Home Blog Page 231

អ្នកជំនាញខាងមីនអន្តរជាតិ បញ្ជាក់ច្បាស់ៗថា “គ្រាប់មីនដែលថៃបានរកឃើញគឺជាមីនថ្មី”

0

នៅថ្ងៃទី16 ខែតុលា ឆ្នាំ2025 សារព័ត៌មាន Reuters បានលើកឡើងពីគ្រាប់មីនដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងកម្ពុជា-ថៃ នាពេលថ្មីៗនេះ ត្រូវបានអ្នកជំនាញមីន‌ឯករាជ្យចំនួន 4រូប បញ្ជាក់ថា មីនប្រឆាំងមនុស្សប្រភេទ PMN-2s ដែលថៃបានរកឃើញគឺជាមីនថ្មីដែលគេទើបដាក់ដាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-pmERXqIuYUjFCVvzhEilz_3O5TL-Y39wVKY5LNPOv18VVdPCyOLWketNFrDflbV-a3TABGUIbwv60fe2JD5_LgO-DrGtSWIuvFukTp78ErpvXR68iETSdn3bPObRUB6TH3M0C62csQFgWlBRPaekJ5LCfsH2STAaIKmtacHZ7Tv7JrXZWIeY91WAJjzB/s637/photo_2025-10-16_16-18-44%20(2).jpg

យោងតាមអត្ថបទដែលបានចុះផ្សាយខាងលើ អ្នកវិភាគផ្នែកដោះមីនម្នាក់បានប្រាប់រ៉យទ័រថា “ស្ថានភាពនៃគ្រាប់មីនដែលថៃបានប្រកាសថាបានរកឃើញនៅតាមព្រំដែនជាប់កម្ពុជានោះ គឺជាមីនដែលត្រូវបានដាក់នាពេលថ្មីៗនេះ” ។ អ្នកជំនាញបានបញ្ជាក់ថា “ពួកវាមើលទៅនៅស្អាត និងនៅថ្មីដដែល មិនមានការខូចខាតអ្វីនោះទេ”។

លោក Andrew Vian Smith អ្នកជំនាញមីនឯករាជ្យនៅចក្រភពអង់គ្លេស បានអះអាងថា ស្ថានភាពនៃមីន PMN-2s នៅក្នុងរូបភាពដែលថតដោយយោធាថៃ ផ្តល់ឲ្យReuters បានបង្ហាញថា មីនទាំងនេះទើបស្ថិតនៅក្នុងដីអស់រយៈពេលជាងពីរបីខែប៉ុណ្ណោះ ហើយស្ថានភាពមីននោះ គឺជាមីនថ្មី។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGUXtYLs8zCuIWOrn-XeOW1VeexXQyKcA-DLNZKd8C451N33sc40nH4tTkcX3ZCbfKU1oNc60UhdeToYvw-NX_hKhEYBqnquMnbiItF9W1d9iYC-qoTWbjilAl_8HTryvVG_xHATg3xzWIRlGp0j53Gf6TTLRjSBkbSaoZJhRb66EGUivI2FrDV0P7aman/s1280/photo_2025-10-16_16-18-44%20(3).jpg

    ទាក់ទងនឹងបញ្ហាមីននេះ ថៃបានចោ.ទប្រកាន់កម្ពុជាពីការដាំគ្រាប់មីនថ្មីនៅតាមព្រំដែន ខណៈខាងកម្ពុជាធ្លាប់បញ្ជាក់ជាច្រើនសារមកហើយថា កម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា និងជាប្រទេសដែលរងគ្រោះដោយសារសំណល់ជាតិផ្ទុះក្នុងសង្រ្គាមដ៏រ៉ាំរ៉ៃកន្លងមក កម្ពុជាប្ដេជ្ញាមិនប្រើប្រាស់មីនថ្មីប្រឆាំងមនុស្សជាដាច់ខាត។

    យ៉ាងណាក៏ដោយ ភ័ស្តុតាងដែលត្រូវបានពិនិត្យដោយអ្នកឯកទេសមីនបង្ហាញថា គ្រឿងផ្ទុះដែលត្រូវបានកំណត់ថាជាមីនប្រឆាំងមនុស្ស PMN-2 រកឃើញនៅតាមព្រំដែនកម្ពុជា-ថៃនោះ ហាក់ដូចជាត្រូវបានដាក់ពង្រាយក្នុងពេលថ្មីៗ ដោយវាមិនទំនងជាមីនដែលសល់ពីសម័យសង្រ្គា.មកន្លងមកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfTYRKJ0jnWyBg6z3hqeFyy-Xsq1NNgqzsxTJABhzhMTsQgAmnomNvCEn6Rt-iHZBUs7ZiHSOTkoSb2cApEH7WGVyhoMIxg8qmTzdDwDRMEfNSwmwJVFLhTSHW9yjyc7BtcGSQTGWu2BsJkW5DQLNhUNyD1MZRUKbgC7WnWMpzbErHus5aNpKZYNDqCtwS/s626/photo_2025-10-16_16-18-44.jpg

    ដូច្នេះសរុបមក បើមីន PMN-2 ដែលបានរកឃើញទាំងនេះគឺជាមីនថ្មី តើវាជាមីនថ្មីដែលភាគីខាងណាជាអ្នកបង្កប់?

បំផ្ទុះគ្រា.ប់បែ.កនៅខេត្តភាគខាងត្បូងថៃបណ្តាលឱ្យសមត្ថកិច្ច និងពលរដ្ឋរងរបួសជាច្រើននាក់

0

ប្រទេសថៃ ៖ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងប្រទេសថៃបានបង្កសកម្មភាពអសន្តិសុខជាបន្តបន្ទាប់ ដោយការបំផ្ទុះគ្រា.ប់បែ.កនៅទីសាធារណៈ ទីប្រជុំជន រថយន្តសមត្ថកិច្ច និងបា.ញ់តដៃជាមួយសមត្ថកិច្ច ដែលនេះជាបញ្ហាប្រឈមរបស់រដ្ឋាភិបាលថៃជាច្រើនឆ្នាំមកហើយ ។ ការបំផ្ទុះគ្រា.ប់បែ.កលើកនេះកើតឡើងក្នុងហាងលក់តែមួយកន្លែងនៅខេត្តណារ៉ាធិវ៉ាត ដែលបណ្តាលឱ្យសមត្ថកិច្ច និងពលរដ្ឋរងរបួសជាច្រើននាក់ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺជនល្មើសកំណត់គោលដៅលើសមត្ថកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhognbygNuvekZQAwd294mS185eMr79GTebTXGSCAt3ySUhssEdRTeoWYYG0u8qKw4OoXf8Fa_7VKa0SO6iY7CjQS_6DFVSfXs4-Z5h-oFxpgmcnZUbcwwzIe8v7bLR3Eqx3GI3gk1iKEDrgoLjQbALeOqz4GJnWMw7z6uA92Gbx0MVbu2EXLkF6pmKfwwL/s1200/photo_2025-10-16_14-52-42.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ឱ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងបានបំផ្ទុះគ្រាប់បែកក្នុងហាងលក់តែមួយកន្លែងនៅខេត្តណារ៉ាធិវ៉ាត បណ្តាលឱ្យសមត្ថកិច្ចរងរបួស៣នាក់ និងពលរដ្ឋរងរបួស៦នាក់ ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺក្រុមផ្តាច់ខ្លួនភាគខាងត្បូងបំផ្ទុះគ្រាប់បែកក្នុងគោលបំណងសម្លា.ប់សមត្ថកិច្ចដែលយាមល្បាតតាមផ្លូវពេលព្រឹក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRrPTF5u7rZT3W-XawlzlAL7QaNe11e-3wrjQEH1yJV7kipZ500K5zQf7WhcMFwF4nYtOy0XfNKHnspOmMCF2s3Dl9NIFEy5mhyP1NRfkcT77DZcV6olYLnK6CRW2RrqIVOIYTI8boDuM8pMsGq4ho7I-LTMoH76QywFW2Ui4R6y0tlf7_STHLmPmcOzIr/s800/photo_2025-10-16_14-52-41.jpg
ហេតុការណ៍នេះកើតឡើងក្នុងហាងលក់តែមួយកន្លែងនៅភូមិ១ ឃុំយីង៉ ស្រុកយីង៉ ខេត្តណារ៉ាធិវ៉ាត ដែលហាងនេះស្ថិតនៅតាមបណ្តោយផ្លូវធំ ក្បែរវត្តយីង៉ ។ ការបំផ្ទុះគ្រាប់បែកលើកនេះធ្វើឱ្យរងរបួសទាំងសមត្ថកិច្ច ទាំងពលរដ្ឋ ដែលមកអង្គុយក្នុងហាង ។

