ខេត្តឧត្តរមានជ័យ៖ បន្ទាប់ពីបានបំផ្លិ.ចបំផ្លា.ញប្រាសាទតាក្របីស្ទើទាំងស្រុង និងធ្វើឲ្យខូចខាតប្រាង្គប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ ពេលនេះយោធាថៃបានព្យាយាមតាមកម្ទេចប្រាសាទតាមាន់ធំមួយបន្ថែមទៀត។ នេះបើតាមសេចក្ដីរាយការណ៍របស់ក្រសួងការពារជាតិកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4mfTGnu5xbS1VgvTfXf2HQdW3tl0BCK5yrmknbQKB3q_8-I3Ai9BI1ee7wNcv52v_uXTKGnyhm8J4FNDAcVpwZ6bYrcv5XMStMDoHFmib444-koRviWN6FE3kotkRSU_AZF0FpNZTLFXG6zk9s_cUNrjaaE72fdHe0ehJYzSCiiw0U5f9sDmBX-BySgh9/s1255/photo_2025-12-15_09-05-16.jpg

បើទោះជាមានបទឈប់បា.ញ់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជាជាបន្តបន្ទាប់ ជាពិសេសនៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9A1Kd4FUr0Rwod6aqXM2QEh3Kf6YmKtpbFUh4b3TrNsXi1l-5IW7pe8tu9tcUvEHuYpIJnkNWHeyXMwJ08x_wVQxiWVBkZGRHyniR6P9SksHyQyGztkErKu05vLmQ-FBkuJsURKHX5O6ixeLx9uGNbQBfpcLyHIM7Ro9ofbOvWypMp5Yezc-OMTFAbXGM/s1280/photo_2025-12-15_09-05-17%20(3).jpg

តាមការបញ្ជាក់របស់ក្រសួងការពារជាតិ នៅម៉ោង១៦:០៤នាទី យោធាថៃបានបា.ញ់ប្រហារមកលើកកម្ពុជាដោយបង្កើនការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC6RJj-dhuFusfC7Wnp9U9ewcteHOSkiA3NHEYaqisiWjQoZLQZHFkqv43sSq1uq9UkuaTm5cI66WjwNwo8eJ8rNI7B0oPyk0DXaMJZnPPZ0vsG6CoHvb0l8zlnVhInhKbsBAvjMfyK93pFNCc5v1tESs-Cy2kKijGrFV8CqBawge1WMJ_69xZAyiQJp3S/s1024/photo_2025-12-15_09-05-17.jpg

គួរជម្រាបថា សកម្មភាពរបស់យោធាថៃដូចខាងលើនេះ ធ្វើឡើងក្រោយពេលបទឈប់បា.ញ់ជាលើកទី២ ដែលប្រកាសដោយនាយករដ្ឋមន្រ្តីម៉ាឡេសុី លោក អាន់វ៉ា អុីប្រាហុីម បានជំរុញឲ្យកម្ពុជា-ថៃ បញ្ឈប់ការប្រយុទ្ធត្រឹមវេលាម៉ោង ២២៖០០ នាទីយប់ ថ្ងៃទី១៣ ខែធ្នូ បានចូលជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Hx9_2uU9M594uhcTD310tDJnlIOeDBMSL8xJiVfQMYwLraSTBQqYFR9fVRTdn6pSxnUSQmQ2Cuv2DZYj_8vqfqTGF6ITOVhcnT3G1MIafrdKMutaO83icf3600-AlfUuKTHowQhh3bwQlN1BZ5z-MDyGhLZvjq7FM7wMZR10zYXHYmPwuErLydjCMx50/s1000/photo_2025-12-15_09-05-17%20(2).jpg

ទោះជាយ៉ាងណាក៏ដោយ បទឈប់បា.ញ់នេះ មិនត្រូវបានទភាគីថៃព្រមទទួលយកទៅអនុវត្តនោះទេ ដោយនាយករដ្ឋមន្រ្តីថៃ បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយថា ខ្លួននឹងមិនបញ្ឈប់ការប្រយុទ្ធនេះជាដាច់ខាត ហើយក៏នឹងមិនស្ដាប់តាមសម្ដីរបស់ភាគីណាមួយឡើយ រួមទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgpChB0mY6uGzKMcOAcJEPAWDCQ49GJDJ2-GITNCu-ugu9h0-yO7bAVb1Ba8nGTxovpbSYhpIasWBpB0pJTRb2mZ_O1OlVzShQre-mIjhxO-TGNr91F5A8-B7oJPoXPcqOLMiAnNS0iBIBQFQoVISOTBBomKTQwmMBlnmCE5FiTh1og29C57OnugqJFQq0/s721/photo_2025-12-15_09-05-17%20(4).jpg

ការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីចេតនាពិតរបស់ថៃក្នុងការធ្វើសង្រ្គាមជាមួយកម្ពុជា ដែលវាមិនមែនជាការប្រយុទ្ធដើម្បីការពារខ្លួននោះទេ ប៉ុន្តែគឺជាការប្រើប្រាស់កម្លាំងគាបសង្កត់ ឈ្លានពាន និងរំលោ.ភលើអធិបតេយ្យភាពកម្ពុជាយ៉ាងពិតប្រាកដ៕