បន្ទាប់ពីប្រកាសឈប់ទទួលមូលនិធិនៅ Eat More កាលពីយប់ថ្ងៃទី១៥ ពេលនេះខាង Eat More បានប្រកាសបើកទទួលស្បៀងវិញហើយបន្ទាប់ពីមានការសំណូមពរជាច្រើនពីមហាជន។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្រ្តីទី១នៃកម្ពុជាគឺបានចុះទៅដោយផ្ទាល់នៅទីតាំង Eat More ដើម្បីលើកទឹកចិត្តក្រុមការងារស្ម័គ្រចិត្តឱ្យរួបរួមគ្នា កុំឈ្លោះគ្នាឱ្យអ្នកខាងក្រៅបានឃើញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi16fp1EPLBgMceVhFcoyHQtSsuT7YRbmPk8xnleX36Wm0GPezVP6hyphenhyphenm_cK09_Puyq0ToTZH2ldYoUCOOIpSRdtLY8UE7H4S8mFHvdMc10BzgVm3eQkaPI5Cb8q-szVNMhyphenhyphenOQsALUKweJTrlEi1NdrVTC-T9i8c4rz_ilG-5Ls0PBRP7sJK8E8JnMqC1G-/s2048/image_2025-12-16_14-32-55.png
តាមការចែករំលែកវីដេអូរបស់ Eatame លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បណ្តាញសង្គមគឺជាអាវុធមុខពីរ ហើយការឈ្លោះគ្នានៅក្នុងផ្ទះកុំបញ្ចេញឱ្យខាងក្រៅឃើញឱ្យសោះជាពិសេសគឺអ្នកជិតខាង។ លោកជំទាវ បានលើកឡើងទៀតថាកុំឱ្យកំហឹងតូចមួយបំផ្លាញបុណ្យទាំងអស់ដែលខំសាងមកជាច្រើនថ្ងៃ អ្នកដែលទទួលបានអំណោយសប្បាយចិត្តហើយក្រុមការងារស័្មគ្រចិត្តដែលរៀបចំក៏សប្បាយចិត្តដូចគ្នា ដូច្នេះហើយកុំឱ្យការអាក់អន់ចិត្តមកបំផ្លាញបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWmwIbhhznKZ1SDVGYbt8rQzuFC5V9GF-dm0dGl7QYlVyWer6HmMmRMiKa4KozEAZhqzyxRH-PP9QIWY3tzzVuk9JMUbmBPCJVf3MBu1NJcLA1MjE-U1sdTQsCIN1pL-4lzyelThOeqBnn8ryY4NBIG10gCc81yiR_140a-j6aDMPm7gReFPuzrS9Hb_xY/s2048/image_2025-12-16_14-32-50.png

លោកជំទាវ ពេជ ចន្ទមុន្នី បានបន្ថែមទៀតថាមនុស្សមកពីមជ្ឈដ្ឋានផ្សេងៗគ្នាហើយមិនអាចមានចិត្តដូចគ្នានោះទេដោយស្នើសុំឱ្យគិតឆន្ទៈគោលបំណងរួម មកដើម្បីអ្វី ប្រសិនជាមានការមិនសប្បាយចិត្តក្នុងពេលមកចូលរួមអាចដកឃ្លាសម្រាកសិនលុះពេលស្ងប់ចិត្តឈប់ខឹងចាំបន្តសកម្មភាពទៀត។ ស្រ្តីទី១ មានប្រសាសន៍មិនចង់ឱ្យការបែកបាក់សាមគ្គីទាំងអស់ក្លាយទៅជាអ្វីដែលឃើញនៅលើបណ្តាញសង្គមធ្វើឱ្យប្រទេសដែលឈ្លានពានបានដឹងពីបញ្ហាផ្ទៃក្នុង ហើយអ្វីដែលប្រទេសនេះខ្លាចនោះគឺការសាមគ្គីរបស់ខ្មែរ ខណៈប្រជាជននៅទីនោះពុំសាមគ្គីគ្នាដូចជាយើងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOLQIQmp4ODwSWniroAEJ99SijWXk9pxepKjfuNIILHqyPmTcLvpdFzhhothQOzCEu3u4dB2xURAdnhFSB3nJkoAadiodZavHW11NyUo9PrTAKkFDxQyQGaD2LX0iaoQVjTSKIg30ro5mJqTV3lyRBGMwA-r3Ir7Nu6o_UprXeT3yIB4XpxxpcJ5nHsuaU/s2048/image_2025-12-16_14-32-51%20(2).png

លោកជំទាវ បន្ថែមថាប្រទេសជិតខាង ខិតខំបំបែកផ្ទៃក្នុងរបស់យើងទាំងប្រើរូបភាព AI ហើយបែកបាក់ដែលទើបតែចាប់ផ្តើមមិនទាន់បញ្ចប់នោះគេនឹងសប្បាយចិត្ត។ លោកជំទាវ បានផ្តល់ការលើកទឹកចិត្តទៀតថាកម្លាំងសាមគ្គីត្រូវតែនៅភ្ជាប់ជាមួយគ្នាដើម្បីបង្ហាញថាប្រទេសកម្ពុជាគឺមានកម្លាំងទាំង១៧លាននាក់នៅជាមួយគ្នាដើម្បីលើកទឹកចិត្តដល់វីរកងទ័ព ជួយដល់ជនភៀសសឹក៕