ការវាយប្រហារឈ្លានពានពីភាគីថៃនៅតាមខេត្តនៃតំបន់ព្រំដែន ធ្វើឱ្យប្រជាពលរដ្ឋជាច្រើនម៉ឺននាក់រត់ភៀសសឹកទាំងកេ្មង ទាំងចាស់ ស្រ្តីមានផ្ទៃពោះ ស្ត្រីទើបសម្រាល។ អ្នកមួយចំនួនដែលឃើញត្រឹមតែរូបភាពនៅលើបណ្តាញសង្គមរំជួលចិត្តស្ទើរតែស្រក់ទឹកភ្នែកទៅហើយ ចុះទម្រាំអ្នកដែលទៅឃើញជនស្លូតត្រង់រងគ្រោះទៀតរឹតតែអួលណែននិយាយលែងចេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUrNOO2oHSbMSIn9tYD8uRfSMOwdfvittWZypNQzjftXfi0sv5kkBjB2aC9QtwAahlXatKK-zoDnhreSvaFNxeg5k1wkZeLap9Tc99ey7QNZ3nu1KlswCZyrFrkhavi1c4nDhd4hIvOsfV1IqYRKqbkch-rRijnRnT44UWIsDMkF1k5jhnQtDV4ik2MOFu/s2048/image_2025-12-13_16-39-35.png
ពិតណាស់កុមារតូចៗដែលពុំទាន់ដឹងក្តីជាវ័យដែលត្រូវរត់លេងសប្បាយនិងសិក្សារៀនសូត្រ បែរជាត្រូវមករត់គេចគ្រាប់បែក គ្រាប់កាំភ្លើងនេះ ប្រឈមនឹងការស្រេកឃ្លានធ្វើឱ្យ ផន សុផារី បង្ហើបអារម្មណ៍របស់ខ្លួនឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfiwKhiOpPcuQMLWGAqMqmKy0PBCJzgHYZNB8HR8gHQddN2F-5GwtjAQ0v2nEZkJRFaeEoq2jlxn4CRve3LfXiM1mMUC4WYVU23U7Bt3dyQV4tMNeCYVtd0Pxtw58_gHzczEouieRFtqsT0HdGLwb-hkva92TC1muC2np_xaePqyjSLpfMvgj_X5JuRRUH/s1320/image_2025-12-13_16-39-30.png
អ្នកនាង បានបង្ហោះនៅលើបណ្តាញសង្គមថា «ប៉ុន្មានថ្ងៃនេះ មានរូបភាពជាច្រើនដែលខ្ញុំបានឃើញ កែវភ្នែកកុមារតូចៗជាច្រើនដែលសម្លឹងមើលមកខ្ញុំពោពេញដោយក្តីរំពឹង មីងមាននំអត់? មីងខ្ញុំសុំមួយដែរមីង …ដៃសំពះ ជើងឈរតម្រង់ជួរ ក្មេងខ្លះក៏យំព្រោះមិនអាចរង់ចាំ ពួកគេអន្ទះសារដោយការស្រេកឃ្លាន ពេលនោះខួរក្បាលខ្ញុំច្របូកច្របល់ ទឹកភ្នែកខ្ញុំក៏ស្រក់ចុះ ក៏លេចចេញសំនួរមួយមក( ចុះបើក្មេងនោះជាកូនខ្ញុំ តើខ្ញុំនឹងវេទនាចិត្តកម្រិតណា ?)»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM0tSsfdMbXf_wLDYrQ8pvoCrMb9qte1Jx8H4VGFHVjlnCP1dTerbmGbLexlHXsCH8hIdN_LGuW6DE83GO1C8CIIpzY0HwhURJWFCyWBlOWRvwjHfxES1yx7Mnfou-BMCgxBDoJoHOpHo9RXEQXDaMbxD4WKX2WrEaBDkoxPT8FTB-M_nGvkwkrLjZRQfg/s2048/image_2025-12-13_16-39-31.png
សំណេរខាងលើនេះរបស់ ផន សុផារី បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនឆួលអារម្មណ៍ទៅតាមការបង្ហោះរបស់នាង។ មនុស្សជាច្រើនបានសម្តែងការអាណិតអាសូរ អួលណែនយ៉ាងខ្លាំងចំពោះកុមារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM0tSsfdMbXf_wLDYrQ8pvoCrMb9qte1Jx8H4VGFHVjlnCP1dTerbmGbLexlHXsCH8hIdN_LGuW6DE83GO1C8CIIpzY0HwhURJWFCyWBlOWRvwjHfxES1yx7Mnfou-BMCgxBDoJoHOpHo9RXEQXDaMbxD4WKX2WrEaBDkoxPT8FTB-M_nGvkwkrLjZRQfg/s2048/image_2025-12-13_16-39-31.png

គួរបញ្ជាក់ផងដែរថាអ្នកនាង ផន សុផារី និងស្វាមី កំពុងតែសស្រាក់សស្រាំងយ៉ាងខ្លាំងជួយដល់ជនភៀសសឹកទៅតាមតំបន់ដែលរងគ្រោះពីការឈ្លានពានរបស់ថៃ៕