Home Blog Page 221

ថៃថាអាមេរិកយកអត្រាពន្ធទំនិញមកដាក់សម្ពាធឱ្យខ្លួនដោះលែងកងទ័ពកម្ពុជាទាំង១៨រូប

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពថៃបានប្រកាសដោះលែងកងទ័ពកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខ ប៉ុន្តែប៉ុន្មានម៉ោងបន្ទាប់ ស្រាប់តែអ្នកនាំពាក្យកងទ័ពថៃបែរជាកែប្រែពាក្យសម្តីវិញថា ការដោះលែងស្ថិតក្រោមការពិចារណានៅឡើយ ដោយថៃរង់ចាំកម្ពុជាអនុវត្តលក្ខខណ្ឌ២ចំណុចឱ្យបានជាមុនសិន រួមមាន ៖ ការដកអាវុ.ធធុនធ្ងន់ និងគ្មានការរារាំងការដោះមីនតាមព្រំដែន ។ តាមប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិថៃ មូលហេតុដែលថៃបម្រុងដោះលែងកងទ័ពកម្ពុជាទាំងអស់ ដោយសារអាមេរិកយកអត្រាពន្ធទំនិញមកដាក់សម្ពាធ ។

យោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិថៃ គឺមន្ត្រីអាមេរិកបានដាក់សម្ពាធថៃយ៉ាងខ្លាំងឱ្យយល់ព្រមដោះលែងកងទ័ពកម្ពុជាទាំង១៨រូបត្រឡប់មកប្រទេសវិញ ដោយមន្ត្រីអាមេរិកយកអត្រាពន្ធទំនិញថៃដែលនាំចូលអាមេរិកមកដាក់សម្ពាធម្តងហើយម្តងទៀត ។

ក្រោយពីសារព័ត៌មាននានារបស់ថៃចុះផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ថា កងទ័ពថៃបានទំនាក់ទំនងទៅកាន់កងកម្លាំងការពារព្រំដែនខេត្តចន្ទបុរី និងខេត្តត្រាត ឱ្យត្រៀមទីកន្លែងស្នាក់នៅសម្រាប់កងទ័ពកម្ពុជាទាំង១៨រូប ដែលត្រៀមដោះលែងនៅច្រកព្រំដែនបានផាកកាត ស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី (ទល់មុខខេត្តប៉ៃលិន) នៅថ្ងៃទី១២ ខែវិច្ឆិកា សារព័ត៌មាន PPTV ក៏បានសួរនាំមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិថៃ និងទទួលបានចម្លើយថា ជាព័ត៌មានពិត ។

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិថៃបញ្ជាក់ថា មូលហេតុដែលថៃយល់ព្រមដោះលែងកងទ័ពកម្ពុជាទាំង១៨រូប ដោយសារអាមេរិកយកអត្រាពន្ធទំនិញមកដាក់សម្ពាធថៃយ៉ាងខ្លាំង ទើបថៃយល់ព្រមដោះលែងកងទ័ពកម្ពុជាដើម្បីកុំឱ្យផលប៉ះពាល់ដោយសារអត្រាពន្ធទំនិញធ្លាក់មកលើពលរដ្ឋ និងប្រទេសថៃ ។ ម្យ៉ាងទៀត ការឃុំខ្លួនកងទ័ពកម្ពុជារយៈពេលយូរអាចមានបញ្ហារឿងអនុសញ្ញា ឬប៉ះពាល់ច្បាប់អន្តរជាតិ ។

មូលហេតុមួយទៀតដែលថៃយល់ព្រមដោះលែង ដោយសារកម្ពុជាបានអនុវត្តតាមលក្ខខណ្ឌ៤ចំណុចរបស់ថៃ រួមមាន ៖ ១-ការដកអាវុធធុនធ្ងន់ ២-ដោះមីន ៣-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញ និង៤-ដោះស្រាយបញ្ហានៅតំបន់ព្រំដែនខេត្តស្រះកែវ ។ ហេតុនេះ ថៃក៏យល់ព្រមដោះលែងកងទ័ពកម្ពុជាទាំង១៨រូប ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា នេះ ។ រីឯការបើកព្រំដែនឡើងវិញ គឺថៃនឹងពុំបើកព្រំដែននាពេលនេះទេ ។

គួរបញ្ជាក់ថា បើទោះជាមានការដាក់សម្ពាធពីអាមេរិកឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨រូបក្តី ប៉ុន្តែអ្នកនាំពាក្យកងទ័ពថៃបែរជាកែប្រែពាក្យសម្តីវិញថា ការដោះលែងស្ថិតក្រោមការពិចារណានៅឡើយ ដោយថៃរង់ចាំកម្ពុជាអនុវត្តលក្ខខណ្ឌចំនួន២ចំណុចឱ្យបានជាមុនសិន រួមមាន ៖ ការដកអាវុ.ធធុនធ្ងន់ និងគ្មានការរារាំងការដោះមីនតាមព្រំដែន ។

ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះនឹងឈានដល់ការដោះលែងកងទ័ពកម្ពុជាទាំង១៨រូបភ្លាមៗដើម្បីបញ្ជាក់ពីគោលជំហរសន្តិភាព ។

គិតត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វីរកងទ័ពកម្ពុជាចំនួន១៨រូបដែលត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃមានរយៈពេល ១០១ថ្ងៃហើយ ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ៕

ផ្ទុះភាពចម្រូ.ងចម្រា.សរវាង ប៊ី សុធារី និងម្ចាស់ប្រ៊េនពីររូបរឿងលក់អីវ៉ាន់ថៃក្នុងស្តុកមិនចេះអស់

0

ថ្មីៗនេះបវរកញ្ញា ប៊ី សុធារី បានចេញវីដេអូមួយបង្ហាញចង្ងល់ទាក់ទងនឹងផលិតផលថៃលក់មិនចេះអស់ស្តុក ខណៈនាងបានឃើញម្ចាស់ប្រ៊េនមួយរូបដែលល្បីខ្លាំងនៅស្តុកច្រើន។ នេះបានជំរុញឱ្យម្ចាស់ប្រ៊េនឡាកាម៉ូ រួមទាំង ម្ចាស់ប្រ៊េន យូរ៉ា ចេញប្រតិកម្មរបស់ខ្លួនឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3O572XKyLwZEa_51Sn7Z6mzjFvAEP2U3jQTW7g_s_g6akTaJsefpGrH5gxtLttQgTrBwvwo7a3KzZb5eakig2Odxrv26eBzV-qyZDNYNnauTYsb20ISrxP1-OpPtGVC2dSIlQ3KyHkS2Fo7VLHeMewswWK43lj_2Y0SOtWmi2XrSJBUM6s9Jw6ChT7mEX/s1920/image_2025-11-07_09-26-04%20(2).png
កាលពីថ្ងៃទី៥ ខែវិច្ឆិកា ប៊ី សុធារី Runner-up Miss Cosmo Cambodia 2025 បានចេញវីដេអូមួយដោយមានអក្សរក្នុងវីដេអូថា «ហេតុអ្វីលក់មិនចេះអស់?»។ ប៊ី សុធារី បាននិយាយថានាងឃើញថាមិនថានៅលើអនឡាញឬទីផ្សារធម្មតានៅតែមានទំនិញថៃទោះបីជាមិនច្រើនប៉ុន្តែនៅឃើញមួយចំនួន។ សុធារី ថានាងបានឃើញមានប្រ៊េនមួយដែលល្បីខ្លាំងបង្ហោះថាលក់លាងស្តុករបស់គាត់ចោលតាំងពីមានរឿងភ្លាមៗ តែមកដល់ថ្ងៃនេះគឺគាត់លក់មិនចេះអស់។ ប៊ី សុធារី បានបង្ហាញចង្ងល់ថាអីវ៉ាន់លក់មិនចេះអស់ឬមួយក៏បន្តផលិតជាមួយនឹងផ្ទះលេខ២ពីព្រោះវាមានរយៈពេលជាច្រើនខែមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMh2bX14XCWIeytxYNLPT_ODeFQFkkJTvk34ssgyoX6FEMHXzbkg2vuVGqongzf626GLIPw2954zmH8CJ41Uno2URNHG8TePbE-3BQVuH_e8MMPDRV0-R_bHBTyucT47HYzddVJN0mwjVxlDBb5Nz25sr-1XNynEFT-T2ft2sK8fJHV9q15CdI4fyluKOw/s1920/image_2025-11-07_09-26-04.png

ប៊ី សុធារី ថានាងចង់ឱ្យមានការរីកចម្រើនទាំងអស់គ្នាប្រសិនជាចង់ផ្តាច់ទំនាក់ទំនងផលិតផលជាមួយនឹងប្រទេសថៃទាល់តែអត់មានអ្នកលក់ទៀត ប្រសិនជាគ្មានអ្នកលក់ក៏គ្មានអ្នកទិញដែរបើមានអ្នកលក់គឺនៅតែមានអ្នកទិញដូច្នេះវាមិនបានផលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiijSwtE7VXD9bUoGwZM8XQEWh9gDHgOaTmSzONmmX1s9JsPYmZx2fi8loroTxODzCBRnty0V5j905DvYjVH5Sw4Qfcia_vP0ac6sKtX9y5FLgnrhMfFYVPA5oXldIElzEjEWI_1ICv8UqRhc-VpMTprCjdPBoLH9I4bBB9Xx8IaKN-DO3vxnC7-e1bUnZs/s2048/image_2025-11-07_09-25-59.png

បន្ទាប់ពី ប៊ី សុធារី បានចេញវីដេអូទាក់ទងនឹងការលក់លាងស្តុកមិនចេះអស់នេះបានជំរុញឱ្យអ្នកលក់អនឡាញបញ្ចេញប្រតិកម្មរបស់ខ្លួនឡើងមកដោយម្ចាស់ប្រ៊េនរូបនេះបានចែករំលែកការបង្ហោះរបស់ ប៊ី សុធារី ភ្ជាប់មកជាមួយនឹងខ្លឹមសារថា «យល់ពាក្យថាពហិការអត់បង យល់ពាក្យថាគាំងស្តុកចាស់អត់បង មិនមែនផលិតម្តង១០កំប៉ុងឯណា រាប់ម៉ឺនកំប៉ុងមុនសង្គ្រាម ចុះបើខ្មែរយើងគាត់ពហិការហើយនៅទិញតែភ្ងៀវខ្លះដែលគាត់អាណិត ឱ្យខ្ញុំដឹកយកទៅលក់នៅប្រទេសណា ? ពេលខ្លះខ្ញុំពិតជាហួសចិត្តនឹងការវិភាគរបស់គេស្រួល តែទាល់ម្ចាស់ប្រ៊េនសល់ស្តុកចាស់លក់មិនចេញបានយល់ទុកលំបាកមួយនេះ។សំណាងខ្ញុំទៅចុះដែលមានផលិតផលស្ក្រាប់ ប្រេងសង្វាសិប្បកម្មខ្លួនឯងផ្ទុះលុយចូល ចុះបើបងៗខ្លះ 885សុតឱ្យគាត់យកទៅចោលតាមប្រលោះណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNEWCPTJl7T2MxiagUlZLr-HzVeK_WTyrHi2ekgwk5VOiSztLQtV4dmlbPpQ56pFts7cDTRQELJ8tvPEd8pTRTd0x-CNZ_ju-4ryO6t1CdK9SQkjxwE_NK3W5KgBflEh8ZUcw9VtwFKXzPuufXOACszt9fSkihWVFoXQqzCOncQR-nEqMQ64f9Drb82O9y/s2048/image_2025-11-07_09-14-46.png

មិនត្រឹមតែ ចែយូរ៉ា ប៉ុណ្ណោះទេដែលឃ្នើសចិត្តជាមួយនឹង ប៊ី សុធារី ម្ចាស់ប្រ៊េន ឡាកាម៉ូ ក៏បានចេញ Live ទាំងទឹកភ្នែកបកស្រាយរឿងរ៉ាវផ្សេងៗរួមទាំងចង្ងល់របស់ ប៊ី សុធារី ផងដែរ។ ម្ចាស់ប្រ៊េនរូបនេះបាននិយាយថាខ្លួនមានអីវ៉ាន់ច្រើនលក់មិនទាន់ទើបតែ៣-៤ខែបើទោះបីជាមានការបញ្ចុះតម្លៃក្តី ហើយការផលិតលើកនេះគឺច្រើននិងមានគ្រប់មុខ។ ម្ចាស់ប្រ៊េនឡាកាម៉ូ ថាការលក់របស់ខ្លួនគឺខាតច្រើនមែនទែនហើយក៏មិនបានខឹងនឹង ប៊ី សុធារី ដែរគ្រាន់តែចង់មកបញ្ជាក់អីវ៉ាន់ដែលខ្លួនលក់គឺវាច្រើន៕

ថៃកំពុងបំពានកិច្ចព្រមព្រៀងសន្តិភាព និងថែមបង្កើតលក្ខខណ្ឌថ្មីៗដើម្បីដណ្ដើមប្រាសាទតាក្របី

0

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា ថៃកំពុងបង្ហាញសកម្មភាពបំពានលើកិច្ចព្រមព្រៀងសន្ដិភាពជាមួយកម្ពុជា តាមរយៈការអនុវត្តផ្ទុយពីចំណុចមួយចំនួន។ មិនតែប៉ុណ្ណោះ មន្ត្រីថៃកំពុងយកចំណុចដែលព្រមព្រៀងក្នុងសេចក្ដីថ្លែងការណ៍រួម មកធ្វើជាលក្ខខណ្ឌដោះលែងទាហានខ្មែរ និងបង្កើតលក្ខខណ្ឌថ្មីៗបន្ថែមទៀតដូចជាការចង់ប្រើកម្លាំងយោធាដណ្ដើមប្រាសាទតាក្របីជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQnAcyWSMvD5e9roW-xLrV6456cX1zTHCMpH6QwZUAXrOFFGe7iWmGBrHsYZi9AhwXa5aARbuDQ3Pwoz3_tQZ0bzX-I0-RRqYay6kjQnfDBCZlThTxCp0uMT5v2HxTDRQRulD6BG1Q3UF9KuFCqXbk5VTiQ8n63aDH6P2Mv65HZf2LBMmVIaSvcPUh4sYJ/s1280/photo_2025-11-07_10-23-24.jpg
យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី៥ ខែវិច្ឆិកា បានឲ្យដឹងថា មន្ត្រី ថ្នាក់ដឹកនាំថៃ ទាំងរដ្ឋាភិបាលស៊ីវិលនិងយោធា បានចេញធ្វើអត្ថាធិប្បាយជាបន្តបន្ទាប់ដែលមិនស្របតាមស្មារតី និងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដូចជាការយកចំណុចដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម មកធ្វើជាលក្ខខណ្ឌក្នុងការដោះលែងយោធិនកម្ពុជា ១៨រូប ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់ថៃ និងបង្កើតឱ្យមានលក្ខខណ្ឌថ្មីៗបន្ថែមទៀត ដូចជាការគំរាមប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមយកប្រាសាទតាក្របីជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC2uh5SQ7PR5w75AMvEzBgQoKmnO2ND-LVyaXLGapMurdqjiVlh0ZN19A_LNlbrx19Qdk35d0qB1MutOk1Cc41i6Pet7RU7j7xuvOyH7hm0NO8U1T5x-zf90uEurRqWdl0QihzsJrUDy9beXbnh3kKgTomJ-ayIFNqfFvHZ6ydMNjCQQXSAoULnm8y0Ih4/s750/photo_2025-11-07_08-45-53%20(3).jpg
លោក ប៉ែន បូណា បានលើកឡើងថា «ការអត្ថាធិប្បាយទាំងនេះផ្ទុយទៅនឹងខ្លឹមសារចំណុចទី៤ ដែលចែងថា ភាគីទាំងពីរបានឯកភាពគ្នាជៀសវាងការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ ការអះអាងដោយគ្មានភស្ភុតាង និងវោហាសាស្ត្រ ដែលបង្កគ្រោះថ្នាក់ទាំងតាមបណ្ដាញផ្លូវការរបស់រដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការដើម្បីបន្ថយភាពតានតឹង កាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបស់សាធារណជន និងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្ដិវិធី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZTeyMYEEhsmfHZwxIF8WvaQr96ar4Lrl_kfMOGTuJCahurq757A2MdHwL2vzR_OhabNaw0beTY6gEq-X0fJ0bvUHIdaE90ejMSFIQA_lhXgnc0fUt3hTar0V_l-U9j1CH5VFYfgxFXCf9xBll_wyuMu-W8les_lhwP_T5QQhmie9UCbVNRHNxniT0TWDA/s1024/photo_2025-11-07_10-23-26.jpg

លោកបន្ថែមទៀតថា អ្វីដែលជាការកត់សម្គាល់យ៉ាងសំខាន់មួយទៀតដែលបញ្ជាក់ថា ភាគីថៃមិនបានគោរពខ្លឹមសារនៃសេចក្តី ថ្លែងការណ៍រួមនោះ គឺនៅត្រង់ថា រហូតមកទល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានរយៈពេល ១០ថ្ងៃហើយ ដែលភាគីថៃមិនទាន់បានដោះលែងយោធិនកម្ពុជា ១៨រូប ទៅតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ដែលរំពឹងថានឹង ត្រូវបានដោះលែងភ្លាមៗ ស្របតាមស្មារតីនៃការអនុវត្តតាមកាតព្វកិច្ចនៃច្បាប់មនុស្សធម៌អន្តរជាតិ។ សូមបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចំណុចទី៥ បានចែងថា «ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃ ក្នុងការលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក ប្រទេសថៃនឹងដោះលែងយោធិនកម្ពុជាទាំងនោះ ដោយគ្មានបង្អែបង្អង់ឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsouOOrlDFI1eZAI_iRQm31KCMkvRu87C8rsuwp4Taz71rp37JSQHKMjiimmUBrG4vJdelwi0VNc_zQgUrT5kyRsGPSEgJwk2rpVinLU-1TDbMpkuAQ00REP9lmiWi-3J36CzURpJZpE7Opa_feNakoQEIZ1uU55YjQHViaQCyHjE0GGpixqo4ZYGYB2-W/s1024/photo_2025-11-07_10-23-26%20(2).jpg

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវដោយទទូចឱ្យភាគីថៃ គោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវរាល់ខ្លឹមសារដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដោយមិនត្រូវធ្វើអត្ថាធិប្បាយណាមួយ ដែលនាំឱ្យមានភាពតានតឹង និងបាត់បង់ទំនុកចិត្តរវាងគ្នាដែលមិនអំណោយផលដល់ការសន្ទនាដោយសន្តិវិធី។ កម្ពុជាសូមអំពាវនាវដល់ភាគីថៃបញ្ឈប់នូវការដាក់លក្ខខណ្ឌផ្សេងៗ ដែលមិនស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំនានា ក្នុងពេលកន្លងមក ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរទៅវិញទៅមក៕

នាយករដ្ឋមន្ត្រីថៃបញ្ជាក់ពីគោលជំហរបញ្ចប់សង្គ្រា.មក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទោះពលរដ្ឋមិនគាំទ្រ

0

ប្រទេសថៃ ៖ ក្រោយពីអ្នកនយោបាយ កងទ័ព និងពលរដ្ឋថៃ ទាមទារយកទឹកដីតំបន់ព្រំដែនខេត្តស្រះកែវ និងជំរុញឱ្យរដ្ឋាភិបាលថៃយកប្រាសាទតាក្របីរបស់កម្ពុជា ដែលមិនស្របតាមស្មារតី និងខឹ្លមសារនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ មកធ្វើជាលក្ខខណ្ឌថ្មីៗបន្ថែមទៀតដើម្បីដាក់សម្ពាធលើកម្ពុជា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបញ្ជាក់ពីគោលជំហរបញ្ចប់សង្គ្រា.មក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ី ។ លោកមិនចង់ឃើញថៃមានសង្គ្រា.មអូសបន្លាយទេ ខណៈពលរដ្ឋចោទប្រកាន់ថៃបាត់បង់អធិបតេយ្យដោយសារកិច្ចព្រមព្រៀងសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgakjpJwyEOkazHY92Xi71LwJXlZGiUFXzo-Ps5f-LRIbCP5zmpph9Skt-ADIudURYHf8dznl2YGfkoMAeSVKGGhtot9gKPkSnbhLWiXKenJF9O6s1LL6y4RiEt7mW6Bz44-KVZtjg-LlhVHlCqLzdvNyfkTj5ydofa_8ypXwqTJoZvAX2_v_suTWpHpIh6/s1280/photo_2025-10-29_09-49-09%20(2).jpg

នាយករដ្ឋមន្ត្រីថៃ លោក Anutin បានបញ្ជាក់ពីគោលជំហរជាថ្មីកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា មូលហេតុដែលលោកសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី គឺលោកមានបំណងបញ្ចប់សង្គ្រាម ក្នុងឋានៈជាអ្នកដឹកនាំប្រទេស លោកមិនអាចបណ្តោយឱ្យប្រទេសថៃមានសង្គ្រាមរហូតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitw9vvfvzJ6SpaQ_V2Hab8attzV5wznvfi1WFF2H16oSurXqVrupWq3AegbgNoUEs3bHQP5ajludplW7-yYhjUrf5CB5GQaoK4U7h6xHsaCd0fPvLdqJgVSawK170K7O_V6nPh9-fvwELf_EGxaCoJZMz9sQoApznKLs4_nqeYdmTTxD5v2cJmF5UYTFoa/s800/image_2025-10-28_08-25-46.png

លោក Anutin បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ៖ «ខ្ញុំធ្វើដំណើរទៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី គឺមានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្គ្រាម ពុំបណ្តោយឱ្យប្រទេសថៃមានសង្គ្រាមរហូតទេ ។ ខ្ញុំសូមជម្រាបទៅពលរដ្ឋថា ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) ដែលអាមេរិកហៅថា «កិច្ចព្រមព្រៀងសន្តិភាព» គឺខ្ញុំពេញចិត្តនឹងការចុះហត្ថលេខា ពីព្រោះវាដល់ពេលវេលាដែលកម្ពុជា-ថៃត្រូវស្វែងរកសន្តិភាព» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwtzGeK18uGv715XuayyZmu4IpSYJhNDpX7-vr-IuTsJuQIxsOCAK1AaWwNh7r4yW1YIowT4gQs65O5ey7wXlKhCYDnkbwXcBSaWxfdCh_6vvP7ls1zWmZxuBHb8qeCaUd89mSmdbRKJZUrYFuV-dBYDbSLX9SGckEaXTb0LxxX6NteItKhn6USKdxAAPf/s1280/photo_2025-10-20_10-21-00.jpg

តួនាទីរបស់នាយករដ្ឋមន្ត្រី គឺធ្វើឱ្យប្រទេសថៃមានសុខសន្តិភាព ទោះជាប្រទេសនានាជ្រើសយកសង្គ្រាម ប៉ុន្តែសម្រាប់ថៃកុំមានសង្គ្រាមល្អជាង ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព គឺថៃមិនបាត់បង់ទឹកដី គ្មានថ្ងៃបាត់បង់អធិបតេយ្យ ខ្ញុំចុះហត្ថលេខាដើម្បីផ្តល់សុវត្ថិភាព និងការពារការខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋ ។ ម្យ៉ាងទៀត ការចុះហត្ថលេខានេះដើម្បីកុំឱ្យប្រទេសជិតខាងមានគំនិតឈ្លានពាន ហើយថៃក៏បានកំណត់លក្ខខណ្ឌច្បាស់លាស់ចំនួន៤ រួមមាន ៖ ១-ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញ និង៤-ដោះស្រាយបញ្ហានៅតំបន់ព្រំដែនខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA4AMTzrhiHdgyxEsv6kx-XRtckLgf23Godo1Vzc_4vVZ2ehe4_HczJWCcR-h5kiHOvqEBMM8J0xdVXMdD1JY6oP8VdTD2MAJWGsafJAMUC7k-zS_xLG7Wf16qSLDHBNSDgWhhGjU_cnRSXonxF7CTb5hdg1iSUCfBbkmXVcGOtTUNp08iPO9DSEvPULia/s1280/photo_2025-10-28_15-33-39%20(2).jpg

វត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ គឺតំណាងឱ្យការចូលរួមរបស់សហគមន៍អន្តរជាតិ ។ កិច្ចព្រមព្រៀងនេះធ្វើឱ្យមានទំនុកចិត្តថា ប្រទេសថៃនឹងគ្មានសង្គ្រាម បើមានការអនុវត្តតាម៤លក្ខខណ្ឌដែលកំណត់ ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipRw8WTpTHFIjr1L1FroyaqTlUoOfAcn-8gS5DxPaP57mFR9C2v5aLnbDz6xb1DG9CDdluQS1sGJczZ3TD93gxnr4dpPf-K_7pEMPxCYyzZHSOf5Le1o9WcLVYcJQ6-6G4vDLW9LQFD_Li0lQWDXPJlepgY8QmURHTHhaPnZKZUsr9Az8LqEPq0HTeHNMA/s1280/photo_2025-10-28_15-33-38%20(2).jpg

ករណី Influencer និងពលរដ្ឋខេត្តសុរិន្ទទាមទារឱ្យកងទ័ពថៃវាយយកប្រាសាទតាក្របីរបស់កម្ពុជា គឺនាយករដ្ឋមន្ត្រីថៃថា ពលរដ្ឋថៃមានសិទ្ធិ ឬអាចបង្ហាញការស្នេហាជាតិបាន ប៉ុន្តែត្រូវតែស្វែងរកដំណោះស្រាយតាមរយៈកិច្ចប្រជុំ JBC លោកមិនគាំទ្រឱ្យពលរដ្ឋថៃប្រព្រឹត្តខុសច្បាប់ថៃ និងច្បាប់អន្តរជាតិនោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAnzyXUPnd1mPYlQWYsVTntnOHXGfiU8S56wiGHUb673wS97ibVHyDD2q4KU8q4XnyuX8vl3MwosRAKjRCEx_wvtlpKa7A1At3irVj9kxFH9cflyq02y_ZeyAjuRbyiUpvLcPYxDXCa_kKYl0tBS8eNi1bunCGczHOTzH2qKnX4cHdgRjEqDOD4Hjuyicv/s1280/photo_2025-10-28_15-33-39%20(3).jpg

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ពីគោលជំហរបញ្ចប់សង្គ្រា.មជាមួយកម្ពុជាក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនេះ គឺក្រោយពីសង្គមថៃចោទប្រកាន់ថា កិច្ចព្រមព្រៀងសន្តិភាពធ្វើឱ្យថៃបាត់បង់អធិបតេយ្យ និងបាត់បង់ប្រាសាទតាក្របី ។ អ្នកនយោបាយ កងទ័ព និងពលរដ្ឋថៃ បានស្តីបន្ទោសនាយករដ្ឋមន្ត្រីរបស់ខ្លួនដែលជ្រើសយកសន្តិភាព មិនជ្រើសយកសង្គ្រាម ដោយសារពួកគេមិនទាន់ទទួលបានប្រាសាទ និងទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវ ៕

រដ្ឋាភិបាល ត្រៀមចំណាយ៣លានដុល្លារក្នុងមួយឆ្នាំ ថែទាំព្រលានយន្តហោះអន្តរជាតិភ្នំពេញ

0

ក្រោយដំណើរការអស់៦៦ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបិទដំណើរការជាផ្លូវការហើយ ដោយគ្រោងនឹងកែលម្អទៅជាសួនសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrOkTiCqgY3Elkbf6DW6Ls23IybHllf1Zc1f2O6Ll6Uqn-t2eO-looRB8nsQFZ0gZLwDyoUbwvxW9rJbMtW24yejoK6APwfzHUaVETQmMoTvxgGa2xjJ9TXODzpHZBg3vGtVp9FC9bxhkbQUWLmPYInmURBgty0Zt2XhQVsOD_06jSkKfUGuh90OX92Fhj/s1000/image_2025-11-07_10-27-17.png
បើតាមប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖”មិនត្រឹមតែដាច់ខាតមិនលក់ ព្រលានពោធិ៍ចិនតុង ទៅឱ្យក្រុមហ៊ុនឯកជនប៉ុណ្ណោះទេ តែរាជរដ្ឋាភិបាល គ្រោងនឹងចំណាយថវិកា៣លានដុល្លារក្នុងមួយឆ្នាំ លើការថែទាំ ព្រលានចាស់ពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិសាធារណៈ សម្រាប់បម្រើផលប្រយោជន៍ ដល់ប្រជាជនកម្ពុជា ដោយមិនឱ្យប៉ះពាល់ដល់ផ្លូវហោះហើរនៃព្រលានឡើយ ដើម្បីបម្រុងទុក ជាកន្លែងចុះចត ប្រសិនបើព្រលានថ្មី ជួបប្រទះនូវបញ្ហាណាមួយ ជាយថាហេតុ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNSA209tFbZQr2mInCWmxt6MszkFfQ7b0vRUZig4PwSuESj8qDrw476PHdNTcmuTdjsIGmLYy0LBQV1IlwCvsMH0VaQqoxcoFgQrwKq2JS3KX21OEYp7lp5-f4l4s3Qzbe2LRKyttRCPdexgBQpoSBuZ-woWkI2CnrCjmN6fIf23tA6VrOVZ11l23E8ja7/s1200/image_2025-11-07_10-27-16.png

គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូបានបង្កើតដោយរដ្ឋាភិបាលអាណាព្យាបាលបារាំង ជាអាកាសយានដ្ឋានតូចមួយ ឈ្មោះថា ពោធិ៍ចិនតុង នៅឆ្នាំ១៩២៤ ក្នុងគោលបំណងបម្រើឱ្យវិស័យកងទ័ព ក្នុងតំបន់ឥណ្ឌូចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVr3Hl7e8jKH6j8kXqXaaWEuRTU9LEOG1cbn1gqkHxNXmyoEDXAEFKClRaZoNeicuwA0uh8-MCpTc_Fj92UdF_eqtQZfdb8yed8gp8W2qZeVC6ttcekFXqfYDTveKjLdsp7cLxL3-EeMMdl1iqn52f9mC5AnD1RbDGJbXHWO-cFboxLSJSRsd3cOLwqxPX/s1280/image_2025-11-07_10-27-17%20(2).png

ក្រោយមក ចប់សង្គ្រាមលោកលើកទី២ បារាំងបានអភិវឌ្ឍវាទៅជាអាសយានដ្ឋានសុីវិល ដោយធ្វើទំនើបកម្មនៅឆ្នាំ ១៩៥៧ ហើយដាក់សម្ពោធជាផ្លូវការនៅក្នុងឆ្នាំ ១៩៥៩៕

សាលាជ័យថាវី នឹងត្រូវរុះរើចេញ ក្រោយរំលោភផ្លូវសាធារណៈអស់រាប់ឆ្នាំ

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចឱ្យម្ចាស់សំណង់សាលាជ័យថាវី ធ្វើការរុះរើសំណង់របស់ខ្លួន ក្រោយក្រសួងបានធ្វើការពិនិត្យ ឃើញថាបានរំលោភផ្លូវសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha-B2NawTdwKkLQdwA6DHhdZUw539zmDkM-HVKxijkuJ2OUJnfu_Y387RSZM2YEP5hXnJW6rNvTa8WSD1p6G9LG_sWciHhKXtso541IkTjPJlIkioNIVJsu5ndlbw7HKV-Q44ewy1cDhVq1D6qDae99SxcPXfLcDVlHlu9M499wJ_YuQ_y-BGmbea_BZd3/s600/image_2025-11-07_10-42-37.png
សំណង់សាលារៀនជ័យថាវី បានសាងសង់បិទផ្លូវលេខ១៤៩ ដែលជាផ្លូវសាធារណៈ បង្កឱ្យមានភាពអាណាធិបតេយ្យ និងបាត់បង់សណ្តាប់ធ្នាប់ ដោយការដាក់កង់ ម៉ូតូពាសពេញផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF4IJYRi1tKbPRQ_1Kt0xIWcPkGXo-OmLo0sPRirvTEx1ZW83FZpnURF94cZTwMuT8bB69UOI85pfFNnvua5cUiwr2MBomUTaol85aJiTsW6d4IAlrzb4xolIsAwOBLXAIFOkMY89C5H8DEvsvPGsWXBfpgqUu5XuL6z-FQXhR4Kzq9DHQahMQp4vOx1US/s1024/image_2025-11-07_10-42-39.png

បើតាមការបញ្ជាក់របស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា៖”សំណង់ដែលបិទផ្លូវបែបនេះ មិនត្រឹមតែធ្វើឱ្យខូចសោភ័ណភាព សណ្តាប់ធ្នាប់ប៉ុណ្ណោះនោះទេ តែវាធ្វើឱ្យប៉ះពាល់ដល់លំហូរចរាចរក្នុងតំបន់ ព្រមទាំងសុវត្ថិភាព និងការសង្រ្គោះនានានៅពេលមានអគ្គិភ័យកកើតឡើងជាយថាហេតុ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRHGe2HaiAfL6pijMxK23WIAho5YjTZFhdVMQhCPsJnX2kxiBUGGOh0u4fCd40qSPPUS8uVrXjHnc_sg-hTJHJogTghFwoiLTNAJX6jJExfsYcfk03zK2-DZpM_75la7Y1X6UfM7GtVtTRtv47Xa_4jsljjPLY2wiH5geBi9Enk83cfgNeSQuEatqk_1Au/s1043/image_2025-11-07_10-42-40.png

គួរបញ្ជាក់ថា សាលាជ័យ ថាវី ជាសាលាបង្រៀនគួរ ត្រៀមប្រលងឌីប្លូម បាក់ឌុប និងប្រលងយកអាហារូបករណ៍ទៅក្រៅប្រទេសដ៏ល្បី ជាយូរមកហើយ ដែលបានបង្កើតឡើង នៅឆ្នាំ១៩៩៣ ដោយលោកគ្រូ ជ័យ ថាវី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv0gwPlO8eF3Nffo_yaWGStk0gvszMG51tzCY9mj6QCB0yq89QFVH0sXSloYwf6KoEIyq9H35WHOlS89bfQ5zYDAy08E1-DU9P_eSi270KZgEjggSX24QDuxtzjP_ZUC7lZh9v-az5xR4PZsp374akQGTDAM5JtPIOdrPlGckViZDyyNH__fK8i6nUgVAC/s1280/image_2025-11-07_10-42-41.png

ទុកចិត្តមិនបានមែន! ថៃក្រឡាសពាក្យថា «ការដោះលែងទាហានខ្មែរទាំង១៨នាក់» នៅតែស្ថិតក្នុងការពិចារណា

0

ប្រទេសថៃ៖ ក្រោយទើបបញ្ជាក់ថានឹងមានការដោះលែងយោធាកម្ពុជាទាំង ១៨រូប ឲ្យធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី១២ វិច្ឆិកា ខាងមុខ ស្រាប់តែបានប៉ុន្មានម៉ោងបន្ទាប់ អ្នកនាំពាក្យកងទ័ពថៃបែរជាចេញមកកែប្រែពាក្យសំដីវិញថា ការដោះលែងនៅតែស្ថិតក្រោមការពិចារណានៅឡើយ ខណៈថៃនៅរង់ចាំកម្ពុជាអនុវត្តលក្ខខណ្ឌធំៗចំនួន ២ឲ្យបានជាមុនសិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4KrU8gVKcUfP-3WMovH7GgTkwFOm7zfwM2wMyVhvGD0VC8WzxhgLKkQFN2VdqPhQwI1oUxPWoTL9EnuqDsk9TdDcCyEth0Ok9Iqt0EcJGFTiYd1QwY8RCZ81rIUaAwHbRmKBnZZFyKFa53tmyTmlElF1KyfYTDYex50t27lfLSS8cbL2K-kcgPoEmU_7t/s1280/photo_2025-11-07_08-45-53%20(2).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod បានឲ្យដឹងនៅយប់ថ្ងៃព្រហស្បត្តិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីបញ្ជាការកងទ័ពភូមិន្ទថៃ (RTA HQ) ដោយលោក Winthai Suvaree អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ បានថ្លែងថា ការធ្វើមាតុភូមិនិវត្តន៍ទាហានកម្ពុជាចំនួន ១៨នាក់ នៅតែស្ថិតក្នុងដំណាក់កាលនៃការពិចារណា និងការរៀបចំ មិនទាន់អាចកំណត់ពេលឲ្យជាក់ច្បាស់បាននោះទេ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការដោះលែងអាចធ្វើទៅបានលុះត្រាតែលក្ខខណ្ឌចំនួន ២ចំណុច ដែលរួមមានការដកអាវុធធុនធ្ងន់ និងគ្មានការរារាំងការដោះមីនតាមព្រំដែន ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធិភាពពីសំណាក់ភាគីកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1klqqXsQ7VqT9_4v6Y8_hD1GhyQ5pIgsrLfsi_RaSNUGo1HMYhz5HzGQ7Z4eF7y9Rv0I4uCclEnwvQ53rc25dlItaUfcjXEPpeMLJNvHESc7_OrvDY_ODGqeynagpVTlQlJQEv9dZx3cvyDsLdYAqkuehLpeHhcaBWnvikuLsEIsWqENHoyqAKnURBleX/s750/photo_2025-11-07_08-45-53%20(3).jpg
គួររំលឹកថា កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា សារព័ត៌មានថៃបានចុះផ្សាយព្រោងព្រាតពីការសម្រេចរបស់យោធា ថានឹងដោះលែងទាហានកម្ពុជាទាំង១៨នាក់ ដែលខ្លួនបានចាប់ឃុំខ្លួនដោយខុសច្បាប់ នៅថ្ងៃទី១២ ខែវិច្ឆិកា តាមច្រកអន្តរជាតិបានផាកាត ខេត្តចន្ទបុរីរបស់ថៃ ត្រូវនឹងច្រកព្រំ ក្នុងខេត្តប៉ៃលិន របស់កម្ពុជា។

ប៉ុន្តែគ្រប់យ៉ាងមិនងាយស្រួលដូចការរំពឹងទុក ដោយនៅប៉ុន្មានម៉ោងក្រោយពីការប្រកាសខាងលើ អ្នកនាំពាក្យកងទ័ពថៃបានក្រឡាសសំដីថា ការដោះលែងកំពុងស្ថិតក្រោមការពិចារណាទៅវិញ ដែលជំរុញឲ្យមានការខកចិត្តយ៉ាងខ្លាំងពីសាធារណជនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjultd9dO-ceWfMW-nFn1Kx7iBih5bqqlnACF03ikZn2bqOl2lGNxdkHOopfeow0Ex8AanPrQR7A6zfwd9o38cnLrK69kxEnloK2O2CO_EQEKMn-RNvUUfSrdBrcV_Ij4xMzKL7-mldl41oO2fao2o1jSq_ZMQEfsYy9ZpVe5JOfO5Riwe6l8oq3MP3Opc1/s739/photo_2025-11-07_08-45-53.jpg

ជាការកត់សម្គាល់របស់ពលរដ្ឋកម្ពុជាទូទៅ បានចាត់ទុកការប្រកាសផ្សេងៗ រួមទាំងការចុះផ្សាយព័ត៌មានភាគច្រើនដែលមានប្រភពមកពីថៃថា មិនគួរឲ្យជឿជាក់ និងមិនអាចទុកចិត្តបាន ខណៈកន្លងមកមិនថាជាទំព័រផ្លូវការ ឬបណ្ដាញព័ត៌មានធំៗនោះទេ តែងចុះផ្សាយបំភ្លៃ ឬក្រឡាសពាក្យសំដីរបស់ខ្លួន ដដែលជាដដែល ជាក់ស្ដែងដូចជាផ្សាយអំពីការដោះលែងយោធាកម្ពុជានេះជាដើម៕

មេបញ្ជាការយោធភូមិភាគ២ថៃនិយាយបំភ្លៃប្រាសាទតាក្របីជារបស់ថៃ កងទ័ពថៃមានផែនការដណ្តើមយកប្រាសាទ

0

ប្រទេសថៃ ៖ ទោះជាកម្ពុជា-ថៃបានចុះកិច្ចព្រមព្រៀងសន្តិភាពដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សីកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ប៉ុន្តែអ្នកនយោបាយ និងពលរដ្ឋថៃនៅព្រំដែនមិនពេញចិត្តនឹងកិច្ចព្រមព្រៀងសន្តិភាពនេះ និងទាមទារយកប្រាសាទតាក្របីរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងទ័ព ។ ពេលពលរដ្ឋថៃចង់បានប្រាសាទតាក្របីខ្លាំង មេបញ្ជាការយោធភូមិភាគ២ និយាយបំភ្លៃថា ប្រាសាទតាក្របីជារបស់ថៃ កងទ័ពថៃមានផែនការដណ្តើមយកប្រាសាទ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtPlGsjqY8QWvIuLea8VBu4XxZL398VXQjw2E5P8t0JCsN46q5bfckiDqqSgvr0emAc7tuJ0fl_0CxJ5-om1LqKAasKHpQl_HXcRUO6NQn7VuvbAWtEGsTEWf2J5jUwggQYSuM9rkm7t1b32BT-3WVFmLp_Om00Uhf2q26x9ovDps-T0yrFyDR87Zy5hy8/s1280/photo_2025-11-07_09-22-18.jpg
ពេលប្រគល់សម្ភារៈធ្វើផ្លូវ និងរបងតាមបណ្តោយព្រំដែនកម្ពុជា-ថៃកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគ២ លោក Weerayut Raksin និយាយបំភ្លៃថា ប្រាសាទតាក្របីជារបស់ថៃ កងទ័ពថៃបានរៀបចំផែនការរួចហើយដើម្បីយកប្រាសាទនេះពីកម្ពុជា ។ ការលើកឡើងរបស់មេបញ្ជាការយោធភូមិភាគ២ថៃ ស្របពេលសង្គមថៃទាមទារឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul និងកងទ័ពយកប្រាសាទតាក្របីរបស់កម្ពុជាទោះប្រើប្រាស់វិធីណាក៏ដោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheR0mvDg71q2_FrIsoaHm-pslVUpaA_H7xoteKj1dQn6mn-UJSUKPBF6EueXr4ugWVd9NW5kvH0ys_nRZ_f71Ebwu7YlqbWOustreUmjlZyMzR4TLeCnMNs5BXHVu9iyW2T0wyVMqE-o13ibAXPfajTeLFLmx6lPVpixyCsIdFgxEkWKqNSF0D8JoqfoaW/s1280/photo_2025-11-07_09-22-19.jpg
នារសៀលថ្ងៃទី៦ ខែវិច្ឆិកា មេបញ្ជាការយោធភូមិភាគ២ លោក Weerayut Raksin រួមទាំងកងទ័ពមួយចំនួនបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកកាន់វត្តប៉ាណងស៊ែង ស្ថិតនៅឃុំណងបួបាន ស្រុកណងវួសរ ខេត្តឧដនថានី ដើម្បីមកសំពះសុំពរព្រះសង្ឃថៃ១អង្គព្រះជន្ម៩០វស្សា ព្រមទាំងប្រគល់សម្ភារៈមួយចំនួន និងត្រាក់ទ័រចំនួន៣គ្រឿងសម្រាប់ការងារធ្វើផ្លូវ និងរបងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiupZttrhCb7PZFsxkCrhcHXuEGh8ciiPzzJtxpf8qMJ9iopgSwpqKvE4ueF1fOpy2WQn9NENE3Oic503R1pKcMQWeYKIW0HRxgVUjUOAyoGDZ9SO4C1clRClDyNHBrG6rjYB_djTUoRZdt4lWSdZSdDjZKDm_B8klZqS_LwuHZ3BgzJfNrPlptegp1NKOh/s1280/photo_2025-11-07_09-22-20.jpg
បន្ទាប់មក លោកបានផ្តល់សម្ភាសន៍ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា តាំងពីប្រទេសទាំងពីរដកអាវុធធុនធ្ងន់ចេញពីព្រំដែន គឺគ្មានភាពតានតឹងរវាងកងទ័ពទាំងសងខាងទេ ដោយសារអនុវត្តតាមការព្រមព្រៀង ។ កងទ័ពភូមិភាគទី២ថៃបានត្រៀមខ្លួនគ្រប់ពេលវេលា បើកម្ពុជាមិនអនុវត្តតាមការព្រមព្រៀង ដោយលោកបានបញ្ជូនលិខិតទៅកម្ពុជាដែលថា ថៃត្រៀមប្រើប្រាស់កម្លាំងដណ្តើមប្រាសាទតាក្របី ថៃមិនប្រើប្រាស់កម្លាំងកងទ័ពទេ កងទ័ពថៃបានរៀបចំផែនការរួចហើយដើម្បីយកប្រាសាទនេះ ។ រីឯការដណ្តើមយកប្រាសាទតាក្របីតាមវិធីណា គឺជារឿងសម្ងាត់របស់កងទ័ពថៃ ។ លោកក៏អរគុណពលរដ្ឋផងដែរ ដែលប្រមូលគ្នាទាមទារយកប្រាសាទតាក្របីរបស់កម្ពុជា ប៉ុន្តែត្រូវគិតពីសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxPKeQ4aGCRTwZVTAOPXIDGnjj39wZEHDWdJcJMwU7vrGCHhwMElAinOMEnne_TC6PX3b5yn0MyaE1TStsLjMWpJ7XpWXpSjujAprD3CbPfIwgGOLX2xHlcUZ7v8YzFidH_AUcJdOFIfSkTN8DGa_keH12gQh1EQN_1PWM2ngDGyE3HsE-2zIMN4rbPqc/s2048/442465356_952782559851190_3095892846076602421_n.jpg

ដោយឡែក កាលពីថ្ងៃទី៦ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit ក៏បាននិយាយបំភ្លៃដែរថា ប្រាសាទតាក្របីជារបស់ថៃ ថៃនឹងអនុវត្តការចរចាដោយសន្តិវិធីជាមុន ដូចជា ៖ ការដោះស្រាយបញ្ហាតាមរយៈយន្តការទ្វេភាគី ឬកិច្ចប្រជុំ JBC រីឯការប្រើប្រាស់កម្លាំងទ័ពជាវិធីចុងក្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPFg3ZDsU-n1TO79DD2ebOe5v8pc-dZNUa_5yrecpUizDcQJesE_jvSWr4dpDQ3cda43Cz3gwFHVgrYpaWENvBLdWHQ88QRXxBZLthnyI-Ls07FXak8iJtOiEqyCR3Q1XfQGMS6SKJL_fytrtpXbHYkHExPgSuRI5WB73oZa2JYsjdze2v68WLZziWNNI/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%8F%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%B8-%E1%9F%A3.jpg

កាលពីថ្ងៃទី៥ ខែវិច្ឆិកា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីគោលជំហររបស់កម្ពុជាក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងអំពាវនាវឱ្យភាគីថៃគោរពដូចគ្នាដែរ ដោយសាររយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីថ្នាក់ដឹកនាំថៃ ទាំងរដ្ឋាភិបាល ស៊ីវិល និងយោធា បានចេញសេចក្តីអត្ថាធិប្បាយជាបន្តបន្ទាប់មិនស្របតាមស្មារតី និងខឹ្លមសារនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ គឺមន្ត្រីថៃបានអត្ថាធិប្បាយយកចំណុចមិនបានព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម មកធ្វើជាលក្ខខណ្ឌថ្មីៗបន្ថែមទៀត ដូចជា ៖ ទាមទារប្រាសាទតាក្របី ដោយព្រមានប្រើប្រាស់កម្លាំងយោធាដណ្តើមយក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgCO4vrfOfgEhVYinh8LfHdI6unNoB-OUrftaEUaZiLj7AHtb2Ms9_7hSavMy0WsXKaAza-618jIrIe18oikKwRpANqq4J0kDUW3GVaeEzRFo5X0nXV73Tkdw9N1L1PbpGG9h3RzlnzbZNQ9FfjqiMy0w9425uOsw_JnJ__8RMazIZ8VT0h45GZJ7fVNI/s960/%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%8F%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%B8-%E1%9F%A1.jpg

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានអំពាវនាវឱ្យភាគីថៃគោរព និងអនុវត្តឱ្យម៉ឺងម៉ាត់បំផុតនូវរាល់ខ្លឹមសារដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួម ដោយមិនត្រូវធ្វើអត្ថាធិប្បាយណាមួយនាំឱ្យមានភាពតានតឹង និងបាត់បង់ទំនុកចិត្តរវាងគ្នាដែលមិនអំណោយផលដល់ការសន្ទនាដោយសន្តិវិធី ។ កម្ពុជាសូមអំពាវនាវដល់ថៃបញ្ឈប់ការដាក់លក្ខខណ្ឌផ្សេងៗដែលមិនស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម និងការឯកភាពគ្នាក្នុងកិច្ចប្រជុំនានាក្នុងពេលកន្លងមក ៕

នាយករដ្ឋមន្ត្រីថៃប្រាប់ឱ្យពលរដ្ឋជឿជាក់លើកងទ័ពអាចការពារអធិបតេយ្យ និងកុំប្រើពាក្យ «កម្ពុជារារាំងការដោះមីន»

0

ប្រទេសថៃ ៖ បន្ទាប់ពីកម្ពុជា និងថៃចាប់ផ្តើមកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់ចេញពីតំបន់ព្រំដែនដំណាក់កាលទី១ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏មានមតិមួយចំនួននៅប្រទេសថៃចោទប្រកាន់ថា កងទ័ពកម្ពុជាដឹកអាវុ.ធត្រឡប់ទៅព្រំដែនវិញបន្ទាប់ពីទើបដកចេញ ដែលធ្វើឱ្យមានការបារម្ភពីការបាត់បង់អធិបតេយ្យ ។ លើសពីនេះ សារព័ត៌មានថៃចោទប្រកាន់កងទ័ពកម្ពុជារារាំងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ពិនិត្យមើលមជ្ឈមណ្ឌលជាតិកម្ចាត់មីន (TMAC) ដោះមីននៅតំបន់ច្រកដោះដូរទំនិញ សាយតាគូ ស្រុកបានក្រួត ខេត្តបុរីរាំ ។

បន្ទាប់ពីមានការចោទប្រកាន់កងទ័ពកម្ពុជារារាំងក្រុម AOT ពិនិត្យមើលការដោះមីននៅតំបន់ច្រកដោះដូរទំនិញ សាយតាគូ ស្រុកបានក្រួត ខេត្តបុរីរាំ (ទល់មុខច្រកព្រំដែនជប់គគី ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ) នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ប្រាប់ឱ្យពលរដ្ឋជឿជាក់លើកងទ័ពអាចការពារអធិបតេយ្យភាព និងកុំប្រើពាក្យថា «កម្ពុជារារាំងការដោះមីន» ដោយលោកសង្កត់ធ្ងន់លើការបំពេញតាមលក្ខខណ្ឌ៤ចំណុច ។

នាវេលាម៉ោង១១ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា លោក Anutin នាយករដ្ឋមន្ត្រីថៃបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានក្រោយមានព័ត៌មានថា កងទ័ពកម្ពុជារារាំងមិនឱ្យក្រុម AOT ចូលសង្កេតការណ៍ការដោះមីននៅតំបន់ច្រកដោះដូរទំនិញ សាយតាគូ ថា កុំទាន់ប្រើប្រាស់ពាក្យ «កម្ពុជារារាំងការដោះមីន» ដោយសារកម្ពុជាបានប្រជុំជាមួយថៃរហូតមក ។ តាមរបាយការណ៍ពីអគ្គមេបញ្ជាការ គឺថៃកំពុងដំណើរការដកថយកម្លាំងទ័ពចេញពីព្រំដែន និងដោះមីន គឺការពិភាក្សាកំពុងបន្តទោះមិនរលូនក្តី ប៉ុន្តែបានកំណត់គោលដៅច្បាស់លាស់ដើម្បីទទួលសន្តិភាព ។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់ពីលក្ខខណ្ឌ៤ចំណុច រួមមាន ៖ ១-ដកអាវុធចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន-ការឆបោកអនឡាញ និង៤-ដោះស្រាយបញ្ហានៅតំបន់ព្រំដែនខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ដោយភាគីទាំងពីរត្រូវអនុវត្តតាមលក្ខខណ្ឌទាំង៤ ទើបកងទ័ពថៃដោះលែងកងទ័ពកម្ពុជាចំនួន១៨រូប និងជជែកពីការកំណត់ព្រំដែន និងរឿងផ្សេងៗ ដោយបច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលអនុវត្តលក្ខខណ្ឌទាំងនេះ ។

ចំណែកពាក្យចចាមអារ៉ាមថា កងទ័ពកម្ពុជាដឹកអាវុ.ធត្រឡប់ទៅព្រំដែនវិញបន្ទាប់ពីទើបដកចេញ គឺលោក Anutin បញ្ជាក់ថា ភាគីទាំងពីរបានដកអាវុធចេញពីតំបន់ព្រំដែនហើយ តើសារព័ត៌មានថៃបានព័ត៌មាននេះពីណា? កម្ពុជាមិនបានដឹកអាវុធត្រឡប់ទៅព្រំដែនវិញទេ ពីព្រោះកិច្ចព្រមព្រៀងកំណត់ឱ្យភាគីទាំងពីរដកអាវុធរៀងៗខ្លួន បើកម្ពុជាដឹកអាវុធទៅព្រំដែនវិញ មានន័យថា បំពានកិច្ចព្រមព្រៀង ហើយថៃនឹងមានវិធានការ ។ នាយករដ្ឋមន្ត្រីថៃបានជជែកជាមួយអគ្គមេបញ្ជាការកងទ័ពពីពលរដ្ឋថៃបារម្ភរឿងការដកអាវុធចេញពីព្រំដែនអាចដឹកមកវិញមិនទាន់ ប្រសិនបើកម្ពុជាមិនអនុវត្តតាមកិច្ចព្រមព្រៀង អគ្គមេបញ្ជាការកងទ័ពថៃបានត្រៀមខ្លួនការពារអធិបតេយ្យ សូមជឿជាក់លើកងទ័ពអាចការពារអធិបតេយ្យ ។

គួរបញ្ជាក់ថា កម្ពុជាបានកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់ចេញពីតំបន់ព្រំដែនដំណាក់កាលទី១ ជាការបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តនូវអ្វីដេលបានឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងស្មារតីនៃកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ។

ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី១របស់កម្ពុជា គឺបានប្រព្រឹត្តទៅនៅទីតាំងចំនួន២ រួមមាន ៖ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងស្រុករវៀង ខេត្តព្រះវិហារ ។ រីឯភាគីថៃក៏កែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី១ ដែរ ៕

តារាចម្រៀង ឆន សុវណ្ណារាជ រងការវែ.កញែ.កពីអ្នកលេងអ៊ីនធឺណិត

0

អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិវែកញែកទៅលើរូបរាងរបស់តារាចម្រៀង ឆន សុវណ្ណរាជ អំឡុងពេលលោកឡើងសម្តែងជាមួយនឹងសំលៀកបំពាក់ពណ៌ខ្មៅរឹបរាង។ អ្នកមួយចំនួនបញ្ចេញមតិថាលោកស្លៀកពាក់មិនសមធ្វើឱ្យមានចំណុចលេចធ្លោ ចំណែកឯអ្នកមួយចំនួនបានការពារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0RVTDhw_d8PLdo861VqgHWyaoqQKRIelz_BIxuZLf2Yv_ac9eKlBgXlcnxn3jKBH8DhtJL62DEzyK0KtUEUd2LvuKfPB_gX0zGPlwQS_x2xvvRYZemCCIbkxQnfGO0UwqUmCk_Jir7Ktg_81VKoN-zD39dnRhkSY79eRyCU6n0BnE05Z50rYruGmMFfir/s1920/image_2025-11-03_14-21-14.png
កាលពីពេលថ្មីៗនេះ មានគណនីបណ្តាញសង្គមមួយបានចែករំលែកពីតារាចម្រៀង ឆន សុវណ្ណារាជ ដែលកំពុងតែសម្តែងបទដ៏ល្បីមានចំណងជើងថា «ទីក្រុងគ្មានមេឃ»។ បទចម្រៀងនិងទឹកដមសំឡេងរបស់លោកនៅតែទទួលបានការចាប់អារម្មណ៍ពីស្រទាប់មហាជនទោះបីជាបទនេះមានអាយុកាលច្រើនឆ្នាំយ៉ាងណានៅតែមានការពេញនិយមពីទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdhhw30DEoc0dD9UOvvbm28-hbF_HPfdaaYTLlojdJBGK_jJI_yOjnKYbFxq46yPdn6RzbnNrgLyLz6b2V_bDJ6eFV5wp-LaWoIMZkbV3h4jNdWXODOK7fqubbavfc140jGCAshk-bRuJJzIZSlurMZpHuTZ_a4bUzeAsMiyJ5dU1SxcjpSYJnboPAKujK/s1440/image_2025-11-03_14-21-15.png
ទោះយ៉ាងណា វីដេអូខ្លីដែលបានសាយភាពនៅលើបណ្តាញសង្គមបានឆាបឆក់ការបញ្ចេញមតិវែកញែកទៅលើរូបរាងរបស់តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាស។ ការសម្តែងរបស់លោកគឺជ្រើសរើសពណ៌ខ្មៅមួយឈុតឱ្យសមនឹងថ្ងៃបុណ្យហូឡាវីនដោយអមដោយខ្សែក្រវ៉ាត់មានអក្សរ SVR ដែលដាំដោយពេជ្រមានតម្លៃ៨៧០០ដុល្លារ។ អ្នកនិយមលេងអ៊ីនធឺណិត បានបញ្ចេញមតិថា «បញ្ហាមកពីកាស្លៀកពាក់ច្រើនជាង, ការស្លៀកពាក់គាត់នៅបុរាណ,គាត់ក៏ចេះធាត់ដែរមិនមែនឱ្យតែតារាត្រូវតែស្គមស្អាតរហូតទេ, សុំខ្លាចម៉ងមនុស្សឥឡូវគ្រាន់តែរឿងប៉ុណ្ណឹងក៏ទើសដែរគាត់៤០ហើយឱ្យបានប៉ុនគាត់សិនទៅចាំទើសគេ, មនុស្សមិនមែនទេវតា ត្រូវ perfect រហូតទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9O1cfUVbdKOvZ8LJtjuJs5fl-BfNMrgHTRRUmgYz-LYhYq6W6RpAEmRTn0mVXEThBxnO6orT0hSkChQV8StNR7rrLBUwCOYry4HBgpO_1_C0vDa9_FFpX4aljkOtA4iCq1spjnbaJ1d8nrran4_nnJGVzb7VCKCWBzVkL3cDj1Iw-IMg9YalmF2gA6c3T/s2048/image_2025-11-03_14-21-16.png
ជាមួយគ្នានេះ តារាចម្រៀង ទីងតុង បានបញ្ចេញមតិដែរថា សម្លេងរបស់ ឆន សុវណ្ណារាជ ជារៀមច្បង នៅតែអស្ចារ្យហើយរាងកាយរបស់គាត់ក៏ល្អដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtR1vpuIxGQvNcBMCLZY7F8jVK3CIDjS6vzfn9MdjwQowkSGwNg5eebRBoXvl92SG_Lz0nvdNTgRuuCdSjzlupdlqu_m0LnzMgpZgr_tKOYSvU3M9mmYAnc1MdaYDUoybKvNNlq0YaEqFEIrQyOifyDBsmKi9rZJV81h76e0Ri604QzHGFhEplcxdaZEHc/s757/image_2025-11-03_13-55-50.png

គួរបញ្ជាក់ផងដែរថា ក្រៅពីតារាចម្រៀង ឆន សុវណ្ណារាជ រងការវែកញែកពីអ្នកលេងបណ្តាញសង្គមកន្លងមកនេះអ្នកបង្កើតមាតិកា ហ្វាសេង ក៏រងការបញ្ចេញមតិលើរាងកាយដូចគ្នានិងបានប្រដូចថាជាទឹកអំពៅកែវធំ៕