បាងកក៖ បន្ទាប់ពីប្រកាសថាព្រះមហាក្សត្រី Sirikit Kitiyakara ដែលជាព្រះមាតារបស់ព្រះមហាក្សត្រថៃបច្ចុប្បន្នបានយាងសោយទិវង្គតទៅមិនទាន់បាន ១ថ្ងៃស្រួលបួលផង ពេលនេះពលរដ្ឋថៃមួយចំនួនរួមទាំងសារព័ត៌មានថៃផងដែរនោះ បានទៅជីកកកាយរករូបភាពនិងរម្លឹកពីគុណបំណាច់របស់ព្រះមហាក្សត្រី ថាបានជួយនិងផ្ដល់ការសន្តោសប្រណីដល់កម្ពុជាកន្លងមករាប់មិនអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD6OxinUUv9hEPIDIJfOn3kmSHOUYXEKl_R5144dISrGSLWadDRv1wBdJEzY2iK-shSNMbTQL3_h1jhdeXrBErktADSiH7XgDsuZQ1brE6Waqpwh-cpbSGGS-ycVH_e8uVsMi-ZAQnZtmQyiSLzgq_Wm7fa_SZ2fsbRPqbQ7Ft_oLt0GjJCHBhhVCsSnAj/s1024/image-1657-1024x755.png

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៥ ខែតុលា នេះបានរំលឹកឡើងវិញថា កិច្ចខិតខំប្រឹងប្រែងរបស់ព្រះមហាក្សត្រីយានី សិរិគិត បានជួយសង្គ្រោះជនភៀសខ្លួនកម្ពុជារាប់មិនអស់ដែលរត់គេចពីសង្គ្រាមក្នុងឆ្នាំ 1979 រួមមានទាំងការផ្តល់ការគាំទ្រ ទំនុកបម្រុង និងជំនួយមនុស្សធម៌ដ៏សំខាន់ៗនៅតាមព្រំដែនរបស់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwKZ5jMoLcUfflIJpvjjpJOI-lsjhhY982SW54_t-O9p-_iMR-zUlCnD-7G1WW7gvMqbtf78kwW3eVQENzzHhs6ltlansr4WI1CrDwuIL_lHJkSZegVrJuv4bFU_KTHRQRntakkgzW2C3i1EPJ7DQJx4Fqg_-tdT-MvRTCSyIGE8uCd4LxYj5T2eTGELLe/s1280/photo_2025-10-25_16-01-14.jpg

ដោយឡែកបើតាមការរាយការណ៍មួយផ្សេងទៀត ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះមហាក្សត្រីយានី ក្នុងការជួយជនភៀសខ្លួនកម្ពុជាជាង 100,000 នាក់ដែលរត់គេចពីរបបខ្មែរក្រហម ដោយផ្តល់ជំនួយ និងអនុញ្ញាតឲ្យបង្កើតជាជំរុំស្នាក់នៅបណ្ដោះអាសន្ននៅក្នុងប្រទេសថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzY95bxlhXaMROt42ByI5PQTregLftkAryrWe6sOvgdrfBaBHh-qCjeaXOdW292cP4izYUITn7P7jWOTHGHRjTpyNEsmJT3UucmcT8rjZgP2wfO_DtcVN0CVXhmeebszUUAJfS7jHvI7WYp483KJroiSMXj55MWGaoKUz5mRb07tzhCmOmmh3rZ6PlB2u2/s1280/photo_2025-10-25_16-01-13%20(2).jpg

មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលរ៉ាចាការុន (The Ratchakarun Centre ) ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះអង្គ ត្រូវបានបង្កើតឡើងដើម្បីជួយជនភៀសខ្លួនទាំងនេះនៅខៅឡាន ស្រុកខ្លងយ៉ៃ ខេត្តត្រាត បន្ទាប់ពីមានសង្គ្រាមខ្មែរក្រហម។ ដោយសារសង្គ្រាមនៅតែបន្តកើតមាននៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ 1979 ជនភៀសខ្លួនមួយចំនួនធំ រួមទាំងស្ត្រី និងកុមារជាច្រើន បានឆ្លងចូលទៅក្នុងប្រទេសថៃ។ ពួកគេអះអាងថា ជនភៀសខ្លួនកម្ពុជាទាំងនោះ ភាគច្រើនបានមកដល់ដោយខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ឈឺ និងខ្លះបានស្លា.ប់ដោយសារជំងឺ ព្រោះមិនមានទទួលបានការថែទាំសុខភាព ឬអនាម័យជាមូលដ្ឋាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw_38vthx-wSnjx-vUect_yMK7OXH9wgw3qoCX7tfTImJYPvNmRlpbV70qCIpC1JK6YOyUMLi7tTtkZMSkuwss_5iOr7fp42OwzzWQrzg9-t1CWvLe_n2ghOpXeqxC3EuvAn6ErVCiKwMBNdBrFvplugSMiOX03MjxS1QSS3tcEOjn8uy3amfdMGwuFq2V/s1280/photo_2025-10-25_16-01-13.jpg
ទន្ទឹមនឹងការលើកឡើងខាងលើនេះ សារព័ត៌មាន The Nation ហាក់ទំនងជាបានដឹងមុនថាប្រាកដជានឹងទទួលបានការឆ្លើយតបបែបផ្ទុយពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា ដូច្នេះពួកគេក៏បានធ្វើបិទមុខងារបញ្ចេញមតិយោបល់ មិនឲ្យពលរដ្ឋខ្មែរដែលបានឃើញការបង្ហោះនេះចូលខម្មិនបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjudkCirITZCABgG8ZEhRknWRc5L75vGPyvL9DE9CEAO0zpfRdnLa7kkWNmQ9jFYrfZaS5OVl6nDyXSad4QnaHYbNZvDkiO-ERAUeiuQVXK2UeGsWf1Osio-HGYaWgPqNzOhBslaRA9OX8ucjbDwz6OaoYNvCVV4iTnS_BxBpUIQw9I742n2vk5dFKgTvWr/s960/photo_2025-10-25_16-01-14%20(2).jpg

