ប្រទេសថៃ ៖ កងទ័ពថៃបានបើកការវាយប្រ.ហារយ៉ាងកំរោលមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ទោះជាប្រធានាធិបតីអាមេរិក លោក Donald Trump ទូរស័ព្ទមកមេដឹកនាំថៃឱ្យឈប់បង្កសង្គ្រា.មឈ្លានពា.នកម្ពុជា និងកំណត់ពេលឈប់បា.ញ់ចាប់ពីម៉ោង១០យប់ថ្ងៃទី១៣ ខែធ្នូ ប៉ុន្តែកងទ័ពថៃនៅតែបំពានបទឈប់បា.ញ់ ដោយបន្តប្រើប្រាស់សព្វាវុ.ធធ្ងន់គ្រប់ប្រភេទ រួមទាំងផ្សែងពុល គ្រា.ប់បែកចង្កោម យន្តហោះទម្លាក់គ្រាប់បែ.ក F-16 និង Gripen ។ ការឈ្លានពា.នកម្ពុជាជាថ្មីនេះធ្ងន់ធ្ងរ និងសា.ហាវ ក្រោមលេសការពារអធិបតេយ្យ សុវត្ថិភាពពលរដ្ឋ និងកិត្តិយស ប៉ុន្តែបានបំផ្លា.ញប្រាសាទបុរាណ ស្ពាន លំនៅឋាន និងទ្រព្យសម្បត្តិពលរដ្ឋកម្ពុជា ។
លើសពីនេះ នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul បង្ហោះសារថា ៖ «កងទ័ពថៃនឹងឈ្លានពានកម្ពុជាបន្តទៀតរហូតទាល់តែមានអារម្មណ៍គ្មានគ្រោះថ្នាក់ ប្រទេសថៃគ្មានផែនការ ឬព្រមព្រៀងឈប់បាញ់ជាមួយសត្រូវទេ គិតត្រឹមម៉ោង១០យប់ថ្ងៃទី១៣ ខែធ្នូ កងទ័ពថៃនឹងការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ» ។ កងទ័ពថៃបានធ្វើសង្គ្រាមឈ្លានពានអស់រយៈពេលជាច្រើនថ្ងៃ និងមិនទាន់មានសញ្ញាណាមួយបង្ហាញថា សង្គ្រាមនេះនឹងបញ្ចប់ពេលណាទេ បន្ទាប់ពីរដ្ឋាភិបាលល្មោភសង្គ្រាមថៃទាត់ចោលការអន្តរាគមន៍ឱ្យមានបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិក ។
លោក Thanathorn Juangroongruangkit អ្នកនយោបាយដ៏លេចធ្លោ និងជាអតីតប្រធានគណបក្សអនាគតថ្មី ដែលបច្ចុប្បន្នប្តូរមកជាគណបក្សប្រជាជន ជឿជាក់ថា សង្គ្រាមកម្ពុជា-ថៃនឹងមិនកើតឡើងទេ ប្រសិនបើលោក ភីថា លឹមចារើនរ៉ាត់ (Pita Limjaroenrat) អតីតប្រធានគណបក្សកាវក្លៃ ក្លាយជានាយករដ្ឋមន្ត្រីថៃ ។ ប៉ុន្តែមហាជនរិះគន់លោកយ៉ាងខ្លាំង ដោយសារពួកគេគាំទ្រឱ្យកងទ័ពបន្តសង្គ្រាមឈ្លានពានកម្ពុជា ដោយមិនខ្វល់ពីមហាអំណាចដាក់សម្ពាធសេដ្ឋកិច្ច ។
កាលពីថ្ងៃទី១៣ ខែធ្នូ នៅសាកលវិទ្យាល័យមួយក្នុងទីក្រុងបាងកក លោក Thanathorn អតីតប្រធានគណបក្សអនាគតថ្មី នចូលរួមកម្មវិធីសូមទោសពលរដ្ឋជាមួយគណបក្សប្រជាជន ដោយលោកសូមទោសពលរដ្ឋថា កន្លងមក គណបក្សប្រជាជនព្យាយាមទប់ស្កាត់កុំឱ្យកងទ័ពបង្កសង្គ្រាមឈ្លានពានកម្ពុជារីករាលដាលខ្លាំងដូចបច្ចុប្បន្ន ពីព្រោះត្រូវការសន្តិភាព មិនត្រូវការសង្គ្រាម ប៉ុន្តែសង្គ្រាមនៅតែកើតឡើង ។ បើលោក Pita អតីតប្រធានគណបក្សកាវក្លៃធ្វើជានាយករដ្ឋមន្ត្រី នឹងគ្មានសង្គ្រាមដាច់ខាត គឺនឹងមានការអនុវត្តវិធានការផ្សេងៗ រួមមាន ៖ ពាណិជ្ជកម្ម ការចរចាការទូត និងនយោបាយការបរទេសទប់ស្កាត់សង្គ្រាម ហើយពលរដ្ឋនឹងមិនលំបាកដូចពេលនេះ ។
ផ្ទុយទៅវិញ សង្គមថៃមិនគាំទ្រគំនិតនេះទេ ដោយយល់ថា ប្រសិនបើលោក Pita អតីតប្រធានគណបក្សកាវក្លៃធ្វើជានាយករដ្ឋមន្ត្រី ប្រទេសថៃនឹងចាញ់ប្រៀបកម្ពុជាយូរមកហើយ ពីព្រោះលោក Pita មិនបើកដៃឱ្យកងទ័ពធ្វើសង្គ្រាមឈ្លានពានកម្ពុជាដូចលោក Anutin ។ ពលរដ្ឋថៃថែមទាំងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីបណ្តាលឱ្យកងទ័ពថៃរងរបួសជាបន្តបន្ទាប់ និងរិះគន់គោលនយោបាយរបស់លោក Pita ដែលមិនគាំទ្រកងទ័ពបង្កសង្គ្រាម ។
ពលរដ្ឋថៃបាននិយាយក្នុងបណ្តាញសង្គមថា បើលោក Pita អតីតប្រធានគណបក្សកាវក្លៃធ្វើជានាយករដ្ឋមន្ត្រី ប្រទេសជាតិនឹងរលំរលាយមិនខាន ប្រទេសថៃនឹងបាត់បង់ទឹកដី ពីព្រោះលោក Pita កាត់បន្ថយថវិកាកងទ័ព ។ ពួកគេថែមទាំងរិះគន់លោក Thanathorn អតីតប្រធានគណបក្សអនាគតថ្មីដែលគាំទ្រលោក Pita និងថា ថៃមិនចង់បង្កសង្គ្រាមទេ និងចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យ ។
លោក Thanathorn អតីតប្រធានគណបក្សអនាគតថ្មីបានចូលរួមកម្មវិធីសូមទោសពលរដ្ឋនៅសាកលវិទ្យាល័យមួយក្នុងទីក្រុងបាងកក ជាមួយលោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជន, លោក Pita Limjaroenrat អតីតប្រធានគណបក្សកាវក្លៃ និងលោក Chaithawat Tulathon អតីតប្រធានគណបក្សកាវក្លៃ ។ គណបក្សប្រជាជនរៀបចំកម្មវិធីសូមទោសពលរដ្ឋនេះ ក្រោយពីកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាមិនឈប់ឈរ ហើយគណបក្សនេះក៏រងការរិះគន់ពីមហាជនផងដែរ ដែលជំរុញឱ្យលោក Anutin ចរចាបញ្ចប់សង្គ្រាម ។
គួរបញ្ជាក់ថា ភាគីថៃមិនព្រមអនុវត្តបទឈប់បាញ់ និងទាត់ចោលសំណើរបស់លោកប្រធានាធិបតី Trump ដែលនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីចេតនាពិតប្រាកដរបស់ភាគីថៃក្នុងការធ្វើសង្គ្រាមឈ្លានពានកម្ពុជា គឺមិនមែនប្រយុទ្ធដើម្បីការពារខ្លួននោះទេ ប៉ុន្តែជាការដណ្តើមទឹកដីកម្ពុជា ៕










