ដល់ពេលដែលត្រូវរករឿង ចោ.ទប្រកា.ន់កម្ពុជាទៀតហើយ! នៅមុននេះបន្តិចកងទ័ពបូព៌ារបស់ថៃបានចេញសេចក្ដីប្រកាសថា មានជនជាតិចិនម្នាក់បានជាន់មីនផ្ទុះរងរបួស នៅខណៈពេលគេព្យាយាមឆ្លងចូលទឹកដីថៃដោយខុសច្បាប់ ត្រង់ចំណុចព្រំដែនក្បែរភូមិជោគជ័យរបស់កម្ពុជា និង បានណងចាន់របស់ថៃ ។ បច្ចុប្បន្នអាជ្ញាធរខេត្តស្រះកែវកំពុងធ្វើការស៊ើបអង្កេតលើរឿងនេះ។

យោងតាមសារព័ត៌មាន Khaosod នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញផ្សាយអំពីរបាយការណ៍របស់កងទ័ពភូមិភាគ១ថៃ ដែលទទួលបានពីកងកម្លាំងបូរ៉ាផាថា កាលពីម៉ោងប្រមាណ ០៥:៥០ព្រឹក ពួកគេបានឮសម្លេងផ្ទុះដ៏ខ្លាំងមួយចេញពីក្នុងព្រៃ ដែលមានចម្ងាយប្រហែល ៨០-៩០ ម៉ែត្រពីផ្លូវស៊ីផេន ហើយក៏បាននាំគ្នាស្ទុះទៅពិនិត្យមើល និងបានរកឃើញថា បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារតែការផ្ទុះនោះ។
តាមការត្រួតពិនិត្យលិខិតឆ្លងដែនបន្ថែមទៀតបានរកឃើញថា ជនរងគ្រោះខាងលើគឺជាជនជាតិចិនអាយុ ២៦ ឆ្នាំមកពីខេត្តយូណាន បានរងរបួសធ្ងន់ធ្ងរដោយសារជើងស្តាំដាច់។ កងកម្លាំងថៃសង្ស័យថា ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលដែលគាត់បានព្យាយាមឆ្លងដែនខុសច្បាប់ពីកម្ពុជាចូលទៅក្នុងទឹកដីថៃ។
តាមការបញ្ចាក់របស់មន្រ្តីព្រំដែនថៃបានអះអាងថា តំបន់កើតហេតុនៃការផ្ទុះមីនលើជនជាតិចិននេះ គឺជាតំបន់ដែលមានមីននៅ Ban Nong Chan (ក្បែរភូមិជោគជ័យរបស់កម្ពុជា) ជាកន្លែងដែលប្រតិបត្តិការដោះមីនរបស់ភាគីថៃនៅតែបន្ត។
.jpg)
យោធា និងមន្ត្រីនគរបាលព្រំដែនរបស់ថៃ ក៏បានធ្វើអន្តរាគមន៍បញ្ជូនបុរសជនជាតិចិននោះទៅសង្រ្គោះនៅមន្ទីពេទ្យរួចរាល់ ហើយឥឡូវនេះពួកគេកំពុងរឹតបន្តឹងការត្រួតពិនិត្យនៅចំណុចនោះ ដើម្បីធានាសុវត្ថិភាព ចៀសវាងមានការផ្ទុះជាបន្តបន្ទាប់ទៀត។
ទោះជាយ៉ាងណា យើងមានតែរង់ចាំមើលជាបន្តទៀតថា តើលទ្ធផលនៃការស៊ើបអង្កេតរបស់អាជ្ញាធរមីនរបស់ថៃនឹងបង្ហាញអំពីមីននេះថាជាមីនថ្មីទៀត ឬមួយយ៉ាងណា? ព្រោះតាមការសង្កេតពីហេតុការណ៍ផ្ទុះមីនទាំងអស់កន្លងមកនេះ យោធាថៃតែងលើកយកសេណារីយ៉ូផ្ទុះមីនជាលេសដើម្បីចោ.ទប្រកាន់ និងទម្លាក់កំហុសលើកម្ពុជាជានិច្ច៕