យ៉ាងណាគួររម្លឹកឡើងវិញដែរថា ជំរុំភៀសខ្លួនជនសុីវិលកម្ពុជានៅតាមព្រំដែនថៃ ត្រូវបានបង្កើតឡើងចាប់តាំងពីទសវត្សន៍ទី៥០មក ដោយសារប្រទេសកម្ពុជាបានប្រឈមនឹងបញ្ហាសង្រ្គា.មរ៉ាំរ៉ៃជាបន្ទាប់។ ពីដំបូង ប្រទេសថៃក្នុងនាមជារដ្ឋ មិនបានទទួលជនភៀសខ្លួនកម្ពុជាទេ។ ក្រោយមក ដោយមានការដាក់សម្ពាធពីសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិ និងការផ្តល់ឱ្យនូវផលប្រយោជន៍មួយចំនួន ទើបប្រទេសថៃបើកជំរំទទួលជនភៀសខ្លួនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi31jkj0KUc7hBxOWjmMdxrDQu11WXTEIzfeBIzwDBhyKsJLIh5nlIxxfXMJtWwPzmUdJtR8ZGkxCmzNG7Z7xnSDALkpXBcWRvdqSRP6elFPatC_Ir53V7IRMOoC7D6vBgMSCOyCoS5JmiNYpAYbLXuU-N0GOU6Ltr8FU4H7xrfWQRS778xEYGnpoWayhW5/s1080/photo_2025-10-25_16-01-14%20(3).jpg

ទោះបីជាយ៉ាងនេះ ប្រទេសថៃមិនបានបំពេញគ្រប់គ្រាន់តាមអនុសញ្ញាជនភៀសខ្លួនឆ្នាំ១៩៥១និងកិច្ចព្រមព្រៀងឆ្នាំ១៩៦៧ឡើយ។ តាមឯកសារដែលបានចងក្រងបន្ទាប់ពីការរៀបរាប់របស់សាក្សីដែលនៅរស់រៀនមានជីវិតកាលពីសម័យនោះបានឲ្យដឹងថា ជនភៀសខ្លួនសរុបប្រហែល៤ម៉ឺននាក់ ត្រូវបានទាហានថៃទម្លាក់ចោលលើភ្នំ បន្ទាប់មកត្រូវបានបង្ខំឱ្យដើរតាមជ្រលងភ្នំដែលពោរពេញដោយគ្រាប់មីន ធ្វើឲ្យពួកគេត្រូវដើរជាន់មីនស្លា.ប់យ៉ាងរណូករណែលពេញដី និងខ្លះទៀតធ្លាក់ស្លា.ប់ខណៈព្យាយាមសម្រូតខ្លួនចុះតាមទឹកជ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXqr3yXgfrgTREijADG0H-FsfnuGLBcPcBePgPbEPbgsSjH-3Mz2taaePPqlOoAw1mL7saUAbYSgT7svnsGhyxg3X33UT6AkPzh9eow-oYOhl_FFJNglUgPM-l1-hBABB9uh-vKu5L6zD6MV2qD2g-BHmfYe619EXG04QK1SBez660MWxtqchCJUJCEFkB/s1066/photo_2025-10-25_08-53-02%20(2).jpg

ដូច្នេះសរុបមក តើនេះឬ ជាអ្វីដែលគេហៅថាគុណបំណាច់ដែលមិនអាច់កាត់ថ្លៃបានរបស់ថៃ ក៏ដូចជាហាក្សត្រថៃមកលើកម្ពុជា?