រាជធានីភ្នំពេញ៖ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា បានលើកបង្ហាញទៅកាន់អង្គទូតបរទេសប្រចាំនៅរាជធានីភ្នំពេញ អំពីលទ្ធផលនៃការស៊ើបអង្កេតលើករណីបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBeGU1pm4IFWxA-AxQmsSOHsotzjQyqslMeJpv30pB9hmSJlMSkf3m9zjk_Pn48IHmEfCkuaZyvZKymCUl091YnRUCc3cAm3PyseASugp5kcTQa3MS5EI-G3BckrsSffm2yXUkU0TgG361OL5faRhd_Skzfypv4I_Un7ydKd1cEq-_uwPYdhvdsqEGo0no/s1280/photo_2025-11-27_14-44-09.jpg
លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា ផ្អែកតាមលទ្ធផល នៃការស៊ើបអង្កេតបឋម នៅទីតាំងកើតហេតុ ក្នុងភូមិព្រៃចាន់ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា គឺ «ពុំមានការផ្ទុះអាវុធ ពីសំណាក់កងកម្លាំងកម្ពុជានៅមុន ឬក៏នៅក្រោយ ពេល ដែលកងកម្លាំងថៃ បាញ់ប្រហារចូលទៅក្នុងភូមិនេះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf3yztnZX8OOXfo9DHd6ktsXM0w3tn9C0qqKKmEJ6N6cHDwPZvey2Si3sIQAq9MQVPuvld0Wdv4Ar15RYRXOP5i4NPE8DUuLWvmEZesSowJcLf19z6LCVnVE8J2dPqCa1K7PiBnsnFNfwxCweQNpC71dLxXXi2JHz3eG4-psUJ5qCAx876orOsqMoB2ehg/s1024/photo_2025-11-27_14-44-09%20(4).jpg

លោកស្រី អ៊ាត សោភា បានគូសបញ្ជាក់ថា ការអះអាងនេះ គឺសំអាងទៅលើលទ្ធផលនៃការស៊ើបអង្កេតបឋមរបស់កងកម្លាំងនគរបាលជាតិកម្ពុជា ដោយមានការចូលរួមត្រួតពិនិត្យពីក្រុមសង្កេតការណ៍អាស៊ាន (AOT)ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWHmLC5DxVVpuUeUysrxXMRTJ57WVeLIu-uELka84pBZxeLjfy7XAIgE_IHti1QpRL9kMV5vRnoI1UunRfV-E6Z_W3XvZ6NC4l-WS5i_7ICVqy4RYbe6B_-ehSkZie62QsQFtSiKtiqH7Inzo2yGyLZbXI2us5Z5ZjHOTjwKHwqOfxrWvSKhCN9JsNpjA2/s1280/photo_2025-11-27_14-44-09%20(3).jpg
ក្រៅពីបង្ហាញលទ្ធផលស៊ើបអង្កេតបឋម លោកស្រី រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាចិត្តមុតមាំ ចំពោះការអនុវត្តពេញលេញ នូវកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា និងសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLInVnMpfVuQXV7sIDmAoeiA_M0beZzJewJJLMdD14GQ-NMHuJmI7eTdgIqfh-nJwLzBu52sHmxCFXp3OmSTwoFhjVWweqy4xlxQwnqXFmushxFjmXlJEuRV1v2up66GgdJFAgRJtwrorhRDn72PAiL-1DnT2KI31FLO-q_mHxXT9PjQAk_0BGzeVeZwXJ/s1280/photo_2025-11-27_14-44-09%20(2).jpg

ក្នុងពេលជាមួយគ្នានេះ លោកស្រី អ៊ាត សោភា ក៏បានបដិសេធយ៉ាងដាច់ អហង្ការ ចំពោះការចោទប្រកាន់ថាកងកម្លាំងកម្ពុជាបានដាក់មីនថ្មី និងសោកស្តាយដែលភាគី ថៃ បានសម្រេចចិត្តព្យួរការអនុវត្តសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ បន្ទាប់ពីឧបទ្ទវហេតុទាហានថៃជាន់មីនផ្ទុះ នៅថ្ងៃទី១០ ខែវិច្ឆិកា។ បើតាមអ្នកស្រី អ៊ាត សោភា ឧបទ្ទវហេតុទាហានថៃជាន់មីនផ្ទុះ គឺព្រោះពួកគេចូលទៅតំបន់ចំការមីនចាស់ ក្នុងដែនដីកម្ពុជា យោងតាមផែនទីផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម ដែលតុលាការយុត្តិធម៌អន្តរជាតិ បានប្រើប្រាស់ជាមូលដ្ឋានសម្រាប់សាលក្រម ឆ្នាំ១៩៦២ និងឆ្នាំ២០១៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivDtkV_-oyIK3xNA-nT_PPrOPyn0wrXB1Hke52D1tS2P3IZr71JT-h_Z_Xn_KpKzgrTBEN5Dan5A65wukJpHyPJGfy8rk4xyrnO2yT-DTd7C1pIa6qw_VgKgVHU1MG5UdWhgnn6k5wfjzdwbT-wQXxACvYIaW7iIC7pzpEbcQ5PWkCJmYHnN8GdKUSxlcH/s1024/photo_2025-11-27_14-44-09%20(5).jpg

គួររំឭកថា ព្រឹត្តការណ៍ផ្ទុះអាវុ.ធកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា បានចាប់ផ្ដើមឡើងដោយសារទាហានថៃ បានបើកការបាញ់ប្រហារដោយគ្មានមូលហេតុសំដៅលើពលរដ្ឋកម្ពុជាដែលជាជនស៊ីវិល នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍ផ្ទុះអាវុធនេះ បានបណ្តាលឱ្យជនស៊ីវិលខ្មែរ ១ នាក់ ស្លា.ប់ភ្លាមៗនៅនឹងកន្លែង និង៣នាក់រងរបួសធ្ងន់ស្រាល៕