ បច្ចេកវិទ្យានេះនឹងអាចចាប់សញ្ញាទីតាំងនាវាមុជទឹកធំៗ ដូចជា ៖ នាវាអាមេរិក Ohio-Class ដំណើរការដោយថាមពលនុយក្លេអ៊ែរដែលមានសមត្ថភាពដឹកជញ្ជូនរហូតដល់១៨,០០០តោន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYKqRplocY0s2TEVtk6uGerDos-ERADtIsVEPQis33xHJdcvcwja2mnBhby04fuXHCUvULxTnMsFfqBgUtW_D1T2WEpn5jkg-cuahOmaR9MkBO5ERXmyhDie42PJOV18PHzrcZ1yXNemiSPJvAI878vQE9yLiaow_9xAGF8wv4dEPHhDr7HYEGYwdOqm-p/s1280/photo_2026-04-06_15-06-12.jpg
វាជាបច្ចេកវិទ្យាទំនើបជាងការបង្កើតបច្ចេកវិទ្យាកន្លងមក ដោយសារអាចចាប់ទំនាញនៅបរិវេណជុំវិញខ្លួន ហើយនាវាមុជទឹកអាមេរិកមិនអាចលាក់ខ្លួនបានឡើយ ។ ការដំណើរការរបស់បច្ចេកវិទ្យា គឺចាប់សញ្ញាទីតាំងឧបករណ៍ធំៗដែលកើតឡើងនៅផ្នែកខាងក្រោយទំនាញ ដូចជា ៖ ប្រសិនបើមាននាវាមុជទឹក ឬអ្វីមួយឆ្លងកាត់ វានឹងចាប់សញ្ញាបានភ្លាមៗថា មានអ្វីមួយកំពុងបម្លាស់ទី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb_amoH0AK4v5SthPdxUTFRgIGzx2Dvvp-M4bMjqchXhDp2yyULtCXHZmB_MydrJMnfr9DHCgv2EEGD1v-wHAx5fb2fbtndEy1_o1uMUTqKSuRrn6bPZE3R_t2h-Q4ffqTRPYaV9m_H-b6ksjeEn2Y8PdjzTGXxQU33ohvsxvuHNlxRTtq_Mg1NnDMxtzv/s1200/photo_2026-04-06_15-06-11%20(2).jpg
អត្ថប្រយោជន៍សំខាន់បំផុតនៃការប្រើប្រាស់បច្ចេកវិទ្យាផ្លាស់ប្តូរទំនាញផែនដី គឺនាវាមុជទឹកផ្សេងៗមិនអាចលាក់ខ្លួនបានទៀតឡើយ ខណៈប្រព័ន្ធបច្ចេកវិទ្យាចាស់ដែលចាប់សញ្ញាទីតាំងនាវាមុជទឹក ដូចជា ៖ Sonar Radar ឬការចាប់ដែនម៉ាញេទិកអាចរងការរំខានផ្សេងៗ ឬនាវាមុជទឹកអាចគេចខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIFicTZYK0pMLHHX-sMkwwX0JMqcJU5UDLEOzqevHx68Rxf4FWgrV5StGuITVIQ1hTatv5_2lS2yRc4Wr2vF1KFVtOiF1GUG44-RhuujZe6I2Idmogyy29ztE-Ps9cStTQxnrdHeJ5d3FOlbmzg6qGW72DF8-bDowlaoaq_Lw69-PwncwytnSX5vNSsbjt/s800/photo_2026-04-06_15-06-11%20(3).jpg

ទោះជាបច្ចុប្បន្ន បច្ចេកវិទ្យានេះកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ ហើយមិនទាន់មានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងការចាប់សញ្ញាទីតាំងនាវាមុជទឹក ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រចិនថា ពួកគេកំពុងតែអភិវឌ្ឍន៍វាជារៀងរាល់ថ្ងៃដើម្បីសម្រេចក្តីសុបិននាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQSXNOxQxcIzij6OVLa-q5UtTbmxPeLzc1zilS2RHXvBX8JnTiTYwhkOOO5fRskl7t8KBGHwruvCnfzYSANNCjuqAFKbLNFL0_9MTvN6fLHGbYd-R_3MaEH_Oh3YUPenAMbjFX-EXqjqabgatA6kt6apHw-r6EiFF8Iazxcet8uExfvCNhDpgyfv_4Kcip/s1280/photo_2026-04-06_15-06-11.jpg

បច្ចេកវិទ្យានេះបានឆ្លងកាត់ការធ្វើតេស្តនៅខាងក្រៅមន្ទីរពិសោធន៍រួចហើយ ហើយត្រូវបានចាត់ទុកជាការស្រាវជ្រាវមួយដ៏លំបាក ដោយសារបច្ចេកវិទ្យាចាប់សញ្ញាទីតាំងនាវាមុជទឹកភាគច្រើនតែងតែទទួលសំឡេងរំខានផ្សេងៗ ដូចជា ៖ សំឡេងនាវាឆ្លងកាត់ សំឡេងខ្យល់ ទឹករលក និងសំឡេងគ្រោះរញ្ជួយដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN1hPpqQzd14moYc6sKKPih1nG_1zuz3Vdcyd2liFpt7qPRfrDxcbnMxlxdRk2zoqj5zf3js9p-ivAyfDRTQKGhxq0-ryydT2Xh2AAQl2_IYsqfshoRw5tqiez71HUBrD_RRsNNrjJttvWruTVAZVdVmQZECNXEQV-1mR3L63D-7CBXoEk5leG_yN6D_Xk/s1280/photo_2026-04-06_15-06-12%20(2).jpg

ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្រចិនអះអាងថា បច្ចេកវិទ្យានេះអាចដំណើរការនៅកន្លែងមានសំឡេងរំខានច្រើន ហើយវានឹងត្រូវដំឡើងលើនាវាធ្វើដំណើរតាមសមុទ្រ យន្តហោះ និងដ្រូន ដែលក្លាយជាបច្ចេកវិទ្យាសំខាន់សម្រាប់ភារកិច្ចរបស់កងទ័ពចិននាពេលឆាប់ៗ ៕

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃអះអាងថាគ្មានសង្គ្រា.មលើកទី៣ជាមួយកម្ពុជាឡើយ កុំជឿព័ត៌មានចចាមអារ៉ាមនៅលើបណ្តាញសង្គម

0

រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីរបស់ថៃ លោក Adul Boonthamcharoen កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានផ្តល់សម្ភាសន៍ជាមួយព័ត៌មានដោយប្រាប់ពលរដ្ឋកុំជឿតាមការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមក្នុងបណ្តាញសង្គមថា នឹងមានសង្គ្រា.មជាមួយកម្ពុជាកើតឡើងលើកទី៣ ពីព្រោះអ្នកបង្ហោះព័ត៌មានមានគោលបំណងអ្វីមួយ និងប្រាប់ឱ្យជឿជាក់តែព័ត៌មានផ្លូវការប៉ុណ្ណោះ ដែលមានប្រភពពីអ្នកនាំពាក្យកងទ័ព ចៅហ្វាយស្រុក និងមេភូមិ ។

លោក Adul បានលើកឡើងពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនាពេលបច្ចុប្បន្ន គឺគ្មានសង្គ្រាមលើកទី៣ កើតឡើងឡើយ ប៉ុន្តែកងទ័ពថៃឈរជើងនៅតាមបណ្តោយព្រំដែនបានត្រៀមខ្លួនរួចជាស្រេច ដោយលោកសំណូមពរកុំឱ្យពលរដ្ឋជឿតាមការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាមមិនផ្លូវការក្នុងបណ្តាញសង្គម កងទ័ពថៃគ្មានការវាយប្រហារកម្ពុជាទៀតទេ ។

កាលពីថ្ងៃទី៤ ខែមេសា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Adul បាននិយាយពីការឡើងកាន់តំណែងរបស់ខ្លួនពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃមិនទាន់វិលត្រឡប់ទៅរកភាពប្រក្រតីថា គ្មានការដាក់សម្ពាធ និងមិនបារម្ភ ពីព្រោះមានទំនុកចិត្តលើមេបញ្ជាការ និងកងទ័ពក្នុងការការពារអធិបតេយ្យ ។ ប្រសិនបើកើតសង្គ្រាមលើកទី៣ នឹងមានការផ្តល់សញ្ញាជាក់លាក់ ពីព្រោះកងទ័ពថៃមានប្រព័ន្ធស៊ើបការណ៍ តាមដាន និងត្រួតពិនិត្យ ដូច្នេះ ក៏ជឿព័ត៌មានក្នុងបណ្តាញសង្គម ដោយជឿជាក់លើព័ត៌មានផ្លូវការពីអ្នកនាំពាក្យកងទ័ព ចៅហ្វាយស្រុក និងមេភូមិ ។ យើងមិនដឹងថា អ្នកបង្ហោះព័ត៌មានក្នុងបណ្តាញសង្គមត្រូវការអ្វីទេ សូមរក្សាភាពស្ងប់ស្ងាត់ កុំបង្កើតការបែកបាក់ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃប្រាប់ពលរដ្ឋមិនបាច់បារម្ភរឿងកើតសង្គ្រាមលើកទី៣ លោកថា ពេលនេះ ប្រទេសថៃកំពុងឈានចូលក្នុងសង្គ្រាមកូនកាត់ (Hybrid Warfare) ដោយសំណូមពរឱ្យអ្នកតាមដានព័ត៌មានក្នុងបណ្តាញសង្គមត្រិះរិះពិចារណាមុននឹងជឿ ។

ការលើកឡើងនេះ បន្ទាប់ពីមានព័ត៌មានញុះញង់មួយចំនួនក្នុងបណ្តាញសង្គមថៃថា អាចនឹងមានសង្គ្រាមជាមួយកម្ពុជា លើកទី៣ ដែលធ្វើឱ្យមនុស្សភាគច្រើនបារម្ភពីផលប៉ះពាល់ជាច្រើនផ្នែក រួមទាំងការបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃដោយសារការបិទព្រំដែន ។ អាជីវករថៃលក់ដូរនៅតាមព្រំដែនបាត់បង់ចំណូលទាំងស្រុងពេលព្រំដែនបិទកន្លងមកនេះ បើសង្គ្រាមលើកទី៣ កើតឡើងមែន នឹងធ្វើឱ្យស្ថានការណ៍នេះកាន់តែអាក្រក់ខ្លាំង ។

គួរបញ្ជាក់ថា លោក Adul បានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី ជំនួសលោក Natthaphon Narkphanit កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដែលលោកជាអតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលខុសត្រូវសន្តិសុខនៅព្រំដែនភាគឦសាន ។ កាលពីថ្ងៃទី៣១ ខែមីនា កន្លងមក លោកថា ការឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ គឺដើម្បីគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសង្គ្រាមនៅមជ្ឈិមបូព៌ា ។

កាលពីខែមករា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ធ្លាប់ច្រានចោលព័ត៌មានថា កងទ័ពថៃនឹងបើកការវាយប្រហារឈ្លានពានកម្ពុជា ជាលើកទី៣ ដោយលោកថា ភាគីថៃគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងមិនចង់បង្កសង្គ្រាមឈ្លានពានកម្ពុជាជាថ្មីទេ ដូច្នេះ ពលរដ្ឋអាចប្រកបរបរធម្មតា ៕

វណ្ណដា លើកស្ទួយវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរទៅកាន់ពិភពលោកតាមរយៈតន្រ្តី

0

ដង្ខៅ វណ្ណដា និងកញ្ញា ពាន រដ្ឋារីញ្ញ៉ា 5th Runner Up Miss Teen Cambodia 2023 បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីអ្នកទាំងពីរមានឱកាសសម្តែងជាមួយគ្នាសម្រាប់វីដេអូចម្រៀងអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ លើសពីបទថ្មី បទ«ជួបជុំ» ពីការនិពន្ធដោយ វណ្ណដា និង នរិទ្ធ រួមជាមួយនឹងការ Produced ដោយ M-fatt បានធ្វើឱ្យជនបរទេសស្គាល់អំពីប្រពៃណីទំនៀមទម្លាប់ខ្មែរកាន់តែច្រើនជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEituFSYymTDiZW_ua2eILZZoyZ9FNij7x1MyC4BM9xi_8g0Ya_-FU_bmUHKqu14SQcQLBUMirD-rl54c9aKZKrx85fSPFITxWLNGnJq1DGSW-_2VxjL-XuCyt8-t_OFe8AfFNdoTdEJEbFO327Kwyk8VADo_AuTQ0S7WxqMf792Ign_VW-uRcFaYFGtdAnO/s2048/image_2026-04-06_09-11-28.png
នៅថ្ងៃទី៤ ខែមេសា វណ្ណដា បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «ជួបជុំ» ជាមួយនឹង MV ត្រជាក់ភ្នែកដោយ វណ្ណដា ជាតួអង្គដង្ហៅមួយរូបដែលជិះរទេះគោអមមកជាមួយនឹងទិដ្ឋភាពបែបលក្ខណៈស្រុកស្រែកាត់ចម្ការពោត។ ជាទំនៀមទម្លាប់រាល់ពេលពិធីបុណ្យចូលឆ្នាំខ្មែរ ក្រុមគ្រួសារនីមួយៗតែងតែមានការជួបជុំគ្នាដើម្បីត្រៀមទទួលទេវតាឆ្នាំថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVZCiBslb3xQ0uFScWk_dv8W056wUU-6rs3haSzCtNwHFvyAdRhkgFikTEYlOsBD67VCGpei467etTALUkn1rl3i_J7hFF-_3HnGQYatSHsVtzbbdyRldtMkt3yEHZglOW-G65QTJEfvrCPwltn5AHe8oZ8magbkkleQnu9z9P-l6dheEanm_GnepBIidj/s2048/image_2026-04-06_09-11-23.png
នៅក្នុងបទចម្រៀងរបស់ វណ្ណដា បានរួមបញ្ជូលអត្ថន័យជាច្រើនពីល្បែងប្រជាប្រិយខ្មែរ ការរាំលេងកម្សាន្តជាមួយនឹងចង្វាក់ប្រពៃណីខ្មែរ ដែលមានច្រើនប្រភេទសម្រាប់លេងនិងរាំកម្សាន្តក្នុងឱកាសចូលឆ្នាំថ្មីនេះ។ បទចម្រៀងមានចំណងជើងថា «ជួបជុំ» នេះមានទាំងអត្ថន័យបែបភាសាងស្នេហា បង្ហាញពីប្រពៃណីខ្មែរ រៀបរាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរដែលមានរយៈពេល៣ថ្ងៃ ព្រមទាំងមានអត្ថន័យផ្សេងៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVi9NJ6D092RNYB9_eSyxofH1JqPOCNYudpnVAlULW7ncH0g3i_02jRFfMpTVMwpevPTCAdzfqOqBRSfXQPI97ulWoLxAhIB5tXG5liGltakDMR-8rM-z-VhNGKm_riowXlU_mO5r1voMW36QS1vbPPkd_odaLLHPZ97igzcOvdyggINjz9XDUf4gWoRM8/s2048/image_2026-04-06_09-11-24.png
បង្ហាញអត្តសញ្ញាណជាខ្មែរតាមរយៈតន្រ្តីនេះ វណ្ណដា ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជនដោយមានការចូលស្តាប់បានរាប់លានដងក្នុងរយៈពេលខ្លីនៅលើបណ្តាញសង្គមហ្វេកប៊ុក ខណៈនៅលើឆាណែលយូធូបមានការស្តាប់លើសពី ៧៧៦ K គិតត្រឹមព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqcptebSSOjozhUilrcFHLixNoQb8jpB3tcdNz0GD1KQyEvy-SMdspSxsZ6MY06W7HqYGE5F7DzAvIBHva_4cLywQGtL1cJBQ-dKaBpQUZmvjNi5FzXh9TNVuPY9RU_f3fo6MhXZ33G-U0B4CDQEOitw9HJsUIf0x0H98L46opLorn3avJgn8Ad0DW2jpq/s2048/image_2026-04-06_09-11-22.png

លើសពីនេះទៅទៀត បទរបស់ វណ្ណដា ដែលបង្ហាញពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ មានអ្នក Reaction ជាច្រើនប្រទេសបានយកទៅផ្សព្វផ្សាយបន្តដោយបញ្ជាក់ពីពិធីបុណ្យអត្តសញ្ញាណជាតិខ្មែរ។ នេះមានន័យថា វណ្ណដា បានរួមចំណែកចូលរួមផ្សព្វផ្សាយអ្វីដែលជាខ្មែរតាមរយៈតន្រ្តីដែលមានការរីកសាយភាយទូទាំងពិភពលោក៕