មុនពេលកើតហេតុ សមត្ថកិច្ចបានយាមល្បាតដើម្បីរក្សាសុវត្ថិភាពនៅតាមផ្លូវ និងមើលខុសត្រូវសណ្តាប់ធ្នាប់ក្នុងតំបន់ ព្រមទាំងមានពលរដ្ឋជាច្រើននាក់មកអង្គុយផឹកតែក្នុងហាង ភ្លាមនោះ ក៏ឮសំឡេងគ្រាប់បែកផ្ទុះយ៉ាងខ្លាំង និងចេញផ្សែង ។ របស់របរក្នុងហាងជាច្រើន រួមមាន ៖ តុ កៅអី ត្រូវខ្ចាត់ខ្ចាយខូចខាតបន្ទាប់មក សមត្ថកិច្ច និងពលរដ្ឋថៃដែលរងរបួសទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXK8ER-QkekXUbI17AnJjMq3eA7XdQGf9eUYQlq-fU4wiznQr-0poP0FiX4zK2lRJUndLkeMEVzHgAaAnuncjx02UnkXwL6nEr4ffppXif5W4-cM6Nb1217CYs2Y2k54nDufWQTRdRsv-UI_SmGNVtP1zxMV_Z0pTFgd9rJTyG1LLn6N1gBwbqFXejVdR_/s800/photo_2025-10-16_14-52-42%20(2).jpg
ក្រោយកើតហេតុ មន្ត្រីជំនាញផ្នែកកម្ចាត់អាវុធជាតិផ្ទុះ (EOD) ព្រមទាំងមន្ត្រីពិនិត្យភស្តុតាងបានមកពិនិត្យនៅបរិវេណជុំវិញហាងលក់តែ ហើយសន្និដ្ឋានថា ជនល្មើសបានដាក់គ្រាប់បែកកំណត់គោលដៅលើសមត្ថកិច្ច ពីព្រោះសមត្ថកិច្ចឆ្លងកាត់បរិវេណនេះពេលល្បាត ។ សមត្ថកិច្ចបានបិទរបាំងដើម្បីប្រមូលភស្តុតាង រួមទាំងឆែកកាមេរ៉ាសុវត្ថិភាពក្បែរកន្លែងកើតហេតុដើម្បីកំណត់មុខសញ្ញាជនល្មើស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZA5vTvWjTtPUibyvhtJrNnd3UK3DtZw75Ix5687n77rQ-eZYXuGZSrllgGYZmy1yue5pwxuEQHTMgvO496BHhQXcJ2VSoTgDGoKe2K5bQ4zg_7KqH94tSrY_oPOh8lHJDNFY2ln8TSMgX-YotiBk_CLGfrFiFUn-EceguH4JmpICn7TqhRjON7lTKugRe/s800/photo_2025-10-16_14-52-42%20(3).jpg

ការបំផ្ទុះគ្រាប់បែកបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ ដោយសារសមត្ថកិច្ច និងពលរដ្ឋជាច្រើនតែងតែចូលមកអង្គុយក្នុងហាងតែពេលព្រឹក ។ សមត្ថកិច្ចនឹងបង្កើនវិធានការសុវត្ថិភាព ព្រមទាំងជំរុញការស៊ើបអង្កេតតាមចាប់ខ្លួនជនល្មើសមកដាក់ទោសតាមច្បាប់ ៕

ស្ដែងម្ល៉េះ! យល់សប្តិចាប់បានត្រី ព្រឹកឡើងឈ្នះរង្វាន់ធំពីប៊ូសស្រ្តង

0

មិនជឿ កុំប្រមាថ ចាស់បុរាណពោលថា ឱ្យតែយល់សប្ដិចាប់បានត្រី ដឹងតែមានលាភសំណាងធំចូលផ្ទះ។ ជាក់ស្ដែងដូចអ៊ុំស្រីម្នាក់នេះអ៊ីចឹង យល់សប្តិចាប់បានត្រី៣ថ្ងៃជាប់ៗគ្នា ក៏ទទួលបានលាភសំណាងធំចូលផ្ទះ ឈ្នះរង្វាន់ជិត2ពាន់ដុល្លារពីប៊ូសស្រ្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiGQ8OYYfG3cSvJ7KR4CgaiCuUR8GE7x1u2xj5EIXm9cztUqkPHNf0V9CEcLLbymctAchU4vAceqsQcE6YENqPH0AmK7uGETuVN-dsEDIupD-KUzBO7y28T5nhmestlxhcYgTgN-4A-Hfgzx-hGqukYN8opjOv5VCyVW_7KbHd0fKMEVgD8XQm1Iq_kNMH/s1280/IMG_9276.JPG
ម្ចាស់រង្វាន់កូនល្អ 888$គុណ2 ឈ្មោះ អៀង អ៊ាម អ្នកភូមិហៅគាត់ យាយឡូយ ដែលជាអ្នកលក់នំបញ្ចុក និងកូនប្រុសឈ្មោះ ប៉ាវ សាអែម ធ្វើការសំណង់ បច្ចុប្បន្នរស់នៅភូមិអង្គក្អោត ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។ អ៊ុំស្រីគាត់ប្រាប់ថា គាត់មកពីដកស្មៅនៅស្រែ រៀងហត់អស់កម្លាំង ក៏ទិញប៊ូសស្រ្តងត្រជាក់ៗញុំា1កំប៉ុង គាស់ផាច់ ស្រែកផ្អើល ហៅអ្នកភូមិឱ្យមកជួយពិនិត្យក្រវិលកំប៉ុង ទើបដឹងច្បាស់ថា ត្រូវរង្វាន់កូនល្អ 888$គុណ2 ស្មើ1776$ ពីប៊ូសស្រ្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijl3fFpTWKb2rTpJwnjneEGwo6iQefgSq3oey2kloR45dB2p2CzxSNwzUKYYGT07wWmkbaP8J5Q9gCrEFvbLrM-xQZK9gL0YgRcjCtqBgJ0UtX67cvoALm8ERjTI1pFLT8ADRq6cIYIUJ6yHE5v-M8PVsVXbc7bHMXFZOM8sX81VOeeyc_qAIPtjxP4ld1/s1280/IMG_9275.JPG
ល្បីដូចគេនិយាយមែន ប៊ូសស្រ្តង ឆ្ងាញ់ រង្វាន់ច្រើន ច្រើនរហូតមានអ្នកត្រូវរង្វាន់ស្ទើរាល់ថ្ងៃ មានទាំងរង្វាន់កូនល្អ ប្រពន្ធល្អ ប្ដីល្អ និងរង្វាន់ជាច្រើនផ្សេងទៀតពីភេសជ្ជៈប៊ូសស្រ្តង។ ប៊ូសស្រ្តងផលិតផលខ្មែរ ឆ្ងាញ់ រសជាតិដិតជ្រៅ!

