នេះហើយសន្តានពិតប្រាកដរបស់ថ្នាក់ដឹកនាំថៃ! ក្រោយប្រកាសក្ដែងៗថាប្រទេសរបស់ខ្លួនត្រូវបានកម្ពុជាឈ្លានពាន និងគំរាមកំហែង អានុទីន បែរជាឡើងច្រៀងរាំយ៉ាងរំភើយនៅជំរុំជនភៀសសឹក ដែលមានពលរដ្ឋរាប់មុឺននាក់កំពុងរងទុក្ខវេ.ទនា និងស្របពេលដែលទាហានថៃបានស្លា.ប់ជាបន្តបន្ទាប់ ហើយចោ.លសា.កស.ពលើដីខ្មែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL17_2Fn0qyrk75krwE5GYzWH-IRI5-EU-tTiLbaLOH2dgZeevRcJxa_Y-kdpWR2sjiIQLqUeC7N05g5ysik6Ynm3-2G8e5xTGCQXKcPK55Sjj7rPmb3B3pygMqwdUqKLYYaWGdiVJkWOqICRIar4bp_6mVjyzK0o2rhSTxYShH1tf95jr_jfdIUevp054/s1280/photo_2025-12-15_10-49-07%20(2).jpg

    តាមរយៈវីដេអូឡាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក គឺលោកអានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃ បានចុះទៅសួរសុខទុក្ខពលរដ្ឋថៃនៅតាមព្រំដែនដែលរត់គេចខ្លួនពីសង្រ្គា.មមកកាន់ជំរុំភៀសសឹកក្នុងខេត្តមួយ។ នៅក្នុងវីដេអូចុះសួរសុខទុក្ខប្រជាជនភៀសសឹកនោះ លោកអានុទីន ហាក់បង្ហាញពីអារម្មណ៍សប្បាយរីករាយ ដោយមានទាំងការឡើងច្រៀងនិងរាំកម្សាន្តជាមួយចង់តន្រ្តីផង និងនិយាយលេងសើចយ៉ាងក្អាក្អាយផងជាមួយមនុស្សជុំវិញខ្លួន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyJ8J9swaiOu6JKb6uOK61fi8f6827nXMPL7FVphiGPWF-vpYY_PUNQFd6MQVlyP5_Gpw28CiZ12RXhS0n4ZPQzoFCFO6AQR4rWdaywmiHUwlJc7p_U7w-z4TDHKjQqpdJc3txFNFKZpmOgXbffQI-F8xRyQ4FMMgjOwSezmEYqIHH7EW7xdxg2qu1uxnQ/s1249/photo_2025-12-15_10-49-07.jpg
    មិនត្រឹមតែច្រៀងរាំ និងសើចសប្បាយនៅចំពោះមុខប្រជាជនដែលកំពុងជួបទុក្ខលំបាកដោយសារសង្រ្គា.មដែលបង្ករឡើងដោយមហិច្ចតាលោ.ភលន់អំណាចរបស់ខ្លួនប៉ុណ្ណោះទេ លោក អានុទីន ថែមទាំងបានធ្វើការផ្សាយផ្ទាល់ (Live) លើបណ្តាញសង្គមហ្វេសប៊ុកថែមទៀត ដោយគ្មានភាពរអៀសខ្មាសក្នុងខ្លួនសូម្បីបន្តិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicR8_CZ_xiRqIh5j9YZTCwHnMqwLoABKRiPa0w0tdhd5b-Cpcy0p0Kwy1UGNLtsnn2fo_A5Qr8x97ioOgpJ1Di3e_MjPbSkE8GgbRXV0Qjy5XJe-o2Io3Sh2IXvXbuCU7ejwgsnNuwMj66yZFl0qZrg7sE8Zrr6IDww6hB7UKhsv8ztw3siS-WTKM1tEm-/s720/photo_2025-12-15_10-49-07%20(3).jpg

    ទង្វើរបស់នាយករដ្ឋមន្រ្តីថៃដូចខាងលើនេះ ធ្វើឡើងស្របពេលដែលយោធាថៃ កំពុងបើកការវាយប្រហារយ៉ាងសន្ធាប់ឈ្លានពានមកលើកម្ពុជា ដែលធ្វើឲ្យមានទាហានថៃជាច្រើនបានស្លា.ប់និងកំពុងធ្វើបុណ្យជាបន្តបន្ទាប់ ខណៈដែលស.ពទាហានថៃខ្លះទៀតបានស្លា.ប់យ៉ាងរាយប៉ាយលើទឹកដីខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvB-0afroNo7xs_jc5gE9msRVuM8V_slWNhfHTpHHnsrMHUS0Cvbt80cb0ZzzYZqu28motI5RUcYCwoLIiDIa_m3k8NRKTRskF8TrX6diGbZkgkHo_m-LFcQM5Ml8k5c44nycqalqUaU6z5nwAdrwxru2EGYBv1ZboMqUKMuTTWQf0rIB24_NKedRVduzV/s721/photo_2025-12-15_10-49-07%20(4).jpg

    បន្ថែមលើនេះ តាមរយៈសកម្មភាពរបស់ អានុទីន ពិភពលោកនឹងបានដឹងកាន់តែច្បាស់ថា ប្រទេសណាគឺជាជនរងគ្រោះនៅក្នុងសង្រ្គា.មរវាងកម្ពុជានិងថៃឲ្យប្រាកដ ព្រោះប្រសិនបើដូចការចោ.ទប្រកាន់របស់ថៃកន្លងមកថាកម្ពុជា គឺជាអ្នកឈ្លានពានថៃ ហេតុអ្វីបានជាថ្នាក់ដឹកនាំថៃសប្បាយអរម្ល៉េះ?

    មួយវិញទៀត ប្រសិនបើកម្ពុជា ពិតជាបានឈ្លានពានថៃមែន ហេតុអ្វីបានជាពេលនេះទាំងថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា គ្មាននរណាម្នាក់ពេញចិត្តទាល់តែសោះក្នុងការប្រយុទ្ធគ្នានេះ? ផ្ទុយទៅវិញ ទាំងរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានដឹងយ៉ាងច្បាស់ថាប្រទេសដ៏តូចមួយនេះ ត្រូវការតែសន្តិភាពនិងដែនអធិបតេយ្យភាពរបស់ខ្លួនពេញលេញត្រឹមត្រូវតាមច្បាប់តែមួយគត់ ជាពិសេសមិនចង់ឲ្យមានសង្រ្គា.មដែលនាំឲ្យប៉ះពាល់ដល់ជីវិតរបស់ទាហាន និងជនសុីវិលឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyOX26KufvO7wS5Zjx_sj9q-JqJ5cpbuLcRA1oYmy19JBFgd60J_f_Txgy8tytlhsp3A_VlnHW2Efq1I-98yJSiUKaxT1gqlb560kUKWdaEmflbAD7O4Ir5NY15WKi2i2IerUHJO-lLrXh2_HutxX2euCKI2KAsYDUkzW9DYGfSpWj8MgvnF-buil3cU9L/s973/photo_2025-12-15_10-49-07%20(5).jpg

    ខុសពីប្រទេសថៃ ដែលតាមរយៈវីដេអូមួយនេះ វាបានបង្ហាញពីយ៉ាងច្បាស់ពីសន្តានរបស់មេដឹកនាំថៃ ដែលសប្បាយរីករាយ និងសាទរ ពេលឃើញយោធាខ្លួន ឈ្លានពានលើប្រទេសកម្ពុជា៕