Opal Suchata ដែលជាបវរកញ្ញាថៃដំបូងគ្រងមកុដ Miss World 2025 ត្រូវបានក្រុមជ្រុលនិយមថៃវាយប្រហារយ៉ាងខ្លាំងបន្ទាប់ពីនាងបានប្រើប្រាស់សំឡេងរបស់ខ្លួនជំរុញឱ្យមេដឹកនាំជ្រើស «សន្តិភាពលើសង្រ្គាម»។ នេះបញ្ជាក់ឱ្យពិភពលោកឃើញយ៉ាងច្បាស់ថាជនជាតិថៃហាក់ដូចជាស្រែកឃ្លានសង្គ្រាមបង្កជម្លោះជាមួយនឹងប្រទេសកម្ពុជាមិនចង់បានសន្តិភាពឡើយ។

កាលពីពេលថ្មីៗនេះមានការជជែកដេញដោលយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថៃ ដែលកើតឡើងនៅពេលនៃការកើនឡើងជាតិនិយម និងការប៉ះទង្គិចគ្នានៅតាមព្រំដែនជាមួយកម្ពុជា។ ភាពចម្រូងចម្រាសនេះកើតឡើងនៅពេលបវរកញ្ញាពិភពលោកឆ្នាំ ២០២៥ Opal Suchata បាននិយាយនៅពេលដែលនាងបានទទួលយកពានរង្វាន់ភាពជាអ្នកដឹកនាំសកលនៅឯកិច្ចប្រជុំកំពូលនៃភាពជាអ្នកដឹកនាំសកល (GLS) 2025 នៅទីក្រុងបាងកកកាលពីថ្ងៃទី១៤ ខែធ្នូ។
Opal Suchata បានជំរុញឱ្យមេដឹកនាំជ្រើសរើស «សន្តិភាពលើសង្រ្គាម» និង «មនុស្សជាតិលើសពីការចំណេញ» ដែលជាសារដែលឆ្លើយតបភ្លាមៗជាមួយអ្នកតស៊ូមតិសន្តិភាព ប៉ុន្តែបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីអ្នកដែលផ្តល់អាទិភាពដល់ការការពារយោធាក្នុងអំឡុងពេលស្ថានភាពព្រំដែនតានតឹង។
ពេលវេលានៃកិច្ចប្រជុំកំពូលនៃកម្មវិធីខាងលើគឺស្របនឹងការកើនឡើងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅតាមព្រំដែនកម្ពុជា-ថៃ។
នេះកាន់តែបញ្ជាក់ឱ្យពិភពលោកឃើញថាប្រជាជនថៃមួយចំនួនចង់ឱ្យមានសង្គ្រាមកើតឡើងពុំចង់បានសន្តិភាពដូចដែលប្រជាជនខ្មែរចង់បាននោះទេទើបបានជាវាយប្រហារទៅកាន់ Opal Suchata ដែលគ្រាន់តែអំពាវនាវឱ្យមេដឹកនាំជ្រើសសន្តិភាពប៉ុណ្ណោះ។ លើសពីនេះទៅទៀតមានប្រជាជនថៃតែប៉ុន្មាននាក់ប៉ុណ្ណោះដែលស្ម័គ្រចិត្តលើកស្លាកសញ្ញានៅតាមដងផ្លូវឱ្យបញ្ឈប់សង្គ្រាម៕










