ឌីជេ ណាណា បានពោលសរសើរតារាចម្រៀង សុខ សម្បត្តិ ដែលមានទេពកោសល្យខ្ពស់អាចយកសំឡេងសើចរបស់ខ្លួនធ្វើជាចម្រៀងបាន។ សំឡេងសើចរបស់ ឌីជេ ណាណា រួមទាំងសំឡេងរបស់តារាចម្រៀងឱក សុគន្ធកញ្ញា និងអ្នកមួយចំនួនទៀតគឺបានបញ្ចូលទៅក្នុងបទចម្រៀង «ដែនដីនៃក្តីសង្ឃឹម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrAyBf0Y18KfPV1xGCRFAFtwu3RIXgSeTLZJtLImcXTEeg6qt8Dql2fmtzg-npwY6s-gDQf5tqs0DmvLO1EQF5whdm_yqvl-46ZFjHCubBBj0xqFQudf_PMneyMEHalPMfazwbfGR3rQFxo6SPad86SdcX84xfqxnrSPd8XODFcns_rpqOgR_sLTgGZ73L/s1793/image_2025-10-25_10-13-35.png

ទីបំផុតបន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនថ្ងៃក្រោយតារាចម្រៀង សុខ សម្បត្តិ បានប្រមាញ់សំឡេងនៅព្រលានយន្តហោះថ្មីបានចេញជាលទ្ធផលហើយក្រោយបទចម្រៀងមួយបទមានចំណងជើងថា «ដែនដីនៃក្តីសង្ឃឹម» សហការជាមួយនឹង អលជ្ជី។ សំឡេងដែល សុខ សម្បត្តិ តាមប្រមាញ់នាពេលនោះគឺមានដូចជាសំឡេងរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ឌីជេ ណាណា កែវ ទិត្យផល្លី និង ប៊ុនឡេងនិងភរិយា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcXHwdSqDzE2YO1tw6x8pUS66ZYwYUtSPne6dPSReVc9vmcRn1qCYXO4of-dSW1Cl0kNtqmCUuNxZpZzWNF3HAl1HHpC1SKLTDHp1e_I9ZeYvFwoJiChF8u4ZArbeOPPscTSQlwEZO9zO4SIdvairSNM715tryCFsjguCiSjv3KSgUHyhoqzU1S1f71iVZ/s2048/image_2025-10-25_10-13-38%20(2).png
ក្រោយមក សុខ សម្បត្តិ បានបង្ហាញវីដេអូដំណើរនៃការធ្វើភ្លេងរបស់ខ្លួនដែលយកសំឡេងថតនៅព្រលានយន្តហោះថ្មីមក Mix បញ្ចូលច្នៃចេញជាបទភ្លេងដ៏ទាក់ទាញមួយ។ ឃើញគំនិតច្នៃប្រឌិតដ៏មានទេពកោសល្យនេះ ឌីជេ ណាណា សម្តែងការកោតសរសើរយ៉ាងខ្លាំងទៅកាន់ សុខ សម្បត្តិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU3QksanuJkrjXSxBA5qfBfKvTpyYVYjdudlOclU6hweDH33TLRQ4mrl5nO1G96dTbuxlFr-37P7qYsNh_emHUJp_t9oQhj48XHHw4to_XZLfTgMaOMjwV8xwYCPwjKzmpAE-EMDp0SwOpiL9wO5LK-KK8S9tFF26anTY0XJHeJwYTTjaxNBvHITJkAVF9/s2048/image_2025-10-25_10-13-43.png
ឌីជេ ណាណា បានសរសេរដោយអារម្មណ៍ភ្ញាក់ផ្អើលថា «អត់យល់ហេ កូនហ្នឹងពូកែម្ល៉េះ??? មិននឹកស្មានថាសម្លេងសើចរបស់ខ្ញុំក៏អាចធ្វើចម្រៀងបានដែរ»។
តាមរយៈស្នាដៃ «ដែនដីនៃក្តីសង្ឃឹម» ពី សុខ សម្បត្តិ និង អលជ្ជី បង្ហាញពីប្រទេសកម្ពុជាទៅកាន់ពិភពលោកនេះ សុខ សម្បត្តិ បានបង្ហាញអារម្មណ៍ថា ខ្លួនលោកគ្មានអ្វីសប្បាយចិត្តជាងធ្វើបទជូនជាតិនោះទេ៕