មុនការប្រកួតផ្តាច់ព័្រត្រមកដល់បវរកញ្ញា សូរ ពេជ្រវលក្ខណ៍ Miss International Cambodia 2025 បានបង្ហាញការដឹងគុណដល់អ្នកគាំទ្រនិងការប្តេជ្ញាចិត្តរបស់ខ្លួនប្រឹងប្រែងការប្រកួតឱ្យអស់ពីសមត្ថភាពអាចសាងប្រវត្តិសាស្រ្តថ្មីជូនកម្ពុជាម្តងទៀត។ កាលពីឆ្នាំ២០២៣ សូរ ពេជ្រវលក្ខណ៍ ធ្លាប់បានបើកទ្វារកម្ពុជាចូល TOP20 ក្នុងការប្រកួត Miss Aura International។
.png)
អ្នកតាមវិស័យបវរកញ្ញាជ្រាបមកហើយថា សូរ ពេជ្រវល្ខណ៍ កំពុងតែតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិ Miss International 2025 នៅឯប្រទេសជប៉ុន ដែលកម្មវិធីនេះជាការប្រកួតសម្រស់ធំមួយក្នុងចំណោមកម្មវិធីធំៗទាំង៥។ យ៉ាងណាការប្រកួតរបស់នាងពុំសូវទទួលបានការគាំទ្រអធិកអធមខ្លាំងនោះទេប៉ុន្តែអ្នកតំណាងកម្ពុជារូបនេះនៅតែបន្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយក្តីសង្ឃឹម។ 
ជាក់ស្តែងមុនការប្រកួតផ្តាច់ព្រ័ត្រមកដល់នាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា នេះ សូរ ពេជ្រវលក្ខណ៍ បានបង្ហាញពីការប្តេជ្ញាចិត្តនិងសេចក្តីសង្ឃឹមរបស់ខ្លួននឹងបើកមុខមាត់ប្រទេសកម្ពុជា ខណៈនេះក៏ជាឱកាសចុងក្រោយរបស់នាងក្នុងការប្រកួតសម្រស់។ Miss International Cambodia 2025 បានសរសេរនៅលើបណ្តាញសង្គមថា «អរគុណទាំងអស់គ្នាសម្រាប់ការស្រលាញ់គាំទ្រ នាងខ្ញុំនឹងខំឱ្យអស់ពីលទ្ធភាព ក្នុងការប្រកួត Final របស់ Miss International 2025 ហើយខ្ញុំសង្ឃឹមថានឹងអាចសាងប្រវត្តិសាស្រ្តថ្មីម្តងទៀតជូនកម្ពុជាក្នុងឆាកចុងក្រោយនៃវិស័យបវរកញ្ញារបស់ខ្ញុំ។ អរគុណទៅដល់ Pichvoleak Supporter យើងមានគ្នាមិនច្រើនតែទាំងអស់គ្នាបានផ្តល់ភាពកក់ក្តៅ និងកម្លាំងចិត្តដ៏ធំធេងកន្លងមកស្រលាញ់អ្នកទាំងអស់គ្នា»។
គួរបញ្ជាក់ផងដែរថា សូវ ពេជ្រវលក្ខណ៍ បានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Aura International ក្នុងឆ្នាំ២០២៣ ក្នុងប្រទេសតួកគី ដោយឈានចូលដល់TOP20 ក្នុងការប្រកួត។ នាងគឺលំដាប់រងទី២ នៃការប្រកួត Miss Mera Cambodia 2024 ផងដែរ៕