សារព័ត៌មានធំៗមួយចំនួនរបស់កូរ៉េចោ.ទកម្ពុជាថាបង្ខំនារីកូរ៉េនៅកម្ពុជាឲ្យនិយាយល្អៗដើម្បីបិទបាំងព័ត៌មានពិត

0

ពិតជាអយុត្តិធម៌ចំពោះកម្ពុជាណាស់! ក្រោយមាននារីជនជាតិកូរ៉េ បានចេញមកចែករំលែកពីបទពិសោធល្អៗដែលខ្លួនទទួលបានក្នុងការរស់នៅក្នុងប្រទេសកម្ពុជា សារព័ត៌មានធំៗរបស់កូរ៉េខាងត្បូងដូចជា SBS និង The Korean Time បែរជាចុះផ្សាយព័ត៌មានក្នុងន័យផ្លែផ្កាដាក់កម្ពុជាថា បានបង្ខំនារីកូរ៉េទាំងនោះចេញមុខនិយាយ ដើម្បីគ្របដណ្ដប់លើបញ្ហាអសន្ដិសុខដែលកំពុងកើតមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwwgXZjNCGf17c_e1zVim6yF4k94BQ3ysyXVYt73A5VU8UbWmgYFxYKxEgPIt0WcrBhMVrs4ml9M58c-T8apMUWj4rSBRM3O24tIf7jLRSHm4esp8oy906qPLHhvfRJStMiKptmDPRiZmS6OcwIfh46iBTwSX12oK2OONtEXs4bIGKR0PFsbdoMaeHOYMM/s618/image_2025-10-16_15-16-08.png
អត្ថបទមួយដែលចុះផ្សាយដោយ The Korean Time នៅថ្ងៃទី15 ខែតុលា បានបង្ហាញថា ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញករណីចាប់ជំរិត និងការបង្ខាំងមនុស្សពាក់ព័ន្ធនឹងជនជាតិកូរ៉េខាងត្បូងនៅកម្ពុជា ក្រសួងមហាផ្ទៃរបស់ប្រទេសនេះបានបញ្ចេញវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានស្ត្រីជនជាតិកូរ៉េបានលើកសរសើរកម្ពុជាថាជា “ប្រទេសមានសន្តិភាព និងកក់ក្តៅ” ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxd1UQ9ESZLdRdJvHB3_ZFo8ptkHozz4kP0QfOT6q7Wf-2cg6KMwgfTmf9rZKDaA0yy_ZAVa0ryMl5r-zdoohhyphenhyphenrw-fA0ksmWOndPoHLqy6hhK-INQIBxFI8iDl-Jci9Ty8VxfP8K_EvXVBSLuC_DrMtD_eEXqDL-akUlbiGgVz716abzNvah2N362dcD-/s697/photo_2025-10-16_14-22-11.jpg

នៅលើអត្ថបទព័ត៌មាននោះទៀតសោត The Korean Time បានដាក់ចំណងជើងធំៗជាអក្សរថា «’កម្ពុជាមានសន្តិភាព…’ ចុះហេតុអ្វីបានជាស្ត្រីកូរ៉េត្រូវលេចមុខក្នុងវីដេអូរបស់រដ្ឋាភិបាលកម្ពុជា?» ក្នុងន័យនេះសារព័ត៌មានកូរ៉េមួយនេះចង់ចោ.ទប្រកាន់ថា កម្ពុជាបានដាក់សម្ពាធលើជនជាតិកូរ៉េដែលរស់នៅកម្ពុជាទាំងនោះឲ្យពួកគេចេញមកនិយាយល្អៗ ដើម្បីបង្វែរព័ត៌មាននៃករណីចាប់ជំរឹតជនជាតិកូរ៉េនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi4zP1A3F4NrwtVnQksK_oNSxzm7Z025gwsEbIwKDMAvztJVoKjdlyaGhFGhNAmCrudidwpUh7YMsAvA6E1T5uaIRnVHpF4JxGytc6gRm43a5FxJ9-BV47B2nPxk5TeltW7ct61o_BF1brjfJb2N1phTHnYsr2fYV9LAKnRtyQsKzYrL-oM7GLyWkiMIIo/s2048/image_2025-10-16_15-16-08%20(2).png

ក្រៅពីនេះ សារព័ត៌មានដ៏ល្បី SBS របស់កូរ៉េមួយទៀត ក៏បានចុះផ្សាយនូវអត្ថបទព័ត៌មានដែលមានន័យស្រដៀងគ្នានឹងអត្ថបទខាងលើជាមួយនឹងចំណងជើងថា នៅពេលដែល ‘ការភ័យខ្លាចលើកម្ពុជា(Cambodia phobia)’ កំពុងរីករាលដាល… ការនិយាយល្អៗពីជនជាតិកូរ៉េនៅកម្ពុជាក៏ត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFfltSZqwHqbAjnvfBoqgZ6cEtg61vqTkQAbj8sXPm1aEpivbjg1OtrPaIiqFswiH3EiN-2ho2WghYf2n49FMcrBbJAFPOpjHFSLrAFpoEBTcrKmj-HtV1sFOsiDXsIYLrY6cIxJWXUS1RMyncVdzILV3gZOv_IKIyc-gO4Y-ojtFjq-MHzCPNfAfQmYMW/s464/image_2025-10-16_15-16-10%20(2).png

មិនតែប៉ុណ្ណោះ ចំពោះការចុះផ្សាយទាក់ទងនឹងពាក្យសំដីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងដែលបាននិយាយថា «កម្ពុជាគឺជាទីក្រុងនៃឧក្រិដ្ឋកម្ម»កន្លងមកនោះ គឺជាការសរសេដាក់របស់ SBS ដោយខ្លួនឯងប៉ុណ្ណោះ ខណៈមានប្រភពជាច្រើនអះអាងថា ប្រធានាធិបតីកូរ៉េខាងត្បូងពុំបាននិយាយពាក្យទាំងនេះចេញមកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvarNagWRLAyD-zG6je_kGakvQ11bS46rXY3LBuoi7LFHB7TWjbmqNmswJqtuqXCVpOoaOromssH8Bw7wvDSrOOOyUeDT67iOVOu1iDLWn3V9rb7ozOghSLaSbvzcvSQDBdnOuAR04lb7Tzm-bwdQbHkUavtQWjd8TdM2eKU3UE189BodG3mgFFZLv6PRE/s687/image_2025-10-16_15-16-10.png

គួរបញ្ជាក់ថា ជុំវិញករណីឆបោ.ក និងចាប់ជំរឹតលើជនជាតិកូរ៉េ ដែលជាការឃុបឃិតគ្នារវាងជនជាតិកូរ៉េ និងចិន រួមគ្នាប្រព្រឹត្តខុសច្បាប់លើទឹកដីកម្ពុជានោះ គឺរដ្ឋាភិបាលនៃប្រទេសពីរបាននិងកំពុងសហការគ្នាយ៉ាងសកម្មក្នុងការស្រាវជ្រាវ និងបង្រ្កាបជនល្មើស ហើយនៅក្នុងពេលឆាប់ៗខាងមុខ ប្រទេសកូរ៉េនឹងបញ្ជូនប៉ូលីសចារម្មពិសេសឲ្យមកស៊ើបអង្កេត និងបោសសម្អាតបបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ចោលឲ្យអស់៕

