Home Blog Page 219

យូរៗទម្លាក់រូបម្តងសម្រស់ ឡូរីន ធ្វើឱ្យទស្សនិកជនទាក់ភ្នែក

0

មិនសូវជាបង្ហោះរូបញឹកញាប់នៅលើទំព័រផ្ទាល់ខ្លួនប៉ុន្តែរាល់ពេលដែល ឡូរីន បង្ហោះពេលណាគឺតែងតែទទួលបានការចាប់អារម្មណ៍ពេលនោះ ជាក់ស្តែងកាលពីពេលថ្មីៗនេះជាដើម។ យ៉ាងណាមិញទន្ទឹមនឹងមានមតិជាច្រើនសរសើរថានាងស្រស់ស្អាតប៉ុន្តែការរិះគន់នៅតែមានចំពោះសង្សារ វណ្ណដា រហូតមានមតិលេចឡើងថាស្លៀកពាក់មិនសមជាសង្សារកំពូលតារា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRfNk7NAA-mzF2Fi9hum0XAKQH5VsZYMCUUA3Hc7KTR8OfPVM6jWfLIqRwPGOex5fAOB2Rzz5J9EDkCRTYTU1OQlqy9L1SpUF7bAQd9wPh6PvTRqx9OnLHmNBXT6NxW1kqWAMDmVNruwoogr9DhkzocMoi4LVhfigvDZ6X1uLtGM3W5Vk-2-DYd9Yh9N01/s2048/577124829_720104251112049_2770776921279452749_n.jpg
នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឡូរីន បានបង្ហោះរូបជាច្រើនសន្លឹកនៅលើបណ្តាញសង្គមដោយភ្ជាប់មកជាមួយនឹងចំណងជើងថា « Energy they can’t afford»។ តាមរយៈរូបភាព ឡូរីន បានបញ្ចេញស្ទាយ៍នៅក្នុងរថយន្ត និងពីមុខរថយន្តជាមួយនឹងសំលៀកបំពាក់ពណ៌ខ្មៅនិងសក់ព៌ផ្កាឈូក។ ក្នុងរយៈពេល១៩ម៉ោងរូបភាពរបស់នាងទទួលបានការចុច Like ជាង៣៦០០០នាក់ មានការចែករំលែកជាង២ពាន់នាក់និងការបញ្ចេញមតិលើសពី១០០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPYk3cZFPaFOamtG3SFHNtackE4xKavBzB0AiuWxBQ8KKpcad-6d_hC2eyMr0xIOznH2_QwQe8r48vQoRcBBwWrrsy5mA5FOVOMzvmxuSVRLLXXnDogtU_WwMsiJoFxAa1YxTrzpEwf_UiV380z5t4ebGtlU4qk1yBz7Z5STrX3WG6ovejS1dac_l7vyuR/s2048/577793635_720104464445361_5598825635201830221_n.jpg

អ្នកគាំទ្រ ឡូរីន បានស្ងើចសរសើរពីសម្រស់របស់នាងថាស្រស់ស្អាតនិងហឹរខ្លាំង ប៉ុន្តែអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិរិះគន់ ប៉ុន្តែក៏មានមតិការពារនាងដូចគ្នា។ គណនីបណ្តាញសង្គមមួយបានបញ្ចេញមតិថា «សម្រាប់ វណ្ណដា ខ្ញុំស្រឡាញ់ចូលចិត្តគាត់ណាស់ ប៉ុន្តែសង្សារគាត់ខ្ញុំមើលមិនដែលចូលភ្នែកនឹងការស្លៀកពាក់ ធ្វើខ្លួនអត់សមជាសង្សារកំពូលតារាសោះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqGLT8TyLlnLx829tC4-qXmOUHeErFHSrfH9KGuQnR9EwsiQNh3-epO8fEfvy-BIzwodw-B8T6bo0sYOT_XypO1cFEmp2WAXf2QbHrIykdvBfm-cEjhySQuc6ctK3OpvpAGV5iTfJbCSXD_5GlEXWdHYYcMfTLDRG8cBgN4IDOWMmQZCZjxq1Jq3ePIcbC/s2048/579168020_720104244445383_596768119351714997_n.jpg
គណនីផ្សេងទៀតមានយោបល់ថា «ឱ្យតែជាដៃគូ VD គឺស៊ិចស៊ីទើសគ្នាហ្មងមែន ឃើញមនុស្សមួយចំនួនអ្នកផ្សេងស្លៀកមិនសូវអីទេ សង្សារ វណ្ណដាស្លៀកទើសគ្នារហូត ខ្លះថាគាត់ដូចស្រី Japan ប្រុងឱ្យគេផ្គាប់ចិត្តយើងទាំងចិត្តមិនដូចគ្នា បើកចិត្តឱ្យទូលាយខ្លះទៅការស្លៀកពាក់គាត់តាមពេល ហើយក៏មិនដែលធ្វើរឿងបំពុលសង្គមដែរ»។ អ្នកលេងបណ្តាញសង្គមផ្សេងទៀតលើកឡើងថា «អាណិតគាត់ណាស់ គេទើសរហូត មកពីគាត់ជាសង្សារ VD បើអ្នកខ្លះស្លៀកលេចលើលេចក្រោមជាងនឹងផងគ្មានអ្នកទើសផង អ្នកខ្លះរាំសឹងតែស្រាតតែមកពីមិនល្បីបានគ្មានអ្នកទើស សម្រាប់ខ្ញុំគាត់ស្អាតបើលើសក៏ខ្ញុំថាលើសដែ តែប៉ុណ្ណេះអីគ្មានអ្វីគួរទើសទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRoH-bu3MVKKU7QRGpjaNdO2cLjsburS2sVBNvV0IJ8Vj-e1nTBfxpAIdjaoesjLDAPcYGuelnFWtNbIjg9_qYu2NXz76rWI2kNRp8KGLP2VrsuWz7ZAyM3kWgIEnsMPSPS4PlbCOME_-VcvG0yZmVaRzWwI4loSB2Rl0ezm4NX21n7iwEg-ydjmP_oicK/s2048/579184070_720104294445378_6058177917128811432_n.jpg

គួរបញ្ជាក់ផងដែរថា ជារឿយៗរាល់ពេលដែល ឡូរីន បង្ហោះរូបស្ថិតក្នុងសំលៀកបំពាក់ស៊ិចស៊ីគឺតែងតែមានការបញ្ចេញមតិវែកញែកជានិច្ច។ ទោះបីជាយ៉ាងណា ឡូរីន ប្រកាន់គោលជំហរធ្វើតាមបេះដូងខ្លួនឯង ហើយក៏មិនបានតបតការរិះគន់ពីអ្នកមួយចំនួនដូចគ្នាទាក់ទងនឹងការស្លៀកពាក់របស់នាង៕

Rosé បង្កើតប្រវត្តិសាស្ត្រជាមួយនឹងការតែងតាំងពានរង្វាន់ Grammy ចំនួន៣ ឆ្នាំ២០២៦

0

ថ្មីៗនេះកម្មវិធីពានរង្វាន់ Grammy ឆ្នាំ២០២៦ បានប្រកាសបញ្ជីឈ្មោះបេក្ខភាព។ ក្នុងនោះតារាចម្រៀងស្រី Rosé សមាជិកក្រុម Blackpink បានទទួលការតែងតាំងចំនួន ៣សម្រាប់បទចម្រៀងល្បី APT ដែលសហការជាមួយនឹងតារាអាម៉េរិក Bruno Mars ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9hDol0V4tgR67i08GPFR8UcpXkqWvZyawN3mdxWawoGeQ4JXzrWRInLm0br-UPb9EVXQ8o8np9UN5UqJvYONlpaf27WzPPoIbMRzLHF1KSiVx-K4aW0-UvdcfbS-s4LpxLvz_NCLnXlYSaKaCq5oO8teDb3b2M4kbV9lCv8d-Nq6kloFF8WyawcMna-Yt/s1332/image_2025-11-08_09-24-05%20(3).png

បទចម្រៀងដ៏ល្បីនេះមានការតែងតាំងប្រភេទពានរង្វាន់ «Song of the Year» «Record of The Year» និង «Best Pop Duo/Group Performance»។ ការតែងតាំងនេះបានជំរុញឱ្យ Rosé ក្លាយជាតារាចម្រៀង K-pop និងជាតារា K-pop នារីដំបូងគេដែលត្រូវបានតែងតាំងសម្រាប់ Grammy ។ APT ក៏ជាបទចម្រៀង K-pop ដែលជាប់ឈ្មោះច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Grammy។ កាលពីមុន BTS ត្រូវបានតែងតាំងសម្រាប់ Grammy ក្នុងឆ្នាំ ២០២១-២០២៣ ជាមួយនឹងបទចម្រៀង «Dynamite», «Butter», «My Universe»និង «Yet to Come»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBOVoym9K5Hvh4EzJBw2ulOOWXdQn3_4QekUHMzZOc-UJHfLGfacyYvseM0ycQGgoYNywEV7dcZSPzcsD2CyN4KU-dvVd7ku4o_NrR73icnkuUY0T6BsMpMC6k2Mg7ymKc8R2lEcMYzjWiyFebcNKhSbgUVSYQC9IWG0PqDUwTBIa2E8IhxNkH_IY8BzPK/s1440/image_2025-11-08_09-24-02%20(2).png

ទោះជាយ៉ាងណាក៏ដោយ Rosé បានបង្កើតប្រវត្តិសាស្ត្រជាតារា Kpop ដំបូងគេដែលត្រូវបានតែងតាំងសម្រាប់ពីរប្រភេទនៅក្នុង «Big Four» (ពានរង្វាន់ដ៏មានកិត្យានុភាពបំផុតចំនួនបួនដែលមានដូចជា «Song of the Year» «Record of The Year» «Album of the year» និង «Best New Artist»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7v6EeORhABIxXJYCC9M_3urZv8wWzccgGGNhoavcLoE9D8DuZ207SpWl20I5aKk4FwsgO54XfmvkL6iGrQEbNlSfmjN_mspu7zTOGcZpAlRhsN34AHgHa0YIHqkrlnXZK2iBFR60LHB-69viiS7J2yUSwuXMjeSLDbZ_M3_I3rCSuGvgwMBJv3-umzNjo/s1350/image_2025-11-08_09-24-05.png

នៅក្នុងបទសម្ភាសន៍ជាមួយអ្នករាយការណ៍ហូលីវូដក្នុងខែតុលា នៅពេលដែលត្រូវបានសួរអំពីលទ្ធភាពនៃ «APT» ដែលត្រូវបានតែងតាំងសម្រាប់កម្មវិធី Grammy Rosé បាននិយាយថា «ខ្ញុំស្រៀវស្រើបក្នុងការគិតអំពីវា។ សម្រាប់ខ្ញុំ Grammy នៅតែជាសុបិន ដែលមើលទៅហាក់ដូចជាមិនប្រាកដប្រជា។ ប្រសិនបើថ្ងៃនោះពិតជាមកដល់ វានឹងក្លាយជាពេលមួយដែលអាចបញ្ជាក់បាននូវរឿងជាច្រើន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi71w6Q1ifTCutwnB7Pa0mxTT2grtzsHzJ3T6R1_o8oR_xOw36KVetVBJi1081rov2xJzSCl9CTfVtn6Du4mbSFQ6qnbCtisI2x0S_VJlWxNlXcq5Yvx1pzEfhsvuUKcvMUqsNKAWCPWqTR9rWP1AuYHX3k6z6k7zlDHxtMKwnZieCKpiOAk6YxbtoJhAqF/s1350/image_2025-11-08_09-24-04%20(2).png
«APT» ត្រូវបានចេញផ្សាយនៅខែតុលា ឆ្នាំ២០២៤ ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់បន្ទាប់ពីការចេញផ្សាយ១ ឆ្នាំដោយបំបែកកំណត់ត្រា Kpop ជាបន្តបន្ទាប់។ «APT» គឺជាបទចម្រៀងដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតដោយតារាចម្រៀង K-pop នារីនៅលើតារាង Billboard Hot 100និងជាបទចម្រៀងដែលជាប់ចំណាត់ថ្នាក់បានយូរបំផុតដោយតារា K-pop ក្នុងប្រវត្តិសាស្ត្រតារាង។ បទនេះក៏ឈានដល់ការស្ទ្រីមចំនួន ២ ពាន់លាននៅលើ Spotify និងការមើល ២ ពាន់លាននៅលើ YouTube ដែលជាលឿនបំផុតក្នុងប្រវត្តិសាស្រ្ត K-pop ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyRuC5ZYVM9wd63Rp1BStMNv19vQ2ni-KaMxGLSRjH08xniD4S3aWAv896D5vfzRQddY423J7MZh1qES3bLnQIJVLd2-0QZkePGS9tnu9sKeVUc9RknOMkyfIaC9D0XABeH8eDwkelHAhRPonndj-fI7afF_j0LKUnv2JgRMwUj2vO9j0qbsEJfSgyI1GI/s1350/image_2025-11-08_09-24-05%20(2).png

ក្នុងខែកញ្ញានេះ «APT» បានធ្វើឱ្យ Rosé ក្លាយជាសិល្បការិនីអាស៊ី និងតារា K-pop ដំបូងគេដែលឈ្នះពានរង្វាន់ «Song of the Year» នៅឯ ពានរង្វាន់ MTV Video Music Awards ឆ្នាំ ២០២៥ ដែលជាពានរង្វាន់តន្ត្រីដ៏ធំបំផុតមួយក្នុងចំណោមពានរង្វាន់តន្ត្រីដ៏ធំបំផុតចំនួន ៤ នៅសហរដ្ឋអាម៉េរិក៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ល្អហួស លើកទឹកចិត្តលោកស្រី មាស ច័ន្ទដាលីន

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ល្អហួស បានបង្ហាញការគាំទ្រលើកទឹកចិត្តមកកាន់លោកស្រី មាស ច័ន្ទដាលីន ដែលជាម្ចាស់ប្រ៊េនឡាកាម៉ូ ដែលកំពុងតែមានការឆ្លើយតបគ្នាទៅវិញទៅមកជាមួយនឹង ប៊ី សុធារី។ វត្តី ថាម្ចាស់ប្រ៊េនរូបនេះតែងតែមានទឹកចិត្តល្អខណៈមនុស្សមានសម្ពាធនិងការលំបាកផ្សេងៗគ្នា ចំណែកឯ ល្អហួស ថាលោកស្រី មាស ច័ន្ទដាលីន ជាមនុស្សមានទឹកចិត្តបរិសុទ្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHKRvjaQz8sd6qyIByKTmB9bUkMgd_ksKCqhhPWVLBUxHzIDNHYVUw02TqpSE5guexVsAvEPZYSxzQCw87f9uiMbbefmaH810wAUaEpxDb1OD7xN-Ysjrs8yr8AfCg_VFw1tnCS1001Ge7sd3arI3cHLk0U-Gz3vK-1VJR97ruktKFyLKQtOSMd74K6sbV/s2048/image_2025-11-07_14-54-49%20(3).png
អ្នកតាមដានបណ្តាញសង្គមអាចជ្រាបមកហើយថា ប៊ី សុធារី និងម្ចាស់ប្រ៊េន ឡាកាម៉ូ បានបង្ហាញចម្ងល់និងបកស្រាយរៀងខ្លួនទាក់ទិនការលក់លាងស្តុកមិនចេះអស់។ ស្របពេលមានការពិភាក្សាអំពីការលក់លាងស្តុកមិនចេះអស់នេះបវរកញ្ញាល្បីឈ្មោះពីររូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី២បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ និង ល្អហួស Miss Preteen Junior Idol World 2024 បានលើកទឹកចិត្តនិងបង្ហាញពីភាពស្មោះត្រង់របស់ម្ចាស់ប្រ៊េនរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzkMrkncP_ykX46Jta_OLp_1PSNnFLpj8Rq8MY8t6HvhZnz8RIxk_aYivWpofWG3e6WcuD71RtomqSLNijIn-sMgw61s-JARchAopBcy9D0Pqgi7_wIfESiRMN9LKdMLKmU_BtsBw_bbx6HEskTSujor55hhPdbwIz7sBGQfFm_58e2l6dCGwpubedLFPa/s2048/image_2025-11-07_14-54-49.png

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែករំលែកនៅលើបណ្តាញសង្គមថា «អ្នកដែលធ្លាប់ប្រើប្រាស់នៅ Brand Lakamo គឺយល់ពីភាពស្មោះត្រង់របស់គាត់ណាស់ គាត់មិនដែលសាងបញ្ហានៅក្នុងសង្គម មានតែទឹកចិត្តល្អហើយក៏មិនដែលប្រោកប្រាស់អ្នកប្រើប្រាស់។ មនុស្សយើងមានសម្ពាធនិងការលំបាកផ្សេងៗគ្នាដូច្នោះក្នុងគ្រានេះការយោគយល់ដល់ភាពលំបាករបស់ជនរួមជាតិតែមួយក៏ជាការរួមចំណែកនៅក្នុងការស្នេហាជាតិដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsCNezPMoQo-Er7nw_Pwmmd1MAoGMEGyOISc7D1O7k_u0V1Mo-f2FEi76HXAN2VjSL0gLJ2Nf751Ldec_adLTjMtBTrxeUyuic08MvxMF2QfAbTV6JzhhI6dFaA9x_HXH_CcEtKwOWeArmoBxp-Wc9a4oZmSCxQCpoyYeUIbGdcR_UZlo95rOXmFWu9FVD/s2048/image_2025-11-07_14-54-46.png
ចំណែក ល្អហួស វិញបានបង្ហោះរូបមួយសម្លឹកជាមួយនឹងលោកស្រី មាស ច័ន្ទដាលីន ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ទោះបីជាមនុស្សមួយចំនួនមើលមកគាត់ថាជាមនុស្សបែបណា សម្រាប់នាងខ្ញុំវិញតែងតែមើលទៅគាត់ជាមនុស្សស្រីម្នាក់ ដែលតែងតែឱ្យតម្លៃទៅលើមនុស្សនៅជុំវិញខ្លួន មនុស្សស្រីមានទឹកចិត្តបរិសុទ្ធ មិនគុំគួនទៅលើនរណាម្នាក់ មានមនោសញ្ចេតនា មានចិត្តមនុស្សធម៌ មានភាពស្មោះត្រង់នៅក្នុងខ្លួន I am always by your side ម៉ាក់មីង Meas Chandalin»៕

នេះជាមូលហេតុដែល ប៊ី សុធារី ចេញមុខប្រតិ.កម្មខ្លាំងរឿងទំនិញថៃទោះបីប្រឈ.មនឹងការរិះគ.ន់

0

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាបវរកញ្ញា ប៊ី សុធារី បានចេញវីដេអូមួយនិយាយអំពីផលិតផលថៃលក់លាងស្តុកមិនចេះអស់ដែលបណ្តាលឱ្យម្ចាស់ប្រ៊េនជាច្រើនរូបឃ្មើសចិត្តនឹងនាង។ ម្ចាស់ប្រ៊េនមួយក្នុងចំណោមនោះគឺប្រ៊េនឡាកាម៉ូរបស់លោកស្រី មាស ច័ន្ទដាលីន បានចេញមកឆ្លើយតបនិងមានបំណងចង់ហៅ ប៊ី សុធារី ឱ្យទៅមើលស្តុកផ្ទាល់។ មិនខ្លាចនឹងការហៅទៅមើលស្តុក ប៊ី សុធារី បានឆ្លើយតបទៅកាន់ម្ចាស់ប្រ៊េន ខណៈបវរកញ្ញាល្បីឈ្មោះរូបនេះថែមទាំងទម្លាយមូលហេតុដែលនាងប្រតិកម្មជាងគេជាងឯងអំពីការផលិតផលិតផលនៅប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbectAnOaY55gBJeN7eKThYWxw37HxrWBrtyWvyZpniP-oCpYLaDQhRjjj0EfuBvh1NnM4FPII6FjD98EDLVo6RJBtkFfrblHgQyGMVovAqtLsmDYz5fIZGRuVV2qsnxKNg8YCxuekd-i0dNFTGZszc5qOD0IeJgKBgbXFnK-QGVSX9Qho74ilxjo4L679/s2048/image_2025-11-08_09-16-21.png
នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ប៊ី សុធារី បានចេញវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ប្អូនហ៊ាននិយាយ ប្អូនហ៊ានទទួល ហើយបងហ៊ានហៅ ប្អូនក៏ហ៊ានទៅ»។ នៅក្នុងវីដេអូជាង៣នាទី Runner-up Miss Cosmo Cambodia 2025 បាននិយាយថានាងក៏មិនចង់មានបញ្ហាជាមួយនឹងម្ចាស់ប្រ៊េនឡាកាម៉ូនោះទេប៉ុន្តែបើមានការបើកចិត្តទូលាយហៅនាងទៅមើលផ្ទាល់។ ការចេញវីដេអូរបស់នាងគឺមានការចាប់អារម្មណ៍ច្រើនហើយមនុស្សភាគច្រើនក៏មានចម្ងល់ដូចជានាងដែរចំពោះអីវ៉ាន់ដែលនៅសល់ច្រើន។ ជាមួយគ្នានេះ ប៊ី សុធារី បាននិយាយអំពីសេដ្ឋកិច្ចខ្មែរ-ថៃមុនពេលមានជម្លោះគឺយើងយកលុយឱ្យគេច្រើនទុកទិញអាវុធមកវាយប្រហារយើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgoloKDQsnoE0h6RRMzIT1xIwkljgrK6G5BftHNgHWM2Bc3pMl8xHZCiCVq776NUsAQokW_YKz4VfxrD1KcEt7eFMx-GGX_Wtv4pRwOwSHLGHI9-6lOd1xm4eVxJGH-_1_IqPuKpCrg7L6tbGzFmKuxqcpEUaErXIWgeENoa8fZN-zWKJXnGwEUTk3qjJX/s1920/image_2025-11-08_09-16-15.png
ប៊ី សុធារី ថានាងនៅតែមានការឈឺចាប់នៅកំឡុងពេលដែលមានសង្គ្រាម៥យប់ដូច្នេះនាងនៅតែប្រកាន់គោលជំហរមិនគាំទ្រផលិតផលដែលផលិតនៅប្រទេសថៃក្រោយពេលដែលមានបញ្ហា។ នាងបន្តទៀតថាបើសិនជាម្ចាស់ប្រ៊េនឡាកាម៉ូស្អាតស្អំបានអញ្ជើញនាងផ្ទាល់ទៅមើលកាលបរិច្ឆេតមែននាងក៏ក្លាហានក្នុងការទៅធ្វើជាសាក្សីមិនមែនសម្រាប់តែខ្លួនឯងតែសម្រាប់ប្រជាជនខ្មែរដែលមានចង្ងល់ដូចជានាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHmtwc8TW71VmFK4gLnHKLp6xAYEF4UQFUt756-Siu-yFip4pcJ3o80Dg0bbe9pOg5Cn0MweZU7C-tBNCwOO6WMHsTzARip8eD7CcPF8uyEjZXCKxX8nWaYEKEGkOdUzNwL1s1lWXKtbC3QZwA7wmMX9bi5rtg6W1dF1FSDsbjrAD9XujPZXoPTaAMa2FW/s1920/image_2025-11-08_09-16-17%20(2).png
ប៊ី សុធារី បានសង្កត់ធ្ងន់ថា កាលបរិច្ឆេតនៅលើប្រអប់អាចមានការផ្លាស់ប្តូរបាន ប៉ុន្តែឯកសារយោងផលិតផលិតផលធ្វើនៅពេលណាគេនឹងចុះនៅពេលនោះ បើសិនម្ចាស់ប្រ៊េនឡាកាម៉ូក្លាហានហ៊ានបញ្ចេញឯកសារយោងនាងក៏ហ៊ានទៅមើលផ្ទាល់ដូចគ្នា។ ប៊ី សុធារី បានបង្ហាញការឈឺចាប់នឹងទង្វើរបស់ប្រទេសថៃមិនចង់ឱ្យប្រជាជនខ្មែររងទុក្ខលំបាកបែបនេះទៀតទេ ហើយនាងក៏បានទម្លាយដែរថា ឪពុកម្តាយបងប្អូននាងគឺសុទ្ធតែជាទាហានអ្នកដែលនៅក្នុងសមរភូមិដូច្នេះហើយទើបនាងឈឺចាប់ខ្លាំង ពេលមានរឿងទើបនាងប្រតិកម្មខ្លាំងជាងគេ៕

McDonald’s ដាក់ចេញយុទ្ធសាស្ត្រ៣ ដើម្បីឈានទៅដល់ការបើកទីផ្សារនៅកម្ពុជា

0

McDonald’s ដែលជាភោជនីយដ្ឋានអាហារទាន់ចិត្តដ៏ល្បីល្បាញនៅលើពិភពលោបានសម្លឹងឃើញសក្តានុពលរបស់កម្ពុជាក្នុងការពង្រីកទីផ្សាររបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhru0hJu6n_MjV4H2DCclMLE8lEB6tKLxNuUcRz5V55vuH2MLjxOY3j_D3fFQ1MtZBrM3fO_50p5SXYyn_u8jVRrzL0fQTmIGJ-rT4osr9ldNSks291L5_GyQoeAkqBwJ_lIGNU_SyXV55pqvGv9-QpIPze2LfOw28ZRtL1Ml1eNAU5x3OMv8dXQhnexHD/s1182/image_2025-11-08_10-43-24.png
នេះបើយោងតាមការលើកឡើងរបស់លោក Andrew Gregory នាយកប្រតិបត្តិជាន់ខ្ពស់ ក្រុមហ៊ុនសាជីវកម្ម McDonald’s Corporation នៅចំពោះមុខ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2nlZTok7PSS9y6FEXqiQSR3tfrsdGVWtqy0x9oCdTGQB3YRK5LpZ6pXMpvAG8w2brp68RIXucOdiscKT9CatEw1eYZmu0rwp2WjPbsF1ZDbp2fuBkrgLMXhI-f30-WZLTN3LeK3wTpgwvDNsxy9k5wgIIGeY70Jp2AwlHaeFf5PS4wmISVyhfD0CQf2xh/s1100/image_2025-11-08_10-43-25%20(2).png

ក្រុមហ៊ុន McDonald’s បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន៣ ដើម្បីម្បីឈានទៅដល់ការបើកទីផ្សារនៅកម្ពុជា។ ក្នុងនោះរួមមាន៖

១.ការស្វែងរកដៃគូសិទ្ធិអាជីវកម្ម តាមរយៈការប្រមើមើលថាកម្ពុជាអាចផ្តល់នូវភាពជាដៃគូក្នុងស្រុក ដែលមានបទពិសោធន៍ប្រតិបត្តិការhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo6hTweSbCT-3p6HPYlFBl0AALyf_A05CQ1soJd-s5501PDPoEhaAXG4TU_XGML3Q-fJJ1aXsAuHVYfQ32bWfsU-ChEsKP1LSh-zBTjPvpylUE0Wyp12RV7UpA7uwz-0T9FtkBviaMK-w2UnaNXjdmZndqqbczI3OIvt25Kcz_R92QKXdnJKkbX96Fc4SR/s2500/image_2025-11-08_10-43-25%20(3).png

២. ការធានាអំពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់ (Supply Chain Rigor) ប្រភពផ្គត់ផ្គង់ប្រកបដោយស្ថិរភាព តម្លាភាព និងសុវត្ថិភាពម្ហូបអាហារខ្ពស់សម្រាប់គ្រឿងផ្សំសំខាន់ៗ ស្របតាមស្តង់ដារពិភពលោកhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeMoco4PLhNauAJJ0KS3AXGLy_14gooyryn6tYCTw2IL4fDpK0YjDxmXizDZws9ZkMlBJcPd_t8lNJi74bJjei8hwo3t8c5gRYcLlP1U7X8KxASro774UAlXe_-OdgQwEDvgTMkLvpDheeVLj85ldy0_h-DP9EI7ORoVkoVL6_IxOy0jaul4NNtMbDrHgK/s1100/image_2025-11-08_10-43-27.png

៣. គឺការចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចពីផ្នែករដ្ឋ ពាក់ព័ន្ធនឹងស្ថិរភាពនៃគោលនយោបាយ និងលក្ខខណ្ឌវិនិយោគរយៈពេលវែងសម្រាប់ការបណ្តាក់ទុននេះhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiYf94Wvt1NkL-L70bnZi77bwr654Oo5JDqzmVADQoYpsvJL8PhwFY2xHgb3JY51eYeiIJ_2-3DuCK5exfyRpC9f3446EdgrZMapf3FZt0cZYB8Ez588fojCTm763X1d3JHmDf7hIL7fO7IjNkhORgEoS2O-SQRrhnzkscbvLAgdInpCuyDRcm47G3gF3s/s1500/image_2025-11-08_10-43-28%20(2).png

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ និងបានផ្តល់ការធានាថា៖”រាជរដ្ឋាភិបាលកម្ពុជា នឹងសម្របសម្រួលជ្រោមជ្រែងគ្រប់បែបយ៉ាង សម្រាប់រាល់ការវិនិយោគរបស់ក្រុមហ៊ុន McDonald’s”៕

 

កម្ពុជា-ថៃ ពិភាក្សាពីការ«ដោះមីនមនុស្សធម៌»រួមគ្នា នៅតំបន់សាកល្បងតាមព្រំដែននៃឃុំអូរបីជាន់

0

ក្រុមការងារមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) បានជួបប្រជុំដើម្បីពិភាក្សាគ្នាលើការពិនិត្យតំបន់សាកល្បងតាមព្រំដែនក្នុងឃុំអូរបីជាន់ ទល់មុខ ឃុំណូនម៉ាកម៉ូន អំពីការងារដោះមីនមនុស្សធម៌ស្របតាមចំណុចដែលបានកភាពគ្នា។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX5Qmp29fVCJjnlzQ70jEvlA1EGyOmFAKO6ZYtSUHkh5i2wiSZm2xnS-tZ5bPtwbLwajSUldKukd2FJPPWEPyp8pfYE-ANsXqKWY81jzJuu4sMje34JymcvpDRHdljgBeeh5PipLGJjT2kb5guLr2SZJLS2fLtrVRC3LyDiqRKpzLKknSGw8qs8KlWSaps/s1280/photo_2025-11-08_09-57-48%20(2).jpg
នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌បានប្រគល់ភារកិច្ចជូន ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIyjASeqTybx-lKTo7gQ9HlRy5iitNNpIoYLbtx-0Ru03Y54SaZFF0GXHahtMOYT9R9syl59dhVQlppfPHE95_Ead6PaJJp_mq1Wx_VxhG3B9M9aM8aMzFAv_r-8dTxntTHUI74cF-V8si1vBdqXekGbzPjY-1sL0rkcbNUJCn00_KQw09tRhH7fYyCyB5/s1280/photo_2025-11-08_09-57-48.jpg

បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើ កិច្ចប្រជុំពិភាក្សានៅថ្ងៃនេះរៀបចំឡើង ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីតាមដាន និងផ្ទៀងផ្ទាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnI8J9wFY0MlDdW4aGkON4rf7PDfMyp20dKoqr3w8IL9_XTJfSEvemoTYhdwCZOTKRWyHzCZNIYmFNgwtZn4saj_N0RABxIRXbx8uAzu8iLo5p-8PdKRVTAUrgDMhw5buY2GCv-RrseAc26RYjICftJlEyLjbLtKlHDQN_5otOHL6tlw3cVw5AP1p_EWKz/s990/photo_2025-11-08_09-57-49%20(2).jpg

សូមគូសបញ្ជាក់ផងដែរថា ការជួបប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវតែគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc30AKNb2p2DJr1PbFdOW0eTJHVkLWSXMLnc8CBJVaU0Y9QQQEV7fiGytNG-d8fNbJRCR9a91phiQVijAwneUaxTUpaR04U-aVFjyNBDi2itzgWazxvQYCORfXdIV7a8Fg414R2dxYJUjvkqam_IazL15CjH86egsunKGTpC3tMVkmMhF4WaTyRo51ZzGY/s1024/photo_2025-11-08_09-57-49%20(3).jpg

ជាមួយគ្នានេះ ការងារដោះមីនមនុស្សធម៌នេះត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមក៕

G-Dragon ធ្លាប់ចង់ឈប់ពីអាជីពសិល្បៈដោយសារតែរឿងអា.ស្រូវគ្រឿ.ងញៀ.ន

0

G-Dragon បើកចំហអំពីទុក្ខលំបាកដែលលោកបានជួបក្នុងអំឡុងពេលស៊ើបអង្កេតគ្រឿងញៀនពាក់ព័ន្ធនឹងរូបលោក ដោយនិយាយថាការចោទប្រកាន់មិនពិតបានធ្វើឱ្យលោកមានការរង្គោះរង្គើជាខ្លាំងរហូតដល់ពិចារណាចូលនិវត្តន៍ពីវិស័យកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-7bupr7gvBriMAnWrLcqcx5gzsVZ0lBEh3To4LvV0bftpZxS-LzfuboBSC2lCHyN-JomCLnlviXZtXXvVVwRATFdRLYETkyyc83aPISqcIpgUZGf9dPgu9uu4iha7eIIZQKgCLwlvXIY-WwYcOIwaiB6kSoYIZsUMNZc2MVQ9k-SAOTDiRyjzcIxXKIPp/s1200/image_2025-11-07_15-35-32.png

កាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីមួយរបស់ MBC តារាចម្រៀង G-Dragon សមាជិកក្រុម BIGBANG បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយស និងចែករំលែកអំពីសកម្មភាពតន្ត្រីថ្មីៗរបស់លោកក៏ដូចជាភាពចម្រូងចម្រាសដែលបានកើតឡើងជុំវិញខ្លួន។ នៅពេលនោះពិធីករ បានមេនសិនវីដេអូចម្រៀងបទ «Power» របស់ G-Dragon ដែលទទួលបានការរិះគន់ជាសាធារណៈ។ តារាចម្រៀងរូបនេះថា «ប្រហែលមួយឆ្នាំមុន វីដេអូចម្រៀងនោះ ខ្ញុំជួបរឿងមិននឹកស្មានដល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpPHucL3J0ql70vgpegNWBay21t1QMEIT3v0b310I237iZwBPG43dWt6Z9-vgE23FBsd4dDNXOhU8nv84-tyi2sK8RNNyVJiM8S0b9c9X1rhmTOxuMpVW5ybfX9yO_OmV8edSMXZHLi1J8FWoIevlh68z9x45bc2dEnLfobdbnuDBwJKXsHbos6NNcnp4w/s616/image_2025-11-07_15-59-23%20(2).png

G-Dragon ត្រូវបានគេសំដៅទៅលើការពិតដែលថាលោកត្រូវបានកាត់ទោសពីបទ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។ នៅពេលនោះភ្លាមៗ ប៉ូលិសបានបើកការស៊ើបអង្កេតទៅលើលោក ដោយផ្អែកលើសក្ខីកម្មរបស់អ្នកគ្រប់គ្រងកន្លែងកម្សាន្តនៅ Gangnam ។ ប៉ុន្តែនៅទីបំផុត ការធ្វើតេស្តរកសារធាតុញៀនទាំងអស់របស់ G-Dragon ត្រឡប់មកអវិជ្ជមានវិញ ហើយប៉ូលិសរកមិនឃើញព័ស្តុតាងទៀតទេ ដូច្នេះករណីនេះត្រូវបានច្រានចោល។ តារាចម្រៀងរូបនេះត្រូវបានគេប្រកាសថាគ្មានកំហុសបន្ទាប់ពីជិត ២ ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw-SngJYAhRXlDJF-XZuMHn0bPtBDSdKSnGDMMaNi27HHX8tnpA-pFo_o7OaY0SbjR2tqLf2AZ-2mS1AifuJvYOtkWPA7_L6jZflH0JUFMOAeRJtnOUrRx-8sYbFxHU9Cn3uh9B9kNYx2tqwFDyjDVz7jbRRHFIncGa4CS4THaYXvguEUw-52DyGzpPeQQ/s1656/image_2025-11-07_15-59-23%20(3).png

ដោយនឹកឃើញពីពេលវេលាដ៏លំបាកនោះ G-Dragon បានសារភាពថា «ទោះបីជាខ្ញុំជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុក៏ដោយ ខ្ញុំគ្មានកន្លែងណាបង្ហាញអារម្មណ៍របស់ខ្ញុំទេ ព្រោះខ្ញុំកំពុងសម្រាក។ ខ្ញុំមិនចង់ស្រែកថាខ្ញុំគ្មានកំហុសទេ ប៉ុន្តែខ្ញុំពិតជាខកចិត្ត និងបាក់ទឹកចិត្ត។ ខ្ញុំក៏មិនចង់ធ្វើសន្និសីទកាសែតដែរ ព្រោះខ្ញុំមានអារម្មណ៍ថាវាគ្មានន័យ។ ខ្ញុំថែមទាំងឆ្ងល់ថាតើខ្ញុំគួរចូលនិវត្តន៍ដែរឬអត់ ប៉ុន្តែគ្មានហេតុផលធ្វើដូច្នេះទេ។ ខ្ញុំបានបន្តងឿងឆ្ងល់ថាតើវាពិតជាចប់ហើយឬក៏ខ្ញុំទើបតែមានសំណាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqigfClXkwZPGwWnhvTdHSG39WitaeEhaCKlUeUqO_2ro8FDzJMciXwP04QROGQra8q_oD14fkDe0VlbbnuLInSTQGduABlMwbr8dWLobtYAmardgmykU0ZIMNW5QvdWYjv7SMnOO-AOyQcnkAhaZn-dBNU946Yk3WfyqilhHtoYeIJby0gA6cFOecOdDa/s640/image_2025-11-07_15-59-23.png

G-Dragon បានចែករំលែកពីការបន្ធូរអារម្មណ៍និងព្យាបាលខ្លួនឯងនោះគឺជាតន្រ្តី។ លោកបាននិយាយថា «អ្វីដែលខ្ញុំអាចធ្វើបានគឺតន្ត្រី។ នៅពេលដែលខ្ញុំចាប់ផ្តើមសរសេរតន្ត្រីម្តងទៀត ខ្ញុំបានដឹងថាខ្ញុំកំពុងបញ្ចូលបទពិសោធន៍ទាំងនោះទៅក្នុងតន្ត្រី ហើយវាមានអារម្មណ៍ថាខ្ញុំបានរកឃើញគោលបំណងរបស់ខ្ញុំនៅក្នុងជីវិត នោះហើយជាអ្វីដែល ‘Power’ ចង់បង្ហាញ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKmUcpm6Ydc5KvRKw3soRmWCtnvW7pkWiTNGOMITLAjf46iR4g5NOV942zP3diGgqvsNYpG7d4I4VPanvuBvrvV06Qq3vEry4zH3YTel9VCqWbl4mmwOiyPgprn-nBppWzytYNvUjPcdvIxdG2rjfA_sRkEpxImViK10CqnEUMqkf-_bobICQOT4FRjSd7/s1800/image_2025-11-07_15-59-24%20(2).png
ភ្លាមៗនៅពេលដែលវាត្រូវបានចេញផ្សាយនៅក្នុងខែវិច្ឆិកា ២០២៤ MV «Power » ដែលបង្ហាញពីការវិលត្រឡប់របស់ G-Dragon ទៅកាន់ឆាកតន្ត្រីភ្លាមៗបានក្លាយជាប្រធានបទនៃការពិភាក្សា។ MV «Power» លាតត្រដាងពីភាពឃោរឃៅនៃឧស្សាហកម្មកម្សាន្តកូរ៉េ ច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងសិល្បករ ការបំពុលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ជាមួយនឹងពាក្យចចាមអារ៉ាមមិនពិតជាបន្តបន្ទាប់…។ នៅក្នុងភាពងងឹត G-Dragon បានប្រកាសថាលោក «កើតមកដើម្បីប្រឈមមុខនឹងបញ្ហាតែម្នាក់ឯង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVbMOVDF5quai5AkwxMw_K8FQPDrg-IuPKn5r5LK7QyNyv2ZsCREok8WuUlsIdxY5hSEKE6wK2GKxSjM8uMqFoT9pK74Z15F5_hc6vxapK-xrXEbfWXMyle6k7w46Llbc7rZQHWx6tMtQHUuhoKXKjNd-iQQQputUOObX_yPTaE07rfi4qIw_ugJc4dtIw/s1280/image_2025-11-07_15-59-24.png

G-Dragon បញ្ជាក់ថាអ្វីដែលលោកបានសរសេរក្នុងបទ «Power» មិនមែនជាការក្រអឺតក្រទម ឬបំផ្លើសឡើយ។ មេក្រុម Big Bang ពិតជាមានការត្រឡប់មកវិញដ៏អស្ចារ្យចាប់តាំងពីរឿងអាស្រូវនេះដោយមានការទទួលស្គាល់យ៉ាងច្រើនទទួលបានទាំងពានរង្វាន់និងបានសម្តែងនៅពីមុខថ្នាក់ដឹកនាំធំៗ៕

ពលរដ្ឋថៃនៅខេត្តអង្គថង រត់ទៅរកទីទួលសុវត្ថិភាពសឹងមិនទាន់ ក្រោយបា.ក់ទំនប់ទន្លេចៅប្រាយ៉ា

0

ប្រទេសថៃ៖ អាជ្ញាធរខេត្ត អង្គថង បានបញ្ជាឲ្យមានការជម្លៀសពលរដ្ឋជាបន្ទាន់ ក្រោយកម្រិតទឹកនៅក្នុងទន្លេចៅប្រាយ៉ាបានកើនឡើងខ្លាំងរហូតបណ្តាលឱ្យធ្លាយទំបន់នៅស្រុកប៉ាម៉ុក នាំមកនូវទឹកជំនន់ហូរហៀ ជន់លិចផ្ទះប្រជានជនជាង 100 ខ្នង និងកម្ពស់ទឹកបានឈានដល់កម្រិតប្រកាសអាសន្ន។ នេះបើយោងតាមសារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMLaGjxI3PG8uX_1EK4gMaiWlVn06dZJuwNRMctvthJoOQvZbVEwYhb8R-KQpA46PgU48wzy0p7QXatwJYrRNbGgzzWw_8zGYmphqJU70L4CoHvwLmdJ2VJcJtIdDcpkM7JGiGskzWTMCrGjI-rPQliFQhLUjDM0AgRDwSRga4OpIVv3XofAVIoLYOnZu0/s1280/photo_2025-11-08_09-03-56%20(2).jpg
តាមរយៈសេចក្ដីរាយការណ៍របស់ការិយាល័យទំនាក់ទំនងសាធារណៈខេត្តអង្គថង ប្រទេសថៃបានឲ្យដឹងថា មានការបា.ក់ទំនប់ទប់ទឹកជំនន់មូមួយ ក្នុងស្រុកប៉ាម៉ុក កាលពីព្រឹកព្រលឹមថ្ងៃសុក្រ នៅថ្ងៃទី7 ខែវិច្ឆិកា ដោយកម្រិតទឹកបានកើនឡើងដល់ប្រហែល 60-70 សង់ទីម៉ែត្រត្រឹមពេលដ៏ខ្លី នាំឲ្យទឹកហូរបុ.កដាច់ផ្លូវ និងជន់លិចទៅលើផ្ទះពលរដ្ឋប្រមាណ 100ខ្នងផ្ទះភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr_66xkaxvsDKNGwsYJtmaBsT7YGohtNXFijk_yhzKcubMgMmIjBmh15zdZn4q6sQAydR1M-M1ublXWm2c4WFuYh4KN1QAq-XmadS1l-5aFQKXOV6q7ESt0xy_ieQBiIGGcn0EkPoO2E2MvXQoSpgfcliDwNNnJtYoXYrLIc3cs7BU24h11uIFVUmMfJ92/s1280/photo_2025-11-08_09-03-56.jpg
ស្ថានភាពទឹកជំនន់ លាយលំនឹងឥទ្ធិពលខ្យល់ព្យុះដែលវា.យប្រហា.រយ៉ាងឆាប់រហ័សបែបនេះ បានជំរុញឲ្យប្រជាជនថៃរាប់សិបគ្រួសារបានប្រញាប់ប្រញាល់ផ្លាស់ទីសម្ភារៈរបស់ពួកគេទៅកាន់ទីទួលខ្ពស់ជាបន្ទាន់ ដើម្បីការពារការខូចខាត។ ទន្ទឹមនឹងនោះ មន្ត្រីស្រុកប៉ាម៉ុក អាជ្ញាធរមូលដ្ឋាន បុគ្គលិកយោធា ប៉ូលីស និងក្រុមជួយសង្គ្រោះស្ម័គ្រចិត្តជាច្រើន បានដាក់ពង្រាយបាវខ្សាច់ និងកាយដីធ្វើរបាំងការពារ ដើម្បីកាត់បន្ថយផលប៉ះពាល់ ខណៈស្ថានភាពកាន់តែអាក្រ.ក់ទៅៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo3yvI6fUVNCnQz2Ag8Kpo8_hTjiXlC4cz5i8Sny2Xw43-uEWOWBsfR4kuR4Xiq4nb7Wp9mgFWS5bM_bKpeMYfyy06I8GCcrxMNgLskL0gtla0_4M5TvMVixZivLzzlomPM_9cQG-bP03AXoIb9fLvsPiNGR-z9LhirmJh8k05aL5kwZ-0R5hxUSyMXwSp/s1280/photo_2025-11-08_09-03-57.jpg

ចរន្តទឹកដ៏ខ្លាំងនៃទន្លេបានហូរច្រោះច្រាំងទន្លេនៅជិតស្ពានចៅប្រាយ៉ាប៉ាម៉ុក នៅម្ខាងនៃផ្សារប៉ាម៉ុក ដែលអនុញ្ញាតឱ្យទឹកហូរអាចជន់លិចទៅលើសហគមន៍ប៉ាម៉ុកបានយ៉ាងឆាប់រហ័ស។ អាជ្ញាធរខេត្តបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ស្ថានភាពទឹកជំនន់កាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង ហើយវាបានក្លាយជាក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ»៕

សុភ័ក្រ កុសុម៉ា ថាមនុស្សមានសម្បុរ..ខ្មៅ.ជាជម្រើសក្រោយគេ

0

តារាចម្រៀងនិងជាពិធីការិនី សុភ័ក្រ កុសុម៉ា បានចូលរួមក្នុងកម្មវិធីមួយដោយបានបកស្រាយចម្រៀងកាលពីនាងនៅក្មេងមានចំណងជើងថា «បេះដូងស្រីខ្មៅ» និងបានលើកឡើងពីអតីតកាលមិនសូវទទួលបានការឱ្យតម្លៃព្រោះតែនាងមានសម្បុរខ្មៅ។ ទោះយ៉ាងណាព្រេងវាសនារបស់ កុសុម៉ា មិនបញ្ឈប់ព្រោះតែមិនមានសម្បុរស្រស់ថ្លាដូចអ្នកដទៃឡើយរហូតមកទល់ពេលនេះនាងបានសាងល្បីល្បាញក្នុងអាជីពសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC0gBJNFL9kk9XwEYuBFj0pZAdQFy7HHiG0WDpz8nK9qpfKaVDtRdDU3VtdZvwYGWE1KoduABWrm46uAzUfJpLtVF1Q9Tzcsnu97cpk9zGp1jkKcWRipq4P0wNqljhbHJYIQY2dy_fSrKtZIxxnaJVLvkiOOyhsGYK81duRdUfA2_BJim1lypuUy6L7rFL/s2048/image_2025-11-07_14-13-52.png
ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា សុភ័ក្រ កុសុម៉ា បានប្រឡូកអាជីពសិលៈតាំងពីវ័យក្មេងមកម្ល៉េះហើយទម្រាំនឹងមានភាពល្បីល្បាញដូចសព្វថ្ងៃគឺមានការតស៊ូយ៉ាងខ្លាំងជាមួយនឹងម្តាយរបស់ខ្លួន។ នៅក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ កុសុម៉ា ក៏បានទម្លាយពីរឿងឈឺចាប់ខ្លាំងជាងគេនៅក្នុងអាជីពព្រោះតែមានសម្បុរខ្មៅត្រូវបានគេមើលរំលង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAhcNyjSMU5x2N_XX7x4Xbdz3ldmoGx2rC0eOmcjg7FiHg2QfoRH9yp2Tfuz6FbHFwRsdwScNy-oynBSf1agkcWWbMWM95Wo1WQZSdIny_d14aiGQjqadfw_XTFH1jo185AaoRkEp482zpOHWL_nvZ6abNT4bX7hRuTgeSyKBXaLHILDFVvMm1KnE9tKX8/s2048/image_2025-11-07_14-13-48.png

សុភ័ក្រ កុសុម៉ា បានចែករំលែកថា «ជាមនុស្សមានពណ៌សម្បុរសខ្មៅគឺទទួលបានអាទិភាពក្រោយគេកៀនៗ ចំណែកឯអ្នកស្អាតៗនៅកណ្តាល ហើយនាងឈឺចាប់ខ្លាំងជាងគេគឺនៅពេលឡើងប៉ុស្តិ៍កម្មវិធីទូរទស្សន៍មួយតែងខ្លួនហើយមិនដាក់បទឱ្យនាងច្រៀងកាត់បទរបស់ខ្លួនចេញ»។ កុសុម៉ា ថាអ្នកស្បែកខ្មៅមិនទទួលបានការស្រលាញ់ចូលចិត្តសូម្បីតែបទចម្រៀងពេលឡើងប៉ុស្តិ៍អ្នកសទៅមុន អ្នកខ្មៅកាត់ចេញ ជួនកាលតែងខ្លួនហើយមិនបានឡើងច្រៀងទៀត។ ការឈឺចាប់កាលពីក្មេង កុសុម៉ា ថាបានត្រឹមតែតូចចិត្តប៉ុន្តែបានត្រឹមតែតស៊ូឱកាសណាដែលមកល្អ មានព្រេងវាសនាគង់តែជួប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFsp5fdP0Js2Nv5-5wpJ6QSsFu-SFH2GB7LQ5olBYQpIEr7JpboFRsVPzf6UlwgVoSZOKLVn8QVbaivNUnGifppCBugd8AqZGA1BMSOzK6jfY75HVfKJBA-hK0-Hw40g6MvMIp9-_EOnbu_Aud9BvIQyb5gv0y_fAa7NoF_H_dI7QNBR2s4X2iVz8ci5nz/s2048/image_2025-11-07_14-13-50.png
ពាក្យសម្តីរបស់ សុភ័ក្រ កុសុម៉ា ដែលចែករំលែកមនុស្សស្អាតសម្បុរសតែងមានជម្រើសជាងអ្នកមានសម្បុរខ្មៅ មានមតិភាគច្រើនបានបង្ហាញការគាំទ្រព្រោះរូបសម្រស់ស្រស់ស្អាតគឺមានអាទិភាពមុនស្ទើរតែទាំងស្រុងហើយវាពិបាកនឹងបដិសេធត្រង់ចំណុចនេះ។ យ៉ាងណា ការតស៊ូរបស់ សុភ័ក្រ កុសុម៉ា ទេវតាគឺឃើញនឹងភ្នែកធ្វើឱ្យពិធីការិនីរូបនេះទទួលបានការស្រលាញ់ចូលចិត្តពីមួយថ្ងៃទៅមួយថ្ងៃ៕

ត្រៀមខ្លួនកម្សាន្តឥតឈប់ឈរជាមួយនឹង V60 Lite ថ្មីពី vivo

0

កម្ពុជា, ខែវិច្ឆិកា ឆ្នាំ២០២៥ — vivo បាននាំមកនូវ V60 Lite ដែលឥឡូវនេះបានបើកឱ្យបញ្ជាទិញជាមុន។ V60 Liteបានមកជាមួយ ជម្រើសពណ៌ Pop Pink, Titanium Blue និង Elegant Black ដែលត្រូវបានរចនាឡើងសម្រាប់បទពិសោធន៍កម្សាន្តដ៏រលូនជាមួយអេក្រង់ AMOLED ទំហំ 6.77 អ៊ីញ មានអត្រា Refresh 120Hz កម្រិតសំឡេងរហូតដល់ 400% Dual Stereo Speakers និងថាមពលថ្ម BlueVolt 6500mAh និងបច្ចេកវិទ្យាសាកថ្មលឿន 90W។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnu-XJWLHMjmQ1IldGOLg4mbjqJGLmdctU3Saf4CtoFJfOyFPMzVdep9Uyg5-lXMw-xgULATldpkYat8X4XDqKxHsYDouTy40rlG5CqpmYBscragytfb7QdjirNT5e_4BRZe3ZMOa2oW6zMHVRAtosBP3rej1C4ST7lZx7GUnTAbs1Ek8kZ2GQC029vgin/s3001/Product%20Image%20-%20Titamuim%20Blue.png

V60 Lite ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon® 685 (Snapdragon 6 Series)

ភ្ជាប់ជាមួយ RAM 8GB + 8GB (RAM ជំនួយ) និង ROM 256GB ផ្តល់ថាមពលខ្លាំងក្លា និងដំណើរការប្រកបដោយស្ថិរភាពគាំទ្រដល់ការលេងហ្គេមជាមួយមុខងារ៖

•Bypass Charging

•Game Boost Mode

•Esport Do Not Disturbhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha4CnuJEdqoKMX0KYAt3cRD0b188XFsxJceaDWOGvbcjJDwMCHYNqEIetecngoeaWb2Wnvs3Q2flRlc8dnd1MvuEcQ5GGpkTYe6UMuT7sdQJ0yiX09HYMiQd5mzEzgVnQfKcX41RHq2ERra6qvNAwhAqfq4DB_0JNexUjicCBAAArl2Pt4C6_7OmCPk7KZ/s3001/Product%20Image%20-%20Pop%20pink.png

មុខងារទាំងនេះជួយឱ្យអ្នកចូលរួមការប្រកួតបានដោយមានការផ្តោតអារម្មណ៍យ៉ាងពេញទំហឹង និងទទួលបានបទពិសោធន៍ល្អបំផុតក្នុងការលេងហ្គេម។ ថតរូបគ្រប់ពេលវេលា ដោយកាមេរ៉ា Sony 50MP កាមេរ៉ា HD selfie 32MP និងកាមេរ៉ា មុំទូលាយ 8MP។ មានមុខងារ AI ដូចជា Erase 3.0, Photo Enhance, និង Master Aura Light Portraitជួយបង្កើនគុណភាពរូបភាពរបស់អ្នកអោយកាន់តែប្រសើរ និងស្រស់ស្អាតជាងមុន ។

ភាពរឹងមាំជាមួយនិងវិញ្ញាបនបត្រ SGS ធន់នឹងការធ្លាក់លំដាប់ផ្កាយ ៥, អាវក្រោះការពារធូលី និងទឹកកម្រិត IP65, អាចប្រើប្រាស់ពេលដៃសើមបានយ៉ាងល្អ ហើយជាពិសេស មានមុខងារ បណ្ដេញធូលី និងទឹកចេញទៀតផង។ បន្ថែមទៀត មាន មុខងារ AI ដូចជា Google Gemini, AI Note Assist, និង Smart Call Assistantជួយបង្កើនផលិតភាពការងាររបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB79KAIaMVeTVRge544d4D26wYTHxxGAniRxQGLytWrs9xh_ExQYz2MrTyB4_nyIw6LOze5h601XVJyJviFLyX8qcaU0j5r4fuyxTU7LxKOBkGXWMl6-iVtDllrcwXhoz-c_AGNuagRSTkIbhn7DQFkPUww1mMJl0HxCpbq4UsJqGmSYKuFQLSPqPBwiKx/s3001/Product%20Image%20-%20Elegant%20Black.png

vivo V60 Lite នឹងមានវត្តមាននៅកម្ពុជា ចាប់ពីថ្ងៃទី 10 វិច្ឆិកាខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Facebook របស់ vivo Cambodia ហើយកុំភ្លេចតាមដានព័ត៌មានថ្មីៗពិសេសៗផងដែរ ។