សាអ៊ូឌីអារ៉ាប៊ីកំពុងបន្តបង្ហាញពីសុបិនបែបអនាគត ដោយបានប្រកាសគម្រោងសង់ពហុកីឡដ្ឋានថ្មីមួយ ដែលត្រូវបានគេស្គាល់ថា «Stadium in the Sky» ឬ «កីឡដ្ឋាននៅលើអាកាស»។ គម្រោងនេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍អគ្គិសនីអនាគតឈ្មោះ NEOM ដែលរួមមានទីក្រុងឆ្លាតវៃ The Line ដែលជាគម្រោងមួយក្នុងចំណោមគម្រោងសំណង់ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx0J1jT1u2rZji2uIIb6cL7hLY1Z7vXkQ0iROpcjdtFPV-heEsLS9oboPpcsSx4iJznd3zlpLPJ8mqNtvzEZTTFiZMopXLqBOMHU2Afw-wi9O-d_PFPu9UJ5kIhGLabLl1aiYyWlVochR7oV6O0EFiA3cr45uG8zS3c7z_YSjK3se8zBKsGvQVwcFhf7kR/s1280/photo_2025-10-25_11-28-07.jpg
បើតាមការរាយការណ៍ព័ត៌មានអន្តរជាតិ ពហុកីឡដ្ឋាននេះមានកម្ពស់ប្រមាណ ៣៥០ ម៉ែត្រពីដី ដែលស្ថិតនៅក្នុងគម្រោងទីក្រុងធំរបស់អាណាចក្រ NEOM។ វាត្រូវបានរចនាឡើងដោយអាចប៉ះពាល់ទៅលើបរិស្ថានតិចបំផុត និងប្រើប្រាស់ថាមពលសាធារណៈពីប្រភពថាមពលកកើតឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBQGet1tE9-vY9OeiyyA96D0_JjPO5vfPSCB_J5t8RNtuiBsjRZSoH2Vwb6iF3eCrfd1YBSkORu128LFTyMSKoAOaNqbVG85d5vSfUP457-zexrauzcmw3Vo4nkevjOC8RjfVk2H89BnKmFGRCOJ_TQ933L_Nt_xQBZOuGEL7BWVHpvyGnGp2m3qF7mK7O/s1280/photo_2025-10-25_11-28-08.jpg

បន្ថែមពីនេះ ពហុកីឡដ្ឋានដ៏ប្រណិតនេះអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៤៦,០០០នាក់ ហើយមានគោលបំណងសម្រាប់ដាក់ឲ្យប្រើប្រាស់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិ ពានរង្វាន់ FIFA World Cup 2034 ដែលសាអ៊ូឌីអារ៉ាប៊ីជាម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgNqp_IM2nRfEqTOO_AvyQp2g1t6HjaeGPd3spFwSPvujLOzQR6NqIwDbjy-jj5UkgwcMqLQxSiPMOZ_IKJK170S5hxS-kyFsuaAeCyBmk7NGxRihf4AHGn6AAQ8v9anOOD4_zmbb1Qn4AY51n9p0S9nl-KG7-y-hNPzBw-SAcm95hN64ZU-TQHBkDsTrO/s1280/photo_2025-10-25_11-28-07%20(2).jpg

យោងតាមប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីត គម្រោងនេះគឺជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ Vision 2030 និងមានគោលបំណងបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប ស្ថាបត្យកម្មប្រកបដោយចីរភាព និងទេសចរណ៍កីឡា។គម្រោង NEOM Stadium ត្រូវបានគេពិពណ៌នាថា មានផ្ទៃខាងក្រៅជាអក្សរឆ្លុះកញ្ចក់ និងអេក្រង់ LED ធំៗ ដែលអាចបង្ហាញវីដេអូ និងព្រឹត្តិការណ៍ផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtx69ghkfi4CxMY0r51klxKQxws_ZqWpeADjsmyj8suFKjlLc52Fz6CotWTpQ4dPkoc6ppZGf7thQEAyjVaNRWkFTzz1dn8L9HZVV9lV9y3qttrtCDNE8FT4Uz0Obdg45RiMwF8xaeBXnpNqE_Z6CNlpFETnEuo_4vriefcC51f7WDa2KibiJ-Ig4ARt22/s900/photo_2025-10-25_11-28-09%20(2).jpg
ទោះជាយ៉ាងណា គម្រោងដ៏អស្ចារ្យនេះ កំពុងស្ថិតនៅក្នុងដំណាក់កាល គំនិត និងរៀបចំផែនការ ប៉ុណ្ណោះ ដោយអាជ្ញាធរព្យាករថា ដំណើរការសាងសង់នឹងចាប់ផ្តើមនៅឆ្នាំ ២០២៧ ហើយអាចនឹងបញ្ចប់ក្នុងឆ្នាំ ២០៣២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKHe4hvCOa69zk73uGpLL8DuhncxnxvIDE88ukHTxI-vSy3RLiodnmf8APkO94L_HmTs2Ui9Mil22Z8k-qmTcz1gPWKFWAesoDN7Nd_0DjPU2jNHH98JJ5ztn7XnGFhY8sqGgn-XZu2JILqKprsdVHnaVdiv5q3iOS6ISPwCkUJx5vSkkmqBHm9xcOtoi6/s656/photo_2025-10-25_11-28-09.jpg

គួរបញ្ជាក់ថា គម្រោងដ៏មានមហិច្ឆតានេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការក្លាយខ្លួនជាមជ្ឈមណ្ឌលសកលសម្រាប់កីឡា នវានុវត្តន៍ និងសំណង់បច្ចេកវិទ្យាខ្ពស់ ដែលឆ្លុះបញ្ចាំងពីគោលដៅទូលំទូលាយនៃចក្ខុវិស័យឆ្នាំ ២០៣០ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិលើសពីប្រេង ឲ្យមានចីរភាព៕