BLACKPINK ជាប់ក្នុងបញ្ជី «ស្ត្រីមានឥទ្ធិពលបំផុតនៅអាស៊ី»

0

ទស្សនាវដ្ដី Fortune ទើបតែបានចេញផ្សាយចំណាត់ថ្នាក់ «ស្ត្រីដែលមានឥទ្ធិពលបំផុតនៅអាស៊ី» លើកដំបូងរបស់ខ្លួនហើយក្រុម BLACKPINK ស្ថិតនៅលំដាប់កំពូល។ សមិទ្ធិផលនេះបញ្ជាក់ម្តងទៀតពីជំហរសកលលោក និងឥទ្ធិពលលើសពីវិស័យតន្ត្រីរបស់សមាជិកទាំងបួន Jennie, Rosé, Lisa និង Jisoo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEios2dd-nylhyKTHJkh05xOKG5jQAf63ldaRa9uiRqrSUWzsFdbZO_FhEEDO208ngn_4zwrI7YD9FQ-hdJGRpM9Uu4q2lo6G7N5U1Cyx3ilfspV0VrpMp_xQ5VrIgEi48GZiqpXd-uAHgfQvEPibkfADFqepiJJDijA1ku-0OESPmbQBOfR5Uoqaf7dzxol/s1440/image_2025-10-16_10-55-08.png

យោងតាមគេហទំព័រ Fortune រលកវប្បធម៌កូរ៉េកំពុងរីករាលដាលយ៉ាងខ្លាំងនៅជុំវិញពិភពលោកហើយ BLACKPINK គឺជាតំណាងធម្មតាបំផុតនៃបាតុភូតនេះ។ ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេក្នុងឆ្នាំ២០១៦ ក្រុមនេះបានបំបែកកំណត់ត្រាជាបន្តបន្ទាប់ដូចជា ក្លាយជាក្រុមកូរ៉េដំបូងដែលលក់អាល់ប៊ុមក្នុងស្រុកបានជាងពីរលានអាល់ប៊ុម ជាក្រុមដំបូងដែលឈរនៅលើតារាង Billboard 200 និងជាម្ចាស់នៃដំណើរទេសចរណ៍ដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសម្រាប់សិល្បការិនីអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu2BM-desHAjVYR7Cl5oYcHVdpL75Xojkxrp70XmoczAiUYPSkmjb8UOW4hIMqENVETXmbriypWuX-MJ9PoK2WsqkiKY3VEU9VWKoH4D0hiaM3Ec-lNqu4dBroFT4tvSftcrNntV4onyhI0ia9SP6MD3Xxxf4XyUi23Uy_2XiFwVI-oCjXO43ZCjX5Z0W6/s1916/image_2025-08-08_15-34-58.png

Fortune បានអត្ថាធិប្បាយថា BLACKPINK មិនត្រឹមតែជារូបតំណាងតន្ត្រីប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងវប្បធម៌សកលផងដែរ ដែលរួមចំណែកលើកកំពស់ឥទ្ធិពលរបស់ប្រទេសកូរ៉េនៅលើផែនទីកម្សាន្តអន្តរជាតិ។ រចនាប័ទ្មតន្ត្រីតែមួយគត់របស់ពួកគេ រូបភាពម៉ូតទាន់សម័យ និងសមត្ថភាពក្នុងការភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនចម្រុះជាតិសាសន៍បានជួយក្រុមឱ្យយកឈ្នះលើឧបសគ្គភាសាទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghw34e6vOS_v4GspSTiCcINBSm_jD34SJ_ltoa9_lWxNAIBdhaO4POMG487MSTjTW5pq6NN5GJ0Kdsi_ykW2pA6TmKNA-d3Qu2Xzdek_oiv0eW-PaLWe_sXBfFgd6N_mqcyGUn3FOnJRreo5vk_u2oIN28BgRnrVwk4pElSFgOnM_wGueqenFqvwQ8LAUt/s1640/image_2025-10-16_10-55-08%20(2).png
ពីមហោស្រពតន្ត្រីធំៗដូចជា Coachella រហូតដល់តួនាទីទូតសុឆ្ឆន្ទៈរបស់ម៉ាកយីហោ កំពូលៗរបស់ពិភពលោក BLACKPINK បានបង្ហាញពីភាពរឹងមាំរបស់ពួកគេជាស្ត្រីដែលបំផុសគំនិត និន្នាការឈានមុខគេ និងបង្កើតយុគសម័យថ្មីនៃតន្ត្រីអាស៊ី៕

កុយ អេនណា ថាអ្នកដែលចង់ធ្វើដំណើរថ្មើរជើងគឺត្រូវតែមានគោលដៅច្បាស់លាស់

0

បវរកញ្ញា កុយ អេនណា បានចេញវីដេអូមួយដើម្បីបង្ហាញភាពស្មោះត្រង់ជូនចំពោះទស្សនិកជននិងសប្បុរសជននានាដែលបានចូលបរិច្ចាគថវិកាក្នុងយុទ្ធនាការរបស់ខ្លួនដោយបញ្ជាក់ពីចំនួនទឹកប្រាក់ដែលទទួលបាន។ ជាមួយនឹងការបង្ហាញពីតួលេខទឹកប្រាក់ អេនណា បានរៀបរាប់ពីអ្វីដែលខ្លួនជួបប្រទះក្នុងអំឡុងពេលដើរ១៦ថ្ងៃនិងបានទម្លាយថាពេលដើរបាន៥ថ្ងៃនាងចង់សម្រាក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCTANDO7s4sBuFzvAa8npPuSge2OCXWh-2kul9Xu3SDXMIL2Whg43mLXJJlv8WgeecxuCA7KdJ8br-URNfVu3XQ1U9lSyNOo4gDloMpU5SZVEpwjWDGeW35yFatKoK1tW8SdDlpkC3Ipx74JYVszMEPpWuos_qIDhrPfHgc_oi5XaKvl3gA6YzjmUG20Bz/s2048/image_2025-10-16_09-15-09.png
កាលពីល្ងាចថ្ងៃទី១៥ ខែតុលា កុយ អេនណា បានបង្ហាញថាដំណើរថ្មើរជើងរបស់នាងពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាបនាងទទួលបាន ១២៤ ៦១៦ដុល្លារ។ ក្នុងបេកសកម្មដែលមានទិសដៅច្បាស់លាស់ដើម្បីជួយជនពិការ កុមារ និងដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ កុយ អេនណា បានបង្ហាញថានាងមានអារម្មណ៍រំភើបរីករាយក្រៃលែងហើយនេះជារឿងមួយដ៏ធំក្នុងឆាកជីវិតរបស់នាង។ បវរកញ្ញាដ៏ស្រស់ស្អាតរូបនេះបានឱ្យដឹងទៀតថា នាងមិននឹកស្មានថាទទួលបានការគាំទ្រពីប្រជាពលរដ្ឋច្រើនយ៉ាងនេះនោះទេ ហើយអ្វីដែលលើសពីការរំពឹងទុកនោះគឺចំនួនថវិកាពីសប្បុរសជនដែលទទួលបានច្រើនយ៉ាងខ្លាំងដូចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTnvUzfbN9DL2-jWcHNZ5ETPEPjgoEBcxzjdOJwDhMRVLNsHDIGE8BWtKVEZzWzADVGQ5buJBuRDKYTWlJePNod3r98VGXwYNFeSVpEzBXsrgO4AAOLgEjYJlyqRP3BkhoCgs_O8JZaAETl0wgW3-LB_SpxCJjnXVwdQ8Vl3S_Q1iH12yznE9C8HtCFQde/s2048/image_2025-10-16_09-15-10.png

ជាមួយនឹងដំណើរថ្មើរជើងរបស់ខ្លួនដែលបញ្ចប់ទៅដោយភាពជោគជ័យ កុយ អេនណា បានបង្ហាញពីបញ្ហាធំបំផុតរបស់ខ្លួនគឺជើងរបស់នាងដែលត្រូវការដើរក្នុងមួយថ្ងៃៗគឺច្រើនគីឡូជាហេតុធ្វើឱ្យប៉ះពាល់ជើងនាងខ្លាំង។ អេនណា បានទម្លាយទៀតថា បន្ទាប់ពីនាងដើរបានចំនួន៥ថ្ងៃគឺនាងគិតនឹងចង់សម្រាកមួយថ្ងៃព្រោះតែការឈឺជើងខ្លាំងពេកនាងទ្រាំមិនបាន ខណៈដែលនាងជាមនុស្សដែលពូកែទ្រាំខ្លាំង។ ទោះបីជាមានចិត្តចង់សម្រាក អេនណា ថាមានចិត្តមួយទៀតជំរុញឱ្យនាងបន្តការដើរទៀតដោយដាក់គោលដៅថាដើរបានប៉ុណ្ណាយកប៉ុណ្ណឹង ជាពិសេសគឺទទួលបានការលើកទឹកចិត្តច្រើនពីប្រជាពលរដ្ឋនៅតាមដងផ្លូវ។ អ្វីដែលធ្វើឱ្យនាងខ្លាចមួយទៀត កុយ អេនណា បានបង្ហាញថាគឺជាសត្វឆ្កែគឺនាងខ្លាចខ្លាំងមែនទែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir-aY2GySM4X4P-3g0Q4X0vZLihC91B2-j9lTfXCnul9-zsdX1SKukR3IFHT3XmZv0QGNjBzNU7U4k-hC3GFsu8PL3-zr-9jIAHuKGgcJnxbPisWnIg27vOmCDBMvaXfzCL-HcSmgBULsPuN9B0voffwAmUEsrYKn_2gGdum4a2bptYgwTF342n4CjDpOZ/s2048/image_2025-10-16_09-15-11.png

មុននឹងបញ្ចប់វីដេអូ កុយ អេនណា បាននិយាយថាអ្នកដែលចង់ធ្វើដំណើរថ្មើរជើងគឺត្រូវតែមានគោលបំណងត្រឹមត្រូវ គោលដៅច្បាស់លាស់ ចង់ជួយទៅលើអ្វី និងការតាំងចិត្តឱ្យបានខ្ពស់៕

ក្រុមហ៊ុនចែទូច ប្រកាសដុតទំនិញនាំចូលពីថៃចោលទាំងអស់ ដើម្បីចូលរួមពហិការជាមួយពលរដ្ឋខ្មែរ

0

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អុីម សុផាន់ណារិទ្ធ អុីមផត អិចផត ឯ.ក ឬហៅថា ក្រុមហ៊ុនចែទូច ដែលនាំចូលសាច់បង្កកបានប្រកាសដុតចោលរាល់ទំនិញក្នុងឃ្លាំងទាំងឡាយណាដែលនាំចូលមកពីថៃចោលទាំងអស់ និងបានប្ដេជ្ញាឈប់នាំចូលទំនិញគ្រប់ប្រភេទពីប្រទេសថៃតទៅទៀត ដើម្បីចូលរួមពហិការផលិតផលថៃជាមួយបងប្អូនខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg98WH_F2WH50OMA-Nx54kT0v9O3wMW_-X2IIygokfaINn4poW7odyn2RJq-5OUxTOB_SW8aAQUG0ZzjxYs6jNONlbXH47NqBhV_eCzWgTr9bgg0f8wmhRBl3xPJUd9_2dOajtdC-Y0qcKhyxOaY39BCOwui4K5pfVMza6PFtZO0PunP9KjtzdMkbtJfzfS/s1280/photo_2025-10-16_12-41-42.jpg
យោងតាមសេក្ដីជូនដំណឹងរបស់ក្រុមហ៊ុន នៅថ្ងៃទី15 ខែតុលា ឆ្នាំ2025 ឲ្យដឹងថា ដើម្បីជាការរួមចំណែក ជាមួយប្រជាជនកម្ពុជា ចំពោះការធ្វើពហិការឈប់ប្រើប្រាស់រាល់ផលិតផលទំនិញ ដែលមានប្រភពមកពីប្រទេសថៃ ក្រុមហ៊ុន អ៊ុម សុផាន់ណារិទ្ធ អ៊ីមផត អិចផត ឯ.ក សម្រេចប្រមូលដុតបំផ្លាញចោលនៅរាល់ទំនិញក្នុងឃ្លាំង ដែលមានប្រភពមកពីប្រទេសថៃ និងស្នើសុំឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធចូលរួម ដើម្បីជាការបង្ហាញដល់បងប្អូន ប្រជាជនកម្ពុជាទាំងអស់ អំពីឆន្ទៈរបស់ក្រុមហ៊ុន ក្នុងការចូលរួមពហិការឈប់ប្រើប្រាស់ផលិតផលប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzH5HmaK-W1DXnqZqLjaI2K_DhGmU_-oUWyA8c7btrhUTL749lPUnAYoix21avIZJAch8NmBOZRRtGJvAuZPfW-3Oo-4U7tfa5YGUcmAN0Z48oELlvrT5ZTY4S4O0u5Mrt7DiN3pBUpMfXDcadXvuc7uY-shn6p5-0OLqwQ8siduFgHvasL6-2710S4HGc/s720/photo_2025-10-16_12-41-43.jpg

បន្ថែមលើនេះទៅទៀត ក្នុងនាមជាក្រុមហ៊ុនដែលបាន ធ្វើការចុះបញ្ជីការត្រឹមត្រូវ និងប្រកបអាជីវកម្មស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា លើការនាំចូលទំនិញចូលមកពី បណ្តាប្រទេសមួយចំនួន និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមសេចក្តីជូនដំណឹងចុះថ្ងៃទី16 ខែកក្កដា ឆ្នាំ2025 របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពីការហាមឃាត់នាំចូលមុខទំនិញមួយចំនួនដែលមានប្រភពដើមពីប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj47ru8wprt9BjZnz9TMO_010Lwi8oKfGQjpw073j-GnD1cFpbHAJyF3oyp8z46qsEqS_mlk0Zg9ODa8K6sZC7X7hytWLZr64fAVXT6JFD6FjqRQoIpR4T87oF8kmeI0kr8i5XUA20spg4BVL0W2D3b1SGph0tD15CYnLz87gFcKzkx01GCR0DddiNMGrbI/s1280/photo_2025-10-16_12-41-44.jpg
ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏បានសូមការខន្តីអភ័យទោសពីបងប្អូនប្រជាជនខ្មែរទាំងអស់ ចំពោះកំហុសឆ្គងដែលកើតឡើងដោយចេតនា ឬអចេតនា។ ហើយក្រុមហ៊ុនបានសន្យាថា នឹងខំព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីជួយគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុកជាអាទិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHig6HP7uvzxQnEJnI16lB8mqli4pwApHFmN-HXNaUsYMID-PtX4RdMspW_dC4DEG_RDznWXZ7I08uiIq4wRaS_Bb4VGAOV1QgPnt5BSKYQSZ3REhoa5uIdltpBiIgrTJHG4fu3BfnxWR22e_NIsS6O2AtM3jZYbkOdUxvqh372bbeu08uDl1vnrEMCc1a/s960/photo_2025-10-16_12-41-41.jpg

គួរជម្រាបថា តាមរយៈសេចក្ដីជូនដំណឹងខាងលើនេះក្រុមហ៊ុនបានបញ្ជាក់ថា រាល់ទំនិញរបស់ក្រុមហ៊ុនជាពិសេសសាច់សត្វបង្កក មិនមែននាំចូលមកតែពីប្រទេសថៃនោះទេ ពោលគឺមាននាំចូលមកពីប្រទេសវៀតណាម ប្រទេសប្រេស៊ីល ប្រទេសកូរ៉េ ប្រទេសរុស្សី ប្រទេសហូឡង់ ប្រទេសអូស្ត្រាលី ប្រទេសអាហ្សង់ទីន និងប្រទេសអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghUlb7mb2YZirSdoRCDOQhBd94h8LZgYc9FJT0PN_4ykILSwbX4a6swFz_vrNo429MrYruj9SmhnoJBWtbShF1iHJdqVIwoHacGLAaEQ1QN9-hM3hDpyyL8aAgZwKOQyV6ftgKw6aC0sWB3jOydW-6fHYmc8ui3JfOLnCBT0czLPk7UjGymIP4pbIS8VPF/s960/photo_2025-10-16_12-41-41%20(2).jpg

ជាងនេះទៅទៀត ក្រោយពីកម្លាំងសមត្ថកិច្ចគយ និងមន្រ្តីជំនាញបានចុះមកត្រួតពិនិត្យបានបញ្ជាក់ថា រាល់ទំនិញក្នុងឃ្លាំងក្រុមហ៊ុនគឺមានការបង់ពន្ធនាំចូលត្រឹមត្រូវ ចំណែកឯលទ្ធផលវិភាគសំណាកទៀតសោតបានបង្ហាញថា ទំនិញទាំងអស់ត្រូវបានរក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវ និងពុំមានសារធាតុគីមី (FORMALIN) ដែល បណ្តាលឱ្យប៉ះពាល់សុខភាពឡើយ៕

Rick Kh ថាក្នុងគា្រដែលកម្ពុជារងនូវស.ង្គ្រាមនិងការចោ.ទប្រកាន់ ពលរដ្ឋខ្មែរត្រូវតស៊ូជាមួយគ្នា

0

ក្នុងគ្រាដ៏លំបាកសម្រាប់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៥ គឺឆ្លងកាត់នូវសង្គ្រាមឈ្លានពានពីថៃ និសិ្សតកូរ៉េម្នាក់ស្លាប់នៅខ្មែរ ប្រទេសកូរ៉េខាងត្បូងហាក់បង្ហាញសកម្មភាពធ្ងន់ធ្ងរយ៉ាងខ្លាំងមកលើប្រទេសកម្ពុជា រួមទាំងករណីផ្សេងទៀតអ្នកបង្កើតមាតិកា Rick Kh បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែររួបរួមសាមគ្គីគ្នាកុំបាក់ទឹកចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi33JdLTyz4UJs7POtAzt2F55ILLL6MxJK_ULuw1fc-enhXDttMfICbWdVga7_mKsw8i8RvWdp8ddvpBQSr3GHbNVKfhXTwhnDqjJz3GfBrnixvuOmY0SIvNTXoEbMmedX3Y9pDy3TMzD4hlGZA9Kzqc2w2k493AdSx5f0MFKehrz91OTCaxhp8D_Cwu5wl/s2048/image_2025-10-08_10-14-10%20(2).png
នៅល្ងាចថ្ងៃទី១៥ តុលា Rick Kh បានបង្ហោះសំណេរនៅលើផេករបស់ខ្លួនដែលមានអ្នកតាមដានជិត២លាននាក់ថា «ស្រុកខ្មែរខ្ញុំអើយ ទោះយើងកំពុងរងនៅសង្គ្រាមចង់បានទឹកដី ហើយមករងគ្រោះដោយការចោទប្រកាន់យ៉ាងណា ក៏ពួកយើងមិនទៅណាចោលអ្នកដែរ (ពេលនេះយើងនៅតែស៊ូរួមគ្នាលុះក្ស័យ) »។ លោកបន្តទៀតថា «យើងនឹងរស់នៅអភិវឌ្ឍន៍ជាតិរួមគ្នា កសាងប្រទេសខ្មែរដល់ថ្ងៃស្លាប់ ពួកយើងនៅតែជំនះការមើលងាយ គ្រប់ឧបសគ្គ ដោយមានឆន្ទះដោះស្រាយ ខំប្រឹងសិក្សាអភិវឌ្ឍន៍ខ្លួនឯង ដើម្បីកម្ពុជាប្រទេសរបស់ពួកយើង» អ្នកបង្កើតមាតិកាល្បីឈ្មោះបានសង្កត់ធ្ងន់ឱ្យប្រជាជនខ្មែរតស៊ូឡើងកុំបាក់ទឹកចិត្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigOwKWxT2B8WnDAaf1HoOzEHt-c1ZVYYKT9aXTeKGTOrWsnPZUXV_4khPjfbtbEWdw7ulVaA-rnq9Z5XSuKW5H5UuJuGTrv8HipwIk29adodJhYdiGgtARLwD4TXwEWoHgD-mhtqYNLqbkW6KNu2oy4nRiLAMl1Je_PBX2mRKmcoIMGpYWBDypOwzXrqW7/s1860/image_2025-10-08_10-14-13.png
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការចុះផ្សាយក្នុងប្រទេសកូរ៉េខាងត្បូងករណីនិស្សិតកូរ៉េវ័យ២២ឆ្នាំស្លាប់ ដោយគាំងបេះដូងដែលបណ្ដាលមកពីការធ្វើទារុណកម្ម ប្រព័ន្ធផ្សព្វផ្សាយជាច្រើនហាក់វាយប្រហារមកកាន់ប្រទេសកម្ពុជាយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េពីប្រធានាធិបតីរបស់ខ្លួនហៅកម្ពុជាថាជាទីក្រុងឧក្រិដ្ឋកម្ម ហាក់អយុត្តិធម៌យ៉ាងខ្លាំងខណៈដែលជនជាតិចិនជាអ្នកប្រព្រឹត្តប៉ុន្តែស្ទើរតែគ្រប់យ៉ាងធ្លាក់មកលើកម្ពុជាតែម្នាក់ឯង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYDRFa2eBgy-qo9gEi8VY1xHpowJu8G5g5txNl-9gRKkmH-qFGf9C1gBQtohQMiMXEGhy3VAAvHN05EzY57F3yMBwqaamAbl2Kt6R8FzE0bm-saa3lDSjTx8uKZBAvRPTDaXk-13orZkXV2BaJoGgNR645OiHulFAnOzL8Jc3RPOd876IKG6G9ncQk4I-V/s2048/image_2025-10-08_10-14-15.png

ស្ថានការណ៍តានតឹងនេះមានពលរដ្ឋកូរ៉េដែលរស់នៅលើទឹកដីកម្ពុជាចេញវីដេអូលាតត្រដាងពីបទពិសោធរស់នៅក្នុងកម្ពុជាពុំដូចអ្វីដែលចុះផ្សាយស្រាប់តែមានការចោទប្រកាន់ថាវីដេអូ AI ឬចោទប្រកាន់មកកាន់រដ្ឋាភិបាលទៅវិញ។ ជាមួយនឹងករណីទាក់ទងនឹងប្រទេសកូរ៉េខាងត្បូងកម្ពុជាក៏សាយភាយឈ្មោះលើប្រព័ន្ធផ្សព្វផ្សាយធំៗទាក់ទងនឹងសហរដ្ឋអាម៉េរិករកឃើញថាប្រធានក្រុមហ៊ុន ចេន ហ្ស៊ី មានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋឆបោ.កតាមអនឡាញ និងការលាងលុយកខ្វក់ដ៏ធំសម្បើមនៅ ដោយបានកេងប្រវ័ញ្ចលើជនរងគ្រោះនៅទូទាំងពិភពលោករាប់លាននាក់ និងបង្កើតប្រាក់ចំណេញខុសច្បាប់រាប់ពាន់លានដុល្លារ៕

ក្រុមជ្រុលនិយមថៃធ្វើបាតុកម្មមុខស្ថានទូតកម្ពុជាដើម្បីបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃបានប្រមូលគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតកម្ពុជា ដោយដាក់សម្ពាធឱ្យមេដឹកនាំកម្ពុជាបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ជាបន្ទាន់ ពួកគេចោទប្រកាន់ពលរដ្ឋខ្មែរល្មើសអធិបតេយ្យនៅតំបន់ព្រំដែនខេត្តស្រះកែវ និងត្រៀមធ្វើបាតុកម្មនៅខេត្តស្រះកែវនាចុងខែតុលា ។ ក្រុមបាតុករជំរុញឱ្យនាយករដ្ឋមន្ត្រីថៃប្រកាន់គោលជំហរតឹងរ៉ឹងជាមួយកម្ពុជាដូចប្រទេសផ្សេងៗ រួមទាំងបកស្បែកមុខមន្ត្រីថៃមួយចំនួនដែលពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily News ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7ohi5UvLIzCmHqsjaieYjGda0-nBXpMdd-gwZOOzQx7ivtleBJgQ_WWlAae6Y12Ki6iR8bhNZbUqx-7jtZfnYQBnwaWxXWAkxKKhhSTWJMNG4V1hpzuJXTUCUAFs86YjrB8CbkkVoBvFzv9elboJAITLvm-Yb7qFTZi9Tb4UMmhuqM-iuDeVJs1YoYOm0/s1280/photo_2025-10-16_14-03-33.jpg
នាវេលាម៉ោង១០ព្រឹក ថ្ងៃទី១៦ ខែតុលា បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ដឹកនាំដោយបុគ្គល ពិជិត ឆ័យមង្គល ព្រមទាំងក្រុមជ្រុលនិយមជាច្រើននាក់ បានយកឧបករណ៍បំពងសំឡេង និងកាន់ស្លាកសញ្ញានៅមុខស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ដើម្បីទាមទារឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8lCVEQcxHisfbnazCmL30_4mmXucRRYO_lueC6q3NKK1lrictE9O11J77qzi1Zt_PuCUEbuXoZx3Eo3QQKFgg6_DxEFOHHIi2VB2nylfsa-KyUkS_InuYlRUnhwUEYmF_r5Je5xnoMMAQFooGuj6nLkT4v3-wBxPPiWlrs3vfB7yOSf35Aj-6adPw5UEI/s1280/photo_2025-10-16_14-03-34%20(2).jpg

ក្រុមបាតុករបានបិទផ្លូវ និងឡើងលើរថយន្តនិយាយម្តងម្នាក់ទាមទារឱ្យមេដឹកនាំកម្ពុជាជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយពួកគេនិយាយបំភ្លៃថា ជាទឹកដីថៃ ។ ក្រៅពីនេះ ទាមទារឱ្យលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ព្រមទាំងស្រែកថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជាមនុស្សលក់ជាតិ ។ ក្នុងអំឡុងពេលនេះ សមត្ថកិច្ចថៃបានប្រមូលកម្លាំងឈរនៅមុខស្ថានទូតកម្ពុជាដើម្បីការពារអំពើហិង្សា និងសម្រួលចរាចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6ortoK5tQiuse7xL3ZXbeqcVqirkJuu9oOz2L3K-d_QjiVYDMwKKlIKYikQ8bKIcCMqLpQve15zXwMlPNYrG8auA3BlzXoDNEOz5AeN42Yk3-e_tf0x791_bXFhvJPKlMzCZVZRP2k-PCniMoXVvKPDojCR6lpc3uZNNebu88kQjKW5YbAYHMvzOV7s5-/s1200/photo_2025-10-16_14-03-34%20(3).jpg

បុគ្គល ពិជិត ឆ័យមង្គល មេដឹកនាំបាតុករនិយាយថា ទោះជាគ្មានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ប៉ុន្តែការប្រមូលផ្តុំគ្នានេះ គឺទាមទារឱ្យមេដឹកនាំកម្ពុជាជម្លៀសពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវ និងទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បង្ហាញគោលជំហរតឹងរ៉ឹងដាក់សម្ពាធមេដឹកនាំកម្ពុជា ។ នាយករដ្ឋមន្ត្រីថៃត្រូវបញ្ជូនលិខិតម៉ឺងម៉ាត់ទៅកម្ពុជា ខណៈថៃបានត្រៀមកម្លាំងទ័ពជានិច្ច ប៉ុន្តែដោយសារលោក អនុថីន ពុំម៉ឺងម៉ាត់ ទើបធ្វើឱ្យបញ្ហាអូសបន្លាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj6rYteK4t8WYvAa78FRsPNiqUkhmsjTyv2mFmnsRoM9kctdaStvgPsGDyEkFYLae8taRrVAQOX3fW98tC2qkKzdLZoBJiKjCPGEfNqZ7LT9hXqB-wP_5EY_idPVMsGMaRFRVWAhQrUpkuYlZxRHhkkMlZZDuUgJYlTRhv3lpK0rSa9-Iib7h4D53eTN4g/s1280/photo_2025-10-16_14-03-34.jpg

បុគ្គលនេះបន្តថា មេដឹកនាំកូរ៉េខាងត្បូង អង់គ្លេស និងអាមេរិក ចាប់ផ្តើមដាក់សម្ពាធកម្ពុជាករណីឆបោកតាមអនឡាញ បែរជាថៃជាប្រទេសជិតខាងមិនចាត់វិធានការឱ្យលឿនដូចប្រទេសទាំងនេះ ។ ថៃគួរបកស្បែកមុខរដ្ឋមន្ត្រីថៃដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុធនាគារនៅកម្ពុជា និងចាត់វិធានការលើបុគ្គលពាក់ព័ន្ធនឹងការប្រព្រឹត្តខុស ។ រីឯការរិះគន់យ៉ាងខ្លាំងលើសមាជិកព្រឹទ្ធសភា លោកស្រី អាំងខាណា នីឡៈផៃជីត គឺជាសិទ្ធិបុគ្គល ប៉ុន្តែសូមពលរដ្ឋថៃការពារអធិបតេយ្យច្រើនជាងឈ្លោះគ្នាឯង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4axuvlKt9o7GHdJwlNOz0L7A8CoGnDtn46_x7ZpJM8uSQbDrt-uu-JjlDDmpGf6F6LPKRkLz78d7ap_y6qs5pslz-ClcLqr79u2TBs-FmyYa67FKEazld_hxuae0p__woxbW5GY9Mg3-ux3rsWP8yRfJJomKM6o3dm240D_JHn1oF7LMy3k_CfaFUF9j2/s1200/photo_2025-10-16_14-03-35%20(2).jpg

គួរបញ្ជាក់ថា ក្រុមបាតុករនឹងប្រមូលគ្នាធ្វើបាតុកម្មនៅព្រំដែនខេត្តស្រះកែវនាចុងខែតុលានេះ ដោយទាក់ទងទៅបុគ្គលជ្រុលនិយម ស៊ុមក្វាម ឃីត ដើម្បីកំណត់ថ្ងៃធ្វើបាតុកម្ម ហើយក្រុមបាតុករបាននាំគ្នាច្រៀងចម្រៀងជាតិមុនពេលបំបែកហ្វូង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0OGfCfpuBgDOAvXGniBhTT3ArDqLZy5XrXui-dRP_ymD8pVm5DDRyoN-tMCzucA9Gn89sHC15Dh3rE5oEZRFTH8ZYBFvgfkB6-mG_h3x-BjRF1prya0adgnbK0FU7TX2iAcgGgZsOM-Azn7aqOt0bI8GeO1AeMATODDV3IAMXRfhDQrT9FjctUP57AJ-E/s1200/photo_2025-10-16_14-03-35.jpg

Tian Xuning រងនូវភាពចម្រូ.ងចម្រា.សម្តងទៀតជុំវិញទំនាក់ទំនងស្នេហា

0

កាលពីពេលថ្មីៗនេះ Paparazzi ចាប់បាន Tian Xuning ដើរចេញពីផ្ទះកាន់ដៃមិត្តស្រីដោយបង្ហាញថាពួកគេអាចនឹងរស់នៅជាមួយគ្នា។ រូបភាព paparazzi បង្ហាញពីនារីម្នាក់នោះដោយចោទប្រកាន់ថាជា Ruoruo ដែលធ្លាប់ថតរូបក្នុងការប្រគំតន្ត្រីជាមួយគ្នា។ បន្ទាប់ពីរឿងនេះ អ្នកនិយមលេងអ៊ីនធឺណិតក៏បានលាតត្រដាងសារដែលចោទប្រកាន់ថាជាសញ្ញាប្រយោលបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbQ5NssUN7Fob5mC2L52kzimSqDAG1DhtNeAY8h6sEU8DM5mdNeAnT16qD7l2znIiebMfBJ-FdsUCQtN0HTEXvy4uwVBtYKCjQ7fiFGoILzEBKE2BGdwsNE2HFtv3iPj1qSLp78ArgZLiltOWUpRkQcfN6C-DEt4YlkZxDuBHho_fXozUvbokDR7FBM_4h/s1512/image_2025-10-15_11-14-47.png
ទោះយ៉ាងណា កាលពីកន្លងមកនេះ Tian Xuning បានចេញលិខិតរបស់មេធាវីដោយនិយាយថា បច្ចុប្បន្ននេះលោកនៅលីវ ហើយបានបដិសេធពាក្យចចាមអារ៉ាមតាមអនឡាញ ។ បន្ទាប់ពីឃើញការលើកឡើងកន្លងមកអ្នកគាំទ្រជាច្រើនជឿថាតារាប្រុសរូបនេះនៅលីវ។ទោះយ៉ាងណារូបភាពថ្មីនៅកន្លែងចតឡាន អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានសន្និដ្ឋានថា Tian Xuning និង Ruoruo បានរួមរស់ជាមួយគ្នាតាំងពីដើមឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន រួមទាំងនារីរូបនេះផ្ទាល់បានបញ្ចេញមតិ និងឆ្លើយតបទៅនឹងការបង្ហោះទាក់ទងនឹង Tian Xuning នៅលើគណនីរបស់នាងជាច្រើនដង ហើយថែមទាំងត្រូវបានគេថតរូបទៅចូលរួមពិធីបុណ្យតន្ត្រីជាមួយគ្នាកាលពីខែមិថុនា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjop1weHKOb2dJSCbC5riK7eGQXLYRsttmQOejet5VtRTMR9wBTglF8ZVxi_idRSli1qo0PXfoeUgAyR9YmXvS6iecsVWQ4_udC5A-wB0JxhsHFhzp2yXtxf9zYKa4RWRPi4b4XZoUzhLPKZjPxXd9MLxfsaxGo3ZUnvIcs5q0zLDQfZ9zxxudmlmwrHnVO/s1440/image_2025-10-15_11-14-49.png

យ៉ាងណាមិញ អ្នកគាំទ្រតែងតែគិតថា Tian Xuning នៅលីវហើយអ្នកគាំទ្រមួយចំនួនបាននិយាយថាមនុស្សម្នាក់នេះមិនមែនជា Tian Xuning នោះទេ។ យ៉ាងណាសម្រាប់មតិមួយផ្នែកបានលើកឡើងថារូបថតដោយ paparazzi បង្ហាញពីនារីនោះគឺមាន កាបូប និងចិញ្ចៀន គឺពិតជាដូចគ្នាទៅនឹងរូបភាពដែល Ruoruo បានបង្ហោះនៅលើគណនីបណ្តាញសង្គមរបស់នាងពីមុន។ paparazzi ផ្ទាល់ក៏បាននិយាយថាវីដេអូនេះត្រូវបានថតនៅក្នុងបន្ទប់ក្រោមដីនៃផ្ទះរបស់ Tian Xuning កាលពីមួយខែមុន។ គេនិយាយថារថយន្តនោះជារបស់ Ruoruo ហើយកាបូបក៏ត្រូវបានគេបង្ហោះដោយ Ruoruo ខ្លួនឯងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk70W0uIwA9Wu_ZYcD86fN8hiwd7SO6BDHR5TVZmxVORD3sO6mOF_hCXvpqfaOrotBSg3EgnELoxKx8MzRb8ML_S8U8iYr32aGmjoce4IgYUueeNXXoF6xLmc8ygO7PBuToV1WZIr9MApo9rzkjdKNuJ4SI7FYIIyMYbjv7klbieMWVQS0aEpatY6JTrxZ/s1106/image_2025-10-15_09-21-30.png
ស្របពេលមានការអះអាងជាច្រើនថាវីដេអូនោះគឺជា Tian Xuning អ្នកគាំទ្រមួយចំនួនបានបើកចិត្តដោយនិយាយថាតារាមិនអាចមានទំនាក់ទំនងទេឬ ហើយម្យ៉ាងវិញទៀតគួរតែឱ្យ Tian Xuning មានសេរីភាពក្នុងរឿងស្នេហា។ អ្នកលេងអ៊ីនធឺណិតម្នាក់បានលាតត្រដាងសារមួយដែល Ruoruo សន្មត់ថាផ្ញើទៅខ្លួនកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដែលក្នុងនោះនាងសង្ឃឹមថាអ្នកលេងអ៊ីនធឺណិតនឹងឈប់សួរពីរឿងរបស់ពួកគេ និងយាយីនាង។ បែកគ្នាឬអត់គឺអាស្រ័យលើអ្នករាល់គ្នាជាអ្នកវិនិច្ឆ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdQPqTommlUFqgS422hlxG23nVBK-xZpqeMGAdAc0JH9L3x0QF-6tiyYH-Uf41iPPg0JNDSzeJbXQE4otKj-3zld1i0q_Fw4N4iPcZEGvczp4o8CGbLuoA1hjcOTq2MWMsVkcOZ0OVU8q_Rd_r6NgjENUg4BXEvH0LXp-Ruk3KPkO4vs17CZfAMIjHwL5f/s1380/image_2025-10-15_09-21-28%20(2).png

អ្នកនិយមលេងអ៊ីនធឺណិតមួយផ្នែកទៀតបានអំពាវនាវឱ្យ Tian Xuning ចេញមកបញ្ជាក់ព្រោះគេអាចយល់បានថាតារាល្បីខ្លាចប៉ះពាល់ដល់អាជីពរបស់ពួកគេ ប៉ុន្តែការនិយាយកុហក និងការចេញសេចក្តីថ្លែងការណ៍មិនពិតនឹងក្លាយជាកំណត់ត្រាខ្មៅពេញមួយជីវិត៕