មីយ៉ាន់ម៉ា និង ថៃ៖ អាជ្ញាធរខេត្តតាករបស់ថៃបានរាយការណ៍ថា មានជនបរទេសដែលសង្ស័យថាជាក្រុមជាប់ពាក់ព័ន្ធនឹងការបោ.កប្រាស់តាមអនឡាញចម្រុះជាតិសាសន៍ជិត ១,០០០ នាក់ បានរត់គេចខ្លួនពីប្រទេសមីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ ក្រោយយោធាមីយ៉ាន់ម៉ាបើកការបង្ក្រាបដោយបំផ្ទុះគ្រាប់បែ.កនៅតំបន់ KK-Park ដែលជាសម្បុកឧក្រិដ្ឋកម្មដ៏ធំមួយក្បែរព្រំដែនរវាងថៃ និងមីយ៉ាន់ម៉ា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៥ ខែតុលា បានឲ្យដឹងថា ជនបរទេសដែលបានរត់គេចខ្លួនចូលមកកាន់ទឹកដីថៃប្រមាណ ១,០៤៩ នាក់ និងមានសរុប ២៦ ជាតិសាសន៍ ដែលភាគច្រើនជាជនជាតិឥណ្ឌា ចិន និងវៀតណាម បានឆ្លងកាត់ពីប្រទេសមីយ៉ាន់ម៉ា ពីស្រុក Myawaddy ទៅកាន់ស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ។ បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនដើម្បីត្រួតពិនិត្យរកអត្តសញ្ញាណពិតប្រាកដបន្ថែម ខណៈអាជ្ញាធរពាក់ព័ន្ធរបស់ថៃ បានសហការជាមួយស្ថានទូតរបស់ពួកគេ។.jpg)
តាមរយៈវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីការផ្ទុះដែលលាន់លឺសម្លេងកងរំពងនៅតំបន់ KK-Park ដែលហាក់ដូចជាយោធាមីយ៉ាន់ម៉ាបានបំផ្ទុះគ្រា.ប់បែកនៅទីនោះ ហើយមនុស្សម្នាបានផ្អើលចេញពីទីតាំងដែលពួកគេលាក់ខ្លួន ដោយមានអ្នកខ្លះត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ខ្លួនបានភ្លាមៗ ខ្លះរត់ប្រសាចចូលទឹកដីថៃ និងខ្លះទៀតត្រូវបានចរន្តទឹកហូរគួចយកទៅបាត់ ខណៈព្យាយាមហែលទឹកគេចខ្លួនឆ្លងកាត់តាមទន្លេមឿយ។.jpg)
មេដឹកនាំសហភាពជាតិការ៉ែន (KNU) ដែលប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ាបានថ្លែងថា ការវា.យឆ្មក់បង្រ្កាបរបស់យោធាមីយ៉ាន់ម៉ាលើតំបន់ KK Park នេះ គឺគ្រាន់តែជាល្បិចបង្កើតរូបភាពដើម្បីបង្ហាញដល់សហគមន៍អន្តរជាតិ ជាជាងសកម្មភាពបោសសម្អាតឧក្រិដ្ឋកម្មពិតប្រាកដ។ លោកបានកត់សម្គាល់ថា ជនឆបោ.កជាច្រើននាក់នៅតែមានសកម្មភាពរបស់ពួកគេ បើទោះជាការបង្រ្កាបយ៉ាងខ្លាំងក្លានៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏ដោយ។

គួរជម្រាបថា ចាប់តាំងពីមានការប្រកាសឲ្យមានការបង្រ្កាបពេញលេញលើបណ្ដាញក្រុមឪក្រិដ្ឋកម្មតាមអនឡាញមក កងទ័ពមីយ៉ាន់ម៉ាបានវា.យឆ្មក់មូលដ្ឋានបោកប្រាស់មជ្ឈមណ្ឌលអនឡាញដែលគេស្គាល់ឈ្មោះថា “KK Park” មានទីតាំងនៅទូទាំងស្រុក ម៉ែសត ក្នុងខេត្ត តាក របស់ប្រទេសថៃ ដោយបានចាប់ខ្លួនមនុស្សចំនួន ២,១៩៨ នាក់ រួមទាំងបុគ្គលិក និងសន្តិសុខ ព្រមទាំងរឹបអូសបានឧបករណ៍អ៊ីនធឺណេតផ្កាយរណប Starlink ដែលជារបស់មហាសេដ្ឋីអាម៉េរិក Elon Musk ចំនួន ៣០ គ្រឿង៕










