Home Blog Page 222

សម្ដេចធិបតីចេញបញ្ជារ! ហាមដាក់លក់ ឬ ចែកចាយភេសជ្ជៈប៉ូវកម្លាំងនៅតាមគ្រប់សាលារៀន

0

រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំដល់ក្រសួងអប់រំ យុវជននិងកីឡា ឲ្យដាក់ចេញនូវវិធានការមុឺងម៉ាត់ ក្នុងការដកចេញនូវភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ចេញពីគ្រឹះស្ថានអប់រំទាំងអស់ទូទាំងប្រទេស ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខមាលភាពរបស់សិស្សានុសិស្ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR25vOv8ufL2xoql3YYfLN4e2XTmESVtflrV-KOgKwA0_OE7yDrAdUTqho9cdHPyi9hp6VlW52zqA8lRX5uGZEu6Qc4qeUPiPXcD8LpLmWJ5PQtE5gDnOa_RjrIWTQD6421eKOPIwE5juTroYesLwL-wdxMugaWOF9CaD7qOV837Y-OajUxO4qo95RLo_r/s855/photo_2025-11-03_15-39-02.jpg
យោងតាមសារលិខិត ថ្លែងក្នុងឱកាសអបអរសាទរ «ទិវារជាតិអាហាររូបត្ថម្ភ» លើកទី១២ (ថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០១៤ – ៦ វិច្ឆិកា ២០២៥) ក្រោមប្រធានបទ៖ អាហាររូបត្ថម្ភដើម្បីសន្តិភាព សន្តិភាពដើម្បីអាហាររូបត្ថម្ភ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន ១១ចំណុច ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPT1-5-Cdl2_gvscjpGEt3K3WfelvP6k39S4MyK3TyaIhp2UnEANPvuP42Pp9psBsVttR71TOL_QRi1wwOSqe3xq1TuHARudTNz7YvYvt9vQGOjG1laH55no3Os5mkAjKo-nT3xZKdcUEh2fHMbIxqvAnTTkZMpF0hbJzPIZXagBaFDNm_jXDlSePIqdyB/s1280/image_2025-11-03_16-12-50.png
ក្នុងនោះរួមមានអនុសាសន៍ដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលបានដាក់ជូនទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាព និងហាមឃាត់ការទទួលទាន ចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈនិងឯកជន ការចែកចាយ ការដាក់តាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-fcfsKFeiLUBDAS9QqTGV-WwR8SUHQTPfmkD-EXloimHBUUP1aP32DFRnbmFSmXat19wjFNhSlwq7sjOlpnWDqFez14_D5SCF8r8LJhRAMYH3bbG97jkuIofNaH2iqh_JAt-gdblvDYKlgKT4cEsn2dTuT8mmbItgAcU-iFlM6vno_8hqIeHryjg9kQb_/s750/image_2025-11-03_16-12-48.png

ក្នុងន័យនេះ ក្រសួងអប់រំត្រូវបន្តលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់ សិស្សានុសិស្ស តាមរយៈកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងការ ផ្តល់សេវាអប់រំស្តីពីអាហារូបត្ថម្ភ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaZJ6nZJ9ochLHFotsj1Hf-okqoAI4Hd71-0eow66547MOS9mezt-NM-I7Wlqlx-xV0A8AP_94zp_68Bz5to81dsFMMpVrsCph-7kFju9bh1FAyA0ZpdZvdpgAr4_Ht-k_syU7Mn3n3gnMbde24judAnjfKHew73uOrWiiM3bh_HfoxmZ2jn_iPWFAabRB/s1280/image_2025-11-03_16-12-49%20(2).png
ការដាក់ចេញនូវវិធានការណ៍របស់ប្រមុខរាជរដ្ឋាភិបាលដុចខាងលើនេះ ទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់សាធារណជន ជាពិសេសអាណាព្យាបាលទាំងអស់ ដែលតែងមានក្ដីបារម្ភចំពោះការបរិភោគចំណីរបស់កូនៗពួកគាត់នៅឯសាលារៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbdPL6SMpL68d9e171nGwO6QUGUOOy5JxpvVCp-eW6Ooy3W37sJOBxgAACDbwJD8fdl0sXUrjW95LOSiayAONAtIwqCiqFyo6X9XEPJoQ-cW3XSoo7F9kAzw-ILxB3Srmyk8EcFZKNI53pfVvJ5jRl9VLZW7cNgecPXcpfHjJCKSvYZ_niL0FdIw6h0SoB/s1200/image_2025-11-03_16-12-49.png

ជាមួយគ្នានេះ ពលរដ្ឋក៏សំណូមពរឲ្យមានការផាកពិន័យចំពោះអាជីវករ ឬអ្នកលក់ទាំងឡាយណាដែលបំពាននឹងបទបញ្ជារខាងលើឲ្យបានមុឺងម៉ាត់បំផុត ព្រមទាំងស្នើសុំឲ្យក្រសួងរឹតបន្តឹងការត្រួតពិនិត្យចំណីអាហារតាមសាលារៀនប្រភេទផ្សេងៗទៀត ជាពិសេសប្រភេទនំកញ្ចប់ និងអាហារវិចខ្ចប់ស្រាប់ដែលនាំចូលមកពីក្រៅប្រទេស ជៀសវាងការលក់ដូរចំណីអាហារដែលមានជាតិគីមីនៅក្នុងសាលារៀន ដែលធ្វើឲ្យគ្រោះថ្នាក់ដល់សុខភាពក្មេងៗដែលទទួលទាន៕

ភរិយាលោក អនុទីន ចេញមុខ«សុំទោស»ជាសាធារណៈក្រោយប្រើពាក្យមិនសមរម្យដាក់អ្នកកាសែត

0

ប្រទេសថៃ៖ លោកស្រី Thananon Niramit ជាភរិយារបស់លោកនាយករដ្ឋមន្រ្តី អនុទីន ឆាន់វិរៈគុល ដែលទទួលបានការរិះគន់យ៉ាងចាស់ដៃពីសាធារណជន បន្ទាប់ពីនាងបានហៅអ្នកកាសែតថា «ចិត្តអាក្រ.ក់» ដែលសួរសំណួរពិបាកៗ និងដាក់សម្ពាធលើស្វាមីខ្លួន បានចេញមកសូមការអភ័យទោ.សចំពោះពាក្យសំដីទាំងនេះ ដោយអះអាងថា វាគ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizTA34gjx5dtjewovm3EWMtaoQ7G5TjhyH4bDdm53qWl0l5OZnbAYkvfs2E5Qn1LAQfDcmsFTnIUcPzUA3Xku-kkXSVXJ3pjIJXY_YxuRHrFKrnwu2Fv9njUJXecIGcQfvnjTtjWt8Ls7S-v0U4hFPvD96hTlMyC3yROhkT07IFllFCjwHJ-uhGuX3Azrk/s693/photo_2025-11-03_14-25-32%20(2).jpg
យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បាឲ្យដឹងថា លោកស្រី Thananon Niramit ឬ Suthasinee Charnvirakul ដែលបច្ចុប្បន្នមានងារជាលោកជំទាវទី១ របស់ប្រទេសថៃ បានចេញសេចក្តីសុំទោសជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកដោយបញ្ជាក់ថា លោកស្រីមិនមានបំណងប្រមា.ថនរណាម្នាក់ទេ ហើយពាក្យសម្ដីរបស់លោកស្រីគ្រាន់តែជាការនិយាយលេងសើចទៅកាន់អ្នកកាសែតប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1Ie9dOK6oJM0pViqiQjEOkpLuLGwa_C6DBzy2cqjKe3211N1WnZ-q1LmtOYceUwtaOEDiEYAjgB3cScyaeEDUy525Ksp-MfX9rxbXhBU5SrmHEFQUI5zHTVaUPtkWX8F4v1JQh8g3o9yhVUQ5lDujo6fBlI-Jg1sPIHBk-_vjDpXpLjJxxz5B97xcwknz/s1247/photo_2025-11-03_14-25-32%20(4).jpg

