ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចែករំលែកពីការវិភាគផ្ទាល់ខ្លួនរបស់លោក ទាក់ទងនឹងយុទ្ធសាស្រ្តចំពោះមុខចំនួន៣ ដែលថៃអាចកំពុងនឹងប្រើប្រាស់សាកល្បងដើម្បីយកឈ្នះលើកម្ពុជា ហើយប្រសិនបើបានសម្រេចនោះនឹងក្លាយជាយុទ្ធសាស្រ្តយូរអង្វែងរបស់ពួកគេតែម្ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipeh6C1vfQuKRojdL1C4sLopkv8Tl8hAlQETEpU-LDQVhJNHQ5Fn5FHJvH6SNREgYaqJ8W_FGtCmG5krRKyx1Wz4ODNJQoum5kJUSiRIzZrQPVWYwqFzAOaOwxtz5LrwwUBWogkZmZyNoR7uRCS6VaSDKQ6WbT6jRoJypan0-F_TbbWAUDzmsewfUf-R77/s512/photo_2025-12-16_14-57-33%20(2).jpg
យោងតាមការបង្ហោះនៅទំព័រហ្វេសប៊ុក កាលពីថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ ២០២៥ ទាក់ទងនឹងការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃនៅតាមព្រំដែន ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ការវាយកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា មិនមែនរឿងពង្វាតទឹកដីនោះទេ បើពង្វាតទឹកដី ថៃច្បាស់ជាប្រមូលផ្តុំកម្លាំងវាយផ្តាច់ចំណុចទាមទារមួយចំនួនហើយ ព្រោះពេលថៃវាយគ្រប់កន្លែង គឺចង់អោយខ្សែការពារកម្ពុជាស្តើង តែពួកគេ មិនច្បាស់ថាក្បាលពួកគេអាចទ្រគ្រាប់ផ្លោងរបស់កម្ពុជាបានប៉ុន្មានឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRGMf94Jyr06M9Q7pjXCyCRRjDmi7eoQdu569Lo7HKv0p6DiTCGLeIY7JrVnL3gX-zKDS5pM8GlkoR4z41zJWiRQKMGia0V867i140bmjiADhrRMAfgFEpx8SPmSlEVXF3EQ6baN2ySonVc3H5dzJR-C6IA7FJsRP4SHVL72Sy-YHOetyApG1xqI-k_1YS/s1280/photo_2025-12-16_14-57-33%20(3).jpg

លោកក៏បានលើកឡើងពីលទ្ធផលវិភាគសេណារីយ៉ូរបស់ថៃបន្ថែមទៀតថា ពេលនេះជិតបោះឆ្នោតហើយ ដូចនេះមានន័យថាទឹកដល់ច្រមុះហើយ ទោះស្រវាអោបគម្រង់ខ្មោ.ចឆ្កែក៏អោបដែរ ហេតុនេះយុទ្ធសាស្ត្រចំពោះមុខរបស់គេអាចមាន ៣ ហើយបើជោគជ័យអាចក្លាយជាយុទ្ធសាស្ត្រយូរអង្វែងបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0LdK7PGTZoEklGRMrV70twvJHfTRlYv7nqFHWfzbdgUiNOGh9OnoqX6ptkwR4tBDjvfJCStiy3s6-iVTbXL6EEv0tc86j8coSTy3O-scnqgqPtuBvjZy6CUCsszqJ3e5MFOBhrY_UbqhiP_6rvUHW_OLo8X-B9Layut3ya0xpyCrZA62xx5nClW4iXka2/s1280/photo_2025-12-16_14-57-33%20(4).jpg

តាមការបញ្ជាក់របស់លោក យុទ្ធសាស្ត្រទាំងនោះ គឺ :
១. ថៃកំពុងលើកទំនុកចិត្តប្រជាជនឡើងវិញអោយជឿថា ថៃនៅតែជាបងធំក្នុងតំបន់ ហេតុនេះមិនត្រូវអ្នកណាមកច្បូតពុកមាត់ខ្លាបានទេ ពិសេសកម្ពុជាដែលជាប្រទេសតូចតាច ធ្លាប់រហេមរហាមពីមុន ( នៅក្រោយសម័យអ៊ុនតាក់ ពួកកាសែតបរទេសតែងហៅទីក្រុងភ្នំពេញថាជាបាងកកកាលពី ៣០ ឆ្នាំមុន ) ។ ដូច្នេះបើប្រជាជនថៃកើនទំនុកចិត្ត បានន័យថាសន្លឹកឆ្នោតគាំទ្រក៏នឹងកើនឡើងដូចគ្នា ។
២. សង្កត់សេដ្ឋកិច្ចកម្ពុជាអោយធ្លាក់ចុះ អាស្រ័យការបង្ខំអោយមានប្រជាជនភៀសសឹករាប់សែននាក់ ( មកដល់ពេលនេះជិតកន្លះលាននាក់ហើយ ) ដែលនឹងក្លាយជាដុំថ្មមួយដែលរាជរដ្ឋាភិបាលត្រូវទទួល ( បើគិតថា ក្នុងមួយថ្ងៃរដ្ឋាភិបាលចំណាយ ៥ ដុល្លាររ៉ាប់រងម្ហូបអាហារ ទឹក ជំរក ថ្នាំពេទ្យ….តើត្រូវចំណាយប៉ុន្មាន ?) ហើយនេះគឺជាសង្គ្រាមមួយដែលថៃមិនចាំបាច់ចំណាយធំ ។ តែអ្វីដែលថៃគិតមិនដល់ គឺចលនាប្រជាជនកម្ពុជាទូទាំងប្រទេសដែលបាននាំគ្នាជួយបងប្អូនអ្នកភៀសខ្លួនដែលជួយបន្ថយបន្ទុករាជរដ្ឋាភិបាលមួយចំណែកធំ ។ អ្វីដែលកាន់តែពិសេស គឺចលនាប្រើផលិតផលខ្មែរជួយខ្មែរ ធ្វើអោយខ្សែផលិតកម្មក្នុងស្រុក និង ការចំណាយក្នុងស្រុក ( Domestic spending ) កើនឡើងទៅវិញ ។
៣. អ្វីដែលជាយុទ្ធសាស្ត្រកំណត់របស់ថៃ គឺការវាយលុកកាន់តែជ្រៅចូលក្នុងដីកម្ពុជានឹងធ្វើអោយពាក្យស្លោក «យើងជឿជាក់រាជរដ្ឋាភិបាល និង វីរកងទ័ពយើង» នឹងរបេះបន្តិចម្តងៗពីប្រជាជនកម្ពុជា រហូតរាជរដ្ឋាភិបាលបច្ចុប្បន្នជួបវិបត្តិ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBWKnzbJZDnnpMDqT7ngPRDB_7e631ot7OqyD3yLy_QGlL5kog1tXufwiTU4gUrlppMQ29LyPT2VNSl-xKsj7o3yn1F54A9qDi4X1C0GqR5A87wsYiGb_yMjrucps4m1R6yY7Mv2y_Amdhq0jXh2WvM39xnG1d_SJ3xA8LcCzXX92_Ub9vn5VpcJr5yxFV/s1280/photo_2025-12-16_14-57-33%20(5).jpg

នៅចុងបញ្ចប់នៃសំណេរនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា៖ ថៃលើកនេះចាក់ធំ តែបើចាញ់ក៏ច្បាស់ជាចាញ់ធំដែរ ! តែយើងក៏ប្រយ័ត្នស្នៀតជន្លស្តាំវ៉ៃឆ្វេង បើយើងប្រហែសគេបែរទៅសង្គ្រប់ទីតាំងមួយចំនួន ហើយនឹងនៅក្រាញក្នុងឧម្មង្គទប់យើងដែលជាអ្នកឡើងវាយវិញម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM07xzDIWfihwMAP9LLIYhyphenhyphenk634qVp48wJCKgUjGKBthoJlIV0yhPEpEdACEyfshP8RNp9NRct_DmH4TKnc5jfZcSsm6L5Tq-ktSu2A3BDO871jKrdmAh1Rv5ris8IdGm7P-_zSk-H9A3aUnO5G2PdM6nTFd7I88dsq1oYIVHgHBea8TAQ3gQ18E7n2sB2/s779/photo_2025-12-16_14-57-33.jpg