Home Blog Page 236

Rosé ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពពីរដ្ឋាភិបាល

0

Rosé សមាជិកនៃក្រុម BLACKPINK ត្រូវបានផ្តល់កិត្តិយសនៅក្នុងកម្មវិធីពានរង្វាន់វប្បធម៌ និងសិល្បៈប្រជាប្រិយកូរ៉េលើកទី១៦ដែលធ្វើឡើងនៅមហោស្រពជាតិនៃប្រទេសកូរ៉េ។ នេះគឺជាពានរង្វាន់ដ៏មានកិត្យានុភាពរបស់រដ្ឋាភិបាល ដោយទទួលស្គាល់បុគ្គលដែលបានរួមចំណែកឆ្នើមក្នុងការអភិវឌ្ឍន៍ និងផ្សព្វផ្សាយវប្បធម៌ពេញនិយមរបស់កូរ៉េទៅកាន់ពិភពលោក។ ទោះយ៉ាងណា ដោយសារតែមានកាលវិភាគ Rosé មិនមានវត្តមានក្នុងកម្មវិធីនិងទទួលពានរង្វាន់កិត្តិយសដោយផ្ទាល់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLV6FyIsuto_7z5buoPOpObDYnWjULoJUZ-z00b5i8mb4DkMIsjt6tiBeszMLPoi0LIeGD0890B-tvrt8zAquBot-Jtfi4NLDUALfmaEenM53mutoZiovLh12KEaI26lf0p8rHeHx4zUq1Uoe61zjxbVnrtplGzXkXVghmLbNHrU-huZ_dIc981wPnZEEf/s1290/image_2025-10-25_16-28-52%20(2).png

Rosé មានកិត្តិយសសម្រាប់សមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍របស់នាងក្នុងរយៈពេលមួយឆ្នាំកន្លងមកដោយសារតែចម្រៀង «APT» ។ ចេញផ្សាយក្នុងខែតុលា ឆ្នាំ២០២៤ បទនេះបានផ្ទុះកក្រើកជុំវិញពិភពលោកដោយកាន់តំណែងលេខ១ នៅលើតារាង Billboard Global 200 អស់រយៈពេល ១២ សប្តាហ៍ជាប់ៗគ្នា ដែលជាសមិទ្ធិផលដែលមិនធ្លាប់មានពីមុនមកសម្រាប់តារាចម្រៀងនារី K-pop ។ បទចម្រៀងនេះក៏បានឈានដល់លេខ ២ នៅលើតារាងបទចម្រៀងផ្លូវការរបស់ចក្រភពអង់គ្លេសផងដែរ ដោយបញ្ជាក់ពីឥទ្ធិពលរបស់ Rosé នៅក្នុងទីផ្សារទាំងនៅអឺរ៉ុប និងអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg773P_TEJvuWNM2xAsS4gmcnqtjU5WnI6mqDxIyyp9my481L1SzdtKUNQUlrYNwJBIXb0xohf3g1Iusejj-_BR4dz0DNCYp_OEa8RcGD0dOmR_xNeMMo9i_hlocvqPp8Cx6QEISr8Gn5cBZo4A0QmQGG_e4X5VFIiI77yzRXkk63AQZa1xlNepSz1RUwUj/s1290/image_2025-10-25_16-28-52.png

មិនត្រឹមតែប៉ុណ្ណោះអាល់ប៊ុមស្ទូឌីយោដំបូងរបស់នាងមានឈ្មោះថា «ROSIE» ចេញនៅខែធ្នូ ឆ្នាំ២០២៤ បានបន្តជួយនាងឱ្យបង្កើតកំណត់ត្រានៅពេលដែលវាបានបង្ហាញខ្លួននៅលេខ ៣ នៅលើ Billboard 200 ហើយបានឈរនៅទីនោះអស់រយៈពេល ២៧សប្តាហ៍ជាប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyjcLP_rXC7t9usobvV_nuGQzhSzefBr5MrDNvWkBMjxxWIV4LQJwYZjWS2613sb6zJWDuCr2vICkT0V4C9MzmucpDGFby5sqhsRfuePpND5TrhHQKS060cqIhx-aThe_ZQlSegAHUozJn9U7r-G2jQtD8U39oG69x_E0BLIWNrtAcN8XXKeRRRiKexUSA/s1080/image_2025-10-25_16-28-51.png
Rosé ក៏បានក្លាយជាតារាចម្រៀងនារី K-pop ដែលមានអាល់ប៊ុមជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត និងវែងបំផុតក្នុងប្រវត្តិសាស្ត្រ។ គួរកត់សម្គាល់ថានាងបានចូលរួមដោយផ្ទាល់នៅក្នុងការតែងនិពន្ធ និងការនិពន្ធទំនុកច្រៀងសម្រាប់បទចម្រៀងទាំងអស់នៅក្នុងអាល់ប៊ុម ដែលជាសក្ខីភាពចំពោះទេពកោសល្យរបស់នាង និងសញ្ញាផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់៕

ថៃរម្លើកពីគុណបំណាច់របស់មហាក្សត្រី Sirikit ថាធ្លាប់ជួយជនភៀសខ្លួនកម្ពុជារាប់មិនអស់

0

បាងកក៖ បន្ទាប់ពីប្រកាសថាព្រះមហាក្សត្រី Sirikit Kitiyakara ដែលជាព្រះមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្នបានយាងសោយទិវង្គតទៅមិនទាន់បាន ១ថ្ងៃស្រួលបួលផង ពេលនេះពលរដ្ឋថៃមួយចំនួនរួមទាំងសារព័ត៌មានថៃផងដែរនោះ បានទៅជីកកកាយរករូបភាពនិងរម្លឹកពីគុណបំណាច់របស់ព្រះមហាក្សត្រី ថាបានជួយនិងផ្ដល់ការសន្តោសប្រណីដល់កម្ពុជាកន្លងមករាប់មិនអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD6OxinUUv9hEPIDIJfOn3kmSHOUYXEKl_R5144dISrGSLWadDRv1wBdJEzY2iK-shSNMbTQL3_h1jhdeXrBErktADSiH7XgDsuZQ1brE6Waqpwh-cpbSGGS-ycVH_e8uVsMi-ZAQnZtmQyiSLzgq_Wm7fa_SZ2fsbRPqbQ7Ft_oLt0GjJCHBhhVCsSnAj/s1024/image-1657-1024x755.png

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៥ ខែតុលា នេះបានរំលឹកឡើងវិញថា កិច្ចខិតខំប្រឹងប្រែងរបស់ព្រះមហាក្សត្រីយានី សិរិគិត បានជួយសង្គ្រោះជនភៀសខ្លួនកម្ពុជារាប់មិនអស់ដែលរត់គេចពីសង្គ្រាមក្នុងឆ្នាំ 1979 រួមមានទាំងការផ្តល់ការគាំទ្រ ទំនុកបម្រុង និងជំនួយមនុស្សធម៌ដ៏សំខាន់ៗនៅតាមព្រំដែនរបស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwKZ5jMoLcUfflIJpvjjpJOI-lsjhhY982SW54_t-O9p-_iMR-zUlCnD-7G1WW7gvMqbtf78kwW3eVQENzzHhs6ltlansr4WI1CrDwuIL_lHJkSZegVrJuv4bFU_KTHRQRntakkgzW2C3i1EPJ7DQJx4Fqg_-tdT-MvRTCSyIGE8uCd4LxYj5T2eTGELLe/s1280/photo_2025-10-25_16-01-14.jpg

ដោយឡែកបើតាមការរាយការណ៍មួយផ្សេងទៀត ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះមហាក្សត្រីយានី ក្នុងការជួយជនភៀសខ្លួនកម្ពុជាជាង 100,000 នាក់ដែលរត់គេចពីរបបខ្មែរក្រហម ដោយផ្តល់ជំនួយ និងអនុញ្ញាតឲ្យបង្កើតជាជំរុំស្នាក់នៅបណ្ដោះអាសន្ននៅក្នុងប្រទេសថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzY95bxlhXaMROt42ByI5PQTregLftkAryrWe6sOvgdrfBaBHh-qCjeaXOdW292cP4izYUITn7P7jWOTHGHRjTpyNEsmJT3UucmcT8rjZgP2wfO_DtcVN0CVXhmeebszUUAJfS7jHvI7WYp483KJroiSMXj55MWGaoKUz5mRb07tzhCmOmmh3rZ6PlB2u2/s1280/photo_2025-10-25_16-01-13%20(2).jpg

មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលរ៉ាចាការុន (The Ratchakarun Centre ) ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះអង្គ ត្រូវបានបង្កើតឡើងដើម្បីជួយជនភៀសខ្លួនទាំងនេះនៅខៅឡាន ស្រុកខ្លងយ៉ៃ ខេត្តត្រាត បន្ទាប់ពីមានសង្គ្រាមខ្មែរក្រហម។ ដោយសារសង្គ្រាមនៅតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ 1979 ជនភៀសខ្លួនមួយចំនួនធំ រួមទាំងស្ត្រី និងកុមារជាច្រើន បានឆ្លងចូលទៅក្នុងប្រទេសថៃ។ ពួកគេអះអាងថា ជនភៀសខ្លួនកម្ពុជាទាំងនោះ ភាគច្រើនបានមកដល់ដោយខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ឈឺ និងខ្លះបានស្លា.ប់ដោយសារជំងឺ ព្រោះមិនមានទទួលបានការថែទាំសុខភាព ឬអនាម័យជាមូលដ្ឋាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw_38vthx-wSnjx-vUect_yMK7OXH9wgw3qoCX7tfTImJYPvNmRlpbV70qCIpC1JK6YOyUMLi7tTtkZMSkuwss_5iOr7fp42OwzzWQrzg9-t1CWvLe_n2ghOpXeqxC3EuvAn6ErVCiKwMBNdBrFvplugSMiOX03MjxS1QSS3tcEOjn8uy3amfdMGwuFq2V/s1280/photo_2025-10-25_16-01-13.jpg
ទន្ទឹមនឹងការលើកឡើងខាងលើនេះ សារព័ត៌មាន The Nation ហាក់ទំនងជាបានដឹងមុនថាប្រាកដជានឹងទទួលបានការឆ្លើយតបបែបផ្ទុយពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា ដូច្នេះពួកគេក៏បានធ្វើបិទមុខងារបញ្ចេញមតិយោបល់ មិនឲ្យពលរដ្ឋខ្មែរដែលបានឃើញការបង្ហោះនេះចូលខម្មិនបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjudkCirITZCABgG8ZEhRknWRc5L75vGPyvL9DE9CEAO0zpfRdnLa7kkWNmQ9jFYrfZaS5OVl6nDyXSad4QnaHYbNZvDkiO-ERAUeiuQVXK2UeGsWf1Osio-HGYaWgPqNzOhBslaRA9OX8ucjbDwz6OaoYNvCVV4iTnS_BxBpUIQw9I742n2vk5dFKgTvWr/s960/photo_2025-10-25_16-01-14%20(2).jpg

យ៉ាងណាគួររម្លឹកឡើងវិញដែរថា ជំរុំភៀសខ្លួនជនសុីវិលកម្ពុជានៅតាមព្រំដែនថៃ ត្រូវបានបង្កើតឡើងចាប់តាំងពីទសវត្សន៍ទី៥០មក ដោយសារប្រទេសកម្ពុជាបានប្រឈមនឹងបញ្ហាសង្រ្គា.មរ៉ាំរ៉ៃជាបន្ទាប់។ ពីដំបូង ប្រទេសថៃក្នុងនាមជារដ្ឋ មិនបានទទួលជនភៀសខ្លួនកម្ពុជាទេ។ ក្រោយមក ដោយមានការដាក់សម្ពាធពីសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិ និងការផ្តល់ឱ្យនូវផលប្រយោជន៍មួយចំនួន ទើបប្រទេសថៃបើកជំរំទទួលជនភៀសខ្លួនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi31jkj0KUc7hBxOWjmMdxrDQu11WXTEIzfeBIzwDBhyKsJLIh5nlIxxfXMJtWwPzmUdJtR8ZGkxCmzNG7Z7xnSDALkpXBcWRvdqSRP6elFPatC_Ir53V7IRMOoC7D6vBgMSCOyCoS5JmiNYpAYbLXuU-N0GOU6Ltr8FU4H7xrfWQRS778xEYGnpoWayhW5/s1080/photo_2025-10-25_16-01-14%20(3).jpg

ទោះបីជាយ៉ាងនេះ ប្រទេសថៃមិនបានបំពេញគ្រប់គ្រាន់តាមអនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១និងកិច្ចព្រមព្រៀងឆ្នាំ១៩៦៧ឡើយ។ តាមឯកសារដែលបានចងក្រងបន្ទាប់ពីការរៀបរាប់របស់សាក្សីដែលនៅរស់រៀនមានជីវិតកាលពីសម័យនោះបានឲ្យដឹងថា ជនភៀសខ្លួនសរុបប្រហែល៤ម៉ឺននាក់ ត្រូវបានទាហានថៃទម្លាក់ចោលលើភ្នំ បន្ទាប់មកត្រូវបានបង្ខំឱ្យដើរតាមជ្រលងភ្នំដែលពោរពេញដោយគ្រាប់មីន ធ្វើឲ្យពួកគេត្រូវដើរជាន់មីនស្លា.ប់យ៉ាងរណូករណែលពេញដី និងខ្លះទៀតធ្លាក់ស្លា.ប់ខណៈព្យាយាមសម្រូតខ្លួនចុះតាមទឹកជ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXqr3yXgfrgTREijADG0H-FsfnuGLBcPcBePgPbEPbgsSjH-3Mz2taaePPqlOoAw1mL7saUAbYSgT7svnsGhyxg3X33UT6AkPzh9eow-oYOhl_FFJNglUgPM-l1-hBABB9uh-vKu5L6zD6MV2qD2g-BHmfYe619EXG04QK1SBez660MWxtqchCJUJCEFkB/s1066/photo_2025-10-25_08-53-02%20(2).jpg

ដូច្នេះសរុបមក តើនេះឬ ជាអ្វីដែលគេហៅថាគុណបំណាច់ដែលមិនអាច់កាត់ថ្លៃបានរបស់ថៃ ក៏ដូចជាហាក្សត្រថៃមកលើកម្ពុជា?

អាជីពរបស់ Zhao Lusi នឹងមានរបត់ដ៏ធំមួយប្រសិនបើចុះកុងត្រាជាមួយក្រុមហ៊ុនគ្រប់គ្រងថ្មី

0

ថ្មីៗនេះ រូបភាពរបស់ Zhao Lusi ត្រូវបានព្យួរពាសពេញអគារទីស្នាក់ការរបស់ Youku ជាមួយនឹងចំណងជើងថា «សូមស្វាគមន៍យ៉ាងកក់ក្តៅ» ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងសហគមន៍អនឡាញ។ មនុស្សជាច្រើនគិតថា តារាស្រីរូបនេះបានបញ្ចប់កិច្ចសន្យាជាមួយ Galaxy Cool Entertainment ដោយជោគជ័យហើយបានរកឃើញក្រុមហ៊ុនគ្រប់គ្រងថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9k9OS-_i8uU5eropWJe-G4gtQDcEDTXXfuw5KnZUn43ElK7QHOufGGbeCv4tty4mSTfxzhNHlzFL9qZRdKGdAYmqnLb-HOB4xa8NnrmtL-u9N8PJ5PnDMVzmB6pgg-Br0hkW1jkQEBA-2NLsGOdU61cNXeUKNzabYjhPkPfJjkO5_658eTFcBVwtJkKYk/s1280/image_2025-10-24_11-40-59.png
Orca Entertainment ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba Group ។ កន្លងមក Zhao Lusi បានចូលរួមជាច្រើនដងក្នុងគម្រោងភាពយន្តដែលផលិតដោយ Youku ហើយសុទ្ធតែទទួលបានលទ្ធផលល្អ។ នេះបានជួយតារាស្រីបង្កើតទំនាក់ទំនងល្អជាមួយអ្នកដឹកនាំវេទិកា។ កាលពីមុនក្រុមហ៊ុនគ្រប់គ្រងចាស់របស់ Zhao Lusi បានទទួលការវិនិយោគពី Alibaba ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមនេះបានសម្រេចចិត្តដកដើមទុនកាលពីប៉ុន្មានឆ្នាំមុន ដោយសារការអភិវឌ្ឍន៍យឺតរបស់ Galaxy Cool Entertainment និងដំណើរការអាជីវកម្មមិនល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg76mmBS_ehWzafamVP3HTOFTllCN1DiKOFEG1gckF0NdvzFVrf9aGnaX8b4FcKKte_x-Rz6C7Jv-pCDvudem7gryzdJ6GhkB8RZny3avUo7nvErdUxoI60A6rBGFihfJvDeSBZUSRuooOCPsUt3Qwiz-57mbt2xS6rmj-H40ZU9U-plI50sUpRXlsXOJl-/s1280/image_2025-10-24_11-41-00%20(3).png

តាមប្រព័ន្ធផ្សព្វផ្សាយចិនប្រាក់ខែ Zhao Lusi ទទួលបាននៅពេលចុះហត្ថលេខាជាមួយ Orca Entertainment អាចទាបជាងមុន។ យ៉ាងណាមិញ តារាស្រីរូបនេះនឹងមិនមានការព្រួយបារម្ភអំពីធនធានភាពយន្ត ឬកម្មវិធីទូរទស្សន៍ឡើយ។ បច្ចុប្បន្ននេះ Zhao Lusi មិនទាន់បានបញ្ជាក់ពីការចុះហត្ថលេខាជាមួយក្រុមហ៊ុនគ្រប់គ្រងថ្មីនៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibYUhst3zabR7GjJ1vmTJimVo5yE1XE0s6ZngJ5A4cGowxQIG4Z3zaFQnjfiEb-_qY0Qdjzj6RQsGvAu9nycwCIJnowwyCzgPBhqP-o1KEUHroJxm_IQGIFVgyHgrXqs3almiwENBir8wTJiyk9famAxAaoikinj4z2I_sVZ3CWVM54rnX8a0SVuI-82lX/s1025/image_2025-10-24_11-41-01%20(2).png

កាលពីដើមខែសីហាឆ្នាំនេះ Zhao Lusi ស្រាប់តែនិយាយចោទប្រកាន់ក្រុមហ៊ុនគ្រប់គ្រងថាបានគាបសង្កត់នាង បែងចែកប្រាក់ចំណេញដោយអយុត្តិធម៌ ហើយតែងតែគេចវេសពីនាងនៅពេលនាងស្នើសុំដោះស្រាយបញ្ហាកិច្ចសន្យា។ នៅពេលដែល Zhao Lusi ធ្លាក់ខ្លួនឈឺក្នុងខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនបានសន្យាថានឹងទទួលខុសត្រូវ ប៉ុន្តែនៅទីបញ្ចប់នាងខ្លួនឯងត្រូវសងសំណងសម្រាប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មដែលត្រូវបានលុបចោល និងការផ្អាកការថតភាពយន្ត។ មកដល់ពេលនេះ ទាំងក្រុមហ៊ុន Zhao Lusi និងក្រុមហ៊ុន Galaxy Cool មិនបានចាត់វិធានការផ្លូវច្បាប់ណាមួយដើម្បីដោះស្រាយជម្លោះនោះទេ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពរបស់ Zhao Lusi ត្រូវបានរឹតបន្តឹង ដោយសារការមិនចុះសម្រុងនឹងក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgszx8KUh882jY2qbXJvgG7m5JX_8COsT-lXdDD8MzUXFzgXnhIQ-bGEEaoKgeRFEytU2R4t3h898d-Pt_Y0hdn6VPVV2C_muO_WqDpXO4mUob6e_2eUeAcEuhKTYu7qYgX38a5ikgvPSHRHb9v6qdAV4rKqxNv0ihaDz7w9ehtcLKMNjwTWSLa7NReJdEM/s1280/image_2025-10-24_11-41-01.png

នៅចុងខែសីហា អ្នកគាំទ្របានរកឃើញថាតារាស្រីរូបនេះបានបង្កើតក្រុមហ៊ុនមួយដែលកាន់កាប់ភាគហ៊ុន ៩០% ដែលវិស័យប្រតិបត្តិការរបស់ក្រុមហ៊ុនរួមមាន អាជីវកម្មអនឡាញ ការលក់រាយសម្លៀកបំពាក់ គ្រឿងបន្លាស់ម៉ូត ការលក់រាយស្បែកជើង និងប្រភេទមួយចំនួនផ្សេងទៀត៕

ក្រុមឆបោ.កតាមអនឡាញជាង ១ពាន់នាក់រត់ពីមីយ៉ាន់ម៉ាចូលថៃ ក្រោយការបំផ្ទុះគ្រាប់បែ.ករបស់យោធា

0

មីយ៉ាន់ម៉ា និង ថៃ៖ អាជ្ញាធរខេត្តតាករបស់ថៃបានរាយការណ៍ថា មានជនបរទេសដែលសង្ស័យថាជាក្រុមជាប់ពាក់ព័ន្ធនឹងការបោ.កប្រាស់តាមអនឡាញចម្រុះជាតិសាសន៍ជិត ១,០០០ នាក់ បានរត់គេចខ្លួនពីប្រទេសមីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ ក្រោយយោធាមីយ៉ាន់ម៉ាបើកការបង្ក្រាបដោយបំផ្ទុះគ្រាប់បែ.កនៅតំបន់ KK-Park ដែលជាសម្បុកឧក្រិដ្ឋកម្មដ៏ធំមួយក្បែរព្រំដែនរវាងថៃ និងមីយ៉ាន់ម៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqizX8sMajw_lbXyZwqEr_9CNJxnD36EyrjOItfKm9xL_ZMEKJSB37pvFgqpnQB39TMBrc8XvDiyRK-CS6mUgjFkPVODJEAelSUVAG2J2rPqarwLnbq_5Qe5bOJtVCG_KYwh022IRpDr8D5qNtA54LaPJXYfgHddHIZh2_tYUkPgsCsjbiUk_NFJF1zVTf/s1024/image_2025-10-25_15-18-10.png
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៥ ខែតុលា បានឲ្យដឹងថា ជនបរទេសដែលបានរត់គេចខ្លួនចូលមកកាន់ទឹកដីថៃប្រមាណ ១,០៤៩ នាក់ និងមានសរុប ២៦ ជាតិសាសន៍ ដែលភាគច្រើនជាជនជាតិឥណ្ឌា ចិន និងវៀតណាម បានឆ្លងកាត់ពីប្រទេសមីយ៉ាន់ម៉ា ពីស្រុក Myawaddy ទៅកាន់ស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ។ បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនដើម្បីត្រួតពិនិត្យរកអត្តសញ្ញាណពិតប្រាកដបន្ថែម ខណៈអាជ្ញាធរពាក់ព័ន្ធរបស់ថៃ បានសហការជាមួយស្ថានទូតរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKueUo8JcqALJ6cw5yZ4QcP2zBEtdLho50p06FFCWeUheCujbCfWkx0FgixSzkr9Vz0xdyFMOwWrz9RuUOoIaBEtkgVKViUbNtwak3YCAMbYd53WLsAESY9EkJpLNrB0f8mLNRtinjLSDko7l1hwtSRCXZcO3yva8OngjRrxfnSuPdkti3Of4kljI84mWI/s640/photo_2025-10-25_14-47-52%20(2).jpg

តាមរយៈវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីការផ្ទុះដែលលាន់លឺសម្លេងកងរំពងនៅតំបន់ KK-Park ដែលហាក់ដូចជាយោធាមីយ៉ាន់ម៉ាបានបំផ្ទុះគ្រា.ប់បែកនៅទីនោះ ហើយមនុស្សម្នាបានផ្អើលចេញពីទីតាំងដែលពួកគេលាក់ខ្លួន ដោយមានអ្នកខ្លះត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ខ្លួនបានភ្លាមៗ ខ្លះរត់ប្រសាចចូលទឹកដីថៃ និងខ្លះទៀតត្រូវបានចរន្តទឹកហូរគួចយកទៅបាត់ ខណៈព្យាយាមហែលទឹកគេចខ្លួនឆ្លងកាត់តាមទន្លេមឿយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1S7VI2X_cAGBtUCZpCKoibq61ihK9ZZEbbimug46kUCVxLMnWoFcaP6tPCPJpLCtMEn0odx9D-nTnTIiw7aBfTLpvDPp9rf1V_0g_O7XMrSJ_XIqThC3M5561qdP55NpYrg1KweZiQ5Q5w5q9VQvVpwCjUTyD3BM-rA4Xa5nSW4eMyOFJGGKwP6xW7Zjl/s1200/photo_2025-10-25_14-47-52%20(3).jpg

មេដឹកនាំសហភាពជាតិការ៉ែន (KNU) ដែលប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ាបានថ្លែងថា ការវា.យឆ្មក់បង្រ្កាបរបស់យោធាមីយ៉ាន់ម៉ាលើតំបន់ KK Park នេះ គឺគ្រាន់តែជាល្បិចបង្កើតរូបភាពដើម្បីបង្ហាញដល់សហគមន៍អន្តរជាតិ ជាជាងសកម្មភាពបោសសម្អាតឧក្រិដ្ឋកម្មពិតប្រាកដ។ លោកបានកត់សម្គាល់ថា ជនឆបោ.កជាច្រើននាក់នៅតែមានសកម្មភាពរបស់ពួកគេ បើទោះជាការបង្រ្កាបយ៉ាងខ្លាំងក្លានៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZxrukQWSLqtqwCoaer7t_mdmuNlISoCapeeUyUCosMBUc-leYjHfe-9IkLDe_sK-iKg-xNZlksviKMrNJBi9-tNeoNxBuSU7qe0Jiqd15zI3NRFC-5xtfOnYDYDEeKJk4FAAOOqP9cLi5iNVfTdlVraI-VzybdZf5uTZs2SLzQsV7kWBTTFRP4XlmvLU6/s1280/photo_2025-10-25_14-47-52.jpg
គួរជម្រាបថា ចាប់តាំងពីមានការប្រកាសឲ្យមានការបង្រ្កាបពេញលេញលើបណ្ដាញក្រុមឪក្រិដ្ឋកម្មតាមអនឡាញមក កងទ័ពមីយ៉ាន់ម៉ាបានវា.យឆ្មក់មូលដ្ឋានបោកប្រាស់មជ្ឈមណ្ឌលអនឡាញដែលគេស្គាល់ឈ្មោះថា “KK Park” មានទីតាំងនៅទូទាំងស្រុក ម៉ែសត ក្នុងខេត្ត តាក របស់ប្រទេសថៃ ដោយបានចាប់ខ្លួនមនុស្សចំនួន ២,១៩៨ នាក់ រួមទាំងបុគ្គលិក និងសន្តិសុខ ព្រមទាំងរឹបអូសបានឧបករណ៍អ៊ីនធឺណេតផ្កាយរណប Starlink ដែលជារបស់មហាសេដ្ឋីអាម៉េរិក Elon Musk ចំនួន ៣០ គ្រឿង៕

អស្ចារ្យ និងតែមួយគត់ក្នុងលោក! អារ៉ាប៊ី សាអូឌីតគ្រោងសាងសង់ «ពហុកីឡដ្ឋាននៅលើអាកាស» កម្ពស់ ៣៥០ ម៉ែត្រពីដី

0

សាអ៊ូឌីអារ៉ាប៊ីកំពុងបន្តបង្ហាញពីសុបិនបែបអនាគត ដោយបានប្រកាសគម្រោងសង់ពហុកីឡដ្ឋានថ្មីមួយ ដែលត្រូវបានគេស្គាល់ថា «Stadium in the Sky» ឬ «កីឡដ្ឋាននៅលើអាកាស»។ គម្រោងនេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍អគ្គិសនីអនាគតឈ្មោះ NEOM ដែលរួមមានទីក្រុងឆ្លាតវៃ The Line ដែលជាគម្រោងមួយក្នុងចំណោមគម្រោងសំណង់ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx0J1jT1u2rZji2uIIb6cL7hLY1Z7vXkQ0iROpcjdtFPV-heEsLS9oboPpcsSx4iJznd3zlpLPJ8mqNtvzEZTTFiZMopXLqBOMHU2Afw-wi9O-d_PFPu9UJ5kIhGLabLl1aiYyWlVochR7oV6O0EFiA3cr45uG8zS3c7z_YSjK3se8zBKsGvQVwcFhf7kR/s1280/photo_2025-10-25_11-28-07.jpg
បើតាមការរាយការណ៍ព័ត៌មានអន្តរជាតិ ពហុកីឡដ្ឋាននេះមានកម្ពស់ប្រមាណ ៣៥០ ម៉ែត្រពីដី ដែលស្ថិតនៅក្នុងគម្រោងទីក្រុងធំរបស់អាណាចក្រ NEOM។ វាត្រូវបានរចនាឡើងដោយអាចប៉ះពាល់ទៅលើបរិស្ថានតិចបំផុត និងប្រើប្រាស់ថាមពលសាធារណៈពីប្រភពថាមពលកកើតឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBQGet1tE9-vY9OeiyyA96D0_JjPO5vfPSCB_J5t8RNtuiBsjRZSoH2Vwb6iF3eCrfd1YBSkORu128LFTyMSKoAOaNqbVG85d5vSfUP457-zexrauzcmw3Vo4nkevjOC8RjfVk2H89BnKmFGRCOJ_TQ933L_Nt_xQBZOuGEL7BWVHpvyGnGp2m3qF7mK7O/s1280/photo_2025-10-25_11-28-08.jpg

បន្ថែមពីនេះ ពហុកីឡដ្ឋានដ៏ប្រណិតនេះអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៤៦,០០០នាក់ ហើយមានគោលបំណងសម្រាប់ដាក់ឲ្យប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិ ពានរង្វាន់ FIFA World Cup 2034 ដែលសាអ៊ូឌីអារ៉ាប៊ីជាម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgNqp_IM2nRfEqTOO_AvyQp2g1t6HjaeGPd3spFwSPvujLOzQR6NqIwDbjy-jj5UkgwcMqLQxSiPMOZ_IKJK170S5hxS-kyFsuaAeCyBmk7NGxRihf4AHGn6AAQ8v9anOOD4_zmbb1Qn4AY51n9p0S9nl-KG7-y-hNPzBw-SAcm95hN64ZU-TQHBkDsTrO/s1280/photo_2025-10-25_11-28-07%20(2).jpg

យោងតាមប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត គម្រោងនេះគឺជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ Vision 2030 និងមានគោលបំណងបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប ស្ថាបត្យកម្មប្រកបដោយចីរភាព និងទេសចរណ៍កីឡា។គម្រោង NEOM Stadium ត្រូវបានគេពិពណ៌នាថា មានផ្ទៃខាងក្រៅជាអក្សរឆ្លុះកញ្ចក់ និងអេក្រង់ LED ធំៗ ដែលអាចបង្ហាញវីដេអូ និងព្រឹត្តិការណ៍ផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtx69ghkfi4CxMY0r51klxKQxws_ZqWpeADjsmyj8suFKjlLc52Fz6CotWTpQ4dPkoc6ppZGf7thQEAyjVaNRWkFTzz1dn8L9HZVV9lV9y3qttrtCDNE8FT4Uz0Obdg45RiMwF8xaeBXnpNqE_Z6CNlpFETnEuo_4vriefcC51f7WDa2KibiJ-Ig4ARt22/s900/photo_2025-10-25_11-28-09%20(2).jpg
ទោះជាយ៉ាងណា គម្រោងដ៏អស្ចារ្យនេះ កំពុងស្ថិតនៅក្នុងដំណាក់កាល គំនិត និងរៀបចំផែនការ ប៉ុណ្ណោះ ដោយអាជ្ញាធរព្យាករថា ដំណើរការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំ ២០២៧ ហើយអាចនឹងបញ្ចប់ក្នុងឆ្នាំ ២០៣២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKHe4hvCOa69zk73uGpLL8DuhncxnxvIDE88ukHTxI-vSy3RLiodnmf8APkO94L_HmTs2Ui9Mil22Z8k-qmTcz1gPWKFWAesoDN7Nd_0DjPU2jNHH98JJ5ztn7XnGFhY8sqGgn-XZu2JILqKprsdVHnaVdiv5q3iOS6ISPwCkUJx5vSkkmqBHm9xcOtoi6/s656/photo_2025-10-25_11-28-09.jpg

គួរបញ្ជាក់ថា គម្រោងដ៏មានមហិច្ឆតានេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការក្លាយខ្លួនជាមជ្ឈមណ្ឌលសកលសម្រាប់កីឡា នវានុវត្តន៍ និងសំណង់បច្ចេកវិទ្យាខ្ពស់ ដែលឆ្លុះបញ្ចាំងពីគោលដៅទូលំទូលាយនៃចក្ខុវិស័យឆ្នាំ ២០៣០ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិលើសពីប្រេង ឲ្យមានចីរភាព៕

ថៃឃ្នើសចិត្តនឹងសារព័ត៌មានកូរ៉េ ដែលផ្សាយថាមានករណីចា.ប់ជំរិតជនជាតិកូរ៉េ ១១នាក់នៅប្រទេសថៃ

0

បាងកក៖ នគរបាលភូមិន្ទថៃបានប្រតិកម្មនឹងរបាយការណ៍របស់សារព័ត៌មានកូរ៉េដែលចុះផ្សាយអំពីជនជាតិកូរ៉េខាងត្បូងសរុប ១១ នាក់ហើយ ដែលត្រូវបានចាប់ពង្រត់នៅប្រទេសថៃក្នុងឆ្នាំនេះ និងបញ្ជាក់ឲ្យថៃចាត់វិធានការសន្តិសុខជាបន្ទាន់។ នេះបើយោងតាមសារព័ត៌មាន The Thaiger។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzB5IXZHyd3neKF0MbPMNFM7kEJMJ-D_Omk4Dc-3sq7drsLK0p7TCz1XShiwrfEbZJel1r9pw3McSe32VHyvGbMZ0ytDPzuU0a4eGSmXikmw6cFU58e6VRRTlPprIgCjhbGy_UKS1jGErH-EhYSl7gSzGCq55Hu7I2G1eMAxPbzJ4duhhga-zkKYu3QiAS/s862/image_2025-10-25_13-58-42%20(2).png

ទាក់ទងនឹងរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន The Korea Herald ដែលផ្អែកលើទិន្នន័យរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងបានបង្ហាញថា ចំនួនជនជាតិកូរ៉េខាងត្បូងដែលត្រូវបានចាប់ពង្រត់នៅប្រទេសថៃក្នុងឆ្នាំនេះបានកើនឡើងដល់ ១១ នាក់។ ស្ថិតិនេះបានលាតត្រដាងថាមិនមានការចាប់ជំរិតក្នុងឆ្នាំ ២០២១នោះទេ ចំណែកនៅឆ្នាំ ២០២២ មានម្នាក់ និងមានប្រាំនាក់ ក្នុងឆ្នាំ ២០២៣ និង ២០២៤ ហើយគិតត្រឹមឆ្នាំ ២០២៥ នេះសរុបមានចំនួន១១នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlxSDtBI8JoUwOpqRok2Md2L1TCgrVFoQzwbsqQQFGXp1q6kHWC0_s9_Jno11vIRdict3uSMM0-vH919ttECTR1IM39AW6JVN9gAYS2k-Q8MornBK5TVuQS6q2YOD-TH0-eyd8tWNBDriwuOQfgyM3ANyBXqKwC6w2NmrRXe1Q1eGbByZ-BeHerOcXRYKm/s1280/image_2025-10-25_13-58-42%20(3).png

ឆ្លើយតបទៅនឹងរបាយការណ៍ខាងលើនេះ ឧត្តមសេនីយ៍ឯក Chaturaphat Piromkaew មេបញ្ជាការនៃនាយកដ្ឋានការបរទេស និងជាអ្នកនាំពាក្យរងនៃនគរបាលភូមិន្ទថៃ នៅថ្ងៃទី២៤ ខែតុលានេះ បានអះអាងថា បញ្ហានេះប្រទេសថៃកំពុងតែដោះស្រាយ និងបញ្ជាក់ឡើងវិញថារបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េគ្រាន់តែជារបាយការណ៍ប៉ុណ្ណោះ ហើយតួលេខនេះមិនចុះសម្រុងនឹងទិន្នន័យរបស់ទីភ្នាក់ងារស៊ើបអង្កេតរបស់ថៃឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgezSn5xjxP8sr3MlFKHWtK7c4GuyJx1ldthgFikkm0ulyrcj0Bpx-vUnBF_CupHk9ikle0LKJI8Zl4-mBzc62TLtS7hGI8GrWYEJe_ICaAIJGf0EZ16pDvYKGOVQu1isrHe6dHlFwSR2I7N8wWbfbZnDJmE6XqBIBn7KgKS-7OKcmA3iXk8BQ3Ijg4viJD/s750/image_2025-10-25_13-58-42.png
បន្ថែមលើនេះ នគរបាលថៃ និងកូរ៉េខាងត្បូងរក្សាទំនាក់ទំនងល្អ និងកំពុងសម្របសម្រួលគ្នាជាបន្តបន្ទាប់។ លោក Chaturaphat បានបញ្ជាក់ថា កម្លាំងនគរបាលភូមិន្ទថៃបាននិងកំពុងអនុវត្តវិធានការសន្តិសុខកម្រិតខ្ពស់បំផុតក្នុងការទប់ស្កាត់ និងបង្រ្កាប ដើម្បីការពារភ្ញៀវទេសចរពីការធ្លាក់ខ្លួនជាជនរងគ្រោះនៃក្រុមឧក្រិដ្ឋកម្មឆបោ.កឆ្លងដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7kYZa_oJDdhwjo7_oM0nrc01EH9ItX0Z5q4QWWVHIXS9xjziloW5xddZvxUntPhAwxEFM18VgiWkpsXUpeaXvy9V7qZhRjNYkfP9_wKcLbw-oSHhfTfYXz7oKvxPGbW-fRQl1NNGUl0jEu4mR6vpLl6NwYCiYOm8AmIEzZez4beIxueP29LixhHsggX2B/s700/image_2025-10-25_13-58-43.png

ទោះជាយ៉ាងណាក៏ដោយ បើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូងនាពេលថ្មីៗកន្លងមកនេះបានបង្ហាញថា ភ្ញៀវទេសចរជនជាតិកូរ៉េជាច្រើននាក់បានលុបចោលការធ្វើដំណើររបស់ពួកគេមកកាន់តំបន់អាសុីអាគ្នេយ៍ ស្របពេលដែលឧក្រិដ្ឋកម្មចាប់ជំរិតទារប្រាក់ ការបោ.កប្រាស់ឲ្យមកធ្វើការងារ និងសកម្មភាពក្លែងបន្លនានាកំពុងកើនឡើងខ្ពស់៕

លោក អានុទីន នឹងទៅម៉ាឡេស៊ីវិញក្រោយពីប្រកាសលុបចោលការធ្វើដំណើរថ្ងៃនេះ

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន់វីរៈគូន នឹងធ្វើដំណើរទៅម៉ាឡេស៊ីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ក្រោយពីលុបចោលការធ្វើដំណើរទៅម៉ាឡេស៊ីនៅថ្ងៃទី២៥ ខែតុលានេះ ក្រោមហេតុផលជាប់ភារកិច្ចរៀបចំពិធីបុណ្យសពព្រះមហាក្សត្រី Sirikit Kitiyakara ជាព្រះមាតារបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTy18LXvaUUnZHbKhcn0recO3pSYcdOLGgG-caYznt2HUVigQ-sM47QNaZeOyq6Tpb7sXxC4TAjl8CpnvZSqra6T2E7KJDfbZhIbP1SMyxMcXZhZ69HuEKqoOM-T3fV4LJue63MNQdRRJ-WKmEPXNWe5TB7bYC3nAQvlY4HxoYgHhbwCGpi_etbSziB-S6/s1200/photo_2025-10-23_14-11-24%20(2).jpg

លោក អានុទីន នាយករដ្ឋមន្ត្រីថៃថា នឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីនៅថ្ងៃស្អែក (ថ្ងៃទី២៦ ខែតុលា) ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃតាមការគ្រោងទុក ។ ការចុះហត្ថលេខានេះនឹងផ្តល់សុវត្ថិភាពដល់ពលរដ្ឋថៃ និងការពារអធិបតេយ្យ ហើយលោកនឹងប្រញាប់ត្រឡប់មកប្រទេសថៃវិញឱ្យទាន់ព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រី Sirikit Kitiyakara ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB0UWC7LjIOfRfqcQqIGMm36Pp896WIwNsQvPq5fODsY5FVsXd4CrVUUmyo1ueY2ANO1UeWcbfVhpuJtlqZl6MHJvVSiouP2emQQuiMdYL0kaCF90uXTIxubjsoRK60uocuYDUXOspH6OPS53_qkOxcZZ5li14Ny1c5iU17PSTVEOVVffLR91UMg3t09Tt/s1280/photo_2025-10-22_12-00-07%20(2).jpg

នាវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែតុលា នាយករដ្ឋមន្ត្រីថៃបាននិយាយក្រោយបញ្ចប់កិច្ចប្រជុំពិសេសគណៈរដ្ឋមន្ត្រីថា ថ្ងៃទី២៥ ខែតុលានេះ គឺជាថ្ងៃដែលលោកត្រូវធ្វើដំណើរទៅម៉ាឡេស៊ីជាផ្លូវការ ប៉ុន្តែបានលុបចោលការធ្វើដំណើរដោយសារការសោយទិវង្គតរបស់ព្រះមហាក្សត្រី ។ ប៉ុន្តែលោកនឹងទៅម៉ាឡេស៊ីនៅថ្ងៃស្អែក (ថ្ងៃទី២៦ ខែតុលា) ដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី គឺលោកស្នើសុំឱ្យចុះហត្ថលេខានាពេលព្រឹកវិញ និងប្រញាប់ត្រឡប់មកថៃឱ្យទាន់ព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSq-1t_adfOa3iT2M08y07KLYO3UhDdOmzkHieqZSbVe66FvIxwTvHSraojpUcpAUCGvFPNmAGEe0DvGiJqKhG3wdgEMJRyp0WRuaOmZE-Z6BLfunWGHi8T3rB1GoITh_BhGPQjaa3YxW2gEPc6FWBex_tMufqFolNrJZP0Bs5dRHQsi3ggOxx4C1b86QU/s1080/photo_2025-10-23_14-11-25%20(2).jpg

នាយករដ្ឋមន្ត្រីថៃបន្តថា មុនឈានមកដល់ចំណុចនេះ គឺស្ថាប័នពាក់ព័ន្ធ មិនថាក្រសួងការពារជាតិ ក្រសួងការបរទេស និងក្រសួងមហាផ្ទៃ បានចូលរួមចរចាក្នុងកិច្ចប្រជុំ JBC និងកិច្ចប្រជុំ GBC កម្ពុជា-ថៃ រហូតទទួលបានលទ្ធផលឱ្យកម្ពុជាយល់ព្រមអនុវត្តតាមលក្ខខណ្ឌរបស់ថៃ ។ បើកម្ពុជាអនុវត្តលក្ខខណ្ឌ ថៃនឹងពិចារណាថា តើមានការគំរាមកំហែងសន្តិសុខជាតិឬទេ បើគ្មាន យើងនឹងអនុវត្តការទូត ។ បច្ចុប្បន្ន គ្មានអ្វីគួរឱ្យបារម្ភពីការចាញ់ប្រៀបក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ឬធ្វើឱ្យបាត់បង់អធិបតេយ្យទេ វាជាការចុះហត្ថលេខាដើម្បីសុវត្ថិភាពរបស់ពលរដ្ឋ រួមទាំងរក្សាអធិបតេយ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvzUIZoIntkVJIrTRicncT4IDDYH7qANdWgTTc5XEBOySahn32ycuHjrX1Edts2imywTvPlc5sfGcrlu7qXkPNYnPmXIq_Jc4VhAVL_H0SzzAPbJJNBwhaPyVsebegBtMhmBB9M2GEGN5A81I_bQv0S05fHNXpBm_C-zQf6cHB0OfBJP5U267b0isSt8fP/s1280/photo_2025-10-20_10-20-59.jpg

ដោយឡែក កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បើគ្មានប្រធានបទសំខាន់ដែលតម្រូវឱ្យមេដឹកនាំប្រទេសថៃចូលរួមពិភាក្សាទេ គឺលោក អានុទីន ប្រគល់តួនាទៅឱ្យលោក សីហស័ក្តិ ពួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសចូលរួមប្រជុំជំនួស ។ រីឯខ្លួនលោក (នាយករដ្ឋមន្ត្រីថៃ) បានតាំងចិត្តរួចហើយ ត្រូវតែនៅប្រទេសថៃចាត់ចែងការងារផ្សេងៗពាក់ព័ន្ធនឹងព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwtzGeK18uGv715XuayyZmu4IpSYJhNDpX7-vr-IuTsJuQIxsOCAK1AaWwNh7r4yW1YIowT4gQs65O5ey7wXlKhCYDnkbwXcBSaWxfdCh_6vvP7ls1zWmZxuBHb8qeCaUd89mSmdbRKJZUrYFuV-dBYDbSLX9SGckEaXTb0LxxX6NteItKhn6USKdxAAPf/s1280/photo_2025-10-20_10-21-00.jpg

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់ឱ្យកម្ពុជា និងថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី ពីព្រោះប្រធានាធិបតីអាមេរិកប្រាថ្នាចង់ឃើញប្រទេសទាំងពីរមានសន្តិភាពពិតប្រាកដ និងស្តារទំនាក់ទំនងល្អឡើងវិញ ជាពិសេស បញ្ឈប់សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា ។ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដោយមាន លោក Trump និងប្រធានអាស៊ានជាសាក្សី ៕

ឌីជេ ណាណា សរសើរ សុខ សម្បត្តិ ដែលអាចយកសំឡេងសើចរបស់ខ្លួនធ្វើជាចម្រៀងបាន

0

ឌីជេ ណាណា បានពោលសរសើរតារាចម្រៀង សុខ សម្បត្តិ ដែលមានទេពកោសល្យខ្ពស់អាចយកសំឡេងសើចរបស់ខ្លួនធ្វើជាចម្រៀងបាន។ សំឡេងសើចរបស់ ឌីជេ ណាណា រួមទាំងសំឡេងរបស់តារាចម្រៀងឱក សុគន្ធកញ្ញា និងអ្នកមួយចំនួនទៀតគឺបានបញ្ចូលទៅក្នុងបទចម្រៀង «ដែនដីនៃក្តីសង្ឃឹម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrAyBf0Y18KfPV1xGCRFAFtwu3RIXgSeTLZJtLImcXTEeg6qt8Dql2fmtzg-npwY6s-gDQf5tqs0DmvLO1EQF5whdm_yqvl-46ZFjHCubBBj0xqFQudf_PMneyMEHalPMfazwbfGR3rQFxo6SPad86SdcX84xfqxnrSPd8XODFcns_rpqOgR_sLTgGZ73L/s1793/image_2025-10-25_10-13-35.png

ទីបំផុតបន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនថ្ងៃក្រោយតារាចម្រៀង សុខ សម្បត្តិ បានប្រមាញ់សំឡេងនៅព្រលានយន្តហោះថ្មីបានចេញជាលទ្ធផលហើយក្រោយបទចម្រៀងមួយបទមានចំណងជើងថា «ដែនដីនៃក្តីសង្ឃឹម» សហការជាមួយនឹង អលជ្ជី។ សំឡេងដែល សុខ សម្បត្តិ តាមប្រមាញ់នាពេលនោះគឺមានដូចជាសំឡេងរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ឌីជេ ណាណា កែវ ទិត្យផល្លី និង ប៊ុនឡេងនិងភរិយា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcXHwdSqDzE2YO1tw6x8pUS66ZYwYUtSPne6dPSReVc9vmcRn1qCYXO4of-dSW1Cl0kNtqmCUuNxZpZzWNF3HAl1HHpC1SKLTDHp1e_I9ZeYvFwoJiChF8u4ZArbeOPPscTSQlwEZO9zO4SIdvairSNM715tryCFsjguCiSjv3KSgUHyhoqzU1S1f71iVZ/s2048/image_2025-10-25_10-13-38%20(2).png
ក្រោយមក សុខ សម្បត្តិ បានបង្ហាញវីដេអូដំណើរនៃការធ្វើភ្លេងរបស់ខ្លួនដែលយកសំឡេងថតនៅព្រលានយន្តហោះថ្មីមក Mix បញ្ចូលច្នៃចេញជាបទភ្លេងដ៏ទាក់ទាញមួយ។ ឃើញគំនិតច្នៃប្រឌិតដ៏មានទេពកោសល្យនេះ ឌីជេ ណាណា សម្តែងការកោតសរសើរយ៉ាងខ្លាំងទៅកាន់ សុខ សម្បត្តិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU3QksanuJkrjXSxBA5qfBfKvTpyYVYjdudlOclU6hweDH33TLRQ4mrl5nO1G96dTbuxlFr-37P7qYsNh_emHUJp_t9oQhj48XHHw4to_XZLfTgMaOMjwV8xwYCPwjKzmpAE-EMDp0SwOpiL9wO5LK-KK8S9tFF26anTY0XJHeJwYTTjaxNBvHITJkAVF9/s2048/image_2025-10-25_10-13-43.png
ឌីជេ ណាណា បានសរសេរដោយអារម្មណ៍ភ្ញាក់ផ្អើលថា «អត់យល់ហេ កូនហ្នឹងពូកែម្ល៉េះ??? មិននឹកស្មានថាសម្លេងសើចរបស់ខ្ញុំក៏អាចធ្វើចម្រៀងបានដែរ»។
តាមរយៈស្នាដៃ «ដែនដីនៃក្តីសង្ឃឹម» ពី សុខ សម្បត្តិ និង អលជ្ជី បង្ហាញពីប្រទេសកម្ពុជាទៅកាន់ពិភពលោកនេះ សុខ សម្បត្តិ បានបង្ហាញអារម្មណ៍ថា ខ្លួនលោកគ្មានអ្វីសប្បាយចិត្តជាងធ្វើបទជូនជាតិនោះទេ៕

លោក ជន រតនៈ ថាក្រុមដែលស្រែក «ខ្មែរធ្វើបាន» លើទឹកដីជាតិសាសន៍បំផ្លា.ញជាតិឯងមិនដឹងខួរក្បាលសាងពីអ្វី

0

អ្នកលេងបណ្តាញសង្គមកំពុងបញ្ចេញមតិរិះគ.ន់យ៉ាងខ្លាំងទៅកាន់ក្រុមអ្នកគាំទ្រ BLACKPINK មួយក្តាប់តូចដែលបានទៅទស្សនាប្រគំតន្រ្តីនៅលើទឹកដីប្រទេសថៃថែមទាំងស្រែកពាក្យថា «ខ្មែរធ្វើបាន»ហាក់ដូចជាមានមោទនភាពយ៉ាងខ្លាំង។ មិនត្រឹមតែមហាជនទេលោក ជន រតនៈ ដែលជាអ្នកបង្កើតមាតិកាមួយរូបបានប្រលះចាស់ដៃទៅកាន់អ្នកគាំទ្រកម្ពុជានោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXkbwJ94e8HXdmsCf-0hZCjK1YnuKs9VozgnwJWxY3HOC2l04hqt4sS9CScQ0BoVqHmiW2Ky1dKP2B5gTvdV8h1bDVnYi0MY_g_Sq5GXyrzNzkyZhlQDj2BJNfg_siQN2nmKsr5er58WIiwACd9pYDHpaOzhyT0A10a834viQpw5YcVvwjbeSz6-1OjmzI/s2048/image_2025-09-02_08-55-45.png
នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ អ្នកបង្កើតមាតិកានិយាយរឿងរន្ធត់ ជន រតនៈ បានបង្ហោះថា « (ខ្មែរធ្វើបាន) ជាឃ្លាដែលស្ដាប់ទៅធ្វើឱ្យយើងជាជនជាតិខ្មែរមានអារម្មណ៍ថាមោទកភាពណាស់ តែប្រសិនបើឃ្លានេះត្រូវបានកូនខ្មែរមួយក្រុមស្រែកក្តែងៗ នៅលើទឹកដីជាតិសាសន៍ ដែលបានកាត់ក្បាលទាហាន និងបំផ្លាញប្រទេសខ្លួនឯង ទាំងអារម្មណ៍សប្បាយអរណាស់ ខ្ញុំមិនដឹងថាខួរអ្នកសាងពីអ្វីទេ។ អ្នកហ៊ានណាស់ ហ៊ានលួចទៅស្រុកចោរទៀត ទាំងដែលអ្នកនៅក្នុងប្រទេសខ្មែរឯណេះ រួមទាំងគ្រួសារអ្នកផង បានពហិការមិនប្រើប្រាស់សូម្បីផលិតផលវា តែអ្នកអាចធ្វើទៅរួច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii1V2pIXWLWiNYSA7TY5bF_F5-YP2h4dKwtGN-FEw5xvZLsaRUhhVoaVRGnO8uzmCrNvnnuG600y6FkLb83VOVr0LSbWwfWn-vCk8PVj4LjYYDHpKnux9PBjycRQ5Hgk-_qPnpAPhIzaw8t43EJx5l3psUflYLS62MfqnIg7n0wtcMgQL5hJPV3vJrsSyX/s1440/image_2025-09-02_08-55-44.png

អ្នកបង្កើតមាតិការូបនេះបានសង្កតធ្ងន់ថា «បើសិនជាអាយដលនិងសំបុត្រខនសឺតមានតម្លៃជាងជាតិអ្នកមិនគួរឈានជើងជាន់ប្រទសនេះវិញទេ ហើយអ្នកគួរតែប្ដូរសញ្ជាតិចេញទៅ»។
ក្នុងភាពចម្រូងចម្រាសនេះគឺកើតឡើងនៅពេលដែលសមាជិក Rosé សម្តែងបទចម្រៀងទោល APT ហើយបានជ្រើសរើស Blink មួយរូបឡើងឆាកជាមួយខ្លួនហើយត្រូវបានបុគ្គលដែលទៅចូលរួមជាមួយបានស្រែកក្តែងៗថា «ខ្មែរធ្វើបាន» ជាហេតុធ្វើឱ្យសាធារណៈជនបញ្ចេញមតិរិះគន់យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhckwZttBw5kyX7g4YXwZwKaKnMw185wKyY50GU-yLeY17A7HxT8TnjDPaqj7E4eyi3jje3SURR6e11oC2snXDlvmFB25sbkDw7P9EC6u-J9zEtXvDyvIn6UtdQcq-Vj-M-6ZDKwyUp9BBzBiB0JhyphenhyphenyB6e0N89OM6jJC1QoWKT2MMQyvhNfKzdKVO5Lcmnw/s1440/image_2025-09-02_08-55-45%20(2).png

គួរបញ្ជាក់ផងដែរថា BLACKPINK បាននឹងកំពុងរៀបចំប្រគំតន្រ្តីនៅក្នុងប្រទេសថៃរយៈពេល៣ គឺចាប់ពីថ្ងៃទី២៤-២៦ ក្នុងទីក្រុងបាងកក។ កន្លងមកនេះអ្នកគាំទ្រកម្ពុជាមួយចំនួនដែលបានទិញសំបុត្រហើយបានអះអាងថាពួកគេនឹងមិនទៅទស្សនាការប្រគំតន្រ្តី BLACKPINK នៅលើទឹកដីសៀមឡើយដោយបង្វែរការទៅទស្សនាប្រទេសផ្សេងវិញ។ យ៉ាងណាក៏មានអ្នកគាំទ្រមួយក្តាប់តូចនៅបន្តទៅទស្សនាដែលធ្វើឱ្យសាធារណជនបញ្ចេញមតិរិះគន់ចាស់ដៃ៕

ចមផ្លាំង សម្តែងតួកម្សត់ហូរទឹកភ្នែកក្រោយរងការចោ.ទប្រកាន់កេងបន្លំប្រាក់មូលនិធិ និងសន្យាឈប់ធ្វើសកម្មភាពនៅព្រំដែន

0

ប្រទេសថៃ ៖ ក្រោយរងការចោ.ទប្រកាន់កេងបន្លំប្រាក់មូលនិធិរាប់រយលានបាតដែលពលរដ្ឋថៃផ្ញើចូលគណនីធនាគារទុកចំណាយលើការងារព្រំដែនកម្ពុជា-ថៃ ថែមទាំងប្រាក់មូលនិធិពាក់ព័ន្ធនឹងផលប្រយោជន៍របស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីកសិកម្ម លោក ថាំម៉ាណាស់ ព្រំផៅ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ កាន់ ចមផ្លាំង Influencer ថៃបានបកស្រាយនៅចំពោះមុខមហាជន និងបង្ហាញបញ្ជីចំណូល ចំណាយ ។ បុគ្គលនេះនិយាយទាំងទឹកភ្នែកថា បានប្រឹងប្រែងលះបង់ដើម្បីជាតិ បែរជារងការចោទប្រកាន់យកប្រាក់មូលនិធិមកទិញរថយន្តទំនើប និងបន្លំគណនីធនាគារ ចាប់ពីពេលនេះ ឈប់ធ្វើសកម្មភាពនៅព្រំដែនហើយ និងសូមទោសរដ្ឋមន្ត្រីកសិកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0qYvpTOMJn_EPdvOH7Mz_SdJVZUk8g_Wni7mpRm-RT-TL8fUxgyaVw6q1fDWQfa8TpXRZNz38CJoadOtkNRAG-TA6H_MDQRhBMeax3XBpJdtd9hUBozpOj26eWvzIm2XqrVhNcY46_ZLY3pl2DPo9vfAfDDmTlJJyfmSmTPoD56ZajsBwNq4Bha_MYx66/s1280/photo_2025-10-25_11-36-30.jpg

ពេលមកក្រសួងមហាផ្ទៃដើម្បីដាក់លិខិតសុំការត្រួតពិនិត្យឯកសារ «ប្រាក់មូលនិធិ កាន់ ចមផ្លាំង» កាលពីថ្ងៃទី២៤ ខែតុលា កាន់ ចមផ្លាំង និយាយថា ក្រោយបកស្រាយពីប្រាក់មូលនិធិនៅមុខមហាជន ខ្លួនមានអារម្មណ៍ធូរស្រាលដោយសារបានបង្ហាញបញ្ជីចំណូល ចំណាយ មិននិយាយតែមាត់ ដោយឯកសារបានបង្ហាញរួចរាល់ដើម្បីភាពច្បាស់លាស់ និងតម្លាភាព ។ នៅថ្ងៃទី២៤ ខែតុលានេះ ខ្លួនដាក់លិខិតនៅក្រសួងមហាផ្ទៃដើម្បីសុំការត្រួតពិនិត្យ និងព្រមសហការជាមួយក្រសួង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEA7p3H7CNFRiczZNwweFSIq5KNriW40ovjdo7T2w7YON8-ksBpuPxmi9hWDqb6xJJhXyvx6t9XR1gLZMJAyjjbAWitV_VX_RtbvN6SQhDDInUJH_mWRER_bWdE54g3wd1zm6P3Hr6bJPfL2Sfl2fYndvK4QTxydrJxUBNEzkPZTuSW3hrJDMZtnTCY84k/s1280/photo_2025-10-25_11-36-33.jpg

បើការិយាល័យប្រឆាំងការលាងលុយកខ្វក់ ឬស្ថាប័នផ្សេងៗត្រូវការឯកសារ ឬចង់ពិនិត្យមើល គឺខ្លួនរីករាយជានិច្ច ។ កាន់ ចមផ្លាំង ថា ខ្លួនជាមនុស្សបរិសុទ្ធ និងមានបញ្ជីឈ្មោះអ្នកផ្ញើប្រាក់ចូលគណនីធនាគារ បើពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ឬប្រើប្រាស់គណនីធនាគារក្លែងក្លាយ ខ្លួនមិនមកដាក់លិខិតឱ្យក្រសួងមហាផ្ទៃពិនិត្យទេ ។ ការចោទប្រកាន់កេងបន្លំប្រាក់មូលនិធិធ្វើឱ្យប៉ះពាល់ដល់រដ្ឋមន្ត្រីកសិកម្ម លោក ថាំម៉ាណាស់ ព្រោះពុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម និងសូមទោសលោករដ្ឋមន្ត្រីផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBa2Rne6ebSRwuqdpcMwcto9MzhnCWrUbKJHM86uSmii6xCViKsMIJ-7KYxZYUsneoL3KRgxOVUwynqWFVPvcAYQHWfUziiqCTSUL679YGEnagJMvuGPpR5p-9t2y9V0-2rp0YBsQ1iA-P3J3-yRv9-BBXcc_ChwCY_JEHJgVYHTmpFFnAgSM_sR6VGFpA/s892/image_2025-10-24_14-06-19.png

ប្រាក់មូលនិធិរបស់ពលរដ្ឋថៃដែលផ្ញើចូលគណនីធនាគារ គឺបានចំណាយក្នុងគម្រោងផ្សេងៗតាមគោលបំណងរបស់ពលរដ្ឋថៃ ខ្លួនបានជួយសង្គមរហូតមក រួមទាំងចំណាយប្រាក់នៅព្រំដែនកម្ពុជា-ថៃ ដោយមិនបានយកប្រាក់នេះចំណាយផ្ទាល់ខ្លួន ឬផ្ទេរប្រាក់មូលនិធិទៅឱ្យបុគ្គលផ្សេង ឬយកប្រាក់ទៅទិញរថយន្តទំនើបជិះទេ ។ ចាប់ពីនេះ ខ្លួននឹងឈប់ធ្វើសកម្មភាពនៅព្រំដែនកម្ពុជា-ថៃ និងចំណាយពេលនៅជាមួយប្រពន្ធកូនវិញ ពីព្រោះកន្លងមក ធ្វើការងារសង្គមរហូតគ្មានពេលឱ្យក្រុមគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4-dAV0P8vSyYezBIscNbo-vPS6OR22RYyQ00O65Wg4V46dRPq546ogsZCENcVlI8XE02Xc3C5gLvLCZhKvhgzWukeC4XI70fDHDkezvZGW1f7RV0NArttU9J3bc3Q3RBvXw_TFLfDx9x2yUb9zS72L4wT0GR5ZRm0aFS3-j3CPDmDWw-NyKXg6sGNJtMi/s1280/photo_2025-10-24_13-33-28%20(2).jpg

ក្រោយពីនិយាយចប់ កាន់ ចមផ្លាំង មានទឹកមុខក្រៀមក្រំ និងសម្តែងជាតួកម្សត់ហូរទឹកភ្នែកដោយសារធ្វើការងារសង្គមច្រើនពេកគ្មានពេលវេលានៅជាមួយក្រុមគ្រួសារ បែរជាមករងការចោទប្រកាន់កេងបន្លំប្រាក់មូលនិធិទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4tOumqTkivs6-doYOvKppDGMbeol6QjUHtR4hgM8UAoxEsCFFDO1VzKsTT8vwSYd_ZHUN92z88BKRsCH6xAidvdREHkDkh0GQIB3UHLI_-Z7j8xYXVL2wFKI6xoZX_2AJHBynjSWU-B-f_8okGROm4juItyEDxln42dz9dhR1DzNzQ1EHAFVHDCd6T20z/s1280/photo_2025-10-24_13-33-28.jpg

កាលពីថ្ងៃទី២៤ ខែតុលា កាន់ ចមផ្លាំង បានបកស្រាយពីការកេងបន្លំប្រាក់មូលនិធិក្នុងសណ្ឋាគារមួយកន្លែងនៅទីក្រុងបាងកក ដើម្បីឱ្យមហាជនឈប់សង្ស័យ ។ កាន់ ចមផ្លាំង ថា ប្រាក់មូលនិធិដែលប្រមូលបានសរុបចំនួន២០៧លានបាត (ស្មើជាង៦លាន ៣សែនដុល្លារ) និងចំណាយអស់ ១១៧លានបាត ពេលនេះ ប្រាក់មូលនិធិនៅសល់ក្នុងបញ្ជីធនាគារតែ៩០លានបាត ហើយ ប្រាក់មូលនិធិនៅសល់៩០លានបាត គឺសម្រាប់ចំណាយលើការជីកលេណដ្ឋាន ទិញឧបករណ៍អេឡិចត្រូនិក ធ្វើស្ពាន និងផ្លូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKtKIHN6tmyYiL4J9_HBi7CtYsiEyZ0wa-OVs8KMqE-ldXTK_IQjIVo00BtO17OLNXsSsPToib5cnZL2vPgt47Ta7cv-ZZCZOuoXmqRjhddohLv_15wuKigOPftVdKeTJBHklDOZeYdBQI_GvU-PfBA6j7J2ThiS41s6crA6SgvVFs1Hm2MZI_Px1LNC7u/s1280/photo_2025-10-24_13-33-31.jpg

គួរបញ្ជាក់ថា កន្លងមក សមាជិកសភាគណបក្សប្រឆាំង អ្នកនាង រ៉ាក់ឆាណុក ស៊ីណក បានសួរដេញដោល កាន់ ចមផ្លាំង ពីការកេងបន្លំប្រាក់មូលនិធិធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ពេញប្រទេសថៃថា កាន់ ចមផ្លាំង យកប្រាក់មូលនិធិដែលពលរដ្ឋថៃផ្ញើចូលគណនីធនាគារទៅទិញរថយន្តទំនើប ថែមទាំងប្រាក់មូលនិធិពាក់ព័ន្ធនឹងផលប្រយោជន៍របស់រដ្ឋមន្ត្រីកសិកម្ម ៕