លោកស្រីបានសម្តែងនូវការសោកស្តាយចំពោះជម្រើសភាសារបស់លោកស្រី និងទទួលស្គាល់តួនាទីសំខាន់របស់អ្នកសារព័ត៌មានក្នុងការទំនាក់ទំនងគោលនយោបាយរបស់រដ្ឋាភិបាល និងព័ត៌មានសាធារណៈ។ លោកស្រីបានបន្ថែមថា លោកស្រីតែងគោរពដល់ការងាររបស់សារព័ត៌មាន និងឱ្យតម្លៃចំពោះការរិះគន់ដើម្បីស្ថាបនា ហើយលោកស្រីសង្ឃឹមថាការយល់ច្រឡំអាចត្រូវបានដោះស្រាយដោយការគោរពគ្នាទៅវិញទៅមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMpqIry6_8rstVVabIAKlP4cekV0ofos44YClJcUenxYlPXjJNsp2kxyJuqH9v3pFXI0CyRelcMdiQOoP7uYHmSEtXRLulnVX5vkeXWdoBjm60LAHKQwtsaQnC86rhUS-c55tsBgy1EmmtrDxcXXdpiGGOpSCssqtmphqp3fvxwcm7lr2GXN2tGCMzp_OA/s1280/photo_2025-11-03_14-25-32%20(3).jpg
គួររំលឹកថា កាលពីសប្ដាហ៍មុនក្នុងឱកាសពេលដែលលោក Anutin វិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញសម្រាប់កិច្ចប្រជុំអាស៊ាន នៅអាកាសយានដ្ឋាន Don Mueang លោកបានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងបញ្ហាមួយចំនួន។ នាអំឡុងពេលនោះ ក្រុមអ្នកកាសែតក៏សួរដេញដោលលោក Anutin ជាមួយនឹងសំណួរចាក់ដោតមួយចំនួន ទើបធ្វើឲ្យភរិយារបស់លោកមិនសប្បាយចិត្ត និងពោលពាក្យថា “ហេតុអ្វីបានជាអ្នកចិត្តអាក្រ.ក់ចំពោះនាយករដ្ឋមន្ត្រីយ៉ាងនេះ? លើកក្រោយខ្ញុំនឹងចាំមើល… នេះសួរច្រើនពេកហើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7JMNSkJqatW8Z5yrggHXNYag1bPu5Wt-ZGJPMgi7r4zGcBJqz4CWA9c8z1sqVw2LYStZT4L7xNjh5nJsiIst9AZD6p_1gNweno6PNnxt5zTYV4TA0UCV7b_vUv16A1mt16TwWwn7AGO1BebtdZonRTIn0bqkkKEFy-gUdE3GY7gf37LyI8JhmNrGNiAjD/s1280/photo_2025-11-03_14-25-32.jpg

បើទោះជាពាក្យសម្ដីរបស់លោកស្រីត្រូវបានថ្លែងដោយកាយវិការ “សំពះ” ដ៏គួរសម និងស្នាមញញឹមក្ដី ប៉ុន្តែអ្នករិះគន់បានយល់ថា សម្លេង និងឃ្លារបស់គាត់ប្រៀបដូចជាការព្រមា.ន ឬដាក់សម្ពាធដោយប្រយោល។ មតិជាច្រើបានអះអាងថា “ទោះជាការនិយាយលេងសើចក៏ដោយ សម្លេងរបស់នាងបានបង្ហាញថា អ្នកសារព័ត៌មាននឹងត្រូវបានគេកត់ចំណាំ ចំពោះការសួរសំណួរពិបាកៗទៅកាន់នាយករដ្ឋមន្រ្តី”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrj4-7haxPmtP5uY5WYBGE3vukbsODvsz8p8cXpnwbyYvLqLapNmhCCt7c0yuin0i2R_QT8ovkENba8Ixg33OArQB5YhOLOVqLzhtuy9dz0K5LVXdjEKoIIEfuNAHBB8TVNsQOsdi5MTxuorXu-HLqFeAi6CCRZQ2xP5zpIc5UqaNsgoWJrhyacInQ5NPS/s722/photo_2025-11-03_14-27-06.jpg

យ៉ាងណាក៏ដោយ បន្ទាប់ពីមានរិះគន់ និងវា.យតម្លៃអវិជ្ជមានចំពោះពាក្យសំដីបែបនេះ លោកស្រីក៏ទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណៈ។ ហេតុការណ៍នេះបានបង្កឱ្យមានការពិភាក្សាឡើងវិញអំពីភាពរសើបរបស់អ្នកមានអំណាចចំពោះការរិះគន់ប្រព័ន្ធផ្សព្វផ្សាយ និងសារៈសំខាន់នៃការរក្សាវិជ្ជាជីវៈ និងការគោរពគ្នាទៅវិញទៅមករវាងអ្នកនយោបាយ និងសារព័ត៌មាន៕

អង្គការ Miss Universe បំបាក់មុខ តាណាវ៉ាត់ ខណៈស្ថានភាពកាន់តែច្របូកច្របល់

0

នៅថ្ងៃទី០៣ ខែវិច្ឆិកា អង្គការបវរកញ្ញាចក្រវាល (MUO) បានបដិសេធចំពោះសកម្មភាព Special Dinner & Talk Show ដែល តាណាវ៉ាត់ បានស្នើក្នុងកម្មវិធីប្រកួតឆ្នាំនេះ។អង្គការបវរកញ្ញាចក្រវាលបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយបញ្ជាក់ថាខ្លួនមិនបានអនុញ្ញាតឱ្យបុគ្គល ឬស្ថាប័នណាមួយរៀបចំព្រឹត្តិការណ៍ខាងលើនេះនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMsF-CLAuV4aBBCM9RwLHkH7a_9uwKdUJ05Fngv7locK4ApNolk7qvzaxmOqVeXwp0WWqO1hOO1ShnXXe77VW1ILc8jeDrXrIHjgtM0D-apGfiw57C-_zGy0blGymjwEOiSfcMxjmVPa-cuT6-3WmcRxnaUnOLL67JI6POe449A0OHRZSca-EhwErIwUGp/s1127/photo_2025-08-22_16-39-27%20(2).jpg

យោងតាម MUO ការប្រើប្រាស់ឈ្មោះ ស្លាកសញ្ញា ពាណិជ្ជសញ្ញា ឬធាតុផ្សំនៃអត្តសញ្ញាណម៉ាកផ្សេងទៀតរបស់បវរកញ្ញាចក្រវាលសម្រាប់សកម្មភាពឯករាជ្យ រួមទាំងព្រឹត្តិការណ៍ដែលបានរៀបរាប់ខាងលើ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរ ត្រូវបានចាត់ទុកថាជាការរំលោភលើកម្មសិទ្ធិបញ្ញា និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោ។ អង្គការនេះសង្កត់ធ្ងន់ថាកម្មវិធីបោះឆ្នោត ការបើកដំណើរការប្រព័ន្ធផ្សព្វផ្សាយ ឬសកម្មភាពនានាទាក់ទងនឹងបវរកញ្ញាដែលកំពុងផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតគឺគ្មានការអនុញ្ញាត និងអាចបំភាន់សាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis17ShbJjbuneUTVB3WEdnxNiLHd4fE3tbkA3P96Fl4f8NIO4Hd0c5TkHW_5R8h8qqu3eWXy-TIqCXBYxnIcLrwYiUcz2o_mTakdsbDuhmuKs2XBe73YrxCJxMgHCjYwXHQKisnr67V8PzY-m_LEXptDpWsDETyE6SE5H58OTckiehTcJ8D7tneXeloCDd/s1280/photo_2025-08-22_16-39-27%20(3).jpg

សេចក្តីប្រកាសក៏បានបញ្ជាក់ផងដែរថា MUO រក្សាសិទ្ធិស្របច្បាប់ទាំងអស់ ដើម្បីចាត់វិធានការចាំបាច់ប្រឆាំងនឹងបុគ្គល ឬអង្គភាពណាមួយដែលកេងប្រវ័ញ្ចតាមអំពើចិត្តលើរូបភាព ឈ្មោះ ឬទ្រព្យសម្បត្តិម៉ាករបស់បវរកញ្ញាក្នុងគោលបំណងពាណិជ្ជកម្មដោយគ្មានការយល់ព្រម។ MUO ក៏សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ អ្នកគាំទ្រ និងដៃគូតាមដានពីបណ្តាញផ្លូវការ Miss Universe ដើម្បីធានាបាននូវភាពត្រឹមត្រូវ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពី Nawat Itsaragrisil ប្រធាន Miss Grand International (MGI) បានបង្ហោះសេចក្តីប្រកាសមួយដោយបញ្ជាក់ថា ក្រុមការងាររបស់លោកនឹងទទួលបន្ទុករៀបចំកម្មវិធី Miss Universe 2025 នៅប្រទេសថៃ និងរៀបចំកម្មវិធី «Special Dinner & Talk Show» ដោយបោះឆ្នោតជូនបេក្ខនារីដែលចូលរួមក្នុងកម្មវិធី Miss Universe 2025។
យ៉ាងណាក៏ដោយបើតាមការប្រកាសរបស់ MUO បើទោះជា តាណាវ៉ាត់ ជាអ្នកទទួលបន្ទុករៀបចំការប្រលងបវរកញ្ញាចក្រវាលឆ្នាំ២០២៥ ក៏ដោយ ក៏មិនមែនមានន័យថាសកម្មភាព ដែលបុគ្គលនេះប្រកាសនៅលើ Miss Universe Thailand ជាក្របខ័ណ្ឌផ្លូវការដែលកំណត់ដោយកម្មវិធីប្រលងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglyWgOMFPXUMzK2FuSOIjFXeEqnbuihdhdkf8qYWFmn9oAC85TyrIXUZyl0EEligsl-Yb38eBI5j0YxpBQZWHLTT5xNQZspK-VKTNAOm48mUPcRfZQgnxknkxPenEbB5sIx7MEjGIt74P-pccEINF3EWOvJelWsIzxqhl2tAe4XrhlBcd-SYNKmW3D1a3b/s1280/photo_2025-08-22_16-39-27.jpg

ក្រោយពី អង្គការ Miss Universe ចេញមកបំបាក់មុខស្រស់ៗទាំងព្រឹកនេះ តាណាវ៉ាត់ ឆេះឆួលបានសេចក្តីថ្លែងការណ៍ដូចគ្នា។ ក្នុងសេចក្តីប្រកាសនោះបានបញ្ជាក់ថាយុទ្ធនាការបោះឆ្នោត «Like» នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាផ្នែកនៃកញ្ចប់ទីផ្សារផ្លូវការដែលបានអនុញ្ញាតសម្រាប់ប្រទេសម្ចាស់ផ្ទះ។ ក្នុងនាមជាអង្គការម្ចាស់ផ្ទះដែលមានអាជ្ញាប័ណ្ណជាផ្លូវការ យើងមានសិទ្ធិគ្រប់គ្រង និងអនុវត្តសកម្មភាពផ្សព្វផ្សាយបែបនេះនៅក្នុងទឹកដីរបស់ខ្លួន។ សកម្មភាពនេះគឺជាការសហការគ្នាជាមួយអ្នកឧបត្ថម្ភដ៏មានតម្លៃ ដែលការគាំទ្រដ៏សប្បុរស បានធ្វើឱ្យវាអាចធ្វើទៅបានដើម្បីផ្តល់នូវព្រឹត្តិការណ៍លំដាប់ពិភពលោកដូចដែលមនុស្សគ្រប់គ្នាបានឃើញ។ ដំណើរការបោះឆ្នោតគឺជាវិធីសាស្រ្តជ្រើសរើសដោយយុត្តិធម៌ និងតម្លាភាព ដែលរៀបចំឡើងដើម្បីកំណត់ថាតើប្រតិភូណាមួយនឹងចូលរួមក្នុងសកម្មភាពជាក់លាក់ក្នុងចំណោមបេក្ខជនមួយចំនួនធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjccIXc0NnOFbIZaUmbaB1iJLjjznWs8GzWYbr4B1PDDpEFLsZfkOYir8PSQSPNi22Smx7na5eBFR5LZUWwVGfQTMo9zqe3Rc5J7jb1QLhi3kL_DqtXnUPHDT9T4iMr9K7g_1cfZ0_gq-6cMVR_jSMOm9G35I_8M9cdJBeIOWoz982eDI_3toVQ7FuPei89/s2048/574543782_122165986658760207_90332547763551480_n.jpg
ការប្រកាសនាពេលថ្មីៗនេះដោយ MUO ជាអកុសលបាននាំឱ្យមានការយល់ច្រលំជាសាធារណៈ ទោះបីជាសកម្មភាពរបស់យើងមានពេញលេញនៅក្នុងសិទ្ធិ និងសិទ្ធិដែលបានផ្តល់ឱ្យយើងក្នុងនាមជាម្ចាស់ផ្ទះផ្លូវការក៏ដោយ។ យើងនឹងបញ្ជូនរឿងនេះទៅក្រុមច្បាប់របស់យើងដើម្បីពិនិត្យទាក់ទងនឹងផលប៉ះពាល់ដែលអាចកើតមានលើអ្នកឧបត្ថម្ភថៃរបស់យើង ហើយនឹងបន្តចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ក្នុងការឆ្លើយតបប្រសិនបើចាំបាច់»៕

ប្រាសាទ ដាវីន កំពុងរងការរិះគ.ន់ពីអ្នកលេងបណ្តាញសង្គមចំណែកឯគណនី Instagram ធ្លាក់ចុះចំនួនអ្នកគាំទ្រ

0

ថ្មីៗនេះ ប្រាសាទ ដាវីន Miss Universe Cambodia 2024 កំពុងត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់រួមទាំងការចោទប្រកាន់ថាចង់មានការបង្អាក់ដំណើរបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។ មិនត្រឹមតែមានការបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេកប៊ុកប៉ុណ្ណោះនៅលើគណនី Instagram ក៏មានការរិះគន់រួមទាំងធ្លាក់ចុះអ្នកគាំទ្រថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWUKqT4O_WG2hZ1FQ7C0ZAPFb9uM0dLTtLHDuf0nddT6BZwmvjAIyXWGV8fGVCs3THJIXWiIjgt0kspdx81uoeNlPHeInIDA1roRRobWVoylr7xGLnHbrDUOOz-j2S2oM0MZp1-DZ9gEKOirnvTm8-cyXYKJ-llZNEhXaHUukpkSHNDts4s0TaaYsz-PVN/s2048/image_2025-11-03_10-24-00.png
ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាចាប់តាំងពីប្រកួតផ្តាច់ព្រ័ត្រកម្មវិធី Miss Universe Cambodia 2025 មក ម្ចាស់មកុដឆ្នាំចាស់និងម្ចាស់មកុដឆ្នាំថ្មីបានរក្សាគម្លាតពីគ្នាយ៉ាងខ្លាំងស្របពេលដែល ហ្វីយ៉ាតា បានបង្ហើបសារដ៏រសើបកាលពីកន្លងមកនេះមានអ្នកចង់បង្អាក់ដំណើរការប្រកួតក្រៅស្រុក។ អ្នកគាំទ្រក៏សង្កេតឃើញថា ប្រាសាទ ដាវីន មិនបានបង្ហោះនិយាយអ្វីឬបង្ហាញសកម្មភាពគាំទ្រណាមួយឡើយចាប់តាំង ហ្វីយ៉ាតា ឈ្នះមកុដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6S3RJIYjgl3lY-I8wJftU-wsNpUIbyz1iYH1v2i66BN9NWJfUG1q9G-FsD5U6dJOETiLmgWXTqJAL0ASJqkjQIrFcITrgPFwexE1sCQCYtQ5RHNCA_5o_tIe7yndh9IXKIDzYr9nypSpCvLOr6pWmr2ZMqv3eG1sigsz1jKBX-vj3bZ4APtO_IXMCrQz9/s1440/image_2025-11-03_10-23-54.png

អ្វីៗក៏ស្រាប់តែកាន់តែក្តៅគគុកជាខ្លាំងនៅពេលមានលិខិតមួយចេញពីក្រុមហ៊ុនដែលអះអាងថាជាក្រុមហ៊ុនមានការចុះបញ្ជីស្របច្បាប់និងបានរៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានបញ្ជាក់ពីការមិនទទួលខុសត្រូវជុំវិញការចេញទៅប្រកួតរបស់ ហ្វីយ៉ាតា នៅប្រទេសថៃ។ នាថ្ងៃបន្ទាប់ ហ្វីយ៉ាតា ក៏បានចេញលិខិតមេធាវីបដិសេធថាក្រុមហ៊ុនទាក់ទងនាងមិនបានទាំងនាងបានព្យាយាមឆ្លើយតបទោះបីជារវល់យ៉ាងណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXKP0zFDEbmoKWcx_xBuvhu0JC3PA4pgPJSl3MWEPPVwv-fKBJ6ED0O7VBDrSty1Oaiy4_e-aWMRVG9x81eCCNjMCEIuEMgtfAfMIZONdT6rVZGfSsBte_8g92jSBgBhCP6lRZ5iJGrxmhSUHe4UEenaqE3lmbfaUGyIWxNU_kXi6oD9OtBConxjNqiDHq/s1280/image_2025-11-03_10-23-55.png
ក្រោយពីរឿងនេះបានសាយភាយជាសាធារណៈខណៈអ្នកលេងបណ្តាញសង្គមបានចង្អុលបង្ហាញថាក្រុមហ៊ុននោះគឺស្ថិតក្រោយបញ្ជីឈ្មោះរបស់ ប្រាសាទ ដាវីន។ នេះបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនចាប់ផ្តើមរិះគន់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_gFOvFq2K0as9RlBBcs2QULDZJF4zkM22YoGVVbr-Dre0ilbKwglymVeJ6QDv4bQproWDoOFSvzQQj64wK1z87ct4WFJ2m_9QaD0xsnUHmo2fpYnjJGgTeiU02sRvMXqF7KblY3RCMxdw2RgY2VZaRpDWBrm20wV6P77Ya8S2aC7Ajdp4fnR7c6TQkC4J/s2048/image_2025-11-03_10-23-57.png

អ្នកលេងបណ្តាញសង្គមមួយចំនួនចង់ឱ្យ ប្រាសាទ ដាវីន ចេញមកបញ្ជាក់ចំពោះការចោទប្រកាន់ផ្សេងៗពីព្រោះនៅពេលមានរឿងនេះកើតឡើងពួកគេខកចិត្តយ៉ាងខ្លាំង។ អ្នកមួយចំនួនទៀតបានខម្មិនរិះគន់ដាក់រូប Emoji ពស់ និងខ្លះទៀតថា Fake Queen រួមទាំងការចោទប្រកាន់ថា ប្រាសាទ ដាវីន ខ្លាចអ្នកជំនាន់ក្រោយល្បីជាងខ្លួនជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhssE5MZ3QV9Tz1cvz-3KwwXKc4eXUoq8dNhIyEDBUkA7HrdiCnQBxERYfsugyM0XRxzpl-3yhUgibvEk1BjcVoZmQ8UIn-tDQDYbZ7wrw8GAAWtqdLoTvKZehTCKoiZUByC5l7D9XAyYizLiF9ZQfA8lyB9dvkRZJXA_Yi6VUZxCLGG0571tDWGu8lFMjq/s1280/photo_2025-11-03_10-20-18%20(2).jpg

សន្ធឹកការរិះគន់យ៉ាងខ្លាំងនេះនៅលើគណនី Instagram របស់ ប្រាសាទ ដាវីន បានធ្លាក់ចុះចំនួនអ្នកគាំទ្រផងដែរ។ ពីមុនគណនី Miss Universe Cambodia 2024 មានចំនួនអ្នកតាមដាន99.3K រហូតពេលវេលាចេញផ្សាយនេះមានចំនួន98.8K ខណៈតួលេខអាចនឹងធ្លាក់ចុះជាងនេះទៀត៕

ដំណឹងដ៏សែនក្រៀមក្រំរបស់ ឆលី ធ្វើឱ្យមហាជននិងអ្នកសិល្បៈជាច្រើនរំជួលចិត្តជាខ្លាំង

0

បន្ទាប់ពីតស៊ូជាមួយនឹងជំងឺមហារីកអស់រយៈពេលជាង១ឆ្នាំពេលនេះកុមារ ពន្លឺ វីរ:បុត្រ ហៅ ឆលី បានលាចាកលោកលែងទទួលរងការឈឺចាប់ទៀតហើយ។ ដំណឹងដ៏ក្រៀមក្រំនេះបានធ្វើឱ្យបុគ្គល្បីឈ្មោះនិងអ្នកសិល្បៈជាច្រើនរូបបង្ហាញការសោកស្តាយជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpIxMvJJ-OMTkyDwAon14RokUXDOKQTrGUUQYWT8maOzXRsMAR_kI7-I6ZYQ3OQIE_cByEYysOQiwsSrFyV9VsTJM4xn9W-W9ZhGLLm1OpzAC-PSZC775-tRcrPZII0xMxETc_te9_eCvL6DtcWrTnehyqI6pfB5chHADA_CLjp-DrX73Yrd3GK_Cj-Rs2/s2048/image_2025-11-03_08-49-42.png

នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ កុមារ ឆលី បានលាចាកលោកក្នុងអាយុ៥ឆ្នាំដោយសារតែជំងឺមហារីកខួរក្បាលដំណាក់ទី៤។ ឆលី បានធ្លាក់ខ្លួនក្នុងស្ថានភាពជំងឺនេះកាលពីចុងឆ្នាំ២០២៣ ដោយមានអាការៈក្អួតរហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ ទើបដឹងលទ្ធផលថាមានដុំសាច់ដុះចំនៅស្នូលខួរក្បាល។ មុននឹងលាចាកលោក កុមារដ៏កម្សត់នេះបានស៊ូទ្រាំព្យាបាលជំងឺយ៉ាងខ្លាំងដោយសម្រាកព្យាបាលនៅប្រទេសថៃរួមទាំងប្រទេសម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid2kWqckYgENp4mjzHABnYFU-BqWlgKeX6hRjNJYptKVf2rpA0AlJBaEmSBISjTUVPq_8Btq0Bts5rnkMJQsjSS2xlXEdF9ttFKwg9FWk4Y8G1sZydPZ64cqdAklfdxSEdpK-cmgWAlvk9ZgWfwSEQbNaL-N3C3an5tXXnIpKNXqSZ6RxASFaZAnyjWqiq/s1440/image_2025-11-03_08-49-41.png

ដំណឹងដ៏សែនក្រៀមក្រំនេះបានធ្វើឱ្យមហាជននិងអ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបបានសម្តែងការអាណិតអាសូរនិងសោកស្តាយយ៉ាងខ្លាំងចំពោះការចាកចេញរបស់ ឆលី។ ប៉ីប៉ី ឌី បានបង្ហោះសារថា «ដំណឹងដ៏សែនក្រៀមក្រំ Charlie ក្មេងដ៏រឹងមាំ អូនឈប់ឈឺទៀតហើយ Fly high Charlie។ តារាចម្រៀង ពេជ្រ សូលីកា បានចូលរួមរំលែកទុក្ខថា «កូនអើយ មីងសូមឱ្យជាតិក្រោយ នឹង គ្រប់ៗជាតិខាងមុខរបស់ក្មួយ ឱ្យក្មួយជួបតែរឿងល្អៗ មានសុខភាពល្អពេញមួយជីវិតក្មួយ អាចធ្វើអីដែលក្មួយចង់ធ្វើ សូមឱ្យក្មួយអាយុវែងគ្រប់ៗជាតិ ណាក្មេងពូកែ ក្មួយពូកែខ្លាំងណាស់ ក្មួយដឹងទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA91S-YuytuoRHO3IYUyxRmX0otUFo4wmR5bNWkhzI_sGDQEfTpCd0pNoeeUmA-JxfvlKpngGmTT4HyIxqjkKkoS6Fkzt8mwdWa3EnPkE1YSAUgH0gCbXO0ynYXlnAby-oYLu0dUrjFP1uclesnbLiueZI-Dm6ZX1A4_s97BtjE756lWFsfQIaftG1JBal/s1626/image_2025-11-03_08-49-46.png
ស្រីស្អាត ឡូរីន បានបង្ហោះថា «I’m crying ជាតិក្រោយសូមឱ្យអូនសុខភាពល្អ អាយុវែងណា Rest well oun»។ អ្នកនាង គង់ ចាន់ស្រីមុំ បានចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយថា «ពេលទទួលទូរសព្ទពីប៉ាម៉ាក់ឆលី ពិតជាស្ទើរតែមិនជឿ លឿនពេកហើយក្មួយ ពិបាកទទួលយកណាស់ សូមចូលរួមរំលែកទុក្ខផងបងទាំងពីរ គ្រប់គ្នាខំអស់ពីលទ្ធភាពហើយ យ៉ាងណាក៏គាត់ទៅបានសុខហើយ ក្មួយឈប់ពិបាកទៀហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcJXSPMwlvVUXqXn-Sgm_FtrrGIjYeOv9qWe9_ACtFVzFtvqShGVMPr0X4hZoF43zL57RcvRQmoOERBKtYOi1p-b3t0gD3ULAZHZcobUG6MqjbHB-BKJzn8jbwnTdW4C0n9lsU-JlbZic5MdXVP6WDBXzvNToG5vhN2Oy9-D-utzbrYPyiCNEGHmsUpsff/s2048/image_2025-11-03_08-49-40.png
មិនត្រឹមតែសិល្បករ សិល្បការិនី ដែលបានរៀបរាប់ខាងលើនេះប៉ុណ្ណោះទេ ដែលបង្ហាញអារម្មណ៍សោកសៅចំពោះ ឆលី នៅមានមហាជននិងអ្នកក្នុងចង្កោមសិល្បៈជាច្រើនរូបទៀតបានបង្ហាញការអាណិតអាសូរយ៉ាងខ្លាំងចំពោះកុមារ ឆលី៕

ការសម្តែងរបស់ V, Jimin និង Jin បណ្តាលឱ្យមានការជជែ.កវែ.កញែ.ក

0

ថ្មីៗនេះ Jin សមាជិក BTS បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលដែលលោកបានអញ្ជើញសមាជិក BTS ពីរនាក់គឺ V និង Jimin ឡើងឆាកក្នុងរាត្រីចុងក្រោយនៃដំណើរកម្សាន្តទោលរបស់ខ្លួនដែលធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង។ ការបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនេះកើតឡើងបន្ទាប់ពីការសម្តែងរបស់ Jungkook នៅឯការប្រគំតន្ត្រីមុនរបស់ Jin ដែលជាកន្លែងដែលលោកបានសម្តែងបទចម្រៀងទោលរបស់ខ្លួន «Standing Next To You»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh21CoGO-HNST2gmuaH10uCdpxWSo6tEKPgYFjuV2M_PudsDyFDOPdoN0oxRr4XST2NxNj2mt4HrNsDqbJZWDqOYL0uRAmv2T3jYdscLOyWcSFtjGoQr6nMUxawWEXKhrnI481pJbE66XHjWl1dtU4JbRPZJNDeUBt0Zpr2hXu-UBlPj8ozCbcldwXG8hV3/s1200/image_2025-11-03_08-35-04%20(2).png

លើកនេះ Jin មានឆាកសហការពិសេសជាមួយ V និង Jimin ដែលពួកគេទាំងបីបានជ្រើសរើសសម្តែង «Spring Day» ដែលជាបទចម្រៀងល្បីមួយរបស់ BTS។ ការសម្តែងមិនត្រូវបានគេហាត់សមទេ ប៉ុន្តែជាអំណោយភ្លាមៗពីសមាជិកដល់អ្នកគាំទ្រ។ យ៉ាងណាមិញ នៅពេលវីដេអូនៃការសម្តែងបានល្បីពេញបណ្ដាញសង្គម ប្រតិកម្មរបស់ទស្សនិកជនមិនសូវជាវិជ្ជមានប៉ុន្មានទេ។ មនុស្សជាច្រើនបានបញ្ចេញមតិថា Jimin, Jin និង V ច្រៀងផ្ទាល់ បំផ្លាញបទចម្រៀងដ៏រំជួលចិត្តនៃបទចម្រៀងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh73rT-NFAQCKo8lv6bGO5FohlOZpP9o1Ddj7r9p54gh2OCR_wePy2jh9_v7IN0zEl3J2kccb4BS6e-ZW2P2HXYlUxFFZFEwM8zyoz_M79xrd83ZZEkVm5QVp5AkJW8HafnLJMGL3gowhXbUhnPYQL5Rqe0RlhOKz2484k1aXtCb1LRHx3Z2NJkzNywDoD/s925/image_2025-11-03_08-35-04.png

យ៉ាងណាមិញ ក្រុមអ្នកគាំទ្របាននិយាយការពារសមាជិកក្រុម ដោយសង្កត់ធ្ងន់ថា នេះគ្រាន់តែជាដំណាក់កាលភ្លាមៗ ហើយធ្វើឡើងជាពេលវេលាដ៏ស្មោះស្ម័គ្រសម្រាប់អ្នកគាំទ្រ មិនមែនជាឆាកផ្លូវការនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនបានបញ្ឈប់រលកនៃការរិះគន់រីករាលដាលយ៉ាងឆាប់រហ័សនោះទេ ដោយមានការបង្ហោះជាច្រើនបានចំអកឱ្យការច្រៀងផ្ទាល់ និងចោទសួរពីសមត្ថភាពច្រៀងបច្ចុប្បន្នរបស់ក្រុម។ ដើម្បីការពារ idol របស់ពួកគេ អ្នកគាំទ្ររបស់ V បានផ្សព្វផ្សាយវីដេអូរបស់ V សម្តែង «Love Me Again» នៅឯការប្រគំតន្ត្រីរបស់ Jin ។ បង្ហាញថា តារាប្រុសរូបនេះ នៅតែសម្តែងបានយ៉ាងរលូន ជាមួយនឹងបទចម្រៀងដែលរៀបចំទុកជាមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwXWodenOvZ8jezauPg8Z2ggfH95rS80_Qk6_T4jPIADrfrtfBcGVzszn9nwAGu2TXbizgcyjwxZok-o4O8Jcp1Oa__5IOkowh1-XCcotZLZFE0_d9rOdR97vzH3B-5iyS3E8DS9wq8FSDeWdx2-OkzWjRpqtGgJbXrZGLe8OfRT40cAUP-m_gJtT3giZj/s1280/image_2025-11-03_09-57-43.png

ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន News1 ដំណើរទេសចរណ៍ទោលដំបូងរបស់ Jin បានកត់ត្រាការលក់គួរឱ្យចាប់អារម្មណ៍។ ការទៅទស្សនាទីក្រុងចំនួន៩ដែលមានកម្មវិធីសរុបចំនួន ១៨ដំណើរកម្សាន្តនេះបានចូលទៅក្នុងការប្រគុំតន្ត្រីទេសចរណ៍កំពូលទាំង ២០ របស់ Pollstar ដែលជាប់ចំណាត់ថ្នាក់ទី ១៤ ជាមួយនឹងប្រាក់ចំណូលជាមធ្យម ២.៧៤លានដុល្លារក្នុងមួយទីក្រុង។ នេះត្រូវបានគេចាត់ទុកថាជាស្នាដៃខ្ពស់បំផុតរបស់សិល្បករទោលអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh80JqOFR1DG9teADkNvYrd4a4grRsLqzyfQaTkgHRexQ5dm3XewPl9NoJSoK29TMJ5at5VlRtKba7Pvt-Es4iZiHPQI21Ju3LMVS_7fT6bCmofOJv7XA-FHAK55EBFAIRgUHx1HfG9ZSzxmh7v_Yf2fuyPTJh58U2Zb_qP8xMdqV6CqPwdvVuNPzNJSaZZ/s1000/image_2025-11-03_09-57-44.png

Jin ក៏បានជាប់ចំណាត់ថ្នាក់ទី ៩ នៅលើតារាង Billboard Monthly Top Tours ជាមួយនឹងប្រាក់ចំណូលសរុប ៣២.៥ លានដុល្លារដែលជាចំនួនដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ដំណើរទេសចរណ៍ទោលដំបូងរបស់ខ្លួន។ Jin ក៏បានបង្កើតប្រវត្តិសាស្ត្រ Kpop នៅពេលដែលលោកបានក្លាយជាសិល្បករទោលជនជាតិកូរ៉េដំបូងគេដែលបានសម្តែងនៅ O2 Arena (ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស) មានទស្សនិកជនច្រើនជាងគេសម្រាប់តារាចម្រៀងកូរ៉េនិងជាសិល្បករទោលកូរ៉េដំបូងគេដែលលក់សំបុត្រដាច់នៅ American Airlines Center៕

កងទ័ពថៃប្រាប់ឱ្យពលរដ្ឋមានទំនុកចិត្តលើការចល័តអាវុ.ធធុនធ្ងន់ទាន់ពេល បើកម្ពុជាមិនអនុវត្តតាមកិច្ចព្រមព្រៀង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា-ថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈ.ប់បា.ញ់ឱ្យបានពេញលេញ និងប្រសិទ្ធភាព ។ ភាគីទាំងពីរបានឯកភាពកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់រវាងយោធភូមិភាគទី៤កម្ពុជា និងយោធភូមិភាគទី២ថៃ ជា៣ដំណាក់កាល ប៉ុន្តែពលរដ្ឋថៃមិនគាំទ្រឱ្យកងទ័ពខ្លួនដកអាវុ.ធធុនធ្ងន់ចេញពីព្រំដែនទេ ដោយសារបារម្ភពីកម្ពុជាមិនស្មោះត្រង់ ។

ក្រោយពីពលរដ្ឋបង្ហាញក្តីបារម្ភ អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក វិនឆ័យ ស៊ុវ៉ារី បាននិយាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឱ្យពលរដ្ឋមានទំនុកចិត្តលើកងទ័ពអាចចល័តអាវុ.ធធុនធ្ងន់ទាន់ពេលវេលា ប្រសិនបើកម្ពុជាមិនអនុវត្តតាមកិច្ចព្រមព្រៀងកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់ជា៣ដំណាក់កាល ។ អ្នកនាំពាក្យកងទ័ពថៃក៏បានបញ្ជាក់ថា TMAC នឹងបន្តបោសសម្អាតមីននៅតំបន់ច្រកដោះដូរទំនិញ សាយតាគូ ស្រុកបានក្រួត ខេត្តបុរីរាំ (ទល់មុខច្រកព្រំដែនជប់គគី ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ) បើទោះមានព័ត៌មានកងទ័ពកម្ពុជារារាំងការចូលសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏ដោយ ។

លោក វិនឆ័យ ស៊ុវ៉ារី បាននិយាយពីពលរដ្ឋថៃមួយចំនួនបារម្ភពីកងទ័ពថៃកែសម្រួលអាវុធ និងយុទ្ធោបករណ៍ធុនធ្ងន់ទៅកាន់បន្ទាយវិញនៅខេត្តលបបុរី ដែលមានទីតាំងនៅឆ្ងាយពីព្រំដែនកម្ពុជា-ថៃថា កងទ័ពថៃនឹងអាចចល័តអាវុធមកកាន់តំបន់ព្រំដែនទាន់ពេលវេលា ករណីកម្ពុជាមិនអនុវត្តតាមកិច្ចព្រមព្រៀងកែសម្រួលអាវុធ និងយុទ្ធោបករណ៍ធុនធ្ងន់ជា៣ដំណាក់កាល ។ រីឯសារព័ត៌មានថៃរាយការណ៍ពីកងទ័ពកម្ពុជារារាំងមិនឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចូលសង្កេតការណ៍ការបោសសម្អាតមីននៅតំបន់ច្រកដោះដូរទំនិញសាយតាគូ ស្រុកបានក្រួត ខេត្តបុរី គឺតាមការត្រួតពិនិត្យឃើញថា មជ្ឈមណ្ឌលជាតិកម្ចាត់មីន (TMAC) នៅតែបន្តបោសសម្អាតមីនតាមផែនការ ទោះជាកម្ពុជាកំពុងរង់ចាំបទបញ្ជាពីថ្នាក់លើក្តី ។

កាលពីថ្ងៃទី១ ខែវិច្ឆិកា កងទ័ពបូព៌ាបានរាយការណ៍ពីការបោសសម្អាតមីនរបស់ TMAC នៅតំបន់ច្រកដោះដូរទំនិញ សាយតាគូ ស្រុកបានក្រួត ខេត្តបុរីរាំ ដោយភាគីថៃចាប់ផ្តើមបោសសម្អាតមីនតាមផែនការតាំងពីថ្ងៃទី២៨ ខែតុលា ។ បច្ចុប្បន្ន TMAC បានបោសសម្អាតមីនប្រមាណជាង៧% នៃផ្ទៃដីសរុប ប៉ុន្តែកាលពីថ្ងៃទី៣០ ខែតុលា ពេលភាគីថៃកំពុងបោសសម្អាតមីន ក៏មានបញ្ហារារាំងពីកងទ័ពកម្ពុជា ហើយភាគីថៃបានចរចារួចហើយ ។

លទ្ធផលការចរចា គឺកងទ័ពកម្ពុជាសុំឱ្យភាគីថៃបោសសម្អាតមីនតែក្នុងទឹកដីថៃ និងកុំរាយបន្លាលួស ប៉ុន្តែអាចកំណត់សញ្ញាសម្គាល់បាន ខណៈកងទ័ពកម្ពុជាពុំទាន់អាចដោះមីនលើទឹកដីរបស់ខ្លួនបានដោយសារមិនទាន់ទទួលបញ្ជាពីថ្នាក់លើ ។ បន្ទាប់មក នៅថ្ងៃទី១ ខែវិច្ឆិកា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំប្រទេសថៃបានចុះពិនិត្យមើលការបោសសម្អាតមីននៅតំបន់ច្រកដោះដូរទំនិញ សាយតាគូ ហើយថៃក៏រាយការណ៍ពីលទ្ធផលបោសសម្អាតមីន និងការរារាំងរបស់កងទ័ពកម្ពុជាទៅកាន់ក្រុម AOT ។

កម្ពុជា-ថៃឯកភាពកែសម្រួលអាវុធ និងយុទ្ធោបករណ៍ធុនធ្ងន់ជា ៣ដំណាក់កាល រួមមាន ៖
-១ ៖ មានរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
-២ ៖ មានរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និង
-៣ ៖ មានរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។

គួរបញ្ជាក់ថា ការឯកភាពគ្នាកែសម្រួលអាវុធ និងយុទ្ធោបរណ៍ធុនធ្ងន់ គឺមានគោលបំណងផ្តល់ទំនុកចិត្ត លើកកម្ពស់ការជឿទុកចិត្តគ្នា និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីឆ្ពោះទៅរកសន្តិភាពនាពេលឆាប់ៗ ប៉ុន្តែពលរដ្ឋថៃនៅព្រំដែនមិនគាំទ្រឱ្យកងទ័ពខ្លួនដកថយអាវុធធុនធ្ងន់ ឬដកកងកម្លាំងចេញពីព្រំដែនទេ រហូតដល់ធ្វើរបងព្រំដែនរួចរាល់ ដោយពួកគេចោទប្រកាន់កម្ពុជាមិនស្មោះត្រង់ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងដកអាវុធ ៕

សមយុទ្ធយោធា រវាងកម្ពុជានិងអាមេរិក នឹងចាប់ផ្ដើមឡើងវិញក្នុងពេលឆាប់ៗនៅកំពង់ផែរាម

0

ក្រោយខកខានអស់រយៈពេលជិត១០ឆ្នាំ! សហរដ្ឋអាមេរិក និងកម្ពុជា នឹងចាប់ផ្តើមឡើងវិញនូវសមយុទ្ធយោធាសំខាន់ៗ ដើម្បីធ្វើឲ្យមានភាពកក់ក្តៅក្នុងទំនាក់ទំនងទ្វេភាគី ក្រោយមានការចុះហត្ថលេខាគាំទ្រសេចក្តីថ្លែងការណ៍រួមមួយស្តីពីសន្តិភាពរវាងកម្ពុជា-ថៃរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការបញញជាក់របស់លោក Pete Hegseth រដ្ឋមន្រ្តីនៃនាយកដ្ឋានសង្រ្គាមនៃសហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeT6c4f0OS3yZDr58_1N5ObrOgZoKGq3B2zBNvtuHqLPnGy8uTyxCgjUczIlBKlwU_7-7EkewOL7OOo-MVVnNhCrOPYxS-_AIvcSh97eQUmwGa3GIJjIbLzwfIpvJjDQ8dOmpyRWOmgJ7oaP3MvqLASszuR11Q03dVD4wCUi9fMWN8VLyvUTvSSXGa5Ce1/s1242/photo_2025-11-03_12-01-16.jpg
តាមសេចក្តីរាយការណ៍របស់កាសែត The Straits Times ចេញផ្សាយថ្ងៃទី១វិច្ឆិកា បង្ហាញថា សហរដ្ឋអាមេរិក និង កម្ពុជា បានព្រមព្រៀងគ្នារៀបចំ«សមយុទ្ធ»រួមគ្នា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការ លើការប្រយុទ្ធប្រឆាំង និង អង្គការឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងអ្នកជួញដូរគ្រឿងញៀន និង មជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmoQXD4H7n6pVOjdFXoKH5mv7c81-mRgiDuggy66-13SrEzHYHxbBLs1T95ov69YIHfvgk89Mv51WqQcCJvFHLdrY83qr8cy48dxRihjozP-ah_sevU0R469l4DbYweHL4_sVZzLEUaC_GGmgtE9UPCb5JhlJGBNnrBLk0PBCxvgPUTAy87rxxR9PYyBhR/s640/photo_2025-11-03_12-01-15.jpg
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានប្រកាសពីការរៀបចំឡើងវិញនៃសមយុទ្ធ «ឆ្មាំអង្គរ» ឬ Angkor Sentinel បន្ទាប់ពីបានពិភាក្សាជាមួយប្រមុខការពារជាតិកម្ពុជា ឯកឧត្តម ទៀ សីហា អំពីផែនការទស្សនកិច្ចនៅកំពង់ផែរាមដោយនាវារបស់អាមេរិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3JFRfkWa1sjGImNlhBIGCx5G3aDLy8bkP6P4CE9jm2R8bNMw3oxuJCNnw_Lf8IxIePbk1SHCjIiVufDzX33KKXfBZBpH1l9ySy7wuiwJo3Ufe9qwPsDYYj884va7lTaEm3QgEA1Ksk6hoHDmSPeQTO_Djx4yg8LuTWqz-DwQJ4b080uBOjIfwm7j7zpM5/s850/photo_2025-11-03_12-01-15%20(4).jpg

គួររម្លឹកថា លំហាត់សឹកនានារវាងកម្ពុជា និងអាមេរិក ត្រូវបានផ្អាកចាប់តាំងពីឆ្នាំ ២០១៧មក ដោយកាលណោះអាមេរិកបានរិះគន់កម្ពុជា ចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងលទ្ធិប្រជាធិបតេយ្យដែល មានការថយចុះជាបន្តបន្ទាប់។ ក៏ប៉ុន្តែទំនាក់ទំនងក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ ហាក់កំពុងបង្ហាញពីសញ្ញាវិជ្ជមានឡើងវិញ បន្ទាប់ពីការចូលមកជាថ្មីនៃនាវាចម្បាំងរបស់អាមេរិកនៅកំពង់ផែក្រុងព្រះសីហនុ ជាទីដែលនាវាចិន និងបណ្តាប្រទេសផ្សេងៗទៀតបានចូលសំចត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX_v07JrM3qpm_PxvFW5FrgJU28Y3yzEYgQC_wOq_FEEQCswt8fj1FV_mEF73Pc3qer0D-AcGAssq9UJyY4U4Ir8s18U3kvvzghlti0YzkeksqL0KoVtpWkszrnLdfTZe1830vM_1XYMxd5uFGCoo-pyJdCoRukzuBI9rzBSH8lIGSbbz3lYbf3rEsmFe4/s1098/photo_2025-11-03_12-01-15%20(3).jpg
បើតាមប្រសាសន៍របស់លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ឃើញថា ការបើកឲ្យមានឡើងវិញនូវសមយុទ្ធរួមគ្នានេះ គឺជាការបើកទំព័រថ្មីមួយនៃទំនាក់ទំនងកម្ពុជា អាមេរិក ក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT1hqChYlxkjm8Y3C687smt9-9n0bo3qhWVD7Lf7hdKP0OpcbepRU25gN_pzKWLvfwtXQ0eN_xdi0RtSNb1vsNjoCNO4ChG7wBX7j0SdE4plHEmDe_TkzQFcdcjgARUACeGfNSeEALJvW0XuG7AhpvtrP6RZsv8uhgcU1CYEXINCSUn3jKcMgbTzmqn-FV/s750/photo_2025-11-03_12-01-15%20(2).jpg

លោកបានបន្ថែមថា ផ្តើមចេញពីការពង្រឹងទំនាក់ទំនងក្នុងវិស័យយោធា អាមេរិក និងកម្ពុជា អាចសម្លឹងទៅមើលកិច្ចសហការក្នុងវិស័យផ្សេងទៀតឲ្យបានស៊ីជម្រៅ ដូចជាការជំរុញពាណិជ្ជកម្មទ្វេភាគី ដោយអាមេរិក គួរមិនយកពន្ធលើទំនិញកម្ពុជា និងការពង្រីកដើមទុនរកស៊ីរបស់អាមេរិកនៅកម្ពុជាជាដើម។ តាមលោក គិន ភា វ៉ាស៊ីនតោន និងទីក្រុងភ្នំពេញ ក៏គួរពិនិត្យលើលទ្ធភាពនៃការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលជាផ្នែកសំខាន់មួយនៃការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពស្និទ្ធស្នាលថែមទៀត៕

រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើឱ្យឈ្មួញជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ

0

ថ្មីៗនេះ បញ្ហាតម្លៃស្រូវលក់បានតម្លៃថោក បានក្លាយជាបញ្ហាចោទនៅលើបណ្ដាញសង្គម ខណៈកសិកររអ៊ូបាត់បង់ចំណូល និងខាតដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhba_f5jEkcTWO7qYmmE03Hl-BB9kCLmGy-lr_MHt29cb-cf5U8BtuYmKUqPWNYfdQubC8S16xX3_uFiK-TJ1kLaFkrYIEhMMz3QxJY69YhzjP020GI2E6sj9hJg5sk_5NXojZSTxPkrojOjVhPIpHUOUN0gVqke4k8wqI1yzI12z1_cvFZ1JJYPrE_ui1w/s1280/image_2025-11-03_11-11-11.png
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានស្នើឱ្យឈ្មួញជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXl4wntr6qm9fx7Pc_kRSNnEe4HohwIuUPNUXldUBJroeaqFjl9k3mXUQm1A9sUB-bhtJ2qdb_j6nW4U_Ah9Y95KlkPaCfVkb5VAFW6cALGJjM74CPqcYTEQ0AcR4f85zvlolqoS4YHthcW1EdK6Bz3TDJW2vsu7XGhad9od-9t4THch9rYLHAO4B6_pol/s1280/image_2025-11-03_11-11-12%20(2).png

តាមរយៈសំណេនៅលើគេហទំព័រផ្លូវការរបស់ឯកឧត្តម ឌិត ទីណា បានលើកឡើងថា៖”ខ្ញុំបានឃើញ ហើយក៏សូមអរគុណបងប្អូនលើបណ្ដាញសង្គមដែលជួយចែករំលែកអំពីបញ្ហាតម្លៃស្រូវរបស់ប្រជាកសិករយើង។ យើងត្រូវប្រែក្លាយការអាណិតអាសូរនេះទៅជាសកម្មភាពជាក់ស្ដែង ដើម្បីយើងចូលរួមជួយដោះស្រាយបញ្ហាតម្លៃស្រូវជូនប្រជាកសិករយើង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy_no2IUF8N9SgwTJdu6Pv9FF8tkBh78w4wqdbKTPucl1ioO_3bK_XA7VMUTPatyQLEF-qOdwlfSAdYKeTvmr8ZNeOX_rOyqj_CH6Mxnzy2542JwyhXAeHVWzLsZdwgtg6D14uPNN3UoywBmGK31WGFYHEipuMABJyckKaHoj5qP4-wq9us2LpnARLtrfC/s1280/image_2025-11-03_11-11-12.png
រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ ក៏បានអំពាវនាវឱ្យម្ចាស់ដេប៉ូជីថ្នាំជួយពន្យារការទូទាត់សងជំពាក់ និងម្ចាស់ដីជួយកាត់បន្ថយថ្លៃឈ្នួលដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiULBQ079r8geAMBS3l8t4iCTiNk5yBCu66yjNMn19EnFeDJJIEr0zWXJPsTs96cE72QgD5oletkUYCy4sPyBr2kvP_x2JxaJLfDDtrLsZknhrnt9WmUGX86jpGBysaBj92HL4ppCGrDZIYb9R75aLdJxi6RhERc-ceIC_Br8xlV-hDKGJOZHEZ7v0z_pGU/s1280/image_2025-11-03_11-11-14.png
ក្រៅពីនេះ ឯកឧត្តម ក៏ស្នើឱ្យជួយទិញអង្ករ និងគាំទ្រដល់រោងម៉ាស៊ីនដៃគូដែលបានទិញស្រូវពីកសិករនិងសហគមន៍ផងដែរ៕

 

អាមេរិកនឹងដំឡើងពន្ធទំនិញចិនម្តងទៀត បើចិនក្រឡាស់សម្តីនិងនៅតែរឹតបន្តឹងការនាំចេញរ៉ែកម្រ

0

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump នឹងដំឡើងពន្ធទំនិញនាំចូលពីចិនម្តងទៀត បើរដ្ឋាភិបាលក្រុងប៉េកាំងក្រឡាស់សម្តី និងនៅតែរឹតបន្តឹងការនាំចេញរ៉ែកម្រ ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីប្រធានាធិបតីអាមេរិកបានជួបគ្នាជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅមូលដ្ឋានទ័ពអាកាសគីមហេ ទីក្រុងពូសាន ប្រទេសកូរ៉េខាងត្បូង ដើម្បីចរចាពីការបញ្ចប់ជម្លោះពាណិជ្ជកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5e7WPBGzoo4ziC6mwu5mcY5LBvY_lufEdgL5taUZOw2cPWfVIUVopwtbwVKzFf-OaRMJmmbWs7bv3RlnK69XZ9i2tZVTMLdZXlp_Fm0F8OawTGmk58VbkmrYsLBWIx_oSFsKF8_QBIkZCAE2HQqLw4yD1WsgK8T_C676CnaS4ROc-Tf3lu3o5QoTkhhLN/s760/image_2025-10-30_11-30-19%20(2).png

រដ្ឋាភិបាលចិនបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣០ ខែតុលា ថា នឹងផ្អាកការរឹតបន្តឹងការនាំចេញរ៉ែកម្រ និងបច្ចេកវិទ្យារ៉ែកម្ររយៈពេល១ឆ្នាំ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានសម្ភាសន៍ជាមួយសារព័ត៌មានដោយបង្ហាញក្តីបារម្ភពីរដ្ឋាភិបាលចិនតែងតែមិនអនុវត្តតាមការសន្យារបស់ខ្លួនជាច្រើនលើក និងគ្មានភាពស្មោះត្រង់ ។ លោកថា មានការជីកយករ៉ែកម្រនៅប្រទេសជាច្រើន រួមទាំងអាមេរិក ប៉ុន្តែចិនជាអ្នកគ្រប់គ្រងផ្តាច់មុខលើការកែច្នៃរ៉ែទាំងនេះសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsvVvdT7GNfhI2CqdfWB4vs0O6-c9rM4rYbofl-n7IyBXxP6WV-wCJvWWSbtKtkt3ZCr3_G0dubgN6Iy5avuyERwzIoHwwfY-sYGSZZCRjzLzP9DvewER6dxrtyoYKHqhnYoT1JsimDAelY0gYYAt9V_yp35ssrn12OYeMCFUTaW45k7F2wm0e2L3rKA2s/s1024/image_2025-10-30_11-30-18.png

ចិនផ្អាកការរឹតបន្តឹងការនាំចេញរ៉ែកម្រ គឺក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រជុំជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃទី៣០ ខែតុលា កន្លងមក នៅកូរ៉េខាងត្បូង ។ ទោះយ៉ាងណា វិធានការរឹតបន្តឹងការនាំចេញរ៉ែកម្រនាពេលកន្លងមករបស់រដ្ឋាភិបាលចិននឹងអនុវត្តបន្តទៀត ប៉ុន្តែតាមកិច្ចព្រមព្រៀង និងមិត្តភាពរវាងមេដឹកនាំមហាអំណាចទាំងពីរ លោក Scott Bessent រំពឹងអាមេរិកនឹងអាចពឹងពាក់លើរ៉ែកម្រចិន បើចិនក្រឡាស់សម្តី អាមេរិកនឹងដំឡើងពន្ធទំនិញចិនម្តងទៀត អាមេរិកមិនចង់ទាញយកផលប្រយោជន៍ពីចិនទេ ប៉ុន្តែចង់កាត់បន្ថយបញ្ហាប្រឈម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnGO4jrp-c-hH8bcAhC3wtXbxjE4Bm9_G4aiTTxN3_1mCD6juw8rXnVlgcZS053_iFSKhV8tyDICJLv318gscojy9uetG6CAHjuN-eiM6qn9FbJ7sNOVnGGBn0enUUo5xyh7sGAz8MFqMBDuiB755YpXyJu4vz2Mq1Azej35ACFYS8mq2MNs-hKLJuFjFU/s2000/image_2025-10-30_11-30-18%20(2).png

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានចោទប្រកាន់រដ្ឋាភិបាលអាមេរិកអាណត្តិមុនធ្វេសប្រហែសក្នុងការបំពេះតួនាទី ដែលបណ្តោយឱ្យចិនប្រមូលផ្តុំ និងរៀបចំយុទ្ធសាស្ត្ររ៉ែកម្រជាច្រើនឆ្នាំ ប៉ុន្តែរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Donald Trump នឹងធ្វើឱ្យអាមេរិកគេចផុតពីបញ្ហានេះដែលចិនមានប្រៀបជាងអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8NqlU0Kknvc9D8UUEoArWkt3nZVqq1a9VkfHTivHPFpEWG-7EoSZ1LEoefgz1u1C-sQIewMALBYF_nvnSEXu4-z57Ufl-OzJl2pz7YmX-w0D4-YGJ5v1JabRwVGSVuciLJwEfbE4Ffv0DGJMtPnmCO321ARO8g2XVvlWdxddluqzsgs0T_VHNkAo3-WfI/s1024/photo_2025-11-03_11-34-11.jpg

កិច្ចព្រមព្រៀងរវាងអាមេរិក-ចិនដែលត្រូវបានប្រកាស ក្នុងនោះមានអាមេរិកនឹងទម្លាក់ពន្ធទំនិញនាំចូលពីចិន១០% មកនៅត្រឹមតែ៤៧% ហើយកិច្ចព្រមព្រៀងនេះក៏បានកំណត់ឱ្យចិត្តចាត់វិធានការផ្សេងៗដើម្បីរឹតបន្តឹងមិនឱ្យថ្នាំញៀន Fentanil ហូរចូលអាមេរិក ដោយសារវាជាថ្នាំបំបាត់ការឈឺចាប់កម្រិតខ្លាំងបណ្តាលឱ្យពលរដ្ឋអាមេរិកបាត់បង់ជីវិតរាប់ម៉ឺននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv6chKIubMjQnfLlRcv1tE3pYbhw5NlUv-FiNaNM0byi7-VebJ_3k-yjczz04vjWdChXPJaku0QS4wFnklJeR6ljDjOiKUqYVuULBtTIHNSuaq1V8prglHQAjujI6fvvZ9LDBI1oCS-tpGQNDWEX8tmUK4gytAC7KDFmJ9IU8eRB5RjecMjyadPQajeX5F/s760/image_2025-10-30_11-30-19.png

គួរបញ្ជាក់ថា លោក Trump បានចុះ MOU រ៉ែកម្រជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី រួមទាំងជប៉ុន ស្របពេលអាមេរិកមានជម្លោះពាណិជ្ជកម្មជាមួយចិន និងរីករាលដាលដល់រ៉ែកម្រ ខណៈចិនមានរ៉ែកម្រច្រើនលំដាប់ទី១ លើពិភពលោក ។ ក្រោយចិនរឹតបន្តឹងការនាំចេញរ៉ែកម្រដ៏សំខាន់របស់ខ្លួន លោក Trump ក៏ដំឡើងពន្ធទំនិញចិនបន្ថែម១០០% ដែលអត្រាពន្ធថ្មីនេះ ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើឱ្យចិនខឹងសម្បារ និងព្រមានសងសឹកវិញ